Home Blog Page 5

លោក អូលីវ៉ា គង់ ចេញបកស្រាយក្រោយមានការវែ.កញែ.កច្រើនរឿងចូលរួមកម្មវិធីនៅបារាំង

0

ប្រធានបទទាក់ទងនឹងលោក អូលីវ៉ា គង់ បានរីកសុះសាយយ៉ាងខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយថៃនិងមានមនុស្សចូលទស្សនាជាច្រើនលានដងក្នុងរយៈពេលខ្លី។ មិនត្រឹមតែប៉ុណ្ណោះអ្នកលេងបណ្តាញសង្គមថៃក៏បានកាត់តរូបភាព AI និងចោទប្រកាន់ជាច្រើនមកកាន់រូបលោកដោយសារតែអ្នកច្នៃម៉ូតរូបនេះបានស្លៀកឈុតយ៉ាងពិសេសមួយនិងបានបង្ហាញទង់ជាតិខ្មែរនៅក្នុងកម្មវិធីនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnjVQNiCu6iabS0QgdruarVl5UvwROEmcOXxivZ7PCDsbcoIzCXI1vmAcJXnbk6_lokY8ArsCT5Xj_AjzN8jTJxmO-9pT5NKFzv0CPtJj0gfDqtLjb51YiKOqoMpL5UMsHmXZeCBzSqCFUzeDWSb0GNhJmqxaB3IMP1ebJeryf5ssK4AYY2sAHwd4QgpU/s2048/image_2026-05-27_10-18-14.png
ដោយសារតែការជជែកវែកញែកជាច្រើននៅមិនទាន់ដាច់ស្រឡះនៅព្រឹកថ្ងៃទី២៧ ខែឧសភា លោក អូលីវ៉ា គង់ បានចេញបកស្រាយជាវីដេអូដែលមានរយៈពេលរហូតដល់ជាង១០នាទី។ លោកបាននិយាយថាសម្រាប់កម្មវិធីមហោស្រពភាពយន្តកានបុគ្គលរូបណាក៏អាចចូលរួមបានដែរមិនថាជាតួកុន ផលិតករ ឬអ្នកច្នៃម៉ូតសំលៀកបំពាក់រួមទាំងម្ចាស់អាជីវកម្មជាដើម។ នៅក្នុងកម្មវិធីនេះគឺគេអញ្ជើញតែតួកុន និងផលិតករ ដោយផ្តល់ជូនជាសំបុត្រយន្តហោះ កន្លែងស្នាក់នៅ ដោយលោកបានដឹងតារាម៉ូដែលមិនមានលិខិតអញ្ជើញនោះទេតែមានម្ចាស់ប្រ៊េនបានចំណាយទឹកប្រាក់សម្រាប់ឱ្យអ្នកតំណាងនោះចូលរួម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBwoMCFbagHSZF5lEIhyBOYWZkKNvtZ55ehdMl_TW4weubkxWRj2qSn9TKAs6zSNIKie2kqd1-4-Hln-P2q-DTf2mpxtg-nGEnp7yhAIdtRVUhBXVwki7nzjgZNTQdKd-751HnpqESNM2tYHkPaNEVGmvafpEzv-g8Uahv5QauHSEYZwjT8oYMjE3n1IQ/s2048/image_2026-05-27_10-18-16.png
លោកបានលើកឡើងទៀតថាកេរ្តិ៍ឈ្នោះល្បីល្បាញនៃមហោស្រពភាពយន្តកានបានធ្វើឱ្យមនុស្សជាច្រើនមានបំណងប្រាថ្នាដើរលើកម្រាលព្រំក្រហមនៃកម្មវិធីនេះរួមទាំងលោកផងដែរ។ សម្រាប់ការចូលរួមជាលើកទី២នៃកម្មវិធី Cannes Festival លោកបានតាំងចិត្តច្នៃម៉ូតសំលៀកបំពាក់ដែលដកស្រង់ពីព្រះវិស្ពុគង់នៅលើគ្រុឌថ្លែងស ដែលតំណាងឱ្យភាពជោគជ័យជម្នះ ដើម្បីបង្ហាញទៅកាន់ឆាកអន្តរជាតិស្របពេលដែលប្រទេសកម្ពុជារងការឈ្លានពានពីថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGzTaSloAmOVy0LG3VZs4I5ih-IbeWrdtlGkLNLk9BUHmYo_kYCLo-P1vYP1kU0NfZP-PcLxLS4we-Oh9uQxA5Aor9x2rLb5yg9OlZg3fzYOb13QDoYySq5NWIa1X1a-YAzj3Q_H6mXoegVA1XintMG0ZZyNGExVYOLBJbfaytaHWwnXb5nUxMyrY1XKc/s2048/image_2026-05-27_10-18-18.png

ទាក់ទងនឹងរូបភាព AI លោក អូលីវ៉ា គង់ បានបញ្ជាក់ទៅកាន់សាធារណជនថាលោកចូលរួមកម្មវិធីនេះដោយមានការអញ្ជើញ។ ត្រង់ចំណុចនេះលោកបានពន្យល់បន្ថែមថាដោយសារតែខ្លួនមានទំនាក់ទំនងជាមួយនឹង Agency ស្គាល់ផលិតករ ហើយលោកបានចូលរួមរហូតដល់៣ថ្ងៃ។ ចំពោះការចូលរួមពិសេសដែលមានវត្តមាន កុយ អេនណា គឺលោកទាក់ទងជាមួយនឹង Agency ហើយចូលរួមដើម្បីបង្ហាញពីសំលៀកបំពាក់ដែលលោកច្នៃ រួមទាំងប្រ៊េនគ្រឿងអលង្ការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXFuPH1riw14oZJyh4zUb4Lk39D9dvCWfcdwuLZlwC-bg4XyUE7tuEeSjEgU2CBhr6BfFQ74-VZJ1ESUEF37wjsfCsNeOidG-Uhj4q_dZKlh9R17XmVIPUBU5ylQQ_PBDdksZ-KIIqYlhE0GG2lVQoAtyOGhKsUXXgAjJa4CLF0hyphenhyphenAxnjOUcSDzUNX6Vg/s2048/image_2026-05-27_10-18-22.png

លោក អូលីវ៉ា គង់ បានអះអាងទៀតថាការចូលរួមរបស់លោកនៅឯមហោស្រពភាពយន្តកានលើកទី៧៩ នេះមិនមែនដោយសារលើកតម្កើនខ្លួនឯងនោះទេ ប៉ុន្តែមានគោលបំណងសំខាន់ដោយការតាំងចិត្តច្នៃសំលៀកបំពាក់បង្កប់ទៅដោយអត្ថន័យឆ្លុះបញ្ចាំងភាពជាខ្មែរ៕

ថៃលុបចោល MOU ខ្លួនឯង តែទៅទាមទារ «ភាពស្មោះត្រង់» ពីកម្ពុជានៅចំពោះមុខមហាអំណាច

0

សន្ដានមនុស្សភូតភរ ទៅទីណាក៏មិនចោលទម្លាប់និយាយយកល្អខ្លួនឯងលាបពណ៌អ្នកដទៃ។ លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ បានបញ្ជាក់ប្រាប់ប្រធានាធិបតីបារាំងលោក Emmanuel Macron នៅប្រទេសបារាំងថា ប្រទេសថៃតែងឲ្យតម្លៃលើសន្តិភាពនិងគោរពច្បាប់អន្តរជាតិជានិច្ច ប៉ុន្តែប្រទេសថៃចាំបាច់ត្រូវ «វាយតម្លៃលើភាពស្មោះត្រង់របស់កម្ពុជា» ដើម្បីឈានដល់ការចរចាលើបញ្ហាផ្សេងៗ។
 
យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ កាលពីថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានរៀបចំពិធីលៀងសាយភោជន៍ផ្លូវការមួយដើម្បីទទួលស្វាគមន៍ នាយករដ្ឋមន្ត្រីថៃលោក Anutin Charnvirakul នៅឯវិមានលីហ្សេ (Palais de l’Élysée) ក្នុងទីក្រុងប៉ារីស ដោយមេដឹកនាំទាំងពីរបានជជែកពិភាក្សាយ៉ាងស៊ីជម្រៅអំពីកិច្ចព្រមព្រៀងផ្នែកពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការសន្តិសុខ ស្ថានការណ៍ក្នុងតំបន់អាស៊ាន និងបញ្ហាព្រំដែនរបស់ប្រទេស​ថៃជាមួយប្រទេសជិតខាងរួមទាំងកម្ពុជា។
 
