Home Blog Page 596

អាហារប្លែក! ហូបសរសៃដែកអាំងប្រឡាក់គ្រឿងកំពុងពេញនិយមខ្លាំងនៅចិន

0

ប្រទេសចិន ៖ ថ្មីៗនេះ ពលរដ្ឋចិនបានចែកចាយអាហារប្លែកបំផុតក្នុងបណ្តាញសង្គម គឺសរសៃដែកកអាំងប្រឡាក់គ្រឿង ។ អាហារប្លែកនេះត្រូវបានពលរដ្ឋចិនសរសើរមិនដាច់ពីមាត់ថា ពេលបរិភោគក្តៅៗ វាពិតជាមានរសជាតិឆ្ងាញ់ណាស់ បើបានសាករសជាតិម្តងហើយ នឹងចង់សាកម្តងទៀត ។ អ្នកលក់នឹងលក់ចាប់ពីកន្លះគីឡូក្រាមឡើងទៅ ក្នុងតម្លៃ១៥ដុល្លារអាមេរិក ហើយពេលបរិភោគរួច ពុំចាំបាច់ប្រគល់ដែកឱ្យអ្នកលក់វិញទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWeemgmsCVBShBCZjUYnMJ2FKX_1nWmrYNPcEhuFtKsyZd7sA6Ymd6vEcDRrgXmQejS-9pM3WvxLQmKv-ra-db5S15OGIwJ6JfeNyKhyphenhyphenHLx9QtzM5xlwzRnau3qiz4CQn_HBj0Q_wyhKXhIrqSmo5ND4_TXGLYS__OBWigJbgGWj1gJ2pav7u2Y-ao4lT5/s800/photo_2025-02-26_11-45-38.jpg
កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ អ្នកលេង TikTok បានចែកចាយមុខម្ហូបប្លែកនេះយ៉ាងច្រើន ក្រោយពីគណនី TikTok ឈ្មោះ @aroisudjeen (អារ៉យស៊ុតជីន) ដែលតែងតែបង្ហោះវីដេអូអាហារប្លែកៗនៅគ្រប់ទីកន្លែងក្នុងប្រទេសចិន បានបង្ហោះវីដេអូអាហារប្លែកមួយ ដែលធ្វើឱ្យអ្នកទស្សនាឃើញហើយភ្ញាក់ផ្អើលគ្រប់គ្នា និងនិយាយថា «ដែកចង្កាក់អាំង» ។

សរសៃដែកអាំងប្រឡាក់គ្រឿង គឺជាអាហារប្លែកមួយនៅទីក្រុងវេនចូវ ប្រទេសចិន ។ អ្នកលក់នឹងប្រើប្រាស់សរសៃដែកមានទំហំតូចល្មម មកតម្រៀបអាំងនៅលើភ្លើងស្រដៀងនឹងសាច់ដោតចង្កាក់ ឬសាច់ក្រក ។ បន្ទាប់មក អ្នកលក់នឹងលាបខ្លាញ់ពីលើ រួចហើយ ដាក់ផ្សំគ្រឿងផ្សេងៗ ដូចជា ៖ ម្ទេស, ទឹកជ្រលក់, ស្លឹកខ្ទឹម និងខ្ទឹមសរ ដែលមើលទៅ គួរឱ្យចង់សាកល្បង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY9FOKAPeEfDpe7t5iHUk3kP4_lQmoiT3rLBdGynC6YDrQDChD2UHVjxdpz53lAE9NJUbKBpY5BXM2aMrXxuEtAablQlijmuOQDGe8XHcU44j9VTPOm69ZgK_IiwVayqzH8mc80uTmOgwkW_dAjSs4Ou9qby89On8l46zKgnqO5acJsNkn3-pp-5TLP6Kc/s800/photo_2025-02-26_12-45-20%20(2).jpg

បុរសលក់សរសៃដែកអាំងប្រឡាក់គ្រឿង និយាយបែបកំប្លែងថា ៖ «បើអ្នកមានធ្មេញរឹងមាំ អាចទំពារវាបាន ប៉ុន្តែបើធ្មេញអត់រឹងមាំទេ ទាល់តែជញ្ជក់យកជាតិ ។ អតិថិជនត្រូវជញ្ជក់វាតែពេលក្តៅៗប៉ុណ្ណោះ បើមិនអីចឹងទេ អត់ឆ្ងាញ់ទេ» ។

អតិថិជនទិញសរសៃដែកអាំងប្រឡាក់គ្រឿង អាចជញ្ជក់វាយកជាតិហឹរៗដែលអ្នកលក់ដាក់ឱ្យ រួចហើយ អតិថិជនអាចយកដែកនេះទៅប្រើប្រាស់នៅផ្ទះបាន ពុំបាច់ប្រគល់ឱ្យអ្នកលក់វិញទេ ។ អ្នកលក់នឹងលក់ចាប់ពីកន្លះគីឡូក្រាមឡើងទៅ ក្នុងតម្លៃ១៥ដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG6TS8nsGd7oWoBsxsnyHu4-B18x_Ex5kLf8_RsODN2DATs3OJrSOm1n4pXims2vXxFArEVPDoQHioxHP3MqUBaD8gxJDzmkCHberUb0XZ9KQP8zNqqLlFBcO7kYSoQsuUa7P50gtdxI2OBjN__IBXEp4BG1OYdmbL1BspwTZp8jwcMSGPgd_ikB3slbl8/s1200/photo_2025-02-26_12-45-20.jpg

ពេលវីដេអូអាហារប្លែកបានបង្ហោះក្នុងបណ្តាញសង្គមធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ហើយមានចំនួនទស្សនារហូតដល់ជាង ៣លានលើក ។ អ្នកទស្សនាម្នាក់សួរថា ដែកអាំងលើភ្លើងក្តៅៗអីចឹង តើត្រូវរង់ចាំប៉ុន្មាននាទី ទើបអាចបរិភោគគ្រឿងផ្សំវាបាន? រីឯអ្នកទស្សនាវីដេអូផ្សេងទៀតថា ពិតជាអាហារប្លែកមែន នៅប្រទេសចិនសម្បូរអាហារប្លែកៗបង្ហោះក្នុងបណ្តាញសង្គមជានិច្ច ៕

ចំណាយត្រឹម៥លានដុល្លារ ដើម្បីទទួលបានសញ្ជាតិអាមេរិក

0

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងដាក់លក់ទិដ្ឋាការឈ្មោះ បណ្ណមាស (Golden Card) ក្នុងតម្លៃ ៥លានដុល្លារ ដើម្បីលក់ឱ្យជនអន្តោប្រវេសន៍ ឬជនបរទេសដែលចង់បានសញ្ជាតិអាមេរិក។

លោក ដូណាល់ ត្រាំ លើកឡើងថា៖” ការដាក់លក់បណ្ណមាស (Golden Card)នេះ អាចនឹងអាចចាប់ផ្តើមនៅពាក់កណ្តាលខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ”។

បណ្ណមាស (Golden Card)នេះ នឹងអនុញ្ញាតឱ្យជនបរទេសទទួលបានសញ្ជាតិអាមេរិកភ្លាមៗ ដោយពុំចាំបាច់ត្រូវធ្វើការវិនិយោគក្នុងអាជីវកម្មនៅសហរដ្ឋអាមេរិក។

បើតាម រដ្ឋលេខាធិការពាណិជ្ជកម្ម លោក Howard Lutnick បានលើកឡើងថា៖”បណ្ណមាសនេះ នឹងមានប្រសិទ្ធភាពជំនួសទិដ្ឋាការអ្នកវិនិយោគអន្តោប្រវេសន៍ EB-5 បច្ចុប្បន្ន ដែលតម្រូវឱ្យជនបរទេសវិនិយោគយ៉ាងតិច១.០៥ លានដុល្លារ ក្នុងអាជីវកម្ម ដែលអាចរកចំណូលបាន៨០មុឺនដុល្លារ នៅក្នុងតំបន់ជនបទ”។

