Home Blog Page 63

វីតា ហ៊ានយកក្បាលមកធានាថា ទេព បូព្រឹក្ស និង ជី ដេវីត មិនមែនយកវប្បធម៌មករកស៊ី

0

ស្របពេលមតិយោបល់អវិជ្ជមានចោទប្រកាន់មកលើតារាចម្រៀងល្បីឈ្មោះ ទេព បូព្រឹក្ស និង ជី ដេវីត យកវប្បធម៌ខ្មែរមកធ្វើអាជីពកម្មមានមនុស្សមិនតិចទេដែលចេញមុខការពារតារាចម្រៀងទាំងពីររូបនេះ។ លើសពីនេះទៅទៀត វីតា ដែលជាអ្នកសិល្បៈមួយរូបនិងខ្នះខ្នែងនៅតាមបន្ទាត់ព្រំដែនស្រាប់តែចេញមកធានាអះអាងហ៊ានយកក្បាលរបស់ខ្លួនបញ្ជាក់ពីទឹកចិត្តបរិសុទ្ធរបស់ប្តីប្រពន្ធមួយគូនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEpGya_cLu3wkO4UJstP-TlRAKtlyaxe6fZ7kh-N6QtVbef5QbAxkQ2sM7528CU_A-UIRnGNzDdho57sU1iDcruvGgvfC74fA_DazkeG6Q9EYKJdfYauN9DUlYhkm6vE5SLT0iy0m7qIw94k1gbkIsMIJVojYP1hnizKNnB3-WCDjqVc5if8A6nhJ1KhHj/s960/image_2026-03-05_14-51-54%20(2).png
វីតា បានបង្ហោះនៅលើបណ្តាញសង្គមនៅយប់ថ្ងៃទី៤ ខែមីនា អមជាមួយនឹងរូបភាព Screenshot ប្រតិបត្តិការផ្ទេរសាច់ប្រាក់ម្តងៗរាប់ពាន់ដុល្លារដែល ជី ដេវីត បានបាញ់ឱ្យខ្លួនជួយដល់កងទ័ពនៅតាមបណ្តោយព្រំដែន។ ជាមួយនឹងរូបភាព វីតា បានរៀបរាប់ថា «ប៉ុន្មានថ្ងៃនេះខ្ញុំជាប់នៅតាមព្រំដែនមិនសូវបានតាមដានរឿង។ បើចោទថាអ្នកទាំងពីរ( ទេព បូព្រឹក្ស និង ជី ដេវីត ) យកវប្បធម៌ដាក់មុខ ដើម្បីជាប្រយោជន៍ខ្ញុំដាក់ក្បាលធានាដើមទុន»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAA5fOi6E5VA79WBQm2dnX4l3iWwXjTpaTvnTEqcVA_d7KH-Iq5x7Uy9AdiBKgvYVwjzRxTlK9xZyaakB9BpXxdr_aonJzqq1E2sxLO2nB17cRZjFvrex4HbXQbirysaqGn99MzF9wSnMm1zaJNMBcgcFCcacQwGs32p0p9yvMXLP4ET1ySvsLxoATrFi3/s2048/image_2026-03-05_14-51-50.png
វីតា បានបន្តទៀតថា «អ្នកទាំងពីរកើតពីការគោរព ថែរក្សា ទើបផលបុណ្យតបមកពួកគាត់ ទោះជួបភ្លៀងផ្គរយ៉ាងណាក៏រឹតតែរីកចម្រើន .. ខាងក្រោមត្រួសៗ ខ្ញុំឆាតទៅទិញសំបុត្រខនសឺតVIPគាត់ តែសភាពការណ៍មិនល្អគ្នាត្រូវរំសាយចោលទាំង២លើក លុយសំបុត្របាញ់ឱ្យអ្នកគ្រាំទ្រវិញ តែខ្ញុំមិនទទួលវិញក៏ចូលជាមូនិធិគាត់កាលនោះ»។ នាងបន្តទៀតថា « តាំងពីនោះមកគាត់ចូលរួមតាមខ្ញុំរហូត មិនថាស្បៀង មិនថាចូលបុណ្យទ័ពពលី មិនថាចុះផ្ទាល់ មិនថាចូលរួមជាវរបស់ដាក់ទីប្រាសាទព្រះវិហារ ច្រើនណាស់ដែលអ្នកទាំងពីជួយដោយគ្មានសុំឱ្យផុសអីទេ ណាស់តែខ្ញុំទេអ្នកណាជួយអីត្រូវតែផុសមិនអាចលាក់»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn93ni3LSY1WgkjRlOToAJIzmJK3e3PAPOAPwZMyfENITJq603j6eDcvYA1Ipt4rLdUpMANMCdPx6CyF5B1RgjpUZh9muco5hrCTTu9GqmY90_1YJamAw4quUxqKLC2GBeil-NAUSIjo6Uv-NCYt1UFOgli2v-pzpMNt6qu12Decgc2Wno_epAzzUGkZja/s1440/image_2026-03-05_14-51-54.png
គួរបញ្ជាក់ផងដែរថា គម្រោងសម្តែងនៅប្រទេសហ្វីលីពីនខាងមុខនេះ ទេព បូព្រឹក្ស គ្រាន់តែចំណាយថ្លៃសំបុត្រយន្តហោះជាង២ម៉ឺនដុល្លារ។ ទោះយ៉ាងណា នេះក៏ប្រហែលជាគម្រោងចុងក្រោយរបស់តារាចម្រៀងរូបនេះដូចគ្នា។ ទេព បូព្រឹក្ស បានសរសេរនៅលើបណ្តាញសង្គមកាលពីថ្ងៃទី៣ ថា «សង្ឃឹមថានេះជាការរួមចំណែក ចុងក្រោយរបស់ខ្ញុំហើយ ខ្ញុំនឹងធ្វើឱ្យបានល្អបំផុត ខ្ញុំនឹងនាំអ្នកទៅលើឆាកអន្តរជាតិជាមួយខ្ញុំយើងនឹងរួមគ្នាបង្ហាញអ្វីជាភាពខ្លាំង និង ភាពជាម្ចាស់ដើមយ៉ាងពិតប្រាកដ ដំណើរបន្ទាប់ពីនេះខ្ញុំនឹងប្រគល់ភារកិច្ចនេះជូនអ្នកវិញ»៕

ត្រាំ ថាការការជ្រើសរើសមេដឹកនាំអ៊ីរ៉ង់ថ្មី ត្រូវតែមានការឯកភាពពីលោក

0

ទីក្រុងវ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការជ្រើសរើសមេដឹកនាំកំពូលថ្មីរបស់ប្រទេសអ៊ីរ៉ង់អាចធ្វើទៅបាន លុះត្រាតែមានវត្តមាននិងការឯកភាពរបស់លោក ដើម្បីធានាឲ្យបានថាប្រទេសនេះមិនបានជ្រើសរើសនណាម្នាក់ដែលនឹងបង្កអស្ថិរភាពនៅក្នុងប្រទេស និងក្នុងតំបន់នៅពេលខាងមុខ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន South China Morning Post។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9qAHyLJc-gxVHsmaQooFZP0fQxz3tvKSRIL3XmCzRVPZSYvRLGd1OPFphipiMSXbWTm0jDLFnGKTa1ulgagC9pMa_NbSSR6-AW6ZJJV8VmRD8WAk971fmjI0FAQHmRr9kBNkF2eoScZGKpwzsGz5ikmTrA7eS0l8tNEiN0PaHHgH4efAb_0sXjI_V06BR/s700/photo_2026-03-06_09-29-23.jpg
ថ្លែងនៅក្នុងបទសម្ភាសន៍មួយ នាទីក្រុងវ៉ាស៊ីនតោន កាលពីពេលថ្មីៗនេះ លោក ដូណាល់ត្រាំ បាននិយាយថា លោកចង់ដើរតួនាទីក្នុងការជ្រើសរើសមេដឹកនាំថ្មីរបស់ប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការសម្លា.ប់មេដឹកនាំកំពូល អាលី ខាមេនី ក្នុងអំឡុងពេលជម្លោះដែលកំពុងបន្តរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយប្រទេសអ៊ីរ៉ង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPEQBspFt2mml6wFmZA8Etz6sn-Up-7L6BmJ48jkwwVMR3EdMbTIyck70n0kzioyNHkLVZBalBMEi0-oTlHVqPVHL8bwYub5vll4YpH-omGbLyxiFxnmWaxSmftnIKbA2Bfk4hG6FmatTvRcw3YedKf0mFZjYgU_036peL4_6oZgSbmCuNOU3iBLGKwfZ6/s710/photo_2026-03-06_09-29-23%20(2).jpg

