Home Blog Page 599

“ផ្លែល្មុត”ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាព ហួសពីការស្មាន!

0

ល្មុត គឺជាផ្លែឈើត្រូពិចដែលមានរសជាតិផ្អែមឆ្ងាញ់ សម្បូរទៅដោយសារជាតិចិញ្ចឹម រ៉ែ កាកសរសៃ និងវីតាមីនជាច្រើន ដែលផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពជាខ្លាំង នៅពេលដែលយើងទទួលទានវា។ ល្មុត ក៏ជាផ្លែឈើធម្មជាតិ ដ៏ពេញនិយមមួយ ត្រូវបានគេយកទៅប្រើប្រាស់ក្នុងពិធីមង្គលការ និងពិធីបុណ្យទានផ្សេងៗផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil44CxVIlispqQWvByIx_5h1YoVMfxgwqDz9XUsZ4HAmi2ELyLqLdbvDDn-n8yER1yWy94WJuH4pGUwKrnPU0u0F9q2E0D6qdyRNgwNo9Lq2ln8ep4nnZmfkjtVBLXVmbmEFtuqXZznL-jfINTy6YmUifdkkPF2i5mqKPPFdxfQIOrQs1RoGU4x9DC5e28/s600/image_2025-02-21_13-25-09%20(2).png

យោងតាមវេជ្ជបណ្ឌិតសុខភាពវៀតណាម បានឱ្យដឹងថា ផ្លែល្មុតអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពដូចជា៖

១.សម្បូរជាតិកាកសរសៃខ្ពស់ សម្រួលដល់ការបន្ទោរបង់ ថែមទាំងត្រូវបានប្រើជាថ្នាំសម្រួល និងព្យាបាលដល់ការទល់លាមក រួមទាំងអាចប្រឆាំងជម្ងឺមហារីកពោះវៀនធំបានទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWvl67ajpZU4U9i9uNivS7KKhLYWoFEK1JkyJeDeY_EoxtUzaQ7sNlguq-g6fDXlw5g4hKwXLjPLJoz4Zo94G2IyLj1G_k33CfbkpSDgwcD-AvN0Q8Qzv73htmGFBIvmNc5pXWrd0HTfnpJv3tury9rfZY53YqZXpkUcTIJLP-hzmIiIAK0xxMxZ9iBd_v/s880/image_2025-02-21_13-25-09%20(3).png

២.មានវីតាមីន A ល្អសម្រាប់ភ្នែក ជំនួយដល់កែវភ្នែករក្សាភាពភ្លឺច្បាស់ ប្រឆាំង និងសម្លាប់រ៉ាឌីកាល់សេរី ដែលបង្កឱ្យខូចខាតដល់ប្រស្រីភ្នែក។

៣.ផ្លែល្មុតផ្ទុកវីតាមីន B ដែលជំនួយដល់កោសិកាធ្វើឱ្យក្មេងជាងវ័យ និងផ្ទុកវីតាមីន C ដើរតួនាទីប្រឆាំងអុកស៊ីតកម្មក្នុងការសំលាប់រ៉ាឌីកាល់សេរី ក៏ដូចជាបង្កើនប្រព័ន្ធភាពស៊ាំក្នុងរាងកាយការពារពីជម្ងឺផ្សេងៗ ព្រមទាំងល្អសម្រាប់ស្បែកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPzdv5qglYGbkNdCqJXx7sVMlO-BYtfpgQRq-Z9BWpzpPRY8EkVyQxQeMQUi16vzVDA_e2UCUG8yyIzeaXxStgXmPFKBXcB41voII7pO127Q0JexiMTqa_ZXxVaHyx9N1ri0e_cheqKOFFjDBoUjb71LeR_6ux1L74z4ntS1LXccFOK6MrkT2K9jAXUoyg/s720/image_2025-02-21_13-25-09.png

៤.សម្បូរសារជាតិកាល់ស្យូម ដែលជួយធ្វើឱ្យឆ្អឹងរឹងមាំ និងកាត់បន្ថយជម្ងឺរលាក់សន្លាក់ឆ្អឹង។

៥.សម្បូរសារជាតិចិញ្ចឹមដូចជាដែក ផូស្វ័រ និងអាស៊ីដហ្វលែត ដែលជួយជម្រុញដល់ការបង្កើននូវគ្រាប់ឈាមក្រហម ធ្វើឱ្យអ្នកចៀសផុតពីជម្ងឺស្លេកស្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5DCvjDAXKqQTGAdH5mg5UY7w2Wv3PzGdEmbuEpyKFm0Nic-9FsKpT3qQU8lT1VuHJdZp74cYQDo6CQF_9FA7w4_xajm1Zc400rOonZ-jCIzOlr-tlKK9GkEMUc49AIFi-YXMplO-bPu1oIXAQphOGBzwnziDI4TAPyv7GHLZjucocshVpck67QlNKyHDZ/s880/image_2025-02-21_13-25-10.png

៦.ផ្ទុកសារធាតុជួយឃាត់ឈាម ដូច្នេះពេលអ្នកមានរបួស ឬជួបគ្រោះថ្នាក់ ត្រូវញ៉ាំល្មុតឱ្យបានញឹកញាប់។

៧.ចំពោះអ្នកជួបប្រទះបញ្ហាគេងមិនលក់ អាចទទួលទានផ្លែល្មុត ដើម្បីដោះស្រាយបញ្ហានេះ ព្រោះផ្លែល្មុតផ្ទុកសារធាតុដែលជំនួយឱ្យឆាប់គេងលក់៕

តួកគីបិទសាលារៀន និងលុបចោលការធ្វើដំណើរតាមយន្តហោះដោយសារព្យុះព្រិលបោកបក់ខ្លាំង

0

ប្រទេសតួកគី ៖ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ព្យុះព្រិលបានបោកបក់យ៉ាងខ្លាំងមកលើប្រទេសតួកគី ដែលធ្វើឱ្យរដ្ឋាភិបាលបញ្ជាឱ្យបិទសាលារៀនជាច្រើនកន្លែង និងហាមពលរដ្ឋចេញក្រៅផ្ទះ បើគ្មានការងារចាំបាច់ ។ លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍នានាបានប្រកាសផ្អាក ឬលុបចោលការធ្វើដំណើរតាមយន្តហោះទាំងអស់ ដើម្បីរង់ចាំឱ្យអាកាសធាតុល្អប្រសើរឡើងវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibz6YeW241SWMgOpuvIlLO1MTMLB5t3DCmdEsegJsgdSNbt578EU8jU8Xey_C9iO6CkSCaiTK8ubJk9IiJ_x7UwL8fSFm9k9rvzc973v2H8jbdlWOtbbZgO_U2YGYnJl6kqqOvPV5Tso8NW0-6RJEQttGrMU5WERbCkN-1obNQsQNmCBJJXn1b27QBQtrh/s1920/image_2025-02-21_13-20-51.png
ពលរដ្ឋតួកគីពុំអាចធ្វើដំណើរនៅតាមផ្លូវនានាបានទេ ហើយពួកគេក៏សម្រុកមកជិះរថភ្លើងក្រោមដីរហូតដល់កកស្ទះ ។ វីដេអូដែលបានផ្សព្វផ្សាយក្នុងបណ្តាញសង្គម គេបានឃើញមនុស្សជាច្រើននាក់ឈរប្រជ្រៀតគ្នាយ៉ាងណែន និងពិបាកដកដង្ហើមនៅស្ថានីយរថភ្លើងក្រោមដីក្នុងទីក្រុងអ៊ីស្តង់ប៊ុល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgNd2o1lv1yg1ZKIkO3EVyoZaROFfIY7XJ9wdkWI_Lc52yRjQ-8Jvab79oJAVRxaszcb18lKUpDs5qy5F2FMNrHAkKTKqz5vRoQQ5XHGwcGk3hcw0VrRa86G7bjplP4oAymOpc23cyL-SD7Ya-40sIolUahPldh5AnppRs18oXXRh5psF-BFZKN-hI_6lk/s1600/image_2025-02-21_13-20-52.png

