Home Blog Page 595

ឧកញ៉ា ខេមរៈ សិរីមន្ត ថាអ្នកមានគំនិតជាតិនិយមពិតប្រាកដនឹងឃើញតម្លៃបទ «Call Me Papa» ខណៈទស្សនិកជនថាបែបនេះ

0

ឃើញមានការគាំទ្របទ «Call Me Papa» ពីសំណាកតារាថៃតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ថាបើសិនជាអ្នកមានគំនិតជាតិនិយមពិតប្រាកដនឹងឃើញតម្លៃបទចម្រៀងនេះដល់ជាតិរួមចំណែកដល់វិស័យទេសចរណ៍ តែបើមានគំនិតបុគ្គលឬក្រុមនិយមនឹងមើលឃើញតម្លៃផ្សេង។ ការលើកឡើងរបស់តារាចម្រៀងរូបនេះអ្នកមួយចំនួនថាទទួលស្គាល់បទនេះមានភាពល្បីល្បាញមានការចាក់ស្តាប់សឹងតែគ្រប់ទីកន្លែងទាស់ត្រង់ថា Caption វែងឆ្ងាយ អ្នកខ្លះក៏ថាតារាចម្រៀងរូបនេះខុសពីមុនមានការរៀបរាប់ច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinVAaAfJ-08VzDGra6fJDOA9qQKy-u1WGKYzflxakEZFgwj8L9akpWtJeW_GDVmtY1hWG5SqXMRSTJt0skZqxOXFkCXvfh1j09UXLfBU7DpQf1p6E2ktum9vkN-q5p7ldCORM249my5EEFZRCDwQKEHSjujxVgkpjkoCaB21DCHrCdxNi75Lz2g9K0VnPs/s1920/image_2025-02-25_14-07-01.png
បទចម្រៀងមួយបទរបស់តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត មានចំណងជើងថា «Call Me Papa» ទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាកទស្សនិកជនក្នុងស្រុកនិងក្រៅស្រុក សូម្បីតែក្មេងៗក៏ពេញនិយមស្តាប់បទនេះ និងឮបទនេះសឹងតែគ្រប់ទីកន្លែង។ ថ្មីៗនេះអ្នកគាំទ្រក៏បានចែករំលែកនៅលើបណ្តាញសង្គមទិកតុកបានឃើញក្រុមតារាថៃដែលបានមកសម្តែងនៅកម្ពុជាបានជ្រើសបទនេះសម្តែងជូនអ្នកគាំទ្រកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTlxbMbSfyrIbtRX9dtLC0Ua-Avhx8KgZ30_L6RsMK7TPfBSxqNGHTaS5L6iC9-t1msp8-OhtdyG4-6qJJ9fY5qn_Ym9FJpzUuCIPlk_mbguuIfTuYkeZeYgjHl92J-FAzRma0s0APJD877ms3FBW3CBz4FFaqQCLQnMuWduzhfwKxjofBvt0-hhQIKls8/s1740/image_2025-02-03_08-40-13.png
ទន្ទឹមនឹងភាពល្បីល្បាញនៃបទចម្រៀងនេះដែលមានតារាថៃជ្រើសរើសយកទៅសម្តែងយ៉ាងឡូយនៅឯកម្មវិធីជួបជុំអ្នកគាំទ្រម្ចាស់បទផ្ទាល់គឺឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហាញពីអារម្មណ៍របស់ខ្លួនមានមោទនភាពចំពោះបទចម្រៀងនេះ។ លោកបានសរសេរនៅលើបណ្តាញសង្គមនៅថ្ងៃទី៧ មេសា ថា «បទ Call me papa នេះហើយដែលធ្វើឱ្យខ្ញុំនិងក្រុមការងារមានមោទនភាពបំផុតព្រោះបទនេះបាននាំតន្ត្រីកម្ពុជាទៅកាន់ពិភពលោកបាន ពួកគាត់ពិតជាសម្ដែងបានយ៉ាងល្អឥតខ្ចោះខ្ញុំសូមសរសើរ។ បើសិនជាយើងមានគំនិតជាតិនិយមពិតប្រាកដយើងនឹងមើលឃើញតម្លៃបទចម្រៀងនេះយ៉ាងណាដល់ជាតិ និងរួមចំណែកដល់វិស័យទេសចរណ៍យ៉ាងណាហើយ តែបើយើងមានគំនិតបុគ្គលឬក្រុមនិយមយើងនឹងមើលឃើញតម្លៃផ្សេង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjACc0PTYAnA6bsrNM-G4KmB9o0WnRAN_UNn8Qw0dAqnr4LgbBaTReNXiHhcwxQQwOKJIa_nl7WAyjes16qMw62YafnOX0VnIIGLE4JiynphklHnGDES9fYO5wBOI6SYURg5HnG_xs8fafhWa2FhTLwCH6tR95E0n8ezvx9Ga0eUz8pGQ_myD9E72HYKaZC/s1791/image_2025-02-03_08-40-15.png

ការលើកឡើងរបស់តារាចម្រៀងមានងារជាឧកញ៉ារូបនេះបានធ្វើឱ្យទស្សនិកជនចូលរួមបញ្ចេញមតិយោបល់ជាច្រើនមានអ្នកគាំទ្រក៏បង្ហាញការអបអរ ចំណែកមួយផ្នែកទៀតបានបញ្ចេញទស្សនៈរបស់ពួកគេ។ អ្នកលេងបណ្តាញសង្គមបានខម្មិនថា «បទហ្នឹងល្អហើយ តែក្នុង caption គឺបងនិយាយច្រើនពេក ចឹងទៅវាអត់សូវមានន័យអីសោះ។ ពាក្យចាស់ពោលថា៖ អ្នកចេះគេមិននិយាយតាប៉ែច្រើនទេ។ , ពួកយើងពិតជាទទួលស្គាល់ថាបទបងពិតជាល្បីដល់ពិភពលោកច្រើនបទមែន រហូតមានគេច្រៀងតាម និងរាំតាមអ្នកណាក៏បានដឹងអ្នកណាក៏បានឃើញដែរទោះបងមិននិយាយមិនបង្ហោះក៏ដោយ។ ដូច្នេះបងមិនចាប់បាច់រៀបរាប់រ៉ាយរាប់ច្រើនទេ ទស្សនិកជនគាត់ចេះមើលហើយបងសម្លាញ់ឧកញ៉ាខេមរៈសេរីមន្ត។»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_W6vWUCSYFPugyxOhbcuVU4ZLOjCdHAR0oV_We40BtmX8hp94dSKGI8Yo79rO8Bdpnfni-XnmV5pDnDUv-GCav7nf7ScDS1v6rp1jsIOFQ6bF9VcsaMqQ5O2hsUEu_vaWSL16UH15YtPr3r_-1It2zSh7eNaFFu0LuteZRARKDiW6XB7shJ-udUE9ODJU/s2048/image_2025-02-03_08-40-16.png

