Home ព័ត៌មានអន្តរជាតិ អ៊ុយក្រែនចង់ឱ្យអាមេរិកចាប់អារម្មណ៍ និងងាកមកបញ្ចប់សង្គ្រា.មនៅអ៊ុយក្រែនវិញម្តង!

អ៊ុយក្រែនចង់ឱ្យអាមេរិកចាប់អារម្មណ៍ និងងាកមកបញ្ចប់សង្គ្រា.មនៅអ៊ុយក្រែនវិញម្តង!

90
0

មេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានបង្ហោះសារគាំទ្របទឈប់បា.ញ់រវាងអាមេរិក និងអ៊ីរ៉ង់ ហើយលោកចង់មានបទឈប់បា.ញ់ជាមួយរុស្ស៊ីដែរ ជាពិសេស ចង់ឱ្យអាមេរិកងាកមកចាប់អារម្មណ៍បញ្ចប់សង្គ្រា.មនៅអ៊ុយក្រែនឡើងវិញ បន្ទាប់ពីស្ថានការណ៍តានតឹងនៅមជ្ឈិមបូព៌ាធូរស្រាល ។ កន្លងមក មានការចរចាត្រីភាគីរវាងអ៊ុយក្រែន រុស្ស៊ី និងអាមេរិក ប៉ុន្តែការចរចារាំងស្ទះដោយសារផ្ទុះសង្គ្រា.មនៅអ៊ីរ៉ង់ ខណៈរុស្ស៊ីទាមទារកាន់កាប់ទឹកដីអ៊ុយក្រែននៅតំបន់ Donbas ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcr102csBUhuTzY0-uwH08woD9XVov-IlopDuyQFkLvRhdD9q7xR-rnDS16UiLYOI4URRHpH27RJjBOHte1yewDl-gU1MWd1peBlDSfijbQfrxPh0B4M5gqpA6qZT4noBBrnZXRkmJ6_HTjMIlVycYw3XQTn9uw6X0AxRMOS9MGoFZWzasyjRMn4z6uxPp/s1280/photo_2026-04-10_08-36-53%20(2).jpg

លោក Zelenskyy បានគាំទ្របទឈប់បាញ់រយៈពេល២សប្តាហ៍រវាងអាមេរិក និងអ៊ីរ៉ង់ ហើយលោកចង់មានបទឈប់បាញ់ជាមួយរុស្ស៊ីដែរ ប្រសិនបើរុស្ស៊ីឈប់វាយប្រហារអ៊ុយក្រែន ពីព្រោះសង្គ្រាមរវាងប្រទេសទាំងពីរបានអូសបន្លាយរហូតដល់ជាង៤ឆ្នាំ ។ ប្រធានាធិបតីអ៊ុយក្រែនចង់ឱ្យអាមេរិក និងពិភពលោក ងាកមកចាប់អារម្មណ៍ការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន បន្ទាប់ពីស្ថានការណ៍តានតឹងក្នុងតំបន់មជ្ឈិមបូព៌ាធូរស្រាល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZxVNgEBY5Y4A_iGZVtMPlowfcnbTd5ODRSVDhb9hqZHI4ZBAUsMbY31qlZ_rC9-aPuCOeZs3aiai_TEPyT4vLbARyfUSVLTwO2xANZOFhp-CVD-SpqqyiEU9W3jietXQfuNY3hd31vKtbtH2tMmTKiGVhCxQ2-w7-RC-1i_yAo8JZTHYm9HaRguBqD8EX/s888/photo_2026-04-10_08-36-52%20(2).jpg
កាសែតសិង្ហបុរី The Straits Times បានរាយការណ៍ដោយដកស្រង់ការបង្ហោះសារក្នុងបណ្តាញសង្គម X របស់ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy កាលពីថ្ងៃទី៨ ខែមេសា ថា អ៊ុយក្រែនគាំទ្របទឈប់បាញ់នៅមជ្ឈិមបូព៌ា រួមទាំងក្រុមប្រទេសនៅឈូងសមុទ្រអារ៉ាប់ ដើម្បីឈានទៅរកការចរចាសន្តិភាពតាមរយៈការទូត ។

លោក Zelenskyy ថា អ៊ុយក្រែនធ្លាប់កោតសរសើរការសម្រេចចិត្តរបស់អាមេរិកដែលបើកការវាយប្រហារអ៊ីរ៉ង់ជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ី បន្ទាប់ពីអ៊ីរ៉ង់បញ្ជូនដ្រូនឱ្យរុស្ស៊ីវាយប្រហារអ៊ុយក្រែន ក្រោយមក អ៊ុយក្រែនក៏បញ្ជូនកងទ័ពជំនាញជាង២០០នាក់ទៅកាន់មជ្ឈិមបូព៌ាដើម្បីជួយអាមេរិកធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ ។ អ៊ុយក្រែនគាំទ្របទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់ រយៈពេល២សប្តាហ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCm0MzBioF8DHjHjVJggCK3BCYgpbjLkDfg2QUSsqitvdCapQZKGWTenbRDNNZIMMKcbZPi7cR6YgQZNP2DJDWVvHOf_vcZ85xv058q0IgDdME7_j2X7nqqF2ouoAoKuXFBPHZZPVl-KQTGww93cJ2b6yD0nzuWHb3H6BhP_sbIL-2TlutDZDCpH99qNI7/s1199/photo_2026-04-10_08-36-52%20(3).jpg

