Home Blog Page 63

ទម្លាប់ទាំងនេះជាមូលហេតុធ្វើឱ្យលោកអ្នកសម្រាន្តមិនស្កប់ស្កល់

0

ទម្លាប់​មុន​ពេល​ចូល​សម្រាន្ត​ទាំង​នេះ​ហើយ គឺ​​ជា​មូល​ហេតុ​ធ្វើឱ្យ​លោក​អ្នក​សម្រាន្ត​មិន​ស្កប់​ស្កល់ និងមាន​អារម្មណ៍​​មួរម៉ៅ​ពេល​ព្រឹក​ព្រលឹម ប៉ុន្តែ​យើងមិន​ចាប់អារម្មណ៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEgops4BvAVU_IrAPibEfhoVxGsiI6zd-rBfGVs8-eYXLSuTzaNDpFtTA-j14S7FyYGZFuq0PuYfJHaV-YO5r3hcpuGps8a9OpaodcaHEBT9c88dJF2P9IL6-SXg3smrqOV7QixOrGUiv__eEgFT9qQTbvyL-ZPTvgunWcU-NfMCk4tefjScl_HZoCJafa/s992/photo_2026-02-16_11-32-55%20(2).jpg
ការសម្រាន្តពេលយប់ស្កប់ស្កល់សំខាន់ខ្លាំងណាស់ដើម្បីឱ្យសុខភាពរាងកាយ និងភ្ញាក់ឡើងពេលព្រឹកប្រកបដោយភាពស្រស់ស្រាយ បំពេញការងារមានប្រសិទ្ធភាព ប៉ុន្តែអ្នកខ្លះនៅតែមិនបោះបង់ទម្លាប់ទាំងនេះចោលបណ្តាលឱ្យសម្រាន្តមិនស្កប់ស្កល់ ។ ចូរផ្លាស់ប្តូរទម្លាប់ទាំងនេះជាបន្ទាន់ បើមិនចង់ឱ្យប៉ះពាល់សុខភាពកាន់តែធ្ងន់ធ្ងរ ។

តើជ្រាបទេថា ទម្លាប់ដែលយើងតែងតែធ្វើជាប្រចាំ វាពាក់ព័ន្ធនឹងការសម្រាន្តពេលយប់ ធ្វើឱ្យសម្រាន្តមិនស្កប់ស្កល់ ។ តើទម្លាប់ទាំងនេះមានអ្វីខ្លះ និងគួរផ្លាស់ប្តូរទម្លាប់បែបណាដើម្បីឱ្យសម្រាន្តគ្រប់គ្រាន់ និងស្រស់ស្រាយពេលព្រឹកព្រលឹមថ្ងៃថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzyfC48kGB71TgmBSOz89bRyDc6G4_mQ-1o50LCIHlADPw4xxMs89U5sdP7btc3Rbf4F8xM2qLu2np6RxGUqCbnaphPmW1WaPIMDp5FGqqXUWUerH_5rIkrN7eRjUZkcdGZcJcacva0e1YYFe3W31hTVnwhV2qscOELdf6PKzQqaJFOr3PjIS2LGNsTz3P/s889/photo_2026-02-16_11-32-55%20(3).jpg

១-បើកភ្លើងភ្លឺខ្លាំងក្នុងបន្ទប់ ៖ ការបើកភ្លើងភ្លឺខ្លាំងពេកនឹងរំខានដល់ការបញ្ចេញអរម៉ូនមេឡាតូនីន ដែលជាអរម៉ុនជំរុញឱ្យសម្រាន្តលក់ ។ ពន្លឺភ្លើងខ្លាំងធ្វើឱ្យបាត់ងងុយ យើងគួរប្រើប្រាស់អំពូលតូចមិនសូវភ្លឺ ឬអំពូលរាត្រី ដើម្បីឱ្យឆាប់សម្រាកលក់ ។

២-លេងទូរស័ព្ទដៃ ឬមើលទូរទស្សន៍ ៖ ពន្លឺអេក្រង់ទូរស័ព្ទដៃ ថេបប្លេត និងទូរទស្សន៍ នឹងធ្វើឱ្យសម្រាន្តមិនងាយលក់ ឬមិនស្កប់ស្កល់ ។ គួរចៀសវាងប្រើប្រាស់ទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិកមុនពេលចូលសម្រាន្ត ហើយផ្លាស់ប្តូរទម្លាប់មកអានសៀវភៅ ឬស្តាប់ភ្លេងតិចៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1aOd5RBYBhHpGDeIar3FO2jxbr597t70DXhzBdfmxgo6T3HaXEdgZyZP7ET5pVPJwEY4Q2FG54Zhf6wLi7Qf7bLQpgWwkq8GtSwsTqhYbOeWvmPsy-ou4X5zecyzzOjU6nhQ4CbDQ2C3SiDqN9SA5pnxhFQtlGRf0IZfQzmLtWXgNVCmsDgjy_e_HVZ0a/s1280/photo_2026-02-16_11-32-55%20(4).jpg

៣-បើកម៉ាស៊ីនត្រជាក់ ត្រជាក់ពេក ៖ សីតុណ្ហភាពក្នុងបន្ទប់ប៉ះពាល់ដល់ការសម្រាន្តដោយផ្ទាល់ បើបើកម៉ាស៊ីនត្រជាក់ ត្រជាក់ពេក ឬក្តៅពេក វាមិនល្អសម្រាប់រាងកាយឡើយ ។ សីតុណ្ហភាពសមស្រប គឺចាប់ពី២៤អង្សាសេ ទៅ២៦អង្សាសេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3H0O0R-k_7RGvbA_UmmYXMN7219YMNIuwvgNjIzhgOeTRcqJcHCGmfnCkXxAUXiW2IyDX9vKPS-rNq_4Qu1cHeOmqM4xKy13a_lV6dzyNXnB6vM1OaUx8XiHS0JFHruXdfCiou4pxn6pCWKt3nuRuQNTMmXQguYjZACVJ74HFfnVr7A8RVs4Qip_im0_1/s1280/photo_2026-02-16_11-32-56.jpg

៤-បន្ទប់គ្មានសណ្តាប់ធ្នាប់ ៖ បន្ទប់សម្រាន្តកខ្វក់ គ្មានសណ្តាប់ធ្នាប់ បណ្តាលឱ្យមានអារម្មណ៍តានតឹង ពិបាកសម្រាន្តលក់ ។ គួរសម្អាតបន្ទប់ឱ្យស្អាត មានសណ្តាប់ធ្នាប់ ទូលាយ ដើម្បីឱ្យមានបរិយាកាសល្អ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYHJEsKDJDHQOs3pAy9Is7bjiwSODHkAweHrqQlfyLPrkdeMaTs_hVhQYckVb4p_F98hw6JL8DQGMkzhT_z_8anVtlpMPP4_3W1329gFpuno8dLN81JE5GhY58jxq3yfRanBNv9gpMv3WFRcza-iHhxX5cdmZgndxg6S1ZSuViLxljcy2FmZuvURSuMLmN/s770/photo_2026-02-16_11-32-55%20(5).jpg
៥-ក្លិនបន្ទប់មិនល្អ ៖ ក្លិនមិនល្អក្នុងបន្ទប់ រំខានដល់ការសម្រាន្ត ធ្វើឱ្យមិនស្រួលខ្លួន ។ ការកម្ចាត់ក្លិនមិនល្អ គឺត្រូវបើកបង្អួចឱ្យខ្យល់ចេញ-ចូល សម្អាតបន្ទប់ជាប្រចាំ ឬបាញ់ប្រេងក្រអូប ។

៦-ផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីនពេលល្ងាច ៖ កាហ្វេ ទឹកតែ ភេសជ្ជៈជាតិហ្គាស និងភេសជ្ជៈប៉ូវកម្លាំង សុទ្ធតែមានជាតិកាហ្វេអ៊ីន ហើយការផឹកភេសជ្ជៈទាំងនេះពេលល្ងាចជំរុញឱ្យសម្រាន្តមិនងាយលក់ មិនស្កប់ស្កល់ ។ ហេតុនេះ ហាមផឹកចាប់ពីម៉ោង២រសៀល ដើម្បីកុំឱ្យប៉ះពាល់រាងកាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOimPhZ9_lqdZxNvDxNfz-PcpVP1vrCtuFlhiIJSxbw_UkfCfCC7qoO0NE9jGhCrjg-1lBDQJHcJI1KxVVVBYuc2WW-cBbuL_gExMxLAoeUVw-Al7lLCG-v7LmrCMtejCmbqlv3gVzRtmSH5L3VFa8gMpNAP8O6j-8p1F_fMI6TsjAafRaUvs-8k8Mljaf/s940/photo_2026-02-16_11-32-55%20(6).jpg

