តើអ្នកធ្លាប់ឮគេនិយាយតៗគ្នាអត់ថា កុំសរសេរឈ្មោះរបស់អ្នកដោយប៊ិចក្រហម បើមិនដូច្នេះទេ អ្នកនឹងជួបសំណាងអាក្រក់ជាក់ជាមិនខាន។ តើរឿងនេះពិតដែរឬទេ ហើយអ្នកណាជាអ្នកបង្កើតពាក្យចចាមអារ៉ាមនេះ? តើពាក្យនេះមានប្រភពមកពីណា? យោងតាមគេហទំព័របរទេសមួយបានឱ្យដឹងថា៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfTsgkaBXpfe1J4OQvy7nNKQ0pt3yfDKFBjnVe-hq9j2WubRc7syrGvGmQOymAyzFoLIQc62NVLAFrF37dDl7_xWlVEsADcmp9yGMPzqpB6uKUvpfGuUET1IqotHiIJLagYs0ilTSlBjzgvIHxJ5qqTWt4kT8hkKdwXoqeZCSAYOY4lXO826Sr_T7r_1v1/s2000/image_2025-03-24_13-22-14.png

ជំនឿនេះមានឫសគល់មកពីប្រទេសចិន ដែលទាក់ទងនឹង “ទីបញ្ចុះសព” ខណៈជនជាតិចិនកាលពីអតីតកាលតែងតែរៀបចំថ្មដើម្បីចារឈ្មោះរបស់ពួកគេនៅពេលដែលពួកគេមានជីវិត ដោយប្រើទឹកថ្នាំពណ៌ស ដើម្បីសរសេរឈ្មោះ។ ប៉ុន្តែនៅពេលដែលពួកគេស្លាប់ សាច់ញាតិនឹងសរសេរឈ្មោះរបស់ពួកគេនៅលើថ្មនោះដោយ “ទឹកថ្នាំក្រហម” វិញដើម្បីបញ្ជាក់ថាមនុស្សនោះបានស្លាប់ហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhujV1RR218jC4_16woQJTllJelGi7rI1_SKvJfQvOx5mQFFISPxWwef0Dz4xxv7Xg6nit1rJ7ZWNh0QLEbd11jwayNNCMIrsXdYZZZdQsSLJh9kJS63Jnt44tkT8bn8zxv3sqVDYornc3ziMN3MA7vD9ZMTJGqznpuNB8fblFztNl8NQMazlc8wHMd6wOK/s1280/photo_2025-03-22_15-38-04%20(2).jpg

បន្ទាប់មកជំនឿនេះក៏បានរីករាលដាលដល់ប្រទេសកូរ៉េ និងបណ្តាប្រទេសផ្សេងទៀត ធ្វើឱ្យមនុស្សជាច្រើនគិតថាការសរសេរឈ្មោះដោយប៊ិចក្រហមគឺជារឿងមិនល្អ។ យោងតាមជំនឿរបស់ប្រជាជនចិន “ពណ៌ស” តំណាងឱ្យភាពបរិសុទ្ធ និងសន្តិភាព ត្រូវបានប្រើសម្រាប់មនុស្សដែលនៅមានជីវិត។ រីឯពណ៌ក្រហម គឺជានិមិត្តសញ្ញានៃការស្លាប់ គ្រោះថ្នាក់ និងទីបញ្ចប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVH8kMX6pV02XjmuIOVk_iRWba_vuaP0WxKHrs6a1sylVwgmqLR6mJ9UKHwbvm0qRk0ef2pBNdSr1rvQo9gVs6zUN4mHVROwKGYubMiUuA6FgQ9_Rnt2jeJMZBfC3BgBgrojjHqZdbpG4wyhQWvp82H77yCgss_fZcvTWK54bNiE35PhJHXq0pOHQGuD4H/s1024/photo_2025-03-22_15-38-05.jpg
ទោះជាយ៉ាងណាបច្ចុប្បន្នគេឈប់ប្រើទឹកថ្នាំពណ៌សហើយ ដូច្នេះជំនួសឱ្យពណ៌ស គេប្រើពណ៌ខៀវ និងពណ៌ខ្មៅវិញ ដោយសារពណ៌ទាំពីរនេះ មើលទៅផ្លូវការជាង និងងាយស្រួលអាន។ ខណៈពណ៌ក្រហមត្រូវបានគេប្រើដើម្បីរំលេចអត្ថបទ កែកំហុសអក្ខរាវិរុទ្ធ ឬសម្គាល់សំណួរប្រឡងជាដើម។ ហេតុនេះសរុបមក ការសរសេរឈ្មោះរបស់អ្នកដោយប៊ិចក្រហមនឹងជួបសំណាងអាក្រក់ ពិតឬមិនពិត គឺអាស្រ័យទៅលើការគិត និងជំនឿរបស់មនុស្សម្នាក់ៗ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5YnQqCYCgTC79P3zuOpbhXrbbaXw35R0Xp9MITBfREBiqxC7Cp9oJas94QqOIEssTVKyNpFklpXXB2ayP-Nw88wKqJfDrCye2yUnqK52lRBRVGOutc5cUNU4x1rQj6DXjIt5xuxPYKzIn92mNWlOF79drZj4r_KWhOn-QkvVxqjuL0HUzSVK0Kr0M4ELY/s1280/photo_2025-03-22_15-38-06.jpg