នៅក្នុងឱកាសនោះ លោក អានុទីណ បានបញ្ជាក់ប្រាប់ប្រធានាធិបតីបារាំងយ៉ាងដូច្នេះថា៖ «ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ប្រទេសថៃ​មានការឱ្យតម្លៃយ៉ាងខ្ពស់លើសន្តិភាព និងគោរពច្បាប់អន្តរជាតិ។ ស្របពេលជាមួយគ្នានោះ ចំពោះការសម្រេចចិត្តលុបចោល (MoU) ឆ្នាំ២០០១ ជាឯកតោភាគី នាយករដ្ឋមន្រ្តីថៃរូបនេះបានពន្យល់ទៅកាន់លោក Macron ថាគឺដោយសារតែវាពុំបានផ្តល់នូវវឌ្ឍនភាពណាមួយដល់ប្រទេសថៃទាល់តែសោះ ក្នុងរយៈពេលជិត ២៥ឆ្នាំកន្លងមកនេះ។
 
លោកបន្ថែមទៀតថា៖ «ដូច្នេះ ប្រទេសថៃនឹងជ្រើសរើសការប្រើប្រាស់យន្តការច្បាប់សមុទ្រអន្តរជាតិ (UNCLOS) ដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្ររួមគ្នាជាមួយនឹងកម្ពុជានៅលើវេទិកាអន្តរជាតិ»។ ដោយឡែកពាក់ព័ន្ធនឹងបញ្ហាព្រំដែនគោកវិញ លោក អានុទីន បានសង្កត់ធ្ងន់ថា «ប្រទេសថៃនឹងប្រកាន់ខ្ជាប់ ក៏ដូចជាអនុវត្តតាមសេចក្តីថ្លែងការណ៍រួម ដែលបានចុះហត្ថលេខារួមគ្នា កាលពីចុងឆ្នាំ២០២៥ ក៏ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ភាគីកម្ពុជាក៏ត្រូវតែបង្ហាញភាពស្មោះត្រង់របស់ខ្លួនវិញផងដែរ»។
 
តាមការកត់សម្គាល់ ការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃអំពីការរង់ចាំ «វាយតម្លៃលើភាពស្មោះត្រង់របស់កម្ពុជា» នៅចំពោះមុខប្រធានាធិបតីបារាំងដូចខាងលើនេះ មិនមែនជាការនិយាយដោយចៃដន្យនោះទេ ប៉ុន្តែវាគឺជាយុទ្ធសាស្ត្រ​នយោបាយ និងជាល្បែងការទូតដ៏ឆ្លាតវៃ ប៉ុន្តែបង្កប់ដោយភាពអាត្មានិយមរបស់ថៃ ដែលព្យាយាម «ដើរតួជាជនរងគ្រោះ និងជាអ្នកត្រឹមត្រូវ» នៅចំពោះមុខមហាអំណាចលោកខាងលិច ដើម្បីទាញយកប្រៀបលើកម្ពុជាទាំងផ្នែកនយោបាយ និងយុទ្ធសាស្ត្រព្រំដែន។

ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគនយោបាយតំបន់បានកត់សម្គាល់ថា ការដែលថៃប្រកាសចង់វាយតម្លៃលើ «ភាពស្មោះត្រង់» របស់កម្ពុជា ស្របពេលដែលខ្លួនឯងជាអ្នកលុបចោលកិច្ចព្រមព្រៀងចាស់ MOU 44 គឺជាការបង្ហាញនូវអត្តចរិតការទូតបែបដាក់សម្ពាធ និងចង់ទាញយកចំណេញខាងនយោបាយតែម្នាក់ឯង។ ដូចគ្នានេះដែរ ការយកបញ្ហាព្រំដែនកម្ពុជា-ថៃ ទៅជជែកវែកញែកនៅលើទឹកដីបារាំងនៅពេលនេះ ត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រការទូតមួយ បន្ទាប់ពីមេដឹកនាំបក្សប្រឆាំងថៃ លោក Natthaphong Ruengpanyawut បានដាស់តឿនឱ្យរដ្ឋាភិបាលថៃ ប្រើប្រាស់ឥទ្ធិពលរបស់លោក Emmanuel Macron ឱ្យជួយអន្តរាគមន៍លើរឿង​នេះផងដែរ៕

ជប៉ុនទម្លាក់លុយ ១៩ពាន់លានដុល្លារ ដើម្បីសង្រ្គោះប្រជាជន និងសេដ្ឋកិច្ចជាតិពីវិបត្តិថាមពល

0

គួរឲ្យកោតសរសើរ! ប្រទេសជប៉ុនបានប្រកាសពីការបញ្ចេញកញ្ចប់ថវិកាជាតិជាង ៣ ពាន់ពាន់លានយ៉េន (ប្រហែល ១៩ ពាន់លានដុល្លារអាមេរិក) ដើម្បីបើកយុទ្ធនាការកាត់បន្ថយសម្ពាធថ្លៃជីវភាពពលរដ្ឋភ្លាមៗ។ វិធានការដកប្រាក់រដ្ឋរាប់ពាន់លាននេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងស្ថិរភាពសង្គមជាបន្ទាន់ និងធានាដាច់ខាតថាមិន​មានឧបសគ្គណាមួយមករំខានដល់ចរន្តសេដ្ឋកិច្ច ឬខ្សែចង្វាក់ជីវិតរស់នៅរបស់ប្រជាពលរដ្ឋឡើយ ចំពេលដែលតម្លៃថាមពលសកលកំពុងឡើងថ្លៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvF_rxiuddCAsXXarF-rwqLQ9_y9x7v6rZ_YQRV9l7FHAe84O9DFq8feB8UAkra0W4UX6976286ITPzejObVKJw6yuLY3OpTIiOLdemXetPpJAMIpfia1uWB4gqlHcH93MyS4fcumFSVQCvMHZsPa-cctY6kaY4xrlobB2KtdiNsYckKv4rciv6n_qYcM/s960/photo_2026-05-26_11-15-48%20(2).jpg
 
ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍បកស្រាយពីយុទ្ធសាស្ត្រនេះ លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ភាពតានតឹងភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា បានរុញច្រានឱ្យតម្លៃប្រេងឆៅ និងហ្គាសធម្មជាតិហក់ឡើងខ្ពស់ ដែលវាបានជះឥទ្ធិពលអាក្រក់ដោយផ្ទាល់ដល់ថ្លៃដើមនាំចូលរបស់ជប៉ុន។ ក្នុងស្ថានភាពដ៍មុតស្រួចនេះ ភារកិច្ចចម្បង និងបន្ទាន់បំផុតរបស់រដ្ឋាភិបាល គឺត្រូវធ្វើយ៉ាងណាកាត់បន្ថយហានិភ័យសេដ្ឋកិច្ចឱ្យនៅកម្រិតទាបបំផុត ដើម្បីការពារប្រជាពលរដ្ឋពីការរ៉ាប់រងបន្ទុកចំណាយដ៏ធ្ងន់ធ្ងរនេះតែម្នាក់ឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0GTRCLJcUIS1Fxb1SZkSl-9DHUGHAjgRc3jFu5_IT5OBHyxQDOTtQUgxHTMPqxSfWv4kwzl8zQes1_hqvYo78RqgT1A_CXoDrlC3J-VFpiDxX521ndwEKcUA_T0hyphenhyphen-z7R3-rUVH0QdiMeIUhHTZTLM4xXkjx3XUgyabRVGjk24RmR-hcpC8Ugzsjq88Y/s770/photo_2026-05-26_11-15-49.jpg
 
ផ្អែកតាមផែនការជាក់ស្តែង រដ្ឋាភិបាលនឹងដកប្រាក់ចំនួន ៥០០ ពាន់លានយ៉េនចេញពីមូលនិធិបម្រុងភ្លាមៗ ដើម្បីយកទៅជួយចេញថ្លៃទឹក ភ្លើង និងហ្គាស ជូនដល់គ្រប់គ្រួសារជប៉ុនទាំងអស់។ ការឧបត្ថម្ភធននេះនឹងផ្តោតលើរយៈពេល ៣ ខែ គឺចាប់ពីខែកក្កដា ដល់ខែកញ្ញា ដែលជាអំឡុងពេលរដូវក្ដៅខ្លាំង ហើយប្រជាជនមានតម្រូវការប្រើប្រាស់ម៉ាស៊ីនត្រជាក់ខ្ពស់ ដោយរំពឹងថានឹងជួយឱ្យគ្រប់ក្រុមគ្រួសារសន្សំសំចៃថវិកាបានជាមធ្យម ៥,០០០ យ៉េន ក្នុងមួយខែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2gd60o9MyP8jVs7hhZSBtI2OrwGlPjSZdS_3uJKZLzdaPfbT4DpjmRp_OHNV0eECx0ml_ib-7Ae8b4OsCSE7qTVnunUEBrRv69pfLpfpgosBJpwS0ztWiJA3ucH9jqXztk3J8QmjjS0y0-EBcV5pV1lyQPEOMOuh2BweAqIY2Be-rZMKGPbklG4NgeH8/s640/photo_2026-05-26_11-15-48.jpg
 
