Home Blog Page 4

ជប៉ុនត្រៀមប្រើ AI តាមប្រមា.ញ់ជ.នបរទេសធ្វើការខុសច្បាប់ ចាប់ពីឆ្នាំ២០២៧

0

លែងធូរដូចមុនហើយ! ចាប់ពីឆ្នាំ២០២៧ ជប៉ុននឹងចាប់ផ្តើមអនុវត្តវិធានការថ្មី ដោយប្រើប្រាស់បច្ចេកវិទ្យាសិប្បនិម្មិត (AI) និងប្រព័ន្ធវិភាគទិន្នន័យតាមអ៊ីនធើរណេត ដើម្បីតាមដាន និងបង្ក្រា.បជ.បរទេសដែលស្នាក់នៅ និងធ្វើការខុសច្បាប់នៅទូទាំងប្រទេស ។ វិធានការថ្មីចាប់ផ្តើមពីការបង្កើតអង្គភាពល្បាតអនឡាញ ដើម្បីស្វែងរកការបង្ហោះពីការផ្តល់ការងារខុសច្បាប់ក្នុងបណ្តាញសង្គម ទោះជាសរសេរជាភាសាបរទេសផ្សេងៗ មិនមែនជាភាសាជប៉ុនក៏ដោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOpFwrRYQnREWpEpZ9LVJb-JI6IGr7w4cQe6SOZVxoISAmIUrd7Y0uVcwTDRPQeNXrbZ6F5yAd7jPlufMjybuU90ifngXu_TTtBXWGtoTjgVMsxSsrBMsl8HWNsS8cPxFtM2DvNoYasBa3kFeQAubR9_76DdxGGlzxqNRrTr21COnZ-F4FzGgicTbMakk/s1280/photo_2026-05-28_08-34-18.jpg

វិធានការថ្មី គឺជាការរឹតបន្តឹងលើការគ្រប់គ្រងជ.នបរទេស ដោយមន្ត្រីអន្តោប្រវេសន៍មានតួនាទីប្រើប្រាស់បណ្តាញសង្គម និងប្រព័ន្ធវិភាគទិន្នន័យតាមអ៊ីនធើរណេតក្នុងការស្វែងរកជ.នបរទេសស្នាក់នៅហួសសុពលភាពទិដ្ឋាការ និងធ្វើការខុសច្បាប់នៅទូទាំងប្រទេស ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgci-jv2tUyMvg4eSFIHsGqaMz4w_4RSsyfbob9GkBE0OstMpyZpmIzFzl8CsOVisjKq-rV4g1n3feGCLJLiA6NMMOZU9lBDvdd64rOiEp5jn66SNazJTSp0jLO5755V4R4Sycm5e0ZSpRjcKIAvuxSXHjkTC02TJ1xtwBnTZYV69ERkc9gJ-Tmi7oHlM/s1280/photo_2026-05-28_08-34-19.jpg

ទោះជាបច្ចុប្បន្ន ជប៉ុនកំពុងខ្វះខាតកម្លាំងពលកម្មបរទេសយ៉ាងខ្លាំង និងប្រកាសស្វែងរកជនបរទេសមកធ្វើការជាបន្តបន្ទាប់ ប៉ុន្តែរដ្ឋាភិបាលមិនចង់ឱ្យជនបរទេសស្នាក់នៅផុតសុពលភាពទិដ្ឋាការ និងធ្វើការខុសច្បាប់ទេ ។ ក្រៅពីនេះ ក៏មានការផាកពិន័យ និងចាត់វិធានការយ៉ាងតឹងរ៉ឹងផងដែរ ទៅលើក្រុមហ៊ុនណាដែលទទួលជនបរទេសគ្មានឯកសារច្បាស់លាស់ឱ្យចូលធ្វើការ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTWmkD4ubTSgSfGuxK67BDdrbXkJkt0u3omw93VhA-RJT9weZTHpGf-SYcMzrLGql6gwCwfTTdTstVBAcd6t9G9C3Vkt2PXcd3Rk6gocABabyVEQqB2LUIEZZBmjGQM3oDnscztwrKu9QGKC3o1AaH0eIifmF3TzpcgAmBjx7KUAsJQ1LRFu5ylsNlZ7Q/s1280/photo_2026-05-28_08-34-20%20(2).jpg
កន្លងមក អាជ្ញាធរខេត្តអ៊ីបារ៉ាគី (នៅភាគឦសានប្រទេស) បានប្រកាសផ្តល់ប្រាក់រង្វាន់ចំនួន១ម៉ឺនយេន (ឬជាង៦០ដុល្លារ) ដល់ពលរដ្ឋណារាយការណ៍ពីក្រុមហ៊ុនអនុញ្ញាតឱ្យជនបរទេសធ្វើការខុសច្បាប់ ហើយអ្នករាយការណ៍ទាំងអស់នឹងត្រូវរក្សាការសម្ងាត់បំផុត ឬមិនបង្ហាញអត្តសញ្ញាណដើម្បីសុវត្ថិភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2f7Q5faqIsTEZSqszBLDkOwo3jwMJLrJP_Ba18eFJ4tcu1GzjrQVQ8Lg6KBBqhMzMRjOVXdgzLGXz9o_L33-E2bDTRkIk-vd1AvsyvrhudmkQprmkbkrQWva9ekP9AxLLboep9iIcnEz7ht9Hu1n73d57CauytRs5Dgi4HFQD3_du3ru5qUsWy9Sooxs/s1260/photo_2026-05-28_08-34-20.jpg
កាលពីខែមករា ឆ្នាំ២០២៦ ជនបរទេសស្នាក់នៅខុសច្បាប់នៅប្រទេសជប៉ុន ស្មើប្រមាណ៦ម៉ឺន ៨ពាន់នាក់ ធ្លាក់ចុះប្រមាណ៦ពាន់នាក់ បើធៀបនឹងឆ្នាំ២០២៥ ប៉ុន្តែរដ្ឋាភិបាលមើលឃើញថា ការចាត់វិធានការតឹងរ៉ឹងលើជនបរទេសទាំងនេះ គឺជាវិធានការចាំបាច់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCet7vKW1C3-jQRoMIDuJqygq-qrTcJYweWi7AlArPapWM3FaGM6o-Disw7ufK-IYDhozUcCi8p7mUR-9FC8jXJGkWF9-BnC6f8q7dEeC5fTINCVywdtyR4CsTSu97YVKhtm6rueeOgM_SPzgdkP3YAsx-ALlApBifP9SYKQJYHmym3JBl7-H1FA_QHwA/s980/photo_2026-05-28_08-34-21.jpg

គួរបញ្ជាក់ថា ជនបរទេសចង់មកធ្វើការនៅប្រទេសជប៉ុន ដោយសារទទួលបានប្រាក់ឈ្នួលខ្ពស់ជាងប្រទេសរបស់ខ្លួន, អាចរៀនសូត្រពីបច្ចេកវិទ្យាថ្មីៗក្នុងការងារ, ទីក្រុងមានសណ្តាប់ធ្នាប់ល្អ និងបរិស្ថានស្អាត ប៉ុន្តែដោយសារច្បាប់ការងារតឹងរ៉ឹង, ការស្នើសុំទិដ្ឋាការស្របច្បាប់មានភាពស្មុគស្មាញ ចំណាយប្រាក់ច្រើន ទើបពួកគេជ្រើសរើសការងារខុសច្បាប់ ៕