ព្យុះព្រិលធ្វើឱ្យផ្លូវនានានៅប្រទេសតួកគីគ្របដណ្តប់ទៅដោយព្រិល ខណៈសាឡាងដឹកអ្នកដំណើរបានផ្អាកបណ្តោះអាសន្ន ។ ហេតុនេះ ពលរដ្ឋក៏សម្រេចចិត្តធ្វើដំណើរតាមរថភ្លើងក្រោមដីជំនួស និងធ្វើឱ្យស្ថានីយរថភ្លើងក្រោមដីនីមួយៗមានអ្នកដំណើរណែនណាន់តាន់តាប់ ឈរប្រជ្រៀតគ្នា ដើរទៅមុខលែងរួច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjscVr1fbQpyO3AaNgNTuc8MO1mYyyo7ogo5c4QZfHfXixVpWuagdhyphenhyphenrCjdcR59u5QorPsI84RWVJf2KnqA2BeSvVdKw17nSVLSkEEVLonn4QxwcpVHO2KDuYEaGT_PiFVS4YyajZ5jqiOxNZ-pm2J6TxRl9SvPL2qJVvYH2ky6U88KTTmaOwMKVxXr4WEK/s1800/image_2025-02-21_13-20-54.png

សារព័ត៌មានបរទេសរាយការណ៍ថា ព្យុះព្រិលបានបោកបក់យ៉ាងខ្លាំងមកលើទីក្រុងអ៊ីស្តង់ប៊ុល ធ្វើឱ្យរថយន្ត និងម៉ូតូជាច្រើនគ្រឿង ដែលគ្មានកង់ពិសេសសម្រាប់បើកបរលើព្រិល រអិលធ្វើដំណើរទៅមុខលែងកើត ។ ពលរដ្ឋជាច្រើនបានចតយានជំនិះរបស់ពួកគេនៅចិញ្ចើមផ្លូវ និងដើរទៅផ្ទះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikW0DxZCwk9khl_k3ZSHuxGzmdW4ZKNvOflP48Z33ezmuwmSeuKALnqYE7xy0t_oZx5WHdTy9-tE6zIUV8urjuTGQvzy3om31TAmVL1Am5QHlV-cy53Jzvi8l5erTgH5D7VopBqN8TdgwKAqmMS4pTmxJMBL7rPQVcfj0Q8n_V2DEYS_QGWK9H9lTrHhSe/s1880/image_2025-02-21_13-20-55.png

ពលរដ្ឋម្នាក់រៀបរាប់ថា ផ្ទះខ្ញុំនៅឆ្ងាយពីទីនេះត្រឹមតែ៥០០ម៉ែត្រ ប៉ុន្តែខ្ញុំពុំអាចបើករថយន្តទៅផ្ទះបាន ដោយសាររថយន្តគ្មានកង់ពិសេសសម្រាប់បើកបរលើព្រិល ។ ខ្ញុំគ្មានជម្រើសទេ ក្រៅពីការអង្គុយរង់ចាំក្នុងរថយន្ត ។ បើព្រិលនៅតែធ្លាក់ខ្លាំង ខ្ញុំនឹងដើរទៅផ្ទះ ហើយចតរថយន្តនៅទីនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8-Kl-XFwtrBHRKRAPhQPon_VXI0d8PIrb6h9I-yPQEBhwR7p-qQgTI_fKCSWIe7dhibNj1jrPIu2XT8XXIggttAPDv5IJIRrAOJr9T0KFHzBR3bhq-K5S9neioTLPjSTOA9JJomaj_Dnw8GcIxUZVjFOfQIhVC5sXX3PVHw88Ics0uUG6stVOugbgtbTD/s3000/image_2025-02-21_13-20-56.png

រីឯពលរដ្ឋម្នាក់ទៀតប្រាប់ថា ផ្លូវនានាពិបាកធ្វើដំណើរខ្លាំងណាស់ យើងមានបញ្ហាច្រើន ធ្វើអ្វីពុំបានទេ ប៉ុន្តែយើងក៏ត្រូវប្រកបការងាររកស៊ីចិញ្ចឹមជីវិតបន្តទៀត ៕

ចែកគ្នាដឹង ដើម្បីសុខភាពខ្មែរយើង! វៀតណាមស្វែងរកទីផ្សារថ្មីលក់ទុរេនបន្ទាប់ពីប្រទេសចិនលែងទិញទុរេនខ្លួន ក្រោយរកឃើញផ្ទុកសារធាតុគីមី និងជ្រលក់ថ្នាំពណ៌ ប៉ះពាល់សុខភាពធ្ងន់ធ្ងរ

0

ប្រទេសវៀតណាម ៖ មន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមកំពុងព្រួយបារម្ភពីការរកទីផ្សារថ្មីលក់ទុរេន ដោយសារចិនលែងទិញទុរេនវៀតណាមច្រើនដូចមុន ក្រោយចិនរកឃើញថា ទុរេនវៀតណាមមានផ្ទុកសារធាតុគីមី Cadmium និងជ្រលក់ថ្នាំពណ៌ Basic Yellow 2 ដូចទុរេនថៃ ។ ហេតុនេះ ចិនបានកាត់បន្ថយការនាំចូលទុរេនវៀតណាមយ៉ាងច្រើនដើម្បីកុំឱ្យប៉ះពាល់សុខភាពពលរដ្ឋរបស់ខ្លួន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2RqPU5MbeMtjAffNj_WoHQCOcEVG1jkftUteVp-E1mynxX7Yf9j4Tr1UgJaX3czj3U_QyMiVZCf4G2r4v9yZxYabzzvaxEbrxL0dCm1eFKpFDiXrVNUDnCqZtOsNttDCzp_VCW1mJ9d8ta7mp2-2GwM3_J2KXKwPC_Up3iJhaM4a8MXiPVywHB6YNogMS/s960/image_2025-02-21_11-08-39%20(2).png
តាមទិន្នន័យរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមឱ្យដឹងថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ការនាំចេញទុរេនវៀតណាមទៅចិន បានធ្លាក់ចុះយ៉ាងខ្លាំងរហូតដល់៨០% គឺវៀតណាមបាននាំចេញទុរេនត្រឹមតែ៣,៥០០តោនប៉ុណ្ណោះ ។ ការនាំចេញទុរេនវៀតណាមធ្លាក់ចុះបានប៉ះពាល់ដល់ប្រាក់ចំណូលដែលវៀតណាមទទួលបានពីការនាំចេញបន្លែ និងផ្លែឈើ ស្មើនឹង៤១៦លានដុល្លារអាមេរិក នៅខែមករា ឆ្នាំ២០២៥ គឺធ្លាក់ចុះ១១.៣% បើប្រៀបធៀបប្រចាំខែ និងធ្លាក់ចុះ៥.២% បើប្រៀបធៀបជាមួយឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc4wKiJ5zi1s_TAWFGcn7oh77o0DM00ocz473d1YQe5dGmQHNLSmmCN79bKBon5Qgo8G6B_1vPAGunwglaBhOLvPuSi8gvYjoLHuJFWwIoyGNoR_CHzAKO2G0lvk3LWJxYCB5LDey1awUVMBVy4DDUqaLhhhq4uJz3wK0IUgll_5dazmUU9oVloeKCHbvv/s1200/image_2025-02-21_11-08-39%20(3).png

ការនាំចេញទុរេនវៀតណាមទៅចិនធ្លាក់ចុះ គឺបណ្តាលមកពីវិធានការត្រួតពិនិត្យគុណភាពទុរេនរបស់ចិនកាន់តែតឹងរ៉ឹង ហើយចិនរកឃើញថា ទុរេនវៀតណាមស្ទើរទាំងអស់មានផ្ទុកសារធាតុគីមី Cadmium និងជ្រលក់ថ្នាំពណ៌ Basic Yellow 2 ដូចទុរេនថៃ ។ តាំងពីដើមឆ្នាំ២០២៥ ចិនបានកំណត់ឱ្យប្រទេសនាំចេញទុរេនទាំងអស់ត្រូវភ្ជាប់លិខិតបញ្ជាក់ការទទួលស្គាល់គុណភាពទុរេន ហើយធ្វើឱ្យការនាំចេញទុរេនវៀតណាមទៅចិនយឺតយ៉ាវយ៉ាងខ្លាំង ។ លើសពីនេះ ទុរេនវៀតណាមជាច្រើនបានកកស្ទះនៅព្រំដែន ដោយសាររង់ចាំលក្ខខណ្ឌការត្រួតពិនិត្យឯកសារគុណភាពទុរេនយ៉ាងតឹងរ៉ឹង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZTBTvfG2QFPXsN6ssuyTl3HdN0h0pIf4pbXZok6zytvtDyhmMxn5O7Rr0HzIG9IYrOOsvf1m7XxvjI-H1pi0xVSWz0qxTOrZP5y11HMh4L-yDO-Fo9uhzLcxkmlTMdYDQiKyFgNcCFeWhNphpd6QXzPcMfceFQz9j8Zq8gDzSsQHX2_Jypp_ZnOwOvNX1/s830/image_2025-02-21_11-08-39.png

