នៅលើប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថាតារាចម្រៀងនិងសម្តែងចិន Lu Han អតីតសមាជិកក្រុម EXO និងតារាស្រី Guan Xiaotong កំពុងមានពាក្យចចាមអារ៉ាមថាបែកគ្នាហើយតាំងពីចុងឆ្នាំ២០២៤។ អ្នកទាំងពីរបានបង្ហាញទំនាក់ទំនងជាសាធារណៈក្នុងឆ្នាំ២០១៧ ខណៈដើមឆ្នាំ២០២៥ វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមនៅក្នុងប្រទេសចិនរបស់ Lu Han ក៏ត្រូវបាន Banned ព្រោះតែបង្ហាញអាកប្បកិរិយាមិនសមរម្យពេល Live។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeyN-ybFpFHFbLkPRt6ghHJwbqjJR9uA3TEd4a3VitCf77i0-1WEv4jWaKn3svQ-3PBGsS0Fl_tL-JQsCWyJcS_tGtN48GJD49mzk8F_EQ3jIxaWoUG2YAPMhXXyprGD4TgXVFM1N7pNWaSKOm7tc-qMOduOqGQKCLCzmUkbAMwqcA3tIfj9yvzJDtOp2a/s1350/Snapinsta_app_464164577_393123650537536_4146132887400918210_n_1080.jpg

ចាប់តាំងពី Lu Han និង Guan Xiaotong បង្ហាញទំនាក់ទំនងរបស់ពួកគេជាសាធារណៈមក ពួកគេទទួលបានចាប់អារម្មណ៍យ៉ាងខ្លាំងហើយត្រូវជំនះឧបសគ្គជាមួយគ្នាពីហ្វេនៗដែលមិនពេញចិត្តចំពោះទំនាក់ទំនងនេះ រហូតមានការទទួលយកទំនាក់ទំនងនេះបន្តិចម្តងៗ ហើយមនុស្សជាច្រើនថែមទាំងទន្ទឹងរង់ចាំអ្នកទាំងពីរចូលរោងការ។ ប៉ុន្តែថ្មីៗនេះ មានពាក្យចចាមអារ៉ាមកាន់តែច្រើនឡើងអំពីការបែកគ្នាខណៈថ្មីៗនេះ អ្នកនិយមលេងអ៊ីនធឺណិតម្នាក់បានបង្ហោះលើ Xiaohongshu ថាអ្នកទាំងពីរបានបែកគ្នាកាលពីខែធ្នូ ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQBMAgqeeN51g7z8xQEbx9g7Br8kO74CmuqGwh6b2sDIygu1-m2f_E2m70YPhmpnnXXmXmBog68v0am0IAQqADyNtT0zGaz2QwySbfwv9ACqbzXglCeWw0aQqQE90YOoMKq0uidLYO9Npq2bcnR0koV-mMwUEMpLOwoi2aSzLpHmdas0oss7qxItDIrMEN/s1350/Snapinsta_app_468377337_557048760303037_167588513725431751_n_1080.jpg

អ្នកបង្ហោះនោះបាននិយាយថា Lu Han និង Guan Xiaotong បានបែកបាក់គ្នា ហើយបាននិយាយថាមិត្តរបស់ពួកគេមាន WeChat របស់ Guan Xiaotong ហើយ Guan Xiaotong ខ្លួនឯងផ្ទាល់បាននិយាយនៅក្នុងរង្វង់មិត្តភក្តិរបស់នាងថាពួកគេបានបែកគ្នា ហើយការបែកបាក់បានកើតឡើងកាលពីខែធ្នូ ឆ្នាំ២០២៤ ដែលគួរឱ្យភ្ញាក់ផ្អើលផងដែរ។ ទន្ទឹមនឹងនោះ ការគិតអំពីស្ថានភាពរបស់ Lu Han នៅក្នុងការ Live កាលពីខែធ្នូ ឆ្នាំ២០២៤ វាហាក់ដូចជាបញ្ជាក់ពីពាក្យចចាមអារ៉ាមនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCo_y9Y3ykyRDgRsrrDrBMZJF4RpO07U23S9ko6G71wVdNAMztFDhyphenhyphenox5VLHNUu-q3Y1EuPDxln8z0RwWa6WJyOGDS0zT-1VjEyaj3gCSsJsq65LlbQzIJaABV6MzjMciIf6tboJsrRvKde7MFMaG9XqboPsydm5h_W25io5_t6ouYRHNN-cqHl4QQ_CXB/s754/image_2025-02-22_15-12-54.png

ទោះបីជាយ៉ាងណាក៏ដោយ ទាំង Guan Xiaotong និង Lu Han មិនទាន់បានឆ្លើយតបនៅឡើយទេ ហើយគេនៅមិនទាន់ដឹងថា ពួកគេបានបែកបាក់គ្នាឬយ៉ាងណានោះទេ។ ប៉ាប៉ារ៉ាស៊ីម្នាក់ឈ្មោះ Wang Dafa ក៏បានលើកឡើងពីស្ថានភាពបច្ចុប្បន្នរបស់ Lu Han និង Guan Xiaotong ដោយនិយាយថាទំនាក់ទំនងរវាងអ្នកទាំងពីរពិតជាបានផ្លាស់ប្តូរ ហើយពួកគេនឹងមិនរៀបការក្នុងពេលឆាប់ៗនេះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHpsgg06cTOTdsOnGWh9v2PDgGZbr4JspFny7XBYPhzjNcnb2PcP12GWKiBaMeUsj7iXAM6Jlk1utaaEdpc95MGAgqNlIdPhhcPktA8XADWJtMOr_JKhSavqOlC2GLr3Q8jT4AIEvERleZ_fkbCGUK8-R5HIQct_RSztBfuPAbLjoIti36kNMcTHh1rLCz/s879/image_2025-02-22_15-12-55.png

អ្នកមួយចំនួនថែមទាំងបង្ហាញព័ស្តុតាងនៃការបែកបាក់របស់ពួកគេ ដោយបាននិយាយថាអ្នកទាំងពីរមិនបានបង្ហាញរូបគូអស់រយៈពេលជិត ១០ ខែមកហើយ ហើយ Guan Xiaotong មិនបានឃើញ Lu Han មកថ្ងៃកំណើតរបស់នាងទេ ហើយអ្នកទាំងពីរមិនមានវត្តមានរួមគ្នា ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុប។ នេះគឺបញ្ជាក់ពីភាពខុសប្លែកដោយកាលពីមុនពួកគេបង្ហោះរូបថតរួមគ្នាដើម្បីបង្ហាញពីក្តីស្រលាញ់ ប៉ុន្តែឥឡូវនេះឃើញថាមានការថយចុះគួរឱ្យកត់សម្គាល់៕