ងើបមួយវា.យមួយរហូតដល់លែងមានអ្នកហ៊ានងើប! ប្រទេសអ៊ីស្រាអែលបានផ្ដល់ការគំរា.មទុកជាមុនថា ពួកគេនឹងធ្វើឃា.តជាសាធារណៈចំពោះមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ ពោលគឺបុគ្គលណាក៏ដោយឲ្យតែជាអ្នកដែលត្រូវស្នងតំណែងបន្តពីលោក Ali Khamenei នឹងត្រូវបានគេចាត់ទុកជា «គោលដៅច្បាស់លាស់បន្ទាប់សម្រាប់ការកម្ចាត់ចោល»។

តាមរយៈការសរសេសំណេរបង្ហោះដោយផ្ទាល់នៅលើបណ្ដាញសង្គម X កាលពីថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បានព្រមានថា អ្នកណាដែលហ៊ានឡើងជំនួសលោក Ali Khamenei ក្នុងនាមជាមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ នឹងក្លាយជា “គោលដៅច្បាស់លាស់សម្រាប់ការធ្វើឃា.ត”។ ការគំរាមកំហែងនេះបានកើតឡើងភ្លាមៗបន្ទាប់ពីមានរបាយការណ៍មួយបង្ហាញថា លោក Mojtaba Khamenei កូនប្រុសរបស់លោក Khamenei ត្រូវបានជ្រើសរើសជាមេដឹកនាំថ្មីរបស់អ៊ីរ៉ង់។.jpg)
នៅក្នុងសំណេរខាងលើនោះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបានលើកឡើងយ៉ាងដូច្នេះថា៖ រាល់បុគ្គលគ្រប់រូបដែលត្រូវបានតែងតាំងដោយរបបភេរវកម្មអ៊ីរ៉ង់ឱ្យបន្ត និងដឹកនាំផែនការបំផ្លា.ញអ៊ីស្រាអែល ឬគំរាមកំហែងដល់សហរដ្ឋអាមេរិក និងពិភពលោកខាងសេរី និងប្រទេសនានាក្នុងតំបន់ រួមទាំងការដឹកនាំដែលផ្ដល់ការគាបសង្កត់ដល់ប្រជាជនអ៊ីរ៉ង់ បុគ្គលនោះនឹងក្លាយជាគោលដៅបន្ទាប់សម្រាប់ការកម្ចាត់ចោល។
.jpg)
ជាមួយគ្នានោះ លោក Israel Katz បានសង្កត់ធ្ងន់ថា វាមិនសំខាន់ទេថាតើបុគ្គលនោះមានឈ្មោះអ្វី ឬលាក់ខ្លួននៅកន្លែងណា ព្រោះលោកនាយករដ្ឋមន្រ្តី Netanyahu និងក្រសួងការពារជាតិនឹងធ្វើសកម្មភាពតាមគ្រប់មធ្យោបាយទាំងអស់ដើម្បីអនុវត្តបេសកកម្មនេះជាផ្នែកសំខាន់មួយនៃគោលបំណងនៃប្រតិបត្តិការ “Lion’s Roar” ដោយកម្លាំងពេញលេញ រួមជាមួយដៃគូអាមេរិករបស់យើង ដើម្បីកំទេចសមត្ថភាពរបស់របបនេះ និងបង្កើតលក្ខខណ្ឌសម្រាប់ប្រជាជនអ៊ីរ៉ង់ដើម្បីផ្តួលរំលំវា និងជំនួសវា។.jpg)
គួរជម្រាបថា ការព្រមាននេះកើតឡើងក្នុងអំឡុងពេលនៃភាពតានតឹងខ្លាំងបន្ទាប់ពីការស្លា.ប់របស់លោក Khamenei នៅក្នុងការវាយប្រហាររវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល និងចលនាយ៉ាងឆាប់រហ័សដោយអាជ្ញាធរអ៊ីរ៉ង់ដើម្បីតែងតាំងអ្នកស្នងតំណែង។
តាមមន្ត្រីអ៊ីស្រាអែល គោលដៅរបស់អាមរិក និងអ៊ីស្រាអែល គឺធ្វើយ៉ាងណាឱ្យភាពជាអ្នកដឹកនាំ និងសមត្ថភាពយោធារបស់អ៊ីរ៉ង់ចុះខ្សោយដុនដាប លែងមានអំណាចនាំការគំរា.មកំហែ.ងដល់ពិភពលោកសេរី និងប្រជាជនរបស់អ៊ីរ៉ង់ខ្លួនឯង៕