អ្នកផ្សេងទៀតបានខម្មិនថា «ចាំបាច់សរសេរនិយាយបង្កប់ន័យដៀមដាមធ្វើអី ?ជាតារាចម្រៀងតែងតែមានអ្នកគាំទ្រ និង មិនគាំទ្រហើយ។ តែខ្ញុំជឿថាគ្រប់តារាទាំងអស់មានគោលបំណងតែមួយគឺ ចង់ឱ្យពិភពលោកស្គាល់នៅប្រទេសកម្ពុជា។ បទហ្នឹងខ្ញុំចាក់អោយក្មួយខ្ញុំរាំរាល់ថ្ងៃតែទាស់ត្រង់ថា Caption រៀបរាប់ច្រើនពេកបទនេះទទួលយកបានបង តែបទខ្លះក៏មិនកើតមែន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhduBaWoS06qKOW8VL_shdy_7D6z_i1mE2yhK-3vmV2dKPGVjQb1ODdTbpPctlEXRMI-X54fAgqmczFHnG1AxsZBL19VUfqMhc3sT2YUNZgZaj8MBbw3mqXxdP2QbbkFf-jzFgcBZsLFFkyKPGjMnnJWBrk53KDnPCZ4Z1OJzHD2q3GfNd-zF8pa2Y0pCtu/s2048/image_2025-02-03_08-40-17.png

ទោះយ៉ាងណាតាមរយៈការខម្មិនពីអ្នកមួយចំនួននៅលើបណ្តាញសង្គមតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានចូលទៅឆ្លើយតបបង្ហាញថាមានគណនីក្លែងក្លាយចូលមកខម្មិនគំនិតមិនល្អច្បាស់ៗ របស់អ្នកបុគ្គលនិយមមិនសប្បាយចិត្តអ្នកដែលផ្សេងធ្វើល្អជាងខ្លួនទើបមិនសាទរ៕

ផ្ទុះអាវុធជាច្រើនគ្រាប់ រវាងមន្រ្តីបរិស្ថាន និងអ្នកបរបាញ់សត្វព្រៃ (មានវីដេអូ)

0

មន្រ្តីបរិស្ថានស្រែពក កំពុងប្រឈមនឹងការបាញ់តដៃអ្នកបរបាញ់សត្វព្រៃ ដោយពួកគេបានប្រើអាវុធអាកា៤៧ ខណៈមន្ត្រីបរិស្ថានកំពុងដើរល្បាត។

បើយោងតាម មន្រ្តីបរិស្ថានដែនជម្រកសត្វស្រែពក បានឱ្យដឹងថា៖” អ្នកបរបាញ់សត្វព្រៃប្រដាប់អាវុធ ចំនួន២ទៅ៣ក្រុម បានប្រើអាវុធស្វ័យប្រវត្តិ អាកា ៤៧ បំពាក់ដោយឧបករណ៍តម្រង់គោលដៅ ដែលបាញ់តទៅមិនខ្លាចមន្ត្រីឧទ្យានុក្ស”។

ហេតុការណ៍ផ្ទុះអាវុធកើតឡើង ក្រោយពីមន្ត្រីឧទ្យានុក្ស បានហៅអ្នកបរបាញ់សត្វព្រៃឱ្យឈប់ ដើម្បីសាកសួរ និងត្រួតពិនិត្យ។

នៅក្នុងហេតុការណ៍នេះ មិនបានបង្កឱ្យមន្ត្រីបរិស្ថានស្រែពកណាម្នាក់រងរបួសនោះទេ ក៏ប៉ុន្តែវាបានបង្កជាក្តីកង្វល់ដល់សុវត្ថិភាពមន្ត្រីនៅទីនោះ។

គួរបញ្ជាក់ថា ដែនជម្រកសត្វព្រៃស្រែពកជាបេះដូងនៃតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើតនៃប្រទេសកម្ពុជា ដែលមានវត្តមានសត្វកម្រជាច្រើនរស់នៅទីនោះ៕

 

បាក់ឌុបឆ្នាំនេះ! ក្រសួងអប់រំ នឹងដាក់បញ្ជូលការប្រឡងសំណួរ “PISA”

0

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំ២០២៥ ក្រសួងអប់រំ នឹងដាក់បញ្ចូលសំណួរ PISA ដោយផ្ដោតលើមុខវិជ្ជាភាសាខ្មែរ និងប្រវត្តិវិទ្យា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXn-nITvh0hKKLtjqDbtXmes-E16ZvaxuGmA3UYw_R2Q-0Abnzp7qMTRM0-HYKWGKiTOh4SPM_tA52ATU3YHNFm7-cTk3d2SSSRyJIHpyqITMylr0iWJL4NqP9LnIwGG0_PSNuCZ9WaVHMI2kjE7m68_DzxhRBht1w1ViJDDO_8vChk7LJuHuCzKPKwXBd/s1280/image_2025-04-08_15-00-17%20(2).png
យោងតាម ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា៖”ការបញ្ចូលសំណួរ PISA នេះ មិនមែនបញ្ជូលទាំងស្រុងនោះទេ ដោយយើងបញ្ចូលបន្តិចម្ដងៗចាប់ផ្ដើមពីសំណួរមួយចំនួនតែប៉ុណ្ណោះ”។
តេស្ត PISA គឺជាកម្មវិធីវាយតម្លៃអន្តរជាតិដែលរៀបចំឡើងដោយអង្គការសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ច (OECD)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizeblSDQdK8yfieDEifm9hKTFgTtbw5we67YpPv4ftqkCdd0qJQ3CDG7fhpVqNkdc3SF-FBxVzEvycypS8IPYkQ0G8TudeKDQwZcX6mStUbGwGVzrJYOvIBlGs2JJFNkh2s8pyhN03sBU6HaEBBTmLeABDdDhFi9r17Jn46X4ZxAJc1bFhnVvx9Cojgs8d/s1270/image_2025-04-08_15-00-17.png

គោលបំណងចម្បងរបស់ PISA គឺដើម្បីវាយតម្លៃ និងកែលម្អប្រព័ន្ធអប់រំទូទាំងពិភពលោកដោយផ្តោតលើការធានាថា សិស្សទាំងអស់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមយ៉ាងមានប្រសិទ្ធភាពក្នុងសង្គម និងសេដ្ឋកិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaiYwzy-wXftBuax6T-cZIvAD3DIwlV7BNDouEPieZQGA1oNsSoNXpKsFcoXuoKaD-tukiIji9Og__rzuFVXCUC2bMCZXM4HkaIsZKHRJbh2I5Qu7a7oCSxoVaR6tIZW28ufe4kg4UchK0KNKyi-G5MBqdPhiW23cOsgGPWikxKqOImHq1Fuf3xn0-ivAR/s1755/image_2025-04-08_15-00-18%20(2).png

