ធ្លាប់តែឮគេនិយាយថាព្រះធរណីស្រូប! ពលរដ្ឋប្រេស៊ីលនៅភាគឦសានតំបន់អាម៉ាហ្សូនរងគ្រោះដោយព្រះធរណីស្រូបមែន
ប្រទេសប្រេស៊ីល ៖ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ពលរដ្ឋជាង១,២០០នាក់ ដែលរស់នៅទីក្រុងភាគឦសានតំបន់អាម៉ាហ្សូន ប្រទេសប្រេស៊ីល បានរងគ្រោះដោយសារព្រះធរណីស្រូបផ្ទះសម្បែង និងអគារអស់រយៈពេលជាច្រើនសប្តាហ៍ ។ វាបណ្តាលមកពីភ្លៀងធ្លាក់យ៉ាងខ្លាំងធ្វើឱ្យដីក្នុងទីក្រុងនេះទន់ជ្រាយ និងបាក់ស្រុតក្លាយជារណ្តៅធំៗជាច្រើនកន្លែង ។

រយៈពេលជាច្រើនសប្តាហ៍មកនេះ ផ្ទៃដីនៅទីក្រុង Buriticupu ខេត្ត Maranhao ស្ថិតនៅភាគឦសានតំបន់អាម៉ាហ្សូន ប្រទេសប្រេស៊ីល បានបាក់ស្រុតបន្តិចម្តងៗក្លាយជារណ្តៅធំៗជាច្រើនកន្លែង ហើយរណ្តៅនីមួយៗមានជម្រៅជាច្រើនម៉ែត្រ ។ ហេតុនេះ សាលាក្រុងបានប្រកាសអាសន្នថា មានពលរដ្ឋប្រមាណ ១,២០០នាក់ កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ដោយសារផ្ទះរបស់ពួកគេបាក់ធ្លាក់ចូលក្នុងរណ្តៅជ្រៅៗ ខណៈទីក្រុងនេះ មានពលរដ្ឋរស់នៅចំនួន៥៥,០០០នាក់ ។.png)
ការប្រកាសអាសន្នរបស់សាលាក្រុង Buriticupu កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៥ បញ្ជាក់ថា រយៈពេលជាច្រើនខែមកនេះ រណ្តៅដីជ្រៅៗទាំងអស់កាន់តែមានទំហំធំឡើង រហូតធ្វើឱ្យអគារ និងផ្ទះសម្បែងពលរដ្ឋជាច្រើនខ្នងបាក់ធ្លាក់ចូលក្នុងរណ្តៅជាបន្តបន្ទាប់ ។

អ្នកស្រុកវ័យចំណាស់ម្នាក់ដែលរស់នៅទីក្រុង Buriticupu អស់រយៈពេលជាង២០ឆ្នាំ និយាយថា ដីនឹងបាក់ស្រុតបន្ថែមទៀត ដោយសារភ្លៀងធ្លាក់ខ្លាំងពេកធ្វើឱ្យដីទន់ជ្រាយ ។ រីឯមន្ត្រីសាលាក្រុងឱ្យដឹងថា អាជ្ញាធរគ្មានវិធានការដោះស្រាយបញ្ហាព្រះធរណីស្រូបផ្ទះសម្បែងពលរដ្ឋទេ ប៉ុន្តែសូមពលរដ្ឋតាមដានស្ថានការណ៍ឱ្យបានដិតដល់ ។
គួរបញ្ជាក់ថា ទីក្រុងនេះមានបញ្ហាដីបាក់ស្រុតក្លាយជារណ្តៅធំៗជាច្រើនកន្លែងកាន់តែញឹកញាប់ ហើយវាបានកើតឡើងអស់រយៈពេល៣០ឆ្នាំហើយ ។ អ្នកជំនាញសន្និដ្ឋានថា គឺបណ្តាលមកពីមូលហេតុជាច្រើន ដូចជា ៖ ការកាប់បំផ្លាញព្រៃឈើ, ទឹកភ្លៀងហូរច្រោះដីខ្សាច់ និងការសាងសង់អគារគ្មានផែនការច្បាស់លាស់ ហើយដីនឹងបាក់ស្រុតកាន់តែខ្លាំងពេលភ្លៀងធ្លាក់ ៕





ឌី ស្មាត ហ្គាស បានប្តេជ្ញាចិត្ត ផ្គត់ផ្គង់តែសំបកធុងហ្គាសថ្មី តែប៉ុណ្ណោះ ដើម្បីធានាសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងសហគមន៍ ពីហានិភ័យហ្គាស ផ្សេងៗ ដោយមានការឆៀកត្រួតពិនិត្យសំបកធុង រៀងរាល់ ៥ ឆ្នាំម្តង ព្រមទាំងមានការត្រួតពិនិត្យសំបកធុងគ្រប់ពេល មុនពេលដឹកជញ្ជូន ជូន អតិថិជន។ បេសកម្មរបស់ក្រុមហ៊ុនគឺផ្តល់នូវសេវាកម្មដែលមានទំនុកចិត្ត រហ័ស ងាយស្រួល និងសុវត្ថិភាព ជូនអតិថិជន គ្រប់រូប។
ក្រុមហ៊ុន ឌី ស្មាតហ្គាសជាមួយការប្តេជ្ញាចិត្ត នាំយកនូវរបកគំហើញថ្មី តាមរយៈការប្រើប្រាស់អេប ដើម្បីកម្ម៉ង់ហ្គាស ព្រមជាមួយសេវាកម្មដ៍មានគុណភាព បូករួមនឹងឆន្ទៈ ក្នុងការផ្គត់ផ្គង់តែសំបកធុងថ្មីប៉ុណ្ណោះ ឌី ស្មាត ហ្គាស នឹងព្យាយាមធ្វើការផ្លាស់ប្តូរវិស័យ ផ្គត់ផ្គង់ហ្គាស ក្នុងប្រទេសកម្ពុជា ដោយរួមបញ្ចូលគ្នាជាមួយបច្ចេកវិទ្យា ថ្មី ផ្តល់ជូននូវបទពិសោធន៍ដ៍ល្អឥតខ្ចោះជូនអតិថិជន។ អតិថិជនអាចធ្វើការកម្ម៉ង់ហ្គាស យ៉ាងងាយស្រួលជាមួយអេបកម្ម៉ង់ហ្គាស ឌី ស្មាត ហ្គាស និងរីករាយនូវ សេវាកម្ម យ៉ាងរហ័ស សុវត្ថិភាព ព្រមទាំងការដឹកជញ្ជូនបែបស្តង់ដារអន្តរជាតិ៕










.png)

.png)








.png)

.png)








.jpg)
.jpg)