បច្ចុប្បន្ននេះ គេនិយមប្រើបណ្ណបៃតង (Green Card) ដែលផ្តល់សិទ្ធិឱ្យជនបរទេសរស់នៅ និងធ្វើការនៅសហរដ្ឋអាមេរិក តែត្រូវបន្តទិដ្ឋាការជារៀងរាល់១០ឆ្នាំម្តងដូចជាលិខិតឆ្លងដែន៕

ពលរដ្ឋបង្ហាញក្តីបារម្ភ ក្រោយអតិផរណាកើនឡើង៦ភាគរយ ខណៈធនាគារជាតិថាមិនទាន់ជាក្តីកង្វល់

0

ថ្មីៗនេះ ពលរដ្ឋ បានបង្ហាញក្តីបារម្ភ ទាក់ទិននឹងការហក់ឡើងខ្ពស់នៃកំណើនអតិផរណា៦ភាគរយក្នុងខែមករា ឆ្នាំ២០២៥នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_kLALMAlF6DHbCwWgqGZ87w6FUSsL-naYd8-sw6AiOFjCxTn1TK4RUeEwbDB1co4nsb1zDh0hjEcfAmssCKbvIWQCt0iPuzRJxamVe-U1OlG2tbwUhulkHN_sU-aDJoDRJeYq4gt5krdcI8Ivu2clEHKxdawQZfr1Emqrqular7cljWYIUOpuTswBk3Kb/s1280/image_2025-02-26_10-17-36.png

តាមរបាយការណ៍ របស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញថា ការកើនឡើងនៃអតិផរណានេះ ជាចម្បងបណ្ដាលមកពីការកើនឡើងថ្លៃក្រុមម្ហូបអាហារ និងភេសជ្ជៈមិនមែនជាតិស្រវឹង និងភោជនីយដ្ឋាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDw_eRVXQFGgB4AHZsI_na0uOYqOysMH-ylvG0e9_j5Mmk3Rby23dQOnD_2OCO2PtRAMOzRjzH2DthJqnn6-tsaQP4owtFwQtWm_ZXV_FhXhfwqA29g7P62TBplSCKfhb01lPSkpVldvi08y2fu_YpttHhseVp9OY7meL7nhZiw8qbmSLECflf_WgpJ5j6/s1024/image_2025-02-26_10-33-00.png
យោងតាមការបកស្រាយរបស់ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា៖” នេះជាតួលេខសន្ទស្សន៍ថ្លៃទំនិញ ខែមករា ឆ្នាំ២០២៥ ធៀបនឹងខែមករា ឆ្នាំ២០២៤ សូមកុំយល់ច្រឡំថា ធៀបនឹងខែធ្នូ ចំពោះអត្រាអតិផរណខែមករា ឆ្នាំ២០២៥ ធៀបនឹងខែធ្នូ ឆ្នាំ២០២៤ មានកម្រិតត្រឹម ០,៣%”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX4xb7Xo6-xavaMysyaTAdK85v3z122FFHSHoXbBYTkeLU3ifov5esKMvZpURxZBD9kDlRBgW0yxKPlRw7etCPt1EMBWp5cDxKSy-F0SLttT6UWZ9FTOvG4rzYBs6lgeoMcAsjufG4cwaAEec8SbAPMsOTOTJy5DTwKjfAbDz5YlWSwsz1bMapj0AZ4dC7/s800/image_2025-02-26_10-17-36%20(2).png

លោកស្រីបណ្ឌិត បញ្ជាក់ថា៖”អតិផរណាខ្ពស់ គឺដោយសារមានការឡើងថ្លៃនៃម្ហូបអាហារ នាចុងខែមករា ឆ្នាំ២០២៥ គឺចំពេលចូលឆ្នាំប្រពៃណីចិន និងវៀតណាម ស្របពេលដែលមានកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើឱ្យថ្លៃម្ហូបអាហារមួយចំនួនឡើងថ្លៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP4e5Zgp30c9Ll2Ytl3t1JqUeHYWoMO31dnCJTmqx7U6Gx9hOGY345NdJ-XiUKMFlOAjR0EfSepgsGBRpZnP1fLJOw9DHb43rGv3dP1pbtZqLZn1al3mvXCAlRX3mQ-NKz_30kpcM6fba6_YT7t_DlM4-6C4f-Ef6V2ASR8J_DJZGw-VLEwBT8-TkaJx-6/s990/image_2025-02-26_10-32-38.png

លោកស្រីបណ្ឌិត សង្កត់ធ្ងន់ទៀតថា៖” ចំពោះពាក្យថាសន្ទស្សន៍គឺបានន័យថា ជាការច្របាច់ថ្លៃទំនិញមួយចំនួនចូលគ្នា ដោយឲ្យទម្ងន់ទៅលើថ្លៃទំនិញណាដែលមានសារៈសំខាន់ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃច្រើនជាងមុខទំនិញដទៃ ដូច្នេះមិនអាចនិយាយថា ការឡើងថ្លៃ ៦ភាគរយចំពោះគ្រប់ទំនិញនោះទេ”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtNdkDSQ8seAwJemsnXOiEdzg-KKLQ3QKZUKcGNUR45HKs5AfcNAvpVhE4eZ74mkDbP7hxiPbDlh63mrhLP6dd8j0lpVPSSIdYsYO4kpRGAs4XvUjmpB1LWidw6BT74i-xBSgJ46h5PVKOaxKE_iS_ap6xoyoDY_tiRRDwkGtOTVvAIDfakK8GXclBpz0h/s960/image_2025-02-26_10-33-54.png

 

ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ នឹងរៀបចំនៅពីរទីតាំងផ្សេងគ្នា

0

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំម្សាញ់ ដែលនឹងចូលមកដល់នៅថ្ងៃទី១៤ ខែមេសាខាងមុខ រដ្ឋបាលខេត្តសៀមរាប គ្រោងនឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឱ្យកាន់តែធំជាងមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDKeIwsgVAIIVMSsLlneAVg7Ux3LJfDuvVh1n7ICN-1LOgh6_LOZW0Zs6ceRzfAIYnB4dz9iLhGnyZKb0enrV4mlKj8kwN5TDQf77yvPzMUveV8MP9ma9XMiz9ZkzZ-qtx7RkkABY7J-3Xq_f0vqV5Bfn46JJinMwmcLwmSI0Pt9hr6Ki4uElT7d1Acgpm/s1000/image_2025-02-26_10-40-04%20(2).png

រដ្ឋបាលខេត្ត គ្រោងនឹងរៀបចំនៅពីរទីតាំងផ្សេងគ្នាដែលក្នុងនោះ៖
ទីតាំងទី១.រៀបចំនៅប្រាសាទអង្គរវត្ត
ទីតាំងទី២.នៅសួន ក្នុងក្រុងសៀមរាប ប្របនឹងដងស្ទឹងប្រវត្តិសាស្រ្ត ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ ២០២៥ ខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTj3a24rH7hX__bq14GETdgDEsoEin3pdSLxYNV6R9eCMRgo1VueVFngdzRqUmXoG5nTrLGg2dYhzCjACIHdWHTevjMM4olXKartRwLo68e7462jTVhHXPLLfDPce1nJhD0Ij5Zpe3ZGXYLQwNSW7MWEPgG7EaXsn0pvhL5vSNQQF0r9XvVqqfgO2QxY42/s1440/image_2025-02-26_10-40-08.png