ក្នុងពេលជាមួយគ្នានោះ លោក ត្រាំ បានបដិសេធចំពោះគំនិតមួយដែលបានលើកឡើងថា លោក ម៉ូជតាបា ខាមេនី ដែលជាកូនប្រុសបង្កើតរបស់ អាលី ខាមេនី គួរតែត្រូវបានតែងតាំងឲ្យឡើងស្នងតំណែងបន្តពីឪពុក ដោយលោក ត្រាំ បានបញ្ជាក់ថា រឿងនេះលោក”មិនអាចទទួលយកបានទេ” ហើយបានអះអាងថា សហរដ្ឋអាមេរិកមិនគួរអនុញ្ញាតឱ្យប្រទេសនេះមានការបន្តភាពជាអ្នកដឹកនាំក្នុងលំនាំតែមួយ ដែលអាចនាំឱ្យមានជម្លោះនាពេលអនាគតនោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfYv-Gr_NEYoLbVgGffLbVa9D0kCJnh6YXS6__ZD07XCrJkpYzhCz8t193GswfcZ9T5PKoq2Vd2vqkwRZe7OiphqvF9RA12a_AtQLp1iqmnTtQDwqeqsqLU8f9SQKdIVQ_zXiZv_-8fgnvfrPlIlNOUM_D79O-_q3mnmTWcIcGOQBNd_P79-uuXrYLoR3f/s800/photo_2026-03-06_09-29-23%20(3).jpg

គួរជម្រាបថា ការអត្ថាធិប្បាយទាំងនេះកើតឡើង ខណៈដែលសង្គ្រាមរវាងអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តអាមេរិក-អ៊ីស្រាអែល កំពុងបន្តរីករាលដាលនៅទូទាំងមជ្ឈិមបូព៌ា ជាមួយនឹងការវាយប្រហារដោយយោធា ដែលផ្តោតលើប្រព័ន្ធមីស៊ីលអ៊ីរ៉ង់ មូលដ្ឋានយោធា និងទីតាំងរបស់ឥស្សរជនជាន់ខ្ពស់។ តាមការលើកឡើងរបស់លោក ត្រាំ ក្នុងពេលកន្លងមក គឺសហរដ្ឋអាមេរិកចង់មានឥទ្ធិពលលើភាពជាអ្នកដឹកនាំនាពេលអនាគតរបស់អ៊ីរ៉ង់ ដើម្បីកុំឱ្យប្រទេសនេះវិលត្រឡប់ទៅរកការប្រឈមមុខដាក់គ្នាជាមួយទីក្រុងវ៉ាស៊ីនតោនម្ដងទៀតនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLFmpxY8VoTZUtbAPaF11PAvmpXkG3KerMUfeL0NgZ8liyU5HGH4CMnDmusklioMlDLUGclxanl3vK42U2qFHKOW-pAidgWbn0G1Zqh_6GzKeLSafesH1hyphenhyphen4WXFq7jLMgU2FpD_2mSvYHPvLPkXDJ-nnS5BmnhmIY_ENYLFoRhUuiclOpuXcoaIqjGNi5z/s600/photo_2026-03-06_09-29-23%20(5).jpg
ទោះជាយ៉ាងណាក៏ដោយ ដំណើរការនៃការជ្រើសរើសមេដឹកនាំកំពូលបន្ទាប់របស់អ៊ីរ៉ង់ គឺស្ថិតក្រោមកម្មសិទ្ធិស្របតាមច្បាប់របស់សភាអ៊ីរ៉ង់ ដែលជាស្ថាប័នបព្វជិតទទួលខុសត្រូវក្នុងការតែងតាំងអាជ្ញាធរជាន់ខ្ពស់បំផុតរបស់ប្រទេស។ ដូច្នេះហើយ ជាមួយនឹងសេចក្តីថ្លែងការណ៍របស់លោក Trump វាបានបង្កើនការជជែកវែកញែកជាអន្តរជាតិអំពីចលនារបស់សហរដ្ឋអាមេរិកក្នុងការស្វែងរកការគ្រប់គ្រងលើប្រព័ន្ធនយោបាយនៅក្នុងប្រទេសអ៊ីរ៉ង់បន្ទាប់ពីសង្គ្រាម៕

 

ផ្ទះលេខ២ ត្រៀមរៀបចំកម្មវិធីសង្រ្កាន្តដ៏ធំសម្បើម ដោយមានទាំងតារា K-Pop មកជួយផ្សព្វផ្សាយ

0

ខណៈដែលកម្ពុជាយើងកំពុងនាំគ្នាវែកញែករឿងការប្រារព្ធព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» ថាជាការចំណាយថវិការជាតិខ្ជះខ្ជាយចំពេលដែលប្រទេសនិងប្រជាជននៅតាមព្រំដែនកំពុងរងទុក្ខ នៅប្រទេសថៃឯណោះក្រសួងទេសចរណ៍របស់គេបានប្រកាសក្ដែងៗថា ឆ្នាំនេះប្រទេសថៃនឹងរៀបចំកម្មវិធីសង្រ្កាន្តដ៏ធំសម្បើម ជាមួយនឹងការអញ្ជើញតារា K-Pop និង Influencer បរទេសរាប់សិបនាក់មកផ្សព្វផ្សាយពីវប្បធម៌ និងទំនៀមទម្លាប់នៃពិធីបុណ្យសង្រ្កាន្តរបស់គេប្រាប់ឲ្យពិភពលោកបានដឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4RA0wPz4uw3IL8ObpziBEm4NBn8vUTHs2beSFYhmxlLWB0qTL2nYsweWAn2Yn1-HFh9PdBwaOkEUDGQ9dtuahlgcvxfcZzKFngPxr78StEVaL0HaTyOg9LBOkwlXNRCPD7JvbcKrFqQvO-w-jFsw9ckJ6Htqj1JMc_PUq5hODa0ZP3h-6Q7586WR1vLLS/s1280/photo_2026-03-06_11-34-23.jpg

