ទំហំចិត្តនិងសេចក្តីស្រលាញ់ដែលមិនអាចបំភ្លៃបានរបស់ KingChi ទៅកាន់តារាចម្រៀង Ruthko ដែលមរណភាពក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពិតជាធំធេងណាស់ទោះបីជាអ្នកទាំងពីរមិនជាប់សាច់ឈាមនឹងគ្នា។ សេចក្តីស្រលាញ់នេះបានជំរុញឱ្យ KingChi សម្រេចចិត្តសាក់រូប Ruthko នៅលើស្មាជាប់ខ្លួនដែលអាចបញ្ជាក់ថា Ruthko នៅតែមានក្នុងចិត្ត King Chi ជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf3E_Zl8T5Rduesi8fp7FHE0h0b9RJLOD3Mz0ZUZqqSmd1pwIKm84zRgUOY6UUp9G2_oFTMOfl8RNYuwiorBsI92lnY8y48m8Cuv5mCML3joYT5t3-_DNFZmfS4sachIibliX8hcnDmhKK4GcFrQRyUUVqgWH08ZoujBD1P2h7IZwlDbz-dK6ZpBPOpx4w/s2048/image_2025-02-18_09-03-57.png

ថ្មីៗនេះភរិយារបស់តារារ៉េប KingChi បានបង្ហាញវីដេអូខ្លីមួយនៅលើបណ្តាញសង្គមទិកតុកជាសកម្មភាពរបស់ស្វាមីខ្លួនបានសាក់រូប Ruthko នៅស្មារបស់ខ្លួនដោយបានបង្ហាញថា «បងចិនស្ពាយប្អូនជាប់ខ្នងជានិច្ច មិនអីទេ»។ ជាមួយនឹងរូបភាពរបស់ Ruthko នៅលើស្មារបស់ KingChi តារាចម្រៀងរូបនេះក៏មានការឆ្លាក់អក្សរពីក្រោមរូបភាពថា «ប្អូនប្រុសជាទីស្រលាញ់របស់បង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikdq-kPAprXiIQLQ9saDqoluwwUhguV7oDY7g6a1ivMjpm1LnMlierbUK_40EwCnaUI5iH90HPwveFHV3hhYSP5JGVVgtD9181imGABS0CGe3-J5Vb2MFwW6-Vb6AtZuNKFRatMXdFG2j13AE9VM1FeDB_FaKygc1NA1mbwidOdzZU3zAd-xtioXnwwcHg/s960/image_2025-03-24_09-57-23%20(2).png
នៅលើបណ្តាញសង្គមរបស់ KingChi វិញក៏បានចែករំលែកពីដំណើរការរបស់លោកក្នុងការសាក់រូប Ruthko ខណៈអក្សរដែលសរសេរថា «ប្អូនប្រុសជាទីស្រលាញ់របស់បង» គឺលោកសរសេរដោយដៃខ្លួនឯងផ្ទាល់។ ជាមួយវីដេអូនេះ ម្ចាស់បទ «៥ដុល្លារ» បានបង្ហាញថា វាជាអនុស្សាវរីយ៍ ដ៏មានតម្លៃមួយសម្រាប់លោក។ ទង្វើរបស់ KingChi ដែលសុខចិត្តឈឺសាច់ក្នុងការសាក់រូបរបស់ Ruthko នេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនកោតសរសើរជាពិសេសពីទំហំសេចក្តីស្រលាញ់ពិតប្រាកដទុកដូចជាប្អូនទោះបីជាមិនជាប់សាច់ឈាមគ្នាក្តីតែការរាប់អានរបស់អ្នកទាំងពីរគឺមានជារៀងដរាបទោះបីជាម្ខាងទៀតលាចាកលោកហើយក៏ដោយ ប៉ុន្តែវត្តមានរបស់ Ruthko នៅតែជាភាពចងចាំរបស់ KingChi ជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5Ou8PcYOSbSVVRX1QD61lFkieaIVK1RGseN5FamtwCxnvnTdu2YJpyk00ci6b8UXzis0mVvtOWaLxc-q0ZPDOMOTaGRuEeupA4yREvWKXcRhI_5z04gSHZIBBHCPzvUMTV2MOn3sxD_XvZiHAD8rf4qGOrqV0drwQ4F5NfGMVL9_fcJQSza5FIjQu_q0Z/s960/image_2025-02-18_08-59-37.png

បន្ទាប់ពី Ruthko ទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ក្នុងវ័យ២៤ឆ្នាំបន្សល់ទុកនូវសេចក្តីអាឡោះអាល័យយ៉ាងខ្លាំងពីក្រុមគ្រួសាររបស់លោក ហើយតារារ៉េប KingChi គឺតែងតែពោលនឹករលឹកទៅកាន់ Ruthko និងចេញមុខនិយាយចង់ឱ្យប្រព័ន្ធតុលាការពន្លឿនករណី Ruthko ឱ្យឆាប់រហ័សបន្ទាប់ពីរឿងក្តីរបស់ Ruthko ស្ងប់ស្ងាត់មិនទាន់ទទួលបានពន្លឺយុត្តិធម៌៕