ដើម្បីធានាដល់ប្រភពទុនដ៏មហិមានេះ រដ្ឋាភិបាលគ្រោងនឹងបោះផ្សាយសញ្ញាប័ណ្ណទូទាត់ឱនភាពរដ្ឋ  ប៉ុន្តែលោកស្រី Sanae Takaichi បានធានាចំពោះមុខទីផ្សារហិរញ្ញវត្ថុថា វានឹងមិនប៉ះពាល់ដល់ស្ថិរភាពសេដ្ឋកិច្ចរយៈពេលវែងនោះទេ ដោយសាររដ្ឋភិបាលទទួលបានចំណូលពន្ធបន្ថែមខ្ពស់មកប៉ះប៉ូវឡើងវិញ។ សេចក្តីព្រាងច្បាប់នៃកញ្ចប់ថវិកាសង្គ្រោះបន្ទាន់នេះ នឹងត្រូវដាក់ជូនសភាជាតិជប៉ុនអនុម័តជាផ្លូវការនៅក្នុងសប្តាហ៍ខាងមុខ ដើម្បីឱ្យទាន់ពេលវេលាមុនពេលរដូវក្ដៅឈានចូលមកដល់។

BTS បង្កើតប្រវត្តិសាស្រ្តឈ្នះពានរង្វាន់ធំៗនៅក្នុងកម្មវិធី AMAs របស់អាម៉េរិក

0

BTS បានបន្តបង្កើតប្រវត្តិសាស្ត្រដោយឈ្នះពានរង្វាន់ធំៗនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់តន្ត្រីអាម៉េរិក (AMAs) ឆ្នាំ២០២៦។ BTS បានឈ្នះពានគ្រប់ប្រភេទដែលត្រូវបានតែងតាំងដោយសម្រេចបានការឈ្នះពានចំនួន៣។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkZChRQtWXu3P7CIKARBLipxVgt2Z0Pssvup6Qh02VhiLU4kXKN7Kg__w7urrw3hdinX2rtvNSOS-GHplUFJcViVWREbf_LAtWTz6YGi41zPedUapU7-S3wFi24okEq44_LbwsM_4w0WeGsJcTi-LXo8L6A677mmnTYrDr8RMoXxxqMGOcP1_fXjVJDzQ/s3348/image_2026-05-26_15-22-31.png
យោងតាមការប្រកាសរបស់កម្មវិធីប្រគល់ពានរង្វាន់ American Music Awards ក្រុមចម្រៀង BTS បានឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពបំផុត(ពានរង្វាន់ធំ) គឺ «សិល្បករឆ្នើមប្រចាំឆ្នាំ» (Artist of the Year)។ ជ័យជម្នះនេះបានជំរុញឱ្យ BTS ក្លាយជាក្រុមចម្រៀងអាស៊ីដំបូងគេ និងតែមួយគត់ និងជាសិល្បករអាស៊ីតែមួយគត់រហូតមកដល់បច្ចុប្បន្ន ដែលបានឈ្នះពានរង្វាន់កំពូលនេះនៅឯ AMAs ចំនួនពីរដង បន្ទាប់ពីជ័យជម្នះលើកដំបូងរបស់ពួកគេក្នុងឆ្នាំ ២០២១។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLENfYEhRPUr3pV5UQvNVkm326yetlKEg9-_0w30wyMwmNYhSovUURi1-8u-6bF2Bg5hI1IBmrufdoOqjxR5dOeNrzx8J_Id68afftWageStlg1S1onvTfUZX3PkZ_a3EP4w7g8EnUUL5A2CkEI4rTM3Js1RD6x-wmMPWdO8Um3_JKmL-uX8Hxa57cEqE/s2048/image_2026-05-26_15-22-33.png

ចំណែកបទ «Swim» ត្រូវបានប្រកាសថាជាអ្នកឈ្នះពានរង្វាន់សម្រាប់ «បទចម្រៀងនៃរដូវក្តៅ (Song of the Summer)» យ៉ាងគួរឱ្យជឿជាក់។ ចាប់តាំងពីការចេញផ្សាយបទចម្រៀងនេះ បានឈរនៅលើកំពូលតារាងចម្រៀងអនឡាញជាប់លាប់ ដោយសារបទភ្លេងទំនើប ទាក់ទាញ និងថាមពលដ៏ស្រស់ស្រាយរបស់វា។ ការវ៉ាដាច់តារាល្បីៗជាច្រើននៅក្នុងវិស័យតន្ត្រីសហរដ្ឋអាម៉េរិក-ចក្រភពអង់គ្លេស ដើម្បីឈ្នះពានរង្វាន់លើកដំបូងនេះ បញ្ជាក់ថាតន្ត្រីរបស់ BTS មានភាសាសកល ដែលងាយស្រួលទាក់ទាញអ្នកស្តាប់ទូទាំងពិភពលោកដោយគ្មានរបាំងភូមិសាស្ត្រ ឬជនជាតិ។
ភាពរីករាយនៅតែបន្ត នៅពេលដែលនៅដំណាក់កាលចុងក្រោយនៃពិធីប្រគល់រង្វាន់ BTS បានឈ្នះពានរង្វាន់មួយទៀតគឺ Best Male K-Pop Artist ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheqTBeuJXc2DR6kArcfiD0QYBbU7cg9s26mY-GOc9I2R6qdGTJnKy2POm4INMaO_WqDBXhvFDvCosyhyphenhyphenEkgfNZ2z8DBrdrr6atz_7THcFUCKRp9Qk80ClkTmdexQ0AWwxTaWlSg9NnRi-JQ2OqangZ9ztjURe3BvnOnjwbO17VyM9d3Nx9yxIS4SuZc90/s2048/image_2026-05-26_15-22-34.png

ដោយមានអារម្មណ៍រំភើបយ៉ាងខ្លាំងដោយការអបអរសាទរពីអ្នកគាំទ្រ សមាជិកទាំងអស់នៃក្រុមនេះបានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ ARMY ទូទាំងពិភពលោកដែលតែងតែនៅពីក្រោយភាពជោគជ័យរបស់ក្រុមដោយ BTS បាននិយាយថា «ពានរង្វាន់នេះជារបស់អ្នកទាំងស្រុង។ បើគ្មាន ARMY ទេ យើងនឹងមិនមានថ្ងៃនេះទេ។ សូមអរគុណដែលតែងតែជាប្រភពនៃការលើកទឹកចិត្តដ៏អស្ចារ្យបំផុតរបស់យើង ជួយយើងយកឈ្នះលើដែនកំណត់ទាំងអស់ និងបង្កើតអព្ភូតហេតុដែលហាក់ដូចជាមិនអាចទៅរួច»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-1-eBaXDndGrV16iSkgwX-GP7ze0uvBWqa8mIU5TOA71GmapffQI32o1m6fArQFxIi9mJwfQfOO2NLqHTEAegWshy05JH98dssrXpqnhJ6zivlk3FNxCL-wJ_iBza0P0eEOpqekaYsDuMKjDBSMcLzK8FBbZ1e877wFVKVy2WmBOddEn9WJmOQxx6owk/s1350/image_2026-05-26_15-22-36%20(2).png

គួរបញ្ជាក់ថា BTS បានបង្កើតមូលដ្ឋានគ្រឹះនៅឯកម្មវិធី AMAs ឆ្នាំ២០១៨ជាមួយនឹងពានរង្វាន់ «Favorite Social Artist»។ នៅឆ្នាំ២០១៩ ក្រុម BTS បានបញ្ជាក់ពីសមត្ថភាពលក់សំបុត្រទូទាំងពិភពលោករបស់ពួកគេជាមួយនឹងពានរង្វាន់ «Tour of the Year» ហើយក្នុងពេលជាមួយគ្នានេះបានបង្កើតកំណត់ត្រាដែលមិនធ្លាប់មានពីមុនមកដោយឈ្នះពានរង្វាន់ «Favorite Duo or Group» រយៈពេលបួនឆ្នាំជាប់ៗគ្នា ចាប់ពីឆ្នាំ២០១៩ដល់ឆ្នាំ២០២២។ សមិទ្ធផលប្រវត្តិសាស្ត្ររបស់ពួកគេត្រូវបានសម្រេចនៅឆ្នាំ ២០២១នៅពេលដែលពួកគេបានក្លាយជាសិល្បករអាស៊ីដំបូងគេក្នុងប្រវត្តិសាស្ត្រដែលឈ្នះពានរង្វាន់ «សិល្បករឆ្នើមប្រចាំឆ្នាំ (Artist of the Year)»៕