ថៃអាម៉ាស់មុខ! ឡាវបន្តបណ្តេញក្រុម Scam ថៃជាង១០០នាក់ទៀតចេញពីប្រទេស

0

ទោះជាថៃព្យាយាមលាក់បាំងប្រទេសខ្លួនគ្មានបទល្មើសអនឡាញ និងលាបពណ៌ប្រទេសជិតខាង ប៉ុន្តែនៅតែលាក់មិនជិត ដោយសារឡាវបណ្តេញក្រុម Scam ថៃចេញពីប្រទេសជាបន្តបន្ទាប់! នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ ក្រុម Scam ថៃចំនួន១០៦នាក់ ត្រូវបានឡាវបណ្តេញចេញដោយសារធ្វើការនៅទីតាំងឆបោ.កអនឡាញនៅខេត្តបូលីខេមសៃ ខណៈឡាវទើបបណ្តេញចេញជ.នជាតិថៃ ៣០៧នាក់ កាលពីថ្ងៃទី២១ ខែឧសភា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGtdUAIOh_s4W267uMEGPRBVijIl0Dw0berpZJCb4JUM87VRo3rCt3Tu9flwIg4nb63o8epv8vrfFGDj998z3gnzRtRH7fcwqQBMUahOXz1uW4gfuhJGMKw6OBs7AAay14bG47_Jx6NFbEB9rAzwUZgqMjlnuCqkYk8x6dnJoOcEQoMrW6t5upO81-yzw/s1280/photo_2026-05-27_15-59-15.jpg
តាមការចុះផ្សាយរបស់សារព័ត៌មានថៃ គឺកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៧ ខែឧសភា អាជ្ញាធរឡាវខេត្តបូលីខេមសៃ បានបណ្តេញជនជាតិថៃ ចំនួន១០៦នាក់ (ប្រុស៥៥នាក់ និងស្ត្រី៥១នាក់) ដែលចូលមកប្រទេសឡាវដើម្បីធ្វើការឆបោកតាមអនឡាញ បន្ទាប់ពីឡាវបើកប្រតិបត្តិការបង្ក្រាបក្រុម Scam ជនបរទេសទ្រង់ទ្រាយធំ ។ ការបណ្តេញមកប្រទេសថៃវិញនេះ ធ្វើឡើងក្រោមកិច្ចសហការសន្តិសុខព្រំដែនរវាងប្រទេសទាំងពីរ ហើយមន្ត្រីអន្តោប្រវេសន៍ថៃនៅខេត្តបឹងកាប បានមករង់ចាំទទួលយកពលរដ្ឋរបស់ខ្លួនជាក្រុម Scam ត្រឡប់ទៅវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivqFcdszOZu0bM6zDziVg_DtXIi8hLi9-72e-la3CIKaHWXfKdTYCeHsd0TuK4rzhTzWf4mos7BuK84iIEx-eeorYUTQ00hdLZkyTjGp8-F0knbt90iDFgp506G-yfTvSPR6iFK0WMWUha1Nd0ES72ntvC6gItTA52gC3n63NWv0VOt5eSG3XNPYnDn-A/s1280/photo_2026-05-27_15-59-14.jpg

មុនពេលបណ្តេញ សមត្ថកិច្ចឡាវបានឆ្មក់ចូលបង្ក្រាបទីតាំងឆបោកអនឡាញមួយកន្លែងនៅស្រុកប៉ាកសាន់ ខេត្តបូលីខេមសៃ ដោយទីតាំងនេះប្រើប្រាស់ឈ្មោះជាក្រុមហ៊ុនឆ្នោតរដ្ឋឡាវ បន្ទាប់មក សមត្ថកិច្ចក៏រឹបអូសវត្ថុតាង ដូចជា ៖ កុំព្យូទ័រ និងទូរស័ព្ទដៃ សរុបជាង៤០០គ្រឿង និងចាប់ខ្លួនជនជាតិថៃទាំងអស់ ។ ក្រុម Scam ថៃមកធ្វើការនៅទីនេះតាមការផ្សព្វផ្សាយក្នុងហ្វេសប៊ុក និងទទួលបានប្រាក់ចំណូលខ្ពស់រហូតដល់៣ម៉ឺន ៥ពាន់បាតក្នុង១ខែ (ប្រមាណ១ពាន់ដុល្លារ) ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3nJMNwetLQQxWx-RGfT2coW-YYSoRuGqIGsY9A3Ul423POh7ajmA3sEEC9N_a3TBz7oNyKWRwCQaGi1o8G15qUK6XkgVg_7jgAVojFT6V1h5ir6CMADzjI1ZENZuUTNpUAbdUd4nl67Lfo6GgKRWdisTXCwecqUlRX54LgnAEyiXh3su3EiQQwvw-vFA/s1280/photo_2026-05-28_08-28-06.jpg

ទោះយ៉ាងណា សមត្ថកិច្ចថៃនឹងត្រួតពិនិត្យបន្ថែមថា តើក្រុម Scam ទាំងអស់ចាញ់បោក ឬក៏ពេញចិត្តមកធ្វើការឆបោកអនឡាញដោយខ្លួនឯង ប្រសិនបើរកឃើញថា ពួកគេមិនបានចាញ់បោកទេ នឹងចាត់វិធានការតាមច្បាប់ ។ រីឯអភិបាលខេត្តបឹងកាប បញ្ជាក់ថា ក្នុងចំណោមជនជាតិថៃទាំងនេះ អ្នកខ្លះគេចខ្លួនពីការតាមចាប់របស់សមត្ថកិច្ច ដោយសារបង្កើតគណនីធនាគារក្លែងក្លាយ ហើយខ្លះទៀតធ្លាប់ត្រូវសមត្ថកិច្ចចាប់ខ្លួនពីមុន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_Ujzx1iGvHarRt5GVYO40ZEhdciIXRL5ealDixeR89K7EEYPxtjewc8xGqwYF-2Q-0i0-SmNUzlmv0vuIMph5i-If8c8-ZR8Ynce6-3qBKYnchUI0JYZVbmUTY5banoCFtRqXnhlE_aVqMVmsbfcLJHD6kkraQVa2hNrmEIXfAoKvCHH-QHrIvxJfut0/s1280/photo_2026-05-28_08-27-49.jpg

គួរបញ្ជាក់ថា ដោយសាររោងចក្រនៅប្រទេសថៃបិទទ្វារជាបន្តបន្ទាប់ធ្វើឱ្យពលរដ្ឋថៃសម្រេចចិត្តមកធ្វើការឆបោកអនឡាញនៅក្រៅប្រទេសដែលមានប្រាក់ខែខ្ពស់ ។ រីឯការឆបោកអនឡាញនៅប្រទេសថៃវិញបាននិងកំពុងកើនឡើងយ៉ាងខ្លាំងក្លា ហើយរដ្ឋាភិបាលថៃចាត់ទុកបទល្មើសអនឡាញជារបៀបវារៈជាតិដើម្បីបើកយុទ្ធនាការបង្ក្រាប ៕

សោកនាដកម្មដ៏រន្ធត់ បាក់ស្ពានអាកាសកណ្តាលទីក្រុងសេអ៊ូល

0

មនុស្សបីនាក់បានស្លាប់ និងបីនាក់ផ្សេងទៀតរងរបួស ក្រោយពីស្ពានអាកាសមួយខ្សែមានអាយុរាប់ទសវត្សរ៍បានបាក់ស្រុតចុះមកដី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMd7q7WcNU2SI56THzMOukUF-4-8MY5cXc5_0Vgz4BBxXwNQKgY8lr324J6gMuKKiZ_qDfC9eNjCGHWd63T8b5JyFgw3deL6L-_kamYLrjLgnkAQfkawICxwplurP68eFkmHLrjcZCwmTauwqhjcgvme42ZcuJP1AGRWg1eoTotrgySr0QAOLUJ0W_35E/s2000/image_2026-05-27_16-25-21%20(2).png
ហេតុការណ៍នេះ កើតឡើងពីល្ងាចថ្ងៃអង្គារ នៅក្នុងរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ យោងតាមមន្ត្រី នៅស្ថានីយ៍ពន្លត់អគ្គីភ័យស្រុកសេអ៊ូល បាននិយាយថា គ្រោះថ្នាក់នេះបានកើតឡើងអំឡុងពេលនៃការត្រួតពិនិត្យសុវត្ថិភាព បន្ទាប់ពីកម្មករបានបញ្ឈប់ការងាររុះរើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsjz-A2rOGM6MS9bRGLV2LTAZXQI1C-Qm9ln1AdVS2LPUTXHkGnU0fA8fW8KmdMfzCURVJCFMDIc11QRLk_kP79i5y3n7p7dk8fcf3T_susOg84uH3DQTRGCf4khZGlU9Q2UK2LCE_f9MDCO8-oYJbCSLPzRFIfCYbq5Sa5-dpkPXa2F67gE7jAXFYMDY/s1024/image_2026-05-27_16-25-21.png