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃកាលពីថ្មីៗនេះបានឲ្យដឹងថា ក្រសួងទេសចរណ៍របស់ថៃបានសហការជាមួយវិស័យឯកជន ដើម្បីត្រៀមអញ្ជើញតារាល្បីៗ តារា K-Pop កូរ៉េ និងតារា K-Pop ដែលមានដើមកំណើតជាថៃជាច្រើននាក់ឲ្យមកតែងខ្លួនជាទេវតាឆ្នំាថ្មីក្នុងអំឡុងពេសង្ក្រាន្គដើម្បីឲ្យពិភពលោកបានស្គាល់ថាសង្ក្រាន្តនិងឈុតទេវតា ព្រមទាំងសម្លៀកបំពាក់ប្រពៃណីមួយចំនួនគឺជារបស់ថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXLjaAXkW1p0T6ByU9s3-r5AC2sTQKO32H10WH2UeGjL23XKCt-dE1-ptGv3w2bbvhxw2FZUS1u0fWZBDYrVgC7MBmScpGy4V41DkRPubl9fcpw6dC9ZT_UDYqycUzxAGRzqvBQuzEZC580eOoqgQbJALPK3G0-jcsAotdP8rNba7Mo4GhbE0iVjJODckN/s600/photo_2026-03-05_16-01-14%20(2).jpg
មិនតែប៉ុណ្ណោះ ក្រៅពីអញ្ជើញតារា K-Pop ប្រទេសថៃក៏បានដាក់ក្ដីរំពឹងផងដែរថា នឹងមានអ្នកផលិតមាតិការ និង Influencer បរទេសល្បីៗជាច្រើននាក់មកចូលរួមលេងកម្សាន្តនៅក្នុងកម្មវិធីសង្រ្កាន្ត ហើយវានឹងក្លាយជាផ្នែកដ៏ធំមួយក្នុងអូសទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោកឲ្យធ្វើដំណើរមកកាន់ប្រទេសរបស់ខ្លួន។ ការប្រារព្ធកម្មវិធីសង្រ្កាន្តនេះផងដែរ គឺថៃធ្វើឡើងដើម្បីបង្ហាញទៅកាន់អន្តរជាតិថា ប្រទេសរបស់ខ្លួនគឺជាប្រទេសដែលមានសុវត្ថិភាព មិនមានអ្វីគួរឲ្យបារម្ភក្នុងការមកលេងកម្សាន្តនោះឡើយ បើទោះជាទើបមានសង្រ្គាមជាមួយប្រទេសជិតខាងក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGRez75f_z-1Pv4B988AgSkloAD_wAiGoT5ZuPsMLpPVfXWAzGAVTbo3qlQG4w4RHLQOf7O2VWTNdGqjfPZXw-9uOR_Ws-RVi8Axv6NxZ7yli6zi2HHbhzZmoF71ulmV6B05v91lxxcH9TP1V8O9a14JhPqwzzln7gIvgoWBSX31AVeFZqiUyfeBRsDK9W/s1280/photo_2026-03-05_16-01-14%20(3).jpg
ងាកមកខាងកម្ពុជាដែលជាប្រទេសរងគ្រោះត្រូវបានថៃជិះជាន់ ឈ្លានពាន និងបង្កផលលំបាកឯណេះ ក៏ហៀបនឹងឈានដល់ពេលពេលវេលារៀបចំកម្មវិធីសង្រ្កាន្ត ដែលជាបុណ្យប្រពៃណីដ៏ធំប្រចាំឆ្នាំផងដែរ ប៉ុន្តែមានការយល់ឃើញផ្ទុយស្រឡះពីទស្សនៈរបស់ប្រទេសថៃ ដោយនៅកម្ពុជាឆ្នាំនេះសាធារណជនមួយចំនួនមិនគាំទ្រឲ្យមានការរៀបចំកម្មវិធីកម្សាន្តសប្បាយដូចរាល់ៗឆ្នាំនោះទេ ហើយមតិទាំងនោះភាគច្រើនអះអាងថា ការចំណាយថវិការជាតិទៅរៀបចំកម្មវិធីទាំងនោះគឺជារឿងឥតប្រយោជន៍ ហើយក៏មិនគួររៀបចំកម្មវិធីសប្បាយៗច្រើនពេកនោះដែរ ព្រោះប្រជាជននៅតាមព្រំដែនជាច្រើនកំពុងរងទុក្ខ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAPMyXx8pFYN7lgyRQz7g9BIUlwHzpVy5oAx73iw-UOUwg8LsXkUPSdofsPtji4Try_5ZzQ9NJUJB9BYrXJSH8Wq_VThvGIda-F8VNFAhdnnyb7tOTOgms3fqRvsuTYDPQpmr9oR4bK55N095yWLh-rOKwUD-0MqNEGAwIkpYFg7K6D6hAXEVJHtyvoWFG/s960/photo_2026-03-05_16-01-14%20(4).jpg
បើតាមប្រសាសន៍របស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានឱ្យដឹងថា នៅក្នុងព្រឹត្តិការណ៍«នគរសង្ក្រាន្ត»នៅរាជធានីភ្នំពេញនាពេលខាងមុខនេះ នឹងមិនមានកម្មវិធីបាញ់ទឹក មិនរៀបចំឡានទឹក និងមិនមានការរៀបចំការប្រគំតន្រ្តីសប្បាយៗណាមួយនោះទេ ដោយគ្រាន់តែមានការប្រតិបត្តិពិធីសាសនា រួមជាមួយទំនៀមទំលាប់ស្រង់ព្រះតាមធម្មតាតែប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEbpua3bIdFDX5Q65oJ119KU4hISkZkHTIli0XN1JYdobEVGhyt33aMDrHbyPJCuZ2TEIvLZ4y05TFxQyfW9LB10o7pF0g76s4Grba54pG0G0N6CPqBDmXm2ymYRwvKhNTqjswCRaGHZlpzabO9HAz5033lNmdw7rpeLNEwnGJumdUjkst-aI2WFDqdEwK/s1280/photo_2026-03-05_16-01-14.jpg
ជុំវិញការលើកឡើងនេះ មហាជនជាច្រើនបានបង្ហាញការអស់សង្ឃឹមរបស់ពួកគេថា ប្រទេសកម្ពុជាឆ្នាំនេះមុខជាត្រូវខាតបង់ចំណូលពីវិស័យទេសចរណ៍យ៉ាងច្រើនសន្ធឹកសន្ធាប់មិនខាន ដោយសារភ្ញៀវទេសចរភាគច្រើននឹងសម្រុកទៅលេងកម្មវីធីសង្រ្កាន្តរបស់ថៃ ព្រោះមានការផ្សព្វផ្សាយទូលំទូឡាយ និងមានការរៀបចំធំដុំជាង។ តែទោះជាយ៉ាងណា ក៏នៅតែមានការលើកឡើងជាមតិវិជ្ជមានជាច្រើនផងដែរ ដោយបើទោះជាប្រទេសយើងមិនបានរៀបចំកម្មវិធីកម្សាន្តសប្បាយច្រើន ប៉ុន្តែមហាជនលើកទឹកចិត្តឲ្យអ្នកផលិតមាតិកា និង Influencer ក្នុងស្រុកជួយផ្សព្វផ្សាយពីទំនៀមទម្លាប់ និងប្រពៃណីនៃការរៀបចំពិធីបុណ្យចូលឆ្នាំបែបខ្មែរដើម្បីឲ្យពិភពលោកបានដឹង និងជំរុញកំណើនភ្ញៀវទេសចរបរទេសឲ្យមកកម្សាន្តកាន់តែច្រើន៕

ក្រសួងអប់រំ ព្រមានធ្វើតាមច្បាប់ បើមានជនណាធ្វើសកម្មភាពប៉ះពាល់កិត្តិយសរបស់គ្រូ និងមន្ត្រីអប់រំ

0

ថ្មីៗនេះ មានការបង្ហោះ និងចែកចាយវីដេអូខ្លីមួយនៅលើបណ្តាញសង្គម Facebook ដែលប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកគ្រូជាប់កិច្ចសន្យាមួយរូប នៃសាលាបឋមសិក្សា ក្នុងខេត្តពោធិ៍សាត់។

ជុំវិញករណីនេះ ក្រសួងអប់រំ យុវជន និងកីឡា ស្នើឱ្យម្ចាស់គណនី Facebook និងអ្នកដែលបានចែកចាយបន្ត សូមលុបវីដេអូនេះចេញជាបន្ទាន់ពីគ្រប់បណ្តាញសង្គម។

នៅក្នុងវីដេអូដែលបានចែកចាយលើបណ្តាញសង្គមគេឃើញថា៖” មានបុរសម្នាក់បានធ្វើសកម្មភាពថតវីដេអូ និងការប្រើពាក្យសំដីមិនសមរម្យ ដែលបានចូលធ្វើសកម្មភាពរំខានដល់ការបំពេញការងារ និងរៀនសូត្ររបស់សិស្ស នៅក្នុងបរិវេណសាលារៀន”។

ក្រសួងអប់រំ ចាត់ទុកទង្វើនេះជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់កិត្តិយសមន្ត្រីរាជការ ជាពិសេសគ្រូបង្រៀនជាស្ត្រី ដែលជារៀងមក ក្រសួងអប់រំ យុវជន និងកីឡា និងរាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់តម្លៃ និងការគោរពចំពោះមន្ត្រីរាជការ បុគ្គលិកអប់រំទាំងអស់ ជាពិសេសគ្រូបង្រៀនជាស្ត្រី ទាំងមន្ត្រីក្របខណ្ឌ និងមន្ត្រីជាប់កិច្ចសន្យា។

បន្ថែមពីនេះ ក្រសួងក៏បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ក្នុងករណីដែលមានសកម្មភាពទាំងនេះកើតឡើងម្តងទៀត ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និង សេចក្តីថ្លៃថ្នូររបស់គ្រូបង្រៀន។

 

