អ្នកបង្កើតមាតិកា Rick Kh បានបង្ហាញពីកំណើនភ្ញៀវទេសចរដែលសម្រុកទៅលេងនៅខេត្តសៀមរាបច្រើនហើយតំបន់នេះគ្មានការព្រួយបារម្ភច្រើនពីកត្តាគ្រោះធម្មជាតិខណៈមានការហាមឃាត់មិនឱ្យសាងសង់អាគារខ្ពស់ៗឡើយ។ ស្របពេលមានទេសចរទៅកម្សាន្តច្រើន Rick Kh ក៏សុំចិត្តអាជីវករកុំលក់ដូរថ្លៃពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiznwMojcLK9nR1zQibYBpmaVd2gjSUdSCl9N2gFfa20_EJStmZx7806_9WWMgPT8KlQovpGB75llcV2OGC76LRhDkesdN2Cituh3jSI_qCnNCyezcNqckyoFeiS_JVZr4X_L3f10lT29Txs_dky2cY29SrWUS05Frm3znWRUh1KPQMmGSZ-zNNaJIMLBBu/s2048/image_2025-04-01_14-26-41.png

នៅថ្ងៃទី១ មេសា Rick Kh បានបង្ហោះនៅលើបណ្តាញសង្គមថា «មិនឱ្យភ្ញៀវទេសចរបុកទៅលេងសៀមរាបយ៉ាងមិច បើគ្មានអាគារខ្ពស់មួយផង ដីរាបស្មើរ ផ្ទះពីរបីជាន់ហ្នឹង តំបន់ខ្ពង់រាប ហើយជុំវិញប្រាសាទ មានសួនច្បាររាបស្មើរ គ្មានសមុទ្រ គ្មានអីត្រូវបារម្ភបន្តិចសោះ ។ ម្យ៉ាងព្រះបាទជ័យវរ្ម័នទី២រៀបចំប្រព័ន្ធទឹកយ៉ាងឡូយកប់សារី មើលតែលូនឹងស្រះតាមប្រាសាទទៅ ឱ្យលិចយ៉ាងមិចកើត ឧ.បើមានរញ្ជួយដីទៀត ក៏អត់មានបញ្ហាធ្ងន់ដែរ ព្រោះជាតំបន់ហាមការសាងសង់អាគារខ្ពស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjF4_SXX_Q5M0p2-6QhqfZUW2Hdslhoq8fRlAddYKbn-1oypKp2ws7QnGzj1i-P78YpI9-5T_OHCQp1Hkbi78VxbvH7puTH7LkhTDbY0J4wtm2FwLti-5Cg7zKMOO26HXblCEjvf777-Tz7UFYDxSTY5P6wXQjRb7U2xB1FUUlBwXdqaRIjoad7KQxAYXYD/s2048/image_2025-04-01_14-26-28.png

អ្នកបង្កើតមាតិកាល្បីឈ្មោះរូបនេះបានបន្តទៀតថា «ភ្ញៀវបរទេសណាមិនចង់មក គេឆ្លាតសឹងអី សុខៗកម្ពុជាល្បីដោយមិនចាំបាច់ផ្សព្វផ្សាយ នេះគេហៅថា “… អំពើល្អតបមកវិញ ដោយមិនចាំបាច់បកស្រាយ” សុំត្រឹមកុំលក់ដូរថ្លៃពេក»។ មុននឹងមានការបង្ហោះនេះ Rick Kh ក៏បានបង្ហោះសំណេរវែងមួយនិងមានមោទនភាពចំពោះប្រទេសកម្ពុជា សំណាងជាងគេលើលោក រាងបាតខ្ទះ មិនជួបគ្រោះរញ្ជួយដីស្របពេលប្រទេសជិតខាងរងគ្រោះដោយសារគ្រោះធម្មជាតិនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja9a6O55SlTp4lvHe9nndU0zOScdrpwEGcp_t9uJ6q2i74PpmkZTAMHweAhHfDQ7aJCJcedl_UlJDFTDfkFiBbsOInmXazo4HCYjvMN5J0QbavY0qkJR_1oJnxLs7XtYTo0Djh6CEKZ0taiDq36FsYAoBhqKx7aDBhPoP-yMLGHbgL5F4A9e1L6qRzexe5/s2048/image_2025-04-01_14-26-30.png

