Home ព័ត៌មានអន្តរជាតិ ទីក្រុងបាងកកនឹងលិចបាត់ក្រោមទឹកសមុទ្រក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខនេះ

ទីក្រុងបាងកកនឹងលិចបាត់ក្រោមទឹកសមុទ្រក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខនេះ

82
0

ការស្រាវជ្រាវរបស់ស្ថាប័ននានាលើពិភពលោក បានបង្ហាញលទ្ធផលដូចគ្នាថា ទីក្រុងបាងកក ប្រទេសថៃ នឹងលិចលង់ទៅក្រោមទឹកសមុទ្រទាំងស្រុងក្នុងប៉ុន្មានទសវត្សរ៍ខាងមុខ (ឬក្នុងឆ្នាំ២១០០) ប្រសិនបើគ្មានវិធានការដោះស្រាយបន្ទាន់ ដោយសារកម្រិតទឹកសមុទ្រកើនឡើងខ្ពស់ ភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យដីស្រុត និងទឹកជំនន់ធ្ងន់ធ្ងរជាងមុន ដែលប៉ះពាល់ដល់ពលរដ្ឋជាច្រើនលាននាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw-YjTBlQbCl5vI5CZv-CY_IrDQhbzyXk-nwuzraf6s05D7UojkwsfKvkqiYjwLmRpV5Zh1RkMUnmpDUp-FJUI3E0e8s_vZCjAyyYiEcfYy7INtrf7UBdY-7PoyE7wusoTe83G3ZSr1BoT9ku3uY5usSWQPanHtsBr-Wlq6wWBxeqkLaJo5ZQ1M6xv4N4/s1280/photo_2026-05-27_08-44-51.jpg
តាមទិន្នន័យរបស់ Climate Central, គេហទំព័រ Earth.org, គណៈកម្មការអន្តររដ្ឋាភិបាលស្តីពីបម្រែបម្រួលអាកាសធាតុ (IPCC), អង្គការ Greenpeace និងការស្រាវជ្រាវផ្សេងៗ បង្ហាញថា ទីក្រុងបាងកក កំពុងប្រឈមនឹងកម្រិតទឹកសមុទ្រកើនឡើង, ដីជ្រាយងាយស្រុត ជាពិសេស ពេលភ្លៀងធ្លាក់ខ្លាំងលាយឡំជាមួយខ្យល់ព្យុះ បណ្តាលឱ្យទីក្រុងនេះលិចទៅក្នុងទឹកសមុទ្រជារៀងរហូតនាថ្ងៃអនគត ដោយសារស្ថិតនៅតំបន់ទំនាបងាយរងផលប៉ះពាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7gzxPR5QOJ48M6bh8yGMz8nKqLTfL1w85mZWq27kdETdJqQ5vkZOkluIU-7Q6yE0xzaufuEIFujtrRbPMHu0cSY-qSHfKF11d1zkA5rU4-t3Bu8EX4zAIc-Aio58KHvfMWVudQDK-Up3rIWfFGF7Y_-TAp_epi2LMXxDYnajvGYA8fwnxohwZn_r4gi0/s1256/photo_2026-05-27_08-44-49.jpg

ទម្ងន់យ៉ាងធ្ងន់នៃអគារខ្ពស់ៗ និងការបូមទឹកក្រោមដីមកប្រើប្រាស់ជាច្រើនឆ្នាំមកនេះ បានធ្វើឱ្យដីនៅទីក្រុងស្រុតចុះក្រោមចាប់ពី១ ទៅ២សង់ទីម៉ែត្រជារៀងរាល់ឆ្នាំ បើទោះជារដ្ឋាភិបាលថៃព្យាយាមចាត់វិធានការផ្សងៗ ក៏មិនអាចទប់ស្កាត់បានដែរ ដោយសារដីជ្រាយ និងការពង្រីកទីក្រុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3vPuudcj7jgiifremMfV0pJy6RjYBrGCL0LcW9291yBJt-PNUvefNmdkT6YPtxRuBxJLKraSQWuUMiepDaDda3XR5ObQjZPavwazFqUCLqpmD9yzSMFWdqVD890tukAMGC2ZrNTtywpTH_CT52icuChvjMd70KQuVOoLKsAJnxYTdcQZ7beRVy2rR3Bo/s1280/photo_2026-05-27_08-44-50.jpg

