Home Blog Page 608

មិនយូរទៀតទេ យើងនឹងឃើញឡានហោះ​នៅលើមេឃ…

0

សហរដ្ឋអាមេរិក ៖ ក្តីសុបិនរបស់មនុស្សគ្រប់គ្នាចង់ឃើញរថយន្តហោះនៅលើមេឃ គឺមិនយូរទៀតទេ ក្តីសុបិនពួកគេនឹងក្លាយជាការពិត ។ នៅខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមហ៊ុនអាមេរិកឈ្មោះ Alef Aeronautics បានបង្ហាញវីដេអូរថយន្តហោះលើអាកាសដ៏ទំនើបបំផុតម៉ាក Alef Model Zero និងត្រៀមលក់ឱ្យអតិថិជនដែលកុម្ម៉ង់ទិញនៅឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-AWS9fYvmSmLCrVNQMg_WyakevfWmnTRyzAuRgOGs5fic2N768u9EodXRxcsLk4TDEWqS_iaOBTaT9ViEedCypDz3LTMzM3WlhQnJNfB6CMrMIwbQe221q_T4uULsk9ETtfHQfgXv-2syyShMkHGAyw7T1gmIcqRT9ElFFiM92UkE8sLW3iLRzu_W0fEn/s2000/image_2025-02-26_08-27-50.png

Alef Aeronautics គឺជាក្រុមហ៊ុនបច្ចេកវិទ្យាផ្នែកផលិតរថយន្តហោះរបស់អាមេរិក បានសាកល្បងឱ្យរថយន្តទំនើបនេះហោះលើអាកាសជាលើកដំបូង កាលពីថ្ងៃទី១៩ ខែកុម្ភៈ កន្លងមក ។ រថយន្តនេះអាចហោះទៅលើអាកាស និងហោះចុះមកក្រោមវិញនៅវាលស្មៅមួយកន្លែងក្បែរទីក្រុងសាន់តាម៉ាថេអូ រដ្ឋកាលីហ្វ័រញ៉ា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIZ566Ef13x0ZVrUrHzPd5hIdttvBISSolW0DRI97tdYdptfDj-0-_nCAzhbr0ce16Zo0SDIuoJWQH6Vt1eEEwTiBTirl5uF08tMlWME92YGs-9qCMpoyPw1y1O5YOflRXSoPE4_Bh4ZRzR1KWG3VVjmM_rmfZ61KyD1cZw-ozUodSGGawFW0k7fFC0yWt/s818/image_2025-02-26_08-27-51.png

លោក Jim Duchovny នាយកក្រុមហ៊ុន Alef Aeronautics និយាយថា ក្រុមហ៊ុនបានសាកល្បងរថយន្តហោះដំបូងគេលើពិភពលោក ប៉ុន្តែលោកពុំបានបង្ហាញវីដេអូរថយន្តហោះលម្អិតទេ ដោយសារលោកចង់ការពារភាពជាម្ចាស់កម្មសិទ្ធិរបស់ក្រុមហ៊ុន និងធានាសុវត្ថិភាពដល់អតិថិជន មុនពេលក្រុមហ៊ុនលក់រថយន្តហោះជាផ្លូវការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGr8Qau_47wxnZChf5xdI4IwIO6ntPJKayjR0fleicrW0wgT_w0v3WFtQgWJKZ_6Ve-Btr699HwPO8wEEBz2rcKyz6LCiUcpuE1ZENSMJIUc314wJRSqdj2_-y3Hsi0eO8J70TQyieiSUdaS5pr17v3MASHA76LBxB_4dEGB8zr-sZ_KEJDeNctK6qoROp/s1440/image_2025-02-26_08-27-52%20(2).png

រថយន្តហោះមានលក្ខណៈស្រដៀងនឹងរថយន្តធម្មតាដែរ គឺវាអាចចតនៅចំណតរថយន្ត និងបើកបរនៅតាមដងផ្លូវដូចរថយន្តធម្មតា ប៉ុន្តែវាមានពិសេស គឺអាចហោះបានចម្ងាយ ១៧០គីឡូម៉ែត្រ និងបើកបរលើផ្លូវបានចម្ងាយ ៣២០គីឡូម៉ែត្រ ។ រថយន្តនេះមានប្រព័ន្ធផ្តល់សុវត្ថិភាពដល់អ្នកបើកបរ, ប្រព័ន្ធគ្រប់គ្រងការបម្លាស់ទី, ប្រើប្រាស់ថាមពលអគ្គិសនី១០០%, មានប្រព័ន្ធផ្តល់ដំណឹងពីឧបសគ្គនៅខាងមុខ និងប្រព័ន្ធជាច្រើនទៀត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKhuDq16A3nucEx3-unQTAzrc2zyF2bPWb0g7BnLKF1Qq-M4MSn92mAGhosnVCbk6T8z3OWvs3BdkPbkAtnxglkO1uKIq2Yw2tl4dIK8FfXFbBNDnBuseBub7RQlzN_wF9mPya-Stl1cZ_jSrlmHex7phdUI4zsej0KQ1zSlCNhcamBT3pNzGtFFtbYwdD/s1200/image_2025-02-26_08-27-52.png
ក្រោយការសាកល្បងលើកដំបូងទទួលបានជោគជ័យ ក្រុមហ៊ុនគ្រោងសាកល្បងរថយន្តហោះបន្ថែមទៀតដើម្បីវិភាគទិន្នន័យបច្ចេកវិទ្យាយ៉ាងលម្អិត មុនពេលក្រុមហ៊ុនដំណើរការផលិតរថយន្ត ។ រថយន្តហោះ Alef Model Zero មានការទទួលស្គាល់ពីភ្នាក់ងារគ្រប់គ្រងអាកាសចរណ៍អាមេរិក និងអនុញ្ញាតឱ្យរថយន្តនេះហោះយ៉ាងស្របច្បាប់នៅអាមេរិក ។ បច្ចុប្បន្ន មានអតិថិជនកុម្ម៉ង់ទិញរថយន្តរហូតដល់ជាង៤០០គ្រឿង ហើយក្រុមហ៊ុននឹងចាប់ផ្តើមលក់រថយន្តហោះនៅឆ្នាំ២០២៥ ក្នុងតម្លៃ ៣សែនដុល្លារអាមេរិក ៕

អុញនោះ រថយន្តអគ្គិសនីប្រើតាមរបៀបណាវិញទៅហ្ន៎? បើអាមេរិកប្រកាសបិទស្ថានីយសាករថយន្តអគ្គិសនីរបស់រដ្ឋនៅទូទាំងប្រទេសនោះ?

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ភ្នាក់ងារគ្រប់គ្រងទូទៅរបស់អាមេរិក General Services Administration (GSA) មានគម្រោងបិទបណ្តាញស្ថានីយសាករថយន្តអគ្គិសនីរបស់រដ្ឋនៅទូទាំងប្រទេស ដោយអះអាងថា ស្ថានីយទាំងនេះលែងចាំបាច់ទៀតហើយ ។ វាជាការអនុវត្តតាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាលលោក Donald Trump ដែលឈប់គាំទ្រគម្រោងថាមពលកកើតឡើងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhG9k8bK2S14911j_e8mLLbAPwfqqnoWiBtbgR6hTQxgKUHqkTr6R1wfFdDKHKZ0IZ3oOc27xygt42AV40Xt5mrFDOpzM5_ZHlI8aCDU6T4ThpgWZL6zCKReouQKC8USGlc6Wi9sNrxwAIMUqbt2o9jeKh9EziESNRjq6K9cBaTnNjIHgYa3Ca3XSyHv_3p/s1800/image_2025-02-26_08-24-20%20(2).png

បច្ចុប្បន្ន ភ្នាក់ងារគ្រប់គ្រងទូទៅរបស់អាមេរិក (GSA) មានតួនាទីគ្រប់គ្រងស្ថានីយសាករថយន្តអគ្គិសនីរាប់រយកន្លែងនៅទូទាំងប្រទេស ដែលមានរន្ធដោតសរុបប្រមាណ ៨,០០០ សម្រាប់សាករថយន្តអគ្គិសនីរបស់រដ្ឋាភិបាល និងរថយន្តអគ្គិសនីរបស់មន្ត្រីរាជការ ។ រីឯមូលហេតុនៃការបិទស្ថានីយសាករថយន្តអគ្គិសនីនៅទូទាំងប្រទេស គឺភ្នាក់ងារ GSA បញ្ជាក់ថា វាជាការអនុវត្តតាមគោលការណ៍ណែនាំរដ្ឋាភិបាលក្រោមការគ្រប់គ្រងរបស់លោកប្រធានាធិបតី Donald Trump គឺឈប់គាំទ្រគម្រោងថាមពលកកើតឡើងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit4_Qh6p5AYaTrLhOtu2DuYpmEF3hdzvryLGG_4htyIe2nTyRR9fFWJ49QfL1OWgrsCkFaCELnVsSzrfvJJUm0ulJfSjcbKq-N5mgBKt-xmjsZu30QBMXoMOb7g5mn1x5x_9Cj3uWBQO9_cVecP06ww0nMoecWiwKpO_cKbiH01xEvrBZwgnPkmfhK04D4/s1200/image_2025-02-26_08-24-20.png