៧-ធ្វើសកម្មភាពមួយចំនួន ៖ ការអានព័ត៌មានមិនល្អ លេងហ្គេម ឬឈ្លោះប្រកែកគ្នាបណ្តាលឱ្យមួរម៉ៅ គឺជាមូលហេតុសម្រាន្តមិនលក់ពេលយប់ ។ ចូរចៀសវាងសកម្មភាពទាំងនេះ ដោយងាកមកពត់ដៃ ពត់ជើង ឬអង្គុយសមាធិបន្តិច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiCSRI3DWnSA-D9s8lwpj03itbzWlcvGJ2un5F5ATSc0kxTbG6JKfDzLAtnCQz3rVAvYxdthb95EGow2B_D3NWIZEilL_8w06Pe82xAPZF4RgNxUYlHm5pAsofoQ8EBD7D87UszbuXh3MFjSuSGCBXJnbXjQM9_3w7rouysk0cj-0EyDo_x-hZLB38REWG/s1280/photo_2026-02-16_11-32-55.jpg

គួរបញ្ជាក់ថា ការសម្រាន្តលក់ផ្តល់ផលល្អដល់សុខភាព មិនអាស្រ័យលើការសម្រាន្តច្រើនម៉ោងទេ ប៉ុន្តែអាស្រ័យលើបរិយាកាសជុំវិញ ជាពិសេស ទម្លាប់ទាំងនេះពាក់ព័ន្ធនឹងការសម្រាន្តយ៉ាងខ្លាំង ។ សូមសាកល្បងផ្លាស់ប្តូរទម្លាប់ដើម្បីឱ្យសម្រាន្តលក់ស្កប់ស្កល់ ចាប់ផ្តើមថ្ងៃថ្មីដោយភាពស្រស់ស្រាយ ៕

ចិនបា.ញ់បង្ហោះរ៉ុក្កែតផ្កាយរណបចំនួន ៧គ្រឿង ចេញពីផ្ទៃសមុទ្រឡើងទៅលើអាកាស

0

ទីក្រុងប៉េកាំង ៖ ប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះ បានបា.ញ់បង្ហោះរ៉ុក្កែត Smart Dragon-3 (SD-3) ចេញពីលើផ្ទៃសមុទ្រ ដោយបញ្ជូនផ្កាយរណបចំនួន 7 ចូលទៅក្នុងគន្លងលើលំហអាកាសបានដោយជោគជ័យដូចអ្វីដែលបានគ្រោងទុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPJ-Y5olQRwzvRI5OQA_FXd_l1TEeZHqDfRiW7yG7aV5cETCIUxpg5h3tJXeZw7dF6cYWvgmoqx4qJXpj1Rg2Fphyvtf4XWgcW1sBgqIpsua_woT9rzy7QpPKGFJldiOMJNbW3XfFDf9rOtRwSW2MgWWt7QLJp0oKeYbnDEna1deHt69Us2OF8jK1k8iNW/s739/photo_2026-02-14_16-31-55.jpg

យោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua រ៉ុក្កែតពាណិជ្ជកម្ម SD-3 ត្រូវបានបា.ញ់បង្ហោះនៅម៉ោង 2:37 រសៀល (ម៉ោងនៅទីក្រុងប៉េកាំង) ពីដែនទឹកនៅឯឆ្នេរសមុទ្រ Yangjiang ក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន តាមរយៈមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Taiyuan។ ផ្កាយរណបទាំងប្រាំពីរនេះ ក៏រួមមានផ្កាយរណប PRSC-EO2 របស់ប្រទេសប៉ាគីស្ថានឲងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr7H_C8E-P2q5_gEeWgOuYiMX44GVQQZr89nE7EBXpaWCr5gy43-ROdWltdq1I1Mi5vvumFgKzbYnP-6SMIF7z8fByhhIJFQ8pNvYFLb3ksorss9T1Q6WrSjRNZLK-QDUjvJHvS8fm8Ozi-zTrdGZeNvd73rHBSVEOSC5N3WsWURekF5s-2U3iAxhxcH9W/s716/photo_2026-02-14_16-31-54.jpg
ប្រភពដដែលនេះបានគូសបញ្ជាក់ថា ការបា.ញ់បង្ហោះនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការអវកាសចិន-ប៉ាគីស្ថាន។ ផ្កាយរណប PRSC-EO2 ត្រូវបានបំពាក់ដោយបន្ទុកអុបទិកដែលមានគុណភាពបង្ហាញខ្ពស់។ ទិន្នន័យចាប់សញ្ញាពីចម្ងាយដែលវាទទួលបាននឹងបម្រើប្រទេសប៉ាគីស្ថានក្នុងវិស័យផ្សេងៗដូចជាការធ្វើផែនទីដីធ្លី ការត្រួតពិនិត្យបរិស្ថាន និងគ្រោះមហន្តរាយធម្មជាតិ និងការការពារធនធានធម្មជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3nvPxb3kXvH_pmsiql6epptHZso8yxzqzf-FM0zYwwulyj5SoXynogIwU30DsrrdBVoHREqMebimkhBeQcs_4nXAHdbOS2Nd_S6IOi6Gg-DZiVN_aIDp34dwoIJ2kSCR6xL2eexREgwIdLQwKJzoKcYSD14AGTjtmD1DGrOGTj3BcjneEGcSUBhOmDnhO/s1088/photo_2026-02-14_16-31-55%20(2).jpg
សូមជម្រាបថា នេះជាលើកទី 4 ហើយដែលរ៉ុក្កែត SD-3 របស់ចិនបានអនុវត្តការបាញ់បង្ហោះដែលជាបេសកកម្មពាណិជ្ជកម្មជាមួយផ្កាយរណបច្រើនទៅលើអាកាសក្នុងពេលតែមួយ ខណៈដែលវាក៏ជាការហោះហើរលើកទី 9 ផងដែរសម្រាប់ប្រភេទ រ៉ុក្កែត Smart Dragon-3៕

Trump បញ្ជូននាវាចម្បាំងដ៏ធំ១គ្រឿងទៀតទៅមជ្ឈិមបូព៌ាដើម្បីបង្កើនការដាក់សម្ពាធអ៊ីរ៉ង់

0

ស្ថានការណ៍នៅមជ្ឈិមបូព៌ា​កាន់តែក្តៅ អណ្តាតភ្លើងនៃសង្គ្រា.មអាចនឹងឆេះឡើងនាពេលដ៏ឆាប់ៗនេះហើយ បន្ទាប់ពីសហរដ្ឋអាមេរិក បានបញ្ជូននាវាចំបាំងដ៏ធំមួយថែមទៀតទៅកាន់មជ្ឈិមបូព៌ា​ ដែលជាសារឆ្លើយតបទៅនឹងប្រទេសអ៊ីរ៉ង់ ថាកុំចង់ខ្លាំងជាមួយអាមេរិក ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7P2o2CQoGkD4ICz0MNSzhTERsn-ntcrryB3pL5n1yAzwBzy_hKyQje36lMyPZ0Faj0ZuqD50PA9QMvxfygKIJEoc-M1pazc5e5ltNnsE5KsPZkkk7TxHqUgQT1Gm21HGERFlTVKM6TuXw6-DwBNiTO60-tdFO1GzK9ER3XTLj_9sIPa7Tb2ScOtMpe8wO/s1280/photo_2026-02-16_09-01-11.jpg

ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាឱ្យបញ្ជូននាវាចម្បាំងផ្ទុកយន្តហោះដ៏ធំបំផុតលើពិភពលោក ចំនួន១គ្រឿងទៀតឈ្មោះ USS Gerald R Ford ទៅចូលរួមប្រតិបត្តិការជាមួយនាវាចម្បាំង USS Abraham Lincoln នៅមជ្ឈិមបូព៌ាដើម្បីបង្កើនការដាក់សម្ពាធអ៊ីរ៉ង់ ខណៈមន្ត្រីអាមេរិក២រូបថា នេះជាសញ្ញាឱ្យកងទ័ពអាមេរិកត្រៀមខ្លួនវាយប្រ.ហារអ៊ីរ៉ង់ពេលទទួលបញ្ជា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYXS9g3jWvW9JIglNq6ZGUBmG-360AOLi7vAbW6H-D9VEAqtr_laiZRy22AFx2-Mpl7vMwvf2cEZfklFk6lgkhKQjCOuLdTRe29xpCTdlHWFPUW2tjOMUvzfTLyE3A-3RJLdBfkydg30nm69EQzBKoYqb-cM_eKReoCrNtdTiy_6LXrFTXXpWMtobdNzzU/s1280/photo_2026-02-16_09-00-42.jpg
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ USS Gerald R Ford ជានាវាចម្បាំងផ្ទុកយន្តហោះដ៏ធំបំផុតលើពិភពលោក នឹងចូលរួមប្រតិបត្តិការជាមួយនាវាចម្បាំង USS Abraham Lincoln ដែលអាមេរិកបានបញ្ជូនទៅមជ្ឈិមបូព៌ាមុនគេដើម្បីដាក់សម្ពាធអ៊ីរ៉ង់ ។ មន្ត្រីអាមេរិក២រូបបានបង្ហើបប្រាប់សារព័ត៌មាន Reuters ថា មេដឹកនាំអាមេរិកកំពុងពិចារណាបើកការវាយប្រហារអ៊ីរ៉ង់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBOzVAQC8bQ_lPxNrlqtdUDgWyYczxbbPWFqH2aboLnWRo0FUD8j15N3mabE_3iR9_J2eHeDewDTSMvG2O-QG6wZbg89x1jiZ_-geAFaY6okUKcJsifKQZ1_J23NSz9fMkkA-uFEZvnEHuve4tLd7f5KAIF2QNmfKWAtSzJN0Owu1L_emXKlbYFT-bJlst/s993/photo_2026-02-16_09-00-43%20(2).jpg
កាលពីថ្ងៃទី១៣ ខែកុម្ភៈ នាវាចម្បាំង USS Gerald R Ford បានធ្វើដំណើរចាកចេញពីសមុទ្រការាបៀនឆ្ពោះទៅមជ្ឈិមបូព៌ា ដើម្បីចូលរួមប្រតិបត្តិការជាមួយនាវា USS Abraham Lincoln ជានាវាចម្បាំងផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ ។ នាវាចម្បាំង USS Gerald R Ford នឹងចំណាយពេលធ្វើដំណើររយៈពេល៣សប្តាហ៍ ទើបទៅដល់គោលដៅ ដែលមានកងទ័ពអាមេរិកលើនោះរាប់ពាន់នាក់ ព្រមទាំងមានយន្តហោះចម្បាំង នាវាពិឃាតបំពាក់មីស៊ីល និងអាវុធជាច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc8-uEM9a0ogILv0DxlRCo6LOiRd4i4ofF5kxhzAAZVEN1uq7TMTfpWPTmB4moA4ymrlPL1nWXFPAx9WSvrW9XOi_Z7NwtqlkCCHGq9ZZBuFXSvCfJOwRa4pqUOh7RH6QuXavWkaguNyQPsyZCB77A8Rqkpl6a2aIi8xV_0eI1gpKakD8izUi8GdV3D2jg/s770/photo_2026-02-16_09-00-43%20(3).jpg