ទីបំផុតលោកជំទាវឧកញ៉ា នឹម វណ្ណៈ ចេញមុខនិយាយហើយក្រោយអ្នកលក់អនឡាញប៉ះទង្គិចគ្នា

0

ថ្មីៗនេះនៅលើបណ្តាញសង្គមអ្នកលក់អនឡាញល្បីៗឈ្មោះបានប៉ះទង្គិចពាក្យសម្តីគ្នាដោយបញ្ចេញសាររៀងៗខ្លួនបង្កឱ្យមានការពិភាក្សាយ៉ាងក្តៅគគុក។ ស្របពេលនេះរឿងនេះរីកសាយភាយលោកជំទាវឧកញ៉ា នឹម វណ្ណៈ បាននិយាយប៉ុន្មានម៉ាត់ឱ្យម្ចាស់ប្រ៊េនដែលឈ្មោះប្រកែកគ្នាឱ្យមានម្ចាស់ការលើខ្លួនឯងជាជាងស្តាប់សម្តីអុចអាលអ្នកដទៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwlEt72qEnTBlqTexG-pzqyV8KhiGMFFcQCw0k9KNDcSZbigMLPf5gWVls94ytqrhvqOnAM5BUpgKLNNVM6xWqapWhApGpsXa7kYtFPJs5HrOnc_QctoI4gHKueTsVI_fjZhq8oFJsb7KXQ8p5CKWtLa0GHcvlTLS4DY6_cBPRl2oX4spbKK3_13Gaah-I/s960/image_2026-03-05_15-38-38.png
ឈានចូលថ្ងៃទី៥ ខែមីនា លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានបញ្ចេញសំណេរនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «តំណាងនាំភ្លើង” មិនមែនជាអ្នករងគ្រោះជាមួយយើងទេ
នៅពេលមានរឿងរកាំរកូសជាមួយដៃគូប្រកួតប្រជែង ឬអតិថិជន មនុស្សជុំវិញខ្លួនមួយចំនួន (តំណាងចែកចាយ ឬអ្នកលើកជើង) ច្រើនតែផ្ដល់យោបល់បែបចាក់សាំងលើភ្លើង ដើម្បីបង្ហាញពីភាពស្មោះត្រង់របស់គេ។ ប៉ុន្តែនៅពេល “ភ្លើងឆេះផ្ទះ” ឬ “ប្រេនបាក់ឈ្មោះ” អ្នកដែលរងសម្ពាធ និងខាតបង់ថវិកាពិតប្រាកដគឺ ម្ចាស់ប្រេន ម្នាក់ឯងគត់»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9_lZkQPLKfehyfu2RLJhBE9dqUtcHwjYP2qjyG_4agZ4KPQ2O0NV5naTQw_B3eBQ1hHFvUFNmVSFzoJKF5J0aOFJHfvtM8Rq1XybeOie4MDoDvRlnHOONaTUHft4SiZeA5u1b25stn_nVOlK38-Ir5iNbMK5UF4k-FQMDGsYtFZKK4VcFLA60ir7Rqg1G/s2048/image_2026-03-05_15-41-11.png
លោកជំទាវឧកញ៉ា បន្តថា« មានបញ្ហា មានតែខ្លួនទីពឹងខ្លួន។ ក្នុងនាមជាម្ចាស់ប្រេន ត្រូវមាន ម្ចាស់ការលើអារម្មណ៍៖ កុំឱ្យសម្តីអ្នកដទៃមកបញ្ជាខួរក្បាលយើងបាន។ ការពិចារណាឱ្យវែងឆ្ងាយមុននឹងសម្រេចចិត្តតបត ឬប្ដឹងផ្ដល់ ត្រូវសួរខ្លួនឯងថា តើវាចំណេញដល់អាជីវកម្មយើងក្នុងរយៈពេលវែងដែរឬទេ?»។ លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានសង្កត់ធ្ងន់ថា« មនុស្សដែលពូកែញុះញង់ឱ្យយើងឈ្លោះ ភាគច្រើនគឺជាអ្នកដែលគ្មានអ្វីត្រូវបាត់បង់ ។ ចំណែកយើងជាម្ចាស់ប្រេន យើងមាន “កេរ្តិ៍ឈ្មោះ” និង “ទ្រព្យសម្បត្តិ” ដែលត្រូវការពារ ដូច្នេះមិនត្រូវយកខ្លួនទៅបោកនឹងថ្មតាមការអូសទាញរបស់គេឡើយ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi28ejTqmsxzhSN72rWTpkisK5-_UdFaexz-6Owydls8qJaTMQu83QRfzUnvDF-MHjVkZSSMgmD23UJi8byX-WMLcHzKh2MRiHrOhsaU2vKc_l0KkXzdc97Y6KaEosEcwwQVfEd1bHIo5jf3rXSmRdtgW8MycTaMcu-j3CPoJijRUmaVdUdUsNT8XeqgxAL/s2048/image_2026-03-05_15-41-14.png
គួរឱ្យដឹងថា មុននឹងមានការបង្ហោះបែបនេះរបស់លោកជំទាវឧកញ៉ា នឹម វណ្ណៈ នៅក្នុងរង្វង់អនឡាញម្ចាស់ប្រ៊េនធំៗដូចជាលោកស្រី ទ្រី ដាណា លោកជំទាវ ឡៃ ស៊ូយៀក និមល និង Ah Pop បានបញ្ចេញសារយ៉ាងក្តៅគគុក។ ដៃគូជំនួញអនឡាញ លោកស្រី ទ្រី ដាណា និង លោកជំទាវ ឡៃ ស៊ូយៀក ត្រូវបានអ្នកលេងបណ្តាញសង្គមគិតថាជាគូបដិបក្ខមានបញ្ហាចម្រូងចម្រាសធំជាងគេ៕

ក្រុមហ៊ុនក្រុងប៊ុក រតនគិរីអភិវឌ្ឍន៍កៅស៊ូ សូមជូនដំណឹងដល់សាធារណជន និងក្រុមហ៊ុនអាជីវកម្មដែលមានបំណងផ្គត់ផ្គង់ជីទាំងអស់អោយបានជ្រាបថាក្រុមហ៊ុនយើងខ្ញុំត្រូវការដេញថ្លៃជ្រើសរើសអ្នកផ្គត់ផ្គង់ជីកសិកកម្មសម្រាបឆ្នាំ២០២៦

0

ក្រុមហ៊ុនក្រុងប៊ុក រតនគិរីអភិវឌ្ឍន៍កៅស៊ូ សូមជូនដំណឹងដល់សាធារណជន និងក្រុមហ៊ុនអាជីវកម្មដែលមានបំណងផ្គត់ផ្គង់ជីទាំងអស់អោយបានជ្រាបថាក្រុមហ៊ុនយើងខ្ញុំត្រូវការដេញថ្លៃជ្រើសរើសអ្នកផ្គត់ផ្គង់ជីកសិកកម្មសម្រាបឆ្នាំ២០២៦ បរិមាណតម្រូវការមានដូចខាងក្រោម៖

ល.រ ឈ្មោះទំនិញ លក្ខណៈទំនិញ បរិមាណ(តោន)
១ ជី ure កំហាប់ N: 46% កម្រិតសំណើម ≤ 5% ប្រភេទគ្រាប់ 475,00
២ ជីសរីរាង្គ កំហាប់ P2O5 : 15%, កម្រិតសំណើម ≤ 5%, ប្រភេទគ្រាប់ឬម្សៅ 680,00
៣ ជី Kali កំហាប់ K2O: 60%, កម្រិតសំណើម ≤ 5%. ប្រភេទគ្រាប់ 365,00

បរិមាណជាក់ស្តែងនិងពិភាក្សាក្រោយពេលអង្គភាពដេញថ្លៃទទួលបានជោគជ័យ។ ពេលវេលាប្រគល់ទទួលទំនិញតាមផែនការគឺចាប់ពីថ្ងៃទី២០ ខែមីនា ដល់ថ្ងៃ៣១ ខែឧសភា ឆ្នាំ២០២៦។ សាធារណជន និងក្រុមហ៊ុនអាជីវកម្មផ្គត់ផ្គង់ជី ទាំងអស់មានបំណងដេញថ្លៃសូមដាក់ពាក្យដេញថ្លៃចាប់ពីម៉ោង៧ព្រឹកថ្ងៃទី៤ ខែមីនា រហូតដល់ម៉ោង១៥ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ រៀងរាល់ម៉ោងធ្វើការ ឬទំនាក់ទំនងមកអាសយដ្ឋាន៖ ភូមិត្រុំ ឃុំឡាមីញ ស្រុកបរកែវ ខេត្តរតនគិរី ឬតាម Email: krrc1@yahoo.com.vn និងពត៌មានលំអិតសូមទំនាក់ទំនងតាមទូរស័ព្ទលេខ ផ្នែកភាសារវៀតណាម 0976 599 766; ភាសារខ្មែរ 088 666 2665 ។ សូមអរគុណ!

សេណារីយ៉ូចំនួន ៤ ដែលអាចនឹងកើតមានក្រោយការផ្ទុះឡើងនៃសង្រ្គាមអ៊ីរ៉ង់នៅមជ្ឈិមបូព៌ា

0

ខណៈដែលដែលសហរដ្ឋអាមេរិកកំពុងបើកប្រតិបត្តិការ Epic Fury វា.យប្រហារលើអ៊ីរ៉ង់យ៉ាងខ្លាំងក្លា និងមានការចូលរួមគាំទ្រដោយអ៊ីស្រាអែល ធ្វើឲ្យសង្គ្រាមនៅមជ្ឈិមបូព៌ាក៏រីកធំឡើងៗ និងរាលដាលពាសពេញតំបន់ អ្នកវិភាគស្ថានភាពអន្តរជាតិបានលើកឡើងពីសេណារីយ៉ូចំនួន ៤ ដែលនឹងនាំឲ្យមានការផ្លាស់ប្តូរប្រព័ន្ធនយោបាយរបស់អ៊ីរ៉ង់ និងមានផលវិបាកយ៉ាងធំធេងសម្រាប់សន្តិសុខក្នុងតំបន់ និងពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP0PIfi6ajKfVbuGJHnTqXD_9KK7Dw-iS7mA-b6rfFX54AcvQNHL5FD3j6O6AVz2qzdGM-FUEMb9pA8-bQW0Tf4aGCv5jGb4pyyR-iEP6Eutfp9Joa2w0ovj8GtP0QK5TcGCvK5dmS6sBNlZm9Ls8IIX3_vowrBRtsexAZz3s-b3ngEA2nUeb8kmAcDECO/s1140/photo_2026-03-04_16-09-12.jpg
យោងតាមរបាយការណ៍ដកស្រង់ដែលចេញផ្សាយដោយសារព័ត៌មាន The Guardian កាលពីថ្ងៃពុធម្សិលមិញនេះបានបង្ហាញពីសេណារីយ៉ូបួនដែលអ្នកជំនាញបានធ្វើការប៉ាន់ស្មានទុកជាមុន ថាវាអាចនឹងលេចចេញមកនាពេលឆាប់ៗខាងមុខ ខណៈដែលភាពតានតឹងនៅមជ្ឈិមបូព៌ាបន្តកើនឡើងកម្ដៅ។ សេណារីយ៉ូទាំង ៤ នោះរួមមាន៖