ការបិទស្ថានីយសាករថយន្តអគ្គិសនីនឹងប៉ះពាល់ដល់ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនប្រកបដោយនិរន្តរភាពរបស់រដ្ឋាភិបាល ពីព្រោះកន្លងមក រដ្ឋាភិបាលអាមេរិកស្ថិតក្រោមការគ្រប់គ្រងរបស់អតីតប្រធានាធិបតី លោក Joe Biden គឺមានគម្រោងឱ្យពលរដ្ឋផ្លាស់ប្តូរមកប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ។ លោក Biden មានគោលដៅកាត់បន្ថយការប្រើរថយន្តប្រេងឥន្ធនៈ និងបង្កើនការប្រើរថយន្តអគ្គិសនីក្នុងរដ្ឋាភិបាល ប្រមាណ ៦៥ម៉ឺនគ្រឿង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghOUkqIK6DTQHhWEqGctfH94zxhRl8KbYaWfIKCSX3XHJPwey7qs7Mfx7PqLSSNPWotCVWpocfe7Coyw6u4VMSs-_kruwDk9GNeAK4EiuUzsutVqGtZeYkQ7vJgnz5iB4kgNVwS7GWrq_gW1a9p3RKIvUbqtiVqfm0Sa2KXuF-FX_wx7JZNRYKF6DN1GoJ/s1280/image_2025-02-26_08-24-21.png

ការដំឡើងសា្ថនីយសាករថយន្តអគ្គិសនីនៅអាមេរិក គឺប្រើប្រាស់ថវិកាចំនួន៩៧៥លានដុល្លារ ពីគម្រោង Inflation Reduction Act របស់លោក Biden ដើម្បីលើកកម្ពស់ការប្រើប្រស់ថាមពលស្អាត ។ ការសម្រេចចិត្តបិទស្ថានីយសាករថយន្តអគ្គិសនីរបស់ភ្នាក់ងារ GSA នឹងប៉ះពាល់ដល់គោលដៅរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនប្រកបដោយនិរន្តរភាព និងការប្រើប្រាស់ថាមពលស្អាត នាថ្ងៃអនាគត ។ ប៉ុន្តែរហូតមកដល់ថ្ងៃទី២៤ ខែកុម្ភៈ ពុំទាន់មានការប្រកាសជាផ្លូវការពីភ្នាក់ងារ GSA ពាក់ព័ន្ធនឹងការបិទស្ថានីយសាករថយន្តអគ្គិសនីទេ ៕

ជួយការពារផង អ្នកអាចមិនដឹងថា ” លៀសនៅបឹងទន្លេសាប ប្រឈមមុខនឹងការហិចហោច ” ព្រោះតែទង្វើរបស់ជនទាំងនេះ

0

កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហោះនៅលើបណ្តាញសង្គម បង្ហាញពីក្តីកង្វល់ ជុំវិញការនេសាទលៀសនៅបឹងទន្លេសាប ហាក់មានការកើនឡើងខ្លាំង ដែលអាចបណ្តាលឱ្យបាត់បង់ធនធានធម្មជាតិ ទៅថ្ងៃអនាគត។

បណ្ឌិតសភាចារ្យ សុខ ទូច បង្ហាញពីទិដ្ឋភាពជាក់ស្តែង៦ ចំណុចដែលប្រជានេសាទកំពុងបំផ្លិចបំផ្លាញលៀស ជាជីវៈចម្រុះនៅក្នុងបឹងទន្លេសាប ដែលរួមមាន៖

ទី១.គេនេសាទយកទៅសម្រាប់ធ្វើជាចំណីសត្វ
ទី២.គេមិនមែនរាវទេ គេយកម៉ាស៊ីននិងទូក អូសជាទ្រង់ទ្រាយធំ ដើម្បីយកទៅធ្វើជាចំណីត្រី និងកិនធ្វើចំណីសត្វដទៃទៀត
ទី៣.ធ្វើឱ្យបាត់បង់ចំណីអាហារសម្រាប់មនុស្ស
ទី៤.នៅពេលដែលយើងដាច់ពូជ អ្នកជិតខាងនឹងដឹកលៀសមកឱ្យយើងហូប
ទី៥.លៀស និងខ្ចៅនេះជាជីវៈចម្រុះ ដែលមាននៅក្នុងបឹងទន្លេសាប ធ្វើឱ្យមានតុល្យភាពអេកូឡូស៊ី
៦.ការនេសាទបែបបំផ្លាញបែបនេះ តើវាអាចបន្តពូជហើយឆ្លើយតបមកវិញតាមតម្រូវការដែរឬទេ?

លោកបណ្ឌិតសភាចារ្យ សង្កត់ធ្ងន់ថា៖” បើគ្រាន់តែនេសាទយកមកធ្វើជាចំណីអាហាររបស់មនុស្ស មិនខ្វះលៀសហូបនោះទេ តែបើធ្វើបែបនេះ គឺនឹងរលាយហើយ ដូចអ្វីដែលកើតមានក្នុងប្រវត្តិសាស្ត្រ គឺករណីព្រៃឫស្សីបន្ទាយលង្វែកដោយប្រាក់ដួង ហើយលៀសនេះ គឺដោយសារប្រាក់ដុល្លារ”៕

ក្រុមហ៊ុន HONOR បង្ហាញវត្តមាន HONOR X9c 5G តម្លៃ 329$ និង HONOR X9c Smart 5G តម្លៃ 279$ តាន់គ្រប់ជ្រុង ជំនាន់AI ធន់នឹងទឹកក្តៅ ទឹកត្រជាក់ -30c ដំបូងគេបង្អស់ស្រុកយើងហើយ

0

ភ្នំពេញ, ថ្ងៃទី 25 កុម្ភៈ ឆ្នាំ 2025 – ក្រុមហ៊ុន HONOR ប្រចាំប្រទេសកម្ពុជា បានដាក់សម្ពោធស្មាតហ្វូនស៊េរីថ្មី តាន់គ្រប់ជ្រុង ជំនាន់AI ធន់នឹងទឹកក្តៅ ត្រជាក់ -30c លេងហ្គេមស្មូស ថតរូបអែម គឺម៉ូដែល HONOR X9c 5G តម្លៃ 329$ ថែមកាដូសរុប 89$ និង HONOR X9c Smart 5G តម្លៃ 279$ ថែមកាដូសរុប 60$ ផ្អើល តារាកត្តិយស ភ្ញៀវកិត្តិយស និង មិត្តអ្នកសារព័ត៌មាន នៅ Morgan Tower។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2niDhwFaQmUgFWvCk3jfonntNMLDTHHDuKT_PWhPX6TgPP66XhHzAPLrRgdf640bWULQ5vLkNJgSzYLYnYmy42fLlrXACm2ptke2utLWJXGWC00jPI8X3hHKeADlU6oBdBPXvwXwtbmxgu37FNzkyho06eyo1yTT5C2My-B88e69101oaQyzZ4vGZ_moc/s6000/DSC08345.JPG
ចាប់ពីថ្ងៃនេះតទៅ អតិថិជនអាចធ្វើការកក់ទុកមុននូវស្មាតហ្វូនស៊េរីថ្មីតាន់គ្រប់ជ្រុង ជំនាន់AI ធន់នឹងទឹកក្តៅ ទឹកត្រជាក់ -30c គឺម៉ូដែល HONOR X9c 5G តម្លៃ 329$ នឹងទទួលបានកាដូ កាស់ប្លូ៊ធូ EARBUD X7 lite, Bluetooth Speaker, Case និងស្រ្គីន សរុបជាទឹកប្រាក់ 89$ និង ម៉ូដែល HONOR X9c Smart 5G តម្លៃ 279$ នឹងទទួលបាន កាដូ កាស់ប្លូ៊ធូ EARBUD X7 lite, Case និងស្រ្គីន សរុបជាទឹកប្រាក់ 60$ នៅតាមបណ្តាហាងលក់ទូរស័ព្ទដៃនានាទូទាំងប្រទេស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzKfebtALNqzyZxImJaz31IkX1AJaGo5ESl_AcbFMS6MV42DA-RJfUanVyewCFKSPx6swIDmfhY3rbyR44RYDEP6jqlpVLCT7wPDjI9KkfDu6OE2fTx8C7gqzkw6w6LxYf5AlR_GmK5Hf2PCGEaIgtb8D9x-8-H7MWksxtHDuy3UcdL1YNNz2gxOjPpX_o/s6000/DSC08298.JPG

