Home Blog Page 633

ឆ្លើយតបវិញភ្លាមៗ! កាណាដា និងម៉ិកស៊ិកប្រកាសដំឡើងពន្ធទំនិញនាំចូលពីអាមេរិក

0

សារព័ត៌មាន BBC បានរាយការណ៍កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានដំឡើងពន្ធទំនិញនាំចូលពីចិន កាណាដា និងម៉ិកស៊ិក ដោយសារប្រទេសទាំង៣នេះ គឺជាគូប្រជែងដ៏ធំបំផុតរបស់អាមេរិក ។ លោកបញ្ជាក់ថា អាមេរិកនឹងដំឡើងពន្ធទំនិញកាណាដា និងម៉ិកស៊ិក ស្មើ២៥% ចាប់ពីថ្ងៃទី៤ ខែកុម្ភៈ ។ រីឯពន្ធនាំចូលថាមពលពីកាណាដា និងទំនិញចិន គឺអាមេរិកនឹងដំឡើង១០% ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZNc3kU2BIGgnX94BubPy0nLDy4cXAKtdGoqGXqTQg-Ax9BklkTNIEqMo1RQgK4sGdu6KRfp5aYDo2Ic0gDpDZEjkwhyphenhyphenfH16fdt2l4rZ-EXGRnPbiI34Pfnv8OjkKG7QPRAb1ujqVcdKbeXIeZYlvyJajMXexF2F2XLn-UWa6f8KhnrV1ll04PmBxYEcoo/s1024/image_2025-02-03_13-25-25.png
លោក Trump បានសរសេរក្នុងបណ្តាញសង្គម Truth Social ថា ៖ «យើងធ្វើបែបនេះ ដោយសារការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីជនអន្តោប្រវេសន៍ខុសច្បាប់ និងផលប៉ះពាល់ដោយសារថ្នាំញៀនដែលបំផ្លាញជីវិតពលរដ្ឋអាមេរិក» ។ រីឯមន្ត្រីសេតវិមានអាមេរិកបានបង្ហោះសារក្នុងបណ្តាញសង្គម X ថា ៖ «ការដំឡើងពន្ធនេះមានភាពចាំបាច់ ដើម្បីឱ្យចិន កាណាដា និងម៉ិកស៊ិក ទទួលខុសត្រូវចំពោះការប្តេជ្ញាចិត្តទប់ស្កាត់ការហូរចូលថ្នាំញៀនមកអាមេរិក» ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK3Jv69ZvqeHYxmdfRqZ4lED6M_NsEQCe_Apmv7oXhavZmJRliwENoBfHph4_54nWOawPUB3SVIkjyiw2MSIBokjK5HurdncYMmUmvn1brJBO2QwtmXr_w0Aj9933JlM8ii-3tD35rj5Jp30_CNb7uWGOpI8doJ2NBGOUv34N_UCAcpJTw8XS9zGSF1APO/s1200/image_2025-02-03_13-25-26.png

ក្រោយពីប្រធានាធិបតីអាមេរិកប្រកាសដំឡើងពន្ធទំនិញ មេដឹកនាំប្រទេសកាណាដា និងម៉ិកស៊ិកលើកឡើងថា ពួកគេនឹងដំឡើងពន្ធទំនិញនាំចូលពីអាមេរិកដូចគ្នា ដើម្បីឆ្លើយតបនឹងគោលនយោបាយដំឡើងពន្ធរបស់លោក Trump ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4CFxZQLVpDttDilLExD0A3mWgQCtNaJQnMxaUo6NPdlX8I3FApDJc-KtDCRtvggphiKityYCBWiUyJQkb3HfYKu-Fazk3EQWMpoAtV_eZfncZUal9cUfz9VrRzxd3Ts2JnMBOLT6_tYeesoniCE8OYAbH3QBqKAjHj0a0pU9NT38MJuw-7Kit7hswYnV0/s1200/image_2025-02-03_13-25-27.png

ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានឆ្លើយតបនឹងការលើកឡើងរបស់មន្ត្រីសេតវិមានអាមេរិកថា រដ្ឋាភិបាលម៉ិកស៊ិកមានទំនាក់ទំនងជាមួយក្រុមជួញដូរថ្នាំញៀន លោកស្រីប្រាប់ថា វាជាការចោទប្រកាន់លើម៉ិកស៊ិក ។ លោកស្រីបានអំពាវនាវឱ្យអាមេរិកចាត់វិធានការបន្ថែមទៀតដើម្បីបង្ក្រាបការរត់ពន្ធអាវុធបញ្ជូនទៅឱ្យក្រុមជួញដូរថ្នាំញៀននៅម៉ិកស៊ិក ហើយលោកស្រីរីករាយសហការជាមួយអាមេរិក ពីព្រោះបញ្ហាពុំអាចដោះស្រាយដោយការដំឡើងពន្ធទេ ប៉ុន្តែដោះស្រាយដោយការពិភាក្សាគ្នា ។ ម៉ិកស៊ិកនឹងដំឡើងពន្ធទំនិញអាមេរិកវិញ ប៉ុន្តែលោកស្រីពុំបានបញ្ជាក់ព័ត៌មានលម្អិតទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-JeLCpmOiP1udFptD1mlRlcQBsA-1Jnc-oMo4zt64IcgfJQ2LX-kitcldzzDJHTMaolG9MgUdr_JzDlKAuY_M1YtMYSOWW8HUM39rbSS5lUcUUj4rTwKxfXSZHCAWCyXMvEgWwz27bE6NfQX2gx118ijg-9PNQzo8J6qD57rfFANfbeyXuAwX_bNK9jm5/s1600/image_2025-02-03_13-25-25%20(2).png
ដូចគ្នានេះ ក្រោយពីលោក Trump ប្រកាសដំឡើងពន្ធទំនិញមិនប៉ុន្មានម៉ោង បានធ្វើឱ្យមេដឹកនាំកាណាដាសម្រេចចិត្តដំឡើងពន្ធទំនិញអាមេរិកវិញ ក្នុងជំហ៊ានដំបូង ស្មើ២៥% រួមមាន ៖ ភេសជ្ជៈ, គ្រឿងសម្អាង និងក្រដាស ចាប់ពីថ្ងៃទី៤ ខែកុម្ភៈ ដូចគ្នា ។ ជំហ៊ានបន្ទាប់ កាណាដានឹងដំឡើងពន្ធទំនិញអាមេរិកថែមទៀត រួមមាន ៖ រថយន្តតូច, រថយន្តដឹកទំនិញ, ដែក និងអាលុយមីញ៉ូម, ផ្លែឈើ និងបន្លែមួយចំនួន, សាច់គោ, សាច់ជ្រូក, ទឹកដោះគោ និងឧបករណ៍អវកាស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-1xMpjUWls8mJMDQB6xrer2PGAZn3CnBhoCnefBhMFJ4QWA593xsrcQwFmN-J5oqepy2G1CcxoT_0zlXDmcT6XO3k_uqXzKWQr_P-sAcWe15PX1ODlVzdKZ1VclE_duMHLntqTwVXtvT5XTfUnZ_igdtpMeCwULC8ceaQwEX1cMfhPStvU9wEFC5-hVe9/s1920/image_2025-02-03_13-25-24.png

នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ថ្លែងថា ៖ «យើងមិនចង់ធ្វើបែបនេះទេ ប៉ុន្តែយើងនឹងពុំព្រមដកថយឡើយដើម្បីការពារពលរដ្ឋកាណាដា ។ រដ្ឋាភិបាលកាណាដានឹងដំឡើងពន្ធទំនិញអាមេរិក ស្មើ២៥% ចាប់ពីថ្ងៃទី៤ ខែកុម្ភៈ ហើយកាណាដានឹងដំឡើងពន្ធទំនិញអាមេរិកថែមទៀតក្នុងរយៈពេល២១ថ្ងៃខាងមុខ» ៕