ក្រុមកម្មករ បានរកឃើញសញ្ញាមិនប្រក្រតី  តាំងពីយប់មិញថ្ងៃចន្ទ ហើយក៏បានសម្រេចផ្អាកសកម្មភាពរុះរើជាបណ្តោះអាសន្ន លុះដល់ព្រឹកព្រលឹមថ្ងៃអង្គារ ធ្វើការត្រួតពិនិត្យផ្នែកសុវត្ថិភាពឡើងវិញ ក៏បានជួបរឿងអកុសលតែម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMoO-rvNqBttAaS-UD70sNhekYbbpSpaNml9SXdRzCc9XajxM-Zunddw7nd94-ds_KgYPZE6af_D5mU5L6QR1emdAx0GuEyT3-P5uBKnJ3Um2-7tEsSCFW8L2Qgmn8V0JMB6gsDBNhVqf-pZ_t2qn_XeCTxpeNWQUpW1hiplvFLm3F924Vfa9AospKAAU/s2000/image_2026-05-27_16-25-23.png
ជុំវិញសោកនាដកម្មនេះ ពលរដ្ឋទីក្រុងសេអ៊ូល បានសម្តែងការខកចិត្ត ដោយសារតែអាជ្ញាធរមានភាពយឺតយ៉ាវក្នុងការវាយកម្ទេចស្ពានចាស់ទ្រុឌទ្រោមនេះចោល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghPAA5IIh5KYEVpa36okjNfWVq5tntj_yUc25TI84baLKc1AtoFbynE8cKzwwQlPSKev3vTwWHJfrO6D1AlFGsxIaeQSH3e6L03AZ13l6bAW3DswbVCD_jw7gBrf_ksIulf-OhtypEJRAT3vI3zCckhWMs0LG8lgb4B2uHaAQJfLb-aI472j6g-sNqcYs/s1200/image_2026-05-27_16-25-24.png

គួរបញ្ជាក់ថា ស្ពានអាកាសនេះត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៦៦ និងត្រូវបានគេរុះរើដើម្បីជួសជុលចាប់តាំងពីខែសីហា ឆ្នាំ២០២៥៕

G-Dragon និង Jennie ចូលរួមកម្មវិធីតែមួយ

0

នៅរសៀលថ្ងៃទី២៦ ខែឧសភា ការបង្ហាញខ្លួនរបស់ Jennie នៅក្នុងព្រឹត្តិការណ៍ Chanel បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងឆាប់រហ័សពីប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជន។ ក្រៅពីរូបរាងដ៏អស្ចារ្យរបស់នាង ការសម្តែងរបស់តារារូបនេះនៅក្នុងពិធីជប់លៀងក៏ទទួលបានការចាប់អារម្មណ៍ជាពិសេសផងដែរ ដែលបានក្លាយជាប្រធានបទក្តៅគគុកនៃការពិភាក្សានៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXcJoQquvz84guH2uVekJmfcrEWi61hWeOn4jnqsCGQUZ1BsHrx999jd9UVmtdzMla3o5Y_TgV0GbOHtrzDSr3pD4hsFiSifSaTda8PpeSY90qkj5QmclEHE52Rri1ALir2oHSH_j1KHbj6c-S6yrgis1a_H8vmAo_qPficqqIY0Qz7NLVv7_tiG68kMo/s1920/image_2026-05-27_11-32-52.png
នៅឯទីកន្លែងជប់លៀង Jennie បានបង្ហាញបទចម្រៀងថ្មីមួយបទដោយមិននឹកស្មានដល់ជាមួយនឹងបទភ្លេងដ៏ទាក់ទាញ។ Jennie បានបង្ហាញខ្លួនយ៉ាងទាក់ទាញនៅក្នុងសម្លៀកបំពាក់ដ៏ក្លាហានដោយបានពាក់អាវទ្រនាប់ជាមួយនឹងសំពត់ពណ៌ប្រាក់ខ្លីមួយ និងអាវវែងពីលើដើម្បីបង្ហាញចង្កេះស្ដើង និងរាងកាយដ៏ទាក់ទាញរបស់នាង។ ក្នុងអំឡុងពេលសម្តែងបទ «Handlebars» Jennie ថែមទាំងបានដោះអាវក្រៅចេញថែមទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTWKGqnv1seEQvJu-tcbMtqJCaXph-HsfNCk0eK-cTQhrbI3Ra8Q-Wwl4OVrJjVSZ4dta1KOCnfgxiWk2INH8Skyih8yHMJDXjDd46WXg1smt7TZ2oSVc4ZvpQ2Mohr6d23KSU2grI7eDXUVbgAYXFRJGoYI8g5tzNnH9s4GCbMw0gHoZBUB3AkgOTO2U/s945/image_2026-05-27_11-32-53.png
វត្តមានលើឆាកដ៏មានទំនុកចិត្ត និងស្វាហាប់របស់ Jennie បានធ្វើឱ្យបរិយាកាសកាន់តែក្តៅគគុកយ៉ាងឆាប់រហ័សជាមួយនឹងមតិវែកញែកជាច្រើន។ ជាងនេះទៅទៀតគឺប្រតិកម្មរបស់ G-Dragon ពេលកំពុងទស្សនាការសម្តែងរបស់ Jennie ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhCkJQ2stjqgOe78HXtxVYsQfpMHhuWgPYwGDOuo4GK4846c_fcMvqYtlJWZKrt6jBQ7EbVtv0TZWdGMk6XljMIh9YEDtgQVkIaXsQiTrubUz44q3TxhzbFAZ7Sl47BT6nSrxyslwEE1w3mWwcHyE0sx04HI6F6uNncs5Wl_MRpd_Z5y_lSv0N9cd9ie0/s723/image_2026-05-27_11-32-53%20(3).pngពេលវេលានេះត្រូវបានថតដោយអចេតនាដោយកាមេរ៉ារបស់ភ្ញៀវមួយចំនួនដែលមានវត្តមាន។ សិល្បករប្រុសរូបនេះកំពុងអង្គុយនៅក្នុងតំបន់ VIP ជាមួយមិត្តរួមការងារជិតស្និទ្ធរបស់ខ្លួន។ G-Dragon បានបង្ហាញអារម្មណ៍ធូរស្រាលទាំងស្រុង ហើយរីករាយនឹងការសម្តែងរបស់ Jennie យ៉ាងពេញលេញ។ ពេញមួយការសម្តែងរបស់ Jennie G-DRAGON បានកាន់ភេសជ្ជៈមួយកែវ ដោយតែងតែរាំ និងងក់ក្បាលតាមចង្វាក់នៃបទចម្រៀង «Like Jennie»។ វីដេអូដែលថតដោយប្រយោលនេះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ហើយបានក្លាយជាប្រធានបទពិភាក្សាដ៏ក្តៅគគុកក្នុងចំណោមអ្នកនិយមលេងអ៊ីនធឺណិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0UirxkvdhOJnkNtyP3IlmE5_MR-gB_xjrq-lyPj-hDO5OppqAMHgfAQwbpn6wH0_nXrPUX5TsW1cue0lR5Qm4_rmfII0uw4rTifXo3o0SVitBdp_0DO-l9G2ZRM2h43Ckj_enaxCnbMSd_3PZxmopaRScSLhAZIz4kct2Cm_srvJjQ1W_XIaCxDKzKuM/s768/image_2026-05-27_11-32-54.png
ការជួបជុំគ្នាឡើងវិញរបស់ G-DRAGON និង Jennie នៅក្នុងព្រឹត្តិការណ៍ Chanel នេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជន។ ពួកគេមិនត្រឹមតែជាទូតសុឆ្ឆន្ទៈសកលដ៏មានឥទ្ធិពលបំផុតពីររូបសម្រាប់ម៉ាកយីហោនេះនៅក្នុងទីផ្សារអាស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអតីតគូស្នេហ៍ដែលមានពាក្យចចាមអារ៉ាមថាជាប្រធានបទនៃការរំពឹងទុកជាច្រើនពីប្រព័ន្ធផ្សព្វផ្សាយ។ ការបង្ហាញខ្លួនរួមគ្នារបស់ពួកគេនៅក្នុងព្រឹត្តិការណ៍តែមួយបានបង្កើតភាពចលាចលនៅក្នុងប្រព័ន្ធផ្សព្វផ្សាយនិងនៅលើបណ្តាញសង្គម៕

នយោបាយថៃឡើងកំដៅខ្លាំង! ព្រឹទ្ធសភាទុកឱសានវាទ៣ថ្ងៃ ឱ្យមេបក្សប្រឆាំងសុំទោសរឿងរិះ.គ.ន់របបដឹកនាំ

