តារាចម្រៀង Jennie នៃសមាជិក BLACKPINK បានទម្លាក់ MV ថ្មីជាមួយតារាអាម៉េរិក Doechii ម្ចាស់ពានរង្វាន់ Grammy ដែលធ្វើឱ្យអ្នកគាំទ្ររបស់នាងពេញចិត្តជាមួយរសជាតិរបស់ Jennie ទាំងការរ៉េប និងស្ទីលតុបតែងខ្លួនបញ្ចេញភាពស៊ិ.ចស៊ីរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGtEfLY351qgWzWldWpCsxCJajDNgIPzePlI4UA3SqXXdu_x8BTBobLH5HQRrg31Jtx5mBbXUUPeFpZB0GXrHZ19lq7PfXkdjF3RpLjxtzqEjtlcW3Je9RKHHoKVJgliJ0i7oFEC0aLE5yuKRhDOZUBQhusDm1r0BEZTRux9msryGt4sSKjSfjt3AUfBx2/s1373/image_2025-02-22_13-53-20.png

នៅថ្ងៃទី២១ កុម្ភៈ Jennie បានទម្លាក់បទ ExtraL ជាផ្លូវការដែលជាចម្រៀងទី ៣ ពី អាល់ប៊ុម RUBY ដែលជាការចាប់ដៃគ្នាលើកដំបូងរបស់នាងជាមួយតារាចម្រៀងរ៉េបស្រីជនជាតិអាម៉េរិក Doechii មុននឹងទម្លាក់អាល់ប៊ុមនាខែ៣ខាងមុខ។ Doechii គឺជាតារារ៉េបម្នាក់ដែលកំពុងធ្វើឱ្យមានការចាប់អារម្មណ៍ជាមួយនឹងស្ទីលតន្ត្រីទាន់សម័យគួរឱ្យចាប់អារម្មណ៍របស់នាង។ នៅឯពានរង្វាន់ Grammy លើកទី ៦៧ នាងបានឈ្នះពានរង្វាន់សម្រាប់អាល់ប៊ុមចម្រៀងរ៉េបល្អបំផុត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgreEXlGmIOsFY4BRJcUoSfHwppGqt4B1YJGgL_NBm19FhDlH6COsYFTDmliRYpFm8ZM_lTHLkv6lf2Zqv7L41w9p72nGh0gP-eiuwgr9Z5m_q32xcDVBcJPMFIxWLaXdThz2QGY33GgS70ohsj-ZA2I5vF_BNfOyoWtDyBV5NSMuASNTUxJYxIM9aurMeD/s1324/image_2025-02-22_13-53-24.png

«ExtraL» គឺជាការ Remix បែប Hip-hop ដ៏អស្ចារ្យសម្រាប់ទាំង Jennie និង Doechii ដើម្បីបង្ហាញទេពកោសល្យរបស់ពួកគេ។ នៅក្នុងបទនេះសមាជិក BLACKPINK រូបនេះបានចូលរួមក្នុងការតែងនិពន្ធ ហើយជាថ្មីម្តងទៀតបានសង្កត់ធ្ងន់លើសារនៃការគាំទ្រស្ត្រី។ Jennie និងតារាអាម៉េរិកបានផ្ញើសញ្ញាមួយថាស្ត្រីមានទំនុកចិត្តក្នុងការធ្វើអ្វីដែលខ្លួនចង់បាន។ លំហូរដ៏លឿនរបស់ Jennie មិនធ្វើឱ្យអ្នកគាំទ្រខកចិត្តឡើយ ដោយនាង«វាយបក» ទៅកាន់អ្នករិះគន់។ បទនេះក៏បានប្រើពាក្យពេចន៍អសុរោះមួយចំនួនដោយមានការសម្គាល់តែ18+។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKPB8c4rNia-j_7X7VDaMqkbNyvI-XyS6E4EQjg4Lr2aPz07sBKwdcfhSehBTbRwwrG-TW4Tpf_e70htUmC8EX8jEB_6wDEikoHlJJ723kx3qDu245W_g-X2aRgmCJbfXeKO7Mai6TOrObsULQnUAPiwXE3HsCDH6IGChOReAzY28Z-dVtXxoFJLW_2t9_/s1366/image_2025-02-22_13-53-18.png

ផ្នែករបស់ Doechii គឺជាការរំលេចដ៏ល្អឥតខ្ចោះ សំលេងរ៉េបរបស់នាងគឺខ្លាំង ជាមួយនឹងការសង្កត់សំឡេងប្លែកៗដែលធ្វើឱ្យអ្នកស្តាប់លេងឡើងវិញបន្ទាប់ពីស្តាប់រួច។ តារា Grammy រូបនេះជួយ Jennie បញ្ចប់បទចម្រៀងដ៏ទាក់ទាញ ប្រៀបធៀបទៅនឹងស្នាដៃហ៊ីបហបរបស់អាម៉េរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkGHCTXLtMJfEo4AvkvVwIYmpPHG8bMZOQjoEnoZDfz4AR06ZtznBgo4o8jh93ELLUEfTkk9spxxKeayoqaV8wwWamufpQVLW5ENSOu-FOfGpgRPZ-YnRENTMSTM43kaHEyK0qJjouurYaRY3XbuDSbTWmyBmrgmPzmMGC-HA_JrY4EZmYnzY1t43JmEH0/s1366/image_2025-02-22_13-53-16.png

ចំពោះ MV វិញ Jennie បន្តធ្វើឱ្យអ្នកគាំទ្រទទួលបានភាពរីករាយជាមួយនឹងរូបភាពថ្មីទាំងស្រុង។ វាហាក់បីដូចជានេះជាលើកទីមួយហើយដែលតារាស្រី Kpop ប្តេជ្ញាចិត្តតាមដែលអាចធ្វើទៅបានជាមួយនឹងគោលគំនិតដ៏រឹងមាំរបស់សហរដ្ឋអាម៉េរិក-ចក្រភពអង់គ្លេស។ បើប្រៀបធៀបទៅនឹងផលិតផលដែល Jennie បានចេញផ្សាយ «ExtraL» កំពុងទទួលបានការឆ្លើយតបជាវិជ្ជមានបំផុត៕