Phan Thi Men គឺជា CEO របស់ Sutech Science and Technology Consulting និយាយថា ការត្រួតពិនិត្យគុណភាពទុរេនយ៉ាងតឹងរ៉ឹងរបស់ចិន បានធ្វើឱ្យការនាំចេញទុរេនវៀតណាមធ្លាក់ចុះយ៉ាងខ្លាំង ហើយថ្ងៃខ្លះ វៀតណាមពុំអាចនាំចេញទុរេនទៅចិនបានទេ ។ រីឯអនុរដ្ឋមន្ត្រីក្រសួងកសិកម្មវៀតណាមប្រាប់ថា ចិនត្រួតពិនិត្យគុណភាពទុរេនវៀតណាមជាច្រើនដំណាក់កាល ហើយក្រសួងកសិកម្មវៀតណាមបានស្នើទៅមន្ត្រីស្ថាប័នពាក់ព័ន្ធពិនិត្យគុណភាពទុរេនឡើងវិញមុនពេលនាំចេញទៅចិន ជាពិសេស ពិនិត្យរកសារធាតុគីមី ដើម្បីឱ្យត្រូវតាមស្តង់ដារកំណត់របស់ចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVih7AJAcroTz8g0VImxIFnpOuvzNQHW6q8R5piKnjHFsef-0mf9LnoufnDtNcCkDGcee3S8iSq0ba1F9iBpxxgL7Rj103xaRCUzhpdU_KGZDageRnKj4agZ2YyfbvALzN0KYOiyaOFqXmVwZyQUahyphenhyphenapJra1Hn85IMFiDFRwRYpL_mLlwaOgMKN5vdByo/s1280/photo_2025-02-21_11-04-19%20(2).jpg

បច្ចុប្បន្ន រដ្ឋាភិបាលវៀតណាមកំពុងចរចាជាមួយចិនអំពីលក្ខខណ្ឌនាំចេញទុរេន ដើម្បីឱ្យចិនជួយកាត់បន្ថយលក្ខខណ្ឌការពិនិត្យគុណភាពទុរេន និងបង្កលក្ខណៈងាយស្រួលក្នុងនីតិវិធីគយ ។ ជាមួយគ្នានេះ ក្រុមហ៊ុននាំចេញទុរេនវៀតណាមមួយចំនួនកំពុងស្វែងរកទីផ្សារថ្មីៗក្រៅពីចិន ដើម្បីបញ្ចេញទុរេនវៀតណាមយ៉ាងច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv5Yhcd-VEAwMintwqiNLkSZbee-Q6RYAU6dPc3w4WW5wUyTGVTY4epzOQGwjzPtQOBPshdDMRz2NGcucMgL1YVOR1_rWFVFNCPBNR60g3Ez5sJW5ttn8Sf6jVj2wGz8dtmBSasF8Sadm-aaIe1EZ8tZJQXysvrfxdTmdxe66XzEqMmVwPRJzdaEIUspWV/s1200/photo_2025-02-21_11-04-19.jpg

វៀតណាមមានចម្ការទុរេនប្រមាណ ១៦ម៉ឺន ៩ពាន់ហិកតា ដែលធំជាងផ្ទៃដីដែលរដ្ឋាភិបាលកំណត់នៅឆ្នាំ២០៣០ រហូតដល់២ដង ខណៈចំនួនដើមទុរេនទើបធំលូតលាស់ និងដើមទុរេនអាចប្រមូលផល ក៏បានកើនឡើងដែរ ។ មហាជនសន្និដ្ឋានថា ចិនលែងទិញទុរេនវៀតណាមច្រើនដូចមុនក្រោយរកឃើញផ្ទុកសារធាតុគីមី និងជ្រលក់ថ្នាំពណ៌ គឺវៀតណាមអាចនឹងបញ្ចេញទុរេនទាំងនេះមកលក់ឱ្យប្រទេសជិតខាង ៕

Selena Gomez ទិញផ្ទះតម្លៃ៣៥លានដុល្លារជាមួយគូស្នេហ៍

0

ប្រព័ន្ធផ្សព្វផ្សាយ TMZ បានរាយការណ៍ថា Selena Gomez និងគូស្នេហ៍ Benny Blanco បានទិញផ្ទះជាមួយគ្នាកាលពីខែធ្នូ ឆ្នាំ២០២៤ ក្នុងខែដែលពួកគេបានប្រកាសពីការភ្ជាប់ពាក្យរបស់ពួកគេ។ ផ្ទះនេះមានតម្លៃ ៣៥ លានដុល្លារដែលជាការទិញដ៏ថ្លៃបំផុតនៅក្នុងឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ0CRw1oX-iQo1ykX129WeQEnNgPBVb5oZWTv33NX4p5n_2yuVyLqzsrbIImR61WLUCM0xEd5SEhUE00SAIH9LnRUfWfLUys0AtLq55VNSdHg80MVI0WCt2qm4YNgdOUWYEEEO4TPAG3zFlxYkhpsiRDI386QpGRYylsiCCosYtVIDjQ96P9k-5tlE4EZ1/s920/image_2025-02-20_11-17-24.png

វីឡាតម្លៃរាប់លានដុល្លារនេះត្រូវបានសាងសង់តាមបែបអេស្ប៉ាញ មានបន្ទប់គេង ៧ បន្ទប់ទឹក ១២ ។ លើសពីនេះ អចលនទ្រព្យដ៏ប្រណីត និងធំទូលាយនេះ ក៏មានបណ្ណាល័យ ផ្ទះកញ្ចក់ កន្លែងហាត់ប្រាណ អាងហែលទឹក ។ ផ្ទះនេះធ្លាប់ជាកម្មសិទ្ធិរបស់អ្នកដឹកនាំរឿងហូលីវូដដ៏ល្បីល្បាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSsR5jUgzoCtKfpZOBtynWiaJ8A3XG5BPQ-wpyL0QqSThyphenhyphenjnmIwxgIUpHtGVhz-nniJSTSJcvATJ2eLu6HYHTqAPRRMcZSgY0sjMYXxPfMU-Ze9icFFlXbwaRSz5lzwtDfeS6tp4OnGemlQ3tQYIaP6BZe9h6_QBi5QPYwpiTDP42JkUJpk7zjg-vZizyB/s2048/image_2025-02-20_11-17-21.png

Selena មានទំនាក់ទំនងស្នេហាជាមួយ Benny Blanco តាំងពីខែមិថុនា ឆ្នាំ២០២៣ បន្ទាប់ពីរាប់អានគ្នាជាមិត្តស្និទ្ធស្នាល និងសហការជាមួយគ្នាជាច្រើនឆ្នាំ។ យោងតាមការលាតត្រដាងរបស់ Selena និង Benny គូស្នេហ៍មួយគូនេះបានផ្លាស់ទីលំនៅជាមួយគ្នាជាយូរមកហើយ។ នៅក្នុងការសន្ទនាជាមួយទស្សនាវដ្ដី People កាលពីឆ្នាំ២០២៤ Benny បាននិយាយថា អ្វីដែលលោកចូលចិត្តធ្វើរាល់ថ្ងៃគឺក្រោកពីព្រលឹមជាមួយ Selena ។ តន្ត្រីករវ័យ ៣៧ ឆ្នាំរូបនេះបានសារភាពថា «ជារៀងរាល់ថ្ងៃជាមួយ Selena គឺជាថ្ងៃដ៏ល្អបំផុតនៃជីវិតរបស់ខ្ញុំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiZn8Rki46UY5Hqe-dkk-CMXpfWFrZ3pAVDTg7tZmYD91X3-j-FWZ-L5ozrYKSFpDHv15OLNYL3QaDx-BLHNOQKHsLRbCRYMauU3O83C_IpDoL6ZpzIfubIFkL0RIFQZGYZavteMi-sGmDqXOyy6YeIhkD3ZGPA7jHOdl3-_XLQH-z_B1RWRgAkgqVA5DV/s1536/image_2025-02-20_11-17-14.png