ការដោនឡូតកម្មវិធី DeepSeek របស់ចិនវ៉ាដាច់ ChatGPT នៅសហរដ្ឋអាមេរិកពុំគួរឱ្យជឿ

0

សហរដ្ឋអាមេរិក ៖ បច្ចេកវិទ្យា AI បានក្លាយជាប្រធានបទគួរឱ្យចាប់អារម្មណ៍សម្រាប់បច្ចេកវិទ្យាលើពិភពលោកក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ជាពិសេស ការប្រកួតប្រជែងផ្នែក Generative AI ក្នុងនោះកម្មវិធី ChatGPT ដ៏ល្បីរបស់ក្រុមហ៊ុន OpenAI ទទួលបានការដោនឡូតច្រើនបំផុតក្នុង App Store អាមេរិក ។ ប៉ុន្តែនាពេលថ្មីៗនេះ កម្មវិធី DeepSeek របស់ចិនមានចំនួនដោនឡូតច្រើនបំផុតនៅអាមេរិក និងវ៉ាដាច់ ChatGPT រហូតដល់មានសំណួរ និងការវិភាគពីអនាគត AI ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtH1AUjfIMI8ODHd2cWglDDBkOco_f84FhMNsYa3vS-8fDfJcSunJJinOHjRJNQ8dTKhY_P1SIa18W_lak-kom4pl6XsXoGZKUPEAH2O8zTiFADIpYtCK7ADTYWgtW9XOvKXjMpbSdgAWz-vjKQGdG9OKxFWkr63qUa5OMvzx8J8QsdiC8TR_F3ELgo8Nz/s1440/image_2025-02-03_11-10-46.png

ក្រុមហ៊ុន DeepSeek បានបង្កើតកម្មវិធី DeepSeek R1 ដែលជាគំរូបច្ចេកវិទ្យា AI ថ្មីមានសមត្ថភាពប្រហាក់ប្រហែលនឹងគូប្រជែងជាច្រើន ដូចជា ៖ កម្មវិធី GPT-4 របស់ OpenAI, កម្មវិធី Llama របស់ Meta និងកម្មវិធី Gemini របស់ Google ប៉ុន្តែការចំណាយសម្រាប់ប្រើប្រាស់កម្មវិធី DeepSeek គឺថោកជាងគូប្រជែងយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqGHdWwckBH0AwdXSliPTmGx7ZrTnQH9YEIVfj_S33JIQE7WNHYrtART-gJVNKESiD-2X5P6bFdQJyQsLmiSPG8Sw6RsZgOdtLbcpUP6Z3e7Ob1fCXVxA2nXN-PSDh6eDoSKq5pNdUxyDENAT52sw6coFNAJyx1-6LwcJPIXv5lYc44vfjPkKbgnoeOOIP/s1100/image_2025-02-03_11-10-47%20(2).png

ក្រុមហ៊ុនបច្ចេកវិទ្យាចិនបានចំណាយប្រាក់វិនិយោគប្រមាណតែ៥លាន៦សែនដុល្លារអាមេរិកប៉ុណ្ណោះដើម្បីបង្កើតគំរូបច្ចេកវិទ្យា AI ខណៈក្រុមហ៊ុនបច្ចេកវិទ្យានៅអាមេរិកបានចំណាយប្រាក់ច្រើនជាងនេះ ។ លើសពីនេះ អាមេរិកបានព្យាយាមកំណត់ការនាំចេញបន្ទះឈីប AI កម្រិតខ្ពស់ទៅប្រទេសចិនអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែក្រុមហ៊ុន DeepSeek នៅតែទទួលបានជោគជ័យក្នុងការបង្កើតម៉ូឌែលតម្លៃទាបសម្រាប់បន្ទះឈីប AI ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga5JnC1z1Wlc2_YopgwzgTiOkBH2SkKBDtBQkPh8R-zzkiC9BTKCmyiTTTeynnLpZt7ouMVjqHjmKrvtGzUE-Buz46fBYjyKOklvglVlAHPIa7HegsPKt6FdkcLpLtiqclLWqfFYsyMldPDPKJTplzMUBchtRvGhfRq0Y31I8xmeKxNLe-HNlPA7ekuPy3/s770/image_2025-02-03_11-10-47.png
លោក Liang Wenfeng សហស្ថាបិកក្រុមហ៊ុន High-Flyer បានបង្កើតក្រុមហ៊ុន DeepSeek កាលពីឆ្នាំ២០២៣ ហើយបច្ចុប្បន្ន ក្រុមហ៊ុនផ្តោតលើការបង្កើតគំរូភាសាធំ Large Language Models (LLM) ឬម៉ូឌែលសម្រាប់បង្ហាត់ AI និងការបង្កើត Artificial General Intelligence (AGI) ដែលមានប្រាជ្ញាស្មើ ឬខ្ពស់ជាងមនុស្ស ។

អ្នកប្រើប្រាស់បាននិយាយពីកម្មវិធី DeepSeek យ៉ាងច្រើននាពេលបច្ចុប្បន្ន ហើយចំនួនការដោនឡូតកម្មវិធី DeepSeek បានបង្ហាញពីការប្រកួតប្រជែងបច្ចេកវិទ្យា AI កម្រិតខ្ពស់ ដើម្បីក្លាយជាក្រុមហ៊ុននាំមុខក្នុងសម័យឌីជីថលលើពិភពលោក ។ កម្មវិធី DeepSeek របស់ចិនទទួលបានជោគជ័យយ៉ាងខ្លាំងកាន់តែធ្វើឱ្យអាមេរិកព្យាយាមរក្សាការមានប្រៀបផ្នែកបច្ចេកវិទ្យាលើសចិន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmgbcV2FBHv1wGLggu_x-r5WPvhb5Z1m5O0q6ytnZQsJP6oj6Fhq900on3_XNe_aXwEJcTlHX9cpaVa9-aPYliSMT5fcC2BRMJC0IA_7od-_7K9zTtnUp0npFpsjFUVIyBAhaA59ejHWYv6VnArlMMWb7OshO5kc6o-rdxqEaVonbKmguxMm55R2lv7Pup/s711/image_2025-02-03_11-10-48.png

ការលេចឡើងនូវកម្មវិធីថ្មីនេះបង្ហាញថា បច្ចេកវិទ្យាបានរីកចម្រើនយ៉ាងឆាប់រហ័ស ហើយក្រុមហ៊ុននាំមុខផ្នែកបច្ចេកវិទ្យានឹងអាចបំពេញតម្រូវការអ្នកប្រើប្រាស់ដោយការចំណាយប្រាក់តិចជាង ៕

ក្រសួងអប់រំ សម្រេចរៀបចំការប្រឡងសិស្សពូកែទូទាំងប្រទេសឡេីងវិញ

0

ក្រសួងអប់រំ យុវជន និងកីឡា សម្រេចរៀបចំការប្រឡងសិស្សពូកែទូទាំងប្រទេសឆ្នាំសិក្សា ២០២៤-២០២៥ ឡេីងវិញ ក្រោយប្រកាសផ្អាកកាលពីសប្តាហ៍មុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFtPiVqIJzumkeLwpp2WIYeZraht8yOSb90h948u7KkAM_AcBJERlcR5bzz2wVPK9Cr49W_RAK2V23Fcx-t00-jdpN1oEpga1PxQDohWIKYjZG_6K27sMAAKn_1XeurDPCU4GuVY8ZtmuphsbPt0IEHlFJ0veRYln_SChLFAo9wguy6RY4anF1FTaqeRQG/s1536/image_2025-02-03_10-50-26%20(2).png