ជាទូទៅ កម្មវិធីនេះត្រូវបានរៀបចំឡើងជារៀងរាល់៣ឆ្នាំម្តង ដើម្បីវាយតម្លៃចំណេះដឹង និងជំនាញរបស់សិស្សអាយុ១៥ឆ្នាំ ក្នុងវិស័យគណិតវិទ្យា វិទ្យាសាស្ត្រ និងការអាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgE-m7ID8BuTJcBG2ofasDVpSJu8S4jYrC5GVrMAoF6qmzhmG0rG8c-gscJ4w8uf6_IQK7mElHKrN5v6G9n0oBkBJQcEC41UIvygHDI0pXGoj6RnZhgLmBQLUGdP_gCBOIzgNRQE3bN1Pjtq2ZDdfJoee6S5FxphzJ6ktUYcybt3WHTvERwPgbgP45m5gx/s960/image_2025-04-08_15-00-18.png

ហើយនៅក្នុងឆ្នាំនេះ ក្រសួងអប់រំ ក៏បានដាក់បញ្ចូល PISA ទៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលជាលើកទីមួយមិនធ្លាប់មាន៕

 

មកស្គាល់ព្រះនាមទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ដែលមានយានពាហនៈជាសត្វព្យាគ្ឃៈ (ខ្លា)

0

នៅឆ្នាំនេះ ទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ នឹងយាងចុះមកជម្ពូទ្វីបនាវេលាទៀបភ្លឺ ថ្ងៃចន្ទ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៤ៈ៤៨ នាទីព្រឹក។

តាមទំនៀមទម្លាន់ ការផ្លាស់វេនទេវតាចាស់ ចូលឆ្នាំថ្មី នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ គឺតម្រូវឱ្យបុត្រីទាំង ៧អង្គ ផ្លាស់វេនគ្នាដង្ហែព្រះសិរសាកបិលមហាព្រហ្ម ដែលជាបិតា ចុះទៅបំពេញភារកិច្ចរក្សាមនុស្សលោក។

ចំពោះឆ្នាំនេះ ទេវតាឆ្នាំថ្មី ទ្រង់មានព្រះនាម គោរាគៈទេវី ជារាជបុត្រីទី២ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌លឿង លម្អនៅព្រះកាណ៌ដោយសៀតផ្កាអង្គារបុស្ស អភរណៈ កែវមុក្តា ភក្សាហារទ្រង់តេលំ (ប្រេងធញ្ញជាតិ មានប្រេងសណ្តែក និង ប្រេងល្ងជាដើម) ព្រះហស្តស្តាំទ្រង់ព្រះខ័ន្ធ ព្រះហស្តឆ្វេងទ្រង់ឈើច្រត់ ទ្រង់គង់ផ្ទំបិទព្រះនេត្រលើខ្នងសេ្តចព្យាគ្ឃៈ (ខ្លា) ជាយានពាហនៈ។

ជាទូទៅ រាល់ពេលដែលទេវធីតាផ្លាស់វេនគ្នា គឺត្រូវកាន់គុហាកែវធម្មមាលី ភ្នំកៃលាស ខេត្តហិមពាន្ត ជាទីតម្កល់ទុកនូវព្រះសិរសា កបិលមហាព្រហ្ម ជាមួយនឹងភាលៀងមួយសែនកោដិ ដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរចំនួន ៦០នាទី មុននឹងចុះមកជម្ពូទ្វីប៕

ហាមលក់ចំណីអាហារទាំងនេះដែលប៉ះពាល់ដល់សុខភាពសិស្សក្នុងបរិវេណសាលា

0

ប្រទេសម៉ិកស៊ិក ៖ បច្ចុប្បន្ន ប្រទេសនានាប្រឈមនឹងបញ្ហាកុមារជាច្រើនកើតជំងឺធាត់ ដោយសារការបរិភោគអាហារប៉ះពាល់សុខភាព និងភេសជ្ជៈមានជាតិស្ករខ្ពស់ ហើយវាជាដើមហេតុធ្វើឱ្យកុមារកើតជំងឺជាច្រើនទៀត ។ ក្រោយមើលឃើញថា ចំនួនកុមារកើតជំងឺធាត់នៅទូទាំងពិភពលោកកើនឡើងជារៀងរាល់ឆ្នាំ និងគួរឱ្យបារម្ភ រដ្ឋាភិបាលម៉ិកស៊ិកបានប្រកាសអនុវត្តច្បាប់ថ្មី កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ដើម្បីកាត់បន្ថយចំនួនកុមារកើតជំងឺធាត់ និងទឹកនោមផ្អែម គឺហាមលក់ចំណីអាហារប៉ះពាល់សុខភាពក្នុងសាលារៀនទូទាំងប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ8oSB6rH4-bLa7NoG0ro-rqh73X5lMIAl4qyyCkGBlwXH68bV_kEreXHei_t5LTDoWpW5sSD8urqLpt0uSEgJmdQbUIpbIkLKBuOWgJmVTDEK-LUH_XkRKp7qnnXCCnQbyzrNFwWXI91LtDhikufBgHiVc7MtfrQtjywH9hP_cgzm4khUMbt3ieIow7ED/s2000/image_2025-04-08_13-23-31.png

