Home Blog Page 607

ព្រោះតែថតសែលហ្វី ធ្វើឱ្យនារីម្នាក់នេះរងគ្រោះអស់ដៃទាំងសងខាង

0

ហេតុការណ៍មួយធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយពួកគេសំណូមពរទៅកាន់អ្នកថតរូបសែលហ្វីទាំងឡាយ គួរតែប្រយ័ត្នខ្លួនពេលថតរូបនៅកន្លែងគ្រោះថ្នាក់ បើពុំដូច្នោះទេ នឹងជួបហេតុការណ៍ដូចស្ត្រីទេសចរកាណាដាម្នាក់ ។ ស្ត្រីរូបនេះបានបាត់បង់ដៃទាំងសងខាង ក្រោយពេលព្យាយាមហែលទឹកទៅថតរូបសែលហ្វីជាមួយត្រីឆ្លាម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7z8WDK5VdCWvgRvOHGs6tNXeuD4TpgrxSiwvQ8imHWaEQ2mRNh5fgXmsquQUI_jY0WWKu4h9HnVIbInty4oGfObzAN_2jREZnfKfAhuQxo10Bp22FqS-a5gCAOHsnuqPeaLcv-rMOqYc3ldygrgq6jFHqZFS3OHHkdfzWrflqC6jn_WFoSFbxF849_zSZ/s1200/image_2025-02-17_10-53-38%20(2).png
កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ត្រីទេសចរកាណាដាឈ្មោះ Natalie Ross អាយុ៥៥ឆ្នាំ បានព្យាយាមថតរូបសែលហ្វីជាមួយត្រីឆ្លាម១ក្បាលនៅសមុទ្រការ៉ាបៀន ស្ថិតនៅភាគខាងត្បូងឈូងសមុទ្រម៉ិកស៊ិក ស្រាប់តែត្រីឆ្លាមបានត្របាក់ដៃទាំងសងខាងបណ្តាលឱ្យរងរបួសធ្ងន់ ។ បន្ទាប់មក ស្ត្រីឈ្មោះ Ross ត្រូវបានស្វាមីនាំមកដេកលើខ្សាច់ ហើយស្វាមី និងអ្នកឃើញហេតុការណ៍ផ្សេងៗបានជួយគ្នាធ្វើចលនាលើខ្លួនស្ត្រីរូបនេះដើម្បីកុំឱ្យឈាមហូរ មុនពេលដឹកតាមយន្តហោះបញ្ជូនទៅមន្ទីរពេទ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9ou-G8F55IF8Gg3pozLE7b_Q-qtk07ifqspKN9Lf9m1VPP13_rL9-qtfXa027H3LJ5IoMqGIk5egdvLTqEIKgjK01gaein1ORm4Yt_0ONcZz53e2RnqXfiIbRdMWH0-lDx0vRPyO9MjaoSq48GzVTMXk70rqS-Wha1d1gIkdJt_2zs5YZk7_nA_vhyvvf/s620/image_2025-02-17_10-53-38%20(3).png

បុរសឃើញហេតុការណ៍និយាយថា ត្រីឆ្លាមក៏បានត្របាក់ជើងរបស់អ្នកស្រី Ross ផងដែរ ប៉ុន្តែពុំរងរបួសធ្ងន់ធ្ងររហូតដល់កាត់ជើងទេ ។ រីឯអ្នកឃើញហេតុការណ៍ផ្សេងទៀតប្រាប់ថា ស្វាមីរបស់ស្ត្រីរូបនេះព្យាយាមដេញត្រីឆ្លាមក្នុងទឹក ដោយសារវាចង់ត្របាក់ដៃម្តងទៀត រួចហើយ ស្វាមីក៏បាននាំខ្លួនភរិយាត្រឡប់មកឆ្នេរខ្សាច់វិញ ប៉ុន្តែគេពុំដឹងច្បាស់ថា ត្រីឆ្លាមដែលខាំភ្ញៀវទេសចរកាណាដានេះជាពូជអ្វីទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpIePwp7DoK3K2vECe7RGJRhvCT5lch5buVclHHh2tZagdBWVQchdumfA4gndpwLnxfy-g4DJuYNBpB7WfEin0_elxfdWZ9uBw-ZUtQb37YGOn_P-4YjYNPvSAEop4E09pd4bdZIxvo339AtzaFZB2QJrGCtDONFf8ui6t4SUO82sbK4obtrreYUYffUSW/s1000/image_2025-02-17_10-53-38.png
មន្ត្រីក្រសួងការបរទេសកាណាដាឱ្យដឹងថា ពួកគេបានជ្រាបពីហេតុការណ៍គ្រោះថ្នាក់កើតឡើងលើពលរដ្ឋកាណាដានៅប្រជុំកោះ Turks និង Caicos គឺគ្រូពេទ្យបានកាត់ដៃម្ខាងរបស់ស្ត្រីកាណាដាត្រឹម កដៃ ខណៈដៃម្ខាងទៀតត្រូវកាត់ត្រឹមកែងដៃ ដោយសារដៃទាំងសងខាងរបួសធ្ងន់ធ្ងរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX7wf5PLnqQXatabv8envNX_WRfUWsDnXE3gudGKlfW06ma2hwiqXRyAea-Lwy_rn2lutJscAp4GDcXlikKArU0DahbWk_6FukgIOs3l1Zonirvfv529kNnsMUreUaRPCHBsSJ57p_eUywMp4n2hkOYfAlYXLch62N2MMGhIyeMGb3Km3MGvP64PrD8Ra4/s2880/image_2025-02-17_10-53-39.png

ស្ត្រីកាណាដារូបនេះបានព្យាយាមហែលទៅទឹកជ្រៅ ដើម្បីថតរូបសែលហ្វីជាមួយត្រីឆ្លាម ។ នៅប្រជុំកោះនេះជាកន្លែងរស់នៅរបស់ត្រីឆ្លាមជាច្រើនប្រភេទ ដូចជា ៖ Tiger Shark, Bull Shark, Hammerhead Shark និង Reef ។ នេះបើតាមការលើកឡើងរបស់អាជ្ញាធរប្រជុំកោះ Turks និង Caicos ៕

អ្នកគាំទ្រ Ding Yuxi ទទួលបានភាគលាភពីភាពយន្តគំនូរជីវចលចិន Ne Zha 2 ដែលបានបំបែកឯតទគ្គកម្ម

0

បើនិយាយថាភាពយន្តគំនូរជីវចល(Animation ) បែបអភិនិហារបស់ចិន Ne Zha 2 គឺជាភាពយន្តទទួលបានជោគជ័យដ៏ធំមួយដោយរកចំណូលបាន ៨.៤ ពាន់លានយន់ប្រមាណ១.៤ពាន់លានដុល្លារនៅ Box Office បន្ទាប់ពីចេញផ្សាយនៅថ្ងៃទី២៩ មករា។ វាបានក្លាយជាភាពយន្តដែលរកចំណូលបានខ្ពស់បំផុតគ្រប់ពេលវេលារបស់ប្រទេសចិនខណៈបានចំណាយដើមទុនផលិត៨០លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOI2jDhyphenhyphenZNdVW4_gzQzzntMuzTs5bGcFmOrvHhmp_1cO-gQPbJgDhyaPKm6d3zcfBf248sfIk-Qmum2w40NQNDnpxg2JcVocy_Q9QQj_RHWl_dctr4tTRLhAWSUgemjZb_Xy7n3AbzeQiapwWt2lQaQE_BRKP6ngA5aVIIulIODe7K6J6_XRGyi69IQ-HZ/s1350/Snapinst_app_472821547_1769061507217487_2437259458575092247_n_1080.jpg

ពេលនេះ Ne Zha 2 ក៏ជាភាពយន្តមួយក្នុងចំណោមភាពយន្តដែលរកចំណូលបានច្រើនជាងគេបំផុតទាំង ៣០ នៅលើពិភពលោក ហើយជាភាពយន្តមិនមែនហូលីវូដតែមួយគត់នៅក្នុងបញ្ជី។ ខណៈផលិតកម្មទាំង៥ដែលរួមគ្នាផលិតរឿងនេះក៏ឃើញមានការឡើងថ្លៃភាគហ៊ុននិងចំណូលដែរ។ ក្រុមហ៊ុនមួយក្នុងចំនោមក្រុមហ៊ុននោះគឺមាន Beijing Enlight Media ដែលជាទីភ្នាក់ងារគ្រប់គ្រងតារាសម្តែង Ding Yuxi បានឃើញអ្នកវិនិយោគរបស់ខ្លួនទទួលបានអត្ថប្រយោជន៍ពីភាពជោគជ័យរបស់ពួកគេសម្រាប់ហេតុផលដែលមិននឹកស្មានដល់មួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9SDd_6bhxgHnLwnhg-vHsrpHZbnODVwrEzfJWx_9laqz6-WUxrOU_Jn_I_NOCYAbKS5btDeV-RQAR7ducN5zCrHTwKmlvVgx7NfXhrwuJ8GBRUsWqwCh4HX_OXTwytGpSHkVoOHAKJdaKMFUrf6j8oxBIyX9kXbT8u6sUolkRSXwPsLESBTbGMS3GxYM5/s868/image_2025-02-15_16-28-27%20(3).png

ជ្រកក្នុងទ្រនំនេះ Ding Yuxi បានធ្វើឱ្យមហាជនស្គាល់ស្នាដៃការសម្តែងរបស់លោកជាច្រើន ហើយដើម្បីបង្ហាញការគាំទ្រដល់តារារបស់ពួកគេ អ្នកគាំទ្ររបស់ Ding Yuxi បានទិញភាគហ៊ុនក្នុងក្រុមហ៊ុនខាងលើនេះ។ ជាមួយនឹងភាពជោគជ័យរបស់ Ne Zha 2 អ្នកគាំទ្រទាំងនេះបានរកប្រាក់ចំណេញយ៉ាងច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWfz402rmEVz69Bg0hvi1disrRFWIO6gJDUF_wJ3HRT1LpMr3txV6Re7OvvSA4CK8IO9zkS9sweawSDGIEDl9lrDeTt4lZG9BHzgcszpWZH6RaKe9fnD93rlH_GgMEXr_aByBPlPuWkktXYX_XIjg8z-vlZdybNrTKSWKQX-KYMI0Zzwa6KU9-rYOOgPVW/s1110/image_2025-02-15_16-28-27.png

ភាគហ៊ុនរបស់ក្រុមហ៊ុនបានកើនឡើង ១៣៩.០៣ ភាគរយត្រឹមតែ៦ថ្ងៃបន្ទាប់ពី Ne Zha 2 ចាក់បញ្ចាំងលើកដំបូង។ តម្លៃទីផ្សាររបស់ក្រុមហ៊ុនត្រូវបានគេរាយការណ៍ថាមានចំនួន ៥៥ពាន់លានយន់។ អ្នកគាំទ្រសំណាងទាំងនេះបាននាំគ្នាចូលបណ្ដាញសង្គមដើម្បីចែករំលែកភាពសប្បាយរីករាយ ដោយអ្នកខ្លះនិយាយថាពួកគេគ្រាន់តែទិញភាគហ៊ុនដើម្បីគាំទ្រ Ding Yuxi ដោយមិនបានរំពឹងថានឹងទទួលបានភាគលាភណាមួយសម្រាប់ការគាំទ្រតារាដែលពួកគេចូលចិត្តនោះទេ៕

វិទ្យាស្ថានស្រាវជ្រាវសាស្ត្រាស្លឹករឹតខ្មែរធំជាងគេនៅកម្ពុជា ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

0

នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធមហាកុដិសម្តេចព្រះសង្ឃរាជ ជួន ណាត និងវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6G-4Z3L3ui657QpRdrVfq62AYHxfh0Z5lBwqPag31tM6ZuGIKkBYmCdmiuJTlXOx1KH9YYAPbgB4AwwDYv4h-KhN1KMBFrfpqEW41-xMseA-QrsdYbw9WONIU28uPKtodY8auPJa7TIWnS3dvPi8-nyFJI4oexZhltGRMo4OacW8ayEUys-N5yZgCuKw7/s2048/image_2025-02-17_09-48-28.png

អគារវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ កំពស់២ជាន់ កសាងឡើង នៅអំឡុងឆ្នាំ១៩២០ ដែលកាលណោះ ជាកុដិសម្រាប់ព្រះសង្ឃគង់នៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbjfTObDtIuR5XTaZTZBkmnotSziq76fmK1ZKj8GiWaixj3a5SK3D52Tq8wxmA8ZIKwjULqj6FSzQCWcaGsDBbynNX-b8YU1jjngr3O_wHg0S03xIze-6hlRagN6JVDNwCoEtuzmp-WWUc72DnD4olhXZ6KywejshEgGESnH7INOLfsSZ4zqR1vG67u9H1/s2048/image_2025-02-17_09-48-41.png
ក្នុងចន្លោះឆ្នាំ១៩៩២ដល់ឆ្នាំ១៩៩៨ អគារស្លឹករឹតនេះ ត្រូវបានប្រើប្រាស់ជាវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiPfP0PZUFxIhVuzlk60_tV5lpUQCFAvtMECOjnbmNRywZqRpOp2vWqgevof6fJ-d-0p1qIVeE79FEN813l-4PZEpTddbKWEdE9ubUWBkDUB8OKflbuJDecHPLGYgu57o0t6wYkfhB8b6PMgSDRQVuPp86YPvvnBYtpl88tmNgVpvv8-nS63nfpOyaAPd_/s2048/image_2025-02-17_09-48-40.png

ក្រោយមក ចាប់ពីឆ្នាំ១៩៩៨ ដល់បច្ចុប្បន្ន អគារនេះ បានក្លាយជាវិទ្យាស្ថានស្រាវជ្រាវ និងអភិក្សសាស្ត្រាស្លឹករឹតខ្មែរ បង្កើតឡើងដោយលោក Olivier de Bernon ដែលបានដាក់ឱ្យដំណើរការចាប់តាំងពី ឆ្នាំ១៩៩០ ក្នុងគោលបំណង ដើម្បីអភិរក្ស និងប្រមូលសាស្ត្រាស្លឹករឹតខ្មែរនៅទូទាំងប្រទេស ដែលនៅសេសសល់ក្រោយពីសម័យសង្គ្រាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi_RhRzOJCpggiEFbCrOTWEOnnnaBDYirspKpuu6r1IV33Cw8iCazsXtNu4yB2gWvRkIcn_2FzvcQ01viJ64zel2DHtAAdOYCciV56ZvnfFDtnjIsbZGlKKsUJLv3VjotaW4ImNyHUieJN5BAKAqWeKsRkEF1oRkv9DIFeJ2IGXsNg5U3Pi07lps7s5goi/s2048/image_2025-02-17_09-48-37.png

នៅក្នុងរយៈពេល៣៤ឆ្នាំកន្លងមកនេះ វិទ្យាស្ថានបានប្រមូលសាស្ត្រាស្លឹករឹតសរុបទាំងអស់ចំនួន ២៤,០១៩ខ្សែ ដោយមានសាស្ត្រាជាភាសាខ្មែរចំនួន ១៥,៦៦២ខ្សែ និងសាស្ត្រា ជាភាសាបាលីចំនួន ៨,៣៥៧ខ្សែ៕

 

ថៃសម្លឹងឃើញឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ចតាមរយៈផ្លូវរថភ្លើងវែងបំផុតលើពិភពលោកឆ្លងកាត់១៣ប្រទេស

0

ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មានថៃឱ្យដឹងថា ការធ្វើដំណើរតាមរថភ្លើងដ៏វែងបំផុតលើពិភពលោក ចាប់ពីទីក្រុង Lagos ភាគខាងត្បូងប្រទេសព័រទុយហ្គាល់ ទៅដល់សិង្ហបុរី គឺជាឱកាសថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ចថៃ ។ ផ្លូវរថភ្លើងនេះមានប្រវែង១៨,៧៥៥គីឡូម៉ែត្រ និងចំណាយពេលធ្វើដំណើរ២១ថ្ងៃ ដោយឆ្លងកាត់១៣ប្រទេស រួមមាន ៖ ព័រទុយហ្គាល់ អេស្ប៉ាញ បារាំង អាល្លឺម៉ង់ ប៉ូឡូញ បេឡារ៉ុស រុស្ស៊ី ម៉ុងហ្គោលី ចិន ឡាវ ថៃ ម៉ាឡេស៊ី និងសិង្ហបុរី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZgbuFR5l0BpSGpGvteoF3e_Gs95IAfk0Wj3EkEFNDe4EYlIE5S9EBCWj4A1B5xBz8Q-1pCjyWWXpWLkjU9l0wazl8Hp9yEWowRKoe_ASPm7C-kLVTyUWTTCF1N2BrXQqmij9Ez1mA-DPyCI-6wF0t4plyuDPDvaeKPBgNb9RULnNDh9OORvt7jf-VrD6j/s1417/image_2025-02-17_09-31-30.png

ផ្លូវរថភ្លើងដ៏វែងនេះអំណោយផលដល់សេដ្ឋកិច្ចថៃជាច្រើនផ្នែក ហើយកត្តាចម្បងដែលគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចថៃ គឺទីតាំងយុទ្ធសាស្ត្រ ពីព្រោះថៃស្ថិតនៅចំណុចកណ្តាលនៃតំបន់អាស៊ីអាគ្នេយ៍ ដែលថៃជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏សំខាន់ ហើយផ្លូវរថភ្លើងវែងបំផុតលើពិភពលោក បានឆ្លងកាត់តំបន់អាស៊ីអាគ្នេយ៍ និងតភ្ជាប់អាស៊ីបូព៌ា និងអឺរ៉ុប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNBDuukIjulMakYVfA-Y6cMuA6i70IKkDhSwJW5t2r1i8tSgZ2P_22FjcdCe-vOUdgF3oT8YCrd2vBexkPBSCx3PjWTFF1vUU-NGS9Z7lj6M0HhomNtB1SUBVnUOjlEwxUAqh-G-Nq1ND_apn4mrVs1CP4b52R3n0bPn_wqvXua-YmhSPBpLSKVDI9vpoU/s1440/image_2025-02-17_09-31-30%20(2).png

កត្តាបន្ទាប់ គឺថៃមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទំនិញខ្វាត់ខ្វែង ជាពិសេស ការដឹកជញ្ជូនតាមរថភ្លើង ។ បច្ចុប្បន្ន ថៃមានផ្លូវរថភ្លើងតភ្ជាប់ជាមួយប្រទេសជិតខាង ដូចជា ៖ ឡាវ កម្ពុជា និងមីយ៉ាន់ម៉ា ដែលអាចជួយឱ្យថៃអាចអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន តាមរយៈផ្លូវរថភ្លើងពីប្រទេសព័រទុយហ្គាល់ ទៅសិង្ហបុរី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjK7jN40bMlDXs1qbZJ9UYDHlOHWd3Veha_eWYcRLfnjhKrWFnt_hNhsk-PJDWZdzmIZ_s12Hq4tMZUQKAdStoynAMU5M71o-2ZyJXd6Ajy5mKDJVZpWCX2zDChXmpKCHr8BHXM1lJ2A5zdvSlSmqP_O-LghjJobLbdhfAe_rE5IasNCk8-E4ErrVhwcLi/s1200/image_2025-02-17_09-31-31.png

ក្រៅពីនេះ រដ្ឋាភិបាលថៃមានគោលនយោបាយជំរុញការតភ្ជាប់ថៃជាមួយប្រទេសនានា តាមរយៈគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសខាងកើត (EEC )និងគម្រោងផ្លូវ១ ខ្សែក្រវ៉ាត់១ (BRI) ។ គោលនយោបាយរបស់រដ្ឋាភិបាលថៃបានគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន រួមទាំងការដឹកជញ្ជូនតាមផ្លូវរថភ្លើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTjT2JkVZF7J_SDdt_n3rJUfkaN5I2ihSdYksuXCCUNT6eA50hELfV28ZazSzWpCrmmDYSDoYICHHAkbzQ2KK1pbRmsnwAXOJh_VOtIHudYq2aiDgLkyJkSxICTY_bYyRICoWqQmhr9ZDQ9g_mrWMSeg58OGkRbgf9OsYwyjOVu80QJZxCbWLThakZzQou/s1600/image_2025-02-17_09-31-32.png

អ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា ថៃនឹងទទួលបានឱកាសសេដ្ឋកិច្ចបន្ថែមទៀតនាថ្ងៃអនាគតពីផ្លូវរថភ្លើងវែងបំផុតលើពិភពលោក ដោយសារប្រទេសនានាអាចសហការគ្នាយ៉ាងរលូនផ្នែកវិនិយោគ និងពង្រីកពាណិជ្ជកម្មសេរី ។ រីឯប្រទេសផ្សេងៗដែលរថភ្លើងឆ្លងកាត់ ក៏ទទួលបានឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ចដែរ បើសង្គ្រាមនៅអ៊ុយក្រែនបញ្ចប់ ហើយអាមេរិក រុស្ស៊ី និងចិន ចរចាគ្នាស្វែងរកសន្តិភាពពិភពលោក ៕

ត្រីសាលម៉ុនចិញ្ចឹមមួយទ្រុងរួចចូលសមុទ្រ ហើយមហាជនទាមទារឱ្យចាប់ត្រីមកវិញដោយបារម្ភផលប៉ះពាល់ជីវៈចម្រុះ

0

ប្រទេសន័រវេស ៖ មហាជន និងអ្នកស្រឡាញ់បរិស្ថាននៅប្រទេសន័រវេសបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីការប៉ះពាល់ជីវៈចម្រុះ និងការឆ្លងមេរោគដល់ត្រីសាលម៉ុនធម្មជាតិ ក្រោយពីត្រីសាលម៉ុនចិញ្ចឹមជាច្រើនក្បាលរបស់ក្រុមហ៊ុនអាហារសមុទ្រលំដាប់ពិភពលោក រួចពីទ្រុងចូលសមុទ្រ ដោយសារខ្យល់ព្យុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAVVeVBp2LB0w8X-EiqEy6BSfkuMtH1qKBMwBzy5GSy729rytbS2GcCnguq6M3i5-JkTUT0BP9OaA8QNi4jyDLAlNfvo0O7N_-nWvB1tSf2ZnRdN8zMgzS4plYeDBEcDLieaOutBAme5MLAiPnuzD4NqlvOYXYvenZOL33FeyDKXwQlC3X_aCGYLrhU_oe/s696/image_2025-02-17_08-25-05.png

ទ្រុងចិញ្ចឹមត្រីសាម៉ុនអណ្តែតទឹករបស់ក្រុមហ៊ុន Mowi នៅតំបន់ Dyroy ក្នុងទីក្រុង Troms ប្រទេសន័រវេស បានខូចខាតយ៉ាងខ្លាំងដោយសារខ្យល់ព្យុះ និងធ្វើឱ្យត្រីសាម៉ុនជាច្រើនក្បាល ដែល១ក្បាលៗ មានទម្ងន់ជាង៥គីឡូក្រាម រួចពីទ្រុងចូលសមុទ្រ ។ ក្រុមហ៊ុននេះប្រកាសថា បើអ្នកនេសាទណាម្នាក់អាចចាប់ត្រីសាម៉ុនទាំងនេះត្រឡប់មកវិញ ក្រុមហ៊ុននឹងផ្តល់ប្រាក់រង្វាន់ចំនួន៤៦ដុល្លារអាមេរិកក្នុង១ក្បាល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkzHV4te-ZAtEN7y9-Ag8flzcAz2rutRywmoId4x1Jp76G8NiWnnCE023AC2ts8rhdjiFpel_vpY5_SHtWO11vIj9c-kCxmvhsCsYFrqPpk-n0xTAQhpTcyKYmUKeqrcnHm0yFDA4VKDc_8J2LJ2CFvAb-0nXbBzBGVBD7x_BdP4PAjctirsvoXGirUpzh/s1200/image_2025-02-17_08-25-07.png
ក្រុមហ៊ុន Mowi បញ្ជាក់ថា ក្រុមហ៊ុនសោកស្តាយយ៉ាងខ្លាំង ដោយសារទ្រុងចិញ្ចឹមត្រីសាលម៉ុនអណ្តែតទឹករបស់ក្រុមហ៊ុន បានខូចខាតដោយសារខ្យល់ព្យុះ ។ វាធ្វើឱ្យត្រីសាម៉ុនជាច្រើនក្បាលដែលមានទម្ងន់ប្រមាណជាង៥គីឡូក្រាម រួចពីទ្រុងចូលសមុទ្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkLwxM5jsl1sREXrRSsCiswdtMqOQJ2V8UaDRSPzK3cLFhyphenhyphengn6UyecIDj-Ff6OAURat0QQsD4C92dSxWlgn7Y9-jLw0mtWaxLbZ8wanFZgtY7LeWCv2z7R06EM0VbaLUxhn0xDd8Lum8W1nryipTaUe7aY-00jPKsB-dQEpyBSn4yUcPW5FcITietEQV9N/s1022/image_2025-02-17_08-25-06.png

ចំណែកមន្ត្រីនាំពាក្យការិយាល័យជលផលឱ្យដឹងថា ៖ «តាមធម្មតា រដ្ឋាភិបាលន័រវេសនឹងអនុញ្ញាតឱ្យកសិករចិញ្ចឹមត្រី អាចចាប់ត្រីរួចពីទ្រុងក្នុងចម្ងាយ៥០០ម៉ែត្រជុំវិញទ្រុង ប៉ុន្តែត្រីសាលម៉ុនរបស់ក្រុមហ៊ុន Mowi ដែលរួចពីទ្រុង គឺរដ្ឋាភិបាលអនុញ្ញាតឱ្យចាប់បញ្ចូលទ្រុងវិញក្នុងចម្ងាយឆ្ងាយជាងនេះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhyphenhyphenVUpjLTS5SKNpr9y0yMGPO7dxZcPXu_OCwj4wXCi3sZ-_a9YUeJUw2HfAkVYYKz-eDGtAYonG5qy-peJWhVXHxVf35_I9tSaQO3XgLiAguud1P5M4BRb9unwc4If9u8Fh1ZhWr3R-ksZmYo3Fcr5Q8lwZmn3shQjkp8-knlCyWJw9b5flSMn0jZcdRHb/s960/image_2025-02-17_08-25-06%20(2).png

ក្រោយការប្រកាសប្រគល់ប្រាក់រង្វាន់ឱ្យអ្នកនេសាទចាប់ត្រីសាលម៉ុន ក្រុមអ្នកស្រឡាញ់បរិស្ថានជាច្រើនបាននាំគ្នាតវ៉ាថា ត្រីសាលម៉ុនរួចពីទ្រុងច្រើនបែបនេះ នឹងប៉ះពាល់ដល់ជីវៈចម្រុះ ឆ្លងមេរោគ ហើយត្រីសាលម៉ុនចិញ្ចឹម និងត្រីសាលម៉ុនធម្មជាត នឹងដណ្តើមកន្លែងគ្នាពង ។ អ្នកតវ៉ាម្នាក់និយាយថា ៖ «តាមការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ គឺកូនត្រីសាលម៉ុនដែលកើតពីការផ្សំពូជរវាងត្រីសាលម៉ុនចិញ្ចឹម និងត្រីសាលម៉ុនធម្មជាតិ នឹងរស់ពុំបានយូរទេ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4oEHts_00Twjxq1itXR5b0NnYPnVbEMo0R-_UB5pUBXKoGFERv91Sas5uIP9g1Fo8y87wcCAvv_XBnlbGtyRpyLG845c_h5EtbBPhw5JEShmQ73E0s26FGOx4igKssE9LE6zc8ug7osR6-pieRQ1MRaSK9tPEFEWhaRZkgo1z8bWmctlNqWgBbaA5LUgD/s960/image_2025-02-17_08-25-06%20(3).png

ចំណែកមហាជនលើកឡើងថា ត្រីសាលម៉ុនចិញ្ចឹមរបស់ក្រុមហ៊ុន Mowi ដែលរួចពីទ្រុងនេះ នឹងចម្លងមេរោគទៅត្រីសាលម៉ុនធម្មជាតិ ហើយការតាមចាប់ត្រីទាំងនេះត្រឡប់មកវិញ គឺដូចគ្នានឹងការរាវម្ជុលក្នុងបាតសមុទ្រ ៕

សេដ្ឋវិទូលំដាប់ពិភពលោក ប្រាប់ឱ្យថៃ និងឥណ្ឌាត្រៀមខ្លួនទទួលការដំឡើងពន្ធទំនិញរបស់អាមេរិក

0

សេដ្ឋវិទូមកពីស្ថាប័នហិរញ្ញវត្ថុលំដាប់ពិភពលោក ដូចជា ៖ ស្ថាប័ន Morgan Stanley និង Nomura Holdings Inc. បានដាស់តឿនថា ប្រទេសថៃ និងឥណ្ឌា គួរតែត្រៀមខ្លួនទទួលការដំឡើងពន្ធទំនិញរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ។ រីឯមូលហេតុដែលអាមេរិកដំឡើងពន្ធទំនិញ ដោយសារប្រទេសទាំងពីរនេះបានយកពន្ធទំនិញនាំចូលពីអាមេរិកខ្ពស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHXjZ0sJt3FOqBwFTy44PX_43brE-GOY-gne7VRUtADYZfNW9C3TkEp7qlRTWP3c1TzHaETiQj1XxGu3c7qckWzcCyKXKWOnLv6H5p4dswch1aErKiSM69foCG2gRe8oKtPyssdMnfugd4UoWHMsfCqndM2VvfzaKroku8HLoQvuGYaSlWLeicP_ZsREdt/s3500/image_2025-02-17_08-19-05.png
ហេតុនេះ លោក Trump នឹងឆ្លើយតបវិញ ដោយការដំឡើងពន្ធទំនិញនាំចូលពីប្រទេសថៃ និងឥណ្ឌា ។ សេដ្ឋវិទូម្នាក់មកពីស្ថាប័ន Nomura Holdings Inc. និយាយថា ប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍ គួរតែប្រញាប់ចរចាជាមួយមេដឹកនាំអាមេរិកអំពីបញ្ហាការដំឡើងពន្ធទំនិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjBP86uBPiJt-WkIck7UxmjsNDHEYM0Xn9mQ3DnmWmScxEWKGwsnWj44oVpMrGxnLTkuGBo_dwUVZPReiHk11EuP1XlT_ImIR6AkIWYKVan1n1EGHzzpZJ_Eyf8QJNgiYk3yL0ty6ncgBR6kqIvu4aWw28XsXdfl-PnDgYo9G7o72QcwpkndErtd_20L_G/s1000/image_2025-02-17_08-19-10.png

កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោក Trump ប្រកាសថា នឹងដំឡើងពន្ធទំនិញប្រទេសផ្សេងៗ ហើយក្រោយលោក Trump ប្រកាសបែបនេះ ក្រុមហ៊ុននាំចូលឧស្ម័នធម្មជាតិដ៏ធំរបស់ឥណ្ឌាបានចរចាទិញប្រេងឥន្ធនៈបន្ថែមទៀតពីអាមេរិក ។ រីឯប្រទេសថៃវិញកំពុងពិចារណាទិញទំនិញពីអាមេរិកដូចគ្នាដែរ និងត្រៀមនាំចូលឧស្ម័នអេតាន និងទំនិញកសិករអាមេរិក ដើម្បីកុំឱ្យអាមេរិកដំឡើងពន្ធទំនិញថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTlSAN2XWpARNuIAhppgJGE_YxnytMR8toLq9gT9RxfgFYwWNeZ9r72ubJ-sc7zyUjSkpd_bUXmDAtnvqxPZuRyI7grQdkVd_lnGXdNOIHblkN_FKFLUKHrmIdKzFFOx8fX2rTex6txSse28USnTwel-ywT_r5bOW4NtYATOvnnR0B781fi_iPShlw8dQX/s1024/image_2025-02-17_08-19-10%20(2).png
គួរបញ្ជាក់ថា ប្រទេសឥណ្ឌាបានយកពន្ធទំនិញអាមេរិកក្នុងអត្រាខ្ពស់ជាងអាមេរិកយកពន្ធទំនិញឥណ្ឌា រហូតដល់ជាង១០% ទើបធ្វើឱ្យឥណ្ឌាប្រឈមមុខខ្លាំងដែលអាមេរិកនឹងដំឡើងវិញ ។ សេដ្ឋវិទូម្នាក់ទៀតមកពីស្ថាប័ន Morgan Stanley និយាយថា ឥណ្ឌា និងថៃ គឺជាប្រទេសដែលលោក Trump នឹងដំឡើងពន្ធទំនិញចាប់ពី៤% ទៅ៦% ។ ដូច្នេះ ឥណ្ឌាមានគម្រោងទិញអាវុធ ថាមពល និងយន្តហោះពីអាមេរិក ដើម្បីចៀសវាងសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyiKpIXKL1Bq0Doa8yPQRtc7a6BWf_hGdgCdKjx32YiLTDgL8xBEs3XT8j0JpNgbt6eVwB-mUbyaPBczRqZ8xr9VOAK9buixeFqa_0l0kDYRMQhxV2THk8-st_R9nUlfgornw91kpxr3fN9ZEY4jYss4JAalJW_x-yepy01DZ2AbxYc1KWUTNBziw-VVOf/s1280/image_2025-02-17_08-19-11.png

មហាជនចាត់ទុកថា ការដំឡើងពន្ធទំនិញលើកនេះរបស់លោក Trump គឺខ្លាំងជាងការដំឡើងពន្ធទំនិញលើកមុនទៅទៀត ហើយវានឹងធ្វើឱ្យសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងប្រទេសផ្សេងៗកាន់តែក្តៅគគុក ៕

ចិនគ្រោងនឹងរៀបចំដំណើរកម្សាន្តសម្រាប់មនុស្សចាស់ដើម្បីទាញចំណូលពីវិស័យទេសចរណ៍នេះ

0

ប្រទេសចិន ៖ រដ្ឋាភិបាលចិនបានបង្កើតគម្រោងមួយជំរុញពលរដ្ឋអាយុច្រើនជិះរថភ្លើងដើរលេង និងបង្កើតកម្មវិធីដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍នានាសម្រាប់ពលរដ្ឋវ័យចំណាស់ ។ ស្ថានីយរថភ្លើងនៅប្រទេសចិននឹងបង្កើនចំនួនរថភ្លើងឱ្យបានច្រើនខ្សែ និងកំណត់គោលដៅទេសចរណ៍ចម្រុះសម្រាប់ដំណើរកម្សាន្តរបស់ពលរដ្ឋវ័យចំណាស់នៅទូទាំងប្រទេសចិនក្នុងឆ្នាំ២០២៧ ខណៈបច្ចុប្បន្ន (ឆ្នាំ២០២៥) ចំនួនរថភ្លើងនៅមានកំណត់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8oe8WqC7j7epf4XLjIxhKLJhB11O4wBFDPMC7K5ABhgF2-py07D2-dANLwtjadO7-fjzmxzgDqKHSNAcFeDe_fuMsznCkB7ATtg07jy9vFGWeYvuKaaxmrWQFaAAUziqooBQy68_5VEMnAz0qt9WF79677-e7TkYjy4SwN9m_4x94BDXyfX4E54PVeADd/s5000/image_2025-02-15_15-54-23.png
គម្រោងជំរុញពលរដ្ឋវ័យចំណាស់ជិះរថភ្លើងដើរលេងទៅកាន់តំបន់ទេសចរណ៍ផ្សេងៗ គឺជាការសហការគ្នារវាងក្រសួងពាណិជ្ជកម្ម និងស្ថាប័នរដ្ឋាភិបាល ចំនួន៨ ព្រមទាំងមានការសហការពីក្រុមហ៊ុនឯកជនផងដែរ ។ រថភ្លើងនីមួយៗនឹងត្រូវកែលម្អឱ្យមានកៅអីអង្គុយ និងច្រកផ្លូវដើរធំទូលាយ ក៏ដូចជាធ្វើបន្ទប់ទឹកដើម្បីផ្តល់លក្ខណៈងាយស្រួលដល់ពលរដ្ឋវ័យចំណាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqABY79BfXqTZgZdTyF8e4dMmysCa5UqxkIViuYRU-j0OP-8IQW5q7F429co345FR73P5p94MNhUaxgzNlUgXLziiTqw8F0Np0BCulIDer0BbkDg0u-upaz4QS0PlAgspCj47JqbK6pLdApDnRB3IsnX9F3QdAp37ttCXNsPbESHnLj-GE851fGdEsdLlr/s696/image_2025-02-15_15-56-03.png

ប្រទេសចិនមានចំនួនពលរដ្ឋវ័យចំណាស់កើនឡើងជារៀងរាល់ឆ្នាំ ហើយពលរដ្ឋវ័យចំណាស់ជាច្រើននាក់មានសុខភាពរឹងមាំ និងចង់ដើរលេង ។ ប៉ុន្តែក្រុមហ៊ុនទេសចរណ៍បានបង្កើតកម្មវិធីដំណើរសម្រាប់តែយុវវ័យប៉ុណ្ណោះ និងគ្មានកម្មវិធីដំណើរកម្សាន្តសម្រាប់ពលរដ្ឋវ័យចំណាស់ទេ ។ ហេតុនេះ រដ្ឋាភិបាលចិនក៏បង្កើតគម្រោងពលរដ្ឋវ័យចំណាស់ជិះរថភ្លើងដើរលេងដើម្បីជំរុញវិស័យទេសចរណ៍ និងបង្កើនប្រាក់ចំណូលពីវិស័យទេសចរណ៍បន្ថែមទៀត ពីព្រោះពលរដ្ឋវ័យចំណាស់ភាគច្រើនមានប្រាក់ចូលនិវត្តន៍ និងប្រាក់សន្សំច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZdI9uQD-ubF1f5rh_W_zHSqnD9qMBkI6_3GANtK8Px6bNClQAWv_374I7EilY3wDkbEMj1KvuM8P6HhCb8bc4-GvJT0laE6FmLZEEJh5h64kFXzMuZUUUP0wd9nLVhrUcj9zk-SMCH2QQtvfzSM6ySlrnzK0bzFTKh-sCmoAQXgPUvJeMyLeezfPYAC4N/s1480/image_2025-02-15_15-56-26.png

រដ្ឋាភិបាលចិនបានមើលឃើញឱកាសបង្កើនប្រាក់ចំណូលសេដ្ឋកិច្ចតាមរយៈដំណើរកម្សាន្តរបស់ពលរដ្ឋវ័យចំណាស់ ហើយរដ្ឋាភិបាលចិនប្រកាសទទួលការវិនិយោគពីក្រុមហ៊ុនបរទេស ដូចជា ៖ ការវិនិយោគសាងសង់ផ្ទះស្នាក់នៅសម្រាប់មនុស្សចាស់ មន្ទីរពេទ្យ និងមជ្ឈមណ្ឌលសុខភាព ដើម្បីត្រៀមទទួលចំនួនពលរដ្ឋវ័យចំណាស់កើនឡើង បន្ទាប់ពីចិនអនុវត្តគោលនយោបាយកូនតែម្នាក់ ធ្វើឱ្យចំនួនពលរដ្ឋវ័យចំណាស់កើនឡើងយ៉ាងឆាប់រហ័ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif5gRqf1tSxCUB3-15cPbYjisUhVUYvB3gVgjcrVyaWjb7dKOedUwApxS7AfwI_zF9phtMLhTWMR2uOer37b9irDNNlhbtDvRmNUJL54MqWr0PRiyXlN0SVEg0a9lENdVep01EsVwZh8ulIBbEr14X9oHRg5jiLf4N5NTWQ7gOT5CA6h_S7vpNzzi2CDV1/s1920/image_2025-02-15_15-56-03%20(2).png

កាលពីឆ្នាំ២០២៤ រដ្ឋាភិបាលចិនបានចំណាយប្រាក់យ៉ាងច្រើនដើម្បីសាងសង់ផ្ទះស្នាក់នៅ និងកម្មវិធីកម្សាន្តសម្រាប់ពលរដ្ឋវ័យចំណាស់ ។ រីឯក្រុមហ៊ុនទេសចរណ៍នានាបានចាប់ផ្តើមផ្តោតលើគោលដៅដំណើរកម្សាន្តសម្រាប់អតិថិជនអាយុច្រើននៅឆ្នាំ២០២៥ ខុសពីពេលកន្លងមក ដែលក្រុមហ៊ុនទេសចរណ៍ផ្តោតតែលើអតិថិជនជាយុវវ័យ ៕

សួនថ្មី ទំហំ១.៦ហិកតា នឹងលេចរូបរាងនៅខាងកើតស្ទឹងសង្កែ

0

រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសពីគម្រោងសាងសង់ “សួនតេជោសន្តិភាព” ដែលមានប្រវែង ៩៩៤ម៉ែត្រ និងស្ថិតនៅលើផ្ទៃដីសរុប ១៦.០៧៤ម៉ែត្រការ៉េ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZPivEXRfHetOi8vqmv7sjSARa5QnUVnaaoXxs8JUwVxd-xjB_2_7XK47z-OtIBWW3Ec-MTcw2eq2D3wFgZNGokIep6GwffnG_nn5Ki70SNKuxtC9Kwu4nThyJxLIK9oKOGnS71zpXHWVxttuSVkxpzWo-fCxZXQ2RIX_E-W3LIo72qNF-KbZRn7hhbY0t/s1280/478241933_931061239208993_8264407177815472718_n.jpg
សួននេះ មានទីតាំងស្ថិតនៅខាងកើតស្ទឹងសង្កែ មុខវត្តកណ្តាល ក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ចាប់ពីស្ពានសម្តេចក្រឡាហោម ដល់ស្ពានសោហឺ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmOHn998j__YlAvdGGrtihJaVs3DA26CWMm_MjwNWqLvaQQTQx1snBzrSdsHRPibJ2JtzLQL4RafZ1yNFecfljyuhoVhlXsas5pmpC-DyxrkwpQHrOJyeABUY6roLIw0CvxppmHSqef87OFAXyiF6dDLCFCUVKNSxz87XeAkqOs-ebazGoi9VICZuYdfQn/s1280/478958871_931061275875656_962272524986616180_n.jpg

សួនតេជោសន្តិភាព មានគោលបំណងធំ ចំនួន ២៖

ទី១.ដើម្បីកែលម្អសួនឲ្យមានភាពស្រស់បំព្រង មានផ្លូវដើរ ផ្លូវជិះកង់ មានកន្លែងលំហែ ស្រូបខ្យល់អាកាសបរិសុទ្ធ ហាត់ប្រាណ និងកែប្រែទីក្រុងឲ្យក្លាយជាទីក្រុងឆ្លាតវៃ និងមានបរិស្ថានរស់នៅល្អ
ទី២.ដើម្បីរំលេចពីគុណតម្លៃនយោបាយឈ្នះ-ឈ្នះ របស់សម្ដេច ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តី ដែលនាំមកនូវសុខសន្តិភាព ស្ថិរភាព ការឯកភាពជាតិ និងការអភិវឌ្ឍ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRPv9yIdJGqwMkbcnQ4Wvy150ALtPUU15h3JHueJst7k3D4nnd3vRbF1hCi0tMoYkZSMbzW5ZMQ8WYnLms9QjT36Nu1bAF_x35FLnZh5T4a0i4L4Xfqjcber3O1EO9LzPbGhVnyAQxLAtgeRV0RcrAm_s1i6Ec7t75LjOFJbGKy77wm0djvqjxnj7b6q68/s1280/479209360_931061262542324_4299971636159613945_n.jpg

រដ្ឋបាលខេត្តបានបញ្ជាក់ថា នៅពេលសាងសង់រួចរាល់ សួននេះ នឹងបម្រើជាផលប្រយោជន៍ដល់សាធារណជន ប្រជាពលរដ្ឋទូទៅ និងជម្រុញដល់ប្រព័ន្ធទេសចរណ៍ ក្នុងខេត្តមួយផ្នែកផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG7SNQLtr_ztwl3_glKZb-FPhwlS9S5Pqa6yblH4cC7d2boM0pHydWoUanI3bMLwnXcP75a5gVykw-ki4lYwhFqbqfSqx6NFTx-aoilEJOz8Rd7TR3Zg-4Z4vN4fuO2FX3xyHT_ed2uvtmh1-pOM04Y5W5Bgla4kbNtUvpX5EX9QGCaCQbMSBDwTlLzN9j/s960/480164918_1223749216212296_7776698740728596645_n.jpg

 

ពស៊ាង ចេញមកបញ្ជាក់ពីមូលហេតុបទ Cover យីកេបំពេស្នេហ៍ បាត់ចេញពីយូធូប

0

«យីកេបំពេស្នេហ៍» Cover ដោយ អ៊ន លីនដា ពីម្ចាស់ដើម ពស៊ាង បានទទួលការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន។ យ៉ាងណា បទ Cover មួយនេះបាត់ចេញពីយូធូបទៅហើយ ខណៈស្រាប់តែមានពាក្យមានសម្តីថាម្ចាស់ដើមរីផតចិត្តកំណាញ់ជាដើម។ រងភាពអយុត្តិធម៌ ពស៊ាង គឺបានបញ្ជាក់ច្បាស់ៗពីមូលហេតុនេះដោយសារតែអ្នក Cover ដាក់ Copyright ហើយពួក MMO មកផ្លែផ្កាម្ចាស់ដើមទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFE7yN62vSy39uiP98A1euB5077Mlul1pYeKCj2u1FT7OH8dskU5S_Tqh_X8gOF4_4K9qSeLXFPnQRXWPOqltdYx3cypIN0krC2ZkJwBuROkib0JsgH9rL2KNVwgqFnT2AygNs3ge8yEeHI7aXH1tP09mjm5ueNTEYn1eL9YoAnCmboJc6aeiZvqtJnThs/s2048/image_2025-02-15_10-10-59.png
នៅថ្ងៃទី១៣ កុម្ភៈ តារាចម្រៀង ពស៊ាង ដែលមានស្នាដៃល្បីៗជាច្រើនដូចជាបទ រាស្រ្តសាមញ្ញ អង្វរតេជគុណ ជាដើមបានចេញវីដេអូមួយជាមួយនឹងខ្លឹមសារលើវីដេអូថា «ការយកស្នាដៃរបស់អ្នកដទៃមកធ្វើជារបស់ខ្លួនឯង ហើយថែមទាំងធ្វើខ្លួនជាជនរងគ្រោះ គឺជាអំពើមិនត្រឹមត្រូវ និងគួរឲ្យសោកស្តាយ។ ការគោរពសិទ្ធិម្ចាស់ដើម និងការទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់អ្នកដទៃ គឺជារឿងចាំបាច់ដើម្បីធានាការអភិវឌ្ឍន៍ដោយសុចរិតនៃសង្គម ។ ប្រសិនបើអ្នកមានចំណែករួមក្នុងការបង្កើតស្នាដៃនោះ ការទទួលស្គាល់ចំពោះការរួមចំណែករបស់អ្នកក៏គួរត្រូវបានធ្វើឡើងដែរ ។ ការធ្វើខ្លួនជាជនរងគ្រោះ និងមិនគោរពសិទ្ធិគេ គឺជាអំពើដែលមិនគួរកើតមាន, សូមគោរពគ្នាទៅវិញទៅមក និងចែករំលែកកិត្តិយសដល់អ្នកដែលសមនឹងទទួលបាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMPhQtvwsirdh4KDqf4C96Nm3EYse-iN3470oc8H0t42yBRfboaOlr1KXQCdyWEcXrQG5-vFgh_lLUFURPBwvJmFVl_-lK0zM1KTGi-PMWgdXAkCdQVS6le5HNhHqmqBi4Z7wVsP7aEX5RMYCK_2GYwMyHYOwuxLA95l4iNycCs6pGyaoAPhGkLmEAsxXk/s1800/image_2025-02-15_10-11-05.png

នៅក្នុងវីដេអូ ពស៊ាង បានបង្ហាញថាបទ «យីកេបំពេស្នេហ៍» Cover ដោយ លីនដា គឺលោកមិនមែនជាអ្នករីផត ប៉ុន្តែគឺជាអ្នកខាងលើដោយខាង លីនដា បានទាក់ទងមកខ្លួនតាមរយៈឆាត។ ហើយមូលហេតុនៃការធ្វើបែបនេះដោយសារតែមានអ្នកយកបទរបស់លោកទៅដាក់ Copy right ដោយសំឡេងម្ខាងទៀតបានបញ្ជាក់ដែរថាប្រសិនជា Cover ហើយមានអ្នកទស្សនាច្រើនជាងមិនថ្វីនោះទេតែគេដាក់ Copy Right ត្រូវរីផតហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhAqsnKi8bdGfd0jIUaPF_6FYae1eV0ua_S3a8m70inXE15m-UjewTqkLyDbaXLd76YEj-wJGadyXnIO34RIkHn8nPD49ximFOp0xTUu0DWyueSG5Z5w1BtuA3PLqQ-5wm8f6hpUVj7MLkptotpSVcyncLC9pIicmhAcu7eByJjlwCqNUQSCfwnswVD0AV/s2048/image_2025-02-15_10-11-06%20(2).png

ក្នុងនោះលោកបញ្ជាក់ថាលោកមិនកំណាញ់មិនឱ្យCover នោះទេហើយយូធូបបានជូនដំណឹងអំពីបញ្ហានេះដូច្នេះត្រូវរីផតដើម្បីការពាឆាណែល។ លើសពីនេះ ក៏មានការបញ្ជាក់ថាក្រុមការងារគឺចង់ Takedown ឆាណែលយូធូបតែម្តងប៉ុន្តែពស៊ាង បានស្នើឱ្យ Takedown តែវីដេអូបានហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiY_vHy2Qt2WOWjLWSB89D2E3maw81LZQSKuOOM5SK5MLpSUNEbWnG_sO506t-7yEyqXT9xxuknnbIW1lZboiKLIGqCAX-fJwgtBx5O6QL42mYXD5NV32lzG2AHcqJRcmv3vdiEfnKT3O6M55dBYGsEOaIHi6hoajuJqCecFI7P2eTdbvaoApS1rgYEs-rD/s2048/image_2025-02-15_10-11-07.png

ក្នុងនោះក៏មានការលើកឡើងថា យកបទគេ Cover ក៏យកទៅចាំបាច់ដាក់ Copyright ហើយដើរតួកម្សត់។ ហើយចំពោះតារាចម្រៀងផ្សេងទៀតក៏ធ្លាប់ជួយបញ្ហាស្រដៀងគ្នានេះដែរនោះទេតារាចម្រៀង ស៊ូលីផេង និង ម៉ម ពេជ្ជរិទ្ធ ថែមទាំងមានការបាត់ឆាណែលរបស់ ពេជ្ជរិទ្ធ ថែមទៀត។ លើសពីនេះក៏មានពួក MMO ចូលមកខម្មិនផ្លែផ្កាដាក់ម្ចាស់ដើមថែមទៀត។ ពស៊ាង ក៏មិនភ្លេចសរសើរពីសមត្ថភាពទេពកោសល្យរបស់ លីនដា ហើយក៏មិនចង់ឱ្យមានការប៉ះពាល់ដល់នាងដូចគ្នាទើបចេញមកបញ្ជាក់បែបនេះ៕

ម៉ិកស៊ិកគ្រោងប្តឹង Google ករណីប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិកជាឈូងសមុទ្រអាមេរិកលើ Google Maps

0

ប្រទេសម៉ិកស៊ិក ៖ សារព័ត៌មាន Reuters រាយការណ៍ថា រដ្ឋាភិបាលម៉ិកស៊ិកពុំពេញចិត្តយ៉ាងខ្លាំង ក្រោយពី Google ប្តូរឈ្មោះ «ឈូងសមុទ្រម៉ិកស៊ិក» ទៅជា «ឈូងសមុទ្រអាមេរិក» តាមបទបញ្ជារបស់អាមេរិក ហើយប្រធានាធិបតីម៉ិកស៊ិកគ្រោងប្តឹង Google ដើម្បីឱ្យប្រើប្រាស់ឈ្មោះដើមវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG-G3f2DHafssR4IavcZvdOjea4LnTsSobwviX0mlOxzrhlYXsh9X9_yIQYQDCEdl_j62JDzXPaDF0zGySj2QrVnNoYMcXytxhJsVXILBe6-neVBZ4HlAw0DfUKBPg3ZYamQUjRwUrApjc-ATA6bXjlF6tgWK4MZPEZTDW80ruILXIx4LrtqH6X67KjV7j/s1242/image_2025-02-15_14-43-19.png

លោកស្រី Claudia Sheinbaum ប្រធានាធិបតីម៉ិកស៊ិកថ្លែងថា រដ្ឋាភិបាលម៉ិកស៊ិកកំពុងពិចារណាចាត់វិធានការតាមផ្លូវច្បាប់លើក្រុមហ៊ុន Google ករណីប្តូរឈ្មោះ «ឈូងសមុទ្រម៉ិកស៊ិក» ទៅជា «ឈូងសមុទ្រអាមេរិក» នៅលើ Google Maps ។ យើងបានតាមដានការប្តូរឈ្មោះនេះរហូតមក ហើយយើងចង់ឱ្យ Google បញ្ឈប់ការប្តូរឈ្មោះឈូងសមុទ្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNQ4QmoVhElRqRcw5K5YApQE9QB_WVrX4TZ0cZGghwWsAdU4rojBQefGGl8iGusjb_O1Is-ll9K5dQAye12g7xusrroKDdNzT95AQHxHS7cL269N7G_PR_qNtGN4hyfaHZploiGHuSWG4tsBiv92jmQLBv_9LLq6AKzfzOs7vFzNq9t8hl9LptLns6Ls-6/s660/image_2025-02-15_14-43-19%20(2).png

Google បានប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិក នៅលើ Google Maps ក្រោយពីប្រធានាធិបតីអាមេរិក លោក Donald Trump ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដើម្បីប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិក ហើយលោកអះអាងថា ឈូងសមុទ្រអាមេរិក គឺជាឈ្មោះពិរោះស្តាប់ និងស័ក្តិសមបំផុត ។ បច្ចុប្បន្ន អ្នកប្រើប្រាស់ Google Maps នៅអាមេរិកនឹងមើលឃើញឈ្មោះឈូងសមុទ្រអាមេរិក រីឯអ្នកប្រើប្រាស់ Google Maps នៅម៉ិកស៊ិក និងប្រទេសផ្សេងទៀត មើលឃើញឈ្មោះទាំងពីរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3I7ZZGZDEhkdffEQTNfUdThy03qKdp8Wq7Knux6L2P3gYxrW9DgV_yzKtNgryD1o4HpBMHxMMnSYKbus5YJK7xa6U7FozB0ih9m1jD8g32c6HvJnGAJ5JoIPXCghvzhpXZ5fiErNpFqcMlIldmQlvWf5JyQoK2LGgqsiL5lZyTvTTdT4gwO9hTQsDcj_H/s1200/image_2025-02-15_14-43-19%20(3).png

លោកស្រី Sheinbaum បានរិះគន់ទៅលើការសម្រេចចិត្តរបស់លោក Trump ថា ឈូងសមុទ្រម៉ិកស៊ិក គឺជាឈ្មោះដែលពិភពលោក ទទួលស្គាល់យូរមកហើយ ហើយលោកស្រីអំពាវនាវឱ្យ Google ពិនិត្យឡើងវិញពីការប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិក តាមបទបញ្ជារបស់អាមេរិក ។ លោកស្រីថ្លែងថា Google គួរតែត្រួតពិនិត្យការដាក់ឈ្មោះឈូងសមុទ្រលើ Google Maps ឡើងវិញ បើពុំដូច្នោះទេ ម៉ិកស៊ិកនឹងប្តឹង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGo84ENWSIwlF2VemdmKZykWAk0FDOsPZUkt7yv1sq8L1Na0T-D6ftWJrjFcmaBrREY1yfSIGWCkHVf2QB8-wQ44eLpjwCyUt1s-fEJT1_UZ-HRykCZtySE8920jCiqoXzO31LTmtEQMExyM_pVz9Lfh3MX-PvXR8fxxBDlCw0tuSoBn0Hfk6Tr0DK7zIB/s2200/image_2025-02-15_14-43-20.png

ហេតុនេះ មហាជននឹងរង់ចាំមើលថា តើ Google នឹងធ្វើតាមការអំពាវនាវរបស់រដ្ឋាភិបាលម៉ិកស៊ិកដែរឬទេ? បើ Google ពុំប្តូរឈ្មោះទេនោះ តើរដ្ឋាភិបាលម៉ិកស៊ិកនឹងប្តឹង Google ដូចការលើកឡើងឬយ៉ាងណា? ពីព្រោះការផ្លាស់ប្តូរឈូងសមុទ្រដែលមានការទទួលស្គាល់ទូទាំងពិភពលោក អាចធ្វើឱ្យអាមេរិកមានជម្លោះជាមួយម៉ិកស៊ិក នាថ្ងៃអនាគត ៕