0

បាងកក៖ ស្ថានការណ៍នយោបាយនៅប្រទេសថៃកំពុងតែឡើងកម្តៅយ៉ាងខ្លាំង បន្ទាប់ពីមេដឹកនាំគណបក្សប្រឆាំងបានរិះគន់ និងអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាបញ្ចប់របបដឹកនាំរបស់គណបក្សកាន់អំណាច។ ភាពតានតឹងនេះបានឈានដល់ចំណុចទាល់ច្រក ខណៈដែលមេបក្សប្រឆាំងប្រកាសបដិសេធមិនព្រមសុំទោសសមាជិកព្រឹទ្ធសភាទាំង ៨៩ រូប តាមការទាមទារឡើយ។

កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ សមាជិកព្រឹទ្ធសភាថៃចំនួន ៨៩ រូប ដឹកនាំដោយលោក Phisit Apivatanapong បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយថ្កោលទោសលោក Natthaphong Ruengpanyawut មេដឹកនាំគណបក្សប្រឆាំង និងបានទុកឱសានវាទរយៈពេល ៣ ថ្ងៃ ដើម្បីឱ្យរូបលោកចេញមុខសុំទោសជាសាធារណៈ។

ប្រភពនៃការខ្វែងគំនិតនេះ កើតឡើងបន្ទាប់ពីមេដឹកនាំគណបក្សប្រឆាំងបានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយរិះគន់ចំៗថា ព្រឹទ្ធសភាបច្ចុប្បន្នកំពុងបំពេញការងារនៅក្រោមបញ្ជារបស់គណបក្សភូមិចៃថៃ (Bhumjaithai) របស់លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul។ លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាបញ្ចប់របបដឹកនាំបច្ចុប្បន្ន ដោយលោកចាត់ទុកថាជារបបបន្តវេនពីការធ្វើរដ្ឋប្រហារ។

សមាជិកព្រឹទ្ធសភាបានទាត់ចោលការចោទប្រកាន់នេះភ្លាមៗ និងបានចាត់ទុកថាជា «ការញុះញង់ពលរដ្ឋ និងបំផ្លាញទំនុកចិត្តលើស្ថាប័នព្រឹទ្ធសភា»។ ពួកគេបានអះអាងថារាល់ការសម្រេចចិត្តគឺធ្វើឡើងដោយឯករាជ្យ មិនស្ថិតក្រោមឥទ្ធិពល ឬបញ្ជារបស់លោកនាយករដ្ឋមន្ត្រី Anutin ឬគណបក្សភូមិចៃថៃឡើយ។ ព្រឹទ្ធសភាក៏បានព្រមានផងដែរថា ទង្វើរបស់មេបក្សប្រឆាំងនឹងក្លាយជាឧបសគ្គរាំងស្ទះដល់ដំណើរការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ព្រោះការអនុម័តដាច់ខាតត្រូវមានសំឡេងគាំទ្រពីព្រឹទ្ធសភា។ ប្រសិនបើគ្មានការសុំទោសជាបន្ទាន់ទេ ពួកគេនឹងចាត់វិធានការតាមផ្លូវច្បាប់ពីបទ «ប្រមាថរដ្ឋធម្មនុញ្ញ»។

ទោះជាយ៉ាងណាក៏ដោយ គិតមកទល់ពេលនេះ លោក Natthaphong មេដឹកនាំគណបក្សប្រឆាំង នៅតែរក្សាជំហររឹងមាំ និងមិនព្រមសុំទោសតាមការទាមទារនោះឡើយ។ លោកបានចេញមុខបំភ្លឺថា ការលើកឡើងរបស់លោកគឺជារូបភាពរួម មិនមែនសំដៅលើបុគ្គល ឬសមាជិកព្រឹទ្ធសភាណាម្នាក់ឡើយ។ លោកបានសង្កត់ធ្ងន់ថា លោកនឹងនៅតែបន្តរក្សាគោលជំហរធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឱ្យស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋ ដ្បិតអីព្រឹទ្ធសភាគំរាមប្តឹងផ្តល់តាមផ្លូវច្បាប់ក៏ដោយ។

លោក Natthaphong បានបន្ថែមថា ព្រឹទ្ធសភាបច្ចុប្បន្នគឺកើតចេញពីរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ ដែលជាផលផ្លែផ្កានៃការធ្វើរដ្ឋប្រហាររបស់លោក Prayut Chan-o-cha ហើយរដ្ឋាភិបាលបច្ចុប្បន្នបានពង្រឹងអំណាចតាមរយៈការតែងតាំងមនុស្សរបស់ខ្លួនចូលទៅក្នុងព្រឹទ្ធសភា និងស្ថាប័នឯករាជ្យជាច្រើន។

គួររំលឹកផងដែរថា គណបក្សប្រឆាំងតែងតែព្យាយាមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ ដើម្បីលុបបំបាត់ឥទ្ធិពលដែលសេសសល់ពីរដ្ឋប្រហារ។ ប៉ុន្តែការរិះគន់ចំៗនិងធ្ងន់ៗនាពេលនេះ បានធ្វើឱ្យសមាជិកព្រឹទ្ធសភាភាគច្រើន ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយគណបក្សកាន់អំណាច កើតការមិនពេញចិត្តយ៉ាងខ្លាំង។ ជម្លោះនេះត្រូវបានគេមើលឃើញថា នឹងក្លាយជាជញ្ជាំងដ៏ក្រាស់ និងជាឧបសគ្គដ៏ធំមួយសម្រាប់គណបក្សប្រឆាំង ក្នុងការស្វែងរកសំឡេងគាំទ្រដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនាពេលខាងមុខ៕

អនុទីនអន់ចិត្តនឹង UNESCO ដែលចុះពិនិត្យប្រាសាទព្រះវិហាររបស់ខ្មែរតែម្ខាងមិនអើពើខាងថៃ

0

ខុសហើយចង់ឲ្យគេកាន់ជើងទៀត? នាយករដ្ឋមន្រ្តីថៃ អនុទីន ឆាន់វីរ៉ាគុល បានធ្វើការលើកឡើងដែលហាក់ចង់ចង្អុលទៅកាន់អង្គការ UNESCO ថា មានភាពលម្អៀងទៅខាងកម្ពុជាក្នុងដំណើរការចុះត្រួតពិនិត្យទីតាំងប្រាសាទដែលរងការខូចខាតបន្ទាប់ពីសង្រ្គាមជាមួយថៃ។ អនុទីន បានអះអាងថា ថៃក៏ចង់ឲ្យមានការចុះពិនិត្យនៅខាងទឹកដីថៃដែរ ដើម្បីបង្ហាញថាថៃក៏រងគ្រោះដែរនៅក្នុងជម្លោះនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6gZLxuQ0NKYkqic1EElZ-x0R8K8cGI2na5L4A95eN7XykAfSjTZs-FtBgxVVbbL2iy_yDwmjhayybw9GRBXz7LSg7jA_e4MOLW64E3zqcaA9tOyOrawMue2eN_Z9cvyJ58WxHGHFhJ7aErkAzB-eW52rtjp3kxAkWZlS9KD77n1kfT3Dve41puPXGQBE/s800/photo_2026-05-27_09-30-44.jpg
ថ្លែងទៅកាន់ប្រធានាធិបតីបារាំង នៅថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ នាយករដ្ឋមន្ត្រីថៃ អនុទីន ឆាន់វីរ៉ាគុល បានបង្ហាញជំហរអាក់អន់ស្រពន់ចិត្តជាសាធារណៈចំពោះចំណាត់ការរបស់អង្គការ UNESCO ព្រមទាំងបានព្យាយាមបំភ្លឺទៅកាន់ប្រធានាធិបតីបារាំង និងសហគមន៍អន្តរជាតិថា ប្រទេសថៃគ្រាន់តែធ្វើសកម្មភាពដើម្បីការពារខ្លួនតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI5n1NrJcVyG7nEzAyIuOIyFlg5mUcrdabQRNc0E3nYZ4n0XJQwQurYqxzKGsAm4WkvF-RZ7P3BAW7AF4i43FlnA0ndMNIsDB0Qeer4rsR9YZgxayYO1ytSqDiXFA5layiibKjJoN21uxUlfYamXIsSf_Mszi5fV-CyHDp2rIKKrzlr2cQZXoXg-4SUZc/s1200/photo_2026-05-26_15-04-02%20(2).jpg