១. ការដួលរលំនៃរដ្ឋាភិបាលបច្ចុប្បន្នរបស់អ៊ីរ៉ង់៖ តាមរយៈការផ្ទុះឡើងនៃសង្រ្គាមនៅមជ្ឈិមបូព៌ា រដ្ឋាភិបាលបណ្តោះអាសន្នថ្មីមួយអាចនឹងឡើងជំនួសថ្នាក់ដឹកនាំបច្ចុប្បន្ន ដែលវាអាចត្រូវបានគាំទ្រដោយឥស្សរជនប្រឆាំងដែលរស់នៅក្រៅប្រទេស។ រដ្ឋាភិបាលនេះអាចបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយបើកទ្វារប្រទេសឱ្យមានកិច្ចសហប្រតិបត្តិការជាមួយលោកខាងលិច។ ទោះជាយ៉ាងណា អ្នកជំនាញនិយាយថា សេណារីយ៉ូនេះមិនទំនងជាមានភាគរយច្រើនថាអាចកើតមានទេ ព្រោះកងកម្លាំងសន្តិសុខ និងរចនាសម្ព័ន្ធនយោបាយរបស់អ៊ីរ៉ង់នៅតែមានភាពរឹងមាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFCqsCvUzukE32MgUKWCqrA1XqHsVHTXGO3m6l_13_hApwwt02b8-ceQPNWBAAY06ePXfD7v25OvnAv389gdAj81L1zfQHc5gUPDKhZY4jrJwClmZSSBYfvJsG1rUVAKwwx2lXx7GIspj_mVl6hDdlDBX1HZ6lZeo9SKYfSq2Hq5eRL_nn5uWm6KecbeRJ/s1280/photo_2026-03-05_14-43-05%20(3).jpg
២. ថ្នាក់ដឹកនាំអ៊ីរ៉ង់នៅរស់រានមានជីវិត ប៉ុន្តែជ្រើសរើសផ្លូវដើរថ្មី៖ សេនារីយ៉ូនេះចង់សំដៅដល់ភាពជាអ្នកដឹកនាំរបស់អ៊ីរ៉ង់ថានៅតែអាចក្ដោបក្ដាប់អំណាច ប៉ុន្តែជ្រើសរើសរបៀបដឹកនាំផ្សេងតាមរយៈការចចរចាជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីបន្ធូរបន្ថយភាពតានតឹង និងកំណត់សកម្មភាពនុយក្លេអ៊ែរជាថ្មី ខណៈនៅតែរក្សាការគ្រប់គ្រងនៅក្នុងប្រទេស។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញខ្លះជឿថា ភាពផ្ទុយពីនេះអាចនឹងកើតមាន ព្រោះថ្នាក់ដឹកនាំអ៊ីរ៉ង់នៅតែចង់ក្រាញ់អំណាច ហើយប្រកាន់យកជំហរតឹងរ៉ឹង ដោយពង្រឹងយុទ្ធសាស្ត្រយោធា និងពង្រីកសមត្ថភាពទប់ស្កាត់របស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc13dpDN60DwXSZdJh21tGrwjAm6c-nDpeyiYWj0z-FksIB2s3iov2rUI3SuqPOwnFljya6phsF5A8Hp5PypgYjbmXD6jER4LTIz8nfOsrBkmGm9kvvcLdCdx2p-HmjMfYmtGbE60SJY4gkzhPJCiVCz2ochyKQwDmXnQCVsq6Cf_wMRzbmt_kMl78r6In/s1200/photo_2026-03-04_16-09-11%20(2).jpg
៣. អ៊ីរ៉ង់នឹងជម្នះនៅក្នុងសង្រ្គាមនេះ ហើយក្លាយជាប្រទេសដឺលរឹងរូសជាងមុន៖ អ្នកវិភាគជាច្រើនជឿថា សេណារីយ៉ូដែលទំនងបំផុតគឺ រដ្ឋាភិបាលអ៊ីរ៉ង់នឹងនៅតែមានជីវិតរួចផុតពីសង្គ្រាម ប៉ុន្តែពួកគេនឹងក្លាយជាប្រទេសផ្តាច់ការជាងមុនកាន់តែខ្លាំង។ ក្នុងករណីនេះ ថ្នាក់ដឹកនាំអ៊ីរ៉ង់អាចបង្កើនការតស៊ូយោធា បន្តការវាយប្រហារដោយមីស៊ីល និងលួចលាក់ក្នុងការបង្កើនល្បឿនកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនដើម្បីប្រើវាការពង្រឹងអំណាច ដែលស្រដៀងគ្នាទៅនឹងយុទ្ធសាស្ត្ររបស់កូរ៉េខាងជើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi43G2gEyiYqwKmnJoeu061EXZG9trdI_kKxZlSOOSYOTUa6NG3EG4e2p-M09VoCVBDHBkDNHuFOA6sFAdVknSSaCHIgm5DSAFYieqUkTEm4mtukmT3OCkK8p8yZ5W4PdwYAotSd_MTD2Yr12KCOJdUSRnsspiih5as5gHLFax73__HdTzz8hUlqZBpWXzv/s770/photo_2026-03-05_14-43-05%20(4).jpg

៤. សង្គ្រាមស៊ីវិល និងភាពវឹកវរ៖ នេះគឺជាសេណារីយ៉ូដែលគ្រោះថ្នាក់បំផុត ដោយសាររដ្ឋាភិបាលអ៊ីរ៉ង់អាចនឹងត្រូវដួលរលំ ប៉ុន្តែមិនអាចរកអាជ្ញាធរមានស្ថិរភាពណាមកជំនួសវាបានទេ។ ស្ថានភាពនេះអាចបង្កឱ្យមានសង្គ្រាមស៊ីវិល ដោយក្រុមជនជាតិភាគតិច កងជីវពល និងក្រុមនយោបាយនឹងប្រជែងគ្នាដើម្បីដណ្ដើមអំណាច។ អស្ថិរភាពបែបនេះក៏អាចបង្កើតការប្រកួតប្រជែងដ៏គ្រោះថ្នាក់លើសម្ភារៈនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងការរីករាលដាលជម្លោះនៅទូទាំងតំបន់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF_cGbM_IBFbXrpuAe-oH-ig9I0y0_5JxWio0YeyDOjeUl4DRostyTePHNC8pOcFok1yJ-O8FcnbKk0_prTzNg20zrtHkQ8yRPSD1Hw2swG3yFOgZonAInTh_i6AYYLIOZqHR93IwsxbNV9_PBVNjLzW3ZiJNDGJ9S0S_d60t6sjhpwZxPt1Pr1pbSnwCz/s1280/photo_2026-03-05_14-43-04.jpg

សរុបមក អ្នកវិភាគមើលឃើញថាសង្គ្រាមនេះ នឹងអាចនាំឱ្យមានការផ្លាស់ប្តូររបបដឹកនាំ វិធានការសម្របសម្រួល របបផ្តាច់ការកាន់តែរឹងមាំ ឬសូម្បីតែសង្គ្រាមស៊ីវិល ហើយអ្វីដែលគួរឲ្យព្រួយបារម្ភបំផុតគឺរាល់សេណារីយ៉ូនីមួយៗសុទ្ធមានផលវិបាកធំៗដែលប៉ះពាល់ដល់មជ្ឈិមបូព៌ា និងសន្តិសុខពិភពលោកទាំងមូល៕

អ៊ីរ៉ង់កំពុងឈរនៅមាត់ជ្រោះ ក្រោយអស់ទាំងមីស៊ីល អស់ទាំងកន្លែងបា.ញ់តបត

0

ខណៈដែលសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងឈានដល់ចំណុចក្ដៅគគុក លោកប្រធានាធិបតី Donald Trump បានអះអាងថា សហរដ្ឋអាមេរិកបានធ្វើការបំផ្លា.ញឃ្លាំងអា.វុធ និងទីតាំងដំឡើងមីស៊ីលរបស់អ៊ីរ៉ង់នៅទូទាំងប្រទេសរួចហើយ ដូច្នេះទីក្រុងតេហេរ៉ង់ឥឡូវនេះ កំពុងប្រឈមនឹងបញ្ហាអស់ទាំងមីស៊ីលបា.ញ់ និងអស់ទាំងកន្លែងបា.ញ់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Fox News ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT06kgn8DQYATR9lJ-NdMTAlt0Jpw5awfC5JnkhPEtdLrc74-h3oRQ-3fHyYOf4BVuLnXI0vaUoDjkD3vth-yddNGjJsZTTFT_NYeNIJBSCwqRV5w7LBGhB7rO55f1QuXhN1buyyo72sAGlHnyc8tz1_aNL2D6CmsE65calzhzgo82LC8etL7yCmq69ctz/s992/photo_2026-03-04_16-09-11%20(3).jpg
នៅក្នុងបទសម្ភាសន៍ជាមួយ Politico លោក Trump បានលើកឡើងដោយជឿជាក់ថា យោធាអ៊ីរ៉ង់កំពុងត្រូវបាន “បំផ្លា.ញ” ដោយការវាយប្រហារជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ហើយទីក្រុងតេអេរ៉ង់កំពុង “អស់ប្រព័ន្ធបាញ់មីស៊ីល” ដែលនេះមានន័យថា សមត្ថភាពរបស់ពួកគេក្នុងការបាញ់មីស៊ីល និងអាវុធផ្សេងទៀតកំពុងថយចុះជាគំហុក ខណៈដែលហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេសត្រូវបានគ្រាប់ទម្លាក់ចំម្តងហើយម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilEucha31vm-o-BzLllV1WNRwmuTwF8V1Pfc5bfXhicPD_3K3kbywIiGDOFQ-fDhIOoqIB-RG7emnS1NcQX_htIp0VSZvlA9AuV9dlrjN1AYZaUl6UXmRUCwpUskZHIZeYWb8_Ns0em4CIr6ZcDYu8gOMIoE9b4mcTPAJZLcHb3S78wvmbaaAHMfq-3751/s1280/photo_2026-03-04_16-09-11%20(4).jpg

