Home ព័ត៌មានអន្តរជាតិ ប៉ារីសក្លាយជាទីក្រុងបៃតងក្រោមការអនុវត្តគោលនយោបាយកាត់បន្ថយចំនួនរថយន្ត បង្កើនចំនួនកង់

ប៉ារីសក្លាយជាទីក្រុងបៃតងក្រោមការអនុវត្តគោលនយោបាយកាត់បន្ថយចំនួនរថយន្ត បង្កើនចំនួនកង់

70
0

ទីក្រុងប៉ារីស ប្រទេសបារាំង បានប្រែក្លាយជាទីក្រុងពណ៌បៃតង បន្ទាប់ពីជាច្រើនឆ្នាំមកនេះ អភិបាលក្រុងអនុវត្តគោលនយោបាយកាត់បន្ថយការប្រើប្រាស់រថយន្ត និងបង្កើនផ្លូវជិះកង់ និងថ្មើជើងសាធារណៈ ប៉ុន្តែក៏មានមតិប្រឆាំងពីក្រុមអ្នកនយោបាយ និងអ្នកប្រើប្រាស់រថយន្តផងដែរ ។ ការផ្លាស់ប្តូរមុខមាត់ទីក្រុងធ្វើឱ្យការរស់នៅរបស់ពលរដ្ឋល្អប្រសើរឡើង ដោយសារខ្យល់ពុលធ្លាក់ចុះ ប៉ុន្តែនៅជាយក្រុងវិញនៅតែធ្វើដំណើរតាមរថយន្ត ទើបអ្នកជំនាញបរិស្ថានសំណូមពរឱ្យកែលម្អផ្លូវនៅជាយក្រុងផង បើចង់ឱ្យប៉ារីសសម្រេចគោលដៅក្លាយជាទីក្រុងបៃតង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_jlUNb80PTS9BiePKx9wjhRVmsLUoKfhPn8674D9Wj-6wfDfFwu_ivaMpvxkiQ-SiGo0iv5R7KhGBQGTFc37ZxmwwjfE2IGQK5J0fP7vO8tLmdqTheJTRCW8FL2GqrE4AMB04DoPUyIPSyZkRS-PxuEax6SsjHhWrVhlGjQjmn-nmlP2kGGJriVTVFAXo/s1280/photo_2026-04-10_08-24-49.jpg
រយៈពេលជាង១០ឆ្នាំមកនេះ ទីក្រុងប៉ារីសបានផ្លាស់ប្តូរមុខមាត់យ៉ាងខ្លាំង គឺពីទីក្រុងដែលសម្បូរដោយរថយន្តចង្អៀតណែនពេញផ្លូវទៅជាទីក្រុងសម្បូរកង់ និងផ្លូវថ្មើជើង ដែលជាការអនុវត្តគោលនយោបាយកាត់បន្ថយចំនួនរថយន្ត និងបង្កើនចំនួនកង់ របស់អតីតអភិបាលក្រុងប៉ារីស អ្នកស្រី Anne Hidalgo ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXtNhU99xYzna-vV_hvCi5t6yPIYZn52WrjhfX2fAoma0aSifnygOi2gPsYlz1DzyOzsPm-RPsZ4awqNeftcTMXu3KiWoojL3-Dj4Po3PjrBTvbA2HaQr4wfkIC62PFq0sACiStFNSeU77i_6QuJL9NrOEeUCLKA6M0D1xOz2U1NDJVUWEM4hjVh1iug7W/s1280/photo_2026-04-10_08-24-48.jpg

ពលរដ្ឋរស់នៅទីក្រុងប៉ារីសប្រាប់ថា កាលពីមុន ពួកគេមិនហ៊ានជិះកង់នៅទីក្រុងទេ ដោយសារស្ទះចរាចរណ៍ខ្លាំងពេក និងគ្មានសុវត្ថិភាព ប៉ុន្តែក្រោយពីទីក្រុងបង្កើតផ្លូវជាច្រើនសម្រាប់ឱ្យពលរដ្ឋជិះកង់ ពួកគេក៏និយមធ្វើដំណើរតាមកង់ឡើងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiWvGFbPKxd5bGb73bEbspR8W3k1fI-QZ4y05zYOCwWc75aoAlz2uHYnB04AsI677LjEoe-tietnF3OO-s8L25q-cwoEds9snDNf4opYy5jqoFZYxefLQIG41TJC-uR3VcCHKH_Yplr53wmkCf-D-MHtUbdzIni-QZbG8YL_rxBmhflNKoFTkjlhzJMlu4/s1280/photo_2026-04-10_08-24-47.jpg