បន្ថែមពីនេះ ដើម្បីធានាដល់ភាពរលូននៃការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រដ្ឋបាលខេត្តសៀមរាប ក៏បានស្នើដល់ម្ចាស់ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន សូមមេត្តាកុំដំឡើងថ្លៃ ដែលអាចផ្តល់ផលប៉ះពាល់ដល់ភ្ញៀវទេសចរមកកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYnPbLIu1GLnRXXIt1z5STeOcmJZBtMuy3FVPPcZaMHtEQohduJGHSdIWZdAjlY5vYDMPsIyD5zeBiqxw4GPY-syWuf70N102vjJPluuwla9TnZn0S3W0SO0_H_b7TpfrwWLsAH5GFG3UdkOocKORRhG54aYHY-0Rg1cBUbHe-GsYb9HdQS8oXHE6_mwk2/s1000/image_2025-02-26_10-40-10.png

សូមរំលឹកថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រៀបចំឡើងនៅខេត្តសៀមរាបតាំងពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០២៣ តែក៏បានអាក់ខានមួយឆ្នាំកាលពីឆ្នាំ២០២៤កន្លងទៅ៕

 

ម្ចាស់ប្រេនជ.នជាតិឡាវវ័យក្មេងលក់ផលិតផលអនឡាញ និងជា Influencer ដ៏ល្បីល្បាញបានបាត់ប.ង់ជីវិ.ត ក្នុងអគ្គិភ័យគួរឱ្យស្រណោះ

0

ប្រទេសឡាវ ៖ ពលរដ្ឋឡាវបានបង្ហាញការសោកស្តាយ និងចូលរួមរំលែកទុក្ខដល់អ្នកនាង វីឡៃ ខាំ ជាម្ចាស់ប្រេនផលិតផលអនឡាញ និងម្ចាស់ហាងថែរក្សាសម្ឆស្សដ៏ល្បី ដែលបានស្លា.ប់ ទាំងវ័យក្មេងក្នុងហេតុការណ៍ភ្លើងឆេះផ្ទះវីឡានៅទីក្រុងវៀងច័ន្ទន៍ កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ខណៈស្វាមីរបស់នាង បានរត់គេចពីភ្លើងទាន់ពេលវេលា ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុ ដែលបង្កឱ្យមានភ្លើងឆេះផ្ទះវីឡាម្ចាស់ប្រេនផលិតផលអនឡាញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgINjmQSCxrvjZlR-WjM_oCfeVX0EVD6VgH9ADsoq-2NhwHJQPmSjIcUb2zzM9TwMBuhab6M8Y06hdWrL1e-nvOqMEZW4InKF0vOLlUjMMUHc-ldGFFGql-C8W-RiRsw4htoFDw5-UQ9YzmMgkMwN09n1sAQj5NWVpWA1hF-brZfLc0Wkv0o70G56XFaeF4/s960/photo_2025-02-26_10-50-55%20(4).jpg

ហ្វេសប៊ុកផេកឈ្មោះ Laophattana News បានបង្ហោះរូបភាពភ្លើងឆេះផ្ទះវីឡាដ៏ធំមួយកន្លែងនៅឃុំសាយថានី ក្នុងទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ និងសរសេរថា ៖ «ភ្លើងឆាបឆេះផ្ទះវីឡារបស់ម្ចាស់ប្រេនផលិតផលអនឡាញ នៅភូមិផាក្វា ឃុំសាយថានី ទីក្រុងវៀងច័ន្ទន៍ កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjseutZnJszppDsoI1qSCeWi7vivisec4ihT6HAMaFxpiUuXNi9I_2IYY71LaoUJjDtQ2HfeNq15egZKZkfofzabs6hjcA9zjVt3spUU62gN05AKS__tSOVVH8QPeeetdNVIADvcz_Choo_ULd5qUC_SxCROWXFaGN0ARfEbom9RNntwHTqBjzOf5x6ZZAS/s876/photo_2025-02-26_10-50-55%20(5).jpg

តាមការចែកចាយវីដេអូរបស់អ្នកលេងបណ្តាញសង្គមឡាវ គេបានឃើញភ្លើងឆេះផ្ទះវីឡាយ៉ាងឆាប់រហ័ស ធ្វើឱ្យផ្ទះវីឡាក្លាយជាសមុទ្រភ្លើង ។ ភ្នាក់ងារពន្លត់អគ្គិភ័យបានប្រមូលកម្លាំងមកកាន់កន្លែងកើតហេតុ និងប្រើប្រាស់រថយន្តបាញ់ទឹកចំនួន៥គ្រឿង ដោយបានសហការជាមួយអ្នកស្រុកជួយគ្នាពន្លត់ភ្លើង ។ ប៉ុន្តែគេពុំដឹងថា តើភ្លើងឆេះនេះបណ្តាលមកពីមូលហេតុអ្វីទេ ប៉ុន្តែមានស្ត្រីម្នាក់ជាប់ក្នុងផ្ទះវីឡា ចេញពុំរួច ហើយអ្នកលេងបណ្តាញសង្គមអះអាងថា នាងឈ្មោះ វីឡៃ ខាំ ជាម្ចាស់ប្រេនផលិតផលអនឡាញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig041AdRcWtovFiazvI_GS4xRJC4ETshImAMd3X4vAMlJQ7tEqwafwmULE2A2lHcXQ7cRUOJHe4cikhd-2Y0bKNsP4RTF9fQxAOiA822eBB_niw63Ldk1r1srNjXjTU0QRF0wRiz8t6KPRuWgbEfbdX54mvRZ17tbOB9EPVPdEFmXESYQpTzH-s9k-FrEo/s933/photo_2025-02-26_10-50-55.jpg

ក្រោយមក សារព័ត៌មានឡាវរាយការណ៍ថា អ្នកនាង វីឡៃ ខាំ អាយុ៣១ឆ្នាំ បានស្លាប់ក្នុងគំនរភ្លើងនៅបន្ទប់ជាន់ទី២ របស់ផ្ទះវីឡា ដោយសារភ្លើងឆេះគ្រប់កន្លែង ហើយនាងរត់ពុំទាន់ ខណៈស្វាមីរបស់នាង រត់គេចពីភ្លើងទាន់ពេលវេលា ។ បច្ចុប្បន្ន សមត្ថកិច្ចឡាវកំពុងស្រាវជ្រាវរកមូលហេតុដែលបណ្តាលឱ្យភ្ញៀវឆេះផ្ទះវីឡាម្ចាស់ប្រេនផលិតផលអនឡាញដ៏ល្បីនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHhwyJxku9773Yt75z7VkwFJ-WaVtVav7A8w2movBUYWXWB8RTYVSdMwX2kpPqcH2xV7-ljKBfXQl5aCaFxkZFwK08v06gxC0UwfETBS44BNH8eWlJeEeM0NrLLcuz6TPUWDz-yrEFfeH-f8sX0E_iqqxsZHxUohh91XlasrxORnQhEoZ6sjIKPKmjbv4T/s1052/photo_2025-02-26_10-50-55%20(3).jpg

អ្នកលេងហ្វេសប៊ុកម្នាក់ដែលបានផ្សាយបន្តផ្ទាល់ពីហេតុការណ៍ភ្លើងឆេះផ្ទះវីឡា និយាយថា ភ្នាក់ងារពន្លត់ភ្លើងអាចគ្រប់គ្រងស្ថានការណ៍បានហើយ ។ ក្នុងការផ្សាយផ្ទាល់នេះ គេបានឃើញស្លាកសញ្ញានៅមុខផ្ទះវីឡា សរសេរថា «មជ្ឈមណ្ឌលកែសម្ឆស្ស DEVER BEAUTY» ៕