វិស័យឯកជនថៃទាមទាររដ្ឋាភិបាលពន្លឿនបន្តសុពលភាពប័ណ្ណការងារដល់ពលករកម្ពុជា និងប្រទេសផ្សេងៗ ដើម្បីស្រោចស្រង់សេដ្ឋកិច្ច

0

បាងកក៖ គណៈកម្មការរួមនៃស្ថាប័នឯកជនថៃ បានដាក់លិខិតផ្លូវការមួយទៅកាន់ក្រសួងការងារ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ដើម្បីស្នើឱ្យពន្លឿនការបន្តសុពលភាពប័ណ្ណការងារដល់ពលករមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ជាបន្ទាន់។ ការសុំអន្តរាគមន៍នេះ ធ្វើឡើងបន្ទាប់ពីវិស័យឯកជនរកឃើញថា ប្រទេសថៃកំពុងខ្វះខាតកម្លាំងពលកម្មរហូតដល់ ៥សែននាក់ ដែលកំពុងជះឥទ្ធិពលអាក្រក់យ៉ាងធ្ងន់ធ្ងរដល់វិស័យផលិតកម្ម កសិកម្ម និងការនាំចេញ ។

លោក Poj Aramwattananon ប្រធានសភាពាណិជ្ជកម្មថៃ បានដឹកនាំគណៈប្រតិភូស្ថាប័នឯកជន ចូលជួបប្រគល់លិខិតផ្ទាល់ជូនលោក Julapun Amornvivat រដ្ឋមន្ត្រីក្រសួងការងារ។ លោក Poj បានគូសបញ្ជាក់ថា វិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម កំពុងខ្វះខាតពលករកម្ពុជាយ៉ាងខ្លាំង ដោយសារស្ថានការណ៍តានតឹងនៅតាមព្រំដែន រួមផ្សំនឹងការធ្លាក់ចុះនៃចំនួនពលករមីយ៉ាន់ម៉ា និងការថយចុះនៃកម្លាំងពលកម្មវ័យក្មេងរបស់ថៃផ្ទាល់។ ដើម្បីទប់ស្កាត់វិបត្តិសេដ្ឋកិច្ច លោកបានស្នើឱ្យក្រសួងប្រញាប់បន្តប័ណ្ណការងារដល់ពលករនៃប្រទេសទាំង៤ ព្រមទាំងពិចារណានាំចូលពលករបន្ថែមពីប្រទេសស្រីលង្កា បង់ក្លាដែស ហ្វីលីពីន និងឥណ្ឌូណេស៊ី ផងដែរ ។

ជាការឆ្លើយតប លោក Julapun Amornvivat រដ្ឋមន្ត្រីក្រសួងការងារ បានសន្យាថានឹងពិនិត្យ និងពន្លឿននីតិវិធីបន្តប័ណ្ណការងារនេះ ដើម្បីធានាថាខ្សែសង្វាក់ផលិតកម្ម និងការនាំចេញមិនត្រូវរាំងស្ទះ។ លោកទទួលស្គាល់ថា ថៃពិតជាកំពុងប្រឈមនឹងឱនភាពពលករចំនួន ៥សែននាក់ពិតមែន ហើយក្រសួងនឹងប្រញាប់បញ្ជូនសំណើនេះទៅកាន់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ និងសម្រេច។ ទោះជាយ៉ាងណា ចំពោះការនាំចូលពលករថ្មីបន្ថែមទៀត គឺត្រូវអាស្រ័យលើគោលនយោបាយរួមរបស់រដ្ឋាភិបាល។
ទោះបីជាមានការទទូចពីវិស័យឯកជនយ៉ាងណាក៏ដោយ ក្រសួងការងារថៃនៅតែប្រកាន់ជំហររឹងមាំ ដោយសម្រេចពិចារណាបន្តសុពលភាពជូនតែពលករដែលមានស្រាប់នៅក្នុងប្រទេសប៉ុណ្ណោះ។ គិតមកទល់ពេលនេះ ថៃមិនទាន់មានគោលនយោបាយបើកផ្លូវទទួលយកពលករកម្ពុជា ឬពលករបរទេសថ្មីៗបន្ថែមទៀតឡើយ ដោយសារហេតុផលសន្តិសុខជាតិ ។

គួររំឭកថា បច្ចុប្បន្ន ប្រទេសថៃកំពុងខ្វះខាតពលករបរទេសយ៉ាងខ្លាំងក្នុងផ្នែកសំណង់ និងកសិកម្ម ដែលជាប្រភេទការងារធ្ងន់ៗ និងប្រើប្រាស់កម្លាំងបាយ ខណៈពលរដ្ឋថៃមិនសូវនិយមធ្វើ ឬទាមទារប្រាក់ឈ្នួលខ្ពស់ពេក ដែលធ្វើឱ្យម្ចាស់អាជីវកម្មរំពឹងលើពលករបរទេសច្រើនជាង។ កង្វះខាតកម្លាំងពលកម្មនេះ បានបង្កជាផលប៉ះពាល់ជាខ្សែសង្វាក់ដល់សេដ្ឋកិច្ចថៃ រួមមាន ការយឺតយ៉ាវក្នុងការនាំចេញអាហារដោយសារផលិតមិនទាន់, ផលដំណាំត្រូវខូចខាតបាត់បង់គុណភាពព្រោះប្រមូលផលមិនទាន់ពេល និងគម្រោងសំណង់ជាច្រើនត្រូវជាប់គាំង ដែលបណ្តាលឱ្យខាតបង់ថវិកាយ៉ាងសន្ធឹកសន្ធាប់ ៕

ទីក្រុងបាងកកនឹងលិចបាត់ក្រោមទឹកសមុទ្រក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខនេះ

0

ការស្រាវជ្រាវរបស់ស្ថាប័ននានាលើពិភពលោក បានបង្ហាញលទ្ធផលដូចគ្នាថា ទីក្រុងបាងកក ប្រទេសថៃ នឹងលិចលង់ទៅក្រោមទឹកសមុទ្រទាំងស្រុងក្នុងប៉ុន្មានទសវត្សរ៍ខាងមុខ (ឬក្នុងឆ្នាំ២១០០) ប្រសិនបើគ្មានវិធានការដោះស្រាយបន្ទាន់ ដោយសារកម្រិតទឹកសមុទ្រកើនឡើងខ្ពស់ ភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យដីស្រុត និងទឹកជំនន់ធ្ងន់ធ្ងរជាងមុន ដែលប៉ះពាល់ដល់ពលរដ្ឋជាច្រើនលាននាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw-YjTBlQbCl5vI5CZv-CY_IrDQhbzyXk-nwuzraf6s05D7UojkwsfKvkqiYjwLmRpV5Zh1RkMUnmpDUp-FJUI3E0e8s_vZCjAyyYiEcfYy7INtrf7UBdY-7PoyE7wusoTe83G3ZSr1BoT9ku3uY5usSWQPanHtsBr-Wlq6wWBxeqkLaJo5ZQ1M6xv4N4/s1280/photo_2026-05-27_08-44-51.jpg
តាមទិន្នន័យរបស់ Climate Central, គេហទំព័រ Earth.org, គណៈកម្មការអន្តររដ្ឋាភិបាលស្តីពីបម្រែបម្រួលអាកាសធាតុ (IPCC), អង្គការ Greenpeace និងការស្រាវជ្រាវផ្សេងៗ បង្ហាញថា ទីក្រុងបាងកក កំពុងប្រឈមនឹងកម្រិតទឹកសមុទ្រកើនឡើង, ដីជ្រាយងាយស្រុត ជាពិសេស ពេលភ្លៀងធ្លាក់ខ្លាំងលាយឡំជាមួយខ្យល់ព្យុះ បណ្តាលឱ្យទីក្រុងនេះលិចទៅក្នុងទឹកសមុទ្រជារៀងរហូតនាថ្ងៃអនគត ដោយសារស្ថិតនៅតំបន់ទំនាបងាយរងផលប៉ះពាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7gzxPR5QOJ48M6bh8yGMz8nKqLTfL1w85mZWq27kdETdJqQ5vkZOkluIU-7Q6yE0xzaufuEIFujtrRbPMHu0cSY-qSHfKF11d1zkA5rU4-t3Bu8EX4zAIc-Aio58KHvfMWVudQDK-Up3rIWfFGF7Y_-TAp_epi2LMXxDYnajvGYA8fwnxohwZn_r4gi0/s1256/photo_2026-05-27_08-44-49.jpg