កាន់តែពិសេសពីជំនាន់មុន HONOR X9c 5G តាន់បែប AI គ្រប់ជ្រុងជាងមុនរហូតដល់ទៅ 200% ដោយបន្ថែមមកជាមួយភាពតាន់កម្រិត ផ្កាយ 5 ពីប្រទេសស្វីស មានការកាពាររហូតដល់ទៅកម្ពស់ 2M ភ្ជាប់មកជាមួយហ្នឹងការធន់ជាមួយទឹកក្តៅ និងទឹកត្រជាក់ដល់ទៅ -30c។ បំពាក់បន្ថែមជាមួយគ្រឿងបង្គុំទប់រំញ័រ 2.0 ដែលអាចថែរក្សារនូវគ្រឿងក្នុងពីការធ្លាក់បានយ៉ាងមានប្រសិទ្ធភាព។ ជាមួយហ្នឹងសមាសធាតុផ្សំឡើងពីតួខ្លួនយ៉ាងរឹងមាំទាំងមូល បូករួមទាំងកញ្ចក់កាម៉េរាខាងក្រោយក៏បានដាក់មកដូចគ្នាទៅហ្នឹងកញ្ចក់អេក្រង់ Super Double Tempered Glass AGC DT star2 Plus ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr0RfCOCyQ07s1G4hemP0bX8EVlU9MZA0Kqe5bNXDiKATw3tvXdPWiMyJPYUI3iYsfnDeItn3iZq9pjWCc0YZkQYgZwomFh9IZI5CJvplCP_vbnyygWsiVXybn7xt3OE1jH7uftjYXTCylHB5VVvElzAXMdl68HRKxtulJIX_sy3XDBqwfRWZ86nVFLHXq/s6000/DSC08393.JPG
លោក ថង សារី នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន YAKO TECHNOLOGY (CAMBODIA) CO., LTD. ដែលជាតំណាងចែកចាយផ្តាច់មុខទូរស័ព្ទដៃ HONOR ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា វត្តមានស្មាតហ្វូនស៊េរីថ្មី HONOR X9c 5G គឺជាការកំណែរទម្រង់ អាប់ដេតដ៏អស្ចារ្យក្នុងជំនាន់AI ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជននាពេលបច្ចុប្បន្ន មានរូបរាងស្អាត ទាន់សម័យ ស៊ីវិល័យ អេក្រង់តាន់រឹងមុំាធន់នឹងការធ្លាក់200% (x2) តាន់គ្រប់ជ្រុង ភ្ជាប់បច្ចេកវិទ្យាការពារជម្រាបទឹក IP 65M កម្រិតខ្ពស់ 3ស្រទាប់ការពារ ធន់នឹងសីតុណ្ហភាព ទាំងទឹកក្តៅ និងទឹកត្រជាក់ -30c ហើយអាចចុច ប្រើប្រាស់បានយ៉ាងSmooth ធម្មតា ទោះបីជាសើម ឬទឹកនៅលើអេក្រង់ក៏ដោយ ជាមួយនឹងមុខងារពិសេសចុងក្រោយ Wet hand touch control។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsBaSNX2Syn0knz7YGEKq48-LrRnb2o3iLy0mSBJ2abjMJ8RmDz7RjgyBbiaEAw5lAjoZ1tjJNGn657rKhI1a_BlwKw3vvmV66y69zhjvWGb10b0BcQ2A6uE4IxEfnYu_EMz-C-BCs8SJI64gi70bH3ZOWvIOMD5BhYoszrUIRP8uHBNeenvrh3fm3ZnSM/s6000/DSC08431.JPG

HONOR X9c 5G បំពាក់នូវកាម៉េរាភ្ជាប់មកជាមួយហ្នឹង Len គោលធំទំហំ 108MP មានប្រព័ន្ធទប់លំនឹង Stabilize OIS និង EIS អាចថតរូប Portrait បានដល់ទៅ 3X និង កម្រិត វីដេអូដល់ទៅកម្រិត 4K មានមុខងារAI Eraser អនុញ្ញាតឲ្យយើងលុប ឬ កែប្រែរូបភាពដែលយើងបានថតហើយនៅកន្លែងដែលមានមនុស្សច្រើនឲ្យដូចយើងនៅតែម្នាក់ឯង ឬ យករូបភាពចាស់ៗ មកកែសម្រួលក៏បានដូចគ្នា។ មួយវិញទៀតមុខងារ AI motion Capture អាចចាប់យកចំនុចរូបភាពដែលល្អឥតខ្ចោះ ទោះបីជាយើងពុំបានចុចថតក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvU5G8xU3EbvDKQjVxqUseMjLhg23jyfhyphenhyphenB8gQ4u0k4466pYSHwQVFnu_lPsnJwil7ImV2DHOtP7YmAvonEXWH-BdsGgn87iDuZLOKvwOEiQHfuCcZDQsERVdsHjSVwBruLK9z9W-2EdS4fXkU-hl7rFgmBz9yzch-xBfCDxll6KK3VqA45IOVRVrm5Lxy/s6000/DSC08467.JPG

HONOR X9c 5G មានថាមពលថ្មធំ 6600mAh ភ្ជាប់បច្ចេកវិទ្យាសាកថ្មល្បឿនលឿន 66W សាកម្តងប្រើបានបួនថ្ងៃ បំពាក់នូវ Chipset ទំហំត្រឹមតែ 4nm អាចសន្សំសំចៃថាមពលថ្មបានកាន់តែយូរ មានRAM ធំដល់ទៅ 24GB (12GB+12GB) និង ទំហំផ្ទុកដល់ទៅ 256GB ដែលអាចអូសបាននូវកម្មវិធី ធំៗ កាត់រូប កាត់វីដេអូ លេងហ្គេមបានយ៉ាង Smooth ក្នុងកម្រិត Refresh Rat 120hz និង អាចផ្ទុកនូវ រូបភាព វីដេអូ ឯកសារ បានយ៉ាងគ្រប់គ្រាន់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjm-gR9x0-X_dhk04V5_d7379ktqivU9-PMEewoGgWXSJAMj1gevGZ1GdUSSegBAXIxTeDI7nUKonq6fqIrKm0dLCXo0_aLTb1YDL80wUXhAxhomG6yeBMozb9jZsRgpGtsELoR_DK9BmxUN0K-JGPJhniukFiuzsm10xxC2O0lS6GRldMPkrXiy4uvmY4H/s6000/DSC08469.JPG

អ្វីដែលកាន់តែពិសេសនោះគឺ HONOR X9c 5G បំពាក់មកជាមួយអេក្រង់កោងទំនើប មានកម្រិតល្បឿនអូសបានដល់ទៅ 120hz និងអាចបើកបង្ហាញពន្លឺបានដល់ 4000nits ជាមួយពណ៍នៃអេក្រង់ AMOLED 1ពាន់លានពណ៍ បង្ហាញរូបបានដិតស្រស់ និង មិនចាញ់ពន្លឺថ្ងៃទោះបីប្រើប្រាស់នៅ Outdoor ក៏ដោយ ហើយក៏មិនភ្លេចគិតគូរដល់សុខភាពភ្នែករបស់អ្នកប្រើប្រាស់ផងដែរជាមួយនឹង អេក្រង់កាពារភ្នែក កម្រិតខ្ពស់លេខមួយ ដែលមាន PWM Dimming ដល់ទៅ 3840hz អាចការពារភ្នែកបានយ៉ាងល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBFuw3A8DAd7NB-ytvPPWncw6wmnRrqYFACRxYFB42pWZjTJoPzfQTK9uwRXM2pbq3Nt1QnT5XbXw027Annd5BpmQBzzaulKgDJFLlNfwsvAc805vmDgGcr5zIs4lgpc2c7meSlhx3OoOBlgniR-Bermv-SZC0G8tT_kU3k7XWIh2JuanzUblMUWItZ6MH/s6024/DSC08356.jpg

នៅមិនទាន់អស់នោះទេ HONOR X9c 5G មានSpeakers 2គ្រាប់លើក្រោម កម្រិតសម្លេង Stereo អាចបើកបន្ថែមអស់ដល់ទៅ 300% ពិតជាបំពេញតម្រូវការកំសាន្ត និង ប្រើប្រាស់ទូទៅរបស់អ្នកបានយ៉ាងល្អ ទាំងនៅក្នុង ឬ នៅក្រៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_Rnsk4KUVyxf9QoI1SLfp4z_R7cZ9bTrcmRSHUcKZf-hdCe5bB_ZY59yPM1FnPgM9R7Ws_ltB_hEGwZQ2yAb6jYU5UKe2fRnxf1PYrL426Uq9bBk8Y-smjGvGDvumr5CFq3QInRFim4ujlqTthj7DFRy6wcuQw8gjwza-R7Io_275tumEVYXB_VfPCrvI/s6000/DSC08480.JPG

