Home Blog Page 608

ដំណោះស្រាយអ៊ិនធឺណិតតាមគេហដ្ឋាន ជាមួយតម្លៃនិងការផ្តល់ជូនកាន់តែប្រសើរ

0

Metfone មានសេចក្កីសោមន្សក្នុងជូនដំណឹងពីការផ្តល់ជូនសេវាកម្មរបស់ខ្លួនគឺ Metfone WiFi ដែលដំណើរការដោយបច្ចេកវិទ្យា Optic FTTH។ រចនា និងរៀបចំឡើងសក្តិសមសម្រាប់ការប្រើប្រាស់តាមគេហដ្ឋាន អ៊ីនធឺណិតល្បឿន ៥០ Mbps ក្នុងតម្លៃត្រឹមតែ ១៥ដុល្លារ ក្នុងមួយខែ។

អតិថិជនអាចរីករាយជាមួយរ៉ោតទ័រវ៉ាយហ្វាយរបស់ក្រុមហ៊ុនដោយឥតគិតថ្លៃ (ខ្ចីប្រើ) ជាមួយនឹងសេវាដំឡើងត្រឹមតែ $10.00 និងមិនតំរូវប្រាក់កក់។ Metfone WiFi ក៏ផ្តល់ជូននូវកញ្ចប់ផ្សេងៗដែលតម្រូវតាមតម្រូវការរបស់អតិថិជន។ ជម្រើសកញ្ចប់សម្រាប់ជ្រើសរើសនោះគឺ៖ រាល់ការទូទាត់មុនរយៈពេល ៦ខែ នឹងទទួលបានសេវាកម្មអ៊ីនធឺណិតរហូតដល់ ៧ខែ ឬទូទាត់មុនរយៈពេល ១២ខែ នឹងទទួលបានសេវាកម្មអ៊ីនធឺណិតរហូតដល់ ១៥ ខែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyzJZdzF0b10aMIl0DISJHT79yM7VnmYO6rMKPKLrT7CayVvAUfCTBbqUQFtnclty_LB3Nn9QXP57ThonPqDFUIjZkzDnGQic2as_QIF0VRwDggbqD3dFV-Nhk83H1XIR50mKNgyaP-Yx1KxU750PiCZoF1A3-eSMn5G3a3ZnmYUGk9lYrqb9joJvoc6TP/s1500/1%20(8).jpg
លក្ខណៈសំខាន់ៗ៖
● ល្បឿន៖ ៥០ Mbps
● ថ្លៃសេកម្មវាប្រចាំខែ៖ $១៥.០០
● រ៉ោតទ័រឥតគិតថ្លៃ៖ (ខ្ចីប្រើ)
● សេវាដំឡើង៖ $១០.០០ (គ្មានប្រាក់កក់)
● កញ្ចប់ពិសេស៖ ឥតគិតថ្លៃរហូតដល់ 7 ខែជាមួយនឹងការបង់ប្រាក់ជាមុន 6 ខែ; រហូតដល់ 15 ខែដោយឥតគិតថ្លៃជាមួយនឹងការបង់ប្រាក់ជាមុន 12 ខែ។
● ការផ្តល់ជូននេះមានសម្រាប់អតិថិជនថ្មីតែប៉ុណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibLHdKL37iGCQmrXmQTMtHiX7jrtoR4jStehSuVZwDRubftmxUTT5tPMGNpmOgPSvnSoFFEQPMsVXYDoNINcXMXBUUVckE83DgfeWBXxmpwKBD3e6rylh5jDW4xrDjDsV-yco_n9pIiavgl6cgOo7OgkUAO6J1XovZvr3PA28P-isaFa7PmQu9QRRQ0_GQ/s1500/2%20(9).jpg
Metfone WiFi បទពិសោធន៍ល្បឿន និងភាពជឿជាក់!
សម្រាប់ព័ត៌មានបន្ថែម ទំនាក់ទំនងមកកាន់ក្រុមការងារ METFONE WIFI តាមរយះលេខ 0976 097 097
នឹកដល់អ៊ីនធឺណិត នឹកដល់អ៊ីនធឺណិត Metfone WiFi !
Metfone កាន់តែជិតស្និត

មិនធម្មតា! តម្លៃកាហ្វេហក់ឡើងខ្ពស់លើទីផ្សាររហូតដល់វៀតណាមពិបាកសម្រេចចិត្តក្នុងការលក់ចេញ ឬស្តុកបន្ត

0

ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានវៀតណាមរាយការណ៍ថា តម្លៃគ្រាប់កាហ្វេវៀតណាម និងពិភពលោកបានកើនឡើងខ្ពស់លើសកម្រិតអ្នកជំនាញរំពឹងទុក ហើយធ្វើឱ្យកសិករដាំកាហ្វេស្តុកកាហ្វេទុកដើម្បីកើបប្រាក់ចំណេញ ។ តម្លៃកាហ្វេនៅតំបន់ខ្ពង់រាបកណ្តាលរបស់វៀតណាម បានកើនឡើងរហូតដល់៥ដុល្លារអាមេរិកក្នុង១គីឡូក្រាម នៅសប្តាហ៍ទី២ ខែកុម្ភៈ នេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiySFQX_8A0yk6Sch59PedAuD9Xh7GvCUwnkaaSPoWrtLw0Gab1YPGLXkpRxvfH9p5jTkHY0V6eUW6OTR-rM_4I-IHjp9YgNpEkzbkMR3uokTo_3FDiIY6WEE3tvCNzcin6m1WsKz9ZB4Fe-ael_tZTpF45x3RSkAqRs-coKkzS-YCKhD-RX6LbkEhm6pPR/s2500/image_2025-02-15_13-46-54.png
បើទោះជាតម្លៃគ្រាប់កាហ្វេនៅវៀតណាម និងទីផ្សារពិភពលោកកើនឡើងខ្លាំង ប៉ុន្តែកសិករដាំកាហ្វេនៅប្រទេសវៀតណាមនៅតែប្រុងប្រយ័ត្នក្នុងការលក់កាហ្វេរបស់ពួកគេនៅលើទីផ្សារ ដោយសារតម្លៃកាហ្វេប្រែប្រួលធ្វើឱ្យកសិករជាច្រើនពុំប្រាកដចិត្តថា តើពួកគេគួរតែលក់កាហ្វេពេលណា ទើបទទួលបានប្រាក់ចំណេញច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq6JWI8c2bAD6kDqSRe1MEnrKaAhckCig4gHJPs03NhhvOHf6FMx12fFxHlYd_Vd-IZHn92-iH-2_V_rH5CSt8zYkTRSCM8McDetxSr2DojeAUEm6uH7tLNblrnuhO8ZqLfO9F4J4NfUgVVXMMX7wwEOkyIaVFniKLwEa-jrmr9LURsu8u1lid3Qd211fQ/s1200/image_2025-02-15_13-46-57.png

អ្នកស្រី ង្វៀន ធិឈៀន ជាកសិករដាំកាហ្វេនៅខេត្តកនទូម ប្រទេសវៀតណាម និយាយថា ក្រុមគ្រួសាររបស់អ្នកស្រីបានលក់កាហ្វេត្រឹមតែ១តោនប៉ុណ្ណោះ ក្នុងតម្លៃ៤ដុល្លារអាមេរិកក្នុង១គីឡូក្រាម ។ អ្នកស្រីបានប្រមូលកាហ្វេស្តុកទុករង់ចាំឱ្យតម្លៃកើនឡើងថែមទៀត ទើបអ្នកស្រីលក់ចេញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZqewLFnNR3ZNvPawvDK14-tyl2D-6XoeOkbt4tgm6HSgVx_KoLJrl2cs5MOsqmOZoUvhxalr3q8htrYFER6Lh0mli1YpyAZaRwRwumRKdBkkfsZ0ETvN55gBY002n_safeh5WLlRecKPhXF34j888kU1Z0g2HczGZ-8bkrnwsPo4uAkr7-qdNnYpEDRoi/s1000/image_2025-02-15_13-46-58%20(2).png

អ្នកជំនាញសន្និដ្ឋានថា តម្លៃគ្រាប់កាហ្វេវៀតណាមនឹងកើនឡើងខ្ពស់រហូតដល់ខែកក្កដា ឆ្នាំ២០២៥ តម្លៃកាហ្វេកើនឡើងនាពេលបច្ចុប្បន្ន អាចប៉ះពាល់ដល់អតិថិជន ។ អ្នកជំនាញបានដាស់តឿនកសិករកុំឱ្យចង់បានប្រាក់ចំណេញខ្លាំងពេកពីការលក់កាហ្វេ ដើម្បីចៀសវាងហានិភ័យហិរញ្ញវត្ថុ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKbH7zgt42NUoddzm83aLgCLgjYcZS61_qT-M1NQItDi6cAyQMQsH9L0uSCo77ema-UqjK8vbVigQJux4lKArrvohMaJpIUssRXz-0hx1e7jzYr3w7Va0gIxCjC6CGbdHNTEB4AauM6GNzYUWo-PLaTmOi0HPQ6TCXtK92Rk3aV9YZvVOwZeJGDfUnf7IF/s1200/image_2025-02-15_13-46-59.png

ចំណែកតម្លៃគ្រាប់កាហ្វេលើទីផ្សារពិភពលោក ក៏បានកើនឡើងដែរ ដូចជា ៖ តម្លៃកាហ្វេ Robusta នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស គឺស្មើចាប់ពី៥,៥៧៣ដុល្លារ ទៅ៥,៦៩៦ដុល្លារអាមេរិកក្នុង១តោន ខណៈតម្លៃកាហ្វេ Arabica នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានកើនឡើងលើសនេះ ប្រមាណ៥៤០ដុល្លារអាមេរិក ។ អ្នកជំនាញសន្និដ្ឋានថា តម្លៃគ្រាប់កាហ្វេលើទីផ្សារពិភពលោក នឹងកើនឡើងដល់៩,៤៦០ដុល្លារអាមេរិកក្នុង១តោន នៅខែមីនា ឆ្នាំ២០២៥ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj19ZzuyLlTfd2bu4jxm5poUEZT-2g9-p7P3bmdRjFlCQ2qZIcwxkjh-brnasNYXqZHVC93rZ_D7v6ATL-1xP6nebrnrUdNs2uMBqYWT0evjNNUFcQs_LOVW3mF9ggGNllXz3JXGfgTV-u6yVRZmYue_DquU0J1ZAxcMzs1Ks7faO_8tg5wguj2_wgH1M2t/s1000/image_2025-02-15_13-46-58.png

មកស្គាល់កន្លែងទេសចរណ៍ល្បីៗចំនួន ៥ ដែលពេញនិយមខ្លាំងនៅប្រទេសចិន

0

ចិនជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន និងលូតលាស់លឿនជាងគេបំផុតនៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ហើយក៏ជាប្រទេសមួយដែលមានវ័យចំណាស់ជាងគេផងដែរ។ ដូច្នេះប្រទេសនេះគឺសម្បូរកន្លែងទេសចរណ៍ល្បីៗជាច្រើន ដែលបង្ហាញពីវប្បធម៌ដ៏សម្បូរបែប សិល្បះ និងសាសនា ដែលយើងគ្រប់គ្នាគួរតែស្វែងយល់។ នេះបើយោងតាមសារព័ត៌មានបរទេស CNN បានចុះផ្សាយថា តំបន់ទេសចរណ៍ខាងក្រោមនេះ គឺមានភាពទាក់ទាញ និងល្បីល្បាញខ្លាំងបំផុតនៅប្រទេសចិន ដោយសាររចនាសម្ពន្ធ័ប្លែកខុសពីគេ និងប្រវត្តិសាស្ត្រដ៏អស្ចារ្យ ដែលភ្ញៀវទេសចរមិនគួរមើលរំលងឡើយ៖

១.មហាកំពែងចិន Mutianyu ៖ មហាកំពែងចិន គឺជាកម្រងជញ្ជាំងនិងកំពែងបុរាណដែលមានទីតាំងស្ថិតនៅភាគខាងជើងប្រទេសចិន ត្រូវបានសាងសង់ប្រមាណ ៥០០ ឆ្នាំមុន និងមានប្រវែងសរុបចំនួន ២១ ១៩៦ គីឡូម៉ែត្រ។ មហាកំពែង Mutiayu នេះគឺជាសណង់ប្រវត្តិសាស្ត្រ ដែលមានឈ្មោះល្បីល្បាញ ហើយក៏ជាកំពែងដ៏វែងបំផុតមួយនៅលើពិភពលោកផងដែរ។ មហាកំពែងចិនត្រូវបានចុះនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកយូណេស្កូ តាំងពីឆ្នាំ១៩៨៧ សាងសង់ឡើងក្នុងគោលបំណងការពារការឈ្លានពានកាលពីសម័យបុរាណ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWcHgiG1YgdBOU_Nz3ual2p2cFDTL-WSpuICwva5zpPVdiuF_sKyGCdHsY_nDOG7lEOOi8fWGBBTvmkq71aenlzlHfuvInKouzBWgny0Vwp_9qiPmia_DSA5U3RIs7oSnysoCSl_PePc1ZnMhlmyhVJTLNvJAebW3cjSuYyYYHPTvr23W4zXFFFm25P9uy/s1506/image_2025-02-15_13-42-31.png

២.កំពូលភ្នំលីងសាន៖ គឺជាភ្នំដែលល្បីល្បាញជាងគេនៅប្រទេសចិន មានទីតាំងស្ថិតស្រុក Mentougou នៃទីក្រុងប៉េកាំង។ កំពូលភ្នំនេះមានសារៈសំខាន់សម្រាប់សត្វព្រៃ ជាពិសេសសត្វស្លាប។ នៅកម្ពស់ ២,៣០៣ ម៉ែត្រ កំពូលភ្នំលីងសានគឺជាចំណុចខ្ពស់បំផុតនៅក្នុងក្រុងប៉េកាំង។ មកដល់ទីនេះភ្ញៀវទេសចរអាចទស្សនាព្រះដំណាក់ និងរូបដិមាព្រះពុទ្ធដ៏ធំមហិមា ដែលមានកម្ពស់ ៨៨ម៉ែត្រស្ថិតនៅលើកំពូលភ្នំ ហើយក៏ជាកន្លែងសក្ការៈបូជាដ៏ស័ក្តសិទ្ធសម្រាប់ប្រជាជននៅក្នុងតំបន់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4R24Ai_VYJrl0785uOQMFgiXtTLlHfMIByyuM-WWNtrmJA-V5C_6PyVbvNcUSAsyrC1lmUUMKofib0cat8g4uWjxlxjlrNLO2g_KsLBBAsMUG7iGOw4T8t2icxT3cuB8TuRdLiaqFserS9UigcWJWYdGnO6_04A7stMS0CXbuDnhxlWXgCvS5zSiaZ-C9/s1200/image_2025-02-15_13-43-33.png

៣.The Bund ឬ Wai Tan៖ The Bund ដែលត្រូវបានគេស្គាល់ថាជា វ៉ៃតាន់ (wai tan) គឺជាកន្លែងទាក់ទាញដ៏ពេញនិយម និងអ៊ូអរបំផុតនៅក្នុងទីក្រុងសៀងហៃ។ វ៉ៃតាន់ ក៏ជាតំបន់មាត់ទឹកដ៏ស្រស់ស្អាតដែលមានទីតាំងនៅតាមច្រាំងទន្លេ Huangpu ផ្តល់នូវការមើលឃើញដ៏គួរឱ្យទាក់ទាញទៅក្នុងយុគសម័យអតីតកាលនៃទីក្រុងសៀងហៃចាស់។ សម្រាប់ភ្ញៀវទេសចរដែលបានទៅដល់ទីនោះ នឹងទទួលបានអារម្មណ៍ស្រស់ស្រាយបំផុតនូវការទស្សនាបែបប្រវត្តិសាស្រ្ត និងសម័យទំនើប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzRULcxol4JwgOQyO0kOlDYW54ZJI-cQkwnYc9kPaO1hMgqRzKIaG6hIEmq2UnY7v-4joTLVokKBV6aHGC-blm7VkWJhMsyv-uWp4ocCXveL7tAnR5T-f_Oy_2uOZiGSUY3AKLfIH59TA9XGkOxFPUZSjLNnHXrAc0YoP8Wp7y9RAl5iqGc5hTqk1oPAxN/s1600/image_2025-02-15_13-42-31%20(2).png
៤. ប្រាសាទ Bach Ma៖ ប្រាសាទ Bach Ma មានទីតាំងនៅទីក្រុង Luoyang ខេត្ត Henan ប្រទេសចិន ត្រូវបានគេនិយាយថាជាប្រាសាទដំបូងគេដែលសាងសង់បន្ទាប់ពីព្រះពុទ្ធបានមកដល់ប្រទេស។ ជាមួយនឹងប្រវត្តិសាស្រ្តជិត ២,០០០ ឆ្នាំ ប្រាសាទនេះត្រូវបានគេស្គាល់ថាជាកន្លែងកំណើតនៃព្រះពុទ្ធសាសនាចិន។ យោងតាមកំណត់ត្រា វត្ត Bach Ma ត្រូវបានសាងសង់ឡើងដោយអធិរាជ Han Ming ក្នុងឆ្នាំ ៦៨ នៃគ.ស ដើម្បីធ្វើជាកន្លែងស្នាក់នៅ និងជាកន្លែងដើម្បីផ្សព្វផ្សាយព្រះពុទ្ធសាសនានៅក្នុងប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOYd6H12CCeqzAuEeWXggl8egzr6y5wKtKcs2lJKy1Q6C4n8TgMUnhda4FAkEyoMu7JJ5u5Ir7555ouIFRbwJ8XObuKFx-GMf2V5sS9s6qzV1g9QuFun7SQAHU7avDoDtdCdL1lB2EiAjQFyogoVXq1sf9MGkU0fnVYkSi-xXYy_iuXWzHuDNOl1kmY3Bd/s2446/image_2025-02-15_13-42-32.png

៥.ប្រាសាទ Linh An៖ ប្រាសាទ Linh An ស្ថិតនៅជើងភ្នំ Linh An ស្រុក Tay Ho នៃទីក្រុង Hangzhou ខេត្ត Jiangnan ប្រទេសចិន។ វត្តដ៏អស្ចារ្យនេះឈរទល់នឹងភ្នំ Phi Lai ដ៏ល្បី ហើយបែរមុខទៅបឹងខាងលិចដ៏រ៉ូមែនទិក។ វត្ត Linh An ត្រូវបានកសាងឡើងក្នុងឆ្នាំ ៣២៦ នៃគ.ស មានប្រវត្តិជាង ១៦០០ ឆ្នាំ ដែលកន្លែងនេះត្រូវបានចាត់ទុកថាជាទឹកដីដ៏ពិសិដ្ឋនៃពុទ្ធសាសនា Zen ដែលជានិកាយពុទ្ធសាសនាមហាយានមានដើមកំណើតពីបុព្វបុរសឥណ្ឌាចំនួន ២៨ ជំនាន់ ហើយបានរីករាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេសចិន។ វត្ត Linh An ត្រូវបានគេស្គាល់ថាជាវត្តលេខ ១ ក្នុងខេត្ត Jiangnan ដោយសារប្រវត្តិសាស្ត្រដ៏យូរលង់ ទេសភាពដ៏ទាក់ទាញ និងបេតិកភណ្ឌវប្បធម៌ដ៏ជ្រាលជ្រៅបំផុត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgx_Y0bHAERicj6C8Ja9Z59-8CwQR_IFnORbKfQcOudO6HqUqNW1cWHUBGRIgMZMeJ7lfyU5IChnPPN6U6XSj4Y5gDZvNHL4a56em6z_-rjqOBXnScntGdSJLo9LyMEhYLeEyd6ftREjZ_GmUpFRqwswfU9fDfTktAQSJwkRpgJwTg8pyRaHtj9DKBe9YaJ/s800/photo_2025-02-12_20-03-47.jpg

មិនថារវល់យ៉ាងណាថ្ងៃនៃសេចក្តីស្រលាញ់ វណ្ណដា មិនភ្លេចចំណាយពេលយ៉ាងផ្អែមល្ហែមជាមួយ ឡូរីន

0

ថ្ងៃនៃសេចក្តីស្រលាញ់មានមនុស្សជាច្រើនបានបង្ហាញពីសេចក្តីស្រលាញ់ឱ្យគ្នាទៅវិញទៅមកតាមរយៈសកម្មភាពជាច្រើន។ ក្នុងឱកាសដ៏ពិសេសនេះតារាចម្រៀងរ៉េប វណ្ណដា វិញមិនថាខ្លួនរវល់ជាមួយការងារសិល្បៈយ៉ាងណាក៏មិនភ្លេចចំណាយពេលជាមួយ ឡូរីន ដោយទៅញុំាអាហារយ៉ាងអភិជន ខណៈអ្នកទាំងពីរបានពោលពាក្យយ៉ាងផ្អែមល្ហែមបែបនេះឱ្យគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNz6OlTMvs54pT6AOrDltwrDFRfSCfYW2Qxj06T_wt4zlG16lESYgkH0jnWDzs2w2v0QQzqqNY1mYj9mns-M8pazhJkKUI5GgNPGxFTX_zpz70GCybPgx0jbDJ0gjSymxHyAD7_nlNc4KSnt_ZyPPzMAYTFgsABsddwovUZXQjS4hIiihdj116TEvWCA-X/s1284/image_2025-02-15_09-18-55.png
ទស្សនិកជនមួយចំនួនធំមិនត្រឹមតែចាប់អារម្មណ៍លើតន្រ្តីរបស់ វណ្ណដា និងភាពល្បីល្បាញរបស់គេនៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ តែជីវិតឯកជនរបស់តារារ៉េបរូបនេះក៏ត្រូវបានក្រសែភ្នែកជាច្រើនរបស់មហាជនចាប់អារម្មណ៍ដូចគ្នាជាមួយនឹងគូស្នេហ៍វ័យក្មេងរបស់លោកគឺកញ្ញា ឡូរីន ។ បច្ចុប្បន្នអាចនិយាយបានទេ វណ្ណដា កំពុងមមាញឹកជាមួយអាជីពសិល្បៈរបស់ខ្លួនដើម្បីបម្រើអារម្មណ៍ទស្សនិកជនទាំងក្នុងស្រុកនិងអន្តរជាតិប៉ុន្តែតារាប្រុសរូបនេះក៏មិនភ្លេចឆ្លៀតចំណាយពេលជាមួយក្រុមគ្រួសាររួមទាំងគូស្នេហ៍ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2pAk8WN89v6GYrtg552dFyWvgM_O51Rxuh2_z4a0-1nu-UmYExHR6_89dlT3YtgkiqDBsZvhLehtpnqS_C4vcxcldmwcx2PQCTAZXnL2oxfk9-M4SXB6Spu695p0DVw4Wten1W5s3wNHhhBLyEb7g2VkRma9u4yJr55Kygc4z3JGnZdm460pxYezwrWwu/s1980/image_2025-02-15_09-18-54.png

ជាក់ស្តែងនៅក្នុងថ្ងៃទិវានៃសេចក្តីស្រលាញ់១៤ កុម្ភៈ តារារ៉េប វណ្ណដា បានបង្ហាញភាពផ្អែមល្ហែមនិងភាពកក់ក្តៅទៅកាន់ ឡូរីន ជាគូស្នេហ៍ដោយបានចំណាយពេលជាមួយគ្នាតែពីរនាក់ញុំាអាហារពេលល្ងាចនៅកន្លែងដ៏ប្រណីតនិងអភិជន ជាមួយនឹងបាច់ផ្កាយ៉ាងធំនិងស្រស់ស្អាត។ តារារ៉េបដែលមិនសូវជានិយាយច្រើនរូបនេះក៏បានទម្លាយរូបភាពផ្អែមល្ហែមរបស់ខ្លួនឱ្យហ្វេនៗបានឃើញផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr8fXlj1y9W2gwlAfdt-oJiQkV5hd7H3OLsIENIogcPHRS6lsovSkpMOVu4yZSc-ayRMI6Uk5hw5oSg9iPFhVxLyRdboDBgo_63Ao4b7d8l-5namrKOxOmPhRj2N2M26Exk2iNXgSS-2O_xISSNrOVHTIW_hsIeVeq7mP2SqRiccm4yLkiPHBYhqYCsYwQ/s1137/image_2025-02-15_09-18-50.png

ងាកទៅកាន់ស្រីស្អាត ឡូរីន វិញក្នុងឱកាសនេះក៏បានបង្ហាញភាពផ្អែមល្ហែមរបស់ខ្លួនទៅកាន់ វណ្ណដា ជាមួយនឹងរូបភាពរបស់គូស្នេហ៍និងពាក្យថា «my everyday valentine » ។ ចំពោះបាច់ផ្កាដ៏ស្រស់ស្អាតដែល វណ្ណដា ជូននាងនោះ ឡូរីន បានពោលពាក្យអរគុណជាមួយនឹងការស្រលាញ់របស់នាងទៅកាន់ វណ្ណដា ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1W8UUnSzQYaw9lKzPp8KNoqnyeRHPtGlASO4tB1KZTsnGZDFx6QOGPuFG_tQUJ4gHGd-v_ggsPnvuMdtvXdwAKsTqbM4bQ3Xw3NSYXDaLzkO6nuEQCGZ5HQqMqfBsQ5hkC3cJe7_KIIPtnQ2spk3ofmEYgFoQhKfxut57vIYuKKcxXtOJf9mCmUjWvrrt/s1280/image_2025-02-15_13-32-56.png

មិនត្រឹមតែថ្ងៃនៃសេចក្តីស្រលាញ់ប៉ុណ្ណោះទេដែលគូស្នេហ៍ល្បីឈ្មោះមួយគូនេះបានចំណាយពេលនៅជាមួយគ្នា ជាក់ស្តែងក្នុងឱកាសពិសេសដូចជាថ្ងៃខួបកំណើត វណ្ណដា និង ឡូរីន តែងតែប្រារព្ធកម្មវិធីផ្សេងៗជាមួយគ្នាយ៉ាងរ៉ូមេនទិច៕

ខេម ថាការល្បីលើសិល្បៈផ្នែកចម្រៀងមិនចាំបាច់ទាល់តែមានពាក្យ អ.សុរោះ អួ.តអាង នោះទេ

0

បន្ទាប់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចេញសេចក្តីណែនាំបញ្ឈប់និងលុបជាបន្ទាន់នូវការតែងនិពន្ធ ច្រៀង ការផ្សព្វផ្សាយបទចម្រៀង និងស្នាដៃសិល្បៈនានា ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ ប្រាសចាកពីក្រមសីលធម៌ តារាចម្រៀងសំឡេងស្អក ខេម បានបង្ហាញការគាំទ្រលើចំណាត់ការនេះនិងថាការល្បីលើសិល្បៈផ្នែកចម្រៀងមិនចាំបាច់ទាល់តែមានពាក្យ អ.សុរោះ អួ.តអាង នោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDq_2UVIgQDYBD-nVi3KXvcY9opyvIQJ2k1yVcOsSFqhoHbuPnL1lWMAO-GEZg6lT1FeAEva9dU8wwVKCDJEw8RxjNBDWJb8NTzKIPxKBTPqPXtBzyxPfvsCUzF6PvM6LXuE5hYFZdyqbhuOT4gBVj9RJZh1Zm_Ktb_yEMo0-kmdPzJLtVzJdZJEVlAwAK/s2048/image_2025-02-14_16-18-35.png
នៅថ្ងៃទី១៤ កុម្ភៈ តារាចម្រៀង ខេម បានចែករំលែកពីអារម្មណ៍របស់ខ្លួននៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា« នេះជាអ្វីដែលខ្ញុំតែងតែសង្ឃឹមចង់ឃើញបែបនេះ ជាការពិតខ្មែរមានពាក្យច្រើនណាស់ដែលអាចយកមកនិយាយឬច្រៀងបាន ឧទាហរណ៍ លោកតា អធិរាជសម្លេងមាស លោកមិនចាំបាច់ទេដែលចាំបាច់ត្រូវយកពាក្យ អសុរោះមកច្រៀង អួតអាង ពាក្យឈ្លើយ ពាក្យ ជេប្រមាថ ដើម្បីឱ្យបានល្បីលើសិល្បៈផ្នែកចំរៀងនោះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEge3SKzc0PdiB0rni4BxqzC-qjpUravSg2f_C-JnZb-TQgnGit4e4mgXMQ7hWW23-FKaENGz4s4s32YonPhbAkBUetnPd2LWo7RG9dMMDF63GYJ0bTKbJ21tOiZa3Yn24_BNcvj_NLHCxcecF5oB_a2p4RY01KHaHU87K7WiBRoiej_LeWtTV2en8n97HRo/s2048/image_2025-02-14_16-18-38%20(2).png

ម្ចាស់បទ«បេះដូងអើយ» បានលើកឡើងទៀតថា លោកចង់ឱ្យសិល្បករប្អូនៗមួយចំនួនដែលតែងតែប្រើពាក្យអសុរោះបែបនេះលើវិស័យចម្រៀងមួយនេះ សាកឆែកចម្រៀងខ្លួនឯងទៅក្រោយលមើលតើប៉ុន្មានឆ្នាំនេះបានធ្វើអីខ្លះក្នុងបណ្តាញសង្គមមួយនេះ។ ខេម ថា សង្គមយើងក្មេងៗឬមនុស្សមួយចំនួនចាប់ផ្តើមឱ្យតម្លៃពាក្យជេរពាក្យប្រមាថ អួតអាង ដូចអ្វីដែលលោកនិយាយដែររឺទេ ?។ លោក ថា នេះជាការសាបព្រួសទង្វើ និង ជាគំរូអាក្រក់ទៅកាន់ហ្វេននិងប្រជាជនទាំងមិនដឹងខ្លួន រឿងល្អដែលមនុស្សគ្រប់គ្នាចង់ធ្វើនោះពិបាកធ្វើណាស់ ប៉ុន្តែការអាក្រក់ដែលមនុស្សមិនចូលចិត្តវារមែងចូលមកក្នុងជីវិតអ្នកដោយមិនបានព្រាងទុក រឺមិនដឹងខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFnLU20YP__URaAEJoUuHUezYSBaPekwE7hMfm3LxJtETvKgsGORMWiiWR8V6oxrNwSA-Buxu_F8pVSipLNNGJj_f9I1vaV_amDvFE1RKmzr1MkfrnGi9__w0URvvQt7Yy9BIXYHYK237eTOIrgEcSqxtYokSCf6GYhFjrbrjgaipR6bLeSEKElkfRrmZI/s2048/image_2025-02-14_16-18-40.png
ជាមួយនឹងការលើកឡើងនៃខ្លឹមសារខាងលើនេះតារាចម្រៀង ខេម បានបញ្ជាក់ថា ការសរសេរនេះមិនមែនជាការជាន់ពន្លិចនោះទេ ព្រោះបទមួយចំនួនរបស់សិល្បករប្អូនៗលោកក៏ស្តាប់ដូចគ្នាប៉ុន្តែស្តាប់ចម្រៀងណាដែលលើកទឹកចិត្តពាក្យល្អ។ ក្នុងនោះដែរ ខេម បានបង្ហាញការសង្ឃឹមរបស់ខ្លួនថា អ្នកជំនាន់ក្រោយមិនចាំបាច់អីទេប្រើពាក្យមិនល្អចំពោះគ្នានោះទេ ដោយក្តីស្រលាញ់ក្នុងនាមយើងជាជនជាតិតែមួយ។ ចុងក្រោយ ខេម បានស្នើសុំ អ្នកលេងបណ្តាញសង្គមអាចបញ្ចេញមតិប្រកបដោយក្រមសីលធម៌៕

 

 

តំបន់មួយចំនួនរបស់ជប៉ុនប្រឈមនឹងការធ្លាក់ព្រិលខ្លាំងរហូតប៉ះពាល់ដល់ការធ្វើដំណើរទាំងផ្លូវគោក និងអាកាស

0

ប្រទេសជប៉ុន ៖ នៅខែកុម្ភៈ ឆ្នាំ២០២៥ ពលរដ្ឋជប៉ុនពិបាកធ្វើដំណើរយ៉ាងខ្លាំង ដោយសារផ្ទាំងទឹកកកបានធ្លាក់យ៉ាងក្រាស់គ្របដណ្តប់ និងកាត់ផ្តាច់ផ្លូវជាច្រើនខ្សែ ។ អ្នកដំណើរពុំអាចធ្វើដំណើរទៅដល់គោលដៅ ហើយត្រូវសម្រាកនៅតាមផ្លូវ រង់ចាំភ្នាក់ងារសម្អាតផ្ទាំងទឹកកក ខណៈភ្នាក់ងារ​ពិបាកដឹកជញ្ជូនឧបករណ៍សម្អាតមកកាន់កន្លែងព្រិលធ្លាក់ខ្លាំង ។ រីឯការធ្វើដំណើរតាមផ្លូវអាកាស និងរថភ្លើង ក៏ប៉ះពាល់ដូចគ្នាដែរ ដោយសារក្រុមហ៊ុនលុបចោលការធ្វើដំណើរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUIw_KHC6S48_fsbqF9XmK99AU8pOFMNs1ef_-ffXISjVybKyGQhfmNpgxNzyszQmIequVVuZtvwutVcRC8PJ6lTVpEOmg088hDc048CU_jG3O57XFJaTz_TERjmiXVehRfco1nv48aP63kd0aqDzlendJKSP4L0f7cLTvLLGAd5d3eyQTcfX0PjMab8ls/s2064/image_2025-02-15_13-23-36.png

សារព័ត៌មានបរទេសបានចុះផ្សាយកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ថា អាកាសធាតុត្រជាក់ និងព្រិលធ្លាក់ខ្លាំងបានគ្របដណ្តប់ស្ទើរគ្រប់តំបន់ទាំងអស់នៅប្រទេសជប៉ុន រហូតធ្វើឱ្យពលរដ្ឋស្លា.ប់ ១៣នាក់ និងរងរបួស១៧៣នាក់ ដោយសារពុំអាចទ្រាំទ្រនឹងអាកាសធាតុត្រជាក់ និងគ្រោះថ្នាក់ចរាចរណ៍ ខណៈភ្នាក់ងារសម្អាតព្រិលពិបាកធ្វើការ ។ លើសពីនេះ ព្រិលធ្លាក់ខ្លាំងធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍នានាលុបចោលការធ្វើដំណើរតាមយន្តហោះ និងប៉ះពាល់ការធ្វើដំណើរតាមរថភ្លើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2N01RnLIq8_h4ymQg25ZvKBSbt8xMpsr6IeAwtqkVw5oJspKKN2NInrqhr23OjIyrL6s_lNkh_9II0jDKxg9eZxM7V0jeWK_r5VxrfDeF5MLjYjngN5o7yLcjf6agIttjotga9nJO3owyADBjWOfHU3mEn1FQkkvq-B_wN8_2fG631zIg14vjE_b-LILL/s1000/image_2025-02-15_13-23-38%20(2).png

ព្រិលធ្លាក់ខ្លាំងនៅខេត្តហ្វុគុឈិម៉ាក និងឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគខាងកើតប្រទេសជប៉ុន ហើយព្រិលបានធ្លាក់គ្របដណ្តប់លើផ្លូវសំខាន់ៗ និងកាត់ផ្តាច់ការធ្វើដំណើររបស់ពលរដ្ឋ ប្រវែងជាង៥គីឡូម៉ែត្រ ។ ពលរដ្ឋធ្វើដំណើរតាមផ្លូវជាច្រើនបានស្នាក់នៅសណ្ឋាគារ ចំនួន៣កន្លែង ដោយសារពុំអាចធ្វើដំណើរបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimD8Gn7v3P6WK8moXB5zFbcN0cl73lOF6MH6IE-TQPn_a5-QNdjRx-XB8AL3mO-qhLXKQfc-O86IMTsRJyv-jSZ69c_v0J_E7usXcCgSmlypNiUqedn2dNBUXRdy7mKZopfKJkXwE1iu1UUB7VSi_d8hjIIxtaRcRcFoz3EGbR1d3HG7i59cx64OjA3rSi/s1200/image_2025-02-15_13-23-38%20(3).png

អាជ្ញាធរឱ្យដឹងថា ពលរដ្ឋបានបាត់បង់ជីវិត និងរងរបួសជាច្រើននាក់ដោយសារព្រិលធ្លាក់ខ្លាំង ហើយការជួយសង្គ្រោះពលរដ្ឋធ្វើឡើងទាំងលំបាក ដោយសារអាជ្ញាធរពិបាកធ្វើដំណើរតាមផ្លូវ ។ ជំហ៊ានដំបូង អាជ្ញាធរត្រូវប្រមូលកម្លាំងមកសម្អាតព្រិលនៅតាមផ្លូវជាមុន ។ ពលរដ្ឋនៅខេត្តហ្វុគុឈិម៉ាក ពុំធ្លាប់ឃើញព្រិលធ្លាក់ខ្លាំងបែបនេះអស់រយៈពេលជាង១០ឆ្នាំ ហើយពួកគេត្រូវដើរឆ្លងកាត់ព្រិលមានកម្ពស់ខ្ពស់ ខណៈរថយន្តទាំងអស់គ្របដណ្តប់ដោយព្រិល ។ អាជ្ញាធរក៏បានដាស់តឿនពលរដ្ឋផងដែរ ឱ្យប្រុងប្រយ័ត្នការធ្វើដំណើរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_1CIv-KLFaLB7U0fAK0uTYtCr_ztjjGvYAGPxLtSR6jUppgJGLNAmYviSpn8E-oCpqQbefYCD0CTyfTAgYmQ3XP7akBNImmVLTv4r-fdp3fnbCGXPhyphenhyphen6ZFX6bKdiJs3aGKX9mzv4ho5HdaP0tQBK_YCcEL3-C_uEs6xolb44VYc5Voako9XqnUFKAGgXB/s1138/image_2025-02-15_13-23-38.png

ភ្នាក់ងារឧតុនិយមប្រកាសថា ប្រទេសជប៉ុនទទួលឥទ្ធិពលខ្យល់សម្ពាធទាប និងសំណើមកាន់តែខ្លាំង ទើបធ្វើឱ្យព្រិលធ្លាក់ខ្លាំងក្នុងតំបន់ជាច្រើន ។ កាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ កន្លងមក នៅខេត្តគីហ្វុ និងនីង៉ាតាក់ មានព្រិលធ្លាក់ខ្លាំងរយៈពេល៣ម៉ោង មានកម្ពស់១៦សង់ទីម៉ែត្រ ខណៈខេត្តគុនម៉ាក់ ព្រិលធ្លាក់កម្ពស់១៥សង់ទីម៉ែត្រ ។ ក្រៅពីនេះ មានខ្យល់បក់ខ្លាំង និងទឹករលកខ្ពស់តាមឆ្នេរសមុទ្រជប៉ុន នៅទិសខាងជើង និងខាងលិច ៕

រូបសំណាកអធិរាជសំឡេងមាស នឹងលេចរូបឡើងនៅជិតស្ពានសេកុង

0

រូបសំណាកអធិរាជសំឡេងមាស លោកតា ស៊ីន ស៊ីសាមុត នឹងតម្លើងនៅសួនច្បារមាត់ទន្លេជិតស្ពានសេកុង នៅក្នុងភូមិស្រែពោធិ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilKhHnbpoifbqoHxpqRatTjsB8m3N0gZVsHEXOrvLLIOn3G1KjjOVVqiI7aJIWTQnsY5JbDW6_gWV7ooQnIsG8Ec8RjPw4m53w8OSEAnpXd9scxEaQ6rlz1edxqUop4Yzonjs56PpLcUcvyd3byyrQegUMLzgSyUY6ZT1hfuOO9TJpfwdWOlUESNLrlvZO/s500/image_2025-02-14_14-07-41.png

គម្រោងតម្លើងរូបសំណាកអនុស្សាវរីយ៍លោក ស៊ីន ស៊ីសាមុត ជាអភិរក្សទេពកោសល្យសិល្បៈរបស់លោក ស៊ិន ស៊ីសាមុតដែលជាមរតកវប្បធម៌ដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKAr6b3dmFcoQ_HPOllx2rpyG3t12hFaPC3sId-zkCdWhE1AUCn30_m7vwL0hXXv9czbda8bGo1gmMNiU5u0sWULgRhXj65glqtBtjoY7rkHEcDerultp6VotnvK0iR4wETiBdrvPpqWpvxgPJZUHVbrISa5HmiQ5R3Dg9170pqb-SRWGGMuu8g2zxiDLI/s1024/image_2025-02-14_11-12-18.png

    បន្ថែមពីនេះ រូបសំណាកអធិរាជសំឡេងមាស ក៏នឹងរួមចំណែកលើកកម្ពស់ទេសចរណ៍ និងអភិវឌ្ឍន៍សោភ័ណភាពខេត្ត ជាកន្លែងទាក់ទាញថ្មី សម្រាប់អ្នកដំណើរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEev9x8wRPMRc0JJeZiUUkvuOtc4q6HUksXbtst56IucLXJPQamrjFrYZLDEsn2zAoZLV4qi1PNOW3EerttEmsJYgslRz4G59EkgptG5J2HyKE7EL1HYccIvAvT1m3dovXhOOwy7EEdfKQMpWdKbpytidWOhbsRpM4zldHujdnZLJHYEK-2M_9GlFaTt77/s1024/image_2025-02-14_11-12-19.png

    គួររំលឹកដែរថា លោកស៊ីន ស៊ីសាមុត កើតនៅថ្ងៃទី២៣ សីហា ១៩៣២ មានស្រុកកំណើតនៅខេត្តស្ទឹងត្រែង។ លោកបានបាត់បង់ជីវិតក្នុងអំឡុងរបបខ្មែរក្រហមនៅឆ្នាំ ១៩៧៦ ប៉ុន្តែឥទ្ធិពលនៃបទចម្រៀងរបស់គាត់នៅតែបន្តមាននៅក្នុងវង់តន្ត្រីខ្មែររហូតមកដល់មកសព្វថ្ងៃនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKCOyEX0kz8k6hqHERE3jHZ0xxRu33g0-R6m84d2UBToWgMwf7s5rKsyMDHz-hAauHcSRy_tG1rnZAuKvMLOMRi3xKKJM9peoB6ngk7z5AiwY8R9HlCuZImPr-UrXe4UBtPDDuPOtEoSSfnwUBTshayHQRxSRoPxa0vaCx5mrY7Vr4wsgXvyGxQwa_Nc8N/s500/image_2025-02-14_14-08-11.png

    ចំពោះ រហស្សនាមថា “អធិរាជសំឡេងមាស” ត្រូវបានបំពាក់មេដាយមាសកិត្តិយស ពីព្រះករុណាព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ៕

រដ្ឋមន្ត្រីមហាផ្ទៃ ណែនាំពលរដ្ឋ “កុំសង” បើខ្ចីប្រាក់តាមអនឡាញខុសច្បាប់

0

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់ការអប់រំណែនាំដល់ប្រជាពលរដ្ឋ ដែលខ្ចីប្រាក់តាមអនឡាញខុសច្បាប់ ដាច់ខាត គឺ “កុំសង”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtnSpmBPn8htXcFyj4-iKXn8pc9zlVRXtH9VnTz8nroIQRnCU4nJqVFoGlb01tcF61xzYW0yUaVw9z-0_X-30lbKoqkeZoJ6Z_5b7GEGiApkLbkhex1kzqiZT7owP1ynjCDlFgeONhsSC_1QVdLTwMxL97dfxbVlX87TIKmHRl572q6CtAZe5oBb1ZdEtm/s1280/image_2025-02-14_14-03-12.png

ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកឡើងថា៖”ក្រុមជនបរទេសរកសុីកម្ចីតាមអនឡាញ គឺជាក្រុមខុសច្បាប់ ហេតុដូច្នេះ គឺកុំសងតែ បើសិនជាមានការរករឿងណាមួយសូមប្តឹងមកសមត្ថកិច្ច”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlvGW3AD1CENwmRmF9iKyo_x7cToQQoWL6UyHa-evvjIIqk_fps8Q7AcN0hZGK59wrvPve-5LSf-2D8sMZPwgbjtBRpExtFQP-QaZlDvXPMeqGUBG103_tZyuFLDZK_lGO7oja0sV-7K-XSiL76FNaxurS1haQWayFfKpyD_IXCignmsXw6HYreum33PRO/s1200/image_2025-02-14_14-03-13.png

ជាងនេះទៅទៀត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ ក៏បានស្នើឱ្យរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌ បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចូលរួមអនុវត្តឱ្យបាន និងទប់ស្កាត់កុំឱ្យមានការខ្ចីប្រាក់ខុសច្បាប់ ខ្ចីប្រាក់ពីក្រុមជនបរទេស ខ្ចីប្រាក់ដែលមានកម្រិត នៃការដាក់គំនាបទៅលើអ្នកខ្ចី ខុសពីច្បាប់”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipYgxzTrfLOc0-rIK3ZcTxu4g24IfIU22lu4qDf6YhbDiOSf1sYc_gLpJmFEQVsMVmuh79Mutywr7hJ7mkPrLV48HLso9VH-Qk1o8Ctdnh8rGRGwNf7KWoIpXslf9rhuK068z0ws2n1yjkoZBhyKC_qSxXW3YdOq_NzI54aih1VzT9yIdk9znhGvodVi7l/s1280/image_2025-02-14_14-03-14.png

តែយ៉ាងណាក៏ដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំបែងចែកឱ្យដាច់រវាង កម្ចីជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬអង្គភាពផ្តល់ប្រាក់កម្ចី ដែលគេធ្វើប្រតិបត្តិការស្របតាមច្បាប់ និងកម្ចីជាលក្ខណៈឯកជនបុគ្គល និងបុគ្គល ដែលផ្ទុយពីកម្ចីខុសច្បាប់នោះ គឺត្រូវតែមានកាតព្វកិច្ចសងទៅតាមច្បាប់ និងការព្រមព្រៀង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1xz_I22JaMeda1lTxq3M8pe4Hk9BV9Lj5-0n9cfVK943ln9XpmImOwIWiT_KirjSozTZk934xN6ZF6dDUuxnljEGP9sBVxfrIRFfYcKLfiVJ1BWptgb1fn2-_C9rmwrn8hosTmkppzi7MYTY8p2Sd4hHxs_fwTIusbmn5qR0xtAKFeB8IsJC1vsdFN-00/s970/image_2025-02-14_14-03-16.png

 

ឆេះកញ្ឆានៅប៉ាតាយ៉ា ភ្ញៀវទេសចរសើចសប្បាយស្ទើរគ្រប់ៗគ្នា

0

ប្រទេសថៃ ៖ ភ្លើងឆេះកន្លែងដាំកញ្ឆា មហាជនសប្បាយរីករាយសើចក្អាកក្អាយគ្រប់ៗគ្នា សូម្បីអ្នកពន្លត់អគ្គិភ័យ ក៏សើចញញឹមបិទមាត់មិនជិតឡើយ ព្រោះតែបានហិតផ្សែងកញ្ឆា ។ បើស្តាប់មួយភ្លែត អាចគិតថាមានគំនិតមិនល្អ ពេលបានឃើញអ្នកជិតខាងមានទុក្ខព្រួយ ប៉ុន្តែក្រោយដឹងមូលហេតុ ហួសចិត្តទប់សំណើចមិនបានដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgskDC-5Ydtvw1TSwuE6cuoAQyqoKqIDmNcPLQBRwCCMHzVrtK2-eV1nAvPNXN9S0xQADOSBbv2-cHRuLspNSmadkhwDSADJhrOdNh4aQDR6nvsWWbS6LyaDzrGuVPlldYT78yfRzfc7UX1bGeahXDi4OJMb7LfezwzSat2cL6TK8CMrt6K3QPLySKjQ5kr/s972/photo_2025-02-15_09-13-45.jpg

សារព័ត៌មាន Thairath រាយការណ៍ថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោយពីទទួលសេចក្តីរាយការណ៍ភ្លើងឆេះលំនៅឋានពលរដ្ឋក្នុងអគារពាណិជ្ជកម្មមួយកន្លែងស្ថិតនៅតំបន់វែលខាំចុមធៀន ឃុំណងព្រឺ ស្រុកបាងឡាមុង ខេត្តឈុនបុរី មជ្ឈមណ្ឌលវិទ្យុសង្គ្រោះគ្រោះមហន្តរាយទីក្រុងប៉ាតាយ៉ា បានបញ្ជូនរថយន្តពន្លត់ភ្លើង២គ្រឿងទៅកន្លែងកើតហេតុ ព្រមទាំងទាក់ទងសមត្ថកិច្ចនៅទីក្រុងប៉ាតាយ៉ា មកជួយអន្តរាគមន៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ7JXDQQL-vZ4FK8ZhStD30vzTTes3n5PCiGTisz-m0yvioPB-iRvpnEcxeEw0VI-0VAgVvofdYCxNn3OV3pUW-oG57jRo0258Zanj2mNmf8uTF3icdP2QbELewNb4c7FRhaIUlcwzt-IFloJ0FCdE-S1QhMg5mA1GIzC6Hu78H1z_uBhD5IG0f7PsoaUD/s955/photo_2025-02-15_09-16-48.jpg
នៅកន្លែងកើតហេតុ គឺជាអគារពាណិជ្ជកម្មកម្ពស់៤ជាន់ ដែលផ្នែកខាងមុខមានស្លាកសញ្ញាក្រុមហ៊ុន Little Christiania Co., Ltd. ។ អគារនេះបានឆេះយ៉ាងសន្ធោសន្ធៅ ដោយមានភ្លើង និងផ្សែងយ៉ាងខ្លាំងចេញពីអគារជាន់ទី២ ។ ភ្នាក់ងារពន្លត់ភ្លើងក៏បានបាញ់ទឹកពន្លត់ភ្លើងទាំងក្នុងអគារ និងក្រៅអគារ ប៉ុន្តែការបាញ់ទឹកធ្វើឡើងយ៉ាងលំបាក ដោយសារផ្សែងចេញពីអគារមានក្លិនប្លែកៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-Vz4_e96eoFIfrFuZwc7516SaIGLNLTDaK0FoRaf3WcUG_KbJX-YZ8yqaEvoGxsBfR7J23O0jeeWIumk9OBW67QGsMRkJFQC3_5d43OZ5mqrHyV2SurMmXNPtRGqG3pZi1JApObMoSTIsLczRnt5JbdkqOp9Wo2EI86tqXMXX49q7JA2Kp121DXNrP7zM/s1200/image_2025-02-15_10-12-28.png
តាមការត្រួតពិនិត្យឃើញថា ចាប់ពីអគារជាន់ទី២ រហូតដល់ជាន់លើបំផុត គឺជាកន្លែងដាំកញ្ឆា ហើយភ្លើងបានឆេះដើមកញ្ឆា ។ ហេតុនេះ ធ្វើឱ្យមានផ្សែងយ៉ាងច្រើនភាយឡើងលើ និងគ្របដណ្តប់នៅបរិវេណជុំវិញ ដែលធ្វើឱ្យភ្នាក់ងារពន្លត់ភ្លើងចំណាយពេលជិត១ម៉ោងក្នុងការបាញ់ទឹកពន្លត់ភ្លើង ទើបអាចគ្រប់គ្រងស្ថានការណ៍បាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiunEv7u44OX0V9k9muMEBL8IVREYcBkQm0utTeCY6WOzz8B8xVXF-ztLCzTGBGLvDmgelXNNkiapZamWF8AI0yMf0eqwwa8UnnHIBqIf-CRsvZmlEV8zzscTiu0Aeq1PXY1XCProrfTVN2CecJ6e_EE4SzEJEi0RoW1S2Fy8eolNb9FG9-DigD-l9ETqC_/s1200/image_2025-02-15_10-12-29.png

អ្នកស្រី កាន់ចាណា ហ្វាំងសាន់ធៀយ៉ាក់ អាយុ៤០ឆ្នាំ ជាអ្នកមើលការខុសត្រូវអគារ និយាយថា នៅទីនេះ បានសុំការអនុញ្ញាតដាំកញ្ឆាក្នុងអគារត្រឹមត្រូវតាមច្បាប់ ។ រីឯមូលហេតុបណ្តាលឱ្យភ្លើងឆេះ គឺដោយសារមានបញ្ហាប្រព័ន្ធភ្លើងបើកចោលរហូតសម្រាប់ដាំកញ្ឆា ។ ភ្លើងឆេះអគារបានបំផ្លាញទ្រព្យសម្បត្តិ និងកញ្ឆា ស្មើទឹកប្រាក់ប្រមាណ ២សែនបាត (ឬស្មើ៦ពាន់ដុល្លារអាមេរិក) ប៉ុន្តែសំណាងល្អ គ្មានអ្នកណាម្នាក់រងរបួសទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmC3p8DmaY_kA3YOFuaQIDV07Gq5pXSZj5vRVUNUvRFU73M4BaqElkJ_KBbFprawewhZ1omNFzGT1cf9zM0fWOj4BEeVDwwmSqPS7XCtuXczl_tljC8HwzZ4f5n5YViLztqmnZxl6CatbmyCdxRfOQUqSrU21Qfsy50ZMVPIPl2u978SnpJHgVXmCw9GQ-/s1706/image_2025-02-15_10-12-30.png
ទោះជាភ្នាក់ងារពន្លត់ភ្លើងអាចគ្រប់គ្រងស្ថានការណ៍ក្តី ប៉ុន្តែភ្លើងបានឆេះអគារធ្វើឱ្យអណ្តាតភ្លើងឆេះដើមកញ្ឆា និងចេញផ្សែងយ៉ាងខ្លាំងគ្របដណ្តប់លើបរិវេណតំបន់វែលខាំចុមធៀន ដែលផ្សែងនេះធុំក្លិនកញ្ឆា ។ អ្នកភូមិ ភ្ញៀវទេសចរបរទេស និងភ្នាក់ងារពន្លត់ភ្លើងនៅម្តុំនេះបានស្រូបក្លិនផ្សែង ហើយក៏កើតអាការៈស្រវឹងកញ្ឆា ឈឺក្បាល និងឈឺភ្នែក ខណៈអ្នកខ្លះទៀត ស្រាប់តែមានអារម្មណ៍ល្អ សើចសប្បាយ ក្រោយពីពួកគេស្រូបក្លិនផ្សែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9bLyCWmlM1F90xNvzAp8EORy01Amjl6kzNuKHzeLDUy-A4ghRGLjBuhdDkpNseE_aUY-w6SCH1rUHk04XoSzARZKaXTlZZ3AgJ5Essqg1OPU5u81k_yPleOt255cuB2zeYXV_Slk_yaFpjVXRmP83xwk8W8bqD0Ww0HO7JyLJJlsizBz7dBi6bdpVcNep/s1024/image_2025-02-15_10-12-31.png

វាបែរជាធ្វើឱ្យពលរដ្ឋ និងភ្ញៀវទេសចរបរទេសដែលមកឈរមើលភ្លើងឆេះអគារ បែរជាមានអារម្មណ៍សប្បាយរីករាយ និងសើចក្អាកក្អាយឥតឈប់ សូម្បីតែភ្នាក់ងារពន្លត់ភ្លើងក៏សប្បាយចិត្តដែរ ពួកគេបាញ់ទឹកពន្លត់ភ្លើងបណ្តើរ សើចបណ្តើរ ៕

ដាណឺម៉ាកស្នើទិញរដ្ឋកាលីហ្វ័រញ៉ាពីអាមេរិកដើម្បីឆ្លើយតប Trump ចង់កាន់កាប់កោះហ្គ្រីនឡែន

0

ប្រទេសដាណឺម៉ាក ៖ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសដាណឺម៉ាកបានរៀបចំយុទ្ធនាការមួយឈ្មោះ «Denmarkification» ដើម្បីចុះឈ្មោះពលរដ្ឋគាំទ្រការទិញរដ្ឋកាលីហ្វ័រញ៉ាពីអាមេរិក ស្មើទឹកប្រាក់១លានលានដុល្លារអាមេរិក ។ វាជាការឆ្លើយតបជាមួយលោក Donald Trump ដែលប្រាថ្នាកាន់កាប់កោះហ្គ្រីនឡែនរបស់ដាណឺម៉ាក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC2fIjib5edhZN46V_H7M7IHwIwS5QC0MGlzcU3_HM1B7ihVvzO61mGa3oukIO1oKC8cLoMPYv8GZCKm4vse7MjcEjF8OHaNMFuMWka4gtBU9w52xYt_09zyfIibzt_fu5japNGwRzrorwhDxmirKfpMYRkbHllEG4dYefcrbdcbfdBOeIvh9DbC_6YAAL/s1500/image_2025-02-15_09-03-12.png
ចាប់ពីយុទ្ធនាការនេះបង្កើតឡើងកាលពីថ្ងៃទី១១ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី១៣ ខែកុម្ភៈ គឺមានពលរដ្ឋដាណឺម៉ាកចុះឈ្មោះគាំទ្រការទិញរដ្ឋកាលីហ្វ័រញ៉ាពីអាមេរិក រហូតដល់ជាង២សែននាក់ ។

អ្នកបង្កើតយុទ្ធនាការ Denmarkification និយាយថា ប្រធានាធិបតីអាមេរិក លោក Trump ហាក់ពុំសូវចាប់អារម្មណ៍នឹងរដ្ឋកាលីហ្វ័រញ៉ាទេ ហើយលោកក៏ពុំចូលចិត្តរដ្ឋនេះប៉ុន្មានដែរ ។ រដ្ឋកាលីហ្វ័រញ៉ាបានរងនូវការបំផ្លាញច្រើនជាងរដ្ឋផ្សេងៗនៅអាមេរិក លោក Trump បានប្រេះឆាជាមួយរដ្ឋនេះអស់រយៈពេលជាច្រើនឆ្នាំហើយ ។ ដូច្នេះ វាគ្មានបញ្ហាអ្វីទេ បើពលរដ្ឋដាណឺម៉ាកសុំទិញរដ្ឋនេះដោយតម្លៃសមរម្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_kdv8Xw0r36eh6evUQVCGB3FIOWjjp1-g4yo-no1U7cqL17MQXoXSKWvLOnxDKtixKfE-L40cRiP3jQpIKcMPX9kw8AckRoYldmri9Rz4oTF1Jq5lZbYTDhcdleHsA2Dcu74sKII60jg_o-hIwk031NkUs4MGxK_qY1fYoS3iZDaPCjLMmnM9gjooUguA/s2000/image_2025-02-15_09-03-10.png

ខ្លឹមសារក្នុងយុទ្ធនាការ Denmarkification បញ្ជាក់ថា តើអ្នកជ្រាបទេថា ដាណឺម៉ាកត្រូវការអ្វី? យើងត្រូវការពន្លឺព្រះអាទិត្យ និងការជិះស្គី ហើយយើងនឹងធ្វើឱ្យក្តីសុបិននេះក្លាយជាការពិត ។ យើងនឹងទិញរដ្ឋកាលីហ្វ័រញ៉ាពីលោក Trump ពីព្រោះរដ្ឋនេះគួរតែជារបស់យើង ហើយយើងត្រូវការការគាំទ្រពីពលរដ្ឋដាណឺម៉ាកគ្រប់រូប ។ ដាណឺម៉ាកនឹងការពារពិភពលោកសេរី យើងនឹងផ្លាស់ប្តូរឈ្មោះ «រដ្ឋកាលីហ្វ័រញ៉ា» ទៅជា «Hans Christian Andersenland» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1OhmgIVSO6ESXA35KTSOLM7AgrGtS1w5QYVp333ZnCKnd3Y0hGm4W2V05zgkoWkqHWGCJ1lv3FvXfvpxggZ7nUwkBD6bXVdYnZOKSGzmx7pMOyw5Ln6Pv7iUrtzQjaIzQjv2i4vC_59M2dYidhjC7wAvUiXEy8ZJcnz36Tnv8GmMabR5m02COLjB7Y4e_/s1500/image_2025-02-15_09-03-14%20(2).png

ទោះយ៉ាងណា យុទ្ធនាការនេះធ្វើឡើងដើម្បីប្រមូលឈ្មោះពលរដ្ឋគាំទ្រតែប៉ុណ្ណោះ និងគ្មានការទទួលថវិកាបរិច្ចាគដើម្បីទិញរដ្ឋកាលីហ្វ័រញ៉ាទេ ខណៈអ្នកបង្កើតយុទ្ធនាការប្រាប់ថា រដ្ឋកាលីហ្វ័រញ៉ា នឹងប្តូរជា New Denmark ។ រដ្ឋកាលីហ្វ័រញ៉ា មានទីក្រុងឈ្មោះថា Solvang ឬជាទីក្រុងរបស់ដាណឺម៉ាក ដោយសាររដ្ឋនេះមានទេសភាពធម្មជាតិស្រស់ស្អាត និងលំនៅឋានបែបអឺរ៉ុប ហើយការរស់នៅទីនេះ មានលក្ខណៈស្រដៀងគ្នានឹងការរស់នៅប្រទេសដាណឺម៉ាក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpPTM3pW9nQbdCF_i4IZ7zyfzK5V5dYqLOmQVPcIflXC9YRJbMsN9mIwyWYkjPvb_LFD4i6mXd2vhWleFx3zmBRYAhHsipLIJXgByDAEcE1gDt4Y-6U9UYy_HE3cDg0i8gTEBIObBbeRQs89pfLT-D5aVXZbY6QhBDFivzuCPxRCXKOwlevjx2qvleeAEe/s1120/image_2025-02-15_09-03-14.png

ចំណែកហ្គ្រីនឡែន (Greenland) គឺជាកោះដ៏ធំរបស់ប្រទេសដាណឺម៉ាក និងជាកោះធំជាងគេបំផុតលើពិភពលោក ។ កោះនេះស្ថិតនៅចន្លោះមហាសមុទ្រអាកទិក និងមហាសមុទ្រអាត្លង់ទិក នៅភាគខាងកើតនៃប្រជុំកោះអាកទិករបស់ប្រទេសកាណាដា ហើយលោក Trump ប្រកាសម្តងហើយម្តងទៀតថា ចង់កាន់កាប់កោះនេះ ៕