ទម្ងន់យ៉ាងធ្ងន់នៃអគារខ្ពស់ៗ និងការបូមទឹកក្រោមដីមកប្រើប្រាស់ជាច្រើនឆ្នាំមកនេះ បានធ្វើឱ្យដីនៅទីក្រុងស្រុតចុះក្រោមចាប់ពី១ ទៅ២សង់ទីម៉ែត្រជារៀងរាល់ឆ្នាំ បើទោះជារដ្ឋាភិបាលថៃព្យាយាមចាត់វិធានការផ្សងៗ ក៏មិនអាចទប់ស្កាត់បានដែរ ដោយសារដីជ្រាយ និងការពង្រីកទីក្រុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3vPuudcj7jgiifremMfV0pJy6RjYBrGCL0LcW9291yBJt-PNUvefNmdkT6YPtxRuBxJLKraSQWuUMiepDaDda3XR5ObQjZPavwazFqUCLqpmD9yzSMFWdqVD890tukAMGC2ZrNTtywpTH_CT52icuChvjMd70KQuVOoLKsAJnxYTdcQZ7beRVy2rR3Bo/s1280/photo_2026-05-27_08-44-50.jpg

ដូចគ្នានេះ លទ្ធផលការស្រាវជ្រាវនៅឆ្នាំ២០២៦ របស់សាស្ត្រាចារ្យថៃ និងជាអ្នកស្រាវជ្រាវពីបម្រែបម្រួលអាកាសធាតុ គឺបរិមាណទឹកភ្លៀងរយៈពេល៦ខែនៅថៃបានកើនឡើងរហូតជាង១២% ដោយសារការបំភាយឧស្ម័នផ្ទះកញ្ចក់ ធ្វើឱ្យតំបន់ជាច្រើនក្នុងទីក្រុងលិចទឹកខ្លាំងជាងមុន ។ សាស្ត្រាចារ្យព្រមានថា បើមិនសាងសង់ទំនប់ទឹកយក្សទេ ទីក្រុងបាងកកនឹងចៀសមិនផុតពីការបាត់រូបរាងទាំងស្រុងក្នុងបាតសមុទ្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiay_F1jQtCMsT18PFczkTTRb7znP3dJkKlkGu6PPLjWc6Bp39E5057AaBeW1lPHwD8tKkH7Q5X74nQKikroxACRyQ5SYepC0j5ghiRlNrMN7KZsgok7TDxvhlzTIMMJBwelYYIDPF12ptkd3Ae0xge9pnuKKerfTo_Qtc1kCVEWPo0V3DHEv8fWFx9BFo/s1280/photo_2026-05-27_08-44-51%20(2).jpg

រដ្ឋាភិបាលថៃជាច្រើនអាណត្តិបានពិចារណា ថាតើគួរតែសាងសង់ទំនប់ទឹកយក្សដូចប្រទេសមួយចំនួន ដើម្បីទប់ទឹកសមុទ្រកុំឱ្យហូរចូលក្នុងទន្លេចៅប្រាយ៉ា ដែលហូរកាត់ទីក្រុងបាងកក ឬក៏ផ្លាស់ប្តូរទីក្រុងទៅកាន់ខេត្តស្ថិតនៅតំបន់ខ្ពង់រាប ដូចជា ៖ ខេត្តនគររាជសីម៉ា (ហៅកូរ៉ាត) ប៉ុន្តែមានមតិយល់ឃើញខុសគ្នាក្នុងជួរមន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធនឹងការចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXa6_lyxbsnwJnJMYoW8jaZ9pYteZ36UrHIqJo5wr_KsciK-6occCdegaQMPl5IQ11pNDvV4Go8NVdHNohm9XF4DruKJpYZinyiI_SHeb2Rw7eqXxegk-OPFiQjgD9i4-u7etBQNG4dwXezieKIl0JcFbhfUFfIuMkd9e0OPOcqJUSMwOPtrrNQe76lG0/s812/photo_2026-05-27_08-44-51%20(3).jpg

ការស្រាវជ្រាវទាំងនេះនាំឱ្យសង្គមថៃបារម្ភ ពីព្រោះដូចគ្នានឹងការទស្សន៍ទាយរបស់ព្រះសង្ឃថៃល្បីៗជាច្រើន ដែលត្រូវបានចែកចាយក្នុងបណ្តាញសង្គមកន្លងមកថា នាថ្ងៃអនាគត ទីក្រុងបាងកក រួមខេត្តជុំវិញមាត់សមុទ្រ នឹងជួបគ្រោះមហន្តរាយទឹកជំនន់យ៉ាងខ្លាំងរហូតដល់លិចអគារខ្ពស់ៗ ហើយធ្វើឱ្យមនុស្សមួយចំនួនសម្រេចចិត្តផ្លាស់ប្តូរទីលំនៅទៅខេត្តនគរាជសីម៉ា ដែលជាតំបន់ខ្ពង់រាប ៕

ហាណូយត្រៀមបង្កើត «តំបន់សេដ្ឋកិច្ចរាត្រី» ធំៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងជំរុញកំណើនសេដ្ឋកិច្ច

0

ហាណូយ៖ ផ្អែកលើប្រជាប្រិយភាពនៃការដើរកម្សាន្តពេលរាត្រីដែលកំពុងតែរីកដុះដាលខ្លាំង និងជាកាតាលីករដ៏សំខាន់ក្នុងការសម្រេចគោលដៅទេសចរណ៍នាប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលវៀតណាមបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រក្នុងការបង្កើត «តំបន់សេដ្ឋកិច្ចពេលរាត្រី» ជាច្រើនកន្លែងនៅក្នុងទីក្រុងហាណូយត្រឹមឆ្នាំ២០៣៥ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរបរទេសឱ្យកាន់តែច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkgHquX7ryCQ6uOKwUDMg2JTw29XREk1sPlDjudKaB66yqKNFnwm-Hf-5SAJ3H6msAfKDkIHC3L0xYxi6-AC6qLJbqFjgLe9jFpzSe39Kh9wqWUPredAMXodCbFXEplamHfFWUsIHXrwBuf52hemfKbseOWz-kHfqlOG6UVkKx7nWqKaMc6C0bWhM3kVo/s1200/photo_2026-05-27_08-34-37.jpg
យោងតាមគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចពេលរាត្រីដំណាក់កាលឆ្នាំ២០២៦-២០៣០ ជាមួយចក្ខុវិស័យវែងឆ្ងាយរហូតដល់ឆ្នាំ២០៤៥ ដែលទើបតែទទួលបានការអនុម័តថ្មីៗនេះ រដ្ឋាភិបាលវៀតណាមមានផែនការបង្កើតតំបន់សេដ្ឋកិច្ចពេលរាត្រីទ្រង់ទ្រាយធំពី ៦ ទៅ ៨កន្លែង រួមទាំងទីតាំងលក់ដូរតាមចិញ្ចើមផ្លូវពី ១៥ ទៅ ២០កន្លែងបន្ថែមទៀតនៅក្នុងទីក្រុងហាណូយ។ ទីតាំងទាំងនេះនឹងត្រូវអនុញ្ញាតឱ្យបើកដំណើរការហួសម៉ោង១២យប់ ដើម្បីជំរុញសកម្មភាពអាជីវកម្ម និងការកម្សាន្ត ក្នុងគោលដៅអូសទាញភ្ញៀវទេសចរបរទេសឱ្យស្នាក់នៅបានយូរ និងចំណាយប្រាក់កាន់តែច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNIJFDVXOrL4kaqsPIA6WIOGSksAD97Ejt_6bmzaFCwTUKw7Y2OvLi0Vt6YHnpgGIhbGYRCODEVR1k_C3MIbfdTSVuqZhexQa8O8kPE5HvxYiZKvWi6Xn-b9P7WZbZFeQZKSw3suy4ttQrYisU_Wzrexg9ElEBcgE_U2kTuoWKGETVQpFDsokyJzjAu8I/s604/photo_2026-05-27_08-34-35%20(2).jpg
គម្រោងយុទ្ធសាស្ត្រនេះ ត្រូវបានរំពឹងថានឹងជួយជំរុញសេដ្ឋកិច្ចទីក្រុងហាណូយឱ្យមានកំណើនពី ៧% ទៅ ៨% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ទីក្រុងត្រឹមឆ្នាំ២០៣៥។ លើសពីនេះ ត្រឹមឆ្នាំ២០៤៥ ទីក្រុងហាណូយនឹងត្រូវអភិវឌ្ឍទៅជា «មជ្ឈមណ្ឌលសេដ្ឋកិច្ចកម្សាន្តពេលរាត្រី» ដ៏រស់រវើកមួយ ដែលមានសមត្ថភាពប្រកួតប្រជែងខ្ពស់ជាមួយបណ្តាប្រទេសនានាក្នុងតំបន់ និងអាចទាក់ទាញភ្ញៀវទេសចរបរទេសបានពី ៨លាន ទៅ ១០លាននាក់ក្នុងមួយឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8vhrXwY8VJzbXUvcZfXNaW5OXQnmJxVpb5fTLnJC5kdARiJhjtk5jr2sIbbZO1qXizTsB1Vq-FYXyxIkL7aI5no7_E3WWSDuxaDJm_xqUZyTtd1XGWShACSbWMoF3FLrPisTZpRhDYYzQXHYZcBuvS7lB7HUXye4kBjE8ToqyVrDq8_VZTxlrhqyNx90/s735/photo_2026-05-27_08-34-35%20(3).jpg

