ទន្ទឹមនឹងវត្តមានតារាល្បីៗជាច្រើនចូលរួមក្នុងកម្មវិធីប្រ៊េនលំដាប់ថ្នាក់ពិភពលោក ងាកមកមើលនៅលើបណ្តាញសង្គមកម្ពុជាមានទាំងការអបអរ មានទាំងការកើតទុក្ខមិនសុខចិត្តនៅពេលឃើញតារាស្រុកគេមិនបាន Check In មិនដាក់ Hashtag ឬ mention។ ហេតុអ្វីគ្រាន់តែចំណុចនេះត្រូវក្លាយជាប្រធានបទជជែកវែកញែកហើយជនជាតិខ្លួនឯងត្រូវមកប្រកែកគ្នា តើវាចំណេញទេនៅពេលបង្ហាញឥរិយាបថបែបនេះ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih_1x1Z_xd6C9E9zrW18si3jqGSxD0B1Qcvi4ROCGwLVqpV4rC4VmbBGF7xsKEAZHEGoqav701I83_NbFPD_YHNS0QQ6GTM1NP3sgnK2M7X50eyGKflbD4Pum_RMqZSb_4cQ5iPRB_faT79VbM48QbOfrsg7Aexo1JnfFW6q1NaQ_G5mSezjAspEBAD-Ua/s2048/image_2025-02-19_09-09-59.png
ប្រជាជនកម្ពុជាបានបង្ហាញការសប្បាយចិត្តព្រោះខេត្តសៀមរាប ក្លាយជាគោលដៅដែលមានប្រ៊េនលំដាប់ថ្នាក់ពិភពលោកមករៀបចំកម្មវិធីជាលើកដំបូងទោះបីជាអវត្តមានអ្នកតំនាងជាសាកលចូលរួម ប៉ុន្តែចាត់ទុកថានេះជាជំហានល្អមួយហើយ។ យ៉ាងណាមិញ ទន្ទឹមនឹងល្បីកក្រើកប៉ុន្មានថ្ងៃចុងក្រោយនេះស្រាប់តែនៅលើបណ្តាញសង្គមមានជាការវែកញែកបង្កើតទៅជាប្រធានបទ ក្រោយពីតារាថៃមកចូលរួមមិនបាន Check In មិនដាក់ Hashtag ឬ mention ពីប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguBXthQXjQJNSj1OJ8ZurSA6ZsaSjvNB_wko-ft3xvXNHZ6waZ15KsqGBxN7HFZMVCg1kX5rZSxs1oTRNGgDDcWhLtNHmA6Oc93Dh2wpuObcQBRgfUCSpYakC-GVzW1he0XDmReoPbBSBjV-NJxuihwqiqSmDQyyguTtQvcBEZlhoQcr4xXyOPwC2RkTYu/s2048/image_2025-02-19_09-10-01.png

ទន្ទឹមនឹងការជជែកវែកញែកនេះ កញ្ញា ខាត់ ស្រីច័ន្ទ បានលើកជាយោបល់ឱ្យប្រជាពលរដ្ឋមួយចំនួនបើកចិត្តឱ្យទូលាយ។ នាងបានសរសេររៀបរាប់ថា «ខ្ញុំអត់មានកាន់ជើងខាងណាទេ គ្រាន់ចង់ឱ្យបងប្អូនបើកចិត្តឱ្យទូលាយបំផុត ទី ១ Bvlgari ជួល Davikah ឱ្យ Promote Brand គេ មិនមែនមក Promote ប្រាសាទយើងទេអ៊ីចឹងហើយគេមានសិទ្ធផ្ទាល់ខ្លួន
ទី ២ រូបទីមួយនៅប្រទេសថៃមែនតែបើមិន mention ដាក់ Hashtag ថា Thailand ទេគ្មានអ្នកណាដឹងថាថៃទេ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPX9S0LeU_AiT3AZkZou9nDeuaLtsuitsAuKIbNJWGvAN6vgU4fcO7ibRTBH2sXADnEbkOAhh7tQdruyL0Pmqgpr-XhjdIswNJgAyh3fTxsq8otMhYueEXizZhwNKQDMFgUMkqQogEt_jFaKQa2lsD3SQA3QBZ3VuFYVMcorqowhFrCPWmP0lJWBJXzQX3/s1350/image_2025-02-22_11-44-23.png
ទី ៣ រូបទី ២ ប្រាសាទប្រទេសខ្ញុំដល់ណាក៏គេស្គាល់ដែរ ទោះជាមិនដាក់ Hashtag ឬ mention ក៏គេស្គាល់ដែរ ប្រៀបដូចជា Brand Bvlgari អ៊ីចឹង មួយទៀតគេឃើញតែ Background ប្រាសាទដ៏ស្រស់ស្អាតនឹងក៏គេចង់ដឹងតាមរកទាលតែឃើញដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp7xRw_xqOqwkaGgFqh120YQuEIYgFSPmDZStOnod9R2KfiXyeLfSVKlK8Ce7RebmrPSP5Yc2XYriLp-AOI28tHBfEnWTYxzuVcB6aKcMNy5ThU5puL4B83Pfa6Y-2_87yIVcTsjHQgbTQA3YiZg3LaEf-zPSmKLj-71AHLumMUCbFdj3uHIzQDbwh6iKg/s2048/image_2025-02-22_11-44-25.png
ទី ៤ កុំឱ្យគេមានអារម្មណ៍យើងចិត្តចង្អៀតពេកអី ធ្វើឱ្យគេមានអារម្មណ៍ថាត្រូវតែប្រយ័ត្នខ្លាចមានកំហុស follower គេច្រើនដែរគេ Post ប៉ុណ្ណឹងក៏មានអ្នកចាប់អារម្មណ៍មិនតិចដែរ Fan គេមិនមែនមានតែត្រឹម asian ទេ ហើយក៏មិនមែនមានកម្មវិធីធំបែបនេះតែម្ដងនឹងដែរ នៅស្រុកខ្មែរយើង លើកក្រោយអាចមានអ្នកល្បីៗមកច្រើនជាងនឹងក៏ថាបាន ត្រូវចេះខ្ចីដៃគេប្រើសិន រឿងផ្សេងចាំគិតតាមក្រោយ សូមអរគុណ»៕