តាមលិខិតរបស់ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានបញ្ជាក់ថា៖”នៅឆ្នាំសិក្សា ២០២៤-២០២៥ ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ដោយរៀបចំដូចលំនាំនៃការប្រឡងនៅឆ្នាំសិក្សា ២០២៣-២០២៤។ ក្រសួងនឹងចេញសេចក្តីណែនាំបច្ចេកទេស សម្រាប់ការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្ត និងទូទាំងប្រទេសសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCcn3f7HglUWJVVNw41iIYvCfxdLQvaP8wuw5wS6Tu54kRlUVbHrpRwwWC5jMx9i2tmx7U0LMlLaQuzqF_BRuV3ZKHwbUsgJDljCB_BVgRRKwkzhvj70LP0NHlDqQvEuRq8-OhGCWh9W9h59RiHHsSh82vna0TC0A6LQgdz4bn2LTV8xsptEDZHTO6DLO0/s1024/image_2025-02-03_10-50-26.png
សូមរំលឹកថា កាលពីសប្តាហ៍មុន ក្រសួងអប់រំ បានប្រកាសផ្អាកការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ដោយលើកទឹកចិត្តឱ្យរាជធានី-ខេត្ត ធ្វើម្ចាស់ការក្នុងការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី-ខេត្តដោយខ្លួនឯង”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRVWvOmPtltyqWFTWfTdgjjHB-tk_ZpohSjhvKgO-dg6UmXeMau99JX92XQHZ1x0MbrruuV0Kpj8nYjXWjYz_AtHKp4AXi2IeQ-mYPt_a8sDIclxWXPYD7oU2k3LN0cKDdH-u8CVwKfVZfNU_58HsaamBVLZRT6yuaf94rRUyIYnRfVkYixsVnQ3xogHBV/s1024/image_2025-02-03_10-50-30.png

សម្រាប់មូលហេតុដែលផ្អាកការប្រឡង ដោយសារក្រសួងយកពេលទៅផ្តោតលើការងារអាទិភាពក្នុងការលើកកម្ពស់ និងគាំទ្រសាលារៀនឱ្យក្លាយជាសាលាគំរូ សំដៅលើកកម្ពស់គុណភាពអប់រំ និងអនុវត្តជាបន្តបន្ទាប់នូវកម្មវិធីក្រៅម៉ោងសិក្សា ដើម្បីឱ្យសិស្សានុសិស្សមានវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទាស្របតាមសតវត្សរ៍ទី២១៕

 

 

វិស្វករអាល្លឺម៉ង់បង្កើតកំណត់ត្រាពិភពលោកដោយការរស់នៅក្រោមទឹកសមុទ្ររយៈពេល១២០ថ្ងៃ

0

ប្រទេសប៉ាណាម៉ា ៖ លោក Rudiger Koch អាយុ៥៩ឆ្នាំ ជាវិស្វករអវកាសអាល្លឺម៉ង់ និងជាសហស្ថាបនិកក្រុមហ៊ុនរចនា និងបង្កើតស្ថាបត្យកម្មក្នុងទឹកឈ្មោះ Ocean Builders បានបង្កើតកំណត់ត្រាពិភពលោកថ្មី រហូតដល់មានការទទួលស្គាល់ពី Guinness World Records ក្រោយពីលោកបានរស់នៅក្រោមទឹកសមុទ្ររយៈពេលយូររហូតដល់១២០ថ្ងៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpRJd3zH9GUb92OI_a0OuefpGj8r6Z0x28g2Gnc3J6lNgPbledQYNQQAg43NHydm_M-gWN7QpL8a6tCbw-zhP8PBdbU7rMbJTlqcIsU9lz_VEV4703thOHvBsY5A0ZvJWihkG5Z9yu1515sOFSUEnasMcCbrsomAB92DmrvB1rhnW8A7kA1a1siyLt_bsc/s770/image_2025-02-03_09-49-48%20(2).png
លោកបានរស់នៅផ្ទះពិសេសមួយក្រោមទឹកសមុទ្រក្នុងឆ្នេរប៉ាណាម៉ា ប្រទេសប៉ាណាម៉ា ស្ថិតនៅភាគខាងត្បូងនៃតំបន់អាមេរិកកណ្តាល អស់រយៈពេលជិត៤ខែ ដោយការសង្កេតមើលត្រី និងជីវិតសត្វក្នុងទឹកជារៀងរាល់ថ្ងៃ ។ ផ្ទះដែលលោករស់នៅនេះ គឺជាគម្រោងផ្ទះនៅកណ្តាលបាតសមុទ្រឈ្មោះថា Seapod សាងសង់ដោយក្រុមហ៊ុន Ocean Builders ហើយមានទីតាំងនៅឆ្ងាយពីឆ្នេរសមុទ្រខាងជើងប្រទេសប៉ាណាម៉ា ដោយចំណាយពេលជិះទូកប្រមាណ១៥នាទី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieWxhGPxHOzimJDuKweA1sGT2G88QWTP4c4DTHjH5gASyEYjK-1IdyNN0nUrATcP3Cn7f8AbACc7UQrNBFLz5pu4f8ulKdC42_LKSITeNrwiDHKRD_tbG_L_MPZAP15ZNbk4yG6Ilr_uQNe8k4rqnr14MoCynQOLX0XHP1cbzteKm_bcRnC5x_KKpf_FP3/s664/image_2025-02-03_09-49-48.png

ផ្ទះនេះចែកចេញជា២ផ្នែក រួមមាន ៖ ផ្នែកខាងលើអណ្តែតពីលើផ្ទៃទឹកសមុទ្រប្រមាណ៣ម៉ែត្រ និងផ្នែកខាងក្រោមលិចក្នុងទឹកសមុទ្រ ដែលលោកធ្វើជាកន្លែងរស់នៅ ។ ផ្នែកខាងក្រោមមានសម្ភារៈប្រើប្រាស់គ្រប់បែបយ៉ាង ដូចជា ៖ គ្រែ បន្ទប់ទឹក ទូរទស្សន៍ កុំព្យូទ័រ អ៊ីនធើរណេត កង់ហាត់ប្រាណ បន្ទះសូឡាផលិតអគ្គិសនី និងម៉ាស៊ីនភ្លើង ។ លោកបានជញ្ជូនអាហារពីផ្នែកខាងលើចុះមកផ្នែកខាងក្រោមតាមរយៈជណ្តើរតូចមួយ ហើយវាជាជណ្តើរសម្រាប់លោកជួបគ្រូពេទ្យផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyvhd2reaMVp7JVq_zEevaz-V9Riig_d9ChUv-TVBsmD8NxIsAMOFEBSz4iVNkyUp_inQpoqyAQjGsPPjtzx_T_w60JmnKVEnD4XeuEMsOXpiPz18YSzXXhZlUHSn9i_VFME_0VJVnjlIvrE9Alp_gZeNTtGMFWNU0zxQM59iL3k7163UOkPw2UusqQUFc/s1200/image_2025-02-03_09-49-49.png

លោកនិយាយមកកាន់សារព័ត៌មាន AFP ថា ៖ «វានឹងផ្លាស់ប្តូរគំនិតរបស់យើងពាក់ព័ន្ធនឹងទីកន្លែងដែលមនុស្សអាចរស់នៅបាន ដោយក្រុមហ៊ុនព្យាយាមពិសោធន៍ឱ្យឃើញថា នៅក្រោមទឹកមានបរិស្ថានសមស្របសម្រាប់ការរស់នៅ ។ វាជាការផ្សងព្រេងដ៏អស្ចារ្យ ភារកិច្ចនេះបានបញ្ចប់ហើយ ខ្ញុំរីករាយណាស់ដែលបានរស់នៅទីនេះ ។ វាមានសភាពស្ងប់ស្ងាត់ ផ្ទៃទឹកសមុទ្រភ្លឺថ្លាពេលផ្ទៃមេឃងងឹត រកអ្វីនិយាយមិនត្រូវទេ គឺលោកអ្នកគួរសាកល្បងដោយខ្លួនឯង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLj-0ezMmxD6PuUSqAIr_-AmNfINwC34sG_XLvQFc4Jgs0hhj6Y4_jB1Eb8CUa1D70nrY7-yqYRTVBBMVrVW8UXOtkoWpHognRiV9Ht2lwdluesq8EBMsPsHCF7MTVFz4AvL-RYQ7y_AhMooLNMlIkZ-jIEMWQxAI2Ck5_9f2XJ6ADEEBrZkSYC00rZV9L/s1020/image_2025-02-03_09-49-48%20(3).png