តំបន់សេដ្ឋកិច្ចទាំងនេះនឹងត្រូវរៀបចំឡើងជាលក្ខណៈ «ទីក្រុងឆ្លាតវៃ» (Smart City) ដោយរាល់ការទូទាត់ប្រាក់សម្រាប់ការទិញទំនិញ និងសេវាកម្មផ្សេងៗ នឹងត្រូវធ្វើឡើងតាមប្រព័ន្ធឌីជីថលទាំងអស់។ បន្ថែមលើនេះ តំបន់នីមួយៗនឹងក្លាយជាទីតាំងឆ្លុះបញ្ចាំងពីវប្បធម៌ សិល្បៈ និងការកម្សាន្តចម្រុះ ព្រមទាំងមានការបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាពយ៉ាងតឹងរ៉ឹង ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាពខ្ពស់ជូនភ្ញៀវទេសចរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5ktZ43_yKhmETr772iNKkEdRHqMFhj0K05FobUy9QEqDZ77QOqxy5u6yY7QCD87JKJVw8E8ixPAjXS7LjVh60oCN5dJnVTVie_9rrD8pbjRqX2mpAz4ilYhaCNVncAn5QrbodRGGx_oE4J_6Hn3xjSLMcXwyuARbtKAKD6QrWWS5ivOfC0Try2fRmInU/s650/photo_2026-05-27_08-34-35.jpg
បច្ចុប្បន្ន សកម្មភាពដើរកម្សាន្តពេលរាត្រី រួមទាំងការទទួលទានអាហារ និងភេសជ្ជៈតាមចិញ្ចើមផ្លូវក្នុងទីក្រុងហាណូយ កំពុងទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ការសម្រេចចិត្តបង្កើតតំបន់សេដ្ឋកិច្ចផ្លូវការនេះ ធ្វើឡើងបន្ទាប់ពីវៀតណាមបានមើលឃើញពីកំណើនយ៉ាងគំហើញនៃភ្ញៀវទេសចរបរទេស ជាពិសេសភ្ញៀវមកពីប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងចិន ដែលចូលចិត្តដើរទិញអីវ៉ាន់ និងទស្សនាទម្រង់វប្បធម៌នានា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJNHFicaQyF5E6QwJmfonuTB402FQ5K-0tJDZprSUHQ3xpcpdjocLg5nj4fTG_THOd5QdTm2qP2-obsiXYXHfvlp7OMsdj5xwtJt0M2McYKvN5X5c6VMINz6WUoio9PC0nusSAAn5nUznF_XUTv9feQUulFBYNRcmT_-7ADR4evzwR2m3i9fGZsFvOZ2Y/s1280/photo_2026-05-27_08-34-36.jpg
គួរបញ្ជាក់ផងដែរថា កត្តាដែលធ្វើឱ្យភ្ញៀវទេសចរនិយមចូលចិត្តដើរកម្សាន្តនៅទីក្រុងហាណូយនាពេលរាត្រី គឺដោយសារតែបរិយាកាសលក់ដូរដ៏អ៊ូអរតាមចិញ្ចើមផ្លូវ ប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាពខ្ពស់ ដែលអនុញ្ញាតឱ្យពួកគេអាចអង្គុយលើកៅអីតូចៗជជែកគ្នាលេងយ៉ាងស្និទ្ធស្នាល។ លើសពីនេះ ទីក្រុងហាណូយក៏មានជម្រើសអាហារសម្រន់ដ៏សម្បូរបែប ក្នុងតម្លៃសមរម្យ រួមផ្សំនឹងលក្ខខណ្ឌអាកាសធាតុពេលយប់ដ៏ត្រជាក់បង្គួរ បើប្រៀបធៀបនឹងពេលថ្ងៃផងដែរ៕

Goofy និង Morano ចេញបកស្រាយក្រោយមានអ្នកចោ.ទប្រកាន់ជុំវិញអ្នកចម្រៀងរ៉េបល្បី

0

ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេកប៊ុកមានការជជែកវែកញែកជាច្រើនបន្ទាប់ពីមានព័ត៌មានថាអ្នកចម្រៀងរ៉េបល្បីឈ្មោះម្នាក់មានបំណងធ្វើអត្តឃាតរហូតដល់ម្តាយរបស់អ្នកចម្រៀងនោះស្នើសុំសមត្ថកិច្ចជួយអន្តរាគមន៍។ ក្រោយអ្នកលេងបណ្តាញសង្គមដាក់ការសង្ស័យទៅលើអ្នកចម្រៀងរ៉េបជាច្រើនស្រាប់តែលោក Morano និង Goofy បានចេញមកបញ្ជាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3hv5kxWPM468OdmN2e6f_N_2yJXycFYl6Bv_BBa4NFhbHG1Yg_gGHMktdB60vH84PK1kg-DzfBGLu184NGP8HIjPssf1xlW4rAbI62CSTRmIDMfyFgRuTzRF6VkL9qFW-qXHuTVOENBzaex37zSFN7X3skiuHQSuTVO2hUAdJzyjunFUNT53pmAU5A4g/s2048/image_2026-05-26_13-57-32.png
កាលពីវេលាម៉ោង១២.៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦មានសេចក្តីរាយការណ៍ថាអ្នកចម្រៀងល្បីឈ្មោះម្នាក់អង្គុយមុខផ្ទះកាន់កូនកាំបិតក្នុងដៃមានបំណងសម្លាប់ខ្លួន ហើយម្តាយរបស់អ្នកចម្រៀងរ៉េបនោះបានស្នើសុំកិច្ចអន្តរាគមន៍ពីសមត្ថកិច្ច។ ហេតុការណ៍នេះបានបង្កឱ្យសាធារណជនភ្ញាក់ផ្អើលប៉ុន្តែទស្សនិកជនពុំបានដឹងថាជាអ្នកចម្រៀងរ៉េបល្បីឈ្មោះរូបណាឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRKnDbSPVQINfG-3RlU_eqJjv68bWBRNFsYs_uEcAEujAUT9r8HgQRvTd8Uhuxh8EHTQtV9TKK67z04AybYBAJQXw0YQoz8Ub_ubzCJ3Z-bzDgYZetgQo0fbGDKa59MdL8zWgzZVJrdhJwkGUZdbJy4n93aTM62gP1aiRAInjCNrawlV4Vpfd4_7d7Jjo/s1280/IMG_20260210_085408_012%20(2).jpg
ដោយសារតែការមិនបញ្ចេញអត្តសញ្ញាណអ្នកចម្រៀងរ៉េបរូបនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនបានបញ្ចេញមតិប៉ាន់ស្មានថាជាអ្នកចម្រៀងរ៉េបរូបនេះ ជាអ្នកចម្រៀងរ៉េបរូបនោះរហូតលោក Morano ដែលជាអតីតអ្នកចម្រៀង និងអ្នកចម្រៀងរ៉េប Goofy ចេញមកបញ្ជាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4MC_uvnGhKnqoL-k0m6BbyBw9B0ScRFdoN3Hw2K2mBNnZRr9urQ6zVlLRqFGLMlNq8YEVxYTS2o3mPC9ZbjwSCrX4JN21HBpeTVZVCWkfyEX8FsvGwbpndsPU7CiS6MqSM2rfGlHmk0qZpG3dik9u4Vje-IOlnz0gFtW60Oh2bmVT2c9dgifWoJHrrrw/s2048/image_2026-05-26_13-57-29.png

