Home ព័ត៌មានអន្តរជាតិ អ៊ីរ៉ង់ថាការចរចាសន្តិភាពជាមួយអាមេរិកនឹងមិនកើតឡើងដោយសារតែអ៊ីស្រាអែល

អ៊ីរ៉ង់ថាការចរចាសន្តិភាពជាមួយអាមេរិកនឹងមិនកើតឡើងដោយសារតែអ៊ីស្រាអែល

80
0

អាមេរិក និងអ៊ីរ៉ង់ បានព្រមព្រៀងឈប់បា.ញ់រយៈពេល២សប្តាហ៍ក្រោមលក្ខខណ្ឌបើកច្រកសមុទ្រ Hormuz ឱ្យនាវាដឹកប្រេងឥន្ធនៈឆ្លងកាត់ដោយសុវត្ថិភាព ប៉ុន្តែអ៊ីស្រាអែលនៅតែវាយប្រ.ហារទ្រង់ទ្រាយធំលើប្រទេសលីបង់ រហូតដល់ជាង១០០លើក ដែលបណ្តាលឱ្យខ្ទេចខ្ទីរអគារ មនុស្សស្លាប់ជាង២០០នាក់ និងរងរបួសរាប់ពាន់នាក់ ដោយមេដឹកនាំអ៊ីស្រាអែលថា បទឈប់បា.ញ់មិនពាក់ព័ន្ធនឹងការវាយប្រ.ហារ ។ ប៉ុន្តែអ៊ីរ៉ង់ចាត់ទុកការវាយប្រ.ហារនេះ គឺល្មើសនឹងបទឈប់បា.ញ់ និងបដិសេធការចរចាសន្តិភាពជាមួយអាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgOjh671T891gKo3W8w1me6X7PoWLpDiJXLCG2eTU1JKWolBwxxvCtJj9j9KuV7wyYGC8_LY9FmDcHOF2Z_pCOJDNplIDrDFZSQ_ZOEv37rU5luBPbod3cLi9ygAfc830KcnezegbXTXDZKP6ADLRnJX2WaCWxvphKWAZQ8ZvZ9498gqnOIfr0NQm5unUb/s730/photo_2026-04-09_14-39-05.jpg
អ៊ីរ៉ង់បដិសេធការចរចាសន្តិភាព បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារយ៉ាងចាស់ដៃលើប្រទេសលីបង់រហូតដល់ជាង១០០លើកកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បណ្តាលឱ្យមនុស្សស្លាប់ចំនួន២៥៤នាក់ និងរងរបួសរាប់ពាន់នាក់ ដែលចំណាយពេលវាយប្រហារត្រឹមតែ១០នាទី ។ ទង្វើរបស់អ៊ីស្រាអែលធ្វើឱ្យរង្គោះរង្គើដល់បទឈប់បាញ់រយៈពេល២សប្តាហ៍ ដែលប្រធានាធិបតីអាមេរិក លោក Donald Trump ទើបតែប្រកាសកាលពីថ្ងៃទី៧ ខែមេសា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivGhfE6dQgiSuoXFfeQS3S2xTDjL_FRSxeXtRQ_CCqa5BghBwaNZ817EAkWXFIqrnw-b6PjC1OkLm79ehvhrCqDPgm4glgFittdmMPl5g6awtjdBH6tk4S9ZgXiRY_0O71PPjgJvzf6jKqrbJJcCZwpFY4w-OWgPh3hDUt35xxNJbq9-Qt72w8T17mD2Qe/s800/photo_2026-04-09_14-48-13.jpg
បើតាមភ្នាក់ងារការពារជនស៊ីវិលលីបង់ គឺការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងប្រទេសលីបង់កាលពីថ្ងៃទី៨ ខែមេសា បណ្តាលឱ្យមនុស្សស្លាប់ច្រើនបំផុតក្នុងទីក្រុងបេរុត ហើយអ៊ីស្រាអែលពុំបានជូនដំណឹងជាមុនដើម្បីឱ្យពលរដ្ឋជម្លៀសចេញទេ ។ ក្រុមប្រដាប់អាវុធ Hezbollah នៅប្រទេសលីបង់ដែលគាំទ្រពីអ៊ីរ៉ង់ ថាពួកគេបានបាញ់គ្រាប់រ៉ុក្កែតទៅភាគខាងជើងប្រទេសអ៊ីស្រាអែល ដើម្បីសងសឹកអ៊ីស្រាអែលដែលល្មើសបទឈប់បាញ់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV43pyXRBLBKWswL8yGM1r0WJt9u0byOeXnLdPQknLGmL-IaS8g-95WMtmvg0qch6iSXI4ubTI0ORhIVkc-yVEuDLtaiSvNr4yPPEa1TkILkhixuUM83z0SR6sHEB0alXmjZ1uxfJYpD84YoW-H_ms8W3f6cCGnhlI-xqmUTzoflZMWTx7p6boS7iEjeRM/s797/photo_2026-04-09_14-48-14%20(2).jpg
ការវាយប្រហាររបស់អ៊ីស្រាអែលមកលើលីបង់ ធ្វើឱ្យអ៊ីរ៉ង់បដិសេធការចរចាសន្តិភាពជាមួយអាមេរិក ដែលអ៊ីរ៉ង់ចាត់ទុកការវាយប្រហារនេះមិនគួរកើតឡើង ។ លោក Mohammad-Bagher Ghalibaf ប្រធានរដ្ឋសភា និងជាប្រធានក្រុមចរចារបស់អ៊ីរ៉ង់ បាននិយាយពីភាពមិនច្បាស់លាស់ក្នុងតំបន់ បន្ទាប់ពីអាមេរិក និងអ៊ីរ៉ង់ កំណត់ការចរចាសន្តិភាពនៅថ្ងៃទី១១ ខែមេសា ដែលមានខ្លឹមសារខុសគ្នា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYDeHku1_sHuq48ncATDReMmJBhv1LSrh9gVpHERrsedsdRdnwpxm7jrU3NEspU_72iNK6tyA_5jgWx56FxmBKENVlAKJrulYUeg7SSP94G3ziDF-LBrcu0Ha41XrC2ZqllCeB5AZEdXqUaXpvxbnH8yC_RDW1D5zJBytxjdV_GGo48j9vhOrD_8r63FcJ/s1200/photo_2026-04-09_14-48-14%20(3).jpg
លោកថា អ៊ីស្រាអែលល្មើសបទឈប់បាញ់ជាច្រើនចំណុច ដោយបង្កើនការវាយប្រហារកាន់តែខ្លាំងលើក្រុមប្រដាប់អាវុធ Hezbollah ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីរ៉ង់ ។ រីឯអាមេរិកបានល្មើសបទឈប់បាញ់៣ចំណុច ក្នុងចំណោម១០ចំណុច ។ ស្ថានការណ៍បែបនេះ គឺការឈប់បាញ់ ឬចរចាទ្វេភាគីនឹងមិនកើតឡើងទេ ខណៈរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ថា ការបញ្ចប់សង្គ្រាមនៅលីបង់ គឺជាផ្នែកមួយនៃបទឈប់បាញ់រយៈពេល២សប្តាហ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ9RXaqxLjh5qgSr4Dr8IyuWEcOLkoc6Gazlq6T5ZppXjpYbSvSJTt2XTU6H69bWikSR6de2eVX-k0-fqHErB4sbGKu7S1_f9JLK-Q3VQrV9O2r5a3zS3wYaEHgW9nRBNoojx0ePC05licifrYjlkwLETycWXocYZD18rwc18PNNBLRah2G62UEQTTI4Yi/s800/photo_2026-04-09_14-48-14.jpg

គួរបញ្ជាក់ថា អាមេរិក និងអ៊ីស្រាអែល បានអះអាងពីបទឈប់បាញ់២សប្តាហ៍មិនគ្របដណ្តប់លើលីបង់ទេ ហើយមេដឹកនាំអ៊ីស្រាអែលថែមទាំងមានគម្រោងវាយប្រហារលីបង់គ្រប់ពេលវេលាបន្តទៀត ៕