ច្បាប់ថ្មីនេះមានគោលដៅកាត់បន្ថយរសជាតិប្រៃខ្លាំង និងផ្អែមខ្លាំងក្នុងចំណីអាហារសម្រាប់លក់ឱ្យកូនសិស្សបរិភោគ ដូចជា ៖ ពុំអនុញ្ញាតឱ្យលក់ទឹកផ្លែឈើមានជាតិស្ករខ្ពស់, ដំឡូងបារាំងបំពង, ស្បែកជ្រូកបំពង និងសណ្តែកដីផ្សំគ្រឿងពីម្ទេស ។ ក្រសួងអប់រំម៉ិកស៊ិកប្រកាសថា ការហាមឃាត់ការលក់ចំណីអាហារប៉ះពាល់សុខភាពក្នុងសាលារៀនបានចេញជាច្បាប់ហើយ នៅតាមសាលាទូទាំងប្រទេសនឹងគ្មានចំណីអាហារបែបនេះទៀតទេ ។ ក្រៅពីនេះ រដ្ឋាភិបាលម៉ិកស៊ិកបានអំពាវនាវឱ្យអាណាព្យាបាលចម្អិនអាហារល្អៗសម្រាប់សុខភាពឱ្យកូនបរិភោគ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQoBHusr7N4TlKAgMr8PhbaxNpjYyD50USIk6O7fmnGizl6kakOTOpij-LRx8QnwyNlbU_hzZLt7g201HJgf18yvjOxyfkwhm9m-FwR5tHuVsg-S0kE3YYz5PzCyxp51gkCJYE3W16inbOKAdDmuIaL7ciHunL-cIIQiHLDTTGA3FCLP0vveinYFUFNLxb/s1242/image_2025-04-08_13-23-29%20(2).png
នៅក្រោមច្បាប់ថ្មីរបស់ម៉ិកស៊ិក គឺសាលារៀននីមួយៗត្រូវតែឈប់លក់ចំណីអាហារ និងភេសជ្ជៈ ដែលមានបិទស្លាកសញ្ញាដាស់តឿនពណ៌ខ្មៅ បញ្ជាក់ថា ក្នុងអាហារមានបរិមាណអំបិល ស្ករ កាឡូរី និងខ្លាញ់ខ្ពស់ ។ ច្បាប់ថ្មីនេះបានអនុវត្តតាំងពីថ្ងៃទី៣១ ខែមីនា មកម៉្លេះ ហើយតម្រូវឱ្យសាលារៀនផ្តល់អាហារជួយសុខភាពដល់សិស្ស និងឱ្យសិស្សផឹកទឹកធម្មតា ជំនួសភេសជ្ជៈផ្អែម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2uxeF3k6oM5BVFBblJoMnT9cmkZr8E8UPqvUzY8S_sMwMKc2lGZJ_RTkXxaZ_kjE9WcldJqq5lIIofg5kK5pVuxv3iF4PwZL6KAqfMmtPtJ38kFPKjhW-FIYcmGBtozuNDTQ2tIprqGWGPOATx5DIXnqqYBr9-kSG-626sg-SC6v5M-eUz4QLQ2Z_D3EO/s1080/image_2025-04-08_13-23-29.png
កុមារនៅម៉ិកស៊ិក បានបរិភោគចំណីអាហារប៉ះពាល់សុខភាពច្រើនជាងកុមារនៅអាមេរិកឡាទីន ហើយធ្វើឱ្យពួកគេកើតជំងឺធាត់ និងទឹកនោមផ្អែម ។ បើតាមទិន្នន័យរបស់រដ្ឋាភិបាល គឺមានកុមារម្នាក់ ក្នុងចំណោម៣នាក់ បានឡើងទម្ងន់ ឬកើតជំងឺធាត់ ។ ច្បាប់ថ្មីនេះចែងថា បើសាលារៀនណាមួយល្មើសនឹងបម្រាម នឹងត្រូវបង់ប្រាក់ពិន័យ ចាប់ពី៥៤៥ដុល្លារ រហូតដល់៥,៤៥០ដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbSGplTYIimmcM9i5MgWvm4lqmnW0EHzNTyzRgNe1G-18_DzLAmFrv3jspuIRGlBu4tra7rhK04COh9PoE6KBEYPw4yKI7NSKC8MMljYon-mnTkA5pY5KwdcswLxeMm482hkvAWP43tj9rx5CJNhE-vDfL-3N8d1prmcPfrQleiQPpORR34jbAlW97e1nH/s2022/image_2025-04-08_13-23-30.png

ទោះយ៉ាងណា មានហាងលក់អាហារប៉ះពាល់សុខភាពកុមារជាច្រើនកន្លែងនៅបរិវេណខាងមុខសាលារៀននៅប្រទេសម៉ិកស៊ិក ហើយច្បាប់ថ្មីនេះពុំបានគ្របដណ្តប់លើហាងនៅមុខសាលារៀនទេ ។ នៅក្នុងច្បាប់ពុំបានបញ្ជាក់ច្បាស់លាស់ថា តើរដ្ឋាភិបាលនឹងហាមឃាត់ហាងទាំងនេះដែរឬទេ?

ភ្នំភ្លើង Kanlaon នៅហ្វីលីពីនផ្ទុះទៀតហើយ ខណៈទើបផ្ទុះលើកចុងក្រោយកាលពីចុងឆ្នាំ២០២៤

0

ប្រទេសហ្វីលីពីន ៖ ភ្នំភ្លើង Kanlaon ស្ថិតក្នុងចំណោមភ្នំភ្លើងសកម្មចំនួន២៤ នៅប្រជុំកោះ Negros ភាគកណ្តាលប្រទេសហ្វីលីពីន បានផ្ទុះម្តងទៀតកាលពីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ដែលបញ្ចេញផ្សែងផេះឡើងលើកម្ពស់៤,០០០ម៉ែត្រ ។ គ្មានសេចក្តីរាយការណ៍ពីមនុស្សរងរបួស និងស្លា.ប់ ដោយសារការផ្ទុះភ្នំភ្លើងទេ ប៉ុន្តែវាធ្វើឱ្យពលរដ្ឋហ្វីលីពីនរស់នៅក្បែរភ្នំភ្លើងបារម្ភពីផលប៉ះពាល់សុខភាព ដោយសារផ្សែងផេះចេញពីភ្នំភ្លើងបានធ្លាក់មកលើភូមិក្បែរៗ ខណៈសាលារៀនជាច្រើនបានបិទទ្វារដើម្បីសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxkO5Xy5-i19poowvsdpA6MKN5IzsONvy-UrQwkzne5T6bJ2RiZejPK2kc3UvDlsrKuyJ9dtwKOnkD-u-vyhG7RPTeKHdAPXVlikg3prXWUB04mUEoh5u-B9uVJwsnzNoDZFXRKxhDYvR9S0tVrlLLm-ESimujoEXcrj-cxQ5Ed1FJNEaq0jA391s8VYVZ/s2048/image_2025-04-08_13-18-09.png