នាយករដ្ឋមន្ត្រីថៃ លោក អនុទីន បានទម្លាយឲ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការទៅមកកាន់ប្រទេសបារាំងនេះលោកក៏បានឆ្លៀតឱកាសជួបពិភាក្សាជាមួយតំណាងអង្គការ UNESCO បន្ទាប់ពីទទួលបានព័ត៌មានថា ភាគីកម្ពុជាបានដាក់ពាក្យស្នើសុំជាផ្លូវការ ឲ្យអង្គការអន្តរជាតិមួយនេះ ចុះមកធ្វើការអង្កេត និងវាយតម្លៃលើការខូចខាតនៃប្រាសាទបុរាណដែលជាមរដកពិភពលោក ដែលរងផលប៉ះពាល់ពីការវាយប្រហារខាងយោធាកាលពីពេលកន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE85UUEWcot0wvUSjxKUCHLIa3F01BFlqkCfjhk4OwAbXBJk-2b8iKTpciA7T1FLVEGqZBAMn43VCsj2yhj3bNRnCaqRwfPDyaX1e-hNV9L4EVOaSXo1FGpSpooI2V8lj8h2EWGnmTPEnsxc-QJEw-gfs0FMfbkSi7HWDrIRmObE0uOCaeMe_YRkWflPE/s960/photo_2026-05-27_09-30-44%20(2).jpg

ប្រមុខរដ្ឋាភិបាលថៃរូបនេះ បានបង្ហាញនូវប្រតិកម្មហាក់មិនសូវពេញចិត្ត ចំពោះចំណាត់ការឯកតោភាគី ដោយបានសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិ មិនគួរលំអៀងទៅរកការរៀបរាប់របស់ភាគីណាមួយនោះឡើយ។ លោក អនុទីន បានថ្លែងថា៖ «ខ្ញុំបានប្រាប់ទៅ UNESCO វិញថា វាជារឿងល្អដែលគ្រប់ប្រទេសអាចដាក់សំណើផ្សេងៗទៅកាន់អង្គការអន្តរជាតិបាន ប៉ុន្តែប្រសិនបើ អង្គការយូណេស្កូ (UNESCO) ចុះទៅពិនិត្យមើលប្រាសាទព្រះវិហាររបស់កម្ពុជា ដែលខ្ទេចខ្ទីដោយសារយោធាថៃ បានបំផ្លិចបំផ្លាញក៏ចុះទៅមើលចុះ ប៉ុន្តែសូមមេត្តាចុះមកមើលព្រំដែនខាងថៃផង កុំចុះទៅមើលតែខាងកម្ពុជាតែម្ខាងពេក»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoksvrl87a86kkEvY3Wdvc7rAW4gNRoYh-Zc95LxbX9at-McPUUzbsiwZOjx3eAkY6hNMsEdVLy-hy69GjISnQI3fN16vt5dKgJ_11EhVuw9oEK6RuscPLlONW3OKw4xpmqBgH-syWjb5y82mEpxqgrSLOoalgpoPfKTvUIXJpxFeFf70BZizsz1lrSq4/s1280/photo_2026-05-26_15-04-02.jpg
ទន្ទឹមនឹងការសម្តែងការមិនពេញចិត្តចំពោះយន្តការរបស់ UNESCO លោក អានុទិន ក៏បានប្រើប្រាស់ជំនួបកម្រិតកំពូលជាមួយប្រធានាធិបតីបារាំង ដើម្បីធ្វើការដោះស្រាយរូបភាពការទូតរបស់ខ្លួននៅលើឆាកអន្តរជាតិ ដោយលោកបានអះអាងប្រាប់មេដឹកនាំបារាំង និងប្រាប់ពិភពលោកថា ថៃមិនមែនជាអ្នកបង្កសង្គ្រាម ឬជាអ្នកបើកការវាយប្រហារមុននោះឡើយ។ ផ្ទុយទៅវិញ យោធាថៃបាននិងកំពុងបំពេញតួនាទីក្នុងការ «ការពារអធិបតេយ្យភាព» និងការពារខ្លួនតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVtAxesKtLvyg9TOMJ1DZ4daeHDfgXGKH09JVVKnPba6JE1_AelSwC4JM7aBZn5Y_EkZ9uG7nTRW_aX1a-1h8tKedD4_vXLKFoVQ3U8OMGh4i2_Ye4zImCFQIBEuMNGs-fAaHyTxeyi8ie8LUU7AMM3_gbCTaV9zg8VLBmELf5IJoMBBHvwjM2OFlxyFs/s990/photo_2026-05-27_15-05-43.jpg

អ្នកវិភាគការបរទេសយល់ឃើញថា ការអះអាងរបស់ អនុទីន ដូចខាងលើនេះ គឺជាការស្ទាក់ចាប់ការទូតរបស់កម្ពុជានៅ UNESCO ព្រោះ អនុទីន បានដឹងថា កម្ពុជាបានស្នើឱ្យអង្គការយូណេស្កូ ចុះមកពិនិត្យការខូចខាតប្រាសាទមរដកពិភពលោក (សំដៅលើប្រាសាទព្រះវិហារ) ដែលរងគ្រោះដោយសារការបាញ់បោះក្នុងជម្លោះយោធាកន្លងមក។ វោហាសាស្រ្តរបស់ អនុទីន ក៏ត្រូវបានគេមើលឃើញផងដែរថា គឺជាការប៉ុនប៉ងទប់ស្កាត់ឥទ្ធិពលការទូតរបស់កម្ពុជា ដែលកំពុងនាំយកបញ្ហាជម្លោះព្រំដែន និងការការពារសម្បត្តិវប្បធម៌ទៅជជែកនៅលើវេទិកាពហុភាគីធំៗ ដូចជាអង្គការសហប្រជាជាតិ (UN) និងអង្គការ UNESCO ជាដើម ខណៈដែលភាគីថៃតែងតែចង់ដោះស្រាយបញ្ហានេះជាលក្ខណៈទ្វេភាគីដាច់ដោយឡែក៕

ថៃប្រែពីប្រទេសខ្វះកម្លាំងពលកម្ម មកជាប្រទេសខ្វះការងារឲ្យពលរដ្ឋធ្វើជិត ៤០ម៉ឺននាក់

0

រដ្ឋាភិបាលអនុទីនលេងមួយក្បាច់ទម្លាក់សេដ្ឋកិច្ចថៃឲ្យស្រុតចុះមួយទំហឹង! យោងតាមរបាយការណ៍ដែលចេញផ្សាយដោយសារព័ត៌មានក្នុងស្រុករបស់ថៃថ្មីៗនេះបានបង្ហាញថា ប្រទេសថៃកំពុងប្រឈមមុខនឹងស្ថានភាពសេដ្ឋកិច្ចដ៏ចម្លែកមួយ ពោលគឺអត្រាពលរដ្ឋក្នុងស្រុកអត់ការងារធ្វើមានការកើនឡើង ចំពេលដែលវិស័យឧស្សាហកម្មសំខាន់ៗជាច្រើនទៀត បែរជាជួបវិបត្តិខ្វះខាតកម្លាំងពលកម្មយ៉ាងធ្ងន់ធ្ងរទៅវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnldX4qXDWeG9ZMQdPByZPdz2XplEcaHZTjzWB-fYo4olrBSPfhPkDnY3NQGBM-H05qFzBD5cLgnBNRW7DqCGJinJd8GlBODypZHJNQ8SxeqOOM23Jk47RIICGP0u-hLwU0OX5hgKF1FdMED-SpU3SX6YcuXDsOT-D5NSdk92RsN3ZMJgulD19s0R28nc/s1280/photo_2026-05-27_10-27-01%20(5).jpg
យោងតាមការចុះផ្សាយចុងក្រោយរបស់សារព័ត៌មានថៃ The Thaiger បានបង្ហាញថា អត្រាអ្នកអត់ការងារធ្វើនៅក្នុងប្រទេសថៃបានហក់ឡើងដល់ ០,៩១% នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៦ នេះ ដែលស្មើនឹងប្រជាជនជិត ៤០០,០០០ នាក់ គ្មានការងារធ្វើ។ កំណើននៃភាពគ្មានការងារធ្វើនេះ ត្រូវបានគេមើលឃើញថាបណ្តាលមកពីការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ សម្ពាធថ្លៃដើម និងការជ្រៀតជ្រែកនៃបច្ចេកវិទ្យាទំនើប ដូចជាបញ្ញាសិប្បនិម្មិត (AI) និងការផ្លាស់ប្តូរទៅរកយានយន្តអគ្គិសនី (EV) ជាដើម ដែលធ្វើឱ្យកាត់បន្ថយតម្រូវការបុគ្គលិកក្នុងវិស័យផលិតកម្ម ភស្តុភារកម្ម និងការលក់រាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrpxusN7I2WdeR_bSkffh1MkAhr4bHhN8BXrW7rNu0zECqPNDdYOaHZ9got_iWWtnYKk2T3TaIs_uzZxvseNDK2vGWzaHw9EIOOii4gBCE1BqmZlTwp1N27KXLs0gjNXuLOS3BEPOdff2k-TvZnDIvmtPd0V5DN29-sEGnDIlkGO1yxHSuDxMLZNNJNKQ/s1080/photo_2026-05-27_10-27-01.jpg
របាយការណ៍ដដែលបានគូសបញ្ជាក់ថា និស្សិតដែលទើបបញ្ចប់ការសិក្សាថ្មីៗ និងអ្នកអត់ការងារធ្វើរយៈពេលវែង កំពុងជួបការលំបាកយ៉ាងខ្លាំងក្នុងការស្វែងរកការងារដែលស្របនឹងជំនាញរបស់ខ្លួន រហូតដល់ពលរដ្ឋខ្លះបង្ខំចិត្តដកខ្លួនទៅធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលគ្មានសន្តិសុខហិរញ្ញវត្ថុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYaHNmiKhv1gfNX9Zzfd37kMMx7CGd2dZ10CW-5b1yxURFuUGGZ-cg_F5zflob7Gw6gKsVCDmE9aClEICsIwmTwFMf6v78Sqd1Vt1hvEBj6hcKTqu1Yj4dvuwJEIUCgSNyYTPEH4ZWgLN57CWwUGBZi_PsEzCiTbiOfkjdwPvolRqPd0U7EE6fYeR88JU/s1080/photo_2026-05-27_10-27-01%20(3).jpg