អតិថិជនក៏អាចជ្រើសរើសនូវ Model HONOR X9c Smart 5G បានផងដែរ ដែលមាន អេក្រង់តាន់ជំនាន់ AI តាន់ជាមួយទឹកក្តៅ និងទឹកត្រជាក់ -30c AI កាម៉េរា ទំហំ 108MP អាចប្រើប្រាស់ AI Eraser លុបរូបភាព RAM 24GB Memory 256GB មានទំហំថ្មធំ 5800mAh កម្លាំងសាកថ្ម 35W អេក្រង់ LCD 120hz 850nit ជាមួយនឹង Speaker នៅខាងក្រោម ដែលមានតម្លៃទាបជាង បងប្រុស HONOR X9c 5G។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiegb7kNN03FsvRIQmLqNXoArpzXR5D_q09GrdzLG3SJZksJJEC_dXYnFqjCE0p88ZEFbIOm2bXyA_M0F8Ca6qI2twNPuixAZ89p-QKEh50NM2_QpIthVc1dtrE-HgYodnrcS58UAvpyup76DqrF7VUaiUPUwR2vN8hC19J8rF2o-oUowFTGRElAQwEics6/s6024/DSC08365.jpg
និយាយរួមជ្រើសរើសស្មាតហ្វូនស៊េរីថ្មី HONOR X9c 5G តម្លៃ 329$ និង HONOR X9c Smart 5G តម្លៃ 279$ តាន់គ្រប់ជ្រុង ជំនាន់AI ធន់នឹងទឹកក្តៅ ទឹកត្រជាក់ -30c លេងហ្គេមSmooth ថតរូបម៉ាអែម ពិតជាមិនខកបំណងឡើយ បានទាំងទូរសព្ទគុណភាពល្អ និងកាដូបន្ថែមជាទីគាប់ចិត្តថែមទៀតផង។

រឿងក្តីមិនទាន់ចប់! អតីត​ឧកញ៉ាស្រី ស៊ីណា ប្តឹងបន្តទៅសាលាឧទ្ធរណ៍

0

បើទោះបីជា សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចអោយឃាតករដែលជាអតីតឧកញ៉ា ស្រី សុីណា (ឃាតករ) ជាប់ពន្ធធនាគារ៣១ឆ្នាំរួចហើយនោះ តែរឿងក្តីនេះមិនទាន់ចប់នៅឡើយនោះទេ ក្រោយឃាតករបានប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍បន្តទៀត។

បើតាមការលើកឡើងរបស់សាច់ញ្ញាតិជនរងគ្រោះបានឱ្យដឹងថា៖” ឃាតករ មិនពេញចិត្តការកាត់ក្តីរបស់សាលាដំបូងឡេីយ នឹងបានប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍បន្តទៀត ដូចច្នេះសូមពុកម៉ែបងប្អូនកុំយល់ច្រឡំថារឿងក្តីរបស់ពួកខ្ញុំបានបញ្ចប់ ហេីយពួកខ្ញុំក៏មិនទាន់ទទួលបានសំណងនៅឡេីយទេ”។

តាមច្បាប់ បណ្ដឹងឧទ្ធរណ៍ អាចធ្វើឡើងបាន នៅពេលដែលព្រះរាជអាជ្ញា ជនជាប់ចោទ ដើមបណ្ដឹងរដ្ឋប្បវេណី ឬតំណាងស្របច្បាប់មិនសុខចិត្ដចំពោះសាលក្រមរបស់សាលាដំបូងភ្នំពេញ។

គួរបញ្ជាក់ផងដែរថា នៅរសៀលម៉ោង ៣:៥០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីខ្មាន់កាំ ភ្លើងចូលទៅបាញ់មនុស្សដល់ក្នុងបុរី ប៉េងហួតបឹងស្នោរ ដែលបណ្តាលឱ្យគូរស្នេហ៍មួយ បាត់បង់ជីវិត៕

ក្តៅគគុក! ចិនធ្វើសមយុទ្ធយោធាបា.ញ់គ្រាប់ពិតនៅឈូងសមុទ្រតុងកឹង ក្រោយវៀតណាមទើបប្រកាសបន្ទាត់ព្រំដែនថ្មី

0

ប្រទេសចិន ៖ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ស្ថានការណ៍កាន់តែក្តៅគគុក ដោយសារចិនធ្វើសមយុទ្ធយោធាបា.ញ់គ្រាប់ពិតនៅឈូងសមុទ្រតុងកឹង (Tonkin) ក្រោយពីវៀតណាមទើបតែប្រកាសបន្ទាត់ព្រំដែនថ្មី ដើម្បីកំណត់ដែនទឹករបស់ខ្លួន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMRs0cE7EgTkVDbHgt6Me0BlfZxrdiz3C2EOiUYT5R2H7xiN_3ygL8Li2TL5vqJJUg-UgEbjhZDmGBEkqg8pi6ucdGLN3GvfISrTmzATaEGyZQXO4pzWMrOqxDIb9Hy01vnL1hSCkw1bik0CjR2safNj4TiFJB6D3ib_0Iv2E-zUeWqUdK-npkCmY9otKC/s992/image_2025-02-25_15-17-03%20(2).png

ការិយាល័យសុវត្ថិភាពដែនសមុទ្រចិនបញ្ជាក់ថា សមយុទ្ធនឹងធ្វើឡើងនៅបរិវេណឈូងសមុទ្រប៉ីពូ ក្បែរប្រទេសចិន ។ រីឯវៀតណាមពុំទាន់ឆ្លើយតបនឹងការធ្វើសមយុទ្ធយោធារបស់ចិនទេ ប៉ុន្តែកន្លងមក វៀតណាមប្រកាសថា ព្រំដែនទឹករវាងវៀតណាម និងចិន គឺស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ហើយអនុសញ្ញានេះនឹងជួយការពារអធិបតេយ្យភាពដែនទឹករបស់វៀតណាម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHurhKSHc-wPNKfrhaJU8Thj5_-QYMvfxk7gLeySdDG_oa9lEuRUZdgGn2rV5DeCk7s7-QfAn9YGYOvVwPpDhNlwaWX9MfJ5PyhrQ7bUekMfIkv8MCIwliyoISwwJtkk3Z5bvZHoH3lJhgTrYTxWTrZ_TXVkvgE3tOR6h2peyoUd6sIW-V_SyefTNYmtUo/s800/image_2025-02-25_15-17-03%20(3).png
ទោះជាចិន និងវៀតណាមបានធ្វើកិច្ចព្រមព្រៀងដែនសមុទ្រនៅឈូងសមុទ្រតុងកឹងក្តី ប៉ុន្តែប្រទេសទាំងពីរនៅតែមានជម្លោះនៅសមុទ្រចិនខាងត្បូង ជាពិសេស នៅប្រជុំកោះស្ព្រាតលី និងប៉ារ៉ាសែល ហើយចិនបានប្រើកម្លាំងប្រឆាំងអ្នកនេសាទវៀតណាមនៅប្រជុំកោះនេះ ។ ជាក់ស្តែង កាលពីខែតុលា ឆ្នាំ២០២៥ កងទ័ពចិនបានប្រើកម្លាំងលើអ្នកនេសាទវៀតណាម ១០នាក់ រហូតដល់រងរបួសធ្ងន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcdCKgS-tZMJlPKbBXe-FWG8a0YXsRPScXtrLCjUif1udb7Vv65qm-9J1TjuR83SIxOf7iTyb9OJQrOXiC_C-58ZRVm_TLgFCyAzxe7yyizWdWmHNxlWPZZBMdFXzhbivOU-iILzHCZDltaGYCYrAKWzAEvSk0dSAeyQJzvxCZ8kebIi78pSRk5IjCf9hY/s1748/image_2025-02-25_15-17-03%20(4).png
ចិនបានទាមទារធ្វើជាម្ចាស់កម្មសិទ្ធិស្ទើរទាំងអស់នៅសមុទ្រចិនខាងត្បូង ដោយចិនប្រើប្រាស់ខ្សែបន្ទាត់ព្រំដែនទឹកចំនួន១០ ដែលត្រួតលើគ្នាជាមួយវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ និងតៃវ៉ាន់ ។ រីឯឥណ្ឌូណេស៊ី ក៏ធ្លាប់ប៉ះទង្គិចជាមួយកងទ័ពជើងទឹកចិនដែរ នៅក្បែរប្រជុំកោះណាធូណា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBw4rCDY170yIkD48jbLOiH6Fi804UZ5RZWZG7y9sVdE-6SbUijVVoXpvHbE1VMzY1q0eFoTUjYxOVdC9uz3ImITOIn96opRRw0G1EpsddgL4AplfE5uBq6HikAZfQag6NAjwjj0TC-lq66F7cONrRpgI0X8x5WGqR1mLLdW8UOIWGfW5jomHBXEpRxPOi/s780/image_2025-02-25_15-17-03.png