រដ្ឋាភិបាលហ្វីលីពីនបានប្រកាសអាសន្នឱ្យពលរដ្ឋប្រុងប្រយ័ត្នគ្រោះថ្នាក់កើតឡើងដោយសារការផ្ទុះភ្នំភ្លើង Kanlaon ស្មើកម្រិត៣ ខណៈគ្រោះថ្នាក់ខ្លាំងបំផុតដែលកើតឡើងដោយសារការផ្ទុះភ្នំភ្លើង ស្មើកម្រិត៥ គឺការផ្ទុះភ្នំភ្លើងដ៏ខ្លាំងក្លាកើតឡើងជាបន្តបន្ទាប់ ។ ក្នុងរយៈពេល១៥៩ឆ្នាំកន្លងមកនេះ (គិតចាប់ពីឆ្នាំ១៨៦៦) គឺភ្នំភ្លើង Kanlaon បានផ្ទុះរហូតដល់ជាង៤០លើក ដែលធ្វើឱ្យអាជ្ញាធរ និងភ្នាក់ងារសង្គ្រោះជម្លៀសពលរដ្ឋទៅរកកន្លែងសុវត្ថិភាពពេលវាផ្ទុះម្តងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRxNjlEgY3poDAnn34CFjV03KQNwLIiJdyaHMVvK6BfIwX_7ebGPPPHUtje85L9hJyN7g3XuLozXmcf6p66zS7RwaH9GiXTUSbTgtoYsiEAYpz-a2ZYDrhoV3osOQCGs4BVLhKGUIb4Q4aXu45Jw8fWt_CjIe9d2exk9seVIwhnui0ULLMmwf-0FAs5_Ao/s960/photo_2025-04-08_11-57-27%20(2).jpg

ភ្នាក់ងារសង្គ្រោះនៅតំបន់កាសតេយ៉ាណា ខេត្តណេក្រូស អេស៊ីឌិនតាន់ និយាយថា ៖ «ពួកយើងបានត្រៀមទប់ទល់នឹងហេតុការណ៍ជាមុន ដោយជម្លៀសពលរដ្ឋរស់នៅក្បែរភ្នំភ្លើង ចាប់ពី៤គីឡូម៉ែត្រ ទៅ៦គីឡូម៉ែត្រ ។ ភ្នំភ្លើងនេះបានផ្ទុះលើកចុងក្រោយកាលពីខែធ្នូ ឆ្នាំ២០២៤ ដែលធ្វើឱ្យភ្នាក់ងារសង្គ្រោះជួយជម្លៀសពលរដ្ឋចេញពីតំបន់គ្រោះថ្នាក់នៅជុំវិញភ្នំភ្លើង» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwg1_oRk693JeoKOKjkuYNhbb-rZGeqAP6F9MqcvHaHlHlMYaJTrHO1ekqx3GSRnxEge_TUcXx5AYEogf_syT7X7IzJLG0OTS1qmT1jp5Y1slL6EtvNJ69hJ_yK7wq4jaRRBHXSkFTsVkWlIIcIn-AA2du9MwpeX-V7Lws9VVLKaWrbcZng-92XdgpCBZP/s960/photo_2025-04-08_11-57-27%20(3).jpg
កាលពីផ្ទុះភ្នំភ្លើង Kanlaon លើកចុងក្រោយកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ គឺវាបានបញ្ចេញផ្សែងផេះឡើងលើស្មើកម្ពស់៣,០០០ម៉ែត្រ ។ មុននេះ គឺនៅខែកញ្ញា ឆ្នាំ២០២៤ ពលរដ្ឋហ្វីលីពីនរាប់រយនាក់បានជម្លៀសទៅកាន់កន្លែងសុវត្ថិភាព ក្រោយពីភ្នំភ្លើងនេះបានបញ្ចេញឧស្ម័នគ្រោះថ្នាក់យ៉ាងច្រើនត្រឹមតែ១ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihcSka-0cbdaqOk3heRO_2xP0zkwiW85_pePwKr9yq8VegvkaD95cpY3gCZgunWbodM2M7dHunMI4ptLcKcVACNGQ2DeboIJqVWCPFd0Wdge-Nc2XzSl9K8kQtr2Y8kcJ3w4BKj3ZTrikJwDDs81TLtbt9tucju1Kx2dkfFC6eecwQCxx2VUeY9RWbRX4g/s960/photo_2025-04-08_11-57-27.jpg

គួរបញ្ជាក់ថា ភ្នំភ្លើង Kanlaon ស្ថិតក្នុងចំណោមភ្នំភ្លើងសកម្ម ចំនួន២៤ ដែលនៅតែផ្ទុះជាបន្តបន្ទាប់ក្នុងប្រទេសហ្វីលីពីន ។ ភ្នំភ្លើងនេះមានកម្ពស់២,៤០០ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ហើយវាបានផ្ទុះជាញឹកញាប់រហូតដល់ជាង៤០លើក បើគិតចាប់ពីឆ្នាំ១៨៦៦ មកដល់ឆ្នាំ២០២៥ ។ រីឯការផ្ទុះភ្នំភ្លើងកាលពីឆ្នាំ១៩៩៦ បានធ្វើឱ្យអ្នកឡើងភ្នំស្លាប់អស់៣នាក់ ៕

ពីម្ចាស់បំណុល ក្លាយជាអ្នកទោស ក្រោយកូនបំណុលប្តឹងពីបទគំរា.មកំ.ហែងហែ.កកេរ្តិ៍

0

ថ្មីៗនេះ ករណីម្ចាស់បំណុល ត្រូវជាប់ពន្ធធនាគារ ក្រោយពីទារលុយកូនបំណុល បានក្លាយជាប្រធានបទដ៏ក្តៅនៅលើបណ្តាញសង្គម ខណៈមហាជនហាក់សម្តែងការមិនយល់ពីនីតិវីធីរបស់តុលាការរខេត្តសៀមរាប។

ជុំវិញករណីនេះ សាលាដំបូងខេត្តសៀមរាប បានចេញសេចក្តីប្រកាស ដោយអះអាងពីភាពត្រឹមត្រូវរបស់ខ្លួនក្នុងការអនុវត្តច្បាប់ដាក់ម្ចាស់បំណុលក្នុងពន្ធនាគារ។

នៅក្នុងសេចក្តីប្រកាសរបស់សាលាដំបូងខេត្តសៀមរាប បានលើកឡើងថា៖ “ឈ្មោះ ចិន ស្រីដា ដែលជាម្ចាស់បំណុលបានគេចវេស មិនសហការ និងមិនដែលចូលខ្លួនតាមការកោះហៅឡើយ”។

បន្ថែមពីនេះ តុលាការក៏បានពិនិត្យភស្តុតាងឃើញថា៖” ម្ចាស់បំណុល បានធ្វើដាក់កូនបំណុលមានធាតុផ្សំបទល្មើសគ្រប់គ្រាន់ជាបទគំរាមកំហែងហែកកេរ្តិ៍ ទើបសម្រេចចិត្តដាក់ពន្ធនាគារ២ឆ្នាំ ពិន័យ៤លាន និងបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនមកផ្ដន្ទាទោស”។

សាលាដំបូងខេត្តសៀមរាប សង្កត់ធ្ងន់ថា៖”ការទាមទារប្រាក់ពីកូនបំណុល គឺជាសិទ្ធិរបស់ម្ចាស់បំណុល ប៉ុន្តែ ម្ចាស់បំណុលត្រូវប្រើសិទ្ធិទាមទារនេះ ក្នុងព្រំដែនដែលច្បាប់អនុញ្ញាត កុំឱ្យបំពានលើសិទ្ធិរបស់អ្នកដទៃ”៕

