Home ព័ត៌មានអន្តរជាតិ ចិនរកឃើញមេរោគថ្មីក្នុងសត្វប្រចៀវអាចឆ្លងមករាងកាយមនុស្សដូចជំងឺកូវីដ-១៩

ចិនរកឃើញមេរោគថ្មីក្នុងសត្វប្រចៀវអាចឆ្លងមករាងកាយមនុស្សដូចជំងឺកូវីដ-១៩

111
0

ប្រទេសចិន ៖ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មាន South China Morning Post បានផ្សព្វផ្សាយពីរបាយការណ៍មួយដែលសរសេរពីអ្នកវិទ្យាសាស្ត្រចិនមួយក្រុមបានរកឃើញមេរោគថ្មីក្នុងសត្វប្រចៀវ ហើយមេរោគនេះអាចឆ្លងពីសត្វមករាងកាយមនុស្ស ដូចជំងឺកូវីដ-១៩ ដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQURW9wWYk3QSfzzpZYneB4g2amEVfpfqB09r2fMmitk2VmBOSHVYvmsBFn2IT235oZc2s2fBiTOHAyJfsj3kZPAgkBavAMRdEr7xVLboRUzCdkkX3MCQQid9wmHCb5pAqRhTIk-YMJEXXS8MDmSDRW3_pAOQWkxA-op6w6vhCMSYCmMnf5zXJnc9jlBVw/s764/image_2025-02-22_16-10-07%20(2).png

ក្រុមអ្នកវិទ្យាសាស្ត្រចិនបានហៅឈ្មោះមេរោគថ្មីនេះថា HKU5 ដែលវាស្ថិតក្នុងក្រុមមេរោគ Merbecovirus និងស្ថិតក្នុងក្រុមមេរោគដែលបង្កឱ្យមានរោគសញ្ញាផ្លូវដង្ហើមនៅមជ្ឈិមបូព៌ា (Mers) ។ មេរោគថ្មីនេះត្រូវបានរកឃើញជាលើកដំបូងក្នុងសត្វប្រចៀវពូជ Japanese pipistrelle bat ដែលរស់នៅទីក្រុងហុងកុង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAU37xArFi6-7_gNie_N0qPeXni19aUGoXq5RfN_8VgLbSwEU4paPE7GS1XLHVWXzR7cs_gdIKWS2bXSAJ2ElzBv9HjOYC0EsL0t9QPCcibMKAz2tgmtGXRKd9kGcn-klyFhuy7NJYOjLF0OMmLg1f2fJcw7phMwhrN71jzqeQ2lY7X9yZBQ-W1MOPPTlb/s1020/image_2025-02-22_16-10-07.png

បើទោះជាគេពុំទាន់ជ្រាបពីប្រភពមេរោគក្នុងសត្វប្រចៀវច្បាស់លាស់ក្តី ប៉ុន្តែការស្រាវជ្រាវផ្សេងៗបង្ហាញថា ការវិវត្តរបស់មេរោគក្នុងខ្លួនសត្វប្រចៀវអាចឆ្លងទៅរាងកាយមនុស្សបាន ។

ក្រុមអ្នកវិទ្យាសាស្ត្រចិនបានសរសេររបាយការណ៍ស្តីពីការឃើញមេរោគថ្មីនេះ គឺដឹកនាំការសរសេរដោយលោកស្រី Shi Zhengli ឬមនុស្សភាគច្រើនហៅថា «Batwoman» ។ លោកស្រីជាអ្នកជំនាញផ្នែកមេរោគមកពីវិទ្យាស្ថានមេរោគវូហាន ស្ថិតនៅខេត្តហ៊ូប៉ី ប្រទេសចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsVBorCKNJlDEIAftwwJbZM_UHUVU7n16aA0PVWLkJCX0pgKyOnpcU4y3hvkff-hkYCvty0N0wCNbxCjCjtuOkuj8vI-toLO7mWcWbSZLNMzmOcwdm2As4Q0bGTeDw0VTMyZXiUFMxOtNd5ojpPMNWyuVgFPDvOaYpoaNCR7YwLRxrxG83gkq1STuqwzVL/s996/image_2025-02-22_16-10-07%20(3).png

គួរបញ្ជាក់ថា វិទ្យាស្ថានមេរោគវូហាន ត្រូវបានមហាជនរិះគន់ថា គឺជាមូលហេតុធ្វើឱ្យជំងឺកូវីដ-១៩ ធ្លាយចេញពីបន្ទប់ពិសោធន៍ និងឆ្លងរាលដាលនៅទូទាំងពិភពលោក កាលពីពេលកន្លងមក ។ ប៉ុន្តែវិទ្យាស្ថាននេះបានបដិសេធថា ពុំជាប់ពាក់ព័ន្ធនឹងការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ទេ ៕