វាធ្វើឱ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហាញបញ្ជីការដាក់ពន្ធថ្មីសម្រាប់ទំនិញនាំចូលពីប្រទេសនានា ក្នុងអត្រាអប្បបរមាស្មើ១០% ប៉ុន្តែបណ្តាប្រទេសភាគច្រើននៅអាស៊ាន គឺមានអត្រាពន្ធខ្ពស់រហូតដល់ជាង៤០% ។ លោកអះអាងថា ប្រទេសដែលអាមេរិកចាត់ទុកថា បានដាក់ពន្ធទំនិញអាមេរិកខ្ពស់ ឬអនុវត្តវិធានការពាណិជ្ជកម្មពុំយុត្តិធម៌ អាមេរិកនឹងដាក់ពន្ធខ្ពស់វិញ ហើយលោកពុំលើកលែងពន្ធសូម្បីតែកោះឆ្ងាយដាច់ស្រយាលគ្មានមនុស្សរស់នៅ មានតែសត្វភេនឃ្វីន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKMjT9AKF4LGJ6cu42XF3b1ZyLQJLwDGl2nbo5BYAuDXzp1mJ0RObwiwPnb8yuu0Y6hp0ltCmYYsvhDmve0JFdo1Ss-s-duQd3J4keL7v44R7TmK2l1Ervs8FceE9sSfsMTf6yRdpQZzSbR5hez1EN4gz1jiPXXDdMhjm6J-lFjGptxQWR9md_XbMWmcid/s992/image_2025-04-05_08-25-04%20(2).png

កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានដាក់ពន្ធលើទំនិញនាំចូលពីប្រទេសនានា ហើយពុំលើកលែងសូម្បីតែកោះនៅឆ្ងាយដាច់ស្រយាល ចំនួន២ គឺ «Heard Island» និង «McDonald Islands» ដែលជាកោះភ្នំភ្លើងគ្របដណ្តប់ដោយផ្ទាំងទឹកកក នៅក្បែរទ្វីបអង់តាកទិក គ្មានមនុស្សរស់នៅ មានតែសត្វភេនឃ្វីន និងឆ្មាទឹក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDjiIsYYEkfljF5skXkWC6vs1qnn44knC7W-Mx3TUcpKoAYy9LwushLw01N40-vAGF4vZKmJoTPpERuXmlEzGsFBT-HFr-fatRlcJ63ze1VgkuxgNKKqyX3z4XKxbXi60a3zRbSoYZmj8tE0dAf9H4lD-Czy9EchK_O47aWei3capZfhAev3ehe8JvSooo/s800/image_2025-04-05_08-25-04%20(3).png
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយទាំងអស់សំណើចថា ៖ «បច្ចុប្បន្ននេះ គ្មានកន្លែងណាមួយនៅលើពិភពលោក អាចរួចខ្លួនពីការដាក់ពន្ធលើទំនិញនាំចូលអាមេរិករបស់លោក Trump ទេ» ។

លោក Trump បានដាក់ពន្ធលើទំនិញនាំចូលពីកោះ Heard និងកោះ McDonald ស្មើ១០% ប៉ុន្តែកោះទាំង២ គ្មានមនុស្សរស់នៅសូម្បីតែម្នាក់ ដោយសារគ្របដណ្តប់ដោយផ្ទាំងទឹកកកពេញមួយឆ្នាំ ។ នៅលើកោះមានតែសត្វភេនឃ្វីន និងឆ្មាទឹករស់នៅប៉ុណ្ណោះ ហើយគ្មានកំពង់ផែ និងអាកាសយានដ្ឋានទេ ។ ការធ្វើដំណើរទៅកោះទាំង២ គឺត្រូវជិះទូកចំណាយពេលរហូតដល់២សប្តាហ៍ ដោយចាកចេញពីទីក្រុង Perth ប្រទេសអូស្ត្រាលី ហើយរយៈពេល១០ឆ្នាំមកនេះ គ្មានអ្នកណាម្នាក់ធ្វើដំណើរទៅកោះទាំង២ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjW_gqexh0l0zKt2DJmf9WAKbJJZJdP0XhWX4JI1IZAsjC8CyooSZTigaw0MRjBJhJfG1Av_9zcCAkLMfsqANb9JN_YiLTzfDFEzL6NQkjFzQe_Gjc1cTqUclfQ_-DN15S1RsW6NQFS2VH4kkD3pfQwd9wICpxdyyLMmetMlMEGsw-ElIedyozEW7WgZCwF/s1024/image_2025-04-05_08-25-04.png