 

សង្រ្កាន្តកំពង់ចាម! ឆ្នាំនេះដាក់បុហ្វេលៀសហាល៣តោន អ្នកមកចូលរួមកុំភ្លេចត្រៀមបាយកកផង

0

ពិតជាប្លែកខុសពីរាល់ៗឆ្នាំ ដើម្បីអបអរសាទរកម្មវិធីសង្រ្កាន្តឆ្នាំនេះ អភិបាលខេត្តកំhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-RQC1naajmVFmHI8jpGw04xbekm6OpuEs_FqTZfTqpzSPprkzWr3EWPVqFU5u_EXvFioaCy9x2gdOFlaiyH6MGelECrF92vpNQRtD9skqZLGaYRjnkM6follecguRc9pfK3rf2Er3kRQL8VsyrqNCE6LoQemXBS3BqXtXoXsI5byqRPz9vMGeVYuuwCYP/s1280/photo_2025-04-07_14-08-04.jpgពង់ចាមបានត្រៀមឳ្យមានការដាក់តាំងបង្ហាញលៀសហាលប្រវែង ១ពាន់ម៉ែត្រ ដែលគិតជាបរិមាណប្រហែល៣តោន និងអាចអោយអ្នកមកលេងម្សាន្តនៅសង្រ្កាន្តខេត្តកំពង់ចាមយកបរិភោគបានដោយឥតគិតថ្លៃ។

លោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម បានថ្លែងនៅក្នុងឳកាសដែលលោកអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូននាយទាហាន នាយទាហានរង និងពលទាហាន កងពលតូច ស្ថិតនៅភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី០៥ ខែមេសា លោកអភិបាលបានមានប្រសាសន៍ថា៖ “សង្រ្កាន្តកំពង់ចាម” នឹងមានរយៈពេល៣ថ្ងៃ លោកកំពុងតែនឹករកវិធីសាស្រ្តផ្សេងៗដើម្បីរៀបចំឳ្យមានការទាក់ទាញ បង្ករបរិយាកាសសប្បាយដល់ប្រជាពលរដ្ឋឋ ដូចនេះឆ្នាំនេះកំពង់ចាម នឹងរៀបចំលៀសហាលចំនួន៣តោន នៅថ្ងៃទី១៥ ខែមេសា ពោលគឺថ្ងៃចូលឆ្នាំខ្មែរថ្ងៃទី២ ចាប់ពីម៉ោង ២:៣០នាទីរសៀលតទៅ នៅបរិវេណមុខសាលាខេត្តកំពង់ចាម រហូតដល់ទីតាំងវេទិកាអុំទូក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn2U1CTrQ5KHBoenCsm3aavWHFQpWa12YVhUk5gWtlmUqCf0uMw9Pa5zHm5RD-EZ_rUJsPMaHZFsGizDmcRPH0LsjMyjfYqwFyRSZoaT8HDEaS437cMGMqr8efMemLek9l37wiQP9L5nlrBRaEdPEBRFg39VUiZ-77X3nVdB3hf5UsLFVUSk4wOtrb6xJv/s1280/photo_2025-04-07_14-08-08.jpg

សូមជម្រាបថា លៀសហាលខេត្តកំពង់ចាម គឺមានកេរ្តិ៍ឈ្មោះល្បីទូទាំងប្រទេស ដោយមានទាំងគុណភាពសាច់ល្អ ការច្នៃគ្រឿងផ្សុំអោយមានឳជារសឆ្ងាញ់ ព្រមទាំងមានច្រើនជម្រើស ច្រើនរសជាតិថែមទៀតផងសព្វថ្ងៃនេះ។ ដូចនេះ ការរៀបចំតាំងបង្ហាញលៀសហាលប្រវែង ១ពាន់ម៉ែត្រ ដែលមានទម្ងន់ប្រមាណ៣តោននេះ នឹងក្លាយជាចំណុចទាក់ទាញមួយផ្នែកទៀតនៅក្នុងកម្មវិធីសង្រ្កាន្តខេត្តកំពង់ចាមឆ្នាំ២០២៥នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuGIy1p2FZ7PVNFffOYAwuDWlZ2oySqi7ZKDuhvEx-FE_TkuJ0WF0EuKh0SIf1fX1iX-20vimOVExZkQ6u9pLAYm3mcEU_oY1K0b6IQdLU5S4caudrMDbVFjUzj9mJqgQCttVEYkaYvcyU7ueVi30Vwiq8b77bftG_Yc2mLgk2vuzQu4iO6u2dUL7_QpQJ/s960/photo_2025-04-07_14-08-05.jpg

គួរបញ្ជាក់ថា សង្រា្កន្តខេត្តកំពង់ចាមក្នុងឆ្នាំនេះនឹងមានរៀបចំនូវកម្មវិធីសប្បាយៗ និងការតាំងបង្ហាញប្លែកភ្នែកជាច្រើនរួមមាន៖ លៀសហាល៣តោនញាំដោយឥតគិតថ្លៃ, ពាងទឹចំនួន២៤១ , មានWiFi ប្រើដោយសេរី, ល្បែងប្រជាប្រិយច្រើនអនេក, ការបាញ់ពពុះសាប៊ូលេង, ការប្រគុំតន្រ្តីខ្នាតយក្ស, ការប្រកួតប្រដាល់, ការតាំងពិពណ៌ ។ល។

ប្រាសាទស្រីគ្រប់លក្ខណ៍ ល្បីថាស័ក្តិសិទ្ធណាស់ មានអាយុកាលជាង១០០០ឆ្នាំហើយ

0

ចំណាយពេលធ្វើដំណើរប្រហែលជាង 40នាទី ពីទីក្រុងភ្នំពេញ យើងនឹងមកដល់ភ្នំប្រសិទ្ធ ដែលនៅលើភ្នំប្រសិទ្ធត្រៃត្រឹងមានប្រាសាទដ៏ចំណាស់មួយមានឈ្មោះថា “ប្រាសាទស្រីគ្រប់លក្ខណ៍” ដែលកំពុងសង្ញំខ្លួនយ៉ាងស្ងប់ស្ងាត់ ព្រោះពុំសូវមានភ្ញៀវទេសចរទៅទស្សនាច្រើនឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFqMlthe2x5U9faWwOffTm6XetO1sDQb4EaKpJ3Qe5EDLGw133xGPIekaIC7ngKzeyEnxfd9ozDMIEH_QEEManpOdXkqOA_uDTJJ4YDd7LBI8v_2rIh_XPn2-p98s4BHP2xQUZZ-tqbLOW5MC52Lt61hLXbjNjoRGR0-HT1699KC1iKJmUjG-ZNjGGHOQ6/s960/photo_2025-04-04_08-57-13.jpg