ជាមួយគ្នានោះ លោក Trump បានទទួលស្គាល់ថា អ៊ីរ៉ង់នៅតែអាចបន្តវាយប្រហារបានមួយរយៈទៀត ប៉ុន្តែបានទទូចថា សមត្ថភាពក្នុងការទប់ទល់របស់ពួកគេកំពុងតែចុះខ្សោយហើយ ពីព្រោះប្រព័ន្ធបាញ់មីស៊ីល និងតំបន់បាញ់មីស៊ីលជាច្រើនត្រូវបានបំផ្លាញ ស្របពេលដែលកងកម្លាំងរបស់អាមេរិកឯណេះវិញនៅសល់គ្រាប់រំសេវជាច្រើន និងកំពុងផលិតបន្ថែមកាន់តែច្រើនយ៉ាងឆាប់រហ័ស ដើម្បីគាំទ្រយុទ្ធនាការនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP0PIfi6ajKfVbuGJHnTqXD_9KK7Dw-iS7mA-b6rfFX54AcvQNHL5FD3j6O6AVz2qzdGM-FUEMb9pA8-bQW0Tf4aGCv5jGb4pyyR-iEP6Eutfp9Joa2w0ovj8GtP0QK5TcGCvK5dmS6sBNlZm9Ls8IIX3_vowrBRtsexAZz3s-b3ngEA2nUeb8kmAcDECO/s1140/photo_2026-03-04_16-09-12.jpg
លោក Trump ក៏បានណែនាំផងដែរថា ខណៈពេលដែលកម្លាំងយោធារបស់អ៊ីរ៉ង់កំពុងបន្តចុះខ្សោយបន្តិចម្ដងៗ ទីក្រុងវ៉ាស៊ីនតោនអាចនឹងបើកចំហចំពោះការចូលរួមជាមួយថ្នាក់ដឹកនាំអ៊ីរ៉ង់ដែលបានផ្លាស់ប្តូររូបរាងឡើងវិញបន្ទាប់ពីជម្លោះ ដោយកត់សម្គាល់ថា ឥស្សរជនជាន់ខ្ពស់អ៊ីរ៉ង់ជាច្រើនត្រូវបានសម្លា.ប់រួចហើយនៅក្នុងការវាយប្រហារ ហើយថ្នាក់ដឹកនាំថ្មីនឹងលេចចេញជារូបរាងបណ្ដើរៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsUzL0yZPlxHjbQ52omAof4avBJaHZpba2v2YxiLjhmrKhQ1RuHNsVUqKdcXyfDyAvfTOzAKrBYEu-d9LI6LrHRZxPlJDZLSTQqavtQ3zeCqTpI1gQilajg8bJ-3lvg3MnsOMuswJvpvU_yTOaZtlJapgXBxPUoB4OKb_BTm9P_wdKDSEWavd3PEnybSlC/s1280/photo_2026-03-04_16-09-11.jpg
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍នេះកើតឡើងនៅពេលដែលជម្លោះ រួមទាំងប្រតិបត្តិការ Epic Fury ដ៏ខ្លាំងក្លារបស់សហរដ្ឋអាមេរិក និងប្រតិបត្តិការ Roaring Lion របស់អ៊ីស្រាអែល នៅតែបន្តជាមួយនឹងការបញ្ជាគ្រាប់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកហោះទៅវិញទៅមកពេញផ្ទៃអាកាសដើម្បីដាក់សម្ពាធលើអ៊ីរ៉ង់ ហើយថែមនាំឲ្យមានផលប៉ះពាល់ដល់ប្រទេសជាច្រើនផ្សេងទៀតនៅក្នុងតំបន់ និងបង្កើនការព្រួយបារម្ភបន្ថែមអំពីការកើនឡើងនៃជម្លោះកាន់តែទូលំទូលាយ៕

អ៊ីស្រាអែល ព្រ.មានជាមុនថានឹងតាមកម្ចាត់ចោលអ្នកស្នងតំណែងមេដឹកនាំបន្ទាប់របស់អ៊ីរ៉ង់

0

ងើបមួយវា.យមួយរហូតដល់លែងមានអ្នកហ៊ានងើប! ប្រទេសអ៊ីស្រាអែលបានផ្ដល់ការគំរា.មទុកជាមុនថា ពួកគេនឹងធ្វើឃា.តជាសាធារណៈចំពោះមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ ពោលគឺបុគ្គលណាក៏ដោយឲ្យតែជាអ្នកដែលត្រូវស្នងតំណែងបន្តពីលោក Ali Khamenei នឹងត្រូវបានគេចាត់ទុកជា «គោលដៅច្បាស់លាស់បន្ទាប់សម្រាប់ការកម្ចាត់ចោល»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjm47ZYAk1DSOyaGPbUsWnKSK1PznGRhwxASK7-O6D3zYv07qmGiGUxp8YNycjmuI1Ewczym2ZfBkV6KYKja0bGjl4S2MSxk2HMWHCDSyjxvcAUx13mWl4WiGmU2y-ES-UBYJQ_xroKY9Hvtnry8nwssKJIB2LrjOaZFI0binngn2mCA4YGy2wCKDzi8g1e/s1280/photo_2026-03-05_13-30-09.jpg
តាមរយៈការសរសេសំណេរបង្ហោះដោយផ្ទាល់នៅលើបណ្ដាញសង្គម X កាលពីថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បានព្រមានថា អ្នកណាដែលហ៊ានឡើងជំនួសលោក Ali Khamenei ក្នុងនាមជាមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ នឹងក្លាយជា “គោលដៅច្បាស់លាស់សម្រាប់ការធ្វើឃា.ត”។ ការគំរាមកំហែងនេះបានកើតឡើងភ្លាមៗបន្ទាប់ពីមានរបាយការណ៍មួយបង្ហាញថា លោក Mojtaba Khamenei កូនប្រុសរបស់លោក Khamenei ត្រូវបានជ្រើសរើសជាមេដឹកនាំថ្មីរបស់អ៊ីរ៉ង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj09f_nSoE9mYVSDV95poNSaodmwt1KjGBSecsb7tXkkXtLEQP-SsyzUexUOLAVrFc3rWva6504QW9eSygeiEA_nKdnb_s9Gr8Y3tkoLDWCjVReJMoM-VcUPmrCB85WPyY1xNvWNmX8oVr4lAP0WNMQwN0shxjfznD9pCYK4OM6eOFWOMkN86JBG4zbCSKM/s1200/photo_2026-03-05_13-30-09%20(2).jpg

នៅក្នុងសំណេរខាងលើនោះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបានលើកឡើងយ៉ាងដូច្នេះថា៖ រាល់បុគ្គលគ្រប់រូបដែលត្រូវបានតែងតាំងដោយរបបភេរវកម្មអ៊ីរ៉ង់ឱ្យបន្ត និងដឹកនាំផែនការបំផ្លា.ញអ៊ីស្រាអែល ឬគំរាមកំហែងដល់សហរដ្ឋអាមេរិក និងពិភពលោកខាងសេរី និងប្រទេសនានាក្នុងតំបន់ រួមទាំងការដឹកនាំដែលផ្ដល់ការគាបសង្កត់ដល់ប្រជាជនអ៊ីរ៉ង់ បុគ្គលនោះនឹងក្លាយជាគោលដៅបន្ទាប់សម្រាប់ការកម្ចាត់ចោល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEie7FsuyaPwmFROykKNEtnIgSvRdqW6qMTikocB46IdG-bn181qTuR6reybXce3UcuMHOnqJnujJppDd1ApEvX0gv1XA73RlM1QNoKqsTeHNysBU5p85PwOg_FVPUWJ89a-J1xkfk1IctoxCMAdXyhOAKgmDx6NEXIlN-2u_z8nOUJXDlrB6_8VPokb08PX/s1024/photo_2026-03-05_13-30-09%20(3).jpg
ជាមួយគ្នានោះ លោក Israel Katz បានសង្កត់ធ្ងន់ថា វាមិនសំខាន់ទេថាតើបុគ្គលនោះមានឈ្មោះអ្វី ឬលាក់ខ្លួននៅកន្លែងណា ព្រោះលោកនាយករដ្ឋមន្រ្តី Netanyahu និងក្រសួងការពារជាតិនឹងធ្វើសកម្មភាពតាមគ្រប់មធ្យោបាយទាំងអស់ដើម្បីអនុវត្តបេសកកម្មនេះជាផ្នែកសំខាន់មួយនៃគោលបំណងនៃប្រតិបត្តិការ “Lion’s Roar” ដោយកម្លាំងពេញលេញ រួមជាមួយដៃគូអាមេរិករបស់យើង ដើម្បីកំទេចសមត្ថភាពរបស់របបនេះ និងបង្កើតលក្ខខណ្ឌសម្រាប់ប្រជាជនអ៊ីរ៉ង់ដើម្បីផ្តួលរំលំវា និងជំនួសវា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC-61DE5uXHpmr6T1hhlW4VbMYLaNv17eljCTCALiaCoVS0sKC-WnkA1uyv6rYLGuyHsaZcPPc0bh1jU2fbfHoTk-EZHQabW8Rs57XvJyU_2W5ZdjlFWqQydv8Vc0TrzJisQgzvKiqJwTdN1vqhlY3OcvJhb6mXV5Ict92Rw1EQzcUpaFvIdQ365fn_ypA/s601/photo_2026-03-05_13-30-09%20(5).jpg