ការបញ្ជូននាវាចម្បាំង២គ្រឿងទៅមជ្ឈិមបូព៌ា បន្ទាប់ពីលោកប្រធានាធិបតី Trump ផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន Axios ក្រោយថ្ងៃទី១០ ខែកុម្ភៈ ថា កំពុងពិចារណាបញ្ជូននាវាចម្បាំងដ៏ធំមួយទៀតទៅមជ្ឈិមបូព៌ា ប៉ុន្តែពេលនេះ លោកមើលឃើញអ៊ីរ៉ង់តាំងចិត្តធ្វើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ។ កាលពីថ្ងៃទី១២ ខែកុម្ភៈ សារព័ត៌មានអាមេរិករាយការណ៍ថា នាវាចម្បាំង USS Gerald R Ford ធ្វើដំណើរទៅមជ្ឈិមបូព៌ា គឺ១ថ្ងៃក្រោយបន្ទាប់ពីលោកប្រធានាធិបតី Trump ចរចាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu អំពីបញ្ហាអ៊ីរ៉ង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZu0yRwifiZ0DM0UWBdGPB3AoX4g83Bu5hyphenhyphenTqiexH07xstGdeNq6OQmhSnLABsuXh4HWbAvemmJIveByaPDQGIIBgdAGmFjakqHWEvyTRGwVLgz2YUEqo4UdHF1Nzm3k_stZ5aokVuVW-fcYknd4GgNKRpxf425WdSEQMV22simW-OeBpZ0poAErRz-Df2/s1280/photo_2026-02-16_09-00-43.jpg

មន្ត្រីអាមេរិក២រូបបង្ហើបប្រាប់សារព័ត៌មាន Reuters ថា កងទ័ពអាមេរិកកំពុងត្រៀមខ្លួនវាយប្រហារអ៊ីរ៉ង់ ពេលទទួលបញ្ជាពីលោកប្រធានាធិបតី Trump ។ ប៉ុន្តែមន្ត្រីអាមេរិកទាំង២រូបមិនប្រាប់អត្តសញ្ញាណរបស់ខ្លួន ដោយសារស្ថានការណ៍ផុយស្រួយ ហើយការវាយប្រហារអ៊ីរ៉ង់អាចធ្វើឱ្យប្រទេសទាំងពីរមានជម្លោះធ្ងន់ធ្ងរខ្លាំងជាងមុន ម្យ៉ាងទៀត ផែនការវាយប្រហារអ៊ីរ៉ង់លើកនេះស្មុគស្មាញ ។ បើអាមេរិកវាយប្រហារអ៊ីរ៉ង់ នឹងផ្តោតលើគោលដៅស្ថាប័នរដ្ឋ និងកងទ័ពអ៊ីរ៉ង់ មិនមែនផ្តោតតែលើហេដ្ឋារចនាសម្ព័ន្ធទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjswMAER_tq4XBrl7b43jfpH8NC8hJqBio56bjubv81_6LZcwy2xYRlCEDnFuLS15VB_7WG-HBkxbdePJVPQCtoBBH7-XCQTl2QYuaxbqm434HFMODnGMF5ijVhxymcgfSniyy_ah-bsJIAutyVaF-F54tTqQHRZ4coodfUxF0yHxu3jlw48u0QyJ28VOmX/s1024/photo_2026-02-16_09-00-44.jpg

កន្លងមក អាមេរិក និងអ៊ីរ៉ង់ បានព្យាយាមចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដោយអ៊ីរ៉ង់យល់ព្រមគ្រប់គ្រងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដើម្បីឱ្យអាមេរិកបន្ធូរបន្ថយការដាក់ទណ្ឌកម្ម ប៉ុន្តែអ៊ីរ៉ង់បដិសេធសំណើផ្សេងទៀត ។ រីឯអ៊ីស្រាអែលទាមទារឱ្យអ៊ីរ៉ង់កំណត់គម្រោងមីស៊ីសរយៈចម្ងាយឆ្ងាយ និងឈប់គាំទ្រក្រុម Hezbollah (ជាអង្គការនយោបាយ សង្គម និងកងទ័ពមូស្លីម ដែលស្ថិតក្រោមការគាំទ្ររបស់អ៊ីរ៉ង់ ពេលអ៊ីស្រាអែលដណ្តើមគ្រប់គ្រងប្រទេស Lebanon កាលពីឆ្នាំ១៩៨០) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguKWaVE3lG5rgcsvNrfr3phT3V-096Uoyi07Z64ZPKOXA99bJ2y9UxevzC44MotehAFg-s_3csGYMBsmgoHsq5g3ruXzo5a_tve2ykw3eZx9urnmrZV48LPNWyNuORdh1q8P5SHI9681jRtXHfBRR3IaI4MIUAplmpHUJYGNPE92MI4uiB9HCyVTdG6I2Y/s1280/photo_2026-02-16_09-01-11%20(2).jpg

ថ្មីៗនេះ អាមេរិកបានចរចាជាមួយអ៊ីរ៉ង់នៅប្រទេសអូម៉ង់ ហើយភាគីទាំងពីរសង្ឃឹមនឹងបន្តការចរចាគ្នា ប៉ុន្តែពុំទាន់កំណត់ថ្ងៃចរចាជាផ្លូវការ ។ មន្ត្រីសេតវិមាន និងមន្ត្រីមន្ទីរបញ្ចកោណអាមេរិកមិននិយាយអ្វីពាក់ព័ន្ធនឹងអាមេរិកត្រៀមធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ទេ ខណៈលោកប្រធានាធិបតី Trump គំរាមទម្លាក់គ្រាប់បែកលើទីក្រុងតេហេរ៉ង់ បើមិនធ្វើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងមីស៊ីល ។ រីឯកងកម្លាំងបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ប្រកាសត្រៀមកំទេចទីតាំងកងទ័ពអាមេរិកគ្រប់កន្លែង បើអាមេរិកហ៊ានវាយអ៊ីរ៉ង់ ៕

លើសពេកហើយ! រូបសញ្ញា«ព្រះរាជសង្ហារជាតិ» ប្រែក្លាយជាស្លាកបិទលើផ្លែក្រូចលក់តាមទីផ្សារ