“ប្រាសាទស្រីគ្រប់លក្ខណ៍” មានទីតាំងស្ថិតនៅភូមិតាពេជ្រ ឃុំឃ្លាំង ស្រុក ពញាឮ ខេត្តកណ្តាល ដែលមានចម្ងាយប្រមាណ ២៧ គីឡូម៉ែត្រ ភាគអាគ្នេយ៍រាជធានីភ្នំពេញ។ តាមរយៈការចារទុកនៅលើសិលាចារឹក ប្រាសាទនេះត្រូវបានសាងសង់ឡើងក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី ១ (៦៥៥-៦៨១ នៃ គ . ស ) ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា ( សិវនិកាយ ) ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggWXpAwwsioab4nlffmApK6sCy1TmBnqI3bBgRZrncH0DkRxsYUKY2UAIgdWmK1XWxlO4xWdVLPoLH0XmpqyH0cBFpEVybHdEFSHGlF13pNCyoyt93dU1-PsjeLuQzk4QhNgJy-4cRWuTwFtm8tSempumV6_3ScKolzruWn91ybs-ksiOHyArRcT1rZKB2/s1024/photo_2025-04-04_08-57-14.jpg

ប្រាសាទស្រីគ្រប់លក្ខណ៍ សាងសង់ដោយថ្មឥដ្ឋ មានក្បាច់រចនាយ៉ាងល្អប្រណិត ប៉ុន្តែដោយសារការញាំញីដោយសង្រ្គាម បូជនីយដ្ឋានដ៏សំខាន់នេះ ត្រូវបានសង្គ្រាម និងជនទុច្ចរិតបំផ្លាញខ្ទេចខ្ទីអស់សូម្បីតែគ្រឹះប្រាសាទធ្វើអំពីថ្មបាយក្រៀម ក៏ត្រូវគេគាស់រំលើងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCLhqvu3EflqMVZIa5z5K08qcm7u7s3hgZ_0apbMViGzrmpG8WyapswOIjH6MKq7ORHd5vef7UyIMmZmsCjahDLQ1BHN21ZZRWGkXHfZy4ZdfkZaWPdvhhT-1jhPlM8XN2CMteomWuj47Wp7-AIV3A4fengL_NaQtmp1NKybvQ7N7Q8Ds6kb6jgKs4Y-KM/s800/photo_2025-04-04_08-57-15%20(2).jpg

ក្រុមអ្នកជំនាញបានឃើញមានសំណល់ស្ថាបត្យកម្មប្រាសាទថ្មធំមួយទៀតស្ថិតនៅប្រមាណជា ១៥ ម៉ែត្រពីខ្លោងទ្វារប្រាសាទឥដ្ឋខាងលើនេះ ។ តាមការសិក្សាដោយក្រុមជំនាញប្រាសាទថ្មនោះជា សំណង់ស្ថាបត្យកម្មសម័យអង្គរ ស្ថិតក្នុងរចនាបថកោះកេរ ។ ប្រាសាទគ្រាន់តែបានបន្សល់ទុកនូវចម្លាក់មួយចំនួន ជាពិសេសបំណែកក្បាច់ ផ្តែរ សសរស្តម្ភ ជើង ទេវរូប ធំៗ ប្រកបដោយក្បាច់រចនា គួរឲ្យចាប់អារម្មណ៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgvf8-S597jACKyUKTA3BdDg1ezGxMsprftE-a1VB35CY1tq43JbA7PPD31XxRoAFG26e2BdlwlPqpBxdiORSkcBlUWVEQk7LJqMXdQ-Q-3mQY5C-QPPdzqjYxqKlDESP2a0ijNxyYESOsXgAvpmHygwr2NmKwSx89ERZNMNAYwocg63hIvaykTmBgiGh9/s736/photo_2025-04-04_08-57-15.jpg

ទិដ្ឋភាពនៅជុំវិញប្រាសាទ គឺមានដើមរុក្ខជាតិតូចធំដែលដុះនៅលើភ្នំ មានសម្រស់ស្រស់បំប្រងគួរអោយចង់គយគន់។ មិនតែប៉ុណ្ណោះ នៅទីនេះមិនមែនត្រឹមជាកន្លែងសម្រាប់ទេសចរមកទស្សនាកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែប្រាសាទ និងភ្នំនៅទីនេះ ថែមទាំងជាទីកន្លែងសក្ការៈដែលស័ក្តិសិទ្ធមួយផងដែរ ដែលមិនថាតែប្រជាជនក្នុងតំបន់នោះទេ លើសពីនេះក៏មានអ្នកមកពីចម្ងាយស្កាត់មកបន់ស្រន់ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHXrc2D7GtyNuGxOHl5ZOKI29L2qQ_s8LtZ-jTGW3du_QkV3XTEidwuxYgCOR_iRVQsZQToAlxKc67OuzrvAkpFdezhZvk-QJQ0cj-Qb95dp_SwZ5arPpUG6ig7anoySr0zHTgsc-eVWBh3exY59Fb9bbAoXohG4DAOyG1Lgaj9HFDUDYTSZEtVyza5OXc/s1280/photo_2025-04-04_08-57-17.jpg

ជារឿងគួរសោកស្ដាយ ដោយសារដំបូលខាងលើ ជញ្ជាំង និងផ្នែកខាងក្នុងនៃប្រាសាទនេះខូចខាតយ៉ាងធ្ងន់ធ្ងថនៅសម័យខ្មែរក្រហម ហើយត្រូវបានគេសាងសង់គ្រោងដែកគ្របដោយស័ង្កសីជំនួសវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnI3OfljnOLgWx0ghH2pul40qTkqCH4TgmDfPUBl86kw58JQHSW1PkpWfcaCZ_rZShixiGCiHLdzg5yjfo7KDI5zgGjLSW7C7b7dN2XK4aXeKEbAZ21ym2MbuUecYw7335ceXeWgGT7RnewKOKFL-PDntIdrvNl_w_zR3ep2qnkAYk6wOBe_u_ir70jG_U/s800/photo_2025-04-04_08-57-18.jpg

ប្រសិនបើអ្នកមិនទាន់ដឹងថាគួរធ្វើដំណើរកម្សាន្តទៅទីណានាឳកាសពិធីបុណ្យចញលឆ្នាំខាងមុខនេះទេ អ្នកអាចមកកម្សាន្តនៅតំបន់នេះបាន ព្រោះក្រៅពី “ប្រាសាទស្រីគ្រប់លក្ខណ៍” នេះ នៅលើភ្នំក៏មានក្យូសសម្រាប់អង្គុយ និងស្រស់ស្រូបអាហារបស់បងប្អូនអាជីវករក្នុងតំបន់ផងដែរ៕