លោក Morano បានសរសេរនៅលើបណ្តាញសង្គមថា «បញ្ជាក់ម្តងទៀតសម្លេងស្រដៀងខ្ញុំខ្លះមែន និយាយពាក្យCUZ CUZ ដូចពាក្យដែលខ្ញុំនិយាយក្នុងចម្រៀងពិតមែន ប៉ុន្តែមិនមែនជាខ្ញុំឡើយ។ ឈប់Mentionឬសួរខ្ញុំ កុំយល់ច្រឡំទៀតអី ខ្ញុំមិនមែនតារាទេ»។ ក្នុងនោះលោកបានបញ្ជាក់ទៀតថាខ្លួនមិនមែនជាមនុស្សដែលឡប់ធ្វើរឿងដូច្នេះឡើយ ណាមួយភាសាអង់គ្លេសរបស់លោកក៏មិនមែនអ៊ីចឹងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsEwd9pzsL9meTXoLM5JPHLTByWthlyFUf6gp4TTmbzCMFrM6tI-JUSlFG9JlxVg-4_WYaETObV8h4HYu5dITssvFq1jT9_YgFjRxDicDbGDgLEpiaGoG-QxakrGZxjJeW4KBWZi8ENVYK6lQPNFKRoyHIivXWFh4EVcRLrg_5iSozDAyZ660is72SE80/s2048/image_2025-12-08_16-09-17%20(2).png
ងាកមកកាន់ Goofy វិញបានឆ្លើយតបដោយក្តីខឹងសម្បារដោយសារតែមានការចោទប្រកាន់ថាអ្នកចម្រៀងរ៉េបដែលព្យាយាមសម្លាប់ខ្លួនគឺជារូបលោក។ Goofy បានព្រលះទៅកាន់អ្នកខម្មិនថា «អាណាខ្លះថាអញ ជួនបានបែកក្បាលហើយនៅផ្ទះដេកអត់ដឹងអីផង!!យីពួកអាច្បាស់អស់នេះ»៕

ហ្វីយ៉ាតា លើកឡើងបែបនេះក្រោយអ្នកជិតខាងចោ.ទប្រកាន់តារាខ្មែរចំណាយលុយរាប់ពាន់ដើម្បីដើរលើកម្រាលព្រំក្រហម

0

បន្ទាប់ពីឃើញភាពលេចធ្លោរបស់កូនខ្មែរដើរលើកម្រាលព្រំក្រហមនៅឯមហោស្រពភាពយន្តកានលើកទី៧៩ អ្នកលេងបណ្តាញសង្គមថៃចេញមកចោទប្រកាន់រូបទាំងបង្កើតរូបភាពវីដេអូ AI ជាដើម។ រួមជាមួយនឹងមតិយោបល់ចោទប្រកាន់ថាភាគីខ្មែរចូលរួមដោយចំណាយប្រាក់សម្រាប់សំបុត្រចូលរួមចំណែកឯភាគីថៃវិញត្រូវបានគេអញ្ជើញ ហ្វីយ៉ាតា ចេញមកទម្លាយខ្ទេចគ្មានសល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxxzDO8ejGqGDxFjswIFuvqBADMACnyPX8CXoZOQzcz3dXhlCeqfG0415bj5aqzUErLwimijJcZrEEI1lcnIZ5pzVSzcR4bNWuTKaV_Y3acXmrdFpxZmdR7VvZ4UQBDF6GQPghhouXhxsjmEIHcJB7KsJl7-3M3pSeOgeMHEOi99uHqBZ4RFhQLiYcGQ0/s2048/image_2026-05-26_14-34-14.png
ភាគីថៃបានធ្វើការចោទប្រកាន់ថាតារាខ្មែរចូលរួមក្នុងកម្មវិធី Cannes Festival 2026 នាពេលថ្មីៗនេះគឺត្រូវការចំណាយលុយក្នុងការទិញសំបុត្រដើម្បីចូលរួម។ ទោះយ៉ាងណា ហ្វីយ៉ាតា បានបង្ហាញថាភាគីថៃក៏ទិញសំបុត្រដើម្បីបានចូលរួមកម្មវិធីនេះដូចគ្នា។ នៅថ្ងៃទី២៦ ខែឧសភា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានចេញមករៀបរាប់នៅលើបណ្តាញសង្គមរបស់ខ្លួនថា «ថាមិនចង់និយាយទេ តែកុំឱ្យពួកវាបានដៃពេក.. កុំឌឺដងខាងស្រុកខ្ញុំពេក ទិញសំបុត្រដើម្បីចូលរួមដូចគ្នាទេ.. កុំមកធ្វើ video ដៀលខាងផ្ទះខ្ញុំសុទ្ធតែ (ទិញៗ) ហើយខាងខ្លួនឯង សឹងតែគេ (invite).. ឃើញដើរម៉ោងតែ១ដែរសោះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv6stEMlSFopRT4usixHTdrp05Yug1kejkEjL5vnYaJhA5VZNIkLcUJTLs-Zpeu328GAwkTTapwh0wTMC28qB5HMrGtEepCH8eA_lft3Sy7xENgWNg_kxFiMScc8KS-t3DnxP7-8bR7S8ao4UnIuyGvinTkr0LSaAoNUOYuU6J1RoHVGSmO0-LdK5LBIk/s2048/image_2026-05-26_14-34-17.png

ហ្វីយ៉ាតា ថា «ពួក Hollywood ថ្ងៃផ្សេង ម៉ោងផ្សង.. research ឱ្យដល់បានយល់.. មានតែពួកអ្នកស្រុកអ្នកឯងទេ បានជឿពួកអ្នកឯង… ប៉ិនមេស.. ថីមានលុយទិញតែឯងមែន? គេមានសមត្ថភាពទិញសំបុត្រ ហើយចង់តាមបិទសិទ្ធិគេទៀតមែន.. ដូចសុខជាទៅហ្នឹងក៏ទិញ បើទិញដែរបានជួបគ្នាទៀតបាត់..»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1KLIOTTvmHq4KiHWVntBoDoCzDQiCQGx62Ze3nkWFuPtcvoi6s4U1Gj5ink-AGNM2jOElu8XnMN4gFcliOV4Q8lnuApPP72EmNzordw5UrcLrmCj0jcXaXbx91i6Jn3DKeEvz-M9MmAmMxteUGkyMqSP4doQvfyIb2JWk6tWp1te5apStSamTzcm8jX8/s1280/image_2026-05-26_14-34-12%20(3).png

ហ្វីយ៉ាតា លាតត្រដាងទៀតថា «កម្មវិធីដែលបង្ហាញខ្លួនហ្នឹង ខាងAgency ផ្នែកលក់សំបុត្រ ដើម្បីបានដើរបង្ហាញខ្លួនក្នុងកម្មវិធីហ្នឹងក៏បានទាក់ទងមកខ្ញុំដែរ… តម្លៃខ្ទង់ ២០០០$ ឡើងហើយ ៣ ៤ agencyដែលទាក់ទងមក.. តម្លៃខុសៗគ្នាតិចៗទាំងអស់ រហូតដល់មានអ្នកស្គាល់គ្នាឱ្យខ្សែរយៈខាងអ្នកខ្ញុំស្គាល់នៅបារាំងមក បានដឹងថាគេយកតែ ៥០០$ រឺ ៧០០$ អីទេ.. ហើយបានត្រឹមដើរលើព្រំក្រហមប៉ុណ្ណោះ តែគេនឹងរៀបចំបែងចែក videographer & photographer ឱ្យយើងម្នាក់មួយ Album គ្រប់គ្នា»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0r5cVJoPuAOQ9cfah58klQStVSEy-kVdH0JtQ7Nvlgl8Y7_RgGu38Y0gCO4Eu3vsCukd3dQ6NtPsuBQtSoZQZs3LGqSwLDGckJZ0HhqfsciqXktCXNPeXhgykv9KzEBfEm-YzYsErnQuFSJGVjDABRUJPhsfpW4k4kux70oIiZsCrMxQM2T1f3LnTfMQ/s1109/image_2026-05-26_14-34-12.png

បវរកញ្ញារូបនេះបន្ថែមទៀតថា «គេមានតាម package គេ.. ចឹងបើបងប្អូនខ្មែរយើងទិញ ដើម្បីដើរលើនោះ កុំប្រញាប់ពេក គួរចំណាយពេលផ្ទៀងផ្ទាត់តម្លៃមើលៗឱ្យអស់សិន.. តម្លៃខាងខ្លះខូច ថ្លៃម៉ង.. ហើយខាងអ្នកលក់សំបុត្រខ្លះ យកថ្លៃហើយឱ្យយើងបានត្រឹមដើរខាងមុខទេ តែអត់បានចូលក្នុងក៏មានដែរ.ចឹងត្រូវពិនិត្យឱ្យច្បាស់បងប្អូន.. ហើយម៉ោង ពួកតារា Hollywood ដើរផ្សេង និងអ្នកជាវសំបុត្រម៉ោងផ្សេង ត្រូវសួរនាំឱ្យច្បាស់សម្រាប់បងប្អូនអ្នកចង់ជាវឆ្នាំក្រោយៗ.. »។ ហ្វីយ៉ាតា រំលេចទៀតថា សម្រាប់អ្នកចង់ជាវឆ្នាំក្រោយគួរស៊ើបសួរឱ្យហើយចាប់ពីខែ ១ ឆ្នាំថ្មី ២០២៧ ដើម្បីត្រៀមលក្ខណៈស្រួលរៀប visa ផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAeDaeqNXLE2xYKWt1HQalYh8Q6VTEgHD5eZDhXatp0bfsLFs_630j-KlDfQXkngZx3itB8wGjyqaAvjiogcGu2Zu30au5iQSagYXE4MJW8M5FZkpmZ4X5iRTViT7GDAfLYYN0_JoJwHfS-_Y8aX8K4z8IZVBsZiFQ9oLNDoq86wwR6cMtq_PQb80wPPM/s2048/image_2026-05-26_14-34-11.png

