ផ្សារទំនើបសុវណ្ណា ដែលធ្លាប់ជាផ្សារទំនើបដ៏ល្បីមួយនៅកម្ពុជា បានផ្លាស់ប្តូររូបរាងហើយ ក្រោយពីបានបិទទ្វារអស់រយៈពេល៦ឆ្នាំ ចាំតាំងពីឆ្នាំ២០១៩។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijIzKfX8_pc_Z-kBKnwAmcvWuJPKoU4u9loKrzX8pSm_Ebh-UyPp0p751BLJCja8jO1tJxOYp6LZGXYinHVH92SZTwGzqTQjRJ_JF6qFfZYTdEBCLP0B8inxhhYvil_QkumzYwSzp_0lKDIEa6f_I3n3OI_buPYBfrpGcYcmvctwv-l9QK4mEus4XzNXdQ/s960/image_2025-03-29_10-08-43.png

ដើមឡើយ ការបិទផ្សារទំនើបសុវណ្ណា គ្រាន់តែជាការបិទបណ្តោះអាសន្ន ដើម្បីដំណើរការនៃការជួសជុល និងការអភិវឌ្ឍឡើងវិញ ក៏ប៉ុន្តែដោយសារស្ថានភាពកូវីដ-១៩ បានផ្ទុះឡើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc3T04JpXOBzA-4awoevjtuIyv5SuVVE2ELZRTx3gZ0CCJ47OTby3r1bbiTHrIv3J1wXj2ENxWO6S_oOHilK4eaWfL0tbG_SioIOKe_PoAIblv1ryxcgm-hfqs6BEGqT96wLSHB4S4qh2aAEyp_jVylVlMisdtKE5TeI0G2ZNxfycGqPYzavn4aQAzY-RN/s1024/image_2025-03-29_10-08-44%20(3).png
កាលខែឧសភា ឆ្នាំ២០២២នេះ ផ្សារសុវណ្ណា ធ្លាប់ត្រូវបានក្រុមហ៊ុនមានគម្រោងកែលម្អវាឡើងវិញ ប៉ុន្តែដោយសារស្ថានភាពកូវីដ បានធ្វើឱ្យដំណើរការស្ថាបនានេះ ត្រូវបានអូសបន្លាយពន្យាពេលអស់រាប់ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgILmsFcWkFDQNXhZuoQ-YwchmUmOjM6vDjAhkw83BdrG05rdkdEr-aL2XRiFPTZJzChLvqIVW8w4T2dy6KfzxQXr1B_D2-sfj-6-_BF6IVjdpSeAC0LtZI7X3n_4wN9gxZarRZy7jWORuB2rrkV0_sBC_ABNneqzp_5ydvwDn30_QUZhgv4jfMd2guTGV0/s960/image_2025-03-29_10-08-45.png

បច្ចុប្បន្នទីតាំងអតីតផ្សារទំនើបនេះ ត្រូវបានផ្លាស់ប្តូរទៅជាសកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជាចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYmVatV8vno6HYYRD0ikJwts72M67vy4bfcPRpXG35kCcw5iG27PrDkXq8wYKowALItlVcW9kkluMkNAXe-M03K6rxvYdfBMbq5T0t3n2DD3rE7mxxan3vLD2M9CIhBZ0PVqcgTsYmd9vDzR46ggok4J59nt8fcYIbYcmEIep-S7WW_5jldEsaSzQbswVy/s2048/image_2025-03-29_10-08-40.png

គួរបញ្ជាក់ថា ផ្សារទំនើបសុវណ្ណា មានទីតាំងស្ថិតនៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង មានកម្ពស់៥ជាន់ ស្ថិតក្រោមទុនវិនិយោគរបស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ៕