គឺពិតជាថ្មីចែសមែន! នៅឥណ្ឌាចេះរកនឹកឃើញ ស្ត្រីម្នាក់ បាននាំគ្នាយកលា.មកគោមកប៉ាតលើឡានខ្លួនមួយជុំ មើលដំបូងស្មានតែឡានទើបប្តូរពណ៌ថ្មី តាមពិតគឺឡានពណ៌អាចម៌គោសោះ ការធ្វើបែបនេះក៏ព្រោះដើម្បីការពារពីអាកាសធាតុក្ដៅខ្លាំងពេក។ ចុះបើសិនជាអ្នកវិញ តើនឹងយកលាមកគោមកប៉ាតដូចឥណ្ឌាដែររឺទេ?

ជាធម្មតាសម្រាប់អ្នកដែលមានឡានទូទៅ បើស្ថិតនៅក្នុងអាកាសធាតុក្ដៅច្បាស់ណាស់គេនឹងរិះរកវិធីណាមួយក្នុងការបញ្ជៀស រឺការពារឡានរបស់ពួកគេពីកម្ដៅដូចជា ការចតឡានក្រោមម្លប់ រឺប្រើប្រាស់កៅស៊ូតង់សម្រាប់គ្របពីលើឡានពួកគេជាដើម។
ដោយឡែកនៅប្រទេសឥណ្ឌាកាលពីឆ្នាំ២០១៩ ស្ថិតក្រោមសីតុណ្ហភាព៤៥អង្សាសេ ស្រ្តីម្នាក់មានឈ្មោះថា Sejal Shah បានរកឃើញនូវគំនិតថ្មីមួយដែលគ្មាននរណាម្នាក់អាចគិតដល់នោះទេពីមុនមក។ គាត់បានជ្រើសរើសវិធីលាយលា.មកគោ ជាមួយនឹងភក់រួចយកវាទៅប៉ាតលើឡានទំនើបរបស់គាត់ដើម្បីការពារវាពីកម្ដៅ។ 
ថ្វីត្បិតថាស្ដាប់ទៅវាពិតជាប្លែក និងគួអោយអស់សំណើចក៏ពិតមែន ប៉ុន្តែវិធីរបស់គាត់នេះគឺទទួលបានប្រសិទ្ធភាពយ៉ាងពិតប្រកដ។ អ្នកស្រី Shah បាននិយាយថា នៅក្រោមកម្ដៅដល់ទៅជាង ៤០អង្សា របស់របរប្រើប្រាស់ដែលមានជាពិសេសឡាន យើងត្រូវបើកបរ និងចតវាក្រោមពន្លឺថ្ងៃ អញ្ចឹងច្បាស់ណាស់ថាវានឹងប៉ះពាល់រូបរាងខាងក្រៅរបស់វាមិនខាន ដូច្នេះគាត់ត្រូវព្យាយាមរកវិធីក្នុងការការពារឡានសំណព្វចិត្តរបស់គាត់។

ស្រ្តីខាងលើដដែលបានបន្តទៀតថា គាត់អាចបើកបរឡានដោយមិនចាំបាច់បើកម៉ាស៊ីនត្រជាក់របស់ឡាននោះទេ ព្រោះលាម.កគោបានធ្វើអោយឡានរបស់គាត់ត្រជាក់ ហើយមិនត្រឹមការពារឡានរបស់គាត់បានប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានចូលរួមកាត់បន្ថយការបំពុលបរិស្ថានពីឧស្ម័នហ្គាសដែលបញ្ចេញមកក្រៅដោយការបើកម៉ាស៊ីនត្រជាក់ពេលកំពុងបើកបរផងដែរ។

បន្ទាប់ពីរូបភាព និងវីដេអូនៃឡានរបស់គាត់ត្រូវបានចែកចាយក្នុងInternet គាត់ទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំង ព្រមទាំងមានសារព័ត៌មានធំៗចុះទៅយកព័ត៌មានពីគាត់ផងដែរ។ គាត់បានផ្ដលបទសម្ភាសន៍ជាមួយនឹងអ្នកសារព័ត៌មានថា គាត់នឹកឃើញគំនិតនេះ ដោយសារគាត់ធ្លាប់យកលាម.កគោទៅប៉ាតជញ្ជាំង និងឥដ្ឋការ៉ូផ្ទះរបស់គាត់ពីមុនមក ហើយឃើញថាវាមានប្រសិទ្ធិភាព ដូច្នេះគាត់ក៏សម្រេចធ្វើវាលើឡានរបស់គាត់បន្ថែមតែម្ដងទៅ។
យោងតាមព័ត៌មានរបស់ស្រ្តីខាងលើ មានមនុស្សជាច្រើនជឿថាការធ្វើបែបនេះពិតជាអាចកាត់បន្ថយកម្ដៅបានមែន ហើយក្រោយមកគេបានសង្កេតឃើញថាមានមនុស្សមួយចំនួនក៏បានអនុវត្តវិធីនេះតាមគាត់ផងដែរ៕