ការលាតត្រដាងពីសំណាកបវរកញ្ញា ហ្វីយ៉ាតា បានជំរុញឱ្យមានការជជែកវែកញែកជាច្រើន៕

តម្លៃខ្លួនរបស់ Yang Yang និង Zhang Ruonan ក្នុងរឿងថ្មីខុសគ្នាតែ១លានយ័នប៉ុណ្ណោះ

0

ថ្មីៗនេះ ថវិកាផលិតកម្ម និងតម្លៃខ្លួនរបស់តួសម្តែងសំខាន់ៗនៅក្នុងរឿង «Zhan Zhao Adventures» ត្រូវបានបង្ហាញ។ យោងតាម Upmedia តារាសម្តែង Yang Yang ដែលដើរតួជាតួឯកប្រុសបានទទួលប្រាក់ចំនួន៥លានយ័ន (ប្រមាណ៧៣ម៉ឺនដុល្លារ)។ ទន្ទឹមនឹងនេះ នៅក្នុងរឿង «The Immortal Ascension» ដែលបានចាក់ផ្សាយកាលពីឆ្នាំ២០២៥ តម្លៃខ្លួនរបស់ Yang Yang គឺ៨លានយ័ន (ប្រមាណ១.១លានដុល្លារ) ដែលខ្ពស់ជាងតម្លៃខ្លួនបច្ចុប្បន្នរបស់លោកចំនួន ៣លានយ័ន (ប្រមាណ៤៤ម៉ឺនដុល្លារ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9e28wlXaMwxnUOZ3Fsy9hU7oTpiql55rWPjitnTVYeT3kkoh-car_wzKGblvJtE_E_9IV5715mNddNp_zk9tdlMZSR86kWdT0zJUHfWs3v8SSw0GGVuCX2aNhXj7UWs9VD0qmE9ZPFiP77G_Pv9Z_uGC_TqmPEO5Pm1DmSgO9-sm9GgVbOdc7nv8ZAQM/s2048/image_2026-05-26_11-54-49.png

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ថ្លៃសម្ដែងរបស់ Yang Yang មានទំនោរថយចុះ។ មូលហេតុចម្បងគឺមកពីរឿងភាគ «Fireworks of My Heart» ដែលលោកបានសម្ដែងជាមួយ Wang Churan ក្នុងឆ្នាំ២០២៣។ នៅពេលនោះ តារាសម្ដែងរូបនេះត្រូវបានរិះគន់យ៉ាងខ្លាំងដោយទស្សនិកជនថាជាប់រវល់នឹងសាច់រឿងស្នេហាខ្លាំងពេក ដែលបណ្ដាលឱ្យការសម្ដែងរបស់លោកខ្វះការផ្ដោតអារម្មណ៍។ បន្ទាប់ពីភាពចម្រូងចម្រាសនេះ Yang Yang កាន់តែមានការប្រុងប្រយ័ត្នក្នុងការរក្សាកេរ្តិ៍ឈ្មោះរបស់ខ្លួន។ លោកមិនត្រឹមតែកាន់តែមានភាពម៉ឺងម៉ាត់ និងមានវិជ្ជាជីវៈក្នុងការងារ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបដិសេធយ៉ាងសកម្មចំពោះថ្លៃសេវាខ្ពស់ហួសហេតុ ដោយសង្ឃឹមថានឹងផ្តោតលើការបង្កើតស្នាដៃដែលមានគុណភាពខ្ពស់ជាងមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8OM8ElW3Ogkb5LnHohFM6DA666WBXJuyjvOvv5-k4HEGtL5IJ8dqAGGLkeYGepGtyTZliyKZt2x2qlazCnjv5P555CHnH-LvFuTSCPz0zsmwZYXpM69lG_OGJdJq5GtqJ4bJs9jQR-WX-tQLSF3Pj8vLuw3ZkDnHpUl_44l-jK1UVIZcPZw10UB0uo4U/s2048/image_2026-05-26_11-54-37.png

ចំពោះ Zhang Ruonan តារាស្រីរូបនេះទទួលបានតម្លៃខ្លួនចំនួន៤លានយ័ន (ប្រមាណជាង៥៨ម៉ឺនដុល្លារ) ដែលមិនផ្លាស់ប្តូរពីពេលដែលនាងសម្តែងក្នុងរឿង «The First Frost»។ ទោះបីជាមានការលើកឡើងថាខ្លួនរបស់នាងនឹងកើនឡើងបន្ទាប់ពីភាពជោគជ័យនៃខ្សែភាពយន្តនេះក៏ដោយ តាមពិតនាងថែមទាំងទទួលយកតម្លៃខ្លួនទាបជាងសម្រាប់តួនាទីរបស់នាងក្នុងរឿង « Live Up to Your Youth »ដែលបង្ហាញថាតម្លៃខ្លួនមិនមែនជាកត្តាតែមួយគត់នៅពេលនាងជ្រើសរើសតួនាទីនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXR6AYt7-KrO4cbRXQWK6iXb8qZ7OBNfLVEorJCEowjEXSuh_A0STnikVrSy1C7A5gtiMAo2BnyZosE0XEXE-NxY5Axzk2YonnQE0Ijp9FcG2cUwAe5XY4iGA7LexXQTKDC0elJKHyt3u97IKlyLTKtcQt46k8yquDyFiKc1iwTd9GC06IU8vlYmIAxy4/s2048/image_2026-05-26_11-54-41.png

ទាក់ទងនឹងថ្លៃដើមផលិតកម្ម «Zhan Zhao Adventures» គឺជាគម្រោងខ្សែភាពយន្តក្បាច់គុនទ្រង់ទ្រាយធំដំបូងគេដែលធ្វើឡើងដោយក្រុមហ៊ុន Daylight Entertainment ជាមួយនឹងការវិនិយោគសរុបប្រមាណ ២០០លានយ័ន (ប្រមាណជាង២៩លានដុល្លារអាម៉េរិក)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQERoAwInSkB5xsvxuykV033Xm3Sq85H7cgUdK_RhnvfyzNmFN9B9tRJKKVcs_3Gn9_lngSPH3fGsiUrjYZCTdNwk1SNHMGKe4ZeJ-ieXZi3G3SZy_WtJ5aTiJKbJdiUS0yy5vRh2o3XCMbBHIBPP6W9X4PMGNteR01I_bmKKB6NJrGxm5sZQQZzTugQQ/s2048/image_2026-05-26_11-54-38%20(2).png
ទោះបីជារឿងភាគប្រវត្តិសាស្ត្រដែលពឹងផ្អែកយ៉ាងខ្លាំងលើការថតក្រៅផ្ទះ ហើយមិនវិនិយោគច្រើនលើបច្ចេកទេសពិសេសក៏ដោយ ក្រុមផលិតកម្មនៅតែចំណាយប្រាក់យ៉ាងច្រើនដោយបដិសេធមិនប្រើប្រាស់ស្ទូឌីយោ Green Screen ដោយឈុតឆាកទាំងអស់ត្រូវបានសាងសង់នៅខាងក្រៅ ដែលបង្កើនថ្លៃដើមផលិតកម្មយ៉ាងខ្លាំង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlxfl_t8Gp8_hTH3B7KyFqcTL9ZEs-NOrBveueDFIADIu1EaNOulMF6WupDwbfwrzzxUZ6jWQh07LcPct4Zs9uessuckbzTKRip9xncbiA2PEc3hfyDMa9tonqRmDpvxEqdMEgR22GAjputijxDp2ozbURQ7jtEKSziboLXaVresFZ3ZBY0Nga79MW5jI/s1706/image_2026-05-26_11-54-45.png

ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីពេលដែលខ្សែភាពយន្ត «Zhan Zhao Adventures» ចាក់ផ្សាយមកបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយភាគនីមួយៗទទួលបានការផ្សាយពាណិជ្ជកម្មពីម៉ាកយីហោជាង ៧ ដែលបង្ហាញពីសក្តានុពលដ៏ជោគជ័យសម្រាប់ការទទួលបានមកវិញនូវការវិនិយោគ៕