ទោះជាយ៉ាងណាក៏ដោយ អ្វីដែលជាភាពផ្ទុយគ្នានៃទីផ្សារពលកម្មថៃនោះគឺ ខណៈពេលដែលពលរដ្ឋថៃខ្លួនឯងអត់ការងារធ្វើ វិស័យស្នូលមួយចំនួនទៀតដូចជា វិស័យសំណង់ កសិកម្ម និងនេសាទ បែរជាកំពុងស្រែកឃ្លានកម្លាំងពលកម្មយ៉ាងខ្លាំង។ កង្វះខាតនេះ កើតឡើងបន្ទាប់ពីមានការធ្លាក់ចុះយ៉ាងគំហើញនៃពលករចំណាកស្រុក ពិសេសពលករកម្ពុជាស្របច្បាប់ ដែលបានដាំក្បាលចុះពីប្រមាណ ៥៥០,០០០ នាក់ មកសល់ត្រឹមតែ ១៩៤,០០០ នាក់ប៉ុណ្ណោះ ដោយសារតែរងផលប៉ះពាល់ពីជម្លោះការទូត និងបញ្ហាព្រំដែនកាលពីពេលកន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8hXJVeZGO0e9IRabMdnEfC6LxVRzEF770XY0Aoh3dE8Qpm0sP3RJOQ4IaGgGkrOjIrp4vUUrK6K3LLrmoMmeqQhd7soamlz7m5Y-BPodhBD49CGK9mP2aezysCNrR0_LzQ6HNNWX2OdaaEVOd3QrFFwph4okcJ_oV7qoc0PR-PlY6VNr4EkWQ2KH8jOU/s900/photo_2026-05-27_10-27-01%20(2).jpg

អ្នកវិភាគសេដ្ឋកិច្ចបានលើកឡើងថា ប្រទេសថៃកំពុងស្ថិតក្នុងស្ថានភាពគាបសង្កត់ពីរផ្លូវ ពោលគឺពលរដ្ឋក្នុងស្រុកដែលគ្មានការងារធ្វើ មិនអាច ឬមិនព្រមទៅបំពេញកន្លែងទំនេរក្នុងវិស័យពលកម្មធ្ងន់ៗទាំងនោះឡើយ ខណៈដែលវិស័យឧស្សាហកម្មបែបប្រពៃណីក៏មិនអាចដំណើរការទៅមុខរួច បើគ្មានពលករចំណាកស្រុក។ វិបត្តិនេះកំពុងជម្រុញឱ្យសមាគមធុរកិច្ចថៃ ដាក់សម្ពាធលើរដ្ឋាភិបាលឱ្យពន្លឿនការសម្រួលនីតិវិធីច្បាប់ ដើម្បីទាក់ទាញពលករពីប្រទេសជិតខាងឱ្យត្រឡប់ទៅធ្វើការវិញ ដើម្បីសង្គ្រោះសេដ្ឋកិច្ចជាតិ៕

ភោជនីយដ្ឋានឪពុក Dylan Wang ធ្លាក់ចុះ៤០% ខណៈមានមតិស្នើឱ្យដកតារាប្រុសនេះចេញពីរឿងថ្មី

0

ភាពចម្រូងចម្រាសរវាង Dylan Wang និងតារាស្រី Shen Yue បានរីករាលដាលកាន់តែខ្លាំងរហូតធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មរបស់ឪពុកតារាប្រុសរូបនេះជាមួយនឹងមតិយោបល់អវិជ្ជមានជាច្រើននិងការធ្លាក់ចុះភ្ញៀវរហូតដល់៤០%។ ជាងនេះទៅទៀត អ្នកលេងអ៊ីនធឺណិតជាច្រើនបានជំរុញឱ្យផលិតករដក Dylan Wang ចេញពីរឿងថ្មីដែលសម្តែងជាមួយនឹង Meng Ziyi។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaV1vd5_71PlES2Uy4IxeMupxdVMjjRiPlx39kw6cTPVkdOxOzwj3dTNPqrEWor3IYZddlwgJ2Ics9xzM6CU8ljtsnc2I7EgbXq4llDbUbv4HAnds6xvUdlZhK2D4gMYsj1aMSyb59lZ4woUYSup4UQxOqGAv7_d8NU32qnELXs03qXqRR2BfTGQZT148/s1280/image_2026-05-26_10-23-00.png
យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន ភោជនីដ្ឋាន «Di ba you zha» ដែលគេដឹងថាជាហាងអាហាររបស់ឪពុក Dylan Wang បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែភាពចម្រូងចម្រាសទាក់ទងនឹងតារាប្រុសរូបនេះ។ ត្រឹមតែរយៈពេល២ថ្ងៃហាងមួយនេះបានទទួលការវាយតម្លៃអវិជ្ជមានជាច្រើន។ ថ្ងៃទី ២៦ ខែឧសភា ឪពុករបស់ Dylan Wang បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា អាជីវកម្មរបស់ហាងបានថយចុះ ៤០% ដែលប៉ះពាល់ទាំងថ្ងៃទាំងយប់។ ជាងនេះទៅទៀតឪពុករបស់ Dylan Wang បាននិយាយទាំងក្រៀមក្រំថា «ប្រឈមមុខនឹងស្ថានការណ៍នេះ ខ្ញុំមិនដឹងគួរធ្វើអីទេ…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD6sIWzgU_n4EqjpPZgiaq7rycmzijjT7826FbWc1QgjKi_PlUTslEI20-BPI2C8sQ9wItawHI3j_Un2ouJWgz7GmZl39lE_u5-B2hLd4nJH9reg2-vMMCMjS1o-aXliQF3hMyGO0zcCZZDDCQ1DytHjHW8nv5du4vS1Kkmg0vm42QPyx14Hyen62b8RY/s1000/image_2026-05-27_10-46-58.png