កាលពីសប្តាហ៍ទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឧទ្ធម្ភាគចក្ររបស់កងទ័ពជើងទឹកចិនបានហោះល្បាតមានចម្ងាយត្រឹម៣ម៉ែត្រ ពីព្រំដែនហ្វីលីពីន នៅជិតប្រជុំកោះស្កាបូរ៉ូ ដែលជាចំណុចជម្លោះរវាងចិន និងហ្វីលីពីន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQKAUdTDbbrT6cJHovNGqKDyl8_ct4pqg2N4JOFPcaKGvHdjIKapq8eiV_ZKj1KOzfQ24muXoJ47JFVon4BMza5ND8JySxeer36RIkdR89-N5bZ3X-DZu5zSHZKmYeaAm0m2txNURrHSlOBegryNZQSwx9WlbNPvBMCbfTZN3eo-veA3yII8JhIwaA7kAH/s1020/image_2025-02-25_15-17-05.png

ដោយឡែក អូស្ត្រាលី និងនូវែលសេឡង់បានរិះគន់ចិន ដោយសារចិនជូនដំណឹងយឺតយ៉ាវអំពីការធ្វើសមយុទ្ធយោធានៅសមុទ្ររបស់ប្រទេសទាំងពីរ កាលពីពេលកន្លងមក ។ ហេតុនេះ ធ្វើឱ្យយោធាចិនត្រូវដកចេញពីបរិវេណនេះភ្លាមៗ បើទោះជាពុំបានរំលោភច្បាប់អន្តរជាតិក្តី ៕

ភាពក្លាហានហ៊ានសារភាពស្នេហ៍មុនជំរុញឱ្យ ដួង ម៉ានិច បាន ហ៊ាឆាត ធ្វើជាស្វាមី

0

ជិតមួយឆ្នាំហើយដែលតារាសម្តែង ដួង ម៉ានិច និង ហ៊ា ឆាត ចាប់ដៃគ្នាក្នុងនាមជាប្តីប្រពន្ធដោយបានរស់នៅយ៉ាងសាមញ្ញនិងជ្រះថ្លាជាមួយព្រះពុទ្ធសាសនា។ យ៉ាងណាមិញថ្មីៗនេះប្តីប្រពន្ធមួយគូនេះបានចូលរួមផ្តល់បទសម្ភាសន៍ដោយ ដួង ម៉ានិច សារភាពថានាងជាអ្នកសារភាពក្តីស្រលាញ់ទៅកាន់ ហ៊ាឆាត មុនបន្ទាប់ពីរួមការងារបានមួយរយៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbN75ytkU7Dcb8v0e9Gk614FJSkC-J95LgGR5bTuCrleyKIKg8h12dtQGH5TO8evhAXxHlOk7ojZroZyUZ1FlihZmphBRuibKDM3KUY4KZHctQc6Fcsu1z5Sa5ObSuIh0w3hrkerlBTkQkx83q8j3eYATTbzEp0Twd8mKZDl2kdJqWAJ6JQE-MI7xHziI_/s1440/image_2025-02-25_10-00-47.png

ថ្លែងក្នុងបទសម្ភាសន៍កម្មវិធី B talent អ្នកនាង ដួង ម៉ានិច បាននិយាយថា បន្ទាប់ពីធ្វើការជាមួយ ហ៊ាឆាត ពីមួយតង់ទៅមួយតង់ខ្លួនច្បាស់ថាស្រលាញ់ចឹងហើយនាងក៏សារភាពប្រាប់ភ្លាមតែម្តងរបៀបតាមញ៉ែជាអ្នកស្រលាញ់មុន។ ម៉ានិច បង្ហាញទៀតថាបន្ទាប់ពីទទួលបានការសារភាពស្នេហ៍ ហ៊ា ឆាត សុំពេលគិតសិនដោយគិតថានាងជាតារាល្បីអ៊ីចឹងថាស្រលាញ់មែនទែនអត់ដោយទទួលបានចម្លើយបែបនេះពី ហ៊ាឆាត ដោយមិនទាន់ប្រាប់ថាស្រលាញ់ភ្លាមៗនោះទេចាំមើលនាងសិន ហើយនាងក៏រង់ចាំដោយសារតែចង់បានមនុស្សល្អនៅក្បែរខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSoFQ8tWGH7xO064luII14ZpJuofIYkP5MaK6jhcSqErl_2dfC3gpQYppT8QSl6XsdjG3NyHVzkhyphenhyphen49LwFYM1B-GMydLg8Z6JOBnP04cqeTGiUQDPSRsfy5VU0T8LEGr36J9GPvRovVOP02pMY5i-0T-WH_iORE3uxH6DKGCJYRyIi_H_y1g2LzPaTYIF-/s1440/image_2025-02-25_10-00-49.png

ចំណែកឯ ហ៊ា ឆាត ដែលជាស្វាមី ដួង ម៉ានិច ក៏បានផ្តល់ចម្លើយដែរថា កត្តាដែលសម្រេចចិត្តកាន់ដៃ ដួង ម៉ានិច រៀបការគឺពេលដែលលោកសម្រេចចិត្តឆ្លើយយល់ព្រមស្រលាញ់ ដួង ម៉ានិច តបទៅកាន់គាត់វិញគឺលោកច្បាស់ខ្លួនឯងមួយរយភាគរយថានឹងរៀបការជាមួយគ្នា ប៉ុន្តែមិនទាន់បានកំណត់ថ្ងៃណា ឆ្នាំណា។ អំឡុងពេលនោះអ្នកទាំងពីរភាគច្រើនផ្តោតទៅលើការងារដើម្បីសន្សំឱ្យបានច្រើន រៀបគម្រោងទៅថ្ងៃអនាគត ពីមួយតង់ទៅមួយតង់បានរៀនធម៌ខ្លះទៅក៏សម្រេចចិត្តរៀបចំគម្រោងរៀបការ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjun9vicPyzIR5Ab7Dzzb5Y8MAhcZU0EsIHIHtN2q9opFKL1C-ZNI6Gb6fQ3trlWZkrsQr-tyACZpaaqoZhktLsXlq1M03ITg851T651YWXE0q2pNit45Os6ucNZPRCNgvbqzDKduWz3BpkCoBnJp1010zL8bS1292uxCJirbn5teYriU860FuUkm1KlyOA/s1440/image_2025-02-25_10-00-51.png

    ក្នុងន័យនេះ ហ៊ាឆាត បានពន្យល់ថា ពេលរៀនធម៌ហើយខ្លួនស្វែងយល់ថាអ្វីដែលគួរធ្វើ អ្វីមិនគួរធ្វើ ធ្វើអ្វីដែលត្រឹមត្រូវ ទទួលព្រមនៅកម្រិតណាមួយក៏យើងសម្រេចចិត្តរៀបការមានន័យថាយើងច្បាស់មួយតង់ទៀត។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVZRjXGrj0RORwQFiLNDkbx6-Zm7t9a29Nab1y4srli051W9uo8BuAUtcR5kfVjfflE_I526bdJ8OrOrUquMrL1uHqngIGEtY8sZTM7zdERTzeSMcVJLt233Ucet_ZTbfqYPgqXP6PMTm1ySnoaNzGoQkTuMa6iV7oPMXrA-rLKMr0InOG4ZfoVwnKzhIk/s2048/image_2025-02-25_10-00-55.png
    គួរបញ្ជាក់ថា ដួង ម៉ានិច និងហ៊ាឆាត បានរៀបការជាមួយគ្នាកាលពីខែមេសា ឆ្នាំ២០២៤។ ចាប់់តាំងពីពេលនោះមក អ្នកគាំទ្របានឃើញសកម្មភាពរបស់តារាស្រីដួង ម៉ានិច និងស្វាមីវ័យក្មេង បានប្រើជីវិតរស់នៅជនបទយ៉ាងមានក្តីសុខជាមួយគ្នានៅឯផ្ទះលំហែរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះប្តីប្រពន្ធមួយគូនេះគឺមានចិត្តជ្រះថ្លាក្នុងវិស័យពុទ្ធសាសនាយ៉ាងខ្លាំង៕

     

     

     

មកស្គាល់ប្រទេសទាំង១០ ដែលមានភ្ញៀវទេសចរណ៍មកទស្សនាច្រើនជាងគេបំផុត

0

អ្នកដែលចូលចិត្តធ្វើដំណើរកម្សាន្ត តែងតែស្រមៃចង់ស្វែងយល់ពីទីតាំងដ៏ល្បីល្បាញបំផុតរបស់ពិភពលោក រីករាយជាមួយវប្បធម៌ចម្រុះ និងរសជាតិអាហារកម្រនិងអសកម្ម។

ដំណើរកម្សាន្តផ្តល់ជូននូវបទពិសោធន៍យ៉ាងទូលំទូលាយ ចាប់ពីកន្លែងសម្គាល់ប្រវត្តិសាស្ត្រ និងព្រឹត្តិការណ៍វប្បធម៌ រហូតដល់ទេសភាពដ៏ស្រស់ស្អាត និងម្ហូបឆ្ងាញ់ៗ។ខាងក្រោមនេះជាប្រទេសទាំង ១០ ដែលមានអ្នកចូលទស្សនាច្រើនជាងគេបំផុតក្នុងពិភពលោក ដោយផ្អែកលើទិន្នន័យទេសចរណ៍អន្តរជាតិ៖

១ ប្រទេសបារាំង(France) – ក្នុងចំនួនភ្ញៀវទេសចរ 100 លាននាក់ ប្រទេសបារាំងបានគ្រងដំណែងជាគោលដៅទេសចរណ៍កំពូលរបស់ពិភពលោក។ ពីប៉ម Eiffel Tower ក្នុងទីក្រុងប៉ារីស ទៅកាន់ឆ្នេរដ៏ស្រស់ស្អាតនៃសមុទ្រមេឌីទែរ៉ាណេ French Riviera ប្រទេសបារាំងផ្តល់នូវភាពទាក់ទាញជាច្រើន។ ភ្ញៀវទេសចរសម្រុកមកប្រទេសនេះសម្រាប់ប្រវត្តិដ៏សម្បូរបែប សារមន្ទីរលំដាប់ពិភពលោក និងម្ហូបអាហារឆ្ងាញ់ៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiomFB-bifo7J9bRzLM6zBzDTsJ3iH8nqAsbQd38-kjhueIePm7t9oT_TOp0TKWsEyTubPbVQYFndQstX4Lry0LONvf0T3owt44Tg7nRQ9mWN0QWsniLwN4XG04fjGfkyUEYEyQTbalt10acSg4tnItbFamnj9iz79GpxjHUCUGLM1nGUNPh_6L9DUhbWoU/s2560/image_2025-02-25_14-28-54.png

២ អេស្បាញSpain – មានភ្ញៀវទេសចរចំនួន ៨៥,២ លាននាក់ អេស្បាញទាក់ទាញអ្នកធ្វើដំណើរជាមួយនឹងវប្បធម៌រស់រវើក ស្ថាបត្យកម្មដ៏អស្ចារ្យ និងទេសភាពដ៏ស្រស់ស្អាត។ Sagrada Familia របស់ Barcelona, ព្រះបរមរាជវាំង Madrid និងឆ្នេរ Costa del Sol គ្រាន់តែជាចំណុចលេចធ្លោមួយចំនួនដែលទាក់ទាញអ្នកទស្សនារាប់លាននាក់ក្នុងមួយឆ្នាំៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK3VvnKXGXCzRn4UchDH7IBqQ0lMpJm0B8RGJD3chzPN7P1kdlSZc73Jyadf9lFml_uddrVO8OTB20NAOM2qLVyMaTL1ETeYsjdTlmoSgzaj05SvNf-hjaOBFsY3GlSviQog7B05t-6R4V5_b_9Xa-CyiUk50G5wwTc1JRonylZQToz47cjItyjiX-2MTm/s1129/image_2025-02-25_14-28-54%20(2).png

៣ សហរដ្ឋអាមេរិក(United States ) – មានភ្ញៀវទេសចរចំនួន 66.5 លាននាក់ សហរដ្ឋអាមេរិកផ្តល់នូវបទពិសោធន៍ចម្រុះ ចាប់ពីផ្លូវដ៏មមាញឹកនៃទីក្រុងញូវយ៉ក រហូតដល់ទេសភាពដ៏ស្ងប់ស្ងាត់នៃឧទ្យានជាតិដូចជា Yellowstone និង Yosemite ។ អ្នកទេសចរក៏ត្រូវបានទាក់ទាញទៅកាន់មជ្ឈមណ្ឌលវប្បធម៌នៃទីក្រុង Los Angeles, Las Vegas និង Miami ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi24_XWF0ttISeSsKbzXIwEcRXus6yHa8mj8F5bFYBDmqOa-FlIp4wxvvgH0YQwSdeSWzQ6AZ9Ex6xbXYKQXBP_5nK1HTLOzsXWOPJ3PYbgJcA6-K5nRN0a6327UwvPHhyvxt1jp9xuapIoKxzeqbgCmkh1Bz0SsA6u7lHRF0qALHSTR-3Q3gf4AgUXmy1e/s3072/image_2025-02-25_14-28-51.png

៤ ប្រទេសអ៊ីតាលី(Italy) – មានភ្ញៀវទេសចរចំនួន 57.2 លាននាក់ ភាពទាក់ទាញ និងប្រវត្តិដ៏សម្បូរបែបរបស់ប្រទេសអ៊ីតាលី ធ្វើឱ្យវាក្លាយជាការពេញនិយមក្នុងចំណោមអ្នកធ្វើដំណើរ។ ប្រាសាទបុរាណនៃទីក្រុងរ៉ូម ព្រែកជីកដ៏រ៉ូមែនទិកនៃទីក្រុង Venice និងសម្បត្តិសិល្បៈនៃទីក្រុង Florence គឺជាតំបន់ដ៏លេចធ្លោ ដែលរួមចំណែកដល់ការទាក់ទាញមានភ្ញៀវទេសចរទៅទស្សនាប្រទេសនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQFU7eDtz9Abq7Iyv15E8Qq04_U_aCcYq2m-b4B-hmqtjlD_waBlItvSI9v5Gs00zfdWmIANf8PIlWmo8Jk5ElO_IMvedQlClOK_89IbCJjcgwF7AFczjNVyb6ddu1BCsrVF_nsorAtzFJtAdLqqoK8QagZsUNJSgJt8v-IvFgxIrajba8dvimF3ktBQYH/s1600/image_2025-02-25_14-28-50.png

៥ ប្រទេសទួរគី (Turkey )- មានភ្ញៀវទេសចរចំនួន 55.2 លាននាក់ ការបញ្ចូលគ្នានៃឥទ្ធិពលអឺរ៉ុប និងអាស៊ី ធ្វើឱ្យវាក្លាយជាគោលដៅដ៏គួរឱ្យចាប់អារម្មណ៍មួយ។ ផ្សារដ៏មមាញឹកនៃទីក្រុងអ៊ីស្តង់ប៊ុល ទេសភាពដ៏អស្ចារ្យនៃទីក្រុង Cappadocia និងទីក្រុងបុរាណនៃ Ephesus គ្រាន់តែជារតនសម្បត្តិមួយចំនួនរបស់ប្រទេសនេះប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuUYDe2vwAoYuUyTHC0B1A6bZoF1FDbBqsXAHxV37LMbl8_YnFm7mRLoSWHkl_pJGcZxIVSHZmUtp3rWXohDo1URwkDw9OyOR40VG6Cwc7mx5OX0NEMNutSpU67tO9m569-QmECgMXK53uwYcLYtraOPlBZhr7BPaTZGAqliD_19P3R9U9EaxJgybLkaeg/s1200/image_2025-02-25_14-28-50%20(2).png

៦ ម៉ិកស៊ិក(Mexico ) – ភ្ញៀវទេសចរចំនួន 42.2 លាននាក់ ម៉ិកស៊ិកទាក់ទាញអ្នកទស្សនាជាមួយនឹងវប្បhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwroBH9zPKwmlhw8CxdU1eW7sYJosKWV_Ijwjisjm5hOgZTBLMT4t3MOY0EzhzLyZ6vQLIu0YsBdJhtvnMyMoHK1L32qZUKGeAybzU9TUGMThq8DNdyANoXKmpYMIjAYjYkPBZais6p3OcKtZ3NnwsG7LoW52JcpD6bQCytlOy9PGYp1A_075YCGmGDZya/s2124/image_2025-02-25_14-28-46.pngធម៌រស់រវើក ឆ្នេរដ៏ស្រស់ស្អាត និងអច្ឆរិយវត្ថុបុរាណវិទ្យា។ ប្រាសាទបុរាណរបស់ជនជាតិម៉ាយ៉ាននៃ Chichen Itza ឆ្នេរដ៏ស្រស់ស្អាតនៃទីក្រុង Cancun និងផ្លូវដ៏រស់រវើកនៃទីក្រុងម៉ិកស៊ិក គឺជាកន្លែងទាក់ទាញកំពូល។

៧ ចក្រភពអង់គ្លេស(United Kingdom) – អ្នកទស្សនាចំនួន 37.2 លាននាក់ ប្រវត្តិសាស្រ្តដ៏សម្បូរបែបរបស់ចក្រភពអង់គ្លេស និងកន្លែងសម្គាល់ដ៏ល្បីល្បាញធ្វើឱ្យវាក្លាយជាគោលដៅដ៏ពេញនិយមមួយ។ អ្នកទេសចរសម្រុកទៅទីក្រុងឡុងដ៍ ដើម្បីទស្សនាវិមាន Buckingham ប៉មនៃទីក្រុងឡុងដ៍ និងសារមន្ទីរអង់គ្លេស។ លើសពីរដ្ឋធានី ទីជនបទដ៏ស្រស់ស្អាត និងទីក្រុងប្រវត្តិសាស្ត្រដូចជា Edinburgh និង Bath ផ្តល់នូវការរុករកគ្មានទីបញ្ចប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTta6dV4r4idbWyFCsocF9bClpPLVjTWtnRFPHOg8c_4BfKeuuBwHW6YEM0dXzIFX7EeLM031EQWF0MgFiw_9c6U4oglI6yxDhaLenR2mMa0Wo7Q7MBn8oXK5susYsMz_tYnP1Ddnj4dpVLStHQgXbCDMD9DSW8nzYJSvBq3-DrFFdzTXA4vx5NRbf9Z1i/s948/image_2025-02-25_14-28-47.png

៨ ប្រទេសអាល្លឺម៉ង់(Germany ) – ភ្ញៀវទេសចរចំនួន 34.8 លាននាក់ ភាពលាយបញ្ចូលគ្នានៃសម័យទំនើប និងប្រពៃណីរបស់ប្រទេសអាឡឺម៉ង់បានទាក់ទាញភ្ញៀវទេសចររាប់លាននាក់ក្នុងមួយឆ្នាំៗ។ ភាពរស់រវើកនៃទីក្រុងប៊ែកឡាំង ទេសភាពដ៏ស្រស់ស្អាតនៃព្រៃខ្មៅ និងប្រាសាទទេពអប្សរនៃទីក្រុងបាវ៉ារៀ គឺជាហេតុផលមួយចំនួនដែលមនុស្សចូលចិត្តទៅទស្សនាប្រទេសនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwroBH9zPKwmlhw8CxdU1eW7sYJosKWV_Ijwjisjm5hOgZTBLMT4t3MOY0EzhzLyZ6vQLIu0YsBdJhtvnMyMoHK1L32qZUKGeAybzU9TUGMThq8DNdyANoXKmpYMIjAYjYkPBZais6p3OcKtZ3NnwsG7LoW52JcpD6bQCytlOy9PGYp1A_075YCGmGDZya/s2124/image_2025-02-25_14-28-46.png

៩ ប្រទេសក្រិច (Greece)- ភ្ញៀវទេសចរចំនួន 32.7 លាននាក់ ប្រវត្តិសាស្រ្តបុរាណរបស់ប្រទេសក្រិច និងកោះដ៏ស្រស់ស្អាត ធ្វើឱ្យវាក្លាយជាគោលដៅនៃក្តីស្រមៃ។ Acropolis នៃទីក្រុង Athens ឆ្នេរដ៏ស្រស់ស្អាតនៃ Santorini និងតំបន់ប្រវត្តិសាស្រ្តនៃ Crete គឺស្ថិតក្នុងចំណោមកន្លែងទាក់ទាញកំពូលដែលធ្វើឲ្យអ្នកធ្វើដំណើរទៅកាន់ប្រទេសក្រិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRw4AorcnyAvfhKlobYBzy-sCNGJtVyEFTwuSkohZp_v3iGn65lLYSOYJ9vMmsCVXfV1u2TWuhGymGGHtLpujDqw_QwfPETJ_HDtHMX5TpDDV2x2Yqi95y_LptlU7Y6-YSQYpVA-PU4fGkTB2ufzXGtY1553xxtIVQflrHN2lBVE4hIkY6MoT754va0__U/s1144/image_2025-02-25_14-28-45.png

១០ អូទ្រីស៖ (Austria )បេតិកភណ្ឌវប្បធម៌ និងសម្រស់ធម្មជាតិរបស់ប្រទេសអូទ្រីសមានអ្នកទស្សនាចំនួន 30.9 លាននាក់។ ឆាកតន្ត្រីបុរាណរបស់ទីក្រុងវីយែន ភូមិដ៏ស្រស់ស្អាតនៃភ្នំអាល់ និងទីក្រុងប្រវត្តិសាស្រ្តនៃទីក្រុង Salzburg គឺជាគោលដៅដែលមិនគួរមើលរំលង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl1E78Uw8-S6M_FUj5BGLF3-cMoa5zS8W3dLYGWILLpoTKWzcO6EVBCmpIx2XF9Xl_l82JF8C-CXjDTE0h0ODb4-3jeJlQIc2n1RgpFVnHrGznxZX5WOd3bN4Vl8Om4DLMNgldVFa0A6PxSz2s-LSAdA76nKRdcMr0vJeaufrHXra8NXM-sWx2_V3Wk3b4/s1500/image_2025-02-25_14-05-12.png

ក្តៅៗ! ស្ថានភាពតានតឹងកើតឡើងជាថ្មីម្តងទៀតហើយនៅប្រាសាទតាមាន់ តែម្តងនេះ ភាគីថៃបានចោទមកភាគីទ័ពខ្មែរ ថាជាអ្នកបង្កបញ្ហាទៅលើភ្ញៀវថៃទៅវិញ

0

កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មាន Thairath រាយការណ៍ថា លើកនេះ ស្ថានការណ៍តានតឹងបានកើតឡើងម្តងទៀតនៅប្រាសាទតាមាន់ធំ គឺពលរដ្ឋថៃមួយក្រុមធ្វើដំណើរពីទីក្រុងបាងកក ដើម្បីមកទស្សនានៅប្រាសាទតាមាន់ធំ និងស្តាប់មគ្គុទ្ទេសក៍ទេសចរថៃរៀបរាប់ពីព្រំដែនខ្មែរ-ថៃ ប៉ុន្តែត្រូវបានកងទ័ពខ្មែរឈរជើងនៅប្រាសាទតាមាន់ធំ ចូលមកហាមឃាត់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPYadsip0zwlzVV4TtMyqzZapJfLq26PxP0ke9ws4T6EmfVD6Un65NZQ7S1UkA9sLmYizt7DZyS3uyquoyT2oLnMzVZGaOnj-JS7hLhAuPcsaEwuV-bADDy9bo_Umug_n6nJPSUKnAtUAshZ777-Zr0edDXtnTy9jOs5UzHLfJBbhT-yO1ySmYlQsaMjbP/s478/photo_2025-02-25_13-34-10.jpg
បើតាមវីដេអូរបស់សារព័ត៌មាន Thairath គេបានឃើញមគ្គុទ្ទេសក៍ទេសចរថៃនិយាយទៅកាន់ពលរដ្ឋថៃមួយក្រុម ដែលមកដើរលេងនៅប្រាសាទតាមាន់ធំថា ៖ «នៅចំណុចនេះ គឺជាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ហើយនឹងមានការថែទាំរួមគ្នារវាងកងទ័ពខ្មែរ និងថៃ ដោយពុំប្រើប្រាស់អាវុធ» ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMA3MGtHt4zM-VZRS3fefEtnXl1XOrLffou0cIRw-7vNOq8b3-k5RoSjUHsAPsPfiZr_eSyscJ6GcihvPUlWSqmiwrxjctZdBwUE-Ppr6yzYT4cP7o9orRutAwTioQGE4-GZE6CzfuvbQz9YpjkevDm3FLyEEmq8nzbOJ0S4IKc-Jl84L3OkdFGnYTlJom/s478/photo_2025-02-25_13-34-31.jpg

ពេលមគ្គុទ្ទេសក៍ទេសចរថៃកំពុងតែនិយាយរៀបរាប់ទៅកាន់ពលរដ្ឋថៃបែបនេះ កងទ័ពខ្មែរដែលឈរជើងនៅប្រាសាទតាមាន់ធំ ក៏ប្រាប់ឱ្យមគ្គុទ្ទេសក៍ទេសចរថៃនិយាយបិទមេក្រូ និងពុំបានហាមឃាត់ការដើរកម្សាន្តរបស់ភ្ញៀវទេសចរថៃទេ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQFrekHh8kmKqUZ_YssquLIfLpYdRhZaVY7ylEZCSP5Oc4IlXbE007zHxoc-ubxWRF54xmiRhgwjymFO9DK473IK4GbMIEVJbbqdtzzPpv-GC51Rsph497yyDM26vU5HYsmrTWQuJWBnkw0G1LDkwqO5L-GvE-S6jua0TLRLMXvtaog-YDKUCafO22aD0i/s478/photo_2025-02-25_13-35-08.jpg

ប៉ុន្តែថែបែរជាចោទប្រកាន់ថា កងទ័ពខ្មែរហាមភ្ញៀវទេសចរថៃដើរហួសបន្ទាត់ព្រំដែននៅលើប្រាសាទតាមាន់ធំ ធ្វើឱ្យភ្ញៀវទេសចរថៃទាំងនេះត្រូវដើរត្រឡប់ក្រោយវិញ ។

ក្រោយមក កងទ័ពថៃម្នាក់ក៏បានដើរមកពន្យល់ទៅកាន់ពលរដ្ឋថៃដែលមកដើរលេងនៅប្រាសាទតាមាន់ធំ ហើយប្រាប់ឱ្យពួកគេដើរត្រឡប់ក្រោយ ។ កងទ័ពថៃរូបនេះនិយាយថា ៖ «បន្ទាត់ព្រំដែនរបស់ថៃនៅលើប្រាសាទតាមាន់ធំ គឺកំណត់ត្រឹមដើមឈើនេះ ។ ដូច្នេះ យើងអាចមកទស្សនាប្រាសាទតាមាន់ធំបានត្រឹមចំណុចដើមឈើនេះ រីឯខាងឆ្វេងនោះ គឺជារបស់ប្រទេសជិតខាង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2U7drLGu6qiNXnm5r78qCeKRLPdCqo6JqFuqUVmS42tigsxUayb5_BCtCoFLGMCxzfTDzjyfMDtJxoNNyex8qbfN3KBSl7sShKkd7yXhPNszORLZlAYZVH2udfRS6G4thmNQYEw0ZnbUuq_2vw6LIZNtiXB-zqmbJQflSVhuUtGoI3ob-EJXdzWcHnkO4/s474/photo_2025-02-25_13-35-37.jpg

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ពលរដ្ឋខ្មែរមួយក្រុមបានមកលេងនៅប្រាសាទតាមាន់ធំ និងច្រៀងចម្រៀងជាតិដើម្បីផ្តល់កម្លាំងចិត្តដល់កងទ័ពខ្មែរឈរជើងនៅប្រាសាទតាមាន់ធំ ស្ថិតលើភ្នំដងរែក ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាប់ព្រំដែនខេត្តសុរិន្ទ ប្រទេសថៃ ប៉ុន្តែត្រូវបានកងទ័ពថៃហាមឃាត់ថា ការច្រៀងចម្រៀងនេះបង្ហាញពីអត្តសញ្ញាណជាតិខ្មែរលើទឹកដីថៃ ៕

អ្នកជំនាញចិនបង្កើតពូជស្រូវថ្មីជួយដល់សុខភាពបេះដូង

0

ប្រទេសចិន ៖ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមអ្នកជំនាញចិនបានប្រើប្រាស់បច្ចេកទេសកែសម្រួលហ្សែនដើម្បីបង្កើតពូជស្រូវថ្មី ដែលអាចផលិតសារធាតុ CoQ10 សម្រាប់ប្រឆាំងនឹងអុកស៊ីតកម្ម ។ អ្នកបរិភោគស្រូវថ្មីនេះនឹងទទួលបានសារធាតុចិញ្ចឹមរាងកាយដែលផ្តល់ប្រយោជន៍ដល់បេះដូងយ៉ាងខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifVhbkgrhAvb-1fR6tsl6zl9x2EIHeinvjJVyXIQoA_BtHdS0VOGf6NSmJ4MBqAZEUKfyl-TpIaOFv1cP1kjp1xbF8tUTHgQb-Te-9j7hMBxXB6vFvGnWcK5N90-0BkRNhFMjXunIBmYRDN8jFx7Fi_Q-BvsJMb_xOWNYRgvbMrt38E2uRXxlG7mGF7spr/s4095/image_2025-02-25_13-48-32.png
CoQ10 គឺជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលរាងកាយរបស់មនុស្សអាចផលិតដោយខ្លួនឯង ហើយវាមានសារៈសំខាន់សម្រាប់សុខភាពទូទៅ ជាពិសេស សុខភាពបេះដូង ។ ប៉ុន្តែពេលមនុស្សមានអាយុកាន់តែច្រើន សមត្ថភាពរាងកាយក្នុងការផលិតសារធាតុប្រឆាំងនឹងអុកស៊ីតកម្មរលាយក្នុងខ្លាញ់នេះកាន់តែធ្លាក់ចុះបន្តិចម្តងៗ ។ ដូច្នេះ អ្នកជំនាញចិនក៏បានបង្កើតពូជស្រូវថ្មីនេះឡើង ដែលវាអាចផលិតសារធាតុ CoQ10 ប្រឆាំងនឹងអុកស៊ីតកម្ម និងជួយសុខភាពបេះដូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGW8dpEVpr2DbVEZXCdF4y1zpp8fUs5fuxwS62m-Hq9tS6uzxoo4VRD1nK0X0fhU1RE8-F34vl9j85AN8KvYkYe7lZwyObXgut6qbIJmtSn_xel8zqBQZjXoX8o6mA03TSzRwo5L_n65H_fhdEZB0u0YJ8XWqnQfgq5yIUG1AaBVIEs9ta9y7QEwgzBrIw/s1199/image_2025-02-25_13-48-41.png

អ្នកជំនាញចិនបញ្ជាក់ថា មនុស្សចាស់គួរតែបរិភោគអាហារណាដែលផ្តល់នូវសារធាតុចិញ្ចឹមមានប្រយោជន៍សម្រាប់រាងកាយជាប្រភេទគ្រាប់ធញ្ញជាតិ ដូចជា ៖ បាយ ព្រមទាំងបន្លែ និងផ្លែឈើមួយចំនួនដែលមានសារធាតុ CoQ10 ច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDhWBu6Sp8w9eOwr8TVfEpkhmFdcXic9VP_iwfEP7YbOTelyQxWUIk9bOwma_ub9RvoicoxVcIOllSiHwhhlIY0XqQXYKFXOY8SLELrIVSY0jWHpjTQy6tFy-JlnrkhvNzz3srYwiWp-Ol5N-pgJlbfstfTNfKpo7dw0oGIAyy-HhwOgfBJGTP185MGI-D/s2560/image_2025-02-25_13-48-29.png

ក្រោយការវិភាគពីការប្រែប្រួលធម្មជាតិរបស់ Coenzyme Q1 enzyme ក្នុងពូជស្រូវជាង១,០០០ពូជ និងប្រើប្រាស់បច្ចេកទេសរៀនសូត្ររបស់ម៉ាស៊ីន ML រួចមក អ្នកស្រាវជ្រាវចិនបានកែសម្រួលហ្សែនដើម្បីកែប្រែអាស៊ីតអាមីណូសំខាន់ចំនួន៥ របស់ Coenzyme Q1 ក្នុងគ្រាប់អង្ករ ដើម្បីបង្កើតពូជស្រូវថ្មីដែលគ្មានផលប៉ះពាល់ដល់ផលិតកម្មស្រូវ ។

អ្នកស្រាវជ្រាវចិនក៏បានប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងការបង្កើតពូជស្រូវថ្មីផងដែរ ។ លើសពីនេះ ពួកគេបានធ្វើការស្រាវជ្រាវមានលក្ខណៈស្រដៀងគ្នានេះ និងអាចបង្កើតពូជស្រូវសាឡីថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyZkGqAp6KHniLXLimEZRhO4SpqdEHNRXVBT34p_4-sQKRH_29AtiC2QErGyu4tD1rZWhwob6kjaW9r8U-L4vyJkUY8FGeG4ZSrSPdHCskBoaTBtZqCsFbtd0h2lk3x9HTpJqlocCQip2F0QQZxW4PrgAO1Cc3ZTPzExnL49kAKHAYsmY2xWQOEd3CAqcF/s1080/image_2025-02-25_13-48-31.png

គួរបញ្ជាក់ថា ក្រុមអ្នកស្រាវជ្រាវបង្កើតពូជស្រូវថ្មី រួមមាន ៖ អ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលឧត្តមភាពផ្នែកវិទ្យាសាស្ត្រម៉ូលេគុលកោសិការុក្ខជាតិ, មជ្ឈមណ្ឌលស្រាវជ្រាវសៀងហៃ ចេនសាន ព្រមទាំងវិទ្យាស្ថានហ្សែន និងជីវវិទ្យាអភិវឌ្ឍន៍នៅទីក្រុងប៉េកាំង ។ ការបង្កើតពូជស្រូវថ្មីរបស់អ្នកជំនាញចិន ត្រូវបានផ្សព្វផ្សាយដោយទស្សនាវដ្តី Cell កាលពីថ្ងៃទី១៤ ខែកុម្ភៈ កន្លងមក ៕