តាំងពីឆ្នាំ២០១៤ អភិបាលក្រុងប៉ារីសបានអនុវត្តគោលនយោបាយកែលម្អទីក្រុងរហូតមក រួមទាំងដាំដើមឈើរហូតដល់ជាង១សែន ៥ម៉ឺនដើម, បង្កើតផ្លូវជិះកង់រាប់រយគីឡូម៉ែត្រ, កែលម្អផ្លូវនៅមុខសាលារៀនចំនួន៣០០កន្លែងឱ្យក្លាយជាតំបន់គ្មានរថយន្តឆ្លងកាត់ រួមទាំងហាមរថយន្តបើកបរនៅមាត់ទន្លេសែន ។ ក្រៅពីនេះ ចំណតរថយន្តជាច្រើនកន្លែងបានប្រែក្លាយជាតំបន់បៃតង និងមានកន្លែងអង្គុយសម្រាប់ភោជនីយដ្ឋាន ឬហាងកាហ្វេ ដែលធ្វើឱ្យការរស់នៅរបស់ពលរដ្ឋល្អប្រសើរជាងមុន ជាពិសេស កុមារដើរទៅសាលារៀនមានសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh86awbzsf_BBNCQt_W6hQeG8jan0Jzu_ZdZdhKr2CskhFOw3iShHQv-uwPBIOelCMhwViqIcVkMmyFegbGS6L_mBc7MLNHzGg8hzHXkPVb6-Qw5M_xvEnOSowVBIy_IzxXUUeSHVqI-6Ia-r-N4YPR68Vwv2JIUPIUPzdUkQneHJbioOGtxoPRc0F_yWVu/s1280/photo_2026-04-10_08-24-47%20(2).jpg

បច្ចុប្បន្ន ប៉ារីសបានក្លាយជាទីក្រុងគំរូនៅតំបន់អឺរ៉ុប ដែលអនុវត្តគោលនយោបាយការពារបរិស្ថាន ស្របពេលប្រទេសផ្សេងៗចាប់ផ្តើមបោះបង់គោលនយោបាយនេះ ។ ប៉ុន្តែការអនុវត្តគោលនយោបាយកាត់បន្ថយចំនួនរថយន្តក្នុងទីក្រុងប៉ារីស ក៏មានមតិប្រឆាំងពីក្រុមអ្នកនយោបាយ និងអ្នកប្រើប្រាស់រថយន្តជាច្រើនផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdQAd_BWn1scXJLygzyGkl20WzSby_ooi1ntnGK03oSQV9tW_L4d7xOpgLJ4Oqu2mfithHsEFUTdY1JkjjXWle4dZabSFrCwX5CsWQAlJqZGSzsAZ3PNhDEqXpjOvUVWxCZI-i0mvlrrSDLecvS9Kdipox-8l_9J6DhZBpk8D3O3TAxwvpyoCxC7Tx9vxR/s1200/photo_2026-04-10_08-24-46.jpg

ការស្រាវជ្រាវបង្ហាញថា ប៉ារីសបានក្លាយជាទីក្រុង១ ក្នុងចំណោមទីក្រុងទាំង១៩ លើពិភពលោក ដែលអាចកាត់បន្ថយខ្យល់ពុលលើអាកាស ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២៤ ។ ប៉ុន្តែមានបញ្ហាមួយចំនួន គឺទោះជាពលរដ្ឋទីក្រុងប៉ារីសអាចទៅរកសេវាកម្មផ្សេងៗដោយថ្មើជើង ឬជិះកង់ ប៉ុន្តែនៅតំបន់ជាយក្រុងវិញនៅតែប្រើប្រាស់រថយន្តសម្រាប់ធ្វើដំណើរ ហេតុនេះ អ្នកជំនាញបរិស្ថានសំណូមពរឱ្យកែលម្អផ្លូវនៅជាយក្រុងផង បើចង់ឱ្យប៉ារីសសម្រេចគោលដៅក្លាយជាទីក្រុងបៃតង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1zUQvsNp4rKSx1UNrr2mfWcVQfVU95Hak2L-ltVWaYn4hnD22hluY6Kbv03rXrUgiA0vbX53CefVLgkCIIyblEgFITVUb8zookv8IIN4m3BYspxXMD1VtsLDNnG0qCO7QrKdjsPBAzbuoRCUtKsGpaOou4c6Lm1hG-nW_h7Skc4EiE5WCQa_Kc2cbGBJd/s760/photo_2026-04-10_08-23-38.jpg