Home ព័ត៌មានអន្តរជាតិ ឃើញធូរថ្លៃកុំចេះតែទិញញ៉ាំ! ត្រីមួយប្រភេទនេះមិនមែនជាត្រីសាលម៉ុនទេបើញ៉ាំឆៅអាចនឹងបង្ករគ្រោះ.ថ្នាក់

ឃើញធូរថ្លៃកុំចេះតែទិញញ៉ាំ! ត្រីមួយប្រភេទនេះមិនមែនជាត្រីសាលម៉ុនទេបើញ៉ាំឆៅអាចនឹងបង្ករគ្រោះ.ថ្នាក់

307
0

ប្រយ័ត្នចា.ញ់បោកអ្នកលក់ ឃើញត្រីសាលម៉ុនធូរថ្លៃក៏ទិញមកញ៉ាំឆៅ បើប៉ះចំត្រីនេះអាចនឹងបង្ករបញ្ហាដល់សុខភាពមិនខាន។ ត្រីមួយនេះមើលមួយភ្លែត អាចនឹងឃើញថាដូចគ្នា ប៉ុន្តែតាមពិតទៅវាមិនមែនជាត្រីសាលម៉ុននោះទេ ហើយរសជាតិក៏ខុសគ្នាដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKjzOHB2yRB9Kq6aUsFGcpGVg-T3VD8_SqzyaLW2qui-OdA2vpT3j0Z6Ciq3fMuNTbfdaJwlNFI3ukKgCiexkwLqzmRwo9nk4e92g-vKOmk6ydV3CwrOecirrzdQDZrsvZNQ1S0Fu_QoYUH_y4SErqO8W2ziRDc9NJ18bxwMci9_rtx0-Jtkxm24Wdc8-b/s3295/image_2025-03-17_13-28-40.png

បច្ចុប្បន្នការបរិភោគសាច់ រឺត្រីឆៅគឺជាអាហារដ៏ពេញនិយម ក្នុងនោះផងដែរត្រីសាលម៉ុន គឺជាជម្រើសាច់ត្រីដ៏ល្បីមួយក្នុងការបរិភោគផងដែរក្នុងប្រទេសកម្ពុជា។ សព្វថ្ងៃត្រីសាលម៉ុន មានដាក់លក់នៅស្ទើរគ្រប់ខេត្តក្រុងយ៉ាងសម្បូរបែប ប៉ុន្តែនៅក្នុងការទិញ អ្នកគួរចេះពិនិត្យមើលអោយបានច្បាស់លាស់ប្រយ័ត្នទិញបានក្នុងតម្លៃថោ.ក ប៉ុន្តែគ្មានគុណភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimfVh6L5nh0qVpeUZbjZ_1txQz4b0Z3k96iKDg0o5LNPDaW0TumkFE7yPuPQmlSBC48LKg6WEg1bUxSOVZquWkzlC1FzrDtZRjs7V5tMERaHI6zIzrt1shCJitumCwiH2J9Sq_YD9NTkqi6WKS2zM7-DyxNglpFjiCxS4OZEQnCK4M_yzvyl9iOSHIQc_3/s1200/image_2025-03-17_13-28-39%20(2).png

ត្រីមួយប្រភេទនេះ មានឈ្មោះថា “ត្រោត” (Trout) មានសាច់ និងក្រឡាស្រដៀងសាច់ត្រីសាលម៉ុនដែរ ព្រោះមកពីអម្បូរ Salmonidae តែមួយ ប៉ុន្តែមិនដូចគ្នានោះទេ។ សាច់របស់ត្រីនេះ មានពណ៌ទឹកក្រូចបែកផ្កាឈូកស្លេក មានឆ្នូតសស្រាល ចំណែកត្រីសាលម៉ុន មានពណ៌ទឹកក្រូចដិត និងមានឆ្នូតសច្បាស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtZhaO6yppM9RYUHLRHwROn7Cc2y6l1hnYIdzhD2TSWpRmTJCDLBT5Wc4v37VRgTtYXbaRcBdvDzMFgW3P0_TC88X-LD0ubuMBhMqNH_wM2q0Jrtp5NwfFJTG91VGX5PxyrApCkwHO9FDqoYmtUWKE0Rdhny2XtcNmUAdbusOXqLV3-xqQJzVLpiB31Bwo/s1024/image_2025-03-17_13-28-43.png

ដោយឡែកចំពោះរសជាតិ និងប្រភេទសាច់ ត្រីសាលម៉ុនមានសាច់ច្រើនជាងត្រោត ខណៈត្រោតសម្បូរសាច់តែនៅផ្នែកពោះប៉ុណ្ណោះ រីឯរសជាតិក៏ខុសគ្នាដែរ ដោយត្រោតមានសាច់រៀងផុយដូចនេះ សាលម៉ុនមានរសជាតិឆ្ញាញ់ជាង។ ដូច្នេះហើយសម្រាប់តម្លៃ គឺសាលម៉ុនមានតម្លៃខ្ពស់ជាង បើជាសាលម៉ុនដែលរស់នៅក្នុងសមុទ្រធម្មជាតិរឹតតែមានតម្លៃថ្លៃទៅទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ_DU_VwZhSwi2B8m9c1SJexoFmqAdc9_mE7f_4MXMEChvYql5VE2gsDJdKgLmqbzc-eafVsf5Y3TtPpac0Fc0szrRWCclMoKumtoBsqE2XLOOj3ynlyyo3llkZg1epIzGWHjf6OHO7FaWY3qFs2NxuQb0vZTnXGf5t9iTA6Ci_0ofsap5gRRTd_kQv02T/s2560/image_2025-03-17_13-28-39%20(3).png

តាមពិតត្រីទាំង២ប្រភេទនេះ មានសារជាតិចិញ្ចឹម និងប្រូតេអ៊ីនល្អសម្រាប់សុខភាពដូចគ្នា ប៉ុន្តែចំណុចដែលប៉ះពាល់សុខភាពខ្លាំងគឺទៅលើការបរិភោគឆៅ។ ចំពោះមុខម្ហូបមួយចំនួនដូចជា Sashimi រឺ Sushi គេតែងធ្វើវាពីសាច់ត្រីឆៅ ដូចនេះហើយអ្នកគួរប្រុងប្រយ័ត្នការបរិភោគត្រោត។ តាមការស្រាវជ្រាវបានបង្ហាញថា សាច់ត្រីត្រោតឆៅ សម្បូរទៅដោយមេរោគប៉ារ៉ាស៊ីត ដែលប្រសិនបើមនុស្សបរិភោគទៅនឹងមានហានិភ័យខ្ពស់លើបញ្ហាសត្វល្អិតក្នុងរាងកាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit4B84rjiwP3wmLSUFCAMMqtofnQOt1OS52ysleD70-UwDi4l1o5L5uraTDwXm_sGRVFkpqSx98BgbavhIE0uAVReGEXnSIetX4CnNJ3urQi2fVsdXThVjo6hEeR6HCdhUaf2B0lvBVxscC9jECBWHRZApezqu25A44L6Mfnlo1vYep3Mf96ZMdZLCdKIl/s1200/image_2025-03-17_13-28-39.png

យ៉ាងណាមិញ យើងនៅតែអាចបរិភោគសាច់ត្រីនេះបានអញ្ចឹង គ្រាន់ត្រូវយកវាទៅចម្អិនវាអោយឆ្អិនល្អជៀសវាងការបរិភោគឆៅដូចត្រីសាលម៉ុន ព្រោះវាអាចនឹងបង្ករគ្រោះ.ថ្នាក់យ៉ាងធ្ងន់.ធ្ងរដល់សុខភាព៕