លើសពីនេះ នៅមានកោះជាច្រើនទៀតរបស់ប្រទេសអូស្ត្រាលី ក៏ត្រូវលោក Trump ដាក់ពន្ធលើទំនិញនាំចូលដែរ ដូចជា ៖ កោះកូកូស, កោះគ្រិស្តម៉ាស និងកោះណរហ្វក ។ កោះណរហ្វក មានមនុស្សរស់នៅត្រឹមតែ២,១៨៨នាក់ប៉ុណ្ណោះ ប៉ុន្តែបែរជាត្រូវលោក Trump ដាក់ពន្ធលើទំនិញនាំចូលខ្ពស់រហូតដល់២៩% និងខ្ពស់ជាងអត្រាពន្ធសរុបរបស់អូស្ត្រាលី ១៩% ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU1knTVVjDyGWc8JgeLrt7KWD17RHCxavtGtbigm62Y_5MuuFbFgryOhPxyQ1-M5ib0NHv4HV0p2xyC2k77sisvLTN0tAdZcsCvN4UqpgOuZlNdr1pgj1NxeZszWYtdhH8oo9eB86HT1Rp_sbGuhqPRW18le8NBQs4QjUhSzpLQ_bssw95iLJ42RwVZwBj/s1200/image_2025-04-05_08-25-05%20(2).png
លោក George Plant អ្នកគ្រប់គ្រងកោះណរហ្វក បានបដិសេធនឹងទិន្នន័យនាំចេញ ដែលបញ្ជាក់ថា នៅឆ្នាំ២០២៣ កោះណរហ្វក បាននាំចេញទំនិញទៅអាមេរិក ស្មើទឹកប្រាក់៦៥ម៉ឺន៥ពាន់ដុល្លារ រីឯទំនិញនាំចេញ គឺស្បែកជើងផលិតពីស្បែក ដោយលោកបញ្ជាក់ថា គ្មានការនាំចេញទំនិញពីកោះនេះទៅអាមេរិកទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMnO7mIgXF_LyCHdNZdXUI385Y9aBhqmVsIvIAhyphenhyphenlMpXiaxIKE3nWykwmN13Spr4Ep5kL2X8uluDvsCYXrs6Kqk03pyYajyQQxy6pLe_AkpFle3Qk3a8Be6CxMHkAcFMmoLMGcF4Ml3MJ5a2NwIWcTYh81gw-yElfDJSaJAoH-4PMPET3b6Ktb5Ml-lCCt/s1149/image_2025-04-05_08-25-05.png

អ្វីគួរឱ្យភ្ញាក់ផ្អើលបំផុត គឺទិន្នន័យការនាំចេញទំនិញពីកោះ Heard និងកោះ McDonald ដែលកោះទាំង២ គ្មានអគារ គ្មានមនុស្សរស់នៅ ប៉ុន្តែបែរជាមានទិន្នន័យពីធនាគារពិភពលោក បញ្ជាក់ថា នៅឆ្នាំ២០២២ អាមេរិកបាននាំចូលទំនិញពីកោះទាំង២ ស្មើទឹកប្រាក់១លាន៤សែនដុល្លារ ។ រីឯទំនិញដែលអាមេរិកនាំចូល គឺគ្រឿងម៉ាស៊ីន និងសម្ភារៈអគ្គិសនី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2t_faLTdWGogFZmvBDMwkM2IxvqiYgaK48RWTc8a-gPBdOfj18rZ5_rRGwi0Sq1lbjDaHMMz6YybG_dx_rgz37uUFdbqWDA9cfTbuqt4XVWCdKtnilfJY2F2AyxcuNaJe9Q1tR3TjeIG5NdYwe5e7euX23RN0IVVb8UA8m-I1HmSrYooN66a8VZd3pqMv/s1315/image_2025-04-05_08-25-05%20(3).png

ធនាគារពិភពលោក បញ្ជាក់ទៀតថា រយៈពេល៥ឆ្នាំកន្លងមក ទឹកប្រាក់ដែលអាមេរិកនាំចូលទំនិញពីកោះ Heard និងកោះ McDonald គឺស្មើចាប់ពី១ម៉ឺន៥ពាន់ដុល្លារ ទៅ៣២ម៉ឺន៥ពាន់ដុល្លារក្នុង១ឆ្នាំ ។ វាធ្វើឱ្យប្រទេសនានាឆ្ងល់ថា តើទិន្នន័យនាំចូលទំនិញពីកោះគ្មានមនុស្សរស់នៅនេះបានមកពីណា?