0

យល់យ៉ាងណាដែរបងប្អូន? រូបសញ្ញា «ព្រះរាជសង្ហារជាតិ» ដែលជានិមិត្តសញ្ញាត្រាជាតិនៃព្រះរាជាណាចក្រកម្ពុជា និងតំណាងឲ្យរាជានិយមកម្ពុជា ត្រូវបានបុគ្គល ឬក្រុមដែលជាប្រភពអ្នកនាំចូល និងចែកចាយយកមកព្រីនធ្វើជាស្ទីកគ័របិទលើផ្លែក្រូចដាក់លក់នៅតាមទីផ្សារតាមអំពើរចិត្ត និងថែមទាំងមានអក្សរវៀតណាមនៅពីលើនោះទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWvVkOzO2tJ_9qAeKOqU9yT-kCpH6_CcdyyNYyog_uslMr1K7n8pVHOptwJie0OhZiNKKLae8tiFFh76LhgaVmOboF-vuax939nybptrxWP8zscHX_Ixch5YgPqA2eWrqKQIjSGCE1JhyRj9r7OXE0kzrRtTsN3bNHf5-cxIWYaMhc8ctBt2uc5c_9KKm-/s1280/photo_2026-02-14_15-07-13%20(2).jpg
យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកមួយឈ្មោះ Prince Sisowath Sithiden ដែលជាព្រះញាតិវង្សានុវង្សមួយអង្គនៃសែរាជវង្សកម្ពុជា បានសរសេថា៖ មានបង បងប្អូន ប្រជាពលរដ្ឋ គាត់ដើរប្រទះឃើញ លក់តាមផ្សារ ដូច្នេះ សូមអស់លោកក្រសួងពាក់ព័ន្ធជួយពិនិត្យមើលផង មានព្រះសង្ហារ ហើយ អក្សរវៀតណាមទៀត តើនេះពិតទេ? ព្រហើន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDf-gBp5iBb1p48FuMk3aUk_JNGj3yFn_lGYizMvc9As_PQd65dWw9wX_Atude-noopkx5ODQTYfRVOoEfWIc7oh4CzXbJEPlG9Fj74IvVnPlzjL8mfwF5KTZLBdhjCOp3f1GM-ElAJQzA1-HktMmRuJmmhtsnLRNTXAw3zFCfbANRGV2hm7-72qvL3hGG/s720/photo_2026-02-14_15-07-14%20(2).jpg
មហាជនជាច្រើនបានចែករំលែកការបង្ហោះនេះតៗគ្នា ជាមួយនឹងការបញ្ចេញមតិយោបល់ស្រដៀងៗគ្នាថា ក្រូចនេះមិនមែនដាំដុះនៅក្នុងស្រុកនោះទេ ហើយច្បាស់ណាស់ថាជារបស់នាំចូលមកពីប្រទេសជិតខាង ប៉ុន្តែបែរជាមានបិទសញ្ញាតំណាងជាតិ និងរាជានិយមកម្ពុជានៅលើនោះទៅវិញ។ នេះអាចចាត់ទុកបានថា ជាទង្វើប្រមា.ថមា.ក់ងាយ និងមិនឲ្យតម្លៃ ដែលប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃនៃសញ្ញាជាតិទង់ជាតិ និងនិមិត្តរូបជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn3k926BnP56Vj4GrW0CH_dYmh6o6UPpGLx6vGO9dFLc__glUY600iiJrsRXkadqzKpMjyZYWccnxfnElsFeESAzamoja5qbfgHT6OccGa2-ESfFbTL1PIDmJV25oyIFqkX-NuAfG-k8enOa2ldMHN0o5Sx3iIHQP7DZ7NIyqYhMTX_IqBp8POGG0JDZB9/s1280/photo_2026-02-14_15-07-13.jpg
ឆ្លើយតបនឹងបញ្ហានេះ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) បានណែនាំដល់ពាណិជ្ជករ អាជីវករជាអ្នកលក់ចែកចាយបន្ត ត្រូវបញ្ឈប់ការលក់ ចែកចាយ ព្រមទាំងរក្សាទុកជាបណ្តោះអាសន្ន នូវផលិតផលដែលមានបំពាក់ម៉ាកឬរូបសញ្ញាជាតិ និងព្រះរាជសង្ហារនៃព្រះរាជាណាចក្រកម្ពុជា ហើយអ្នកប្រើប្រាស់និងសាធារណជន សូមចៀសវាងការទិញនូវផលិតផលដែលមានបំពាក់ម៉ាកឬរូបសញ្ញាខាងលើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLwNyZyDI25ULi_yUJMNpVhYkB5iGz4YgxWQjFNBYCoHfq1LsH-MaMGVFeiCJmtQrK2V439QgaccKt4nCWyW54gUN-vs9JrSLZzpUwroCBmhDz92HFOfqSuVPW2gazcOH02J4LMYSAi58qwwLgprt1WTDbrDw970o3JjfACbEDp6HvVh6BwlMViWW360Rs/s694/photo_2026-02-14_15-07-14.jpg

បន្ថែមលើនោះ ក.ប.ប. បានបញ្ជាក់ថា ចំណាត់ការនេះធ្វើឡើង ដើម្បីលើកកម្ពស់តម្លៃនៃសញ្ញាជាតិទង់ជាតិ និងនិមិត្តរូបជាតិ ដែលការពារដោយច្បាប់ និងធានានូវការការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងដោយស្មោះត្រង់នៅលើទីផ្សារ ព្រមទាំងអនុលោមភាពនៃការប្រើប្រាស់ម៉ាកសញ្ញាសម្រាប់ប្រើប្រាស់លើផលិតផល។ ជាមួយគ្នានេះដែរ ចំពោះបុគ្គលប្រព្រឹត្តល្មើស ត្រូវទទួលទណ្ឌកម្ម និងការពិន័យយ៉ាងធ្ងន់ធ្ងរស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធជាធរមាន៕

SK និង Step រងការរិះគ.ន់ពីអ្នកលេងបណ្តាញសង្គម

0

ធ្លាប់តែចាប់ដៃគូគ្នាទទួលបានការស្រលាញ់ចូលចិត្តពីទស្សនិកជនពេលនេះតារាចម្រៀង SK និង Step ត្រូវរងមតិរិះគ.ន់ពីអ្នកលេងបណ្តាញសង្គមទៅលើបទចម្រៀងថ្មីរបស់អ្នកទាំងពីរជាមួយនឹងមតិយោបល់ជាច្រើនថាស្តាប់មិនបាន មិនដឹងចង់ច្រៀងពីអ្វី ចំណែកឯមតិខ្លះទៀតថាធ្វើឱ្យតែបានៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5fAA1O5RKPjI_Ld6jVUu48a8fPJ-OqvZG6r4aswU0_UNL28q3NxETIBml0UOLFCcmazS8FVQ7zpCya3-lEMhwEioYfJmr5VmQZpF1pCcdzQjWOyNsO2cJy3bS3kU4b9UJMtno2OjwFrBEuVQhyphenhyphen6DAq1kfTl-7BBVnXcCMSwnX0NS9QkjTMdOyFFdwm0-2/s2048/image_2026-02-14_14-00-32.png
កាលពីពេលថ្មីៗនេះផលិតកម្ម GenMusix បានបញ្ចេញបទថ្មីរបស់ SK និង Step មានចំណងជើងថា «រាំនៅណា?» ដែលទីតាំងនៅក្នុង MV នេះគឺស្ថិតនៅពហុកីឡដ្ឋានមរតកតេជោ។ ប្រភេទនៃបទនេះគឺញាក់កន្ទ្រាក់អារម្មណ៍ដោយមានទាំងក្បាច់រាំទៀតផង។ ទោះជាយ៉ាងណាបទនេះមិនបានធ្វើឱ្យមនុស្សជាច្រើនបានបញ្ចេញមតិរិះគន់ SK និង Step។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDBVr6uum9jPuCnaRYsFNYOyJRzfUpveoaB7p62RGLb46UZtA1w8kfIjUQ5V2vgkbreSdI8AQFH5-spG0BLXPPeLlVnjCrsACKm57MtBMyLdnFZ-SJxFccXtl_Uwgs3_HI4S86t_eGagqiwnTZHvpUaj70-R5Hoz0gaMGcakK5BIg5qYbeaLllRs4Or4JA/s2048/image_2026-02-14_14-00-24.png

អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា «បទស្អីទេហា ស្តាប់អត់បានអីម៉ាម៉ាត់, ស្តាប់ដំបូងសម្លេងខាងស្រីស្រដៀងសម្លេង កញ្ញា រ៉ាប៊ី, ពាក្យ ( ប្រាប់ ) និយាយលែងច្បាស់ហើយ, បទចម្រៀងឥឡូវស្ដាប់អត់យល់សោះមិនដឹងមានន័យថាម៉េច, ហឺដឹងចង់ច្រៀងពីអី?ខាងស្រីច្រៀងដូចមិនសូវច្បាស់សោះ, បទអីទេស្ដាប់មិនចូល»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ6d-dyZl_ChY_Unr16UNFxYZQKH-HnhkLjZC-YmpbvXfSUSebMywrQTtsgFxkSK4GbWVEJyJcGM-XOWJzUYJk_10IWrd-AFoPjlQ7I2uQY7XkHor1DVO_EAqGQaaZlMMw_pbhlbTWPiILglLwdpOMUGS7vDZ7nqtF6VA_tS2MI7-pEmb-M8X-bNmMHt1z/s2048/image_2026-02-14_14-00-28.png

គណនីផ្សេងទៀតបានបញ្ចេញមតិថា «ឱ្យតែញាក់ចេះតែច្រៀងហើយ, មានអារម្មណ៍ធ្វើឱ្យតែបានៗគ្មានអីចង់ស្ដាប់, មួយបទច្រៀងតាពិនហ្នឹងទេ, ខាងស្រីច្រៀងឱ្យស្ដាប់ឱ្យបានផងលោកអើយ ច្រៀងស្ដាប់អត់បានហ្មង…»។ ដ្បិតថាមានមតិប្រតិកម្មមិនពេញចិត្តច្រើនប៉ុន្តែអ្នកមួយចំនួនក៏បង្ហាញការចូលចិត្តបទនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxILHAFSD5LRK8fwwR46Pp-n1REsof198Zq5gCbSTBsvC8_StB6EX2XOUMEcOycVZ7jnvuX1xCA28c2GgLmUpeAw5563GgGIdDEcHWfnS2Xh78IKi3F8XJv0oVTzQaDBdVlP2RA89OCYDflab7Z4aMA_VLBqdZ-BznHgZp7rWt8UNtpaRJXwXboQsCUah9/s799/image_2026-02-14_09-41-14.png