ក្រៅពីនេះ មានកាមេរ៉ាចំនួន៤គ្រឿងសម្រាប់ថតការរស់នៅប្រចាំថ្ងៃ និងត្រួតពិនិត្យសុខភាពផ្លូវចិត្តរបស់លោក ព្រមទាំងមានភស្តុតាងបញ្ជាក់ថា លោកពុំធ្លាប់ឡើងមកផ្នែកខាងលើផ្ទៃសមុទ្រឡើយ ក្នុងរយៈពេល១២០ថ្ងៃនេះ ។ លោក Rudiger Koch បានឈ្នះកំណត់ត្រាពិភពលោកលើកមុនជារបស់លោក Joseph Dituri ជនជាតិអាមេរិក ក្រោយពីលោករស់នៅផ្ទះក្រោមទឹកសមុទ្រក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក រយៈពេល១០០ថ្ងៃ ៕

ក្រសួង ពិចាណារសាងសង់ផ្លូវជាតិទៅ “តំបន់កន្ទុយនាគ”

0

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំ ពិនិត្យមើលលទ្ធភាពសាងសង់ខ្សែផ្លូវជាតិលេខ ៧៨-៥ (ក្រុងបានលុង-កន្ទុយនាគ) ដែលជាគម្រោងអាទិភាពមួយរបស់រដ្ឋាភិបាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKiaZNlViE2OW105ix3QVcEUFxpp-DW3VCIKHjSWd3Xq4vYZGtz9wkoWZdjYaije_CiD6pKEqk0Ujj8xSnExbL2PTliVfdi4tSOn0ud2URKa4q-iNvgzs950ecw5ZHOlhbfmcsD2-8vW7vmj0h6o8uVqm_yCKR99pfkJCTlp6gcSh_rtThlCQtwRhQnOgL/s1280/image_2025-02-03_09-43-27.png

គម្រោងនេះ នឹងភ្ជាប់ខ្សែផ្លូវជាតិលេខ ៧៨-៥ ពីក្រុងបានលុងទៅតំបន់កន្ទុយនាគព្រំប្រទល់ ៣ ប្រទេស (កម្ពុជា-ឡាវ-វៀតណាម) និងខ្សែផ្លូវអាទិភាពមួយចំនួនទៀតក្នុងខេត្តភូមិភាគឦសាន ដើម្បីជំរុញការតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ក្នុងគោលដៅជំរុញកំណើតសេដ្ឋកិច្ច តាមរយៈវិស័យទេសចរណ៍ និងកសិឧស្សាហកម្មជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5rYjN_vl7snzcPz3es9VcXeIxeqyH3ylOg7dGi3hEH_8RtBNsCfEbnrxzH4KigN79WMRmGhAhgNmBD7xTMTau9Edyd2L8MtI1S2GpHwSEW6KATNI8ZN_bOi6oBC9iA0IQRqmiNtCaYAhGaUKRi4f0knjZ5SyuDHR9FAW93aeDKoG6nYEJNV0N0UOGsIf-/s1280/image_2025-02-03_09-43-28.png

ផ្លូវនេះសរុបមានប្រវែង ១៩១ គីឡូម៉ែត្រ ចែកចេញជា ៣ កំណាត់ ដោយ៖
ទីមួយពីក្រុងបានលុងទៅភូមិតងណងលិមានប្រវែង ២១.៩៥គីឡូម៉ែត្រ
ទីពីរពីភូមិតងណងលិទៅដល់ស្រុកតាវែងជាផ្លូវល្បាយថ្មដែលមានប្រវែង ២៥.៩គីឡូម៉ែត្រ
ទី ៣ ពីស្រុកតាវែងរហូតទៅដល់តំបន់កន្ទុយនាគមានប្រវែង ១៤៣.៩៦គីឡូម៉ែត្រhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgNMt2tiidpwumuuH-hVK03FJngbJcpVdxgyNlTvT7yPEIQTFlMhM8N3v3o6-08WuxATeaUVqgQLD0C1n26Siwp89mAWx-aghlUY9ZJTO1AEMw8noXjwqu-wznSTjFNZdO1z5SsWB7fiP4xkCPCDdVzrRfY3mKBSJWMwE7zyt4121KX3bwt1h57INLI6sX/s990/image_2025-02-03_09-43-26%20(2).png

គួរបញ្ជាក់ថា តំបន់កន្ទុយនេះ ជាចំណុចប្រសព្វរវាងប្រទេស៣ (កម្ពុជា-ឡាវ-វៀតណាម)។ បច្ចុប្បន្ន ដើម្បីទៅកម្សាន្តនៅតំបន់នោះ តម្រូវឱ្យធ្វើដំណើរតាមស្រុកតាវែង ឆ្លងចូលប្រទេសវៀតណាម៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCa_uDSpwmbfMGKsxnHb0JFqBE884yg6guTq4mLllVjjmUsfrP2iGZmRaXDiobYNl9oZvwMcJVYkdaHB7XxLQP-seEQBak_TQ-C4yVpq4oVhbbbgqPEWrujToxiub8MVgr0IUrRl48NuFpiPTLyF-lqmzdxEyL70LU3YpVBj3WAWmOfpZ5X9Ief5Ogvemu/s900/image_2025-02-03_09-43-34.png
 

ចិនទទួលបានជោគជ័យក្នុងការសាកល្បងឆ្កែយន្តនៅកន្លែងត្រជាក់បំផុត

0

្រទេសចិន ៖ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ សារព័ត៌មាន South China Morning Post រាយការណ៍ថា ប្រទេសចិនទទួលបានជោគជ័យក្នុងការសាកល្បងឆ្កែយន្ត (Robot Dog) នៅកន្លែងត្រជាក់បំផុត គឺទ្វីបអង់តាកទិកដែលមានសីតុណ្ហភាពទាបរហូតដល់ -៤០អង្សាសេ ។ ក្រុមអ្នកសាកល្បងបានយកកៅស៊ូមករុំជើងឆ្កែយន្តដើម្បីការពារកុំឱ្យវារអិលពេលដើរលើទឹកកក ហើយពួកគេបានសាកល្បងឱ្យវាលើកវត្ថុមានទម្ងន់រហូតដល់១០០គីឡូក្រាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8hUF5RmBsKkjtcHaBye_MYhAHYXZXY-1mPxS0UMyYj9uIF-lk6p9BmqhpdUu3mtSOCBZ4OyjkYyL3aVAZFU0HGT-mrkNGmtsjTU_KFMX4bKmUHry9tetcLHE3o2PGL2CX2SrQmZhEo0q-TkZR8N31F8KWfIlZtZ3OyT7E68BFw2-9Gs5a_DrTa7oRL8VF/s800/image_2025-02-03_09-03-08%20(2).png