ប្លែកទៀតហើយ! រាំលាបំណន់មនុស្សយន្ត កំពុងល្បីខ្លាំងនៅប្រទេសថៃ

0

ប្រទេសថៃ ៖ មហាជនចាប់អារម្មណ៍យ៉ាងខ្លាំងពេញបណ្តាញសង្គមប្រទេសថៃ ក្រោយពីគណនី TikTok ភោជនីយដ្ឋានមួយ ឈ្មោះ @hypnotized.bar នៅផ្លូវចារឺនគ្រុង ទីក្រុងបាងកក បានបង្ហោះវីដេអូស្រីរបាំរាំលាបំណន់មនុស្សយន្ត និងសរសេរថា ៖ «បើកហាងថ្មី ខ្លាចលក់អត់ដាច់ ទើបបន់ស្រន់មនុស្សយន្ត» ។ មហាជនពុំធ្លាប់ឃើញការលាបំណន់មនុស្សយន្តបែបនេះ ពីព្រោះការលាបំណន់ គឺធ្វើឡើងនៅវត្ត និងវត្ថុស័ក្តិសិទ្ធិប៉ុណ្ណោះ ប៉ុន្តែម្ចាស់ភោជនីយដ្ឋានប្រាប់ថា មនុស្សយន្តស័ក្តិសិទ្ធិណាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFGFenT-04wtEGlHYe4_rmxq2m1315E1TK_-zTTHYA97tnSg-ALhrUOx3XeQbymCTnH31la1Xzj-hQwVEr3drv3PVqzUiSa1GhakZ1THBQ0jhrGdjIdfvEEzABnH6WN1yiHZXdJvlf1lKjPkpw2U_eoHyWboOxTNwxs78hBRI6hg6BfV4Iftz47hXLUi9o/s1631/image_2025-02-26_09-40-48.png

ម្ចាស់ភោជនីយដ្ឋានរៀបរាប់ថា ក្រោយពីខ្លួនបន់ស្រន់ឱ្យមនុស្សយន្ត Optimus Prime ជួយឱ្យរកស៊ីលក់ដូរកាប់កប ស្រាប់តែមានអតិថិជនជាច្រើនចូលហាងពេញៗរាល់ថ្ងៃ ហើយការរកស៊ីពិតជាកាក់កបដូចការបន់ស្រន់មែន ទើបជួលស្រីរបាំមករាំលាបំណន់ និងថ្វាយគ្រឿងដង្វាយដល់មនុស្សយន្ត រហូតមហាជនចាប់អារម្មណ៍បែបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh05ZjTyvM5mkLVI9MFjtgJ0hyphenhyphen-qB2qvDkslDLi4Vf6-vD2l_kNlzBcqvU07pUGS9HeJZdLsDgN3xKl0gnCGq4JJ8ScRjLOmpSXkK2057B9UWJHLbQiaXJW1dyRWV5FOXrBQ1bxXNbjqPpjsGT-jYx66MXJB29aI97uUEsekvU0RHnKuswEwA0pvaVqbVeb/s1280/image_2025-02-26_09-40-49.png

កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ភ្នាក់ងារសារព័ត៌មាន Thairath បានចុះមកផ្លូវចារឺនគ្រុង សង្កាត់តាឡាតណយ តំបន់សំផាន់ថាវង្ស ទីក្រុងបាងកក ក៏បានឃើញមនុស្សយន្តយ៉ាងធំនៅកណ្តាលចំណុចផ្លូវបំបែកតាឡាតណយ ហើយភ្នាក់ងារសារព័ត៌មានបានសម្ភាសន៍អ្នករស់នៅម្តុំនេះ អំពីការលាបំណន់មនុស្សយន្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimlQArTqnwBEscNOKBv-fs5WjLpwwZ96E6fzJ5U7ijmcrCg6BdSs5uKK9k1_seMgN5SO1CqLAIuoITmycDlk1C5q7mtpbVzaoE_b7_QRHqokkyJCvAPc_A1jP_4tGRAHoRbVb1mO307G9tZWnLGvD6UuUyG5jFCHjpmm4YxDy_Lrfx-JiOUAdxmYX-mQaB/s1716/image_2025-02-26_09-40-50.png

លោក ណុបឌុន ពេជ្រផៃសីទ្ធ អាយុ៤៦ឆ្នាំ ប្រាប់ថា លោកបានជិះម៉ូតូកាត់ម្តុំនេះ ឃើញស្រីរបាំរាំលាបំណន់មនុស្សយន្ត ហើយមានអ្នកផ្សេងទៀតយកដង្វាយមកថ្វាយជាបន្តបន្ទាប់ ប៉ុន្តែតាមធម្មតា មានតែអ្នកមកថតរូបប៉ុណ្ណោះ ពុំធ្លាប់លាបំណន់ទេ ។ លោកពុំដឹងថា គេបន់ស្រន់រឿងអ្វី ឬអាចចង់ល្បីក្នុងបណ្តាញសង្គម ។

រីឯលោក កៅលីន ថាំម៉ារ៉ាត់ឆ័យ អាយុ៤២ឆ្នាំ និយាយថា លោកបានឃើញស្រីរបាំរាំលាបំណន់មនុស្សយន្ត ពិតជាប្លែកណាស់ ពីព្រោះលោកធ្លាប់តែឃើញគេលាបំណន់នៅវត្ត ។ ប៉ុន្តែមនុស្សម្នាក់ៗមានជំនឿខុសគ្នា ពេលខ្លះ ភោជនីយដ្ឋាននេះគ្រាន់តែចង់ល្បី ដើម្បីទទួលបានអតិថិជនច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgayZKB2OvnafFeyJAncu-BaJGfso_9xQg9QdFtbf9Hat6X7STWASLfhyphenhyphenzI-ok-afv8ZR09f8NwOR1GofJu2As9SvjjD0c7proIoQm2t9HY07pLHUQNDNWHRsJMtRg62AndIHzW-H8UU4LpvxiQQp-Fvj0gCmPXa8DN8tsPP0AqjA983g8YEg8AkBQmaG4V/s2048/image_2025-02-26_09-40-52%20(2).png

មតិភាគច្រើនយល់ថា វាអាចជាការបង្កើតវីដេអូ Content ទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិមកថតរូបនៅតំបន់នេះ ដើម្បីឱ្យសេដ្ឋកិច្ចថៃកើនឡើង ។

ក្រោយមក ភ្នាក់ងារសារព័ត៌មានក៏បានជជែកជាមួយម្ចាស់ភោជនីយដ្ឋាន Hypnotized – Talat Noi ហើយម្ចាស់ភោជនីយដ្ឋានប្រាប់ថា ការពិត នេះជាវីដេអូកំប្លែងជាមួយបុគ្គលិក ។ ពេលមកទីនេះដំបូង បានឃើញគេថ្វាយកម្រងផ្កា និងភេសជ្ជៈផ្អែមដល់មនុស្សយន្ត ទើបចង់ធ្វើដែរ ដោយសារភោជនីយដ្ឋានពុំមានហុងស៊ុយ ប៉ុន្តែពេលធ្វើរួចឃើញថា អតិថិជនចូលហាងពេញៗរាល់ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM_1CJJG_QbXFCr2-cR6eBGcn_EeRlNFUIolQhSLSXY-mowTCCwa3u4CMO2ZVxSjGp0DBwmn07IdD1J47tzhrNw23zuJjrWV8uOfqQEhXmxiPKPx5De-drEiby1xJNf7CyCFSCwZ3lqRwqoooviThWOcVa5egVUbV4qxKz6YJJ5xsXuUhQfVEWibUJVZGF/s1152/image_2025-02-26_09-40-52.png