ចាប់តាំងពីប្រឡូកអាជីពសិល្បៈមក SK និង Step ត្រូវបានទស្សនិកជនចាត់ទុកថាជាដៃគូដ៏ស័ក្តិសមបំផុតរាល់ពេលទស្សនាការសម្តែងរបស់អ្នកទាំងពីរពួកគេចូលចិត្តខ្លាំង។ លើសពីនេះទៅទៀតភាពស៊ីចង្វាក់គ្នារបស់អ្នកទាំងពីរនិងសកម្មភាពផ្អែមល្ហែមធ្វើឱ្យអ្នកគាំទ្រជាច្រើនចាត់ទុកថា SK និង Step គឺជាគូស្នេហ៍៕

ញ៉ាំគ្រាប់ Chia មួយស្លាបព្រារាល់ថ្ងៃ ផ្ដល់អត្ថប្រយោជន៍ដ៏ច្រើនមហាសាល

0

គ្រាប់ Chia ទោះបីមានរូបរាងតូចល្អិត (មានពណ៌ស និងខ្មៅ) ប៉ុន្តែវាត្រូវបានគេចាត់ទុកជា អាហារថាមពលមដ៏ខ្លាំងក្លាបំផុតមួយ។ វាសម្បូរទៅដោយជាតិសរសៃ (Fiber) ទាំងប្រភេទរលាយ និងមិនរលាយ មានប្រូតេអ៊ីន អាស៊ីតខ្លាញ់អូមេហ្គា 3 (Omega-3) សារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុរ៉ែជាច្រើនប្រភេទ។ តាមពិតទៅ គ្រាប់ Chia មានប្រភពមកពីគ្រួសាររុក្ខជាតិម្យ៉ាងឈ្មោះថា Salvia hispanica ដែលស្ថិតក្នុងអំបូរជីអង្កាម ដែលត្រូវបានជនជាតិ Aztec និង Mayan ប្រើប្រាស់ជាអាហារចម្បងតាំងពីជាង ៥,០០០ ឆ្នាំមុនមកម្ល៉េះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBNoaTw5vA53jKOZeFpa_D90kFxWv8NsMLMfnOSDOTZHxaLSKlk6Wpie4tw84dXpStolKOaYoKis05koetojYCoDSpQCudR-EdP3kK2qmhsrnH9KsI8VugyowRVwflqdfVfXMXP8ootVYj5qyfmjPGvuhVUyxhD801sVNKKk8IfHhBvcJQwpELrGGu2aCg/s1280/photo_2026-02-14_15-53-48.jpg
លោក Keith Ayoob អ្នកជំនាញអាហារូបត្ថម្ភ និងជាសាស្ត្រាចារ្យនៅមហាវិទ្យាល័យវេជ្ជសាស្ត្រ Albert Einstein បានកត់សម្គាល់ថា គ្រាប់ Chia ផ្ដល់នូវសារធាតុចិញ្ចឹមដែលមនុស្សភាគច្រើនតែងតែខ្វះខាតក្នុងរបបអាហារប្រចាំថ្ងៃ។ គ្រាប់ Chia ត្រឹមតែ ២ ស្លាបព្រាបាយប៉ុណ្ណោះ ផ្ដល់ជាតិសរសៃដល់ទៅ ១០ ក្រាម និងប្រូតេអ៊ីន ៥ ក្រាម។ លើសពីនេះ វាសម្បូរទៅដោយជាតិកាល់ស្យូម, ដែក, ម៉ាញ៉េស្យូម, ប៉ូតាស្យូម រួមទាំង Folate, វីតាមីន A, សេលេញ៉ូម និងស័ង្កសីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGLKjO3SyUql82Lz9uXKSfP_7TEdwFYpNPJWbwC6sfQ4aeztLrvrykWEqQt36CE4mqcStgmnbLn1o_a94ahyphenhyphenJZcXL9WboMNjBh4xzI2KIf45lCbY_0fbFBbawwSCn5O5BU3zj_Bqr2y3imLjHwQCvSsgeEEJ3Vg_sgPKnA9jMg95Lp5PqJEJKZ20eNYfMv/s1280/photo_2026-02-14_15-53-49.jpg

ក្រៅពីផ្ដល់ថាមពលដល់រាងកាយ គ្រាប់ Chia គឺជាប្រភពនៃអាស៊ីតខ្លាញ់ Omega-3 ពីរុក្ខជាតិ ដែលជួយកាត់បន្ថយការរលាក និងបង្កើនសុខភាពសរសៃឈាមបេះដូង ក៏ដូចជាមុខងារខួរក្បាល។ ជាតិសរសៃរលាយក្នុងគ្រាប់នេះ នឹងបង្កើតជាស្រទាប់ជែលនៅពេលប៉ះជាតិទឹក ដែលជួយសម្រួលការបន្ទោរបង់ឱ្យទៀងទាត់ ធ្វើឱ្យមានឆ្អែតបានយូរ និងរក្សាស្ថេរភាពជាតិស្ករក្នុងឈាម។ ជាមួយគ្នានេះ វាក៏ជួយបន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២ មហារីកមួយចំនួន និងបញ្ចុះកូឡេស្តេរ៉ុលអាក្រក់ (LDL) ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG6uvA4sKxbVzh4JkNa7vd7TPyHWqYPs9NuEV2CGoT9GC7ux8zTuhP4JhKVrB5X9CDioT6p8wpQaonp3QrnnsdkZhQBoIybL19gi-IZr_SHUAEFNhhuE1bBG8BeFCEf1bfDSOyNJLXhCCXguPtH-OKI_DQm44cSBhwjrOdzdNtdHF7516S_JDyj9gxPqvw/s1024/photo_2026-02-14_15-54-50%20(2).jpg

យ៉ាងណាមិញ ទោះជាមានអត្ថប្រយោជន៍ដូចគ្នាទៅនឹងគ្រាប់ជី ដែលខ្មែរយើងនិយមលាយជាមួយបង្អែមនោះ ប៉ុន្តែវាក៏មានចំណុចខុសគ្នាដោយសារ គ្រាប់ Chia មិនចាំបាច់ត្រាំទឹកទើបអាចទទួលទានបាននោះទេ គឺយើងអាចទទួលទានវាទាំងស្ងួត និងត្រាំទឹកបានដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii1qaxEo7Djawb6ZfN-NJyxfum31ViMEKfMvQSv5V-hrCR-6TyYflOrZGXG7bmTT6HOBh4B5IfLffZs4NV_sizp2UEurn2QpLI6ug71XU58_OuNRnH7PmpJrlloFAIAtxD8fE7W9DCo5-IkpR-Hrwif4V7BU6zw4OI74YaMenUNnn-Gj1Q7Hn9zLa4fIx7/s699/photo_2026-02-14_15-54-50.jpg
ទោះជាយ៉ាងណា ដើម្បីទទួលបានអត្ថប្រយោជន៍សម្រាប់ការរំលាយអាហារ អ្នកជំនាញណែនាំឱ្យត្រាំគ្រាប់ Chia ក្នុងទឹក ឬទឹកដោះគោក្នុងរយៈពេលពី ១០ ទៅ ១៥ នាទី រហូតដល់វារីកសឹមទទួលទាន។ នេះជួយឱ្យរាងកាយស្រូបយកជីវជាតិបានងាយស្រួល និងជៀសវាងការហើមពោះ ជាពិសេសសម្រាប់អ្នកដែលមិនទាន់ស៊ាំនឹងរបបអាហារដែលមានជាតិសរសៃខ្ពស់។ ដូចនេះ ការទទួលទាន គ្រាប់ Chia ត្រឹមតែ ១ ស្លាបព្រាបាយក្នុងមួយថ្ងៃ នឹងក្លាយជាចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពទូទៅ និងការពាររាងកាយពីការខូចខាតកោសិកាបានយ៉ាងមានប្រសិទ្ធភាព៕

តើបុណ្យនៃក្តីស្រឡាញ់ ១៤ កុម្ភៈ មានប្រវត្តិបែបណា?

