តារាសម្តែង កែវ ស៊ីណាក់ ជាតួអង្គម្តាយក្នុងខ្សែភាពយន្ត «វិញ្ញាណនិស្សិតពេទ្យ» បានធ្វើឱ្យតារាចម្រៀងល្បីឈ្មោះ ណុប បាយ៉ារិទ្ធ ទប់ចិត្តមិនជាប់ចេញមកកោតសរសើរចំៗឱ្យពិន្ទុ១០លើ១០ព្រោះតែការសម្តែងបានល្អពេក។ ទេពកោសល្យសិល្បៈមួយនេះលោកក៏បាននិយាយដែរថាបែបនេះហើយហៅថាអ្នកសម្តែង។

      https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8_2j-ucCV9C__GYdYaJCcWcOoyNNe2mFxUtfVThJcbB-e1qTz-Q-0DHPMU_xXladV8vQjYGEF-XwZez1Ffsld7ZN71qdJu8g2E9tJqAE-50yU5kizimQjwtdzmCYFLtYo7qoDbzPROR46wDf_a5jBBIkgt_2Hu4LBS3EjpI4ZoCrW43bLSzlR2NEGD57Q/s1440/image_2025-04-01_13-53-13%20(2).png

      ប្រឡូកក្នុងអាជីពសិល្បៈជាច្រើនឆ្នាំកញ្ញា កែវ ស៊ីណាក់ បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំងក្នុងតួនាទីក្នុងរឿង គាស់ផ្នូរ និងរឿងដែលកំពុងចាក់បញ្ចាំង «វិញ្ញាណនិស្សិតពេទ្យ» ដែលបានដើរតួធំក្នុងខ្សែភាពយន្តនេះ។ ការសម្តែងប្រកបដោយទេពកោសល្យមានភាពធម្មជាតិបានធ្វើឱ្យមានមតិកោតសរសើរយ៉ាងខ្លាំងទៅកាន់តារាសម្តែងវ័យ៤០ឆ្នាំរូបនេះសូម្បីតែតារាចម្រៀង ណុប បាយ៉ារិទ្ធ ក៏ទប់ចិត្តមិនជាប់ចេញមកសរសើរចំៗដូចគ្នា។
      https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1T9xK_7ew3Ywcxt458HpPEEN63VChtZqg5gauyvLD6LxhrxUFdJRrlAtK0H68SerpQZzlsdOWaOgqY_xJQQyU8R3eA1NE6MyvnLzATRzBhwAX034gAmvAfNOeotRsH0hE09lsNP88sF4sfA0ihdlShxjwxanOFg9SsinmalsLRBLxLnj5dljpeHOOInVu/s2048/image_2025-04-01_13-25-17.png
      នៅរសៀលថ្ងៃទី១ មេសា លោក ណុប បាយ៉ារិទ្ធ បានបង្ហោះថា «ខ្ញុំអត់ទ្រាំសរសើរការសម្តែងរបស់គាត់មិនបានទេ សម្រាប់គាត់ចំពោះខ្ញុំ ខ្ញុំសូមអោយគាត់១០លើ១០ ទាំងអារម្មណ៍ ទឹកមុខ កែវភ្នែក ការប្រើប្រាស់ដង្ហើមក្នុងការសម្តែង ក្នុងការនិយាយ ខ្យស់សម្លេង គឺ perfect តែម្តង សូមសរសើរ ។ ខ្ញុំចាប់អារម្មណ៍ការសម្តែងរបស់គាត់តាំងពីរឿងភាគទូរទស្សន៍រឿងកុន ពិសេសរឿងគាស់ផ្នូរអាកុង និងរឿង វិញ្ញាណនិស្សិតពេទ្យនេះ គាត់សម្តែងបានល្អណាស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjopmLn9sc4XHxcBLdGC-b0kgHN_Ykyopl5GRLGeyDUVGqDMzGUQ7ufhCRU-6csi7AUYaqW4j2CWwoIR9ly8-DYqwSBG_GYqcjHN_ZKCqWBVkmYt9-Sb_LEcXgLKwx9OhnAOJpHMjEj78kFdmm_yX7y-0AGEsltzuvG8256DJxt61BIvsxD8h8gVzYO279y/s2048/image_2025-04-01_13-25-15.png

      តារាចម្រៀងរ័យ៤៤ឆ្នាំរូបនេះ បានបន្តទៀតថា «មួយឆាកចុងក្រោយ ឈុតមានគេសម្ភាសគាត់ក្នុងនាមជាម្តាយដែលបានបាត់បង់កូនដោយគ្រោះថ្នាក់ចរាចរណ៍ គាត់និយាយឡើងដូចជាម្តាយជនរងគ្រោះពិតៗ ដែលចុងក្រោយមិនអាចទាមទារអ្វីបានមកវិញព្រោះកូនស្លាប់ទៅហើយ ស្តាប់សម្លេងនិងអារម្មណ៍ ព្រមទាំងទឹកមុខគាត់អត់មានឃើញថាគាត់សម្តែងសោះ គឺដូចម្ចាស់រឿងដែលកើតឡើងតែម្តង។ វគ្គហ្នឹងក្បែរ10នាទី ទម្រាំខ្ញុំសម្រួលអារម្មណ៍ក្រោកឈរដើរចេញពីកៅអីបាន និងនិយាយចេញទៅកាន់អ្នកមកមើលជាមួយ ។ សូមសរសើរអស់ពីបេះដូង បែបនេះទើបហៅថាអ្នកសម្តែង »។
      https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGulxMjz-6CSTEiOfXqUjaTGb0BMh8Tg9HvEYTFusdaG0YPW0udGf5ZnH55mFwc7EZgec1fZZXQcByqAj6dKDVtlPqto08Chqq_Ak66yjVByxbbyPzLyx_x5GrLrzORXBXbwxbIy8OZhx8P_hviIslEIU9eC1-ZoPENIwV4qKq6x25A0dN-O8fFeSx6PhY/s1440/image_2025-04-01_13-53-13.png
      គួរបញ្ជាក់ផងដែរថា កន្លងមកនេះតារាចម្រៀង ណុប បាយ៉ារិទ្ធ ក៏បានចេញមកកោតសរសើរកុនខ្មែរ គាស់ផ្នូរ ផងដែរ។ កាលពីខែតុលា ឆ្នាំ២០២៤ តារាចម្រៀងរូបនេះថាកុនខ្មែរមួយនេះល្អមើលមិនចាញ់កុនរបស់ជិតខាងនោះទេ៕