អ្នកជំនាញផ្នែកចំណីអាហារហាមដាច់ខាតយកអាហារកំប៉ុង ឬទឹកផ្លែឈើកំប៉ុងដាក់ក្នុងទូរទឹកកក ពីព្រោះការបរិភោគអាហារកំប៉ុងដែលក្លាសេក្នុងទូរទឹកកក នឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ង ឬកើតជំងឺផ្សេងៗ ដូចជា ៖ ជំងឺថ្លើម និងជំងឺមហារីក ។ បើយើងពុំអាចដាក់អាហារកំប៉ុងក្នុងទូរទឹកកក តើគួរដាក់វានៅកន្លែងណា ទើបល្អ?
.png)
តើជ្រាបទេថា យើងពុំគួរដាក់អាហារកំប៉ុងក្នុងទូរទឹកកកទេ មិនថាត្រីខកំប៉ុង ឬទឹកផ្លែឈើកំប៉ុង គឺសុទ្ធតែមានផលប៉ះពាល់ដល់សុខភាពទាំងអស់ ។ អាហារកំប៉ុងត្រូវបានផលិតឡើងសម្រាប់ទុកនៅកន្លែងណាដែលមានសីតុណ្ហភាពធម្មតា ប៉ុន្តែមនុស្សភាគច្រើនតែងតែយល់ខុសថា ការយកអាហារកំប៉ុងទៅដាក់ក្នុងទូរទឹកកក គឺអាចរក្សាទុកវាបានយូរ ។.png)
អ្នកជំនាញផ្នែកចំណីអាហារឱ្យដឹងថា បើយើងយកអាហារកំប៉ុងទៅដាក់ក្នុងទូរទឹកកក គឺសំណើមក្នុងទូរទឹកកក និងអុកស៊ីសែននៅផ្នែកខាងក្រៅទូរទឹកកក នឹងមានប្រតិកម្មជាមួយគ្នា ។ វានឹងបណ្តាលឱ្យចេញច្រេះនៅលើសំបកកំប៉ុងអាហារ ហើយពេលយើងបរិភោគអាហារក្នុងកំប៉ុងនេះ គឺនឹងបរិភោគអាហារលាយឡំជាមួយជាតិច្រេះ វាដូចគ្នានឹងយើងបរិភោគលោហៈចូលក្នុងពោះ ។ ជាតិច្រេះនឹងបង្កើតជាតិពុលដល់កោសិកាក្នុងរាងកាយ, ប៉ះពាល់ថ្លើម និងកើតជំងឺមហារីក ។
ហេតុនេះ គួរតែទុកអាហារកំប៉ុង និងទឹកផ្លែឈើកំប៉ុង នៅកន្លែងណាដែលមានសីតុណ្ហភាពធម្មតា មិនត្រជាក់ពេក និងមិនក្តៅពេក ដើម្បីកុំឱ្យខូចគុណភាពអាហារ ។ ប៉ុន្តែបើចង់បរិភោគអាហារត្រជាក់ៗ យើងអាចចាក់អាហារចេញពីកំប៉ុងចូលក្នុងចាន ហើយយកចាននេះទៅដាក់ក្នុងទូរទឹកកក ដើម្បីកុំឱ្យមានគ្រោះថ្នាក់ដល់សុខភាព ៕