ចុងក្រោយ ម្ចាស់ភោជនីយដ្ឋានប្រាប់ថា ចង់ឱ្យភ្ញៀវទេសចរមកលេងនៅផ្លូវចារឺនគ្រុង សង្កាត់តាឡាតណយ ឱ្យបានច្រើន ពីព្រោះម្ហូបអាហារនៅទីនេះឆ្ងាញ់ៗ និងមានបរិយាកាសល្អ ៕

រូបរាងទ្រុឌទ្រោមរបស់ Justin Bieber មិនមែនដោយសារការប្រើប្រាស់..ថ្នាំ.ញៀ.ន

0

ថ្មីៗនេះ Justin Bieber បានធ្វើឱ្យអ្នកគាំទ្រជាច្រើនបានបង្ហាញការព្រួយបារម្ភបន្ទាប់ពីឃើញរូបរាងរបស់លោកស្ថិតក្នុងសភាពទ្រុឌទ្រោមចំពេលមានពាក្យចចាមអារ៉ាមក្នុងជីវិតគូខណៈមានមតិថាដោយសារតែលោកប្រើប្រាស់គ្រឿងញៀ.ន។ ពាក្យចចាមអារ៉ាមនានារបស់ Justin Bieber អ្នកតំណាងតារាចម្រៀងរូបនេះបានចេញមកបដិសេធថាមិនមែនជារឿងពិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisDGa0lImo67u2Qt3kHPGvFGTIweyU64Z3PrSONjIuSvyjqGE-9e8HONHl38GQAGs_LEhf_ar5hHT6-BO4QbezAXJxdnt0c70qcN6lzh80KxvGBs2NcYFq6lgOf4TuKMKbiaOcuk0ZK6mVqYj_XygowidlhqQfSjQRyDXCr6ld-SYtzBR4j_jyQr2UMgXJ/s1600/image_2025-02-25_15-09-53%20(2).png
ជារឿយៗ Justin Bieber លេចឡើងជាមួយនឹងរូបរាងស្គមស្គាំង ស្លេកស្លាំង ធ្វើសកម្មភាពគ្មានជីវិត និងខ្វះភាពរឹងមាំ។ ពីនេះមក មានពាក្យចចាមអារ៉ាមថា តារាចម្រៀងប្រុសរូបនេះ ប្រើប្រាស់គ្រឿងញៀន ដែលនាំឱ្យប៉ះពាល់ដល់ជីវិតស្នេហាផងដែរ។ កាលពីថ្ងៃទី២៤ ខែកុម្ភៈ តំណាងរបស់ Justin Bieber បានបដិសេធការចោទប្រកាន់នេះ។ អ្នកតំណាងរូបនេះបាននិយាយថា ពាក្យចចាមអារ៉ាមនេះ «គួរឱ្យរំខាន និងគួរឱ្យអាណិត ដែលបង្ហាញថា ទោះបីជាការពិតជាក់ស្តែងក៏ដោយ ក៏មនុស្សនៅតែព្យាយាមផ្សព្វផ្សាយរឿងអវិជ្ជមាន និងព្យាបាទ»។ ឆ្លើយតបនឹងសារព័ត៌មាន អ្នកតំណាងរូបនេះបាននិយាយថា Justin Bieber និងភរិយាកំពុងមានទំនាក់ទំនងល្អជាពិសេសបន្ទាប់ពីស្វាគមន៍កូនដំបូងរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnHE-9mcIV3LTiBekE31WC7ynIVwMdo7TrsL0Pmf9h-GA6Gpr6RSvAekJo51VzgfFuHiCQi37GVOqHKdMRVUYxuYLEPvlzYF3KKd4Awot6I4tZujEvR1aAXMtbDMVuNeDv_nrQ8O7jux0Ougm0hSMFQ2FU7aDZR0emImH8KNpMKyOGXAS3xytX_wgOjkq4/s1536/image_2025-02-25_15-09-53.png

អ្នកគ្រប់គ្រងបាននិយាយថា «ឆ្នាំនេះជាឆ្នាំនៃការផ្លាស់ប្តូរសម្រាប់ Justin ខណៈដែលលោកបានបញ្ចប់ទំនាក់ទំនងជិតស្និទ្ធជាច្រើន និងទំនាក់ទំនងអាជីវកម្មដែលមិនមានផលចំណេញ»។ TMZ អះអាងថា Justin Bieber មើលទៅហត់នឿយដោយសារតែលោកនៅក្នុងស្ទូឌីយោថតពេញមួយយប់។ មុនពេលទៅស្ទូឌីយ៉ូ តារាចម្រៀងរូបនេះបានមើលថែកូនប្រុសរបស់លោកគឺ Jack ដែលកូនលោកមានបញ្ហាក្នុងការគេងផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEmy_CNMh6Yga32sdfl0UCmcV0r8g6T-RG-x8KRfcxMmow4lMIXRyZu4Af3P_pyA1wHBooiep2WQcaRS1d5YqjJOtsjB9O6GzEDbSYsDbrx8P7vfJq0ZOp3wI_w3ZNG6X2qlIjfsXTaBu68acfc19vv4RY2H7YKeJ5cHjf2ukmAAJkmmJrqFYdIP-PZhoV/s1055/image_2025-02-25_15-09-55.png
នៅថ្ងៃទី ១៨ ខែកុម្ភៈ Justin Bieber បានចូលរួមក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយ Hailey Bieber ក្នុងទីក្រុង Los Angeles ទប់ទល់នឹងពាក្យចចាមអារ៉ាមអាពាហ៍ពិពាហ៍របស់ពួកគេ។ ប៉ុន្តែបានធ្វើឱ្យមានការព្រួយបារម្ភថ្មីដោយក្នុងវីដេអូឃើញសកម្មភាព អាកប្បកិរិយារបស់ Justin Bieber ហាក់ដូចជាមិនធម្មតា។ ពួកគេបារម្ភថា idol របស់ពួកគេមានបញ្ហាសុខភាពផ្លូវចិត្ត។ មនុស្សជាច្រើនប៉ាន់ស្មានថាពាក្យចចាមអារ៉ាមជុំវិញការចាប់ខ្លួន Diddy គឺជាហេតុផលសម្រាប់អស្ថិរភាពរបស់ Justin ៕

ធ្លា.យរឿងអាស្រូវក្នុងកម្មវិធី Miss Universe មិនថាមានរឿងអ្វីប្រទេសថៃត្រូវតែចូលក្នុងបញ្ជី TOP5