ដូចគ្នានេះ លទ្ធផលការស្រាវជ្រាវនៅឆ្នាំ២០២៦ របស់សាស្ត្រាចារ្យថៃ និងជាអ្នកស្រាវជ្រាវពីបម្រែបម្រួលអាកាសធាតុ គឺបរិមាណទឹកភ្លៀងរយៈពេល៦ខែនៅថៃបានកើនឡើងរហូតជាង១២% ដោយសារការបំភាយឧស្ម័នផ្ទះកញ្ចក់ ធ្វើឱ្យតំបន់ជាច្រើនក្នុងទីក្រុងលិចទឹកខ្លាំងជាងមុន ។ សាស្ត្រាចារ្យព្រមានថា បើមិនសាងសង់ទំនប់ទឹកយក្សទេ ទីក្រុងបាងកកនឹងចៀសមិនផុតពីការបាត់រូបរាងទាំងស្រុងក្នុងបាតសមុទ្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiay_F1jQtCMsT18PFczkTTRb7znP3dJkKlkGu6PPLjWc6Bp39E5057AaBeW1lPHwD8tKkH7Q5X74nQKikroxACRyQ5SYepC0j5ghiRlNrMN7KZsgok7TDxvhlzTIMMJBwelYYIDPF12ptkd3Ae0xge9pnuKKerfTo_Qtc1kCVEWPo0V3DHEv8fWFx9BFo/s1280/photo_2026-05-27_08-44-51%20(2).jpg

រដ្ឋាភិបាលថៃជាច្រើនអាណត្តិបានពិចារណា ថាតើគួរតែសាងសង់ទំនប់ទឹកយក្សដូចប្រទេសមួយចំនួន ដើម្បីទប់ទឹកសមុទ្រកុំឱ្យហូរចូលក្នុងទន្លេចៅប្រាយ៉ា ដែលហូរកាត់ទីក្រុងបាងកក ឬក៏ផ្លាស់ប្តូរទីក្រុងទៅកាន់ខេត្តស្ថិតនៅតំបន់ខ្ពង់រាប ដូចជា ៖ ខេត្តនគររាជសីម៉ា (ហៅកូរ៉ាត) ប៉ុន្តែមានមតិយល់ឃើញខុសគ្នាក្នុងជួរមន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធនឹងការចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXa6_lyxbsnwJnJMYoW8jaZ9pYteZ36UrHIqJo5wr_KsciK-6occCdegaQMPl5IQ11pNDvV4Go8NVdHNohm9XF4DruKJpYZinyiI_SHeb2Rw7eqXxegk-OPFiQjgD9i4-u7etBQNG4dwXezieKIl0JcFbhfUFfIuMkd9e0OPOcqJUSMwOPtrrNQe76lG0/s812/photo_2026-05-27_08-44-51%20(3).jpg

ការស្រាវជ្រាវទាំងនេះនាំឱ្យសង្គមថៃបារម្ភ ពីព្រោះដូចគ្នានឹងការទស្សន៍ទាយរបស់ព្រះសង្ឃថៃល្បីៗជាច្រើន ដែលត្រូវបានចែកចាយក្នុងបណ្តាញសង្គមកន្លងមកថា នាថ្ងៃអនាគត ទីក្រុងបាងកក រួមខេត្តជុំវិញមាត់សមុទ្រ នឹងជួបគ្រោះមហន្តរាយទឹកជំនន់យ៉ាងខ្លាំងរហូតដល់លិចអគារខ្ពស់ៗ ហើយធ្វើឱ្យមនុស្សមួយចំនួនសម្រេចចិត្តផ្លាស់ប្តូរទីលំនៅទៅខេត្តនគរាជសីម៉ា ដែលជាតំបន់ខ្ពង់រាប ៕