(ភ្នំពេញ) កាលពីរាត្រីថ្ងៃសុក្រ ទី 17 ខែមករា ឆ្នាំ 2025 កំពូលតារាចម្រៀងកូរ៉េ K-POP បីដួងគឺប្រុសស្អាត JU-NE និងប្រុសស្អាត DK មកពីក្រុម iKON និងស្រីស្អាត HYOLYN មកពីក្រុម Sistar 19 បានធ្វើដំណើរមកដល់ភ្នំពេញ ដោយសុវត្ថិភាពហើយសម្រាប់ការចូលរួមសម្ដែងក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោកធំបំផុតប្រចាំឆ្នាំ GANZBERG Super Idol រដូវកាលទី 3 នៅថ្ងៃសៅរ៍ ទី 18 ខែមករា ឆ្នាំ 2025 នៅបរិវេណកោះពេជ្រ (ទល់មុខសាលមហោស្រពកោះពេជ្រ) ចាប់ពីម៉ោង 4:00 រសៀល – 11:00 យប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb-QOhZdgbJbuLzgvoJculGIUp0wOSnAM3tIGe9-eXblpGXcQoLJfZeeiN6jtkR40j4cpnxfEDbKgfrUUGcZU2EsM3kZGo6PkkW-Nw4yo6P3kC3Mi6a5HXq4_7ztJNamUoLhkwOvgVy0Hckur274T7-dHS1b4ePK49jxQKNU-XKMQCbkj0SHUz9jg5gbUx/s1280/photo_2025-01-18_10-26-52.jpg
ការអញ្ជើញមកដល់របស់កំពូលតារាចម្រៀងកូរ៉េ K-POP ទាំងបីដួងគឺប្រុសស្អាត JU-NE និង DK មកពីក្រុម iKON ដែលហ្វេនៗនៅខ្មែរ ស្គាល់ច្បាស់តាមរយៈបទ Love Scenario
និងស្រីស្អាត HYOLYN នៃក្រុម Sistar 19 ដែលជាម្ចាស់បទចុងក្រោយដ៏ល្បីល្បាញគឺបទ Wait បាននាំមកនូវភាពរំជើបរំជួលដល់ហ្វេនៗដែលស្នេហាតន្ត្រី ជាពិសេសហ្វេនៗ K-POP តែម្ដងដែលទន្ទឹងរង់ចាំជួបជាមួយ Idol សំណព្វចិត្តរបស់ពួកគេផ្ទាល់នៅថ្ងៃប្រគំតន្ត្រី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5U4w_diwWNlloQIZAzJbbNdofvU9Z8mg9RuFaaUjbqSl7Fr08zDJYslvpb75Be6iB62s5LgF4BeSrlt5XVCm5i6V2XYw_awdhIAmFJFx9WauA8q0nhoCdz3gee0SkX9MxAppokrIQs4e4xkwr9gPZCD0spMom28lWHp0sFQ-hBhunibxy2YuN71YNAV0H/s1280/photo_2025-01-18_10-26-51.jpg

វត្តមានរបស់កំពូលតារាចម្រៀងកូរ៉េ K-POP ទាំងបីដួងត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់តំណាងក្រុមហ៊ុនស្រាបៀរ GANZBERG និងក្រុមការងារអមជាមួយនឹងការថតរូបអនុស្សាវរីយ៍ពោរពេញដោយស្នាមញញឹម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwL7Elyi4hj3FJFuJzyy10sHbOEJ14vJ8KBSqIEf1NBm6W7HJXhOt4SquVi8nCzLbbJrSPFGkkf4pQUdv1wFtyI0U7O7zJeOjb02yJWSQZsXN-YoUta5aEmUosbQoGB3AUyj47lsR90BtCWuqlKkc3pXUdr5tlJ8qBAoS1-VDx5ikBmVb04Ahoa-8bpFnV/s1280/photo_2025-01-18_10-26-51%20(2).jpg
ការអញ្ជើញមកដល់របស់កំពូលតារាចម្រៀង K-POP ទាំងបីដួងគឺដើម្បីត្រៀមខ្លួនសម្រាប់ការចូលរួមសម្ដែងក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោកដ៏កក្រើក និងធំបំផុតប្រចាំឆ្នាំ 2025 នៅលើទឹកដីខ្មែរ ដែលនឹងអង្រួនបេះដូងហ្វេនឱ្យពុះកញ្ជ្រោលពោរពេញដោយភាពរំភើបសប្បាយរីករាយ និងការចងចាំមិនអាចបំភ្លេចបាននៅថ្ងៃសៅរ៍ ទី 18 ខែ
មករា នៅបរិវេណកោះពេជ្រ ពីម៉ោង 4:00 រសៀល – 11:00 យប់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLTUOi1mCnJ2tyb4d8oAbDP3xJ5LCokWZZ7hyphenhypheney1UUGGIReCdOeJ75R_HK8UDaEiTmhJ_3ubRyfTa5OENj3aCJ0Adq_SWZABu-kS8dyVc5NjuzZZAbc9GEC_y_FFUH2sD7FtOtTVkLvBop2U6FbsTdPivx_JhKw8GxvW3uILbYzpPiSZpOGhEXnu1cdtHL/s1280/photo_2025-01-18_10-26-49.jpg

វត្តមានរបស់កំពូលតារាចម្រៀង K-POP លំដាប់ពិភពលោកទាំងបីដួងនេះឆ្លុះបញ្ចាំងពីសុខសន្តិភាពរបស់ខ្មែរយើង ហើយរំពឹងថានឹងធ្វើឱ្យពិភពលោកស្គាល់ខ្មែរ កាន់តែច្រើនតាម
រយៈវត្តមានរបស់ពួកគេក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG Super Idol រដូវកាលទី 3 ដែលជាលទ្ធផលនឹងទាក់ទាញភ្ញៀវទេសចរបរទេសកាន់តែច្រើនចូលមកទស្សនានៅប្រទេសរបស់យើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigNGi_-HtoMekamFER6MxeIbsk8aRBeA5xBVGorkNn8z0rCIJKxnI0vq_wblOM1uTVqKBeeUHCtonK69p2zS_nuZqdAvW7J1PL9OJ1pRrKHRwcU_YTPjTOV9scgj1CicCdloigHOaXthOfXVPb3oi4Yh2QjTJyLpFvCEYrsR6LyNhWmQfnNinxZ9ohlXgj/s1280/photo_2025-01-18_10-26-48.jpg

មហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យមួយនេះ ឧបត្ថម្ភគាំទ្រជាពិសេសផ្ដាច់មុខដោយ GANZBERG សហការ ឧបត្ថម្ភដោយ ភេសជ្ជៈ Boostrong ភេសជ្ជៈ iDOL និង ទឹកផ្លែឈើ Freshy។