កាលពីមុន Benny បានចែករំលែកនៅក្នុងកម្មវិធីជជែកមួយក្នុងខែឧសភា ឆ្នាំ២០២៤ ថាលោកសុបិនចង់មានផ្ទះ និងកូនជាមួយ Selena ។ នៅថ្ងៃទី១២ ខែធ្នូ Selena បានប្រកាសភ្ជាប់ពាក្យជាមួយ Benny Blanco ហើយបានបង្ហាញរូបថតជាច្រើនសន្លឹកដែលពាក់ចិញ្ចៀនភ្ជាប់ពាក្យ។ ចិញ្ចៀននោះមានតម្លៃប្រហែល ១ លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj5UY0RY5WHx9ZNcui9C7MHVsRddYdB8MPeoXwUi176V4uzjc9h_edjBn6E0J-BDS5FF83Jwg-9X2fQjRyg4Y7uH7lp_weWtoJSm35esMFRn9h2m1HCF2Bufzdf39msDmgDsPaqr6znR8VHRisd5noYcp19CBAFCPGRtFbxn8ccATk3Y8lqQiYcKhFm2Sm/s1536/image_2025-02-20_11-17-13.png

នៅថ្ងៃបុណ្យនៃក្តីស្រលាញ់ថ្ងៃទី ១៤ ខែកុម្ភៈ គូស្នេហ៍តារាមួយគូនេះបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលនៅពេលដែលពួកគេបានប្រកាសថាពួកគេនឹងចេញអាល់ប៊ុមរួមគ្នាមួយដែលមានឈ្មោះថា I Said I Love You First ។ អាល់ប៊ុមនេះប្រាប់ពីរឿងរ៉ាវស្នេហារបស់ Selena និង Benny ហើយគ្រោងនឹងចេញនៅថ្ងៃទី ២១ ខែមីនា៕

អ្នកពូកែចាប់មូសត្រៀមរាប់លុយឱ្យហើយទៅ! ហ្វីលីពីនបង្កើតកម្មវិធីឱ្យពលរដ្ឋចាប់មូសប្តូរយកលុយ

0

ប្រទេសហ្វីលីពីន ៖ នៅខែកុម្ភៈ ឆ្នាំ២០២៥ អាជ្ញាធរសង្កាត់មួយនៅកណ្តាលទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន បានបង្កើតកម្មវិធីឱ្យពលរដ្ឋចាប់មូសប្តូរយកប្រាក់ ហើយ អាជ្ញាធរនឹងផ្តល់ប្រាក់ឱ្យពលរដ្ឋណាដែលចាប់មូសបានចាប់ពី៥ក្បាលឡើងទៅ ដើម្បីកាត់បន្ថយការឆ្លងរាតត្បាតជំងឺគ្រុនឈាមក្នុងសង្កាត់ដែលមានពលរដ្ឋរស់នៅច្រើន ។ កម្មវិធីនេះបង្កើតឡើងក្រោយពីជំងឺគ្រុនឈាមបានឆ្លងរាតត្បាតខ្លាំងនៅប្រទេសហ្វីលីពីន និងមានពលរដ្ឋស្លា.ប់ ២នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTvCpQd4mnr6OM7J2PNnn56X1j-rpmiGjN8GXcLtA09n26KfDxi7i3sIpYpeq9HaX_IafEPcsABGLr4o0AvXOzyUTYNb6MQjU_VdsYhI2z1zugN-E2opDu1ZOQhgmOzocXOkdOZ1XhUIr5VJuuA8ipDQjRI1vU8QjJvyBtrV8QBazamT3S7-PkC9FZHNmB/s1920/image_2025-02-21_09-58-18.png

អាជ្ញាធរសង្កាត់និយាយថា ប្រាក់រង្វាន់សម្រាប់ផ្តល់ឱ្យពលរដ្ឋចាប់មូសបាន គឺជាប្រាក់ដែលអាជ្ញាធរទុកសម្រាប់រៀបចំការអភិវឌ្ឍនានាក្នុងសង្កាត់ ដូចជា ៖ ការបោសសម្អាតផ្លូវថ្នល់ និងកម្ចាត់ជម្រកមូស ។ បើពលរដ្ឋចាប់បានមូស៥ក្បាល ពួកគេនឹងទទួលបានប្រាក់ចំនួន១ប៉េសូ (ឬ០.០១៧ដុល្លារអាមេរិក) ហើយអាជ្ញាធរនឹងប្រគល់ប្រាក់ឱ្យពលរដ្ឋ មិនថាពួកគេចាប់បានកូនមូស ឬមូសធំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfrZwmru3F4F1syhhC4sGKZ3nmfZhJBlxFJiLOXFGR4Wsc6Y87nAhaM7yhQkciXuczdXjrI5eYndqtkyfiO5xuy1KYdraIanj0XI6CO2MlOxgQSBh6iAelmS3Ig0Z6Ilo-OBVilh2K00Hb7ElAiYINl_i54ofdgN53a7w_A0h6DFx0Tw9iTtWUcR2Fe6Ir/s3872/image_2025-02-21_09-58-19%20(2).png
ក្រោយពីចាប់មូសបាន ពលរដ្ឋជាច្រើននាក់នាំគ្នាឈរតម្រង់ជួរដើម្បីយកមូសរស់ និងមូសងាប់ ដែលពួកគេច្រកក្នុងឧបករណ៍ផ្សេងៗមកប្រគល់ឱ្យអាជ្ញាធរ ហើយអាជ្ញាធរនឹងរាប់ចំនួនមូស ។ ក្រោយពីប្រគល់ប្រាក់ឱ្យពលរដ្ឋរួចហើយ អាជ្ញាធរនឹងប្រមូលមូសរស់ ទៅកម្ចាត់ចោលដោយប្រើប្រាស់កាំរស្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkIXJ056gyen5Ho6YAAingCYJ9uPTk1lQiIjaRJAhn5BG7HAoFRN48CM4xWOWG8F37jPGAwGhPJhq0g5CKJCEqiiof16x8fvVSyTIEWDQKmlDn7cgWh1Ue8hSt47wStuet7OaVYYIT-NhPOHO5vAjJN0lUu00ZIdXZUZ0DnndQXCGYpSaWluzAv6PB5Ihj/s750/image_2025-02-21_09-58-19.png

កម្មវិធីឱ្យពលរដ្ឋចាប់មូសប្តូរយកប្រាក់នេះ បានទទួលការកោតសរសើរពីក្រសួងសុខាភិបាលហ្វីលីពីនថា គឺជាគំនិតដ៏ល្អមួយដើម្បីកាត់បន្ថយការឆ្លងរាតត្បាតនៃជំងឺគ្រុនឈាម ប៉ុន្តែក្រសួងសុខាភិបាលពុំបានបញ្ជាក់ថា តើកម្មវិធីចាប់មូសអាចជួយកាត់បន្ថយការឆ្លងជំងឺគ្រុនឈាមដែរបានកម្រិតណា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPO_jxfLfBTQeAEUViDVkokCTGaNf45EsVfD0slwF5let5zCOf_9ESCIgz1uCjgzSrBl2NjjfOO_YL41JUWtEitXF9grWGMIYgA2fRrpxgGCRy6g8zDYg9tl2qZsYmHo6CpzKTrcYEXshkuDUfHpmes4L-wXVbbhuCvZ48iQGAKdJCYLpzDJvYvKdLz45p/s2880/image_2025-02-21_09-58-25.png

ពលរដ្ឋហ្វីលីពីនមួយចំនួននិយាយថា អាជ្ញាធរសង្កាត់បង្កើតកម្មវិធីនេះល្អដើម្បីឱ្យពលរដ្ឋទទួលបានប្រាក់ ប៉ុន្តែតើកម្មវិធីនេះអាចកាត់បន្ថយចំនួនមូសឬក៏អត់? អ្វីដែលពួកគេបារម្ភខ្លាំងនោះ គឺខ្លាចមូសកាន់តែកើនឡើងលើសមុន ដោយសារពលរដ្ឋខ្លះលួចបង្កាត់មូសក្នុងផ្ទះដើម្បីប្តូរយកប្រាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC9fxnQ_DfQF5yZuyQZnXy56B86rvCzeq8dX5BvO9WTU80K0GLfUA4wYsD0oBYrxQ2X71WfK0_V46z4v52shOLfQmZLXuBLnR2r8x0YDTcEC1BqxSpQ-55RNioxSA_M1uiuCm0J05L6sjJXzTsu4tosHAE88Iv57YMjkex0NNLnYj5oJbF1Q8YBvHJCcgz/s680/image_2025-02-21_09-58-28.png