វណ្ណដា សរសើរបទចម្រៀងចូលឆ្នាំរបស់ ម៉ម ពេជ្ជរិទ្ធ ពេញបេះដូងខណៈអ្នកគាំទ្របន់ឱ្យសហការគ្នា

0

តារារ៉េប វណ្ណដា បានចែករំលែកបទចម្រៀងចូលឆ្នាំមួយបទមានចំណងជើងថា «No NO!! (អស់ស្រែកេរយាយ)» របស់តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ ដោយបង្ហាញថាលោកពេញចិត្តបទចម្រៀងមួយបទនេះខ្លាំងក្នុងឱកាសចូលឆ្នាំខ្មែរ។ ឃើញ វណ្ណដា ចែករំលែកបែបនេះ ពេជ្ជរិទ្ធ រំភើបចិត្តនិងបានអរគុណចំពោះតារាចម្រៀងរូបនេះ ខណៈ វណ្ណដា បន្ថែមទៀតថាចង្វាក់និងប៉ារ៉ូលចម្រៀងរបស់ ពេជ្ជរិទ្ធ គឺពិតជាអស្ចារ្យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtQbGpRjvVe7rKtJ0oImpnwH9ysDst4kLHtAfaD9oaz-wm_T7w0-_Bmuv2gbodV6pA6wp2pKQE7xBWwc4A8ZFKDBNpVBEtx-90tH2XlNzXUemdx4y8QAeXYFPVLuL1abPXthjh_m4wwLjcdZvpIFIYKkFNMU79aVj785xqnpc3w5hWmAxWfLW8ORGOEKYu/s2048/image_2025-03-28_10-16-15.png
នៅយប់ថ្ងៃទី៦ មេសា វណ្ណដា បានចែករំលែកចម្រៀងរបស់តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ មានចំណងជើងថា «No NO!! (អស់ស្រែកេរយាយ)» ដែលបទនេះបានទម្លាក់កាលពីថ្ងៃទី៥ មេសា ។ តារារ៉េបនេះបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនទៅលើបទចម្រៀងរបស់ ពេជ្ជរិទ្ធ ថា នេះជាបទដែលខ្លួនលោកចូលចិត្តសម្រាប់ចូលឆ្នាំខ្មែរនាពេលខាងមុខដោយបានដាក់ Emoji លេខ១០០។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDLpSZ3XAuKYwu5iw6dl9G2CIQ6V-MNp72fFrbvRCylRH_OlBF0Uu4nuOfw9IG4WV7LBDqxrsgwmQXUkloSBpFb-m2h4apzchLlLaSa-ItCHSj4YzVTW5d_ikEIfRvx4-hh_A8NX2HhG0adYTBX3Xc02H86r2hi3b_tSAkcMzP2mz_3R8JPAgtcA9rIUsD/s1440/image_2025-04-07_09-18-47.png
ឃើញមានការចែករំលែកពេញចិត្តបទចម្រៀងរបស់ខ្លួនបែបនេះពីតារារ៉េប វណ្ណដា ម៉ម ពេជ្ជរិទ្ធ បានចូលទៅខម្មិនក្នុងន័យថាចម្រៀងដែល វណ្ណដា ស៊ែរគឺវីដេងូមានភាពញ៉េរញ៉ៃបន្តិចដោយបង្ហាញថាលោកបានចេញសំឡេងអូឌីយ៉ូផ្លូវការម្តងទៀតទៅលើបទនេះដែលមានគុណភាពល្អជាងនេះ និងបានអរគុណ វណ្ណដា សម្រាប់ការស្រលាញ់បទចម្រៀងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf-nYym-HVywyupbacFQ5YUT5c4gGBow0ryTIli0_0KNODKWktFpurraCgM0zg2Quop0Yuu_VLxQFLEpFeWXrB3xfVrEx8xPKrDdyibyRIbVdTtnaQiza15j02x-GK0tKqmlYXgw_xkl709Z8Nz1RHWXJE9ihHYZLMQK2LsvMqddWhsgG3uBvVCTVcUzPK/s1440/image_2025-04-07_09-24-13%20(2).png

ការខម្មិនពី ពេជ្ជរិទ្ធ វណ្ណដា បានឆ្លើយតបវិញដែរថា បទនេះរបស់ ម៉ម ពេជ្ជរិទ្ធ គឺមានចង្វាក់និងសំឡេងពីរោះធ្វើឱ្យលោកចង់រាំ ChaCha Cha តែម្តង។ សកម្មភាពឆ្លើយឆ្លងរបស់តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ និង វណ្ណដា នេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនចង់ឱ្យអ្នកទាំងពីរមានការសហការគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYHlmmROZkwkPuGWd3nH6CkaHwKI8WLaL8od6Jr7bqL26opTbAXLcgSA5L_hc3OLIWcgPMXZNclyGkDsXfiOEwIzeDyUiei3iODQkYD6mfWYc2PCO_c6vyCKqr0azoMSuc_vTXJqBoi9znW6sVXJnNkFqfGnZ6rUFl7WLZmT_Eb7Nr8wgywLDstEHe1442/s1440/image_2025-04-07_09-18-50%20(2).png

គួរបញ្ជាក់ផងដែរ ដ្បិតតែ ម៉ម ពេជ្ជរិទ្ធ មិនស្ថិតក្រោមផលិតកម្មណាបន្ទាប់ពីរំសាយក្រុម Smallworld Smallband ក្រុមតូច ប៉ុន្តែលោកនៅតែក្តោបឱកាសលើអាជីពសិល្បៈបានយ៉ាងល្អជាទូតសុឆ្ឆន្ទៈក្រុមហ៊ុនធំៗផងដែរ។ បទល្បីៗរបស់ ពេជ្ជរិទ្ធ ដែលទទួលបានការគាំទ្រខ្លាំងពីមហាជនមានដូចជា «ឆ្ងាយ ,មិនអាចឃាត់ទេ, បាត់គោចួបស្នេហ៍ ,រាំទាំងទឹកភ្នែក និងបទ កន្ត្រឹមខកស្នេហ៍ ជាដើម។ ចុងក្រោយនេះ ម៉ម ពេជ្ជរិទ្ធ គឺមានឱកាសដ៏ពិសេសបានសហការចេញបទចម្រៀងជាមួយព្រះនាង ជេនណា ផងដែរទៅលើបទ «ព្រះនាងរាំវង់»៕