លោកបានរៀបរាប់យ៉ាងដូច្នេះ «ចង់ប្រាប់ថាខ្ញុំនៅវៀតណាម ភ្លៀងរាំង ភ្លៀងរាំង ចង់ដប់ដង កាលពីថ្ងៃគេរញ្ជួយដីនៅថៃហ្នឹង នៅវៀតណាមក៏រញ្ជួយដែរតែមធ្យម ខ្ញុំស្រមៃអត់ចេញទេបើមានម្តងទៀត ព្រោះផ្ទះនៅនេះតូចៗតែខ្ពស់ដូចចុងត្នោត ហើយផ្ទះខ្លះស្នាមប្រះនៅមានជាប់នៅឡើយ។ នៅថៃឯណោះវិញយ៉ាងមិចហើយអាកាសធាតុ?? ឮថាមានសត្វស្លាបហោះហើរពេញហ្នឹង មិនដឹងមិចម៉ាទេ តែចេះតែប្រុងប្រយត្ន័ទៅ ដ្បិតគេថារហូតដល់ថ្ងៃទី១២បើសិនជានៅក្រៅស្រុកដូចខ្ញុំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirhmZgDu1UwFoqm83lb2icsmzm8nsG2TpEfXzQYEYn6_6VVFxwZZ60CeVDoFnNSjTG-Q5GTwr6_298bBBJaMIj5WzekYChdGMbWsXnBsMiI-vt6A8BCumqZFYU1QhsouT09Wo016c0CtI0PFtGPQ4vhJXlB7o7oTdrWy8o_532xRWLt20FQ6hMUvbPKoLM/s1290/image_2025-04-01_14-26-37.png

Rick Kh ថា ចម្លែកតែកម្ពុជាទេ សំណាងជាងគេលើលោក រាងបាតខ្ទះដែល សម្បូរទៅ ដោយដីល្បប់ មានជីជាតិហើយនិងមានជួរភ្នំដងរែក ដែលខណ្ឌដែនប្រទេសកម្ពុជា ហើយខែក្តៅទឹកស្ទឹងហូរចាក់ចូលមកក្នុងបឹងទន្លេសាប ដោយឆ្លងតំបន់ភ្នំគូលែន ជាតំបន់មួយដែលព្រះបាទជ័យវរ្ម័នទី២ ធ្លាប់បានរៀបចំកសាងជារាជធានីមួយរយៈ។ ចឹងហើយបានសៀមរាប សុវត្ថិភាពរាបរយឆ្នាំ ខ្ញុំជឿម៉ងម្តងនេះ។ យ៉ាងណាសុវត្ថិភាព យល់ដឹងបន្ថែមពីគ្រោះធម្មជាតិជាកត្តាចម្បង ។ ខ្ញុំនិយាយពីប្រទេសដែលនៅជាប់កម្ពុជាប៉ុណ្ណោះ (ជាចម្បង) មីយ៉ាន់ម៉ា រងការខូចខាតខ្លាំង កំពុងជួយសង្គ្រោះដោយជប៉ុននិងអាម៉េរិក និងប្រទេសនានាព័ត៌មានកាលពីយប់មិញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5mvXbeB0u2N2Xm8JdsvQ-II9jBzevPMbcIKN70Jhu2E67Ftg9HMRD8Zp8O5dWztOqWRn1bnjpWqLfZAyhMOSiSP88-8FKj5eNXIFO_gE30woM2u0Q3VlWE9Z4BF8cQUTNYfHu_aVRAc-3droIWfyJssSbvxk83WB3jTY8T3WIN6Me-J0MHtuIRH7vxIUB/s2048/image_2025-04-01_14-26-38.png

គួរបញ្ជាក់ផងដែរថា អ្នកបង្កើតមាតិកា Rick Kh គឺតែងតែឧស្សាហ៍ធ្វើដំណើរចេញចូលទៅក្រៅប្រទេសជាញឹកញាប់។ ក្រៅពីបង្កើតមាតិកាលោកក៏បានជួយទៅដល់និស្សិតដែលខ្វះខាតមួយចំនួនផងដែរ៕