ឆ្លើយតបទៅនឹងការបារម្ភរបស់ពលរដ្ឋ អាជ្ញាធរសង្កាត់បញ្ជាក់ថា ករណីលួចបង្កាត់មូសក្នុងផ្ទះប្តូរយកប្រាក់ គឺអាចកើតឡើងខ្លះៗ ប៉ុន្តែបើសង្កាត់គ្មានវិធានការអ្វីសោះ វានឹងធ្វើឱ្យចំនួនមូសកាន់តែកើនឡើង ។ បើការរាតត្បាតជំងឺគ្រុនឈាមធ្លាក់ចុះ សង្កាត់នឹងរៀបចំកម្មវិធីនេះបន្តទៀត ប៉ុន្តែបើជំងឺគ្រុនឈាមនៅតែរាតត្បាតខ្លាំងដដែល សង្កាត់នឹងអនុវត្តវិធីផ្សេង ៕

វៀតណាមកាត់បន្ថយចំនួនក្រសួង និងមន្ត្រីរាជការរាប់ពាន់នាក់ដើម្បីបង្កើនប្រសិទ្ធភាពការងារ

0

ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋសភាវៀតណាមបានអនុម័តច្បាប់រៀបចំរដ្ឋាភិបាលថ្មីក្នុងកិច្ចប្រជុំវិសាមញ្ញនៅទីក្រុងហាណូយ ដែលនឹងកាត់បន្ថយក្រសួងចំនួន៥ និងមន្ត្រីរាជការពី១៥% ទៅ២៥% ។ អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឺម អះអាងថា វាជាការបង្កើនប្រសិទ្ធភាពការងាររដ្ឋបាលសាធារណៈ និងសម្រេចគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF_qk2_FBfKUsr2t4U3P81MMPFvOeCvUe-pxzw7xX5lMVwyCWWI2kKL6t1WYdOpTJQEM3a6RlLHA6QhkmWrjJx9lirmcjCCVHuA8RXlr7ky1T-fhjvmEhnKJNoKedl6yYsubGWRCKU9Xcn2IbQgsakdqLZ9OimJuZY6MRVhUCD23zcG4R3kYjR1gH36jeA/s750/image_2025-02-21_08-46-53%20(2).png
នេះជាការធ្វើកំណែទម្រង់រដ្ឋាភិបាលទ្រង់ទ្រាយធំ បើធៀបនឹងរយៈពេលជាច្រើនឆ្នាំកន្លងមក ហើយនឹងធ្វើឱ្យមន្ត្រីរាជការរាប់ពាន់នាក់បាត់បង់ការងារ ។ រដ្ឋាភិបាលនឹងបិទក្រសួងចំនួន៥ ដោយសារមើលឃើញថា ការងារក្នុងក្រសួងទាំងនេះពុំសូវសំខាន់ ព្រមទាំងរួមបញ្ចូលក្រសួងផ្សេងៗ ដូចជា ៖ ក្រសួងហិរញ្ញវត្ថុ រួមបញ្ចូលជាមួយក្រសួងផែនការ និងវិនិយោគ, ក្រសួងធនធានធម្មជាតិ និងបរិស្ថាន រួមបញ្ចូលជាមួយក្រសួងកសិកម្ម, ក្រសួងដឹកជញ្ជូន រួមបញ្ចូលជាមួយក្រសួងសាងសង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwI_c6-d0EznA685erTUa_E9dmkbf04mRlLl5cCCC7sINGNHVRjO9FGXHfF5-dpgzp_cfk3rXaEqx_kz33CacHJOLajGbP0L6AusezTx7BE5A7EuQh1Whqe-igHKG4SGjxLI77lpc5KTaTxe38-p9aCzDciPgemzsjqf7cM5LDsetRWz1xtqnxZBib2rCl/s912/image_2025-02-21_08-46-53.png

ក្រៅពីនេះ រដ្ឋាភិបាលនឹងបិទប្រព័ន្ធផ្សព្វផ្សាយរដ្ឋយ៉ាងច្រើន ដូចជា ៖ ទូរទស្សន៍ កាសែត និងទស្សនាវដ្តី ព្រមទាំងត្រៀមថវិកាសម្រាប់ផ្តល់ឱ្យមន្ត្រីរាជការរាប់ពាន់នាក់ដែលត្រូវបណ្តេញចេញពីការងាររដ្ឋ ។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Hoa Binh និយាយថា រដ្ឋាភិបាលប្រឹងប្រែងជំរុញប្រសិទ្ធភាពការងាររដ្ឋបាលឱ្យកាន់តែខ្លាំងក្លា និងកាត់បន្ថយមន្ត្រីអសមត្ថភាពក្នុងជួររដ្ឋាភិបាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn7u7qoTE-8hd41GF_ecwuU1gVMSN3dFItq7tBFJXhbGCTor4Y_bAO56P7tplx48kqJZ5XUNDYC1HUVN3dPk1iO1Zdk3NbW5VyqZPqvNpWCwsUchpvORwQBst_0sZDmG1RixC2bFicddFGJVs1DkUDU6KaDB6-ats5p_zZWRgOL8uQuusJKilL8U7BwPrX/s780/image_2025-02-21_08-46-54%20(2).png

ការធ្វើកំណែទម្រង់រដ្ឋាភិបាលទ្រង់ទ្រាយធំនេះ បានធ្វើឱ្យមន្ត្រីរាជការរាប់ពាន់នាក់ព្រួយបារម្ភពីការស្វែងរកការងារថ្មីនៅតាមក្រុមហ៊ុនឯកជន ។ រដ្ឋាភិបាលវៀតណាមអះអាងថា វានឹងពុំប៉ះពាល់ដល់ការអនុម័តគម្រោងផ្សេងៗទេ បើទោះជាមានមតិនានាបារម្ភថា ការធ្វើកំណែទម្រង់នេះនឹងធ្វើឱ្យយឺតយ៉ាវដល់កិច្ចការគ្រប់គ្រងប្រទេសរបស់រដ្ឋាភិបាលក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWIWn7b3QsJjkksa0nwl6R7TmQuWI0Cx9fCLgAoUc2wWBTcCjBCfTapTtcg1YLNfJo4nnncPzLr69tt71TVEV3RNnWBqMxovPJKGj25cvJDHNmS4lEyblB3PRD1eOFSO4trrArrwRb9baPYKZDmtJCOEVSi5ek2A4_QWDQHRh5q4sLafHBtH99pwil2_Hz/s1000/image_2025-02-21_08-46-54.png

អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឺម និយាយថា វាមិនត្រឹមតែជួយកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែវានឹងជួយឱ្យមន្ត្រីរាជការធ្វើការកាន់តែមានប្រសិទ្ធភាព ។ ពេលខ្លះ យើងត្រូវតែលេបថ្នាំល្វីងធន់នឹងការឈឺចាប់ និងវះកាត់សាច់ចេញខ្លះដើម្បីឱ្យរាងកាយរឹងមាំល្អ ។ កំណែទម្រង់នេះជាគន្លឹះមួយដើម្បីជំរុញកំណើនសេដ្ឋកិច្ចវៀតណាមឱ្យកើនឡើង៨% ដែលនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានកំណត់នៅឆ្នាំ២០២៥ ៕

វណ្ណដាត្រូវបានគេរិ.ះគ.ន់ យ៉ាងចាស់ដៃ ព្រោះមានការយល់ច្រឡំក្នុងវីដេអូនថតស្ពតពាណិជ្ជកម្មមួយ