0

ថ្ងៃ១៤ កុម្ភៈ ត្រូវបានប្រទេសនានានៅទូទាំងពិភពលោក ចាត់ទុកជាថ្ងៃបុណ្យនៃក្តីស្រឡាញ់ (Valentine’s Day) និងក្លាយជាថ្ងៃសំខាន់សម្រាប់គូស្នេហ៍ទាំងអស់បង្ហាញការស្រឡាញ់ បារម្ភពីគ្នា ដោយការប្រគល់ផ្កាកុលាប សូកូឡា និងអំណោយផ្សេងៗ ។ ក្រៅពីគូស្នេហ៍ សមាជិកក្រុមគ្រួសារក៏អាចបង្ហាញក្តីស្រឡាញ់ទៅកាន់ឪពុក-ម្តាយ បងប្អូនសាច់ញាតិ មិត្តភក្តិផងដែរនៅថ្ងៃ១៤ កុម្ភៈ ប៉ុន្តែលោកអ្នកអាចមិនជ្រាបពីប្រវត្តិបុណ្យនៃក្តីស្រឡាញ់ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEichOh98Xx05hf-GJAic7SEP6TzwxdukXxOivqQku_65_hOKrhL8LjdGnPw2-dyyOGdAwZ6DSLoy3WF5YIR9CgUFq0yNrtGCDTIrzE1z-kN29xw5DkQLJmJqKHeaJX55eS2Iiy2JBsu6VVQijbPRfvFuXGTp9WZ1q7f9oy2JyljbTWBXa8LTtAiLXadKkIk/s1280/photo_2026-02-14_08-37-16.jpg

បុណ្យនៃក្តីស្រឡាញ់ (Valentine’s Day) មានប្រវត្តិតាំងពីជាង១,៥០០ឆ្នាំមុនមកម្ល៉េះ គឺបុណ្យនៃក្តីស្រឡាញ់ត្រូវបានរៀបចំលើកដំបូងនៅឆ្នាំ៤៩៦ ដោយអ្នកគោរពសាសនាគ្រឹស្ត ។ ថ្ងៃ១៤ កុម្ភៈ ក៏ពាក់ព័ន្ធនឹងរឿងរ៉ាវស្នេហាមនោសញ្ចេតនាដ៏សែនសោកសៅរបស់គូស្នេហ៍១គូនៅប្រទេសអ៊ីតាលី ទើបប្រទេសនានាកំណត់ជាបុណ្យនៃក្តីស្រឡាញ់ ដើម្បីរំលឹក និងសរសើរពីស្នេហាបរិសុទ្ធរបស់គូស្នេហ៍១គូនេះ ។

ប្រវត្តិបុណ្យនៃក្តីស្រឡាញ់កើតឡើងតាំងពីសម័យព្រះចៅអធិរាជ Claudius II ដែលសោយរាជ្យនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ។ សម័យនោះមានសង្គ្រាមជាញឹកញាប់ ដោយសារព្រះចៅអធិរាជសព្វព្រះទ័យនឹងការធ្វើសឹកសង្គ្រាម ទើបប្រមូលប្រុសៗទៅច្បាំង ប៉ុន្តែប្រុសៗជាច្រើននាក់មានតួនាទីថែទាំមនុស្សជាទីស្រឡាញ់ និងក្រុមគ្រួសារ ពួកគេមិនចង់ចាកចេញពីផ្ទះសម្បែងទៅស្លាប់ក្នុងសមរភូមិទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNPXnvogZVicILs9qqFck9-GqguAOD7WccXFb6aq0ntQ1gUrJ-99nOfypBYoNDlUOU5Lrwkarhzssd1s-KpyMgnJaIBiDWfaliRbrnnEHE2kCBlvvv9YpCcD79BsnRR8DIiTa5Z1s6g4yTpg4xnHzYwWY4m2Vd-gfu68yDS7B2B7OEmg3Z6MtAGj6uQwNg/s1280/photo_2026-02-14_08-37-17.jpg

ហេតុនេះ ព្រះចៅអធិរាជ Claudius II ក៏ចេញព្រះរាជបញ្ជាឱ្យលុបចោលពិធីភ្ជាប់ពាក្យ និងលុបចោលពិធីរៀបការទាំងអស់នៅទីក្រុងរ៉ូម ដើម្បីឱ្យប្រុសៗចេញទៅចម្បាំងនៅសមរភូមិ ប៉ុន្តែលោក Valentinus មិនយល់ស្របនឹងព្រះរាជបញ្ជារបស់ព្រះចៅអធិរាជ ក៏បបួលឱ្យគូសេ្នហ៍ជាច្រើនគូនៅទីក្រុងរ៉ូមរៀបការ ។ ទង្វើនេះធ្វើឱ្យព្រះចៅអធិរាជមិនសព្វព្រះទ័យយ៉ាងខ្លាំង និងបញ្ជាឱ្យខ្លួនចាប់លោក Valentinus ឃុំឃាំង រង់ចាំការប្រហារជីវិត ។

ក្នុងពេលជាប់គុក លោក Valentinus បានលង់ស្នេហ៍កូនស្រីរបស់អ្នកយាមគុក ដែលនាងពិការភ្នែកទាំងសងខាង ហើយមុនថ្ងៃប្រហារជីវិតមកដល់ លោកក៏ផ្ញើលិខិតទៅនាងដើម្បីសារភាពលង់ស្នេហ៍រូបនាង ដែលលិខិតនេះបញ្ចប់ដោយពាក្យថា «From your Valentine» ។ រឿងរ៉ាវស្នេហាដ៏សោកសៅនេះត្រូវបានផ្សព្វផ្សាយពេញទីក្រុងរ៉ូម រីឯលោក Valentinus ក៏បានស្លាប់នៅថ្ងៃទី១៤ ខែកុម្ភៈ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBTkU6mkgQM3T9mEYLHVLv7prkdKjt00-Lvl7fwIizhlutLOLyqWSbdV7gKuciUr8HA-sV40HEKjCvWPxkyOib3BXnhVpucyme8KM2wzivXikjRSUSe2Vxdw8jJFL7mTRAbxMewBp9KKee4oxhMEPQelLrUqmOL6GoTLgWdLKM4irjoCqMeh5vYJH0twCH/s1200/photo_2026-02-14_08-37-17%20(2).jpg

តាំងពីថ្ងៃនោះមក ប្រទេសនានានៅអឺរ៉ុបបានចាត់ទុកថ្ងៃ១៤ កុម្ភៈ គឺជាបុណ្យនៃក្តីស្រឡាញ់ ដើម្បីរំលឹក និងសរសើរពីសេចក្តីស្នេហាដ៏បរិសុទ្ធរបស់លោក Valentinus ជាមួយនារីពិការភ្នែក ។ ដូច្នេះ ថ្ងៃ១៤ កុម្ភៈ ក៏ក្លាយជាថ្ងៃសំខាន់សម្រាប់គូស្នេហ៍រហូតមកដល់បច្ចុប្បន្ននេះ ដែលគូស្នេហ៍ទាំងឡាយនិយមឱ្យគ្នា ដូចជា ផ្កាកុលាប សូកូឡា ឬកាដូផ្សេងៗ ដើម្បីបង្ហាញពីការបារម្ភ និងបំណងល្អ ។ នៅថ្ងៃនេះដែរ ហាងនានា ឬតាមដងផ្លូវ តែងតែតុបតែងលម្អដោយពណ៌ស្រស់ឆើតឆាយ គឺពណ៌ក្រហម និងពណ៌ផ្កាឈូក ព្រមទាំងលក់ផ្កា និងវត្ថុអនុស្សាវរីយ៍ ។

សរុបមក បុណ្យនៃក្តីស្រឡាញ់ ១៤ កុម្ភៈ មិនត្រឹមតែជាថ្ងៃរីករាយសម្រាប់គូស្នេហ៍ប៉ុណ្ណោះទេ ប៉ុន្តែជាថ្ងៃបង្ហាញពីចំណងមិត្តភាពដ៏ស្រស់ស្អាតទៅកាន់មនុស្សនៅក្បែរខ្លួន ក្រុមគ្រួសារ ហើយយើងក៏អាចជូនពរដល់មិត្តភក្តិផងដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJRyIgrKkOPnsqz-qOn4ZQAAit68Vx5DzBvjcbdFc22au0c58EqpQdXCWv2I2y8FdZHdJc8QM3jIVdPmVDDTmnLtP38TUapVH1v5-kRDiXlnlARx57EFOTzLrGQVooqpyVDnyIc1JHNN8sZMFaGGGEmXO6kF783zsy86WgamLrz0_uYDZvyW4n0hxuXpKI/s915/photo_2026-02-14_08-37-18.jpg

Song Hye Kyo បង្ហាញពីទម្លាប់នៃការញ៉ាំអាហារដែលមានវិន័យរបស់នាង

0

Song Hye Kyo បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ដោយសារតែការចែករំលែករូបថតសាមញ្ញមួយនៅលើបណ្តាញសង្គមដោយបង្ហាញពីរូបភាពអាហារនិងបញ្ជាក់ថាមានរសជាតិឆ្ងាញ់ណាស់។ អាហារសាមញ្ញមួយដែលតារាសម្តែងដ៏ល្បីល្បាញរូបនេះកំពុងទទួលទានគឺស៊ុបត្រីស្ងួតមួយចាន និងបាយសកន្លះចានប៉ុណ្ណោះហើយគ្មានម្ហូបផ្សេងទៀតទាល់តែសោះ។ សាធារណជនបានស្គាល់ Song Hye Kyo ជាយូរមកហើយថាជាតារាម្នាក់ក្នុងចំណោមតារាដែលតឹងរ៉ឹងបំផុតអំពីការគ្រប់គ្រងរបបអាហាររបស់នាង។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIXrc7VhTvhfbJg0xLd3XvF8NwyL7zljYwK0L74u9D8uIJsET4eBn6dhrm2OvVOmTvjTLakYbv9sn98cXeIpW5jfiDEIfchUUjwNm2u5_sRS6Ju8maOhoJu4N4lBgSghcGGoL2QsiMszFeqhyphenhyphenySomaARLR7rdJQSaCT67k7FvBjFhJ7vFpq18NWCgwezzL/s1437/SnapInsta_to_523820405_18526474717003019_2225045180926556915_n.jpg

