សព្វថ្ងៃនេះ មនុស្សជាច្រើនមានទំនោរងាកទៅរកអាហារកំប៉ុង ដោយសារតែវាមានភាពងាយស្រួលក្នុងការទទួលទាន ឬអាចបរិភោគបានភ្លាមៗ មិនថាក្នុងទម្រង់ជាត្រីខកំប៉ុង បន្លែកំប៉ុង ផ្លែឈើកំប៉ុង ការីកំប៉ុង និងសាច់កំប៉ុងនោះទេ គឺសុទ្ធតែអាចបរិភោគបានទាំងអស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitToNG5Ss5q8Lqh868weRxtyTJhkBdsvxpTJChsYK__umNg-qUvyS3XE0YleCfksyKZGBaroCnkKbvVSIMdxfagMmv0Jy6eijx9rXGctrVqfph1Ogi1ftp9r_E7ywzH-ghERx76LgsobIPnVe0qH-XH-z0FyuVlq2KQnpzC6PsqOzjBe957PuTrI0b1hQ0/s1200/image_2025-03-17_14-22-17.png

ប៉ុន្តែនៅពេលដែលយើងជ្រើសរើសទិញអាហារទាំងនេះ យើងក៏គួរគិតពីសុវត្ថិភាពផងដែរ ព្រោះអាហារកំប៉ុងភាគច្រើនផ្ទុកសារធាតុមិនល្អ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នក ប្រសិនបើបរិភោគច្រើន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sanook វិជ្ជបណ្ឌិតថៃ បាននិយាយថា ដើម្បីទិញអាហារកំប៉ុងប្រកបដោយសុវត្ថិភាព យើងគួរដឹងតិចនិចដូចខាងក្រោម៖

១.មើលកាលបរិច្ឆេទ៖ កាលបរិច្ឆេទ ខែ និងឆ្នាំគឺវាមានសារៈសំខាន់ខ្លាំងណាស់ ដូច្នេះអ្នកគួរតែមើលវារាល់ពេលដែលអ្នកធ្វើការទិញ ព្រោះបើអាហារកំប៉ុងដែលអ្នកទិញបានផុតកំណត់ ពេលដែលយើងញ៉ាំវាអាចបង្កគ្រោះថ្នាក់ដល់សុខភាពយើង ហើយអ្នកក៏គួរជ្រើសរើសកំប៉ុងណាដែលមិនទាន់ផលិតថ្មីៗ ដោយមើលកាលបរិច្ឆេទផលិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsbunIOTXZ8zWhsKwCzioySbYhdfd9fd_23r_zyR-kx3x6jEhgQVUlHl554eOYNccQbgau6VQN8HhZ9t6SON6gNpUibU0a3KvIIxgwGmqUnC0wp7u5UoUWAAwztUG58ygHIeJNxJtrE7BHf57_wt8bxAxuH1zMuYzFDLiUjJ_p2TyNkrmpexrPQyTNLSgG/s1500/image_2025-03-17_14-22-18%20(2).png

២.មើលរូបរាងនៃកំប៉ុង៖ ប្រសិនបើអាហារកំប៉ុងមានលក្ខណៈដូចជាប្រលាក់ ប៉ោង ហើម លេចធ្លាយ ឬច្រេះ អ្នកមិនគួរទិញវាមកបរិភោគឡើយ ព្រោះអាហារកំប៉ុងខ្លះបើទុកមិនបានត្រឹមត្រូវអាចបង្កឱ្យមានឧស្ម័នឡើងនៅខាងក្នុងដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាពរបស់អ្នក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLs8g-WQKM09mpfJk_VUfuBmMPjqs0QNfVXMjOqucN0fn6rKkwD8LJGXQpZs3zF8iYPaH5jcLwYoYBF8yBSMgY2aFA2YwnxwbgiPMnJdDXJsQe_CD7QExfOEaAyyiwWK3ECn1JxPp9z6ji_fN5dU_eK_uVrua6eyNZFgk4EQsju2bsl2ACVMrU9SgWG1rw/s970/image_2025-03-17_14-22-18.png

៣.មើលប្រភពផលិតកម្ម និងទីតាំងផលិត៖ ទីតាំងចែកចាយ វាគួរតែជាកន្លែងពិតប្រាកដដែលអ្នកអាចទុកចិត្តបាន ដូច្នេះអ្នកមិនគួរទិញអាហារកំប៉ុងណាដែលមិនមានប្រភពដើមពិតប្រាកដនោះទេ ព្រោះការផលិតអាចនឹងមិនមានស្តង់ដារ ក៏ដូចជាអាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់យើងបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoY15AHYYrx9ChuozQWO5VvD9og0WNxPeKqMnS7srI7ziV3dQ0veipBVkSatsK9jrRzFIfF8Ba6TZqMMQRMw6-Rsth-Qeqk8m3za5MAib_-zFwfWuClDkYalPXyeRwWdEudZJkMlEG-pBhbbgBQx53fD8idgbH562kOLiY_0J1XPJXV4CFVY9QvDCcQP-m/s1500/image_2025-03-17_14-22-19.png

៤.មើលស្លាកកំប៉ុង៖ អាហារកំប៉ុងដែលផលិតតាមស្តង់ដារត្រឹមត្រូវ គួរតែមានសញ្ញាបញ្ជាក់សុវត្ថិភាពពីរដ្ឋបាលចំណីអាហារ និងឱសថ ឬអ្វីដែលយើងតែងតែហៅថា FDA លើសពីនេះ អ្នកគួរតែទិញអាហារកំប៉ុងណាដែលមានឈ្មោះ ឬម៉ាកដែលគេស្គាល់ជាទូទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguemeZZHtW8ZlkT5dFSdw4lCY3kp5pZ3E_ViFS61JwCPqMKvgxzhLhfnRP70qsNUgurZbH33VkzLeqvQkLoXORvcLQ9jB7D4Mj2ws7Poo1Idpsu1wxw9K2a3aOFVAxD06BCNS5RO3IlcRHzDC6FHGoGKp0rY_Vl_-kBacM-sjdk7B8M9AwOknozc-zQqPT/s1500/image_2025-03-17_14-22-20.png

៥.មើលអាហារក្នុងកំប៉ុង៖ នៅពេលដែលអ្នកទិញអាហាររួចហើយ បន្ទាប់មកបើកគម្របកំប៉ុងឃើញមានស្នាមកោស ច្រេះ ឬមានក្លិនមិនល្អ អ្នកមិនគួរបរិភោគវាទេ ហើយកុំស្តាយអី អ្នកគួរតែបោះវាចោលភ្លាមទៅ ព្រោះវាមិនមានសុវត្ថិភាពសម្រាប់សុខភាពរបស់អ្នក និងគ្រួសាររបស់អ្នកនោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1yW2iXaqkTxdEdJaWlfHU9aXvfAFC99S0PZpgHmjREqAYhMVTVY4rWPn0VvFzZfkXex2ArKMZ3EnHsKiI5juo-6HvmB-3AsC-epAuSbWOwpWUMNJkTPBrRHaMU5k316n3Xbp14nPEmxeemWGDWsQppYyKR8Voa3GV3P1mD2uZQ0RQ4mM6FPKtj3mZFCag/s800/image_2025-03-17_14-22-22.png