0

វីដេអូខ្លីតែប៉ុន្មានវិនាទីបានធ្វើឱ្យតារារ៉េប វណ្ណដា ត្រូវគេជេរទក់សាច់ក្នុងសកម្មភាពបោកកៅអីនៅពេលផ្តល់កិច្ចសម្ភាសន៍។ យ៉ាងណានោះគ្រាន់តែជាសកម្មភាពក្នុងការថតស្ពតពាណិជ្ជកម្មតែប៉ុណ្ណោះ។ នេះបើតាមគណនី Liza Dy បានចេញមកបញ្ជាក់ខណៈរូបនាងបានសួរសំណួរចាក់ដោតពី ជី ដេវិត ទើបធ្វើឱ្យ វណ្ណដា ច្រលោតខឹងយ៉ាងនេះ។ អ្នកគាំទ្រមួយចំនួនរបស់ វណ្ណដា បានលើកឡើងដែរអ្នកខម្មិនជេរ វណ្ណដា គឺយល់តែធ្វើមិនយល់តែប៉ុណ្ណោះថានេះគ្រាន់តែជាការសម្តែង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-jcjiPfTHqnnr3tyIEUNaid57xMqCCRs4ETy_B1ZX1xz8PrrN1-gAKtb_BkLyHsc85l1njIWK-H_XG_-SpJYz1bUi3gIWPHdt3tR25AI6QnwrMIdUo5LxL0rCTm88bLW7Vh9UiV4eqLEz2Ej6jzwt6aAPGYJl2DNBZsSZ9jiRHwwZ6fOnSdKw3cznYyvw/s1440/image_2025-02-20_14-17-48%20(2).png
ថ្មីៗនេះអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមនិងមានការចែករំលែកតៗគ្នាពីសកម្មភាព វណ្ណដា បង្ហាញកាយវិការមិនគប្បីជាមួយនឹងសំឡេងថា «សួរនាំតិចតួច សម្ភាសន៍តិចតួចសោះ វណ្ណដា បោកកៅអីប្រាវ វណ្ណដា ធ្វើចរិតចឹងបានទៀត»។ បន្ទាប់ពីវីដេអូនេះបានសាយភាយ តារារ៉េប វណ្ណដា ត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិជេរជាច្រើនថា ជាតារារ៉េបមានចរិតឈ្លើយជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3i7699YRPYPS09cuY-5MajMBI1sjD3GtTovJClVe0rUVGapAvZ4MApXfeWHfPOfU85DxZbShboZLu9N5hl0yfPv8amlXWsHyrjkp9GQ5AkpTzfkmw-5yP7E3mOHmoEr-SFeFSl7_AgansY9V1FP9AQrJVnmRieh2iv6OVS71zzx08-XZPPP3cX_Oe0PR_/s2048/image_2025-02-20_14-41-00%20(2).png
ក្រោយពីរងនូវពាក្យសម្តីជេរប្រមាថយ៉ាងខ្លាំងពីសំណាក Hater គណនី Liza Dy ដែលជាអ្នកបង្ហោះវីដេអូផ្ទាល់បានចេញបកស្រាយនិងសូមអភ័យទោសទៅកាន់ វណ្ណដា ដែលធ្វើឱ្យលោកត្រូវបានគេជេរ ខណៈរូបនាងបានបកស្រាយថានោះគ្រាន់តែជាសកម្មភាពថតស្ពតពាណិជ្ជតែប៉ុណ្ណោះ។ គណនីនេះបាននិយាយនៅក្នុងវីដេអូពេញដែរថា អ្នកដឹកនាំការថតបានឱ្យខ្លួននាងសួរអ្វីទៅកាន់ វណ្ណដា ក៏បានដែរជារឿងពិតក៏បានឱ្យតែធ្វើឱ្យ វណ្ណដា ខឹង ខណៈរូបនាងបាននិយាយថា នាងធ្វើតាមអ្នកដឹកនាំសួរសំណួរពិតពីរឿង ជី ដេវិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDRk65B0S3hO7ZPBHVf_oBqHdjByMB8rW0gsXC6Mb2l4qR0sZiiAQhlgQ364nPUyAQQ9tw4T6aOOLlFlnLbTZur-D1VDWFuOvh2s6azZmq1sASk4gwsVALIOpdvvWKsIDW5jwX5hcXHBtOD1FLMaxlY5hhNm2XKCXdZ6Lm81BM8W-Wcj-GGIsNY01K4ugg/s1280/image_2025-02-20_14-17-48.png

ស្របពេល ដែលមានមតិជាច្រើនបានរិះគន់ចរិតរបស់ វណ្ណដា ថាជាតារារ៉េបមានចរិតឈ្លើយនោះអ្នកគាំទ្រ វណ្ណដា ក៏បានលើកឡើងដែរថា គ្រាន់តែឃើញវីដេអូគេដឹងហើយថាជាការសម្តែង ប៉ុន្តែមានតែអ្នកយល់ធ្វើមិនយល់ទេទើបមកជេរ វណ្ណដា បែបនេះ។ អ្នកខ្លះក៏ស្តីបន្ទោសទៅកាន់អ្នកបង្ហោះវីដេអូខ្លីនិយាយមិនច្បាស់លាស់ទើបធ្វើឱ្យ វណ្ណដា រងថ្មបាក់មិនដឹងអ្វីសោះគេខម្មិនជេរព្រាត៕

ណាចាវគ្គ២ ជាភាពយន្តគំនូរជីវចលដែលពេញនិយមបំផុតក្នុងពិភពលោក

0

យោងតាមសារព័ត៌មាន Reuters នៅល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ភាពយន្តគំនូរជីវចលណាចា វគ្គ២ (Ne Zha 2) របស់អ្នកដឹកនាំរឿងលោក Yang Yu ឬត្រូវបានគេស្គាល់ថា Jiaozi បានលើសចំនួន ១.៦៨ពាន់លានដុល្លារនៃភាពយន្តគំនូរជីវចល Inside Out 2 ។ ណាចាវគ្គ២ គឺជាភាពយន្តអាស៊ីតែមួយគត់ក្នុងកំពូលភាពយន្តទាំង ១០ ដែលរកចំណូលបានខ្ពស់បំផុតនៅទូទាំងពិភពលោក។ ចំណូលនេះគឺមានច្រើនជាង ៩៩% នៃចំណូលមកពីប្រទេសចិន ផ្ទុយពីភាពយន្តហូលីវូដ ដែលជារឿយៗពឹងផ្អែកលើយុទ្ធសាស្ត្រចែកចាយជាសកល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsSsAcKxlayFag60fwO_tseUkvZIjAJd7LQXCQ-90BZtCtO16KvAwNSLmtIWPajWooO28uPmManxsMv1eeZSW0zcFtHcG7igt-7VWPIrQR5CLsXIALfSmvkozeKI8-Ypbg96LIz0Omunu590wZ7POfU-cr2618OwFx6gPnoCeeI_-JuYq-1PY84-pXakJ-/s830/image_2025-02-21_08-26-24%20(2).png

សមិទ្ធិផលនេះបន្តធ្វើឱ្យប្រសើរឡើងព្រោះភាពយន្តនេះត្រៀមនឹងចេញលក់នៅទីផ្សារផ្សេងទៀតជាច្រើនជុំវិញពិភពលោក។ កាលពីល្ងាចថ្ងៃទី១៨ ខែកុម្ភៈ តារាសម្តែងហុងកុង ទិនហ្វី (Stephen Chow) ទទួលបានការចាប់អារម្មណ៍ នៅពេលដែលលោកបានបង្ហោះរូបថតទៅមើលរឿងនេះ។ យោងតាម Securities Times ភាពជោគជ័យរបស់ខ្សែភាពយន្តនេះមិនត្រឹមតែបង្ហាញពីសក្តានុពលដ៏ធំនៃទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការកើនឡើងនៃគំនូរជីវចលចិននៅក្នុងវិស័យភាពយន្តពិភពលោកផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2rXHRm1CmQf_L86YTd4D2TCq8YsYJPL50LElihAuz5uTRsqzsOI4F8rzZPI4HT2vXSiPZ03GM9dElNT4GAsbnApK8TSl7X6eXpbzIXLRQMGK3a-c69D5YfmnXVOK4HDEWbHCya8NXJ83ASQ2hHX-XCg0LfVyvmkn4ZbcCbU_fqK1nI8VFx1ZmTQIqx3st/s1020/image_2025-02-21_08-26-24.png