គួរជម្រាបថា ការព្រមាននេះកើតឡើងក្នុងអំឡុងពេលនៃភាពតានតឹងខ្លាំងបន្ទាប់ពីការស្លា.ប់របស់លោក Khamenei នៅក្នុងការវាយប្រហាររវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល និងចលនាយ៉ាងឆាប់រហ័សដោយអាជ្ញាធរអ៊ីរ៉ង់ដើម្បីតែងតាំងអ្នកស្នងតំណែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjURa2dqtIzx6AZT3qpay-fl3bPoYME7XCJ8tye1mkCnyW3IshE0HPvv3lOvupwontNPQiCbIsq-voe3lZPeT1eeUg1rJSvOYYUyXD1NU8P2Fev-J-v_oOQuYCKF4IvhcRgVyVFpjX5h7gtNWZBfIK4HWfuwXn4Zht5EYDlT2FAUzKqq7MQoLZTjlcl-4p4/s598/photo_2026-03-05_13-30-09%20(4).jpg

តាមមន្ត្រីអ៊ីស្រាអែល គោលដៅរបស់អាមរិក និងអ៊ីស្រាអែល គឺធ្វើយ៉ាងណាឱ្យភាពជាអ្នកដឹកនាំ និងសមត្ថភាពយោធារបស់អ៊ីរ៉ង់ចុះខ្សោយដុនដាប លែងមានអំណាចនាំការគំរា.មកំហែ.ងដល់ពិភពលោកសេរី និងប្រជាជនរបស់អ៊ីរ៉ង់ខ្លួនឯង៕

ទីកន្លែងដ៏អាថ៌កំបាំងទាំង៩នៅលើពិភពលោក ដែលមិនអនុញ្ញាតឱ្យភ្ញៀវទេសចរចូលទស្សនាដាច់ខាត!

0

នៅលើពិភពលោកនេះ មានទីតាំង៩កន្លែងប៉ុណ្ណោះដែលមិនអនុញ្ញាតឱ្យភ្ញៀវទេសចរចូលទស្សនាជាដាច់ខាត ដើម្បីសុវត្ថិភាព អភិរក្ស និងថែរក្សាទ្រព្យសម្បត្តិដ៏មានតម្លៃ ដែលត្រូវបានយកមកតម្កល់នៅក្នុងនោះ ។ តើហេតុអ្វីមិនឱ្យចូលមើលដូច្នេះ? តើទីកន្លែងទាំងនេះស្ថិតនៅប្រទេសណាខ្លះ? និងមានអ្វីជាអាថ៌កំបាំងលាក់ការណ៍បែបណាទៅ បានជាមិនបើកទទួលភ្ញៀវទេសចរ ឬបុគ្គលធម្មតាៗគ្មានសិទ្ធិចូលមើលដូច្នេះ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEpe50qujWYO_gkFAWtJQZtRgwKIetDpQH_QmeEVaSqYe07Rc6slrlnWcftg4XowtkTBCe0g-E5P0QMavjiDObtj7B6qLzQTPfqni85IjsJ288Wd18tFBst8TuZEktnDDnSJ7VWobBdpAktBx7jpHmCk1d-yAzcJEg8nWy7uH5uM9UoSZd3iIVQu_pj6r9/s800/photo_2026-03-06_09-18-56.jpg
ថ្ងៃនេះ សារព័ត៌មាន KBN News សូមលើកយកទីតាំងទាំង៩កន្លែងដែលមិនអនុញ្ញាតឱ្យភ្ញៀវទេសចរចូលទស្សនាជាដាច់ខាត ៖