កងទ័ពជំនាញរបស់អ៊ុយក្រែននឹងនៅតែបំពេញភារកិច្ចនៅមជ្ឈិមបូព៌ាបន្តទៀតដើម្បីជំរុញសន្តិសុខក្នុងតំបន់ ។ រីឯសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន គឺរុស្ស៊ីបានបើកការវាយប្រហារលើពលរដ្ឋអ៊ុយក្រែនតាំងពីខែកុម្ភៈ ឆ្នាំ២០២២ រីឯអ៊ុយក្រែនទាមទារឱ្យមានបទឈប់បាញ់រហូតមក ។

អ៊ុយក្រែនអំពាវនាវជាច្រើនលើកឱ្យរុស្ស៊ីធ្វើកិច្ចព្រមព្រៀងឈប់បាញ់ជារៀងរហូត ដើម្បីឈានទៅចរចាសន្តិភាព ប៉ុន្តែរុស្ស៊ីបានកំណត់លក្ខខណ្ឌការធ្វើបទឈប់បាញ់ លុះត្រាតែបញ្ចប់ផែនការសន្តិភាពគ្រប់ជ្រុងជ្រោយ ។ មេដឹកនាំអ៊ុយក្រែនបាននិយាយពីបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់ គឺអាចធ្វើឡើងបានមុនការចរចាសន្តិភាព ខុសពីអ៊ុយក្រែន និងរុស្ស៊ី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifL_c6mASJCgzdQEKf28Y75DUVb5gA4Ug4C5uSOuAA9anxsm9CAYfeMTD5XLqswv8s2LDNQR-aapX_cOo75jzrPRi3chXy5BLPTUnl8gDG2LV-lboNirEdCHLdFBFISq3roM4oe5yPTEikDgarRSlyvBDtBheJXZMhBKCM5Eobcj6-BnvLWxLFtiP996uo/s770/photo_2026-04-10_08-36-52.jpg
គួរបញ្ជាក់ថា នៅថ្ងៃដែលប្រធានាធិបតីអ៊ុយក្រែនបង្ហោះសារ (ថ្ងៃទី៨ ខែមេសា) ចង់ឱ្យមានបទឈប់បាញ់ជាមួយរុស្ស៊ីនោះ គឺកងទ័ពរុស្ស៊ី និងអ៊ុយក្រែន នៅតែវាយប្រហារគ្នាជាបន្តបន្ទាប់បណ្តាលឱ្យកងទ័ពទាំងសងខាងស្លាប់ និងរងរបួសបន្ថែមទៀត ។

ចំណែកលោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំងនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ក៏បានបង្ហាញក្តីរីករាយចំពោះការកាត់បន្ថយភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ដែរ ដោយលោកសង្ឃឹមថា ឆាប់ៗនេះ អាមេរិកនឹងមានពេលវេលាចូលរួមក្នុងជំនួបត្រីភាគី (រុស្ស៊ី អ៊ុយក្រែន និងអាមេរិក) ។ រុស្ស៊ីសង្ឃឹមអាមេរិកនឹងវិលមកជួយសម្របសម្រួលការចរចាសន្តិភាពរវាងរុស្ស៊ី -អ៊ុយក្រែន បន្ទាប់ពីជំនួបត្រីភាគីនេះផ្អាកដោយសារផ្ទុះសង្គ្រាមនៅអ៊ីរ៉ង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx-5jmBJ6C1ACDw446sQ2lx9GMh4bvQMGjvuSOWOQBH3WdWrnVbK6rY2PIbWX8afwpR4HAEpJtCVhroXPESzY-pmVn9fyaMLumBjnkZiJc_ynTq0eJRs8sIchYkE4nK54TRtutorWtUCM3tpHbCwMxKAv8KtgSVqTQY5N39DV5MQbhRVcRcfIjLRJptd4p/s808/photo_2026-04-10_08-36-53%20(3).jpg

បើតាមអ្នកវិភាគ បទឈប់បាញ់រយៈពេល២សប្តាហ៍នឹងធ្វើឱ្យរដ្ឋាភិបាលអាមេរិកងាកមកដោះស្រាយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនឡើងវិញ ខណៈការចរចាមានឧបសគ្គដោយសាររុស្ស៊ីកំណត់លក្ខខណ្ឌឱ្យអ៊ុយក្រែនប្រគល់តំបន់ Donbas ប៉ុន្តែអ៊ុយក្រែនមិនព្រមប្រគល់ទឹកដីខ្លួនទៅឱ្យរុស្ស៊ី ។ ពិភពលោកនឹងរង់ចាំមើលថា តើអាមេរិកអាចបញ្ចប់សង្គ្រាមអូសបន្លាយនៅអ៊ុយក្រែនដែរឬទេ បន្ទាប់ពីផ្អាកសង្គ្រាមនៅមជ្ឈិមបូព៌ា ៕