    ពីមុន Song Hye Kyo បានចែករំលែកព័ត៌មានលម្អិតអំពីទម្លាប់ប្រចាំថ្ងៃរបស់នាងដោយស្មោះត្រង់ដោយនិយាយថា នាងតែងតែញ៉ាំបាយជារៀងរាល់ព្រឹក ហើយចូលចិត្តអាហារចម្អិននៅផ្ទះជាងអាហារខាងក្រៅ។ជាពិសេសក្នុងអំឡុងពេលដែលនាងត្រូវការថែរក្សា និងតាមដានរាងកាយរបស់នាង Song Hye Kyo កំណត់ការបញ្ជាទិញអាហារពីខាងក្រៅ ផ្ទុយទៅវិញ នាងរក្សាម៉ឺនុយដែលនាងរៀបចំដោយខ្លួនឯង ដើម្បីធានាបាននូវសុខភាព និងរូបរាងរបស់នាង។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQd2mROiU-lZFLEBc2_yMToN_2SmX3vd1euInVM9CrBkEUVCoWZbjvVuhmAH21IOp9qpyXmP_N07EXKttFS4Xg8ga0AjzSNu4C1GEdZ5sJQeKhmaj4FczOLuZOuFTsn8hA-3QsxhSyqJrfQnOPT74yixQWcQU5ixvBlDavLa379nkwMnJMP52-5JSqfP44/s1348/SnapInsta_to_558933046_18541576921003019_5292175780682260152_n.jpg
    នៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េ នាងធ្លាប់ត្រូវបានគេដាក់រហ័សនាមថាជារូបតំណាងរបបអាហារដោយសារតែវិន័យដ៏អស្ចារ្យរបស់នាង។ នៅពេលដែលនាងចាប់ផ្តើមអាជីពដំបូង Song Hye Kyo មានរូបរាងធាត់ និងគួរឱ្យស្រលាញ់។ យ៉ាងណាមិញ ដើម្បីធ្វើឱ្យរូបភាពរបស់នាងស្រស់ថ្លាឡើងវិញ និងបំពេញតម្រូវការដ៏ច្រើនលើសលប់នៅលើអេក្រង់ នាងត្រូវបានគេនិយាយថាបានស្រកទម្ងន់រហូតដល់ ១៧ គីឡូក្រាម។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirNrK_24gxNlUZZ-C4IzGKvs83ssYI6dfurODXkmX0dbczcPedlqXZDhCjqKqpDv4NRvRe2HOHeA3nsDfTELlboK0FUa31f8Q6lgsH5TOHWiIvO_RvdK-plTZimLNW9KuF7rdFEw1KR99FuCZGA2VdEvrjBl4LANoaQyl7MlC-ksvuwGkuw4dZQLHyTHCF/s1350/SnapInsta_to_559133232_18541576879003019_3468498022031204678_n.jpg
    យោងតាមប្រភពផ្សេងៗគ្នា តារាសម្តែងរូបនេះរក្សាទម្លាប់នៃការញ៉ាំអាហារដែលមានសុខភាពល្អនាងញ៉ាំអាហារពេលព្រឹក និងអាហារថ្ងៃត្រង់ធម្មតា ប៉ុន្តែសម្រាប់អាហារពេលល្ងាច នាងញ៉ាំតែតៅហ៊ូឆៅប៉ុណ្ណោះ។នាងក៏ជៀសវាងការញ៉ាំអាហារបន្ទាប់ពីម៉ោង ៧ យប់ផងដែរ ហើយជាពិសេសចូលចិត្តដើរ ។ មានពេលមួយនាងត្រូវបានគេរាយការណ៍ថាបានលះបង់រហូតដល់បួនម៉ោងក្នុងមួយថ្ងៃចំពោះលំហាត់ប្រាណប្រភេទនេះ៕

ពាក្យសម្តីរបស់ Jackson Yee បង្កឱ្យមានភាពចម្រូងចម្រាស

0

សេចក្តីថ្លែងការណ៍របស់ Jackson Yee អំពីក្តីសង្ឃឹមថាខ្សែភាពយន្តថ្មីរបស់លោកនឹងវ៉ាដាច់ភាពជោគជ័យនៃការលក់សំបុត្រនៃរឿង «Full River Red» បានបង្កឱ្យមានការជជែកវែកញែកយ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAvamTdNL4qiQfUvuGIC9RO2wzjQgqsuC49woHz6qAy5OU4RloXmx54tYsyqkJXRFA6Plj0TXiPUJvnwN9KexFizDTHnmuPTqC9en4FM06N_j7sZaoRvWY8KQL5huFyLIBIz9xtOo8bbvz6FC9Pgms2gkmsnUyFVTLjT0dNSLeQdRaQ8k0lr1cKwDM5MWs/s2048/image_2026-02-13_16-43-31.png
Jackson Yee បានបង្ហោះសារមួយដែលបង្ហាញពីការដឹងគុណចំពោះកិច្ចសហការលើកទីពីររបស់លោកជាមួយអ្នកដឹកនាំរឿង Zhang Yimou ហើយក៏បានបង្ហាញក្តីសង្ឃឹមផងដែរថា គម្រោងថ្មី «Scare Out»អាចលើសពីភាពជោគជ័យរបស់ «Full River Red»។ ការបង្ហោះនេះទាក់ទាញចំណាប់អារម្មណ៍យ៉ាងឆាប់រហ័ស ពីព្រោះខ្សែភាពយន្តមុននេះរកចំណូលបានជាង ៤.៥ ពាន់លានយ័ន (ប្រហែលជាង ៦៥២លានដុល្លារ) ដែលជាប់ចំណាត់ថ្នាក់ក្នុងចំណោមខ្សែភាពយន្តដែលរកចំណូលបានខ្ពស់បំផុតនៃរដូវកាលបុណ្យចូលឆ្នាំចិននៅក្នុងប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAaBsB0GUQ9Wp8z4u8F1b64of_NmgPWO_qFAipEio3w9vgqBbfpCKqTQdBdx0w0oi15_p9CebWBoidsgUk5tMwgJ-TFrFPmhUSr35naRCDM_HzulYomFlnBe1RJV5YDyTL0-mP65vMEAHGTypuCGv8el4EtnGd2QmQaSfWlFEhK6L6XSd63mgn1LvwK_ky/s2048/image_2026-02-13_16-43-32.png

អ្នកសរសេរប្លុកមួយចំនួនជឿថាគោលដៅនេះពិតជាមានមហិច្ឆតាណាស់ ដោយសារតែទីផ្សារភាពយន្តបុណ្យចូលឆ្នាំចិនដែលមានការប្រកួតប្រជែងខ្លាំង ដោយមានការចូលរួមពីតារាល្បីៗជាច្រើនដូចជា Shen Teng និង Wu Jing។ យោងតាមក្រុមនេះ ការលើសចំនួនប្រាក់ចំណូលរាប់ពាន់លានយ័នមិនត្រឹមតែអាស្រ័យទៅលើភាពទាក់ទាញរបស់តារាសម្តែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាស្រ័យលើផលប៉ះពាល់រួមនៃខ្លឹមសារ យុទ្ធសាស្ត្រចែកចាយ និងប្រតិកម្មរបស់ទស្សនិកជនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH14995Jwuhmf4MWPozmpptUrKhTzZd39gg63yiLhCgr6agSRbhoI3KAFqrTeM5Cj3Yio-2Rb5Wk6ebv4ucTj8TEfKN6SIe7XvlGhtUUk8hRi9i6IV_Kqehw5aby1LzqC2mL-SnArvUXH9zC8JG2LUzwyQ5jaqAWefqOzMdQNA89r81zxp1bRtkI46Y8_P/s2048/image_2026-02-13_16-43-33.png
លើសពីនេះ មតិមួយចំនួនបានបញ្ជាក់ជាថ្មីថាសមិទ្ធផលរួមរបស់ក្រុមធំមួយ រួមទាំងតារាល្បីៗជាច្រើនផងដែរ។ ដូច្នេះ ការខិតខំដើម្បីសម្រេចបាននូវសមិទ្ធផលនេះត្រូវបានចាត់ទុកថាជាបញ្ហាប្រឈមដ៏សំខាន់មួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsPteJ1e-AamVfM80yQSoaiwN3sThkGUmwNCKe7cgv56pnZViw2ourKfUfFi7GmdLbv15cd5v7-XxLqvLzTfixB7ZwER0PkVzYApS6ilkLt9kt6_n4NznZdcoyZDJMM0EAOgobI0RSBnkJ6D9dV67ifNLcniqpHZB4fLGx65CW1f3gjhoMrNpSrGiPmBDA/s2048/image_2026-02-13_16-43-27%20(2).png
ផ្ទុយទៅវិញអ្នកទស្សនាជាច្រើនជឿថាសេចក្តីថ្លែងការណ៍របស់ Jackson Yee គឺជារឿងផ្ទាល់ខ្លួន ដែលឆ្លុះបញ្ចាំងពីស្មារតីនៃការកំណត់គោលដៅខ្ពស់ជាងសម្រាប់ខ្លួនលោក។ ដោយសារតែលោកសម្តែងក្នុងគម្រោងទាំងពីរ និងសហការជាមួយអ្នកដឹកនាំរឿង Zhang Yimou បំណងប្រាថ្នាចង់លើសពីព្រឹត្តិការណ៍សំខាន់ៗពីមុនៗ គឺជារឿងដែលអាចយល់បាននៅក្នុងការអភិវឌ្ឍអាជីពរបស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGpzlmRZwwYYENmtz6Km15uep5uhI5mzPrKDhk7AOdDkVepDTq7F1TOlpqJ36J6QsdC4p0-FpKFMceTh10V7ht_Xoe3S4Oy_xRTVIXNw7DX8HIxf2CrSje-fRZVaN5JoWxsPKapno0El0Hgr6RUB8wrLX0vhrTnvZaICij4_xhFUg9OH-2lZON4C946g2o/s1440/image_2026-02-13_16-43-27.png