ផ្នែកគំនូរជីវចលទាំងពីរវគ្គត្រូវបានដឹកនាំរឿងលោក Yang Yu ដោយបញ្ជូនសារ៖ បំបែកការរើសអើង ថាតើនរណាជាអ្នកកំណត់ដោយខ្លួនយើង មិនមែនដោយគំនិតជុំវិញទាំងអស់។ វគ្គទី ២ត្រូវបានគេវាយតម្លៃលើសពីការគិតរបស់អ្នកទស្សនាអំពីរឿងព្រេងនិទានរបស់ ណាចា ដែលបង្កឱ្យមានភាពចលាចលនៅក្នុងមហាសមុទ្រ។ នៅចុងបញ្ចប់នៃវគ្គទី២ តាមរយៈការសន្ទនារបស់តួអង្គហាក់បង្ហាញដំរួយនឹងមានអ្វីបន្ថែមទៀត៕

តារាសម្តែងតៃវ៉ាន់ Wang Talu ត្រូវបានចា.ប់ខ្លួនក្រោមការសង្ស័.យគេចចេញពីការបំពេញកាតព្វកិច្ចយោធា

0

តារាសម្តែងតៃវ៉ាន់ Wang Talu តួសម្តែងក្នុងរឿង « No More Bets» ត្រូវបានចា.ប់ខ្លួននិងកំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទសង្ស័.យគេចចេញពីការបំពេញកាតព្វកិច្ចយោធា។ នៅក្រោមច្បាប់របស់តៃវ៉ាន់ ជនណាដែលរកឃើញថាមានទោ.សពីបទគេចវេសបំពេញកាតព្វកិច្ចយោធាដោយខុសច្បាប់អាចប្រឈមនឹងការជាប់ពន្ធ.នាគាររហូតដល់៥ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSGzdfM9duxTqDxI9O-cOjUrZkzFCF00l1gQpRHj34Nb_ZLVEK34MQcd8fXQFAPhLfXMg2WbiSRCZodeTpKrOThev8TiTrR4yih0k6__p2y8yXGu0r-mlBd9H0BFbwo3huggsk3RsV1EunVZvhuUTchjkO967shtACAzjenErQbg9NS9tayNYDbgyBiuEO/s1080/image_2025-02-20_10-11-27%20(2).png

នៅថ្ងៃទី១៨ កុម្ភៈ មានសេចក្តីរាយការណ៍ថា តារាសម្តែងតៃវ៉ាន់ Wang Talu វ័យ៣៣ឆ្នាំ រួមជាមួយបុរស១០ នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនពីបទប៉ុនប៉ងគេចចេញពីការបំពេញកាតព្វកិច្ចយោធារបស់ពួកគេ។ មន្ត្រីការិយាល័យព្រហ្មទណ្ឌបានធ្វើការស្រាវជ្រាវអស់រយៈពេលជាងមួយម៉ោងនៅផ្ទះរបស់ Talu ហើយក្រោយមកលោកត្រូវបាននាំទៅកាន់ប៉ុស្តិ៍ដើម្បីសាកសួរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfDdjqp0UGSAvPwzkZv1IX-zIhpwJZ1dolLIav0Mp9ViAXg0V6I4s_aCQYdHqdDKohoxgul8U5BZbOeguFv-2gsLcrAhXX_G5meiyNnasseLQW9VklB8DLuG6LA-lXI4AkDJf9Ne5Nl76X6QzXHXYkxlBkbbDmpwbshQ4nGj1O5s112P0iJVHHkaJyUihf/s1080/image_2025-02-20_10-11-27.png

តារាសម្តែងរូបនេះក៏ស្ថិតក្រោមការស៊ើបអង្កេតសម្រាប់ការក្លែងបន្លំឯកសារវេជ្ជសាស្រ្តផងដែរ។ យោងតាមរបាយការណ៍ Talu បានស្វែងរកជំនួយពីអង្គការមួយ ដោយបង់ប្រាក់ឱ្យពួកគេ ១លានដុល្លារតៃវ៉ាន់ ប្រមាណជាង៣ម៉ឺនដុល្លារអាម៉េរិកដើម្បីក្លែងបន្លំថាមានជំងឺបេះដូង និងបញ្ឆោតគ្រូពេទ្យឱ្យចេញវិញ្ញាបនបត្រវេជ្ជសាស្រ្តឱ្យលោក។ បច្ចុប្បន្ន Talu ត្រូវបានគេធានាឱ្យនៅក្រៅឃុំក្នុងដោយចំណាយទឹកប្រាក់ ១៥ម៉ឺនដុល្លារតៃវ៉ាន់ ប្រមាណជាង៤០០០ដុល្លារអាម៉េរិក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4Rb37DNfty8iL4Yqj3bP5dMTJ34xjeGHVgPE2b1nthQJXJiI0G2ntP79wvpCYs-WEZFhXl7TEeF-E7n6AVDGeXgQ2vHqGI4jSvjr8dennqe1WWDuwulV23cxVFXRnZjFC89WfJO63871eMXRB8XIpLaze4DbituDRpYwH7-MTDzNK6rTB27dzqLM2GVmv/s1080/image_2025-02-20_10-11-28%20(2).png

នៅតៃវ៉ាន់ បុរសទាំងអស់ដែលគ្មានការលើកលែងត្រឹមត្រូវគឺតម្រូវឱ្យចូលបម្រើក្នុងជួរកងទ័ព។ អាយុយោធានៅតៃវ៉ាន់គឺ ១៨ ឆ្នាំ ដោយមានការពន្យារពេលសម្រាប់ការអប់រំថ្នាក់ឧត្តមសិក្សា ទោះបីជាបុរសទាំងអស់ត្រូវបានតម្រូវឱ្យចូលបម្រើក្នុងជួរយោធារយៈពេលមួយឆ្នាំនៅពេលពួកគេមានអាយុ ៣៦ ឆ្នាំ។រយៈពេលនៃការចុះឈ្មោះជាកាតព្វកិច្ចនៅតៃវ៉ាន់គឺមួយឆ្នាំ ប៉ុន្តែដោយសារតែច្បាប់ដែលបានកែសម្រួល បុរសដែលកើតនៅចន្លោះឆ្នាំ ១៩៩៤ ដល់ ២០០៤នឹងត្រូវបម្រើត្រឹមតែ ៤ខែប៉ុណ្ណោះ។ នៅក្រោមច្បាប់របស់តៃវ៉ាន់ ជនណាដែលរកឃើញថាមានទោសពីបទគេចវេសដោយខុសច្បាប់ អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ប្រាំឆ្នាំ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5pLpu31EkFkfY7q3tFUiF9LtiGD3Y51TqVZuPwu8OgUgHGdkFeGVtvC76ZYS3SW9xLGL9snM3KnUdSjzC2X0cOhX3vpGa08_YKI-7po11bNxOj9eNfi1gw1op2Izn6MN-XQrPVeyeLmahBlqmS_bhVeQMsdNOmBPMXHI5vZOVGHCAkSurAmANKErz1fKW/s1080/image_2025-02-20_10-11-28.png
ភ្នាក់ងាររបស់តារាសម្តែងរូបនេះបានដោះស្រាយបញ្ហានេះដោយនិយាយថា៖ «ការសិក្សា និងបម្រើយោធាគឺជាដំណើរការដែលបុរសទាំងអស់ត្រូវឆ្លងកាត់។ ការសម្ដែងគឺជាការងារដែលគាត់ស្រលាញ់ ហើយក្រុមហ៊ុនបានព្យាយាមជួយកែសម្រួលកាលវិភាគរបស់គាត់ ទើបគាត់បញ្ចប់គ្រប់យ៉ាងដោយជោគជ័យ។ ជាងនេះទៅទៀត គាត់បានចូលរៀននៅសាលាយោធាកាលពីអតីតកាល ដូច្នេះវាពិតជាគ្មានហេតុផលសម្រាប់គាត់ក្នុងការ [គេចចេញពីការចុះឈ្មោះរបស់គាត់] នោះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_RiAAtE_-lrBfF-cV2QKHTRtQx9mIwfn4v5FbZnwqzc-VeYWESAA0T53E0Wr72rpAJ3Ll4Fc3HFXsjVkEr_hHxn9iNtLNesOBpIyYarbsvHY2wJIU_O7Zvfu1jLn_0b0zzLu_RXK2oDseg90mgWiHDHZHjTW-legNA1Y_fC9JZJB594a0Ft_LZGCaMu4D/s1080/image_2025-02-20_10-11-29.png