0

អតីតចៅក្រមនៅក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាលឆ្នាំ២០២៣ បានចោទប្រកាន់ថាម្ចាស់កម្មវិធី Miss Universe គឺ Anne Jakrajutatip បានព្យាយាមធ្វើឱ្យការប្រកួតប្រជែងនេះពេញចិត្តបេក្ខភាពរបស់ប្រទេសរបស់នាងដោយបានដាក់សម្ពាធធ្វើយ៉ាងណាឱ្យប្រទេសថៃជាប់ក្នុងបញ្ជីTOP5។ នេះជាហេតុនាំឱ្យលោកស្រី Paula Shugart លាលែងពីតំណែងជាប្រធានអង្គការបវរកញ្ញាអន្តរជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzNj8GoZaBwlfEHZrNKLdcRjUFJ184k-FciJBtAQGrrRijIQPlFeEFtuwcwV2V3k6iNks-W6JM5lYc-U307HGqj1rR_heCf9txqwGm5NEpiLVrXbc77G_Y9p9gytatZPWDBT5_QP854-4RuudwlARdMGC3r6csxkAl0b54axmAc4aQpVW3dr6wgKKeLw4E/s1706/image_2025-02-25_11-20-16.png
Denise White គឺជាអ្នកយុទ្ធសាស្រ្តវិបត្តិកីឡាដែលត្រូវបានផ្តល់កិត្តិយសសម្រាប់ការត្រួសត្រាយផ្លូវសម្រាប់ស្ត្រីឱ្យចូលទៅក្នុងកីឡាដែលគ្រប់គ្រងដោយបុរស។ នៅឆ្នាំ ២០២៣ លោកស្រីត្រូវបានជ្រើសរើសជាចៅក្រមម្នាក់នៃកម្មវិធីប្រកួតបវរកញ្ញាចក្រវាឡដែលបានគ្រងមកុដដោយ Sheynnis Palacios នៅក្នុងការប្រកួតដែលធ្វើឡើងក្នុងប្រទេស El Salvador ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCmQap2BRiWCabokswhS5nw9OHQu-dpzTTzeeZ7-B2oRvea13cOhyphenhyphenTL2xOXfUIVtVOszdW-xa39zwvz8XLeggpRNpeKQp0P7NzLUbSld-E8ooCregOkgCW3Ni4_WeW2oBrKd_6IxLBWSvrB9YZvPofu_NqA5oPr6-S_gfshZ5DgZ1gAk0H_NIpkTL2Gize/s1706/image_2025-02-25_11-20-18.png
នៅក្នុងការបង្ហោះនៅលើទំព័រ Instagram នៃផ្លូវទៅកាន់បវរកញ្ញាសហរដ្ឋអាម៉េរិកកាលពីថ្ងៃទី២២ ខែកុម្ភៈ កន្លងទៅលោកស្រី បានរំឮកដល់ពេលដែលលោកស្រី Paula លាលែងពីតំណែងក្នុងឆ្នាំ២០២៣ ដោយសារតែ Anne Jakrajutatip «បាននឹងកំពុងដាក់សម្ពាធលើ លោកស្រីPaula ដោយនិយាយថា «មិនថាមានរឿងអ្វី ប្រទេសថៃត្រូវតែជាប់ចំណាត់ថ្នាក់កំពូលទាំង៥» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFJJkSUqV9OosqwnRsx_viep7kgj382Rj30JVthQu2kjcaS0ylkq6_vz720EKpbYyEV__2taLr3BiCIrtyxFA9dB1Usf40hOtUAXUufmS1sM09b3S1eNnmM2iV2n_wO6-as2Ez6XWHZ5MQm48-jc5SkLM3C6AL889OSdr4ajSYuhqbueT_gLTgNFl-pX5_/s1706/image_2025-02-25_11-20-19.png
«លោកស្រី Paula បន្តប្រាប់ Anne ថា MUO អាចសម្រេចថាតើក្រុមណានឹងជម្រុះបាន ប៉ុន្តែមិនបាននិយាយថាតើចៅក្រមនឹងធ្វើអ្វីនៅវគ្គផ្តាច់ព្រ័ត្រ។ Anne នៅតែទទូចថានាងអាចធ្វើអ្វីមួយបាន ដែលជាផ្នែកមួយនៃហេតុផលដែលលោកស្រី Paula ចាកចេញ (ទោះបីជាមានហេតុផលផ្សេងទៀតដែលអាចនឹងចេញមកនៅថ្ងៃណាមួយក៏ដោយ) នៅតែបន្តប្រាប់ Anne ថាខ្លួនបដិសេធមិនធ្វើជាផ្នែកមួយនៃសេណារីយ៉ូទាំងនោះដែលមានអ្វីមួយមិនយុត្តិធម៌ ឬសីលធម៌។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3ejHXIPi9gE_cN-iBmZNKRthyphenhyphenjkc-bSRUTROmuWFnyJnj2EQifo1EFicn7p7W1DfaGeGzetfEXZx6_uAt63oapZhC2U82iJMPjhEncliFSX9BkjE9WhIlcvHIWX-qCyaxTbdRsCnlOSFwVNAS6xnL9XgkgNk9T3sD8FjvWtcW8VaMPN9-EO273p6eODhG/s1600/image_2025-02-25_11-20-17%20(2).png

ក្នុងឆ្នាំ២០២៣ Anntonia Porsild របស់ប្រទេសថៃ អតីតម្ចាស់ពាន Miss Supranational បានជាប់លំដាប់រងទី១។ ទោះជាយ៉ាងណាក៏ដោយលោកស្រី Denise បានបំភ្លឺថាទោះបីជា Anntonia បានឈានទៅជុំចុងក្រោយនៃការប្រកួតប្រជែងក៏ដោយក៏ការវិនិច្ឆ័យរបស់ពួកគេមិនដែលត្រូវបានសម្របសម្រួលទេហើយសមាជិកនៃគណៈកម្មាធិការជ្រើសរើសបានបំពេញកាតព្វកិច្ចរបស់ពួកគេដោយយុត្តិធម៌។ អតីតចៅក្រមរូបនេះ បាននិយាយថាខ្លួនដឹងរួចហើយថា លោកស្រី Paula នឹងលាលែងពីមុខតំណែងនៅពេលនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDgqL_aAh2jdJx7FPdOADRnA-BzIj_kuz8HcKbPAy7g2Gsjz5rKaYzIzScHG_tIMoAuPI6rS85v_u9tzTzZesBBDLem0CbfAou463hYq5816ayMuNNxsDLU5J7BDGOooLhKHKQ5owu6bWSetVElkIjpEJg-vw7f55pP-blbLPQM_m8Tx2X7sAZ5lQ6Ou2-/s1000/image_2025-02-25_11-20-17.png

ប្រភពដដែលបានលើកឡើងទៀតថា ពេលនោះ Anne បានស្រែកដោយកំហឹងមុនពេលសន្និសីទសារព័ត៌មានដោយសារតែ Anntonia Porsild មិនឈ្នះមកុដ។ លោកស្រី Paula មានអារម្មណ៍បង្ខំឱ្យលាលែងពីតំណែង ដោយមិនអាចភ្ជាប់ឈ្មោះរបស់ខ្លួនជាមួយនឹងអ្វីមួយដែលផ្ទុយនឹងក្រមសីលធម៌ និងតម្លៃរបស់លោកស្រី។ ចំណែកឯខ្លួនលោកស្រីវិញគឺបានគាំទ្រការសម្រេចចិត្តរបស់លោកស្រី Paula ហើយបានលើកទឹកចិត្តឱ្យលាលែងពីតំណែងជាសាធារណៈនៅបវរកញ្ញាចក្រវាល ដោយបញ្ជាក់ពីគោលការណ៍របស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGns_WCCuUcpM-Uyb_WqVZ8edmNDTaZsNJC7XlmBp7ugrZdYY4vwgrBoZKfPVz8RXBDFAVG_b-1ez7gx47Vg34ljGSt1S5fxAbyXGN7xSustuycLlnH5lXEg5SrMr-8TEOCChLnuJgIk_VDJh-Ez9LFr6y3XWoiLl90NOWeZCKyEgvvX5e0qkihw-ZO2ZI/s1440/image_2025-02-25_11-20-22%20(3).png

Anne Jakrajutip ដែលជាម្ចាស់ក្រុមហ៊ុនរបស់ថៃ JKN Global Group បានទិញ MUO ពី IMG ក្នុងឆ្នាំ២០២២ ដោយបានអនុញ្ញាតស្ត្រីប្តូរភេទ អ្នកម្តាយ ឱ្យចូលរួមក្នុងការប្រកួតបវរកញ្ញាចក្រវាល។ នៅឆ្នាំ ២០២៤ Anne បានលក់សិទ្ធិពាក់កណ្តាលនៃអង្គការនេះជាមួយក្រុមហ៊ុន Legacy Holdings Group ដែលដឹកនាំដោយមហាសេដ្ឋីម៉ិកស៊ិក Raul Rocha ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjR7Z3591qpY6l6rN279amMLppTg7cjmb-nwYeK4s6tojZcjDusVt0bkNmi3favDT3H7JKC3FKlqAv5nVovrCLcER-79NZ3BL8bYH7TUB_tDWq70KN6wEXcHgdeuYfwyz_uBiLv2QyF_Qkhts6XhYeCpt5gvfeCk1ba-kB-8FwIrDnvdpElPRFjD2jJh94z/s1103/image_2025-02-25_11-20-21%20(2).png