១-កោះពស់វែក ស្ថិតនៅមហាសមុទ្រអាត្លង់ទិក ប្រទេសប្រេស៊ីល ៖ កោះ Ilha da Queimada Grande ឬត្រូវបានគេស្គាល់ថា កោះពស់វែក គឺជាជម្រករបស់ពស់វែក Golden Lancehead Pit Viper មានពិសខ្លាំង ហើយមានតែកោះនេះមួយគត់ដែលមានពស់ប្រភេទនេះរស់នៅ ទើបកងទ័ពជើងទឹកប្រេស៊ីលបិទកោះហាមមនុស្សទូទៅចូលតាំងពីឆ្នាំ១៩២០ ដើម្បីសុវត្ថិភាព និងថែរក្សាពូជពស់កម្រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuEft1C4zac7SIwqneMVfvW77ozqXzSmfafpbuz51GohNg7nz2UgggSP6o5EHI4EI2nWplMzyMmnTP2dmBNf0qoarVA4izEJKQJ9TcOM2PyXEVZm24IDIQ7RPrdHlBHknuyU8bDA49xaqGhzLyIjB27M5Voeq8KIAryvZizEG9zIoMpTbyx4zRqeePmYFQ/s1212/photo_2026-03-06_09-20-11.jpg
២-កោះ Surtsey ស្ថិតនៅប្រជុំកោះ Vestmannaeyjar នៃឆ្នេរសមុទ្រភាគខាងត្បូងប្រទេសអ៊ីស្លង់ ៖ កោះភ្នំភ្លើងនេះបង្កើតឡើងដោយការផ្ទុះភ្នំភ្លើងនៅបាតសមុទ្រកាលពីឆ្នាំ១៩៦០ បច្ចុប្បន្ន អាជ្ញាធរអ៊ីស្លង់អនុញ្ញាតឱ្យតែក្រុមអ្នកស្រាវជ្រាវតិចតួចប៉ុណ្ណោះមានសិទ្ធិចូលកោះ ដើម្បីការពារមិនឱ្យមនុស្សទូទៅយកគ្រាប់ពូជ ឬចម្លងមេរោគអាចបំផ្លាញប្រព័ន្ធអេកូឡូស៊ីកំពុងលូតលាស់លើកោះ និងការលូតលាស់ធម្មជាតិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNLn3B6NBiJLGezEscffcM2Iiq48LRGuN3V1Z9lKZvW-c0HpX3ZaDwHtfS11eOo6Q-RBdTMclIuKfCyniKUIu4iDIAPT0efhZ0h-8gDDNJ1ZlZ5N4K-BtZBMm_rk0CyKpPUqQXGjRuQBSGgF4oROZlI3c8c3TqIdy1yhCpPC3Eny8WhJJcqkcLdX62l04n/s1280/photo_2026-03-06_09-20-12.jpg
៣-ល្អាង Lascaux Caves ស្ថិតនៅក្បែរភូមិ Montignac ភាគនិរតីប្រទេសបារាំង ៖ ល្អាងនេះពោរពេញដោយផ្ទាំងគំនូរបុរាណរហូតដល់ជាង៦០០ផ្ទាំង ក្នុងនោះផ្ទាំងគំនូរខ្លះមានអាយុកាលរហូតដល់២ម៉ឺនឆ្នាំ ។ ការប្រទះឃើញល្អាងនេះកាលពីឆ្នាំ១៩៤០ ធ្វើឱ្យមនុស្សម្នាសម្រុកចូលទស្សនាបណ្តាលឱ្យខូចខាតគំនូរ ទើបមន្ត្រីបារាំងសម្រេចបិទល្អាងនេះជារៀងរហូតតាំងពីឆ្នាំ១៩៦៣ ដើម្បីថែរក្សាមរតកដ៏មានតម្លៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbvgRLBd4otdSZ6lkMkW7qAkjveiqbhWb3l8sqUVRrNAlvHHWbFjl4NYFjQjmT3cMIGHKWfygkEGIUUT78GgXrSfUnrN_VYbkwYg846B-Lbgut-aRVrf8qf7haHzueADIPv0DO2ZPVjpmyuGpnz0EgZwfjFU9WUj1BeaISDHlw87MHvbmMFbdK0TwzP67t/s1280/photo_2026-03-06_09-22-58.jpg
៤-ផ្លូវរូងក្រោមដី Doomsday Vault ស្ថិតនៅកោះ Spitsbergen ប្រទេសន័រវេស ៖ ទីកន្លែងនេះបង្កើតឡើងនៅតំបន់អាកទិកដើម្បីប្រមូលគ្រាប់ពូជរុក្ខជាតិជាង១លាន ៣សែនប្រភេទនៅទូទាំងពិភពលោក សម្រាប់ពេលផែនដីរលាយ ។ ផ្លូវរូងក្រោមដីនេះមិនអនុញ្ញាតឱ្យមនុស្សធម្មតាចូលដាច់ខាតដើម្បីការពារការចម្លងរោគជីវសាស្ត្រ ខណៈនៅតំបន់ជុំវិញជាជម្រកសត្វខ្លាឃ្មុំទឹកកកដ៏កាចសាហាវ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZPIGXJ8syc88n3Qo3s10UczHWGvYK1BkDuydHuOY4UAt6f6NSraw38twboWtMqKid52vh76Pm1CTuBIM2o_B7TZlnMXE9oRDtwRECtcdzc1roT8SohJs8SvDA9BCMX7bn7Df4HfQonKcAWxCOIdPmMM6Uz1-E5Hfuxpz5OYijWcuRRaJUZIf3X8oEfHCF/s1200/photo_2026-03-06_09-27-26.jpg
៥-ទីបញ្ចុះសាកសព Tomb of Qin Shi Huang ស្ថិតនៅតំបន់ឡីនទុង ទីក្រុងស៊ីអាន ខេត្តសានស៊ី ប្រទេសចិន ៖ កន្លែងនេះសម្បូរដោយរូបសំណាកកងទ័ពចិនធ្វើពីដីឥដ្ឋដែលត្រូវបានរកឃើញកាលពីឆ្នាំ១៩៧៤ ក្នុងនោះក៏មានផ្នូររបស់អធិរាជស្តេចចិនទី១ដែរ ប៉ុន្តែគ្មានការជីកកកាយ ។ រដ្ឋាភិបាលចិនមិនអនុញ្ញាតឱ្យជីកកកាយឡើយ ក្រោមហេតុផលប៉ះពាល់វប្បធម៌ និងបារម្ភពីបារតយ៉ាងច្រើនហូរចេញមកក្រៅប៉ះពាល់បរិស្ថាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga4REIRHCo3sl4O4B1Btk70K-jtbI9h_oWcObq7pwl-Hsz0zR8NdPEBQNQXQwula1mZ3tAWEI4tFj-O3K3yg5JDdVNUSTk8xmNHsIukERWy7IfGHa5LEjRZHTYalH7-NqZIF3Xzi-aKxze0IkK3M6el_5DGfflLaar3houCFfbdB85rdaMXJ5bGEKtKJ-Y/s1280/photo_2026-03-06_09-22-59.jpg
៦-ទីក្រុងសម្ងាត់លេខ៤០ ស្ថិតនៅជួរភ្នំ Ural ប្រទេសរុស្ស៊ី ៖ ទីក្រុង Ozyorsk ឬទីក្រុងលេខ៤០ គឺជាទីតាំងអាវុធនុយក្លេអ៊ែរសម្ងាត់របស់សហភាពសូវៀតដែលបង្កើតកាលពីឆ្នាំ១៩៤៧ ហើយទីនេះធ្លាប់ផ្ទុះកាកសំណល់វិទ្យុសកម្មយ៉ាងខ្លាំង ។ បច្ចុប្បន្ន ទោះជាមានមនុស្សធ្វើការ និងរស់នៅទីក្រុងនេះជាង៨ម៉ឺននាក់ ប៉ុន្តែជាទីក្រុងបិទទ្វារហាមបុគ្គលខាងក្រៅចូល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2G_AeB-0MPOq9_tgPDj4QdoWybmMO4IHvm_EylugMPPt0qwkCotm24cF1wVfKgf2k8jsuvHSxy7JV81nyDHiZkHql_KHmygKVYVygWFrOAC6yJMVhC4GFBYZ7Qj1W71QdpLAtF_46PfNZIQHn04az8xBDQTZbRRxSs4RcWhB9Mzvb0FD3_UdFAvPdQHYN/s1280/photo_2026-03-06_09-22-59%20(2).jpg
៧-កោះ North Sentinel ស្ថិតនៅឈូងសមុទ្រ Bengal ភាគខាងលិចប្រជុំកោះ Andaman ប្រទេសឥណ្ឌា ៖ គឺជាកន្លែងរស់នៅរបស់ក្រុមកុលសម្ព័ន្ធជនជាតិដើមភាគតិច ដែលគ្មានទំនាក់ទំនងជាមួយមនុស្សខាងក្រៅរាប់ម៉ឺនឆ្នាំមកហើយ ។ ក្រុមកុលសម្ព័ន្ធ Sentine North នឹងបាញ់ធ្នូទៅកាន់ជនប្លែកមុខដែលព្យាយាមចូលក្បែរកោះ ទើបរដ្ឋាភិបាលឥណ្ឌាបង្កើតច្បាប់ហាមចូលកោះដាច់ខាតដើម្បីការពារជីវិតពីការវាយប្រហាររបស់ក្រុមកុលសម្ព័ន្ធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOH-TOu9Nkjg_bhvgKSyZEKT3VRR1MKAyJWwiysdPccGyvR19q7fUOuz3CsbnJshdZqcqiHJea4B2lbM6MvbTjIyEAFZL5f5ehxS_yUKL9sf8zbua3W27rCO__5jRTjcgSqqG53ozgAsHYqtfNIkXQN5mPF1xuUKSaA9unAOtrdZjiht6s0nlQ46dJeYzL/s1280/photo_2026-03-06_09-23-00.jpg

៨-កោះ Niʻihau ស្ថិតនៅប្រជុំកោះហាវ៉ៃ រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក ៖ ជាកោះមានទំហំធំលំដាប់ទី៧ នៅរដ្ឋហាវ៉ៃ និងជាកម្មសិទ្ធិឯកជនដែលត្រូវបានទិញដោយគ្រួសារត្រកូល Sinclair នៅឆ្នាំ១៨៦៤ ។ ម្ចាស់កោះនេះផ្តោតលើការអភិរក្សរុក្ខជាតិ និងរបៀបរស់នៅបែបប្រពៃណី ទើបមិនអនុញ្ញាតឱ្យភ្ញៀវទេសចរមកកម្សាន្តកោះ លើកលែងតែភ្ញៀវទទួលការអញ្ជើញ និងកងទ័ពជើងទឹកអាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFZ63ArG4H_ISAdlDsqMhMCxjLRwMX-X2vPRo2o4Xk4FkEx-jHSu1I80uirZULxJB3L3JAS_IpytBlzvCwOn1cNBCXJNcuXhtGSQ_e9KE0HpUQIfKV2VAphtM_F7L7mADGF1bVbu47uD3a_uB30BogYa4ENk03_dUIxLqWfhzKkUSl53KPO2GnuzQ4RkgJ/s1280/photo_2026-03-06_09-23-00%20(2).jpg
៩-ភ្នំថ្មភក់ Uluru ស្ថិតនៅចំកណ្តាលដែនដីភាគខាងជើងប្រទេសអូស្ត្រាលី ក្នុងឧទ្យានជាតិ Uluru-Kata Tjuta ៖ ភ្នំនេះជាកន្លែងស័ក្តិសិទ្ធិ និងមានសារៈសំខាន់ខាងវិញ្ញាណសម្រាប់ជនជាតិដើម Aboriginal ។ បច្ចុប្បន្ន រដ្ឋាភិបាលអូស្ត្រាលីបានប្រគល់សិទ្ធិគ្រប់គ្រងទៅឱ្យជនជាតិដើមភាគតិច និងបង្កើតច្បាប់ហាមឡើងភ្នំនេះ ប៉ុន្តែភ្ញៀវទេសចរអាចទស្សនាភាពស្រស់ស្អាតរបស់ភ្នំពីចម្ងាយនៅទីកន្លែងដែលរៀបចំឱ្យ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcSC8XeShtWIx8EiFPRzY40V1ZuBbs-DS3D0CRI_uU8XfqlGASJmYVc8fxiyzTJzfVAUk45o0dho_k2Xef-aMNmjphNkVoI8Nfo-ouyOkL6rWOYtrprelHX5VbtFtrpMKVm-VosGuhyphenhyphenCrhFGgk8JMz7isd8TBYgG7zXL0fy_nyfUVux_oWmb9dtge7svLR/s1280/photo_2026-03-06_09-23-00%20(3).jpg
សរុបមក ទោះជាយើងចង់ឃើញ ចង់ស្គាល់ និងមានបំណងស្រាវជ្រាវនៅទីកន្លែងនានាលើពិភពលោកខ្លាំងប៉ុនណា ប៉ុន្តែទីកន្លែងទាំង៩នេះមិនអនុញ្ញាតឱ្យចូលនោះទេ ដើម្បីសុវត្ថិភាព និងបង្ការគ្រោះថ្នាក់ផ្សេងៗ ។ ទីកន្លែងទាំងនេះត្រូវបានចាត់ទុកជាតំបន់អភិរក្សធម្មជាតិ ប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏មានតម្លៃឱ្យនៅស្ថិតស្ថេរគង់វង្សយូរអង្វែង ៕