ភោជនីដ្ឋាន «Di ba you zha» គឺស្ថិតនៅ Shizhong ខេត្តស៊ីឈួនត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ជាមួយនឹងដើមទុនចំនួន ៣០,០០០ យ័ន។ ព័ត៌មានរបាយការណ៍ប្រចាំឆ្នាំបង្ហាញថា ប្រាក់ចំណូលសរុបរបស់ភោជនីយដ្ឋានចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២១ មានចំនួន ១៧០,០០០ យ័ន ជាមួយនឹងប្រាក់ចំណូលប្រតិបត្តិការសរុបចំនួន ១០០,០០០ យ័ន(ជាង១ម៉ឺនដុល្លារ) ក្នុងឆ្នាំ២០២០។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAc1_HBO6XJp_wUwMzfDsPYaAa6ZRAHDwBcrtSSj2NMKfuw5kJW7lU9D-L9jB3KDwG1VC5Zj3SyQ2fzs3nZHfHUfFNmpnf2R5oUf69lZO0V_ViHHbJpwfbBvG9b8U_F58eR0Uews7CDYez49gMV7EgJB7g0aGG3zYQGQJ64uX5559S-zMRmUqAW8CndqQ/s1080/image_2026-05-27_08-29-21.png
ក្រៅពីរងផលប៉ះពាល់ទៅដល់អាជីវកម្មគ្រួសារមតិសាធារណៈជាច្រើនក៏បានជំរុញយ៉ាងខ្លាំងក្លាឱ្យក្រុមផលិតកម្មនៃរឿង «Empress Reborn» ផ្លាស់ប្តូរតួឯកប្រុស Dylan Wang ចេញពីខ្សែភាពយន្តនេះ។ គណនី Weibo ផ្លូវការរបស់ក្រុមផលិតកម្មត្រូវបាន «វាយប្រហារ» ដោយមតិយោបល់ជាបន្តបន្ទាប់ដែលទាមទារឱ្យមានការផ្លាស់ប្តូរតួឯកប្រុស។ អ្នកទស្សនាជាច្រើនបានអះអាងថា រូបភាព អាកប្បកិរិយា និងរូបរាងរបស់ Dylan Wang មិនត្រូវគ្នានឹងចរិតរបស់ Xie Jingxing នៅក្នុងប្រលោមលោកដើមទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibKOI295-pPYNZcrbizCSoK-PGNA-Iu_PPNIbn9Q9gonvNUIbmsTsDGxRDT0N585eXad6MWsWWYKzFyhwliXMI9kcbZLVW5LWkOfpbzuihA571FC0GJxJ-N46fJIQ22V3keo5ShXwZ1hjpwxzEJVI5xb5bPDsICB5MCX5TcbMoIqUTBKDO48TXZyRAHvg/s1080/image_2026-05-27_08-29-20.png

គួរបញ្ជាក់ផងដែរថា Dylan Wang បានបង្ហាញអារម្មណ៍មិនស្រួលចិត្តរបស់ខ្លួនជាសាធារណៈក្រោយពេលឃើញមតិយោបល់របស់អ្នកគាំទ្រ បន្ទាប់ពីកម្មវិធី The Inn 2026 បានចាក់ផ្សាយ។ ដំបូងឡើយអ្នកលេងបណ្តាញសង្គមហាក់វាយប្រហារទៅកាន់ Shen Yue ប៉ុន្តែបន្ទាប់ពីនាងចេញសូមទោសនិងពន្យល់ហេតុផលមតិទាំងនោះបានបង្វែរទៅកាន់ Dylan Wang វិញ។ មិនត្រឹមតែប៉ុណ្ណោះ តារាប្រុសរូបនេះបានបាត់បង់អ្នកតាមដានរាប់ម៉ឺននាក់នៅលើបណ្តាញសង្គមនិងប្រឈមនឹងរលកមតិពហិការ៕

រូបរាងរបស់ Song Zu Er កាន់តែធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភទៅៗ

0

ថ្មីៗនេះតារាសម្តែង Song Zu Er បានក្លាយជាប្រធានបទក្តៅគគុកនៅលើបណ្តាញសង្គមចិន ម្តងទៀតបន្ទាប់ពីរូបថតថ្មីរបស់តារាស្រីរូបនេះស្ថិតក្នុងសភាពស្គមស្គាំងយ៉ាងខ្លាំងស្ទើរតែហៅថាស្បែកគ្របដណ្តប់ឆ្អឹង។ រូបរាងរបស់តារាស្រីរូបនេះបានបង្កឱ្យមានការអ្នកគាំទ្រកាន់តែព្រួយបារម្ភអំពីសុខភាពរបស់ Song Zu Er ខណៈទស្សនិកជនទូទៅបានខឹងសម្បារទៅលើឧស្សាហកម្មកម្សាន្តចិនកំណត់ស្តង់ដារយ៉ាងតឹងរឹងបែបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-P-J8abUR6hZ38_wSW6NjM3aknQprkyXojZRDRpOErXwmGJkm899pnk4qOOb8q_nApNJ2wUtU7YlsUirkL_saQ2CEJm5S63fPFTvUeCVQgJ5Cud_QpGJyNjZN8_dHL3rB7yLF4jG1TfP4iDT94940PUFf_P3WIYjOR7R2nLAJyfHQP3Mn9iDqT6FBlM0/s1024/image_2026-05-26_16-04-49.png
អ្នកលេងអ៊ីនធឺណិតជាច្រើនបានចង្អុលបង្ហាញថា ដៃ និងជើងរបស់ Song Zu Er មើលទៅស្គមខ្លាំង ខណៈដែលរូបថតខ្លះបង្ហាញពីឆ្អឹងជំនីររបស់នាងយ៉ាងច្បាស់ក្រឡែតតែម្តង។យោងតាមមតិយោបល់តាមអ៊ីនធឺណិត សូម្បីតែខ្សែដៃដែលនាងពាក់ក៏មើលទៅរលុងខុសពីធម្មតាដោយសារតែរាងកាយតូចរបស់នាង។ អ្នកទស្សនាមួយចំនួនក៏បានសម្តែងការព្រួយបារម្ភអំពីជើងរបស់ Song Zu Er ផងដែរ ដោយមនុស្សជាច្រើនបានពណ៌នាអំពីរូបរាងរបស់នាងថាកំពុង «ស្គមគួរឱ្យព្រួយបារម្ភ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_eP1l02HLRYLKJLOJViZnLeHzH_vN0ujRDGqA7OnkiTSEKM40s6R8yFZNnaH1U_HDxN28iNRjl3DbJOdfvCi2dI2fpjTcxsIMrz4sPISAigzlTyhDlnEpgWTI69sYak6eDvgMfNjLVWDxTnwkEZywJ1GCpKONcGMGTtyYtZTMVuKmVEFkCgHAf1sXKBM/s1024/image_2026-05-26_16-04-49%20(3).png

នៅពេលដែលការពិភាក្សាបានរីករាលដាលតាមបណ្តាញសង្គម អ្នកគាំទ្រ និងអ្នកនិយមលេងអ៊ីនធឺណិតបានជជែកវែកញែកថាតើតារាស្រីរូបនេះអាចប្រឈមមុខនឹងសម្ពាធខ្លាំងក្នុងការរក្សារូបភាពជាក់លាក់មួយនៅក្នុងឧស្សាហកម្មកម្សាន្តឬអត់។ អ្នកផ្សេងទៀតមានការព្រួយបារម្ភថាស្តង់ដារសម្រស់ខ្លាំងនៅក្នុងឧស្សាហកម្មកម្សាន្តចិនអាចប៉ះពាល់អវិជ្ជមានដល់សុខភាពរបស់តារាល្បីៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV32DQrwuF7cwyjkWcR2XMqsDwUXYeq_GMUnKmMQUPtei2jsLI1ZuXdC448ofZcyP9jJmzV7tyqtG-YQp79jnzA7H9SewAxDpYwS2dHT0jhD8rJ0HTkSVm05Swhh7M8WBMJsa16Ugs3QL2mMGWJpSX2Q1NljBy9PCiHov4f1brfWAPNVbmL4vKUePsW8s/s1920/image_2026-05-26_16-06-47.png
Song Zu Er ត្រូវបានគេទទួលស្គាល់ជាយូរមកហើយចំពោះរូបភាពនារីរបស់នាង មុខមាត់តូច និងការសម្តែងដ៏មានស្ថេរភាពពេញមួយអាជីពរបស់នាង។ ទោះជាយ៉ាងណាក៏ដោយ ការពិភាក្សាអំពីទម្ងន់របស់នាងបានលេចចេញច្រើនដងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅពេលដែលតារាស្រីរូបនេះបង្ហាញខ្លួនជាសាធារណៈ។ បញ្ហានេះក៏បានបញ្ឆេះការសន្ទនាកាន់តែទូលំទូលាយជុំវិញការរំពឹងទុកសម្រស់មិនប្រាកដនិយមដែលដាក់លើតារាស្រីល្បីៗនៅក្នុងឧស្សាហកម្មកម្សាន្តអាស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSmO006QWBPYqXLar-4D4WmohxwgskUR64QOst_sQ-R42iFTZNG4R4LiyfpYaD-YNGK5mJfG2alKjqL8pkHtuvjDugONT42bhQ4WZ7B0XMWLkDbNlLNQ6ooP59O-7_AoonZSrJ19TXRwtRJJzLT3k1gbF1j8iFoOWnZmPNd_bqjVln7zuy4a80OwaHFpQ/s1024/image_2026-05-26_16-04-50.png