បន្ទាប់ពីព័ត៌មានអវិជ្ជមានជាបន្តបន្ទាប់នៃកម្មវិធី Miss Universe ធ្វើឱ្យមហាជនខកចិត្តចំពោះបវរកញ្ញាចក្រវាល។ ដោយសារតែកម្មវិធីបវរកញ្ញានេះ តែងតែជាប់ក្នុងកម្មវិធីប្រកួតសម្រស់ដ៏ល្បីលំដាប់ពិភពលោកជាច្រើនទសវត្សរ៍មកហើយ។ មនុស្សជាច្រើនព្រួយបារម្ភពីអនាគតបវរកញ្ញាចក្រវាល ដោយសារតែរឿងអាស្រូវជាប់រហូត។ មិនត្រឹមតែប៉ុណ្ណោះ ការប្រកួតក៏បានបង្ហាញពីការបង្កើតថ្មី ដែលខុសពីពណ៌ដើមរបស់ Miss Universe ៕

មួយប្រយោគរបស់តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត ធ្វើឱ្យមានការជជែកវែ.កញែ.ក

0

កាលពីកន្លងមកនេះតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហាញការគាំទ្រមិនឱ្យសិល្បករច្រៀងចម្រៀងមានពាក្យជេរប្រមាថពាក្យអសុរោះនិងបានផ្តល់បទសម្ភាសន៍ថានេះជាវប្បធម៌របស់ប្រទេសលោកខាងលិចយើងមិនអាចធ្វើតាមគេនោះទេ។ ទន្ទឹមនឹងនេះតារាចម្រៀងមានងារជាឧកញ៉ារូបនេះបានបង្ហោះមួយប្រយោគក្នុងន័យប្រៀបធៀបថាលោកមានបំណងល្អបែរជារងនូវពាក្យថាខ្លួនច្រណែនសិល្បករផ្សេងជាហេតុកាន់តែធ្វើឱ្យមានមតិជជែកវែកញែកផ្ទុះឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhItmrp13FROryenhEaWp77LC1iopmLXdcunUWBH7DmD2i5MUZASxImrMf5bc4NeKnwfScwrYqIWQHCU4Ub4y_OpW3ARSXA7s4Bk3JrBOpDWx9xTBIaP8qOk6BbI3c32qQ3apVDz2bLjfJit_mh5TX801RCBeOkMzt3LEXvdqiicMuQSvt-A8Ye503_mnu0/s960/image_2025-02-25_14-06-59.png

នៅថ្ងៃទី២៤ កុម្ភៈ ឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហោះសំណេរនៅលើបណ្តាញសង្គមថា «ឪពុកម្ដាយប្រដៅកូនចង់ឱ្យកូនល្អបែរជារងពាក្យថាច្រណែនកូន គ្រូប្រដៅសិស្សចង់ឱ្យសិស្សល្អបែរទៅរងពាក្យថាច្រណែនសិស្ស មិនយល់ មិនយល់ទេ»។ ក្នុងសំណេរនេះហាក់ឆ្លុះបញ្ចាំងឱ្យឃើញថាបំណងល្អរបស់ខ្លួនណែនាំទៅដល់សិល្បករជំនាន់ក្រោយទៅលើពាក្យពេចន៍បង្កប់ពាក្យអសុរោះដែលលោកបានលើកឡើងកន្លងមកត្រូវរងនូវសម្តីថាច្រណែនសិល្បករដទៃទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzX8DpVhuImS3WeGBl7huO83VYB8vxK1OsZBswBVklhUPj8XMULvFiqrtyaLFm3jiNZP4nPA9WuYXlUzSOsgbaBdNxHhBM6DUbc8X4eY4coGqc8_PGkWxtTmiEP3jqXG8LIov4upYzngeZzTeU2vcv_KJQkwAAlp-Ktu0nJwYUqrXt8d-KAbYSH9_AEPZZ/s2048/image_2025-02-25_14-07-00%20(2).png

ទោះយ៉ាងណា សំណេរខាងលើរបស់តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានធ្វើឱ្យមានមតិជជែកញែកញែក ខណៈលោកក៏បានចូលទៅឆ្លើយតបដូចគ្នា។ អ្នកលេងបណ្តាញសង្គម បានបញ្ចេញមតិថា «មិនដែលឮគ្រូឯណាច្រណែនសិស្សទេ រឹតតែមិនដែលឮម្ដាយច្រណែនកូន តែបើអ្នកសិល្បៈច្រណែនអ្នកសិល្បៈឮច្រើនបង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-9xIG1CEws9ttTM_y3cLlMlK3iFRUpYZC_h_UCgdOl1x07UKpuzyaZY9YFNczUGOSZCBGGVvLqY9U5Sr2ogWDJ04L9UgZItNX5K-WDBVWPnchBUEQ0uc916BWN-os8TckhRycX7VqQcGHGlAqQn6KClOd2W8ryCrAQlGsWQMuGwm-_0zbYp5OZKDBD_RX/s1920/image_2025-02-25_14-07-01.png

ការខម្មិននេះលោកបានឆ្លើយតបវិញថា «ត្រូវហើយប្អូនប្រុសបងក៏មិនធ្លាប់ឮដែរ តែឥឡូវវាមានហើយ បងក៏ឆ្ងល់ដែរម៉េចបានទៅជាចឹងវិញ?»។

គណនីផ្សេងទៀតបានចូលទៅខម្មិនលើការបង្ហោះរបស់តារាចម្រៀងឧកញ៉ា ខេរមៈ សិរីមន្តថា «មានគ្រូឯណាប្រដៅសិស្សឱ្យល្អហើយជាប់ឈ្មោះច្រណែនសិស្សទេ រឹតតែគ្មានម៉ែពុកឯណាប្រដៅកូនឱ្យល្អហើយមានពាក្យថាច្រណែនកូននោះដែរ, តែបើអ្នកមិនចេះធ្វើភ្លេងខ្លួនឯង មិនចេះតែងចម្រៀងខ្លួនឯង ធ្លាប់តែ copy ពីគេមកច្រៀង ទៅច្រណែនគេដែលមានសមត្ថភាពធ្វើបទខ្លួនឯងច្រៀងគឺមាន ហើយមានច្រើនទៀត បើនិយាយឱ្យខ្លី HipHop Diss tracks មានពាក្យអសុរោះខ្លះជារឿងធម្មតា HipHopណាស់មានពាក្យអសុរោះខ្លះ ក៏គេមានជា Clean versionឱ្យស្តាប់តាមពិតជំនាញមានខុសគ្នា កុំច្រណែនគេអីល្អជាង បញ្ជាក់( ខ្ញុំថាទូទៅមិនចំពោះ ) មានយកដាក់ខ្លួនចុះ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdTS95J20aK95EANyBMK_oZQWYALcqtw_quJ3GdrIlbVKrofdBbsHQKGOC8gtloo42JBOeju6S57_4NPRSF2EtLK7SOm03NfWCWpQ9766RatGLtKBDKMkz3nHymoNGS2XpLHTqYWQhsYoBiPAxbbn8SiQwTgAvld7U2Yoey35DWNuz6-IxNBwAlSVtJCoK/s1920/image_2025-02-25_14-07-02.png