តារាសម្តែងរូបនេះមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងប្រទេសកូរ៉េខាងត្បូងនិងប្រទេសចិន ខណៈដែលព័ត៌មានដែលលោកត្រូវបានប៉ូលិសចាប់ខ្លួននិងកំពុងស្ថិតក្រោមការស៊ើបអង្កេតជាប្រធានបទពេញនិយមបំផុតនៅលើ Weibo របស់ប្រទេសចិន៕

ចំណាកស្រុករបស់យុវជនឥណ្ឌូណេស៊ីទៅបរទេសកើនឡើងខ្លាំងព្រោះតែរឿងនេះ

0

ប្រទេសឥណ្ឌូណេស៊ី ៖ យុវជនឥណ្ឌូណេស៊ីកាន់តែច្រើនឡើងៗចង់ទៅធ្វើការនៅបរទេស ពីព្រោះអស់សង្ឃឹមនឹង​ប្រទេសរបស់ខ្លួនគ្មានការអភិវឌ្ឍ ហើយរដ្ឋាភិបាលពុំអាចដឹកនាំប្រទេសឱ្យរីកចម្រើនជាងនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyQcEk2_Mr8unPwLTkj0Cp2SP1sBvqnQ3-VbqSZto8DaK09MKjvUTk42iDSDds5BNNOskjzqxq6ITXH_1nu8YgWoE9f4oAgfwDO3svPb5IJE8uCSfN7xqqwwin77vIit1McdVQfjz96BPmMwnn6emtGoSHKsYP8tsXO3-EZeuVpWOL-Pg1vV3ZcEJs_I-Y/s1280/image_2025-02-20_16-10-33.png
នៅឆ្នាំ២០២៥ ប្រទេសឥណ្ឌូណេស៊ីកំពុងប្រឈមនឹងបញ្ហាយុវជនចង់ទៅធ្វើការនៅបរទេស និងពុំចង់ត្រឡប់មកវិញ ដោយសារមើលឃើញពីកត្តាអវិជ្ជមានជាច្រើន ដូចជា ៖ ស្ថានភាពសេដ្ឋកិច្ចមិនល្អ ពិបាករកការងារធ្វើ ហើយរដ្ឋាភិបាលពុំអាចដឹកនាំប្រទេសឱ្យរីកចម្រើនជឿនលឿន ។

យុវជនឥណ្ឌូណេស៊ីជាច្រើននាក់បាននិយាយពីអារម្មណ៍របស់ខ្លួនក្នុងបណ្តាញសង្គមថា ពួកគេគ្មានសេចក្តីសុខក្នុងការរស់នៅប្រទេសរបស់ខ្លួន ដោយសារពុំសូវសម្បូរការងារ សេដ្ឋកិច្ចធ្លា្លក់ ពលរដ្ឋរស់នៅក្នុងជីវភាពលំបាក ហើយរដ្ឋាភិបាលបច្ចុប្បន្ន ពុំកំណត់គោលនយោបាយជំរុញឱ្យពលរដ្ឋមានជីវភាពធូរធា ។ ហេតុនេះ ពួកគេគ្មានសង្ឃឹមថា នឹងមានអនាគតល្អប្រសើរជាងនេះទេ សម្រាប់ថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu9F41k9HlNJRCQrGMsaJ9hGbxs70NiLWM2lO424igsV423lwxl99okJRT0wcPPfyen_nnZCpbv8YrO8cZNb-ph6gpoqsAp4t2SDr2XrRpELJn3gLErVnIM7cf56srXDa-47uCkwIrHl6FYJ1DBD567lNIVeSdDJqawtCTlwYJfIMRhLfbt-bJbiV0DTfY/s1200/image_2025-02-20_16-10-34.png

អ្នកស្រាវជ្រាវជាន់ខ្ពស់របស់ស្ថាប័នស្រាវជ្រាវ ISEAS- Yusof Ishak នៅប្រទេសសិង្ហបុរីឱ្យដឹងថា បច្ចុប្បន្ន យុវជនឥណ្ឌូណេស៊ីស្វែងរកផ្លូវចេញទៅធ្វើការនៅបរទេស ពីព្រោះពួកគេមានអារម្មណ៍អស់សង្ឃឹមនឹងប្រទេសរបស់ខ្លួន ។ វាគ្មានអ្វីល្អប្រសើរទេនៅឥណ្ឌូណេស៊ី ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម និងច្បាប់ ។

យុវជនឥណ្ឌូណេស៊ីឈ្មោះ Joel Sumitro បានធ្វើការនៅអាល្លឺម៉ង់ តាំងពីឆ្នាំ២០១១ ក្រោយពីបញ្ចប់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Washington ។ ក្រោយមក យុវជនរូបនេះក៏បានផ្លាស់ទៅធ្វើការនៅអាមេរិក និងសិង្ហបុរី និងសម្រេចចិត្តត្រឡប់មកធ្វើការនៅឥណ្ឌូណេស៊ី នៅឆ្នាំ២០១៨ ។ ប៉ុន្តែពេលមកធ្វើការនៅឥណ្ឌូណេស៊ីបាន៤ឆ្នាំ យុវជនរូបនេះក៏ត្រឡប់ទៅធ្វើការនៅអាល្លឺម៉ង់វិញ ដោយសារយល់ថា ឥណ្ឌូណេស៊ីពុំអភិវឌ្ឍន៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVLIHovaJja9SJCjdyK2e2ddvfuaT910CANdV8AcDIvsc3LUWvTmxAlOKSlx6Xz5MBvx1iW-w89M7e_RuesadXW8abeRuFuoBU27D7qXhdW8nH6pqgc54bRZfzOj7NA-DwbYeOw2AIfdwvfrDMJyWONc97GRetwUM1SOcF_QONYnt4br8pY2CEnX3Db55v/s1200/image_2025-02-20_16-10-35.png
លោក Sumitro ប្រាប់ថា ៖ «ខ្ញុំបានត្រឡប់មកធ្វើការនៅឥណ្ឌូណេស៊ីប៉ុន្តែទីបំផុត ខ្ញុំក៏សម្រេចចិត្តទៅធ្វើការនៅបរទេស ដោយសារចង់បានបទពិសោធន៍គ្រប់គ្រងក្រុមការងារដែលមានបុគ្គលិកច្រើនជាតិសាសន៍ ។ យុវជនឥណ្ឌូណេស៊ីដែលចង់ធ្វើការក្នុងក្រុមហ៊ុនបច្ចេកវិទ្យា គួរតែទៅធ្វើការនីសិង្ហបុរី អាំស្ទែដាំ និងតូក្យូ ពីព្រោះទីនោះ ស័ក្តិសមសម្រាប់អ្នកចង់ចាកចេញពីប្រទេស» ។

ដូចគ្នានេះ យុវជនឥណ្ឌូណេស៊ីម្នាក់ទៀតឈ្មោះ Premawan Satrio បានមករស់នៅកូរ៉េខាងត្បូងតាំងពីឆ្នាំ២០២០ ប្រាប់ថា ទោះជាបច្ចុប្បន្ន យុវជនភាគច្រើនគ្រាន់តែត្អូញត្អែរចង់ចាកចេញពីប្រទេសក្នុងបណ្តាញសង្គម ប៉ុន្តែរដ្ឋាភិបាលគួរតែភ្ញាក់ខ្លួន និងកែលម្អគោលនយោបាយផ្សេងៗឱ្យល្អជាងមុន ។ រដ្ឋាភិបាលត្រូវផ្តល់ឱកាសឱ្យពលរដ្ឋមានការងារធ្វើឱ្យបានច្រើនដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ បើរដ្ឋាភិបាលពុំគិតគូរពីអនាគតពលរដ្ឋទេ ពួកគេនឹងរត់ចោលប្រទេសហើយ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB5WsfUReq0h245l6j_Dv2SM9Lct1eKyKDjHer3D0e8wKl6cigmxfmXlSOipSr4HNlb4VmZAJLvLNq1T0ZJHb4I89cPj2pHZ2hHf6iakKq0KFOu2gM4TGXE6HaS5IVI1o36dB8LSSi5mGFQEb0Z7b6-iJItrdXWplg-C3UZ_vhKG0vorcvW-OthlY8qNDR/s960/photo_2025-02-20_15-56-45.jpg