តារាសម្តែងជាច្រើនត្រូវបានគេរាយការណ៍ថាត្រូវអនុវត្តតាមរបបអាហារយ៉ាងតឹងរ៉ឹង ទម្លាប់ហាត់ប្រាណខ្លាំង ឬផែនការគ្រប់គ្រងទម្ងន់ជាបន្តបន្ទាប់ដើម្បីរក្សាស្តង់ដាររូបភាពសាធារណៈ។ អ្នករិះគន់អះអាងថាឧត្តមគតិសម្រស់ «ស្គមខ្លាំង» បានដាក់សម្ពាធយ៉ាងខ្លាំងទៅលើតារាស្រីវ័យក្មេង ដែលជារឿយៗបណ្តាលឱ្យអស់កម្លាំង ឬស្ថានភាពរាងកាយមិនល្អ។ខណៈពេលដែលក្តីបារម្ភនៅតែបន្តកើនឡើងតាមអ៊ីនធឺណិត អ្នកគាំទ្រកាន់តែច្រើនកំពុងអំពាវនាវឱ្យតារាល្បីៗផ្តល់អាទិភាពដល់សុខភាព និងសុខុមាលភាពរបស់ពួកគេជាជាងស្តង់ដាររូបរាងខ្លាំង។ ទោះបីជាមានការពិភាក្សាជាបន្តបន្ទាប់ក៏ដោយ Song Zu Er ខ្លួនឯងមិនទាន់បានឆ្លើយតបជាសាធារណៈចំពោះមតិយោបល់ថ្មីៗទាក់ទងនឹងរូបរាងរបស់នាងនៅឡើយទេ៕

ឡូរីន ថា គុណពៅណា ជាប្រពន្ធគ្រប់តារាប្រុសទាំងអស់

0

ថ្មីៗនេះរូបភាពរបស់ គុណ ពៅណា បានលេចឡើងនៅលើបណ្តាញសង្គមម្តងទៀតបន្ទាប់ពីកម្មវិធីប្រកួតចម្រៀងបានចាក់ផ្សាយហើយត្រូវបានកាមេរ៉ាបានចាប់យករូបភាពរបស់ គុណ ពៅណា។ ស្របពេលរឿងនេះបានរីកសាយភាយឃើញ គុណ ពៅណា អបអរសាទរបេក្ខជនចូលរួមស្រាប់តែ ឡូរីន បានបោះសម្តីថា គុណ ពៅណា ជាប្រពន្ធគ្រប់តារាប្រុសទាំងអស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7F4ny_vRTbGKFrfzpulI3WBsN0NcsWOfNLbNCF9FOefQTIoJ9eRggBDs8qckV5LjDSb7-PYunvrmzjUtPknockq4uqf1UdTEwbegOYWvBU1zUO36hXDf7VHB6LLsgtifGn9gjatcaMfpUpBuURC6qvxbDjCvr-rb7ExPXNYQcMnOVrf2qrFxMF0k-Knc/s2048/image_2026-05-27_09-13-11.png

ប្រិយមិត្តមួយចំនួនដែលតាមដានវិស័យសិល្បៈក្នុងស្រុកប្រាកដជាបានដឹងខ្លះៗមកហើយទៅលើបុគ្គល គុណ ពៅណា ដែលមានរឿងចម្រូងចម្រាសយ៉ាងខ្លាំងជាមួយនឹងតារាចម្រៀង លីម តិចម៉េង កាលពីកន្លងមកនេះ។ មិនត្រឹមតែម្ចាស់ពានរូបនេះប៉ុណ្ណោះទេដែលមានរឿងរកាំរកូសជាមួយប៉ុន្តែតារាប្រុសជាច្រើនទៀតក៏ត្រូវ គុណ ពៅណា បង្ហោះរូបបញ្ជាក់ពីទំហំស្នេហាដូចគ្នា យូហៃ ថេណា វណ្ណដា ជី ដេវីត និងតារាប្រុសផ្សេងទៀតតែតារាប្រុសទាំងនេះមិនបានចេញមកតបតឬបានបង្ហាញសកម្មភាពអ្វីនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvO_4rpLiyfuab66DTgLof2kHIMO042XO1IV2T0mZH_hR-WLjFvVpzSvUD481JkRIlv0JRP3kKHQeaw-9yuAmBb9A6Xvc5tDWQLAOWl2H8bJ1xfQBfNpwBxe9JMdVUtIsBDChdV86DnuyPpA_zJzOuBOQ7NvOxgiALzv7oQyGdqc16tmCBXBt87RQhsag/s960/image_2026-05-27_09-07-49.png

យ៉ាងណាមិញនាពេលថ្មីៗនេះកម្មវិធី x factor Cambodia រដូកាលទី២ បានចាក់ផ្សាយសប្តាហ៍របស់ខ្លួនដោយទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនគួរឱ្យកត់សម្គាល់។ ភាពភ្ញាក់ផ្អើលក្រៅពីបេក្ខភាពចូលរួមប្រកួតគឺទស្សនិកជនដែលចូលរួមទស្សនាម្នាក់ដែលគេដឹងថាជា គុណ ពៅណា។ តាមរយៈវីដេអូមួយគេបានឃើញកាមេរ៉ារបស់កម្មវិធីបានតម្រង់ទៅបង្ហាញពី គុណ ពៅណា ដែលកំពុងទះដៃអបអរសាទរបេក្ខជនស្រស់សង្ហាម្នាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVf0AYCbuWX4ZPQrfmgriXxp4Mo-TRKj5SnOplKnQR-BsmgXgmdrRAzyfMZ6wl3kFCmY-sQZyypLDDbbGgksw0bO4Jw6hvednWeIkssTh46o7x8UIuwBsdbxT4PRdDkP3HIWufi1km_P4XjwD80IQSjHt-kFtqr3WOQu8t2jfwUOPrBIcPu_PHIS36mI0/s2048/image_2026-05-27_09-13-09.png
វីដេអូដែលរីករាលដាលនៅលើបណ្តាញសង្គមនេះបានជំរុញឱ្យស្រីស្អាត ឡូរីន ស្រាប់តែចែករំលែកបន្តដោយភ្ជាប់មកជាមួយនឹងការលើកឡើងថា «តារាប្រុសទាំងអស់ជារបស់ចែ ជាប្តីចែទាំងអស់ គុណ ពៅណាប្រពន្ធគ្រប់តារាប្រុស»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih1EX-qJXb1W-zsZR-gCmox8BewTx4bDqbdYOxaFzfs8rBXlcwXzP0fnENlxWmL9xYGhBLrttNvLHCGsykPe5MvulCwMd_0yvZYw35uLwuVBEp56wCZh-BkXKGurpuhSjfi3f2Xi4Efe6Aw-BHYl3zKw36bPVB2SqR-CeLxJhGTxLkbshQ4WaXfDR42yk/s1290/image_2026-05-27_09-13-05.png

គួរបញ្ជាក់ផងដែរថា ឡូរីន នៅតែបង្ហាញភាពស្រស់ស្អាតរបស់ខ្លួនទៅកាន់អ្នកគាំទ្រជាមួយនឹងរាងដែលស្រស់ស្អាតជាទីប្រាថ្នារបស់នារីៗជាច្រើន។ ងាកទៅកាន់ជីវិតឯកជនវិញចាប់តាំងពីមានពាក្យចចាមអារ៉ាមបែកគ្នាជាមួយនឹង វណ្ណដា មកគេពុំដែលឃើញអ្នកទាំងពីរនៅជាមួយគ្នាឡើយ។ ស្ថានភាពនេះបានជំរុញឱ្យអ្នកគាំទ្រគិតថាពួកគេប្រហែលជាបែកគ្នាមែនទែនហើយ៕