ការបញ្ចេញមតិនេះតារាចម្រៀងប្រឡូកក្នុងអាជីពជាង២០ឆ្នាំបានឆ្លើយតបថា «បំណងល្អពីបងដើម្បីទំពាំងស្នងឬស្សីយុវជនជំនាន់ក្រោយហើយគ្រាន់តែដកពាក្យច្រៀងជេរប្រមាថគ្នាចេញសោះប្អូនៗថាបងច្រណែន។ អ៊ីចឹងមានន័យថាទាល់តែបណ្ដោយឱ្យប្អូនៗច្រៀងជេរគ្នាបានបងហ្នឹងល្អមិនច្រណែនមែនប្អូន។ មួយទៀតបងមានគ្រប់យ៉ាងទាំងសិល្បៈ ទាំងសេដ្ឋកិច្ច ទាំងកិត្តិយសទាំងអ្វីគ្រប់យ៉ាងបងមានអស់ហើយ តើមានអ្នកសិល្បៈរូបណាដែលបងត្រូវច្រណែននោះហើយបងក៏មិនដែលបញ្ចេញឈ្មោះសិល្បករណាម្នាក់ដែរ គឺនិយាយអប់រំទៅកាន់ទាំងអស់គ្នា ដែលបានប្រើពាក្យពេចន៍អសុរោះនិងច្រៀងជេរប្រមាថតែប៉ុណ្ណោះ»៕

មិនយូរទៀតទេ យើងនឹងឃើញឡានហោះ​នៅលើមេឃ…

0

សហរដ្ឋអាមេរិក ៖ ក្តីសុបិនរបស់មនុស្សគ្រប់គ្នាចង់ឃើញរថយន្តហោះនៅលើមេឃ គឺមិនយូរទៀតទេ ក្តីសុបិនពួកគេនឹងក្លាយជាការពិត ។ នៅខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមហ៊ុនអាមេរិកឈ្មោះ Alef Aeronautics បានបង្ហាញវីដេអូរថយន្តហោះលើអាកាសដ៏ទំនើបបំផុតម៉ាក Alef Model Zero និងត្រៀមលក់ឱ្យអតិថិជនដែលកុម្ម៉ង់ទិញនៅឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-AWS9fYvmSmLCrVNQMg_WyakevfWmnTRyzAuRgOGs5fic2N768u9EodXRxcsLk4TDEWqS_iaOBTaT9ViEedCypDz3LTMzM3WlhQnJNfB6CMrMIwbQe221q_T4uULsk9ETtfHQfgXv-2syyShMkHGAyw7T1gmIcqRT9ElFFiM92UkE8sLW3iLRzu_W0fEn/s2000/image_2025-02-26_08-27-50.png

Alef Aeronautics គឺជាក្រុមហ៊ុនបច្ចេកវិទ្យាផ្នែកផលិតរថយន្តហោះរបស់អាមេរិក បានសាកល្បងឱ្យរថយន្តទំនើបនេះហោះលើអាកាសជាលើកដំបូង កាលពីថ្ងៃទី១៩ ខែកុម្ភៈ កន្លងមក ។ រថយន្តនេះអាចហោះទៅលើអាកាស និងហោះចុះមកក្រោមវិញនៅវាលស្មៅមួយកន្លែងក្បែរទីក្រុងសាន់តាម៉ាថេអូ រដ្ឋកាលីហ្វ័រញ៉ា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIZ566Ef13x0ZVrUrHzPd5hIdttvBISSolW0DRI97tdYdptfDj-0-_nCAzhbr0ce16Zo0SDIuoJWQH6Vt1eEEwTiBTirl5uF08tMlWME92YGs-9qCMpoyPw1y1O5YOflRXSoPE4_Bh4ZRzR1KWG3VVjmM_rmfZ61KyD1cZw-ozUodSGGawFW0k7fFC0yWt/s818/image_2025-02-26_08-27-51.png

លោក Jim Duchovny នាយកក្រុមហ៊ុន Alef Aeronautics និយាយថា ក្រុមហ៊ុនបានសាកល្បងរថយន្តហោះដំបូងគេលើពិភពលោក ប៉ុន្តែលោកពុំបានបង្ហាញវីដេអូរថយន្តហោះលម្អិតទេ ដោយសារលោកចង់ការពារភាពជាម្ចាស់កម្មសិទ្ធិរបស់ក្រុមហ៊ុន និងធានាសុវត្ថិភាពដល់អតិថិជន មុនពេលក្រុមហ៊ុនលក់រថយន្តហោះជាផ្លូវការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGr8Qau_47wxnZChf5xdI4IwIO6ntPJKayjR0fleicrW0wgT_w0v3WFtQgWJKZ_6Ve-Btr699HwPO8wEEBz2rcKyz6LCiUcpuE1ZENSMJIUc314wJRSqdj2_-y3Hsi0eO8J70TQyieiSUdaS5pr17v3MASHA76LBxB_4dEGB8zr-sZ_KEJDeNctK6qoROp/s1440/image_2025-02-26_08-27-52%20(2).png

រថយន្តហោះមានលក្ខណៈស្រដៀងនឹងរថយន្តធម្មតាដែរ គឺវាអាចចតនៅចំណតរថយន្ត និងបើកបរនៅតាមដងផ្លូវដូចរថយន្តធម្មតា ប៉ុន្តែវាមានពិសេស គឺអាចហោះបានចម្ងាយ ១៧០គីឡូម៉ែត្រ និងបើកបរលើផ្លូវបានចម្ងាយ ៣២០គីឡូម៉ែត្រ ។ រថយន្តនេះមានប្រព័ន្ធផ្តល់សុវត្ថិភាពដល់អ្នកបើកបរ, ប្រព័ន្ធគ្រប់គ្រងការបម្លាស់ទី, ប្រើប្រាស់ថាមពលអគ្គិសនី១០០%, មានប្រព័ន្ធផ្តល់ដំណឹងពីឧបសគ្គនៅខាងមុខ និងប្រព័ន្ធជាច្រើនទៀត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKhuDq16A3nucEx3-unQTAzrc2zyF2bPWb0g7BnLKF1Qq-M4MSn92mAGhosnVCbk6T8z3OWvs3BdkPbkAtnxglkO1uKIq2Yw2tl4dIK8FfXFbBNDnBuseBub7RQlzN_wF9mPya-Stl1cZ_jSrlmHex7phdUI4zsej0KQ1zSlCNhcamBT3pNzGtFFtbYwdD/s1200/image_2025-02-26_08-27-52.png
ក្រោយការសាកល្បងលើកដំបូងទទួលបានជោគជ័យ ក្រុមហ៊ុនគ្រោងសាកល្បងរថយន្តហោះបន្ថែមទៀតដើម្បីវិភាគទិន្នន័យបច្ចេកវិទ្យាយ៉ាងលម្អិត មុនពេលក្រុមហ៊ុនដំណើរការផលិតរថយន្ត ។ រថយន្តហោះ Alef Model Zero មានការទទួលស្គាល់ពីភ្នាក់ងារគ្រប់គ្រងអាកាសចរណ៍អាមេរិក និងអនុញ្ញាតឱ្យរថយន្តនេះហោះយ៉ាងស្របច្បាប់នៅអាមេរិក ។ បច្ចុប្បន្ន មានអតិថិជនកុម្ម៉ង់ទិញរថយន្តរហូតដល់ជាង៤០០គ្រឿង ហើយក្រុមហ៊ុននឹងចាប់ផ្តើមលក់រថយន្តហោះនៅឆ្នាំ២០២៥ ក្នុងតម្លៃ ៣សែនដុល្លារអាមេរិក ៕