នៅក្នុងទីផ្សារភាពយន្តចិន តួលេខលក់សំបុត្ររាប់ពាន់លានយ័នតែងតែដាក់សម្ពាធយ៉ាងខ្លាំងទៅលើក្រុមផលិតកម្មណាមួយ។ ទោះជាយ៉ាងណាក៏ដោយ ភាពជោគជ័យចុងក្រោយនៅតែអាស្រ័យលើគុណភាពនៃការងារ និងការទទួលស្វាគមន៍របស់ទស្សនិកជន នៅពេលដែលខ្សែភាពយន្តនេះត្រូវបានចេញផ្សាយ។ បើទោះបីជាមានមតិខុសគ្នាក៏ដោយ ការចែករំលែករបស់ Jackson Yee បង្ហាញពីទំនុកចិត្តលើគម្រោងថ្មីរបស់លោក។ ដូច្នេះការប្រណាំងប្រជែងលក់សំបុត្រសម្រាប់ពិធីបុណ្យចូលឆ្នាំចិននៅតែជាប្រធានបទដែលទស្សនិកជនចាប់អារម្មណ៍ ដែលការរំពឹងទុកទាំងអស់នឹងត្រូវបានសាកល្បងដោយមតិកែលម្អទីផ្សារជាក់ស្តែង៕

BREAKING: ក្រសួងការពារជាតិកម្ពុជា ប្រកាសជ្រើសរើសកងទ័ពចំនួន ៣,០០០ នាក់

0

រាជធានីភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានប្រកាសជ្រើសរើសកងទ័ពចំនួន៣,០០០នាក់ បន្ថែមទៀត ដើម្បីបំពេញក្របខណ្ឌឲ្យបណ្តាកងឯកភាព ចំណុះកងទ័ពជើងគោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBlCNFRMvpQJCHCclJQULzg3oMaQdAHD5mVDdq8w-DwPZGC5m0A8f_mPnVZDiZIImpq-_bsDfTLbUkRBABo8AFIsbNpRPid3b-hUZrn3lkeAjGzxDfqe3nvG0xYwHmwTiHPpYS6O0L6Oo2qUJP8IHyVnadoVA8Ol5qc2wKCedZD-Ubg1cyEUu5L4CHX4JI/s1280/photo_2026-02-14_10-53-51.jpg
យោងតាមសេក្ដីសម្រេចរបស់អគ្គបញ្ជាការដ្ឋានចេញថ្ងៃទី១១ ខែកុម្ភៈ បានឲ្យដឹងថា គណៈកម្មការដែលបង្កើតឡើងដោយ មេបញ្ជាការកងទ័ពជើងគោក ត្រូវការជ្រើសរើសពលទាហានថ្មី ចំនួន ៣,០០០ (បីពាន់) នាក់ ដើម្បីបំពេញក្របខ័ណ្ឌឱ្យបណ្តាកងឯកភាព ចំណុះកងទ័ពជើងគោក ដោយ សហការឯកភាពជាមួយគណៈកម្មការជ្រើសរើសពលទាហានថ្មី របស់អគ្គបញ្ជាការដ្ឋាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4OrN8aaoNSHuSNHMxxl8jrQNgkuchpzYZRKyQAblPjxK9VqgWFfAR3ug0wlTH79yxfYirCZ0KniDMS_iYU_8IJg4vFElOWxoGjGXLqlRrCFQtX1QhrhJSuyprXLsRZFBKOv0kkURIUG0ZI26abFMyvsJB7q0diaOgJRODt_9BxaXibZft8kjzBSwXd1r2/s1280/photo_2026-02-14_10-53-50%20(2).jpg

ក្នុងពេលជ្រើសរើស គណៈកម្មការជ្រើសរើសពលទាហានថ្មី តម្រូវឲ្យមានការត្រួតពិនិត្យឱ្យបានហ្មត់ចត់ ល្អិតល្អន់ សុក្រឹត្យភាព និងត្រឹមត្រូវតាមលក្ខខណ្ឌលក្ខណសម្បត្តិ ព្រមទាំងសំណុំលិខិតដែលបានកំណត់ដូចជា ៖
ក. សម្រាប់លក្ខខណ្ឌ និងលក្ខណសម្បត្តិ
១.សញ្ជាតិខ្មែរ (ភេទប្រុស), ២.អាយុ១៨ឆ្នាំ ដល់៣០ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ(ចំពោះបេក្ខជនដែលមានកម្រិតវប្បធម៌ចាប់ពី មធ្យមសិក្សាបឋមភូមិ ដល់មធ្យមសិក្សាទុតិយភូមិ), ៣.អាយុ៣១ឆ្នាំ ដល់៣៥ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ(ចំពោះបេក្ខជនដែលមានកម្រិតវប្បធម៌ចាប់ពី ថ្នាក់បរិញ្ញាបត្រឡើងទៅ ឬមានជំនាញឯកទេស), ៤.កម្ពស់១.៦០ម៉ែត្រឡើងទៅ, ៥.មានកាយសម្បទាគ្រប់គ្រាន់ និងសុខភាពល្អតាមតម្រូវការការងារ, ៦.មានភក្ដីភាពចំពោះជាតិ ព្រមទាំងគ្មានជាប់ពិរុទ្ធ ឬបទល្មើសផ្សេងៗ, ៧.បេក្ខជនត្រូវពិនិត្យសាវតាជាតិដោយកងរាជអាវុធហត្ថលើផ្ទៃប្រទេស, ៨.បេក្ខជនមិនស្ថិតក្នុងក្របខ័ណ្ឌរដ្ឋ បើស្ម័គ្រចិត្ត ត្រូវលាលែងពីក្របខ័ណ្ឌដើម, ៩.បេក្ខជនត្រូវពិនិត្យសុខភាពមុនពេលពិនិត្យលក្ខណសម្បត្តិ (គ្មានមេរោគថ្លើម អេដស៍ ជំងឺរ៉ាំរ៉ៃ ឬជំងឺសរសៃប្រសាទ) ១០.បេក្ខជនត្រូវពិនិត្យរកសារធាតុញៀន ពីគណៈកម្មការ, ១១. បេក្ខជនត្រូវឆ្លងកាត់ការពិនិត្យសុខភាពបឋម និងលក្ខណសម្បត្តិពីគណៈកម្មការជ្រើសរើស បើមានសង្ស័យ ឬមិនច្បាស់លាស់ពីអាការៈជំងឺ ត្រូវបន្តពិនិត្យវាយតម្លៃពីមន្ទីរពេទ្យព្រះកេតុមាលា និងទី១២.ត្រូវបានអាទិភាពចំពោះ សាច់ញាតិបង្កើតរបស់យោធិន ឬអតីតយុទ្ធជន យោធិនពលី-ពិការ ដោយផ្អែកទៅតាមលក្ខខណ្ឌ និងលក្ខណសម្បត្តិខាងលើ។
ខ. ចំពោះសំណុំលិខិតមានដូចជា៖
១.ពាក្យសុំចូលបម្រើក្នុងកងយោធពលខេមរភូមិន្ទ ច្បាប់ដើមចំនួន ២ ច្បាប់
២.លិខិតធានាបញ្ជាក់សាច់ញាតិបង្កើតយោធិន ឬអតីតយុទ្ធជន ឬយោធិនពលី-ពិការ ឬអាណាព្យាបាលចំនួន ២ ច្បាប់
៣.លិខិតបញ្ជាក់ការសិក្សាចំនួន ២ ច្បាប់
៤.បណ្ណពិនិត្យសុខភាពចំនួន ២ ច្បាប់
៥.អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (ថតចម្លង) និងសេចក្តីចម្លងបញ្ជាក់សំបុត្រកំណើត ចំនួន ២ ច្បាប់
៦. រូបថត ៤x៦ (ថតថ្មីចំពីមុខ) ចំនួន ៦ សន្លឹក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi2djP4ln7RoW3R4_64fwauwNHr6tTzyn7XODwmCqmJ75q2eZfJjJOaKTic4kUtY6wv70uxdXwDQlAbXnwDMoNii4bM5GQuYvq48duMDyVuyeYm9bw2J9WK2BijJhD2Pg4mwF_xfUnnBBohUvYY6ULOKiavXjEGBfv_lvrvB0Gvoa8mM2mVvcyegw5RgcR/s1200/photo_2026-02-14_10-53-50.jpg

យ៉ាងណាមិញ ចំពោះទីកន្លែងចែក ទទួលពាក្យ ទីតាំងហ្វឹកហ្វឺន និងកាលបរិច្ឆេទ គណកម្មាការជ្រើសរើសពលទាហានថ្មីនឹងធ្វើការបញ្ជាក់បន្ថែមទៀត៕