ភាពជោគជ័យនេះនឹងធ្វើឱ្យប្រទេសចិនអាចប្រើប្រាស់ឆ្កែយន្តសម្រាប់ការស្រាវជ្រាវនៅទ្វីបអង់តាកទិកយ៉ាងមានប្រសិទ្ធភាព ព្រមទាំងប្រើប្រាស់ទិន្នន័យស្រាវជ្រាវសម្រាប់ឱ្យឆ្កែយន្តអភិវឌ្ឍន៍សមត្ថភាពបំពេញភារកិច្ចនៅកន្លែងស្មុគស្មាញ និងការងារចម្រុះ នាថ្ងៃអនាគត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzjRirY7SH-pgCvIP-ePIoma_idyaG5x9WO2vsarH5zXRSBX7CrwpVu8gX4-mR9IkWM9D6Vgv1_uyqI-epL-Ub2FhWJNVVa4ygF4jt4YUvjoPWDQ4EUM0kz9CKA36raCYEKBKOS81dDylfRqQdxvBBkVQlWE78ZxJxi0NrkFTeEUPASG4_9A7Dd5_vHLnQ/s1078/image_2025-02-03_09-03-08%20(3).png
ឆ្កែយន្តនេះមានជើងចំនួន៦ ដែលផលិតដោយសាកលវិទ្យាល័យ Shanghai Jiao Tong សហការជាមួយក្រុមហ៊ុន Lenovo ក្នុងគោលបំណងសម្រាប់ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ, ត្រួតពិនិត្យកន្លែងគ្រោះថ្នាក់ និងថែទាំមនុស្សចាស់ ។ ឆ្កែយន្តត្រូវបានបំពាក់ដោយឧបករណ៍ទំនើបៗ និងបច្ចេកវិទ្យា AI ដើម្បីអាចប្រើប្រាស់បានច្រើនមុខងារ ។

ក្រុមអ្នកសាកល្បងបានយកឆ្កែយន្តទៅធ្វើតេស្តនៅកន្លែងស្រាវជ្រាវក្នុងតំបន់អង់តាកទិក Zhongshan ហើយក្រោយការធ្វើតេស្តឃើញថា វាអាចធ្វើការរហូតដល់ជាង៤ម៉ោងក្នុងសីតុណ្ហភាពទាបខ្លាំង ស្មើនឹង-៤០អង្សាសេ ។ វាថែមទាំងអាចត្រួតពិនិត្យស្នាមប្រេះទឹកកក និងបញ្ជូនឧបករណ៍ផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh08iiO-hmTX-aFPIhWQbIGmeCd0QhQ12YVgYnuIxU-pVlEcYOVn1VxPU8sNvlsL8NMvXVz4tmcVLe5OqiqLY4uq9F86wAMx893labkdOnYs97k_ikz6uqIx_Z6tcdOcu5LsF9l7_r6IXiufHlSu-07j3yn6zY0M-Zz82_7Ne5AfE8PyZjjIviszB3xt7TO/s700/image_2025-02-03_09-03-08.png

ក្រោយការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រឃើញថា ប្រទេសចិននឹងអាចប្រើប្រាស់ឆ្កែយន្តនេះសម្រាប់ការត្រួតពិនិត្យក្នុងរោងចក្រថាមពល ដោយសារវាអាចដើរនៅកន្លែងលំបាក ឬកន្លែងគ្រោះថ្នាក់ផ្សេងៗ ។ លើសពីនេះ ការប្រើប្រាស់បច្ចេកវិទ្យា AI បានជួយបង្កើនសមត្ថភាពឆ្កែយន្តអាចថែទាំមនុស្សចាស់ទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRBFnZv2pCylTawoJ401elL5D6VmlHJeMPOhmBJEDeoeDUZVP8FizI7EKGPqPrcFX2PgT5HU6H_L1uhZMy_dsozaIHSO3vrJRWY-yeF3WUOz8eBvUcCvb5LDbN84UPFDL-7J2jtZFceJhteZIwuMQaTaIHng2uKZQYfTwNrx5FPryKcvSCViZOtTSIGmAU/s1024/image_2025-02-03_09-03-09.png

ចំណុចសំខាន់បំផុតក្នុងការប្រើប្រាស់បច្ចេកវិទ្យា AI ជាមួយឆ្កែយន្តជើង៦ គឺការមានគំរូសំឡេងខ្នាតធំ, ការចងចាំបរិយាកាសនៅជុំវិញដើម្បីអភិវឌ្ឍន៍សមត្ថភាពមើលឃើញ និងការយល់ដឹងពីកាយវិការរបស់មនុស្ស ។ ឆ្កែយន្តអាចធ្វើជាមិត្តភក្តិរបស់មនុស្ស និងជួយមនុស្សចាស់ ដូចជា ៖ ប្រាប់ផ្លូវ ឬទំនាក់ទំនងជាមួយអាជ្ញាធរករណីមានអាសន្នកើតឡើង ។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញផ្នែកវិស្វកម្មមេកានិកនៃសាកលវិទ្យាល័យ Shanghai Jiao Tong ៕

Song Hye Kyo ហាត់ជ.ក់បារី៦ខែ ដើម្បីថតរឿង «Dark Nuns» ខណៈភាពយន្តនេះជាប់លេខ១រកចំណូលបានច្រើន

0

ដាក់ចិត្តដាក់កាយយ៉ាងខ្លាំងព្រោះមិនចង់ឱ្យទស្សនិកជនមើលមកមិនទំនងក្នុងការសម្តែង រឿង «Dark Nuns» តារាសម្តែងដ៏ល្បីល្បាញ Song Hye Kyo បានហាត់ជក់បារីរយៈពេល៦ខែឯណោះ។ ការលះបង់របស់នាងចង់ឱ្យឈុតឆាកចេញមកពិតៗនេះភាពយន្តនេះបានឈរនៅលំដាប់លេខ១ដែលរកចំណូលបានច្រើនពីការលក់សំបុត្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSmY6gQTfmi4cE-mo4BiMFtJOuVmJNLetjyZ-GtURS9N573O_i5kVeaVSO6LQ4dv5dK3mkEU7klVbtDLh_HtlKkez6vLNUjZ9jyKLNv5jGoZNsNnP73LX1DWY9CVn8b9xnc717fogAkxad9dRByaRTOivyj1oH8d6hqZas4WydNTDTajd7NQKXJrkOReJ9/s1280/image_2025-01-29_11-04-26%20(2).png
ការបញ្ចាំងភាពយន្តកូរ៉េ «Dark Nuns” បានប្រព្រឹត្តទៅក្នុងទីក្រុងសេអ៊ូលនៅរសៀលថ្ងៃទី២០ ខែមករា ។ ព្រឹត្តិការណ៍នេះមានការចូលរួមពីអ្នកដឹកនាំរឿង Kwon Hyuk Jae និងតារាសម្តែង Song Hye Kyo, និងតួអង្គផ្សេងទៀត ។ «Dark Nuns» គឺជាកំណែនៃខ្សែភាពយន្តរឿង «The Priests» ឆ្នាំ២០១៥។ ភាពយន្តនេះនិយាយពីរឿងដូនជីដែលធ្វើពិធីហាមឃាត់ដើម្បីសង្គ្រោះក្មេងប្រុសដែលមានវិញ្ញាណអាក្រក់មានឥទ្ធិពល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4cL1DykORLrMoNZddTMFcsCuKlfhM9kUBgUWeWvK15nuxjcwsMmeJxh1oDxsaodUnFX68obGHThSZgVdiEuv369C5Z6so5FgGbOQAASMq4cNCtJSzGgemS3hXByHLvRqfNXzVXjG8gIABT_EDI64qTtDavzF-8JzXcTWgasF7rJk_NTWLJ606G1lws3n8/s780/image_2025-01-29_11-04-27.png
នៅក្នុងខ្សែភាពយន្តនេះ Song Hye Kyo ដើរតួជាបងស្រី Junia ដែលជាដូនជីម្នាក់ដែលសុខចិត្តធ្វើអ្វីគ្រប់យ៉ាង សូម្បីតែប្រើវិធីហាមឃាត់ ដើម្បីជួយសង្គ្រោះក្មេងប្រុសម្នាក់ក្នុងគ្រោះថ្នាក់។ ចែករំលែកអំពីខ្សែភាពយន្តដែលបង្ហាញពីការវិលត្រលប់មកកាន់ខ្សែភាពយន្តខ្នាតធំវិញបន្ទាប់ពីរយៈពេល ១១ ឆ្នាំ Song Hye Kyo បាននិយាយថា «នេះគឺជាការងារដែលខ្ញុំបានខិតខំប្រឹងប្រែង និងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការផ្សព្វផ្សាយ។ ខ្ញុំមានការព្រួយបារម្ភ និងសម្ពាធខ្លាំងណាស់ ព្រោះមានមនុស្សជាច្រើនទន្ទឹងរង់ចាំវា។ ប៉ុន្តែខ្ញុំក៏មានអារម្មណ៍រំភើបផងដែរ ហើយសង្ឃឹមថាអ្នកនឹងចូលចិត្តភាពយន្តនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMMXEAjrI6Go9l5XRd8flgRe4mimUpsZDgvMSsGnUDltkyXG96e3ny4Of5Tav-vVTMhhOYxsh4VD7Oo5b4X5DHcsyGmVWhsNWxwoTRYdUQzUZQDkmrErPLxQy_SpRM9zqkuyTPGzGXHCXTasXfXqP18iwIsWnWnKbmKQ3gdG8u1BjWWzICR0sj-3vWqcqD/s600/image_2025-01-29_11-04-28%20(3).png

តួនាទីដូនជីរបស់ Song Hye Kyo លើកនេះ ខុសពីរូបភាពដូនជីធម្មតាដែលនាង ជក់បារី ហើយនិយាយឈ្លើយ។

ទាក់ទងនឹងដំណើរការនៃការប្រែក្លាយជាតួឯក Song Hye Kyo បានសារភាពថា៖ «នេះជាលើកទីមួយហើយដែលខ្ញុំបានសម្តែងជាអ្នកជក់បារីក្នុងរឿង ខ្ញុំភ័យណាស់ ព្រោះខ្ញុំមិនសូវជក់បារីទេ ខ្ញុំដឹងថាវាមិនល្អ ប៉ុន្តែនៅពេលពិចារណាអំពីតួអង្គរបស់បងស្រី Junia ការជក់បារីគឺជាឈុតចាំបាច់។ ឈុតដំបូងនៃខ្សែភាពយន្តគឺបងស្រី Junia ជក់បារី ហើយវាត្រូវបានថតជិត ដូច្នេះខ្ញុំមិនចង់ក្លែងក្លាយទេ។ ដូច្នេះក្នុងអំឡុងពេលត្រៀមថត ខ្ញុំបានហាត់សម្ដែង និងជក់បារី។ ខ្ញុំបានហាត់អស់រយៈពេល៦ខែមុនពេលចាប់ផ្ដើមថតរឿង»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbDD8RZHettR1cOaIWQWNREXUqvjSrCIvO5dxuikDyMIUpj5VCHPlSvIyPmjA77NBCcs53aSPp28zgsk4y1bK94iV9hb_FWLwakbZ8YaRd-sumeeBpPnsAiZFOSgY5edd0FLDwGoyiMPQeBLO0WXCLE6TEHGlAKCI1HWmp-O0_mM0aG4TfobbpVYe5YW5P/s970/image_2025-01-29_11-04-28%20(4).png

Song Hye Kyo ក៏បានចែករំលែករឿងហេតុដែលនាងជ្រើសរើសការងារនេះដើម្បីវិលមកថតរឿងខ្នាតធំវិញគឺចង់ បង្ហាញទិដ្ឋភាពថ្មីនៃខ្លួននាងដែលនាងមិនធ្លាប់បានសម្តែងកាលពីមុន យកមកបង្ហាញតាមរយៈគម្រោងនេះទោះបីជាវានឹងជាគម្រោងដ៏លំបាក និងប្រឈម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOu5jNA35m-_uBxrLAQbQ1t4DkGol9ZtmyV2gXJmGT34rgdHQXcQ70nr2KViwKHPuIbRUBqni3HVnaekt5msOmoYposko7tz5iAV1BKe7bDy37N9bsj-_en61e7TQF-DOn51OqQeEMMbHI5rZDhjQUndIQzkPKVVkWDMgWO88HnQOp35tIVLF0AJpmwO0n/s987/image_2025-01-29_11-04-28.png

គួរឱ្យដឹងថាបច្ចុប្បន្នរឿងនេះកំពុងកាន់កាប់តំណែងលេខ ១ រកចំណូលបានច្រើនជាងរឿងផ្សេងទៀតដែលចាក់នៅក្នុងរោងកុនប្រទេសកូរ៉េហើយបានរក្សាតំណែងរបស់ខ្លួនជាខ្សែភាពយន្តដែលបានបម្រុងទុកលេខ ១ សម្រាប់រយៈពេលប្រាំបួនថ្ងៃជាប់ៗគ្នាមុនពេលចេញផ្សាយរបស់ខ្លួន ដោយឈរនៅលើកំពូលតារាងនៃការកក់សំបុត្រនៅគ្រប់ខ្សែសង្វាក់រោងកុនសំខាន់ៗ។ ទោះយ៉ាងណារឿងនេះក៏ប្រឈមនឹងមតិរិះគន់ពីទស្សនិកជនមួយចំនួនផងដែរ៕

សុងសុង ស្នើកុំឱ្យមានការប្រៀ.បធៀ.បសមត្ថភាព វណ្ណដា និង ជី ដេវីត ព្រោះខ្លាំងទាំងពីរ

0

ប៉ុន្មានថ្ងៃមកនេះសង្គ្រាមពាក្យសម្តីរបស់អ្នកគាំទ្រ ជី ដេវីត និង វណ្ណដា បានធ្វើឱ្យបណ្តាញសង្គមរង្គោះរង្គើយ៉ាងខ្លាំង រហូតមានការសួរគ្នាថា Team ខាងណា។ ជាមួយនឹងរឿងរសើបនេះ សុងសុង ដែលជាអតីតអ្នកសិល្បៈមួយរូបបានបង្ហោះសំណេរស្នើកុំឱ្យមានការប្រៀបធៀបសមត្ថភាពតារាចម្រៀងរ៉េប វណ្ណដា និង ជី ដេវីត ព្រោះអ្នកទាំងពីរសុទ្ធតែបម្រើអារម្មណ៍ទស្សនិកជននិងនាំឱ្យគេស្គាល់ពីប្រទេសកម្ពុជាដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh50oKUUCYSl5Bn8pr0aYxZxMjvejR9rfU4j5SqnDrrNqjqwYrZ8lGb82foieoQKfCPVqbeHFoTgRSJg049RSZyarrXewwejde3ejctIyb80h5JbakbvA6sJXG2KmdDo1CwJB1LYa9gMFRryV9Uac29nwKkc7sUPElOAFQW5KcTA-Rn1U9_7IiQLqCKnXoj/s2048/image_2025-01-29_14-33-00.png
នៅថ្ងៃទី២៩ មករា សុងសុង បានបង្ហោះថា «តាមពិតទៅខ្ញុំអត់មានអីត្រូវលូកដៃទេ តែឃើញប៉ុន្មានថ្ងៃហ្នឹងដូច ចលាចល បើសួរថាខ្ញុំខាងណាវាមិនអាចទេខ្ញុំនៅខាងនោះ ធម្មតាទេប្អូនខ្ញុំ ត្រូវក៏ដោយ ខុសក៏ដោយវានៅតែប្អូនខ្ញុំ តែបើនិយាយឱ្យចំកណ្តាល អត់មានអ្នកណាខុសអ្នកណាត្រូវទេ គ្រាន់ថាកុំប្រៀបធៀបអី ពួកគាត់ទាំង ២ សុទ្ធតែអ្នកខ្លាំង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGH0-lAaeL0geVqo-yVSe4SW4Alek9JUW3VqUOZvuSracVlj75ZixJvxCMfNyBxkhsw0mcgUofHlnMed81NwGfR6mj5JUgKLA40p42PEVI85tEZDsmWWz69GgxY-R-qfR11RfZ5HIimSasTBgdsAn_OVaATMvJaTTMFtSSdrO3HU95VQF8bhixRf8bNr65/s2048/image_2024-12-11_08-55-31.png

លោកបន្តទៀតថា «បទ ញីកែងជើង ក៏ខ្ញុំរាំដែរ , រាំពាក់ម៉ាស់ ក៏ខ្ញុំស្តាប់ តែយើងត្រូវទទួលស្គាល់ថារសនិយមពីមួយសម័យកាលទៅមួយសម័យកាលគឺខុសគ្នា។ ជំនាន់បទញីកែងជើងសួរថា Hip Hop មានអ្នកស្តាប់ច្រើនដូចពេលនេះអត់? ចឹងហើយគេធ្វើបទតាមសម័យកាល មិនមែន Devith ធ្វើបទ Hip Hop មិនកើតទេ។ ចូលមកសម័យកាល Time To Rise , Skull Album អាហ្នឹងវាជា Era ផ្សេងមួយទៀត ដែលធ្វើឱ្យ Hip Hop Music Industry ហ្នឹងវាលូតលាស់ ហើយយើងរកឃើញធនធានអ្នកជំនាន់ក្រោយដែលពួកគាត់មានសមត្ថភាពខ្លាំងៗ មានច្រើន ខ្ញុំគ្រាន់តែចង់ឱ្យអ្នកទាំងអស់គ្នាគិតថា មិនថាអ្នកទាំងអស់គ្នាស្អប់ក៏ដោយ ស្រលាញ់ក៏ដោយ តែយើងត្រូវ Respect នៅស្នាដៃពួកគាត់ទាំងពីរព្រោះគាត់ទាំង២សុទ្ធតែបានបម្រើអារម្មណ៍ ក៏ដូចជានាំយកមុខមាត់ប្រទេសយើងឱ្យគេស្គាល់ដូចគ្នាទេ»។
លោកបានសង្កត់ធ្ងន់ថា «សូមប្រើតន្ត្រីធ្វើជា Entertainment សម្រាប់ធ្វើឱ្យខ្លួនអ្នកធូរស្បើយពី Stress ទាំងឡាយ កុំយកវាធ្វើជាជម្លោះរវាងគ្នានិងគ្នាអី។ ពី ខ្ញុំអ្នកយល់តន្រ្តីតិចតួច»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4PR284vRlT20NhTc0g9kX6nScWdiM5JEWfoYg2n9wt879Jk2rvxAhz2D8vVxNQ8UoXP6Pzm7MrQ-CtaeWQuDf5qFxLgDPPLfZP_1oE10F_DxtoIcqJ67yiKxhHhZonw_CC0qVRX2dtXhNzm90P8JCuNQXL-zJgcR3zFzJKaaZY8nrUzGBa8QsCYfbKe5X/s1182/image_2025-01-08_11-46-23%20(2).png

ខ្លឹមសាររបស់ សុងសុង ទទួលបានការចាប់អារម្មណ៍ច្រើនទាំងទស្សនិកជនរួមទាំងអ្នកនៅក្នុងសង្គមសិល្បៈដែលមានដូចជា សង្ហា , Rith Acoustic ជាដើម…៕

Dilraba Dilmurat ខកខានចូលរួមកម្មវិធីធំព្រោះប្រឹងប្រែងថតខ្សែភាពយន្តបុរាណ

0

ប្រព័ន្ធផ្សព្វផ្សាយចិន Sina បានរាយការណ៍ថា ថ្មីៗនេះ Dilraba Dilmurat មិនបានចូលរួមក្នុងព្រឹត្តិការណ៍ចុងឆ្នាំនៃវេទិកាភាពយន្ត ប៉ុន្តែបានប្រឹងប្រែងយ៉ាងខ្លាំងលើការថតក្នុងរឿង «Love Beyond the Grave» ។ តារាស្រីរូបនេះប្រញាប់ប្រញាល់បញ្ចប់ការថតឈុតចុងក្រោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7Y9JSSnmx620LT1D0qKC6-8yGb_hl-U5KaI8kmDSUuh0eKNhWDdjy7Twb-4bhLULobOkGgX2128FmE-2ZbBDgE3Nbet41nVkt4FVC0yANgaly0GvZwZcJMJGzoEHj62OCjrA2QEuFxBiY17Ea8IgrBtlr2T8QklLkZ-XW6Y2l00l2Ttzhh72knSnL5HoE/s1600/image_2025-01-29_14-03-33%20(2).png
យោងតាម Sina ខ្សែភាពយន្តខាងលើនេះគឺជាគម្រោងដ៏សំខាន់មួយនៅក្នុងអាជីពរបស់ Dilraba Dilmurat ។ ម្យ៉ាងវិញទៀត ភាពយន្តបែបមនោសញ្ចេតនាបែបប្រវត្តិសាស្ត្រគឺជាប្រភេទដែលទាក់ទាញអ្នកទស្សនាក្នុងប្រទេសចិនបានយ៉ាងងាយ ខណៈតារាល្បីៗជាច្រើសុទ្ធតែទទួលបានភាពល្បីល្បាញដោយសារខ្សែភាពយន្តប្រភេទនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgybgoC-DNtGdC-TWzjoPPQvTrJhVhqdDE4XVqNlOsHscE-h9tIm0hJ8nNk9G4lP96WQ38Tiimkkpa43bgB9tkGrx8NRmCegSCZPWkEhSq5ufbdlfK3s7TZeLfQVtDF5F239hH4eIf3ubJ4mptanwgBx_g3uko6AVxLJ8DamWAUoHCyGMgzTLCrMP28NJeJ/s1600/image_2025-01-29_14-03-34.png

Dilmurat ដើរតួជាស្តេចបិសាចដោយទស្សនិកជនរំពឹងថានឹងមានរូបរាងថ្មីពីតារាស្រីរូបនេះ។ ប៉ុន្តែជាលើកដំបូងដែលបង្ហាញតួអង្គនោះ ទស្សនិកជនមួយចំនួនមានការខកចិត្តនៅពេលដែល Dilraba Dilmurat ស្លៀកឈុតពណ៌ខ្មៅរហូតមានការផ្លាស់ប្តូរទៅជាសម្លៀកបំពាក់ពណ៌ខៀវ រួមផ្សំជាមួយនឹងគ្រឿងអលង្ការ។ ថ្វីដ្បិតតែក្រុមផលិតភាពយន្តបានប្រើប្រាស់គ្រឿងសម្ភារៈថ្លៃៗជាច្រើនក៏ដោយ ក៏វានៅតែមិនធ្វើឱ្យអ្នកគាំទ្រពេញចិត្តឡើយ។ ទស្សនិកជនមួយចំនួនក៏បានបញ្ចេញមតិថា គ្រឿងអលង្ការបស់ក្រុមការងារភាពយន្ត ខ្វះភាពស៊ីវីល័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeV8F1y1UF9y8dvvzHKQTAhqdrknfN8E4ivXrnGlngMXtCLBJvEE1GRRC7hnNPgzBwCD-H8tIWaPgIZEQfrdit1g1j1rkf2OXp804WlVqjS9utaVTEkjhpDC8tXoUNe4Bp2Il7eEg7sk4PLBphbdnr5pHyXYhY2_BClpNJ3lFZYhah_9xbNw8RllAn_ndv/s1440/image_2025-01-29_14-03-35.png

អ្នកគាំទ្ររបស់ Dilraba Dilmurat បានថតវីដេអូនៅកន្លែងកើតហេតុ ហើយបញ្ជាក់ថា តារាស្រីរូបនេះបានសុំឱ្យបុគ្គលិកផាត់មុខកាត់បន្ថយពណ៌បបូរមាត់របស់នាងពីរដង ប៉ុន្តែមិនមានការឆ្លើយតប។ មុខដែលខាងក្រុមការងារតុបតែង ត្រូវបានគេចាត់ទុកថាមិនស័ក្តិសមសម្រាប់រឿងភាគ។ អ្នកគាំទ្រជាង ៥ម៉ឺននាក់ របស់តារាស្រីរូបនេះបានតវ៉ាយ៉ាងខ្លាំងនៅពេលដែលក្រុមការងារភាពយន្តបានប្រព្រឹត្តចំពោះអាយដលរបស់ពួកគេយ៉ាងត្រជាក់ ដោយស្លៀកពាក់ច្រើនពេក និងមិនស្អាតខ្លាំង។ «Love Beyond the Grave» សម្រិតសម្រាំងពីប្រលោមលោក ដោយខ្លឹមសារនៃខ្សែភាពយន្តនេះនឹងនិយាយអំពីស្នេហារវាងស្តេចបិសាចស្រីនិងមេទ័ពវ័យក្មេងដែលសម្តែងដោយតារាប្រុស Chen feiyu ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY1drq6-FFZpL6OKNJgQ4ULcGVrJzI6xxn3z0tybK4HaxyVPajyH_Ylpsfk9T2HBwQCY0UE_Vy75XNVWcKjx6I82R6nf-9lYlw0gQaf4DC7WB1Yqz2iqvhsB_7VqaXs9T3ZkQ2l0x5GPvEtrTYUlTbmZv2hIlfWx2zDGbCNi75holjLNUW0CgNMnYD5FuZ/s1200/image_2025-01-29_14-03-32%20(2).png

Dilraba Dilmurat បានចូលរួមសម្តែងតាមរយៈខ្សែភាពយន្តជាច្រើនដែលធ្វើឱ្យនាងក្លាយជាតារាស្រីវ័យក្មេងដ៏លេចធ្លោ និងជាទីពេញចិត្តនៅអាស៊ី។ ភាពស្រស់ស្អាតល្អឥតខ្ចោះគឺជាអត្ថប្រយោជន៍សម្រាប់នាង ។ ដូច្នេះហើយ ក្រៅពីអាជីពជាតារាសម្ដែង តារាស្រីវ័យ៣២ឆ្នាំរូបក៏សកម្មក្នុងវិស័យម៉ូត និងព្រឹត្តិការណ៍នានាក្នុងឧស្សាហកម្មកម្សាន្តចិនបច្ចុប្បន្នផងដែរ។នាងតែងតែស្ថិតក្នុងបញ្ជីសម្រស់កំពូលនៅក្នុងឧស្សាហកម្មកម្សាន្តចិន ហើយជាតារាដែលចាប់អារម្មណ៍បំផុតនៅក្នុងសហគមន៍អនឡាញក្នុងប្រទេសចិននាពេលបច្ចុប្បន្ននេះ៕

Jisoo ចុះកុងត្រាជាមួយក្រុមហ៊ុនលំដាប់ពិភពលោកមួយសម្រាប់ការពង្រីកអាជីពទោលជាសកល

0

Jisoo សមាជិកក្រុម BLACKPINK កំពុងចាប់ផ្តើមអាជីពទោលរបស់នាងជាផ្លូវការនៅលើឆាកពិភពលោក។ នៅថ្ងៃទី២៩ ខែមករា នេះក្រុមហ៊ុន Warner Records បានប្រកាសតាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួនថា «យើងពិតជារំភើបណាស់ដែលបានស្វាគមន៍តារាកូរ៉េ Jisoo សមាជិក BLACKPINK មកកាន់ Warner Records»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiET2LphNuiLxmCklEe8qdJRoEHeZttFlUH-1N5wRUhx8e22fo-PEVr2vWHPZfAZaU-DzaV64iuPPlWVjIyJ_fxKZz4_7InIeC124SDOO8TpxW8emwgeZbLL7BfjsdTt1jzAbzIJw6sM-S2kxRtHHBl1cTz5rc0hhvTFfJn4nyBcLTcW8W9UkFsNZ-z8rGx/s869/image_2025-01-29_15-39-55.png
យោងតាមរបាយការណ៍ពី Billboard និងប្រព័ន្ធផ្សព្វផ្សាយធំៗផ្សេងទៀតរបស់សហរដ្ឋអាម៉េរិក Jisoo បានចុះកិច្ចសន្យាជាមួយ Warner Records សម្រាប់ការផ្សព្វផ្សាយទោលជាសកលដោយមានការគាំទ្រយ៉ាងពេញទំហឹងពីស្លាកសញ្ញា នាងត្រូវបានគេរំពឹងថានឹងបន្តបង្កើតខ្លួនជាអ្នកសិល្បៈទោល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiusyWSARg3y8Ipej_yXKr3QRR8L4QipC3wDZ_svCL6I6tuAlIDfE0RcrlAWHkwE2ZGwysuxo-O6izkHWSa33DInhqd0DZlWU6Tqx94S5ZjXpfuqJn94eoT39AErptes43TsuqLORoQoiezQKLGVtFaJe8QQ9y45-NC7T26r3T_vav3zQraB9vdck4F9t7V/s1035/image_2025-01-29_15-39-56.png

Jisoo បានចែករំលែកក្តីរំភើបរបស់នាងដោយនិយាយថា «ខ្ញុំទន្ទឹងរង់ចាំដំណើរតន្ត្រីថ្មីនេះនៅពេលខាងមុខ។ ខ្ញុំតែងតែដឹងគុណចំពោះ BLINKs ដែលគាំទ្រខ្ញុំ» ។ នាងបានបន្ថែមថា «នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ ខ្ញុំរំភើបចិត្តក្នុងការបង្កើតឱកាសមិនគួរឱ្យជឿជាមួយ Warner Records»។ Warner Records ជាស្លាកយីហោធំមួយនៅក្រោម Warner Music Group (WMG) មានឥទ្ធិពលយ៉ាងសំខាន់នៅក្នុងឧស្សាហកម្មតន្ត្រីពិភពលោក រួមទាំងទីផ្សារសហរដ្ឋអាម៉េរិកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEic1plyvdxrfyqMtvxzb0JhNI4mB7qgpxkgjHHGbHVprcLtj2BVsXQ6THJuWh77Fy0_aFC4scFbJxWwZZsa5hiJQiRnnoIZ2t9x_zGmE_FH2imy0lK1ffgH1WdOPvowjWXKw1sq0dNQR8WVDoOSxlHjnJuEn1BMou5Tl4Qui7U4K2oZ_bl5lqxtpaQofGdB/s974/image_2025-01-29_15-39-57.png

ទន្ទឹមនឹងនោះ Jisoo គ្រោងនឹងត្រឡប់មកវិញនៅថ្ងៃទី១៤ ខែកុម្ភៈ ជាមួយនឹងអាល់ប៊ុមខ្នាតតូចថ្មី «Amortage» ។ នេះបន្ទាប់ពីការចេញបទចម្រៀងទោលដ៏ជោគជ័យរបស់នាងក្នុងខែមីនា ឆ្នាំ២០២៣ ជាមួយអាល់ប៊ុម «ME» ដែលមានបទល្បី «Flower» និង «All Eyes On Me» ដែលពង្រឹងប្រជាប្រិយភាពទូទាំងពិភពលោករបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEP6jHgM9ktq4GH-0hEQcvqsOxtPYsNHT-5zuSgI-HXC_xWOxI5R_4oqs2fWL5y2fl0rXmTuyE00IPFemqsR07jljQUHmCOszRnLoz0rVhXiqB9brjOPxf_D0d6gS8IdxhnaWrI4eJu3y35GuTPd6h6XjkbxSNE3cwZ6AvVRaR7i56t3JWEcy1tch625nt/s1250/image_2025-01-29_15-39-53.png

នៅខែធ្នូ ឆ្នាំ២០២៣ Jisoo បានបន្តកិច្ចសន្យារបស់នាងជាមួយផលិតកម្ម YG សម្រាប់សកម្មភាពក្រុមរបស់ BLACKPINK ប៉ុន្តែបានជ្រើសរើសគ្រប់គ្រងអាជីពទោលរបស់នាងដោយឯករាជ្យ ដោយបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនរបស់នាងគឺ BLISSO។ លើសពីតន្ត្រី Jisoo ក៏កំពុងពង្រីកអាជីពសម្តែងរបស់នាងផងដែរ៕