Home Blog Page 594

អស់បញ្ហាសម្រាប់អ្នកខ្លាចម្ជុល! អ្នកជំនាញផលិតវ៉ាក់សាំងដោយពុំចាំបាច់ចាក់ចូលក្នុងសាច់

0

សហរដ្ឋអាមេរិក ៖ ក្រុមអ្នកជំនាញមកពីសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក បានផលិតវ៉ាក់សាំងដោយពុំចាំបាច់ចាក់ចូលក្នុងសាច់ គឺគ្រាន់តែយកមកលាបពីលើស្បែកប៉ុណ្ណោះ វានឹងមានប្រសិទ្ធភាពជាងការចាក់ប្រើប្រាស់ម្ជុល ក្រោយពីក្រុមអ្នកជំនាញសាកល្បងវ៉ាក់សាំងជាមួយសត្វកណ្តុរ ។ ជំហ៊ានបន្ទាប់ នឹងសាកល្បងវ៉ាក់សាំងជាមួយស្វា មុនពេលសាកល្បងជាមួយមនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsaUzecfe3PH6p-F_Mt8t2JpCcY6THwBBEqma0KzGW-UR8NYn5IScGg4yBhfQc17SfGxFLtvebsq6NUAoWyA7gSMm8tBo-DxFXnmJI0OaABj0ClycQnEy4XgM_j39lmR118fVNGoRhqxYhB3elV3ChA7p3NyalbTkUr2tK3E4FpHFOTtSfR6GvBY661lba/s1200/image_2025-02-27_11-02-20.png

វ៉ាក់សាំង គឺជាអាវុធដ៏សំខាន់របស់មនុស្សសម្រាប់ប្រឆាំងនឹងជំងឺផ្សេងៗ ប៉ុន្តែត្រូវប្រើប្រាស់ម្ជុលចាក់វ៉ាក់សាំងចូលរាងកាយ ហើយវានឹងមានផលប៉ះពាល់សុខភាពយ៉ាងច្រើន ។ ហេតុនេះ ធ្វើឱ្យមនុស្សភាគច្រើនបដិសេធពុំចាក់វ៉ាក់សាំង ជាពិសេស អ្នកខ្លាចម្ជុល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheXFGXqJRB3Oow32OSxWgL0VkcyxFEb-RNda-WuEVD8_25qOWbH-4gr-9qmRq_wUVZuS8WTPAONZtdpPdGenT66GxnzFsajaG5VLYOix20hxDF95saVsiY75L2FZ_T0SRk0Djbyjem-iYEy0omTfr-KrsLdB6357RGvIxd34VtkNkHkSD_OPjUjwWQz0a8/s1440/image_2025-02-27_11-02-46.png

កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមអ្នកជំនាញមកពីសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក បានរកឃើញបាក់តេរីម្យ៉ាងនៅលើស្បែក ដែលអាចជួយការពារប្រព័ន្ធរាងកាយ ។ ដូច្នេះ ក្រុមអ្នកជំនាញក៏បានកែប្រែហ្សែនទៅជាវ៉ាក់សាំងសម្រាប់លាបលើស្បែក (ស្រដៀងនឹងឡេ) ហើយពេលលាបលើស្បែករួច វានឹងមានប្រសិទ្ធភាពជាងការចាក់ដោយម្ជុល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYi0CWj8RQyjc8C3xw6Uq4Al6PtgIsS7icm0s_fRLXnfbeV-F62b0Etz-PC8rnMCCPU8hTxkU85cOYcQz70h5P_GblqG8_NjxPzqmdvnRuCnKdi_M09WGt0VzGrHuDlyCQsVyOSj-3Y-XSedU-GJwyue5tqbafkvACVKgFjdhHfuHZLzJKxgwPDU81qBAK/s1200/photo_2025-02-27_10-58-18%20(2).jpg

បាក់តេរី Staphylococcus Epidermidis អាចរស់នៅលើរន្ធស្បែករបស់មនុស្ស ព្រមទាំងប្រឆាំងការឆ្លងជំងឺគ្រុនផ្តាសាយ ។ ក្រុមអ្នកជំនាញបានយកបាក់តេរីនេះលាបពីលើក្បាលកណ្តុរ រយៈពេល៦សប្តាហ៍ក្រោយមក គឺអង់ទីគ័ររបស់កណ្តុរកើនឡើងខ្ពស់ជាងការចាក់វ៉ាក់សាំង ខណៈការសាកល្បងដោយប្រើឈាមមនុស្ស ក៏បង្ហាញលទ្ធផលស្រដៀងគ្នាដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglEn5Mqosh9ao10qPfokDfyUnB2W-JodyRvXid0uwg0JWO1QonbUcVwPjXw9M1eD_XYOMKgAJJDUqluChsMI1-JPLp4gHgUA0P1x52JH4ImMx6iY5Spum5WeMS74HTPuu-6mATbBqZigsWIdRgtOw9XRCXcJ8OIEQi1Qye1biQ3vQtk72BwWCcK6cj-eXv/s1280/photo_2025-02-27_10-58-18.jpg

បាក់តេរីនេះមានប្រូតេអ៊ីនហៅថា Aap ដែលទទួលបំណែកប្រូតេអ៊ីនពីក្រៅរាងកាយផ្តល់មកឱ្យប្រព័ន្ធការពាររាងកាយ និងជំរុញឱ្យអង់ទីករ IgG និ JgA កើនឡើង ។ ក្រុមអ្នកស្រាវជ្រាវបានយកវាមកផលិតជាវ៉ាក់សាំងសម្រាប់លាបកណ្តុរ ដោយកណ្ដុរអាចផលិតអង់ទីគ័រការពារតេតាណូសកម្រិតខ្ពស់ និងរួចផុតពីសេចក្តីស្លាប់ ក្រោយការចាក់ថ្នាំពុលតេតាណូសកម្រិតខ្លាំង ។ បន្ទាប់មក ក្រុមអ្នកជំនាញបានសាកល្បងលើជំងឺខាន់ស្លាក់ឃើញថា ក្រោយពីលាបវ៉ាក់សាំងនេះរួច គឺកណ្តុរអាចផលិតអង់ទីគ័រការពារជំងឺខាន់ស្លាក់យ៉ាងច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ1XxweJcEC6JLFCM_P41GbimZg8M5gRZGaNPerd62LrPvpQ57YrVTGHYENDzhncftJxS055spwLdjisT9vjf8iY3R7M8tfoUB8uerwsd4Wq9AJ8WLKOhvGL79VD1HF1M9zhVh7Ljey_fwh_lv8LbqpwLYyzvMUna6DbP7UEf1aO2T4ewgbGJXUoByANp3/s1280/photo_2025-02-27_10-58-19.jpg

ជំហ៊ានបន្ទាប់ ក្រុមអ្នកជំនាញនឹងសាកល្បងវ៉ាក់សាំងជាមួយស្វា បើជោគជ័យ ពួកគេនឹងសាកល្បងជាមួយមនុស្សបន្តទៀត ។ ក្រុមអ្នកជំនាញរំពឹងថា វ៉ាក់សាំងនេះនឹងមានប្រសិទ្ធភាពខ្ពស់អាចការពារជំងឺផ្សេងៗ និងគ្មានផលប៉ះពាល់សុខភាព ដូចការចាក់វ៉ាក់សាំងប្រើប្រាស់ម្ជុល ៕

ថៃនឹងរៀបចំពិធីបុណ្យសង្ក្រាន្តយ៉ាងអធិកអធមជាងបណ្តាឆ្នាំមុនៗដើម្បីទាក់ទាញភ្ញៀវទេសចរ

0

ប្រទេសថៃ ៖ ក្នុងឱកាសអញ្ជើញជាប្រធានបើកគម្រោង «Thailand Summer Festivals» នៅវិមានរដ្ឋាភិបាល កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃថ្លែងថា រដ្ឋាភិបាលថៃនឹងរៀបចំពិធីបុណ្យសង្ក្រាន្តយ៉ាងអធិកអធមជាងបណ្តាឆ្នាំមុនៗ ដើម្បីទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក ឱ្យបានចំនួន៣៨លាននាក់ ។ លោកស្រីបានសំណូមពរឱ្យពលរដ្ឋគ្រប់រូបស្វាគមន៍ និងធ្វើជាម្ចាស់ផ្ទះដ៏ល្អដើម្បីទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ និងបង្កើនចំណូលចូលជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfYkCKjOEZnI7Kk8D3dYHPIm8qwCSWdJUVqYkrUO9TAfCvCbeVYzsZnLeUqKNQeK9aFL1I4bLELyWn3R6XeHupBxIZ8kyIKIsaPuGvniOwu2p_ZhOpLAdHZZRaV5ftPK-GuSCmUfzGnUaAF17DYyp8Dl4sbrrBU6MPAprHOoY3skg0dXSxRzfyaVVGEyFq/s1280/photo_2025-02-27_09-54-54.jpg

នៅឆ្នាំ២០២៥ រដ្ឋាភិបាលថៃនឹងរៀបចំពិធីបុណ្យសង្ក្រាន្តយ៉ាងអធិកអធម ដោយបង្កើនវិធានការការពារសុវត្ថិភាពដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យទទួលបានបទពិសោធន៍ល្អក្នុងដំណើរកម្សាន្ត ហើយសូមពលរដ្ឋចូលរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ ។ រដ្ឋាភិបាលមានបំណងឱ្យវិស័យទេសចរណ៍ជំរុញសេដ្ឋកិច្ច ដែលស្មើជាង១៤% នៃផលិតផលក្នុងស្រុកសរុប (GDP) ដោយកំណត់ឱ្យថៃក្លាយជាគោលដៅទេសចរណ៍គ្រប់រដូវកាល តាមរយៈការរៀបចំពិធីបុណ្យផ្សេងៗឱ្យភ្ញៀវទេសចរមកកម្សាន្តនៅទីក្រុងតូច-ធំ ហើយពលរដ្ឋក៏ទទួលបានចំណូលពីភ្ញៀវទេសចរដែរ ។ នេះបើតាមការលើកឡើងរបស់លោកស្រី ផេថងថាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3C8mf8fT-3RN-6YHa532JFvi_LRVC68lx7ttKsXoUSVEjJnw8kp8qodQToHBV2Y9dpL0UsZNvv5XJCbshtoKb6OntZV-rpiFYI-DDWWbNC4OEfBsiSENyj_jknlrX0s2Grj-vlaz66DsXQpdPkJMDpPGMzXm5XgFv97BuKvWaxvY8OkdYGOkdQsopMeOQ/s1280/photo_2025-02-27_09-54-56.jpg
ថៃនឹងរៀបចំពិធីបុណ្យ «Maha Songkran World Water Festival 2025» នៅទីធ្លាខាងមុខព្រះបរមរាជវាំង ទីក្រុងបាងកក ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ហើយពិធីបុណ្យនេះនឹងបង្ហាញពីប្រពៃណីសង្ក្រាន្តនៅថៃ ដែលចុះបញ្ជីជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ឈានទៅពិធីបុណ្យលំដាប់ពិភពលោក ។ កាលពីឆ្នាំ២០២៤ ភ្ញៀវទេសចរជាង១លាន៥សែននាក់ បានមកដើរលេងក្នុងពិធីបុណ្យសង្ក្រាន្ត កើនឡើងលើសឆ្នាំ២០២៣ ប្រមាណ៤០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgipwH_f5SOmO_AxZsTrBMc4jagjMPu9BOSPGgRI-lqmDy9Y0k7prhPK7rLLbPpaM7YdZwsHI3Aa0cdvZow9z-5YCFo3Z_7EcX3uJqvDjoc5kZcpupkGaPPNe7ofv8qbA_L8at-qlGGzYEEcWnduuVlvWiWRNb6x7e1zoc47vGTk3afCbDhqSmpXfjBnXD-/s2000/image_2025-02-27_10-01-44%20(2).png

ក្រៅពីនេះ ថៃនឹងរៀបចំពិធីបុណ្យប្រពៃណី ចំនួន៧ នៅក្រោមគំនិត «7 Months 7 Wonders Summer Festivals» រួមមាន ៖ ពិធីបុណ្យសង្ក្រាន្ត, ពិធីបុណ្យ Pride, ពិធីបុណ្យវប្បធម៌, តន្ត្រី, កីឡា, ម្ហូបអាហារ ព្រមទាំងពិធីបុណ្យសិល្បៈ និងការច្នៃប្រឌិត ។ ថៃសង្ឃឹមថា ពិធីបុណ្យទាំងនេះនឹងទាក់ទាញឱ្យភ្ញៀវទេសចរបរទេសមកកម្សាន្តនៅថៃកាន់តែច្រើនក្នុងរយៈពេល៧ខែ គឺចាប់ពីខែមីនា ដល់ខែកញ្ញា ឆ្នាំ២០២៥ ដែលរៀបចំពិធីបុណ្យដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា, រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងមន្ត្រីស្ថាប័នពាក់ព័ន្ធ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6bipOt4OUYRHMQlkCPHmcU0mmnjzj1Y2qPaT3hKCPYV2lsNDEQSoI8A76XxO0joc6FaeHVLLIBdEQuEm9k1z0egF6g-ReW7ckIVMiqBEBsHcm6fSWg6Cm4xJnpQPd6F-QEPasL-ob4Dti83UNlo9-9gNqY9cuMadyLg5ydcwp-C9Hvswb1lEgm0sQlwLA/s960/image_2025-02-27_10-01-44.png
ថៃនឹងបង្កើនចំនួនភ្ញៀវទេសចរឱ្យច្រើនដូចអំឡុងពេលមុនជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ដើម្បីបង្កើនចំណូលពីវិស័យទេសចរណ៍ ខណៈខេត្តនានាត្រូវបង្ហាញពីភាពលេចធ្លោពិសេស និងរៀបចំពិធីបុណ្យឱ្យកាន់តែធំជារៀងរាល់ឆ្នាំ ទើបអាចជំរុញសេដ្ឋកិច្ចតំបន់ និងជាតិ ។ ពលរដ្ឋគ្រប់រូបជា Soft Power ដ៏សំខាន់បំផុតរបស់ប្រទេស ដោយការស្វាគមន៍ រាក់ទាក់ និងបំពេញតួនាទីជាម្ចាស់ផ្ទះដ៏ល្អជាមួយភ្ញៀវទេសចរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGReTGWA-4I31CSFY13_tLpQ_-16ke5JZMpEHoNpt__DyLVz82Nz92GL3b1o4wzb8JuXvDzHr1t33gCkykW_ei0_5pLkBkGsOnTR2kOtNnaTAJ_MgUdz7je2Rn3tbqCTvsRsmPxHzUa-JEAXdPmSKiBEEfIyRYecz0qEpT-Y6W9GGlhTjsDmH_Iqlq7028/s927/image_2025-02-27_10-01-46.png

ទូកនេសាទវៀតណាមលួ.ច ចូលនេសាទក្នុងសមុទ្រថៃ មានគ្រោះ.ថ្នា.ក់ជ្រុលទៅបុកទូកឆ្មាំសមុទ្រថៃ

0

ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា មានហេតុការណ៍កើតឡើងនៅកណ្តាលសមុទ្រប្រទេសថៃ គឺទូកវៀតណាម ចំនួន១០គ្រឿង បានលួ.ចចូលនេសាទក្នុងសមុទ្រថៃ ហើយទូកឆ្មាំសមុទ្រថៃក៏តាមចាប់ទូកទាំងនេះ ប៉ុន្តែចាប់បានតែ១គ្រឿងប៉ុណ្ណោះ ខណៈទូកផ្សេងទៀតបើករត់ ។ ទូកវៀតណាម១គ្រឿងនេះ ក៏បើកគេចដែរ ប៉ុន្តែគេចមិនទាន់ ក៏ជ្រុលទៅបុកទូកឆ្មាំសមុទ្រថៃ ធ្វើឱ្យឆ្មាំសមុទ្រថៃចាប់ទូកវៀតណាម១គ្រឿងនេះបាន ព្រមទាំងជនជាតិវៀតណាម ៤នាក់ នាំមកកាន់កំពង់ផែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihMBhjoAMNdiFL3pleHCF5v9FUBlBHoZbNuGiIT7DVcvwelFlQSITYL5kfZjiAQ9rC7fnX-bAO3x0bOk0Hk0KK6CKV3CljP2ABi0VBy1qCc3Oo6DwxWTFW2ut0vozgy_RFA98NwB1YqZN8X1YNJhGZyuvu3yrfdnI-muX3r6tnF6fccaSDbP5nTGmWnRGw/s1000/image_2025-02-27_08-50-39.png

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅបរិវេណកំពង់ផែអានេកប្រាស៊ុងឃ្លងយ៉ៃ ស្ថិតនៅស្រុកឃ្លងយ៉ៃ ខេត្តត្រាត ។ ទូកឆ្មាំសមុទ្រថៃបានអូសទូកនេសាទវៀតណាម ១គ្រឿង ព្រមទាំងនាំខ្លួនជនជាតិវៀតណាម៤នាក់ មកកាន់កំពង់ផែអានេកប្រាស៊ុងឃ្លងយ៉ៃ ក្រោយពីឆ្មាំសមុទ្រថៃចាប់បាននៅសមុទ្រថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhhyfLoaxYmoWkQogSwi8zXE_va03BvkzLXAIR7s2YzU8SnQW7TpXCzm8o3zaRU2NlBJGPNWjsNTUN7Z8BiqbVEHerv17zjVCbX5qJo2QETv9jHp8yh_AgpIrN2Wu6suTCpI0VZZ4JwnsfyPWUJiRP6SzntcbaaLxoOeey0301e4gdLWTpWIsIhnjJ84jt/s906/image_2025-02-27_08-51-20.png

លោក អាផា ឆាផាណុន នាយកមជ្ឈមណ្ឌលការពារផលប្រយោជន៍ជាតិសមុទ្រ និយាយថា មជ្ឈមណ្ឌលការពារផលប្រយោជន៍ជាតិសមុទ្របានសហការជាមួយបញ្ជាការដ្ឋានការពារព្រំដែនទឹកខេត្តចាន់បុរី និងត្រាត ព្រមទាំងមន្ត្រីពាក់ព័ន្ធ ចាប់ទូកនេសាទវៀតណាមដែលឈ្លានពានចូលមកនេសាទក្នុងដែនទឹកថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibVCQBSMHNDZxwdgR9noSH0YzE2fsABGtcSeG0Y1psAmpqPGpkJBgboJcPBc-q51ir7dFNj1mjxTrTJb9_O4xC2BK8LLXRzooAiGh4vjdd5ywbV02TGMVzieik4EDPHRvDf7rLx7hewKkz3Hwd6_wWV3T8JjAdw63zWz50fggQmL7beM77FOyDJG268R7D/s1000/photo_2025-02-26_16-50-41%20(2).jpg

កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ មជ្ឈមណ្ឌលការពារផលប្រយោជន៍ជាតិសមុទ្រ បានទទួលដំណឹងថា មានទូកនេសាទបរទេសចំនួន១០គ្រឿង លួចចូលនេសាទក្នុងដែនទឹកថៃ តាំងពីថ្ងៃទី២២ ខែកុម្ភៈ មកម៉្លេះ ។ ពួកគេធ្វើសកម្មភាពរៀងរាល់យប់ ហើយពេលថ្ងៃឡើងសម្រាក ដើម្បីកុំឱ្យឆ្មាំសមុទ្រថៃចាប់បាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQJ50nwYZjo5Ka69WfDM2tC3WwIFQw-76_-JlkML6EQqWS4BuAH_KfGOswDis8EBs_u_-tFdJERYFlI_nIUOkilbz57yj5hQjHhnnxNjPQOeLHIXNGli0SVyd89x5UfFgivX-Guhap9mdtYhRASsDnp-XcRS5Xs7e5kgHkH7RSQMjUnQHkw5WtR3lIzMJ9/s1280/photo_2025-02-26_16-50-41%20(3).jpg

ហេតុនេះ មជ្ឈមណ្ឌលការពារផលប្រយោជន៍ជាតិសមុទ្រ ក៏បានសុំការសហការពីមន្ត្រីពាក់ព័ន្ធបញ្ជូនទូកមកកាន់កំពង់ផែអានេកប្រាស៊ុងឃ្លងយ៉ៃ ដើម្បីចាប់ទូកនេសាទវៀតណាម ។ ប៉ុន្តែថៃចាប់បានទូកវៀតណាមតែ១គ្រឿង រីឯទូកផ្សេងៗបានបើកគេចយ៉ាងឆាប់រហ័ស ។ ទូកនេសាទវៀតណាម១គ្រឿងដែលថៃចាប់បាន គឺបើកគេចពុំទាន់ ក៏ជ្រុលទៅបុកទូកឆ្មាំសមុទ្រថៃផ្នែកខាងស្តាំ ធ្វើឱ្យថៃចាប់បានជនជាតិវៀតណាម ៤នាក់ ដែលជិះលើទូកនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnEFWJTcps1QgotogvOnzLLZnD-xFfzbEOk26Gj5VQlG0BQjXcCvsTd1bdjQ3Mr5HSWrBvrOUpVClbq5jXDIU5jKt1Xet7LzywzBgTylKEpJFBfl37l_CZtXBdVLUU8FL3EAmMWV6Vj0mUx5MhMz-pJ-t1xSf8dbCEZ3-yAzq0fp2AIZVGRISlD12OiXrf/s1000/photo_2025-02-26_16-50-41.jpg
មុនការចាប់ទូកនេសាទវៀតណាម ឆ្មាំសមុទ្រថៃបានបាញ់កាំភ្លើងគំរាមពួកគេ ចាប់ពីពេលនេះទៅ ឆ្មាំសមុទ្រថៃនឹងយាមល្បាត និងចាត់វិធានការកាន់តែតឹងរ៉ឹងជាងមុន ។ កន្លងមក ទូកនេសាទវៀតណាមបានលួចចូលនេសាទក្នុងសមុទ្រថៃជាញឹកញាប់ ហើយឆ្មាំសមុទ្រថៃចាប់បានជាបន្តបន្ទាប់ ប៉ុន្តែពួកគេនៅតែលួចចូលមកទៀត ។ ជំហ៊ានបន្ទាប់ ឆ្មាំសមុទ្រថៃនឹងជូនដំណឹងទៅរដ្ឋាភិបាល និងក្រសួងការបរទេសថៃ ឱ្យទាក់ទងទៅរដ្ឋាភិបាលវៀតណាម ដើម្បីកុំឱ្យពលរដ្ឋខ្លួនធ្វើបែបនេះ ៕

ឧកញ៉ា ប៊ុន រតនា ទម្លាយមូលហេតុជ្រើសការរកស៊ីបោះបង់ការងារ Director

0

ឧកញ៉ា ប៊ុន រតនា ហៅ សេម ដែលជាអ្នកដឹកនាