ជាបុគ្គលដែលល្បីឈ្មោះខ្លាំងលើអាជីពសិល្បៈតារាចម្រៀង ជី ដេវិត និង វណ្ណដា ជួបរឿងមិនខុសគ្នាប៉ុន្មាននោះទេគឺត្រូវទទួលរងនូវមតិពីសាធារណជនមួយចំនួនសឹងតែគ្រប់រូបភាពក្នុងនោះសូម្បីតែមានចិត្តធ្វើបុណ្យក៏មានការរិះគន់។ កាលពីកន្លងទៅ វណ្ណដា បានស្លៀកសំលៀកបំពាក់ពណ៌ខ្មៅចូលរួមពិធីបុណ្យសព Ruthko ក៏មានមតិរិះគន់ខណៈថ្មីៗនេះ ជី ដេវិត ទៅចូលរួមរំលែកទុក្ខនិងជូនបច្ច័យទៅកាន់ស្ត្រីអនាថាអៀវស.ពកូនក៏គេរិះគន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt2DFWHW3gxPUbWsTf1LbWQbx7hFVWjMni8tqMe6-AS18lIEBVKTh2vOcoGkJepu88XL2TOWeoOVEZDUpheysSND3OxOYsW8HYMjcGQKIB0Pw1-0Cz2DVI4xEGiuPUQyteZ6TNETJK1ys8hCmQ36Vj36KA9KvJ5WwMN4yHsWSYpvJ4GxU0cMmgffddqrQw/s2048/481229143_1184860472993097_2946956792429024358_n.jpg

ដោយក្តីអាណិតអាសូរកាលពីថ្ងៃទី១៤ មីនា ជី ដេវិត បានទៅវត្តចាក់អង្រែក្រោមដើម្បីចូលរួមរំលែកទុក្ខដោយផ្ទាល់ទៅកាន់ស្រ្តីអនាថាម្នាក់ដែលអៀវសពកូននិងបានចូលជាបច្ច័យទៅកាន់ស្រ្តីអនាថានោះ។ ទង្វើរបស់ ជី ដេវិត បានធ្វើឱ្យសាធារណជនជាច្រើនកោតសរសើរទៅកាន់តារាចម្រៀងរូបនេះដែលមានចិត្តមេត្តាករុណាតែងតែជួយទៅដល់អ្នកខ្វះខាត។ ទោះជាយ៉ាងណា សេចក្តីសប្បុរសមានចិត្តជ្រះថ្លារបស់ ជី ដេវិត បែរជាអ្នកលេងបណ្តាញសង្គមមួយបញ្ចេញមតិរិះគន់និងផ្លែផ្កាទៅវិញសូម្បីតែការធ្វើបុណ្យក៏មានអ្នកទើស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb5Dva7VCxFTZgQ8UPCKuvgQsCq0FWFrRm4zRUcUbw11SjTb0sa5F7QeMVi4cV3HLFHZpbWANj2ljMJBQ2jArIqQnVvZW80bQ5sZ5XAz_XAWnO5OdbTp3VgcbVAuLviuukZPmn5lGaVNA1OEBXf8tXP_gslkJor7v8QcpKk_pi6xp4TNvICLuYAGLWHPAB/s1800/469106786_18474806314006952_6970578225341866209_n.jpg

អ្នកដែលបញ្ចេញមតិរិះគន់ ជី ដេវិត គឺបានពោលពាក្យថា តារាចម្រៀងរូបនេះតោងល្បី និងអ្នកខ្លះថាជិះឡានទំនើបចូលបុណ្យ១០០ដុល្លារ ជាហេតុបានធ្វើឱ្យមហាជនដទៃទៀតហួសចិត្តយ៉ាងខ្លាំង។ ទទួលរងនូវការរិះគន់សូម្បីតែការធ្វើបុណ្យនេះ ជី ដេវិត ក៏បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនដែរថា សទ្ធាមិនអាស្រ័យលើតិចឬច្រើននោះទេ ហើយលោកក៏ចង់ធ្វើទង្វើបែបស្ងាត់ៗដែរ ខណៈ ជី ដេវិត ក៏បានបន្ថែមដែរថា រស់នៅជីវិតមិនទៀងទាត់គួរប្រកាន់យកសេចក្តីល្អនិងភាពស្មោះត្រង់ សិក្សាបន្ថែមពីធម៌ ការរស់នៅ រៀនមើលពិភពលោកក្នុងផ្លូវល្អ ហើយលោកនៅតែបន្តទង្វើល្អរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOwEJrKp3EUFf2nU0mvgQa-BwWLGa0VuvxcVWlLVYBgwUIxEFKEK35TU1_6XzlcPU_SWsEXzLjgdLeaL80Xs0bUq264vCVBhFx1SHa_HM9uQCPyWVQn4UMYm4BkSeOEjkfm0yTSce41t8YnEcWZuJTsYoMvy7F_PX4tZ1Y1dgJiSUg5cORrZ4bRLBENjps/s2048/482326720_1239111764244812_4875970103672811447_n.jpg

មិនត្រឹមតែ ជី ដេវិត ប៉ុណ្ណោះទេដែលមានចិត្តសទ្ធាជ្រះថាក្នុងការធ្វើបុណ្យរំលែកទុក្ខហើយត្រូវបានអ្នកមួយចំនួនទើសក្នុងនោះតារារ៉េបល្បីឈ្មោះ ម៉ាន់ វណ្ណដា ក៏បានជួបប្រទះហេតុការណ៍ស្រដៀងគ្នានេះដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt2DFWHW3gxPUbWsTf1LbWQbx7hFVWjMni8tqMe6-AS18lIEBVKTh2vOcoGkJepu88XL2TOWeoOVEZDUpheysSND3OxOYsW8HYMjcGQKIB0Pw1-0Cz2DVI4xEGiuPUQyteZ6TNETJK1ys8hCmQ36Vj36KA9KvJ5WwMN4yHsWSYpvJ4GxU0cMmgffddqrQw/s2048/481229143_1184860472993097_2946956792429024358_n.jpg
គេចាំបានថាកាលពីខែមករា នេះ វណ្ណដា និងគូស្នេហ៍រួមទាំងមនុស្សជិតស្និទ្ធមួយចំនួនទៀតបានទៅចូលរួមរំលែកទុក្ខតារាចម្រៀង Ruthko ដែលទទួលមរណភាពក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។ នាគ្រានោះ វណ្ណដា បានស្លៀកពាក់ពណ៌ខ្មៅចូលរួមក្នុងពិធីបុណ្យសពប៉ុន្តែត្រូវទទួលរងនូវមតិរិះគន់មួយចំនួនថាការស្លៀកពាក់នេះជាប្រពៃណីរបស់ប្រទេសជិតខាង រហូតដល់លោក ហេង វាសនា ថា «ហេតុអ្វីក៏សង្គមនេះមានមនុស្សប្រកាន់ខ្លាំងយ៉ាងហ្នឹង Toxic យ៉ាងហ្នឹង»៕