គ្រោះរញ្ជួយដីច្រើនកើតឡើងជាញឹកញាប់នៅទូទាំងពិភពលោកតែម្តង ជាក់ស្តែងកាលពីពេលថ្មីៗនេះទីក្រុងបាងកករបស់ប្រទេសថៃ គឺមានការរញ្ជួយដីយ៉ាងខ្លាំងកម្រិត ៧.៣ រិចទ័រ ដែលបណ្តាលឱ្យអាគារនានា និងផ្ទះសម្បែងពលរដ្ធដួលរលំ និងបាក់ខ្ទិចខ្ទី ជាហេតុបង្កឱ្យមានភាពចលាចលទូទាំងប្រទេស។ ខណៈប្រទេសជិតផ្សេងទៀតក៏រងគ្រោះរញ្ជួយដីធ្ងន់ធ្ងរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTqN_wNYNoKPiYcyCE8hnqpxQB0TT2WqOM9VRSuLU9CmJNwu63gAZcoCn2wBSl7SROyV2i5T2y18IR0rLtMWUMEte9iCVYoHhg0tmZ_2MD6NoiiUX0nvEFCaTKPg3pwu52Wup7nqzeqLvRKWZmYoJJK0C1Opz3tDYZz2_28b3dnphNyMpRwjyCnvh4f1DS/s675/image_2025-03-29_13-11-29.png

ដូច្នេះហើយតើលោកអ្នកដឹងទេថា មូលហេតុអ្វីដែលនាំឱ្យមានគ្រោះរញ្ជួយដីកើតឡើងបែបនេះ? យោងតាមគេហទំព័របរទេសជាច្រើនបានចុះផ្សាយថា មូលហេតុទូទៅដែលបណ្តាលឱ្យមានគ្រោះរញ្ជួយដី គឺដោយសារកម្លាំងធ្វើឱ្យផ្លាកតិចតូនិចមានចលនាដូចជា រុញ ទាញ និងកកិតគ្នា បណ្តាលឱ្យផ្លាកតិចតូនិកខូចទ្រង់ទ្រាយក្នុងការទប់ទល់និងកម្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXISrSy7IGDEvyG7oIvIK_sRWBIkiRuhCYpeGT-5LJDz-Ct1Y7j3ZzqrQTHI7vVmIZx97SgzjpFS4JAZn3TixSpqniEA9hxY_5P9f7xqs2WB19sizWnqu7dnc_nBruQFB9_rEjIauuXzrGq0p5RptrlsB-8I2cJLjej4rGGVGtJJcl74p7dTWDD5RTLO5v/s2400/image_2025-03-29_13-11-29%20(2).png

មានន័យថា គ្រោះរញ្ជួយដីកើតឡើងដោយសារចលនាផ្ទៃនៃផែនដី នៅពេលផ្ទៃផែនដីប្រេះ និងរងសម្ពាធ សម្ពាធទាំងនោះនឹងមិនអាចទប់ទល់បានទៀត ហើយវាក៏បញ្ចេញឱ្យផ្ទុះក្នុងទម្រង់រញ្ជួយដីតែម្តង។ ដូច្នេះសរុបមកហេតុផលដែលនាំឱ្យមានគ្រោះរញ្ជួយដីគឺពាក់ព័ន្ធនឹងចលនាផ្ទៃផែនដី រួមទាំងការបែកឆេះនៃបន្ទះថ្មនៅក្រោមដី កត្តាធម្មជាតិ និងសកម្មភាពមនុស្សដូចជា ការជីករ៉ែ ជីកប្រេងជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9sX7ymqB5Iv8uSbj7uRmgiQN7HwT-bIB6UT1bzdqDu4XjgYndq57aril0CqncEOD5IIklThx1GlaNcDadtqJrNWAguCK89_rcWkZe3NzbRh0pk_np1S7Jj_k5P6a92PmXIkGlG3F6Kc7TD4dFGUplxQiw9WqpOtYBpkLIqpNVz_dhBY-wG2TCU5rI1xjx/s1280/image_2025-03-29_13-11-27.png
វិធីការពារខ្លួនពីគ្រោះរញ្ជួយដីរួមមាន៖ ត្រូវក្រាប ឬផ្កាប់មុខចុះក្រោមនៅកណ្តាលបន្ទប់ ឬក្បែរជញ្ជាំង និងមួយទៀតបើកំពុងស្ថិតនៅក្នុងរថយន្តលើផ្លូវគួរតែបញ្ឈប់រថយន្តហើយកុំចាកចេញពីរថយន្តជាដើម។ ប្រសិនបើអ្នកស្ថិតនៅខាងក្រៅអគាររកកន្លែងចំហ ឬធំទូលាយបំផុត ព្រោះអគារឬខ្សែភ្លើងដែលបាក់ស្រុតចុះមកនឹងមិនធ្លាក់ត្រូវអ្នកឡើយ។ ប្រសិនបើអ្នកស្ថិតនៅលើស្ពាន ឬជណ្តើរថ្មើរជើងសូមចាកចេញជាបន្ទាន់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibkzJ5u7Omvl-XlwqsW2GqeQwX4bhuDyimQt0EQcIp4kphqsKMNSpHKAcgAhPcdJtyGdmdj1q5pragj9g85YcL4dOWcPf-TtD29TTPDESOPk2_K37fuJgu4wP99XWvLlnT7LkKVr2AVKuUahtvsTQP-Liaj4irEbfA9tDV7VmD-ydjF9xaC6kBx6hXlqqE/s2400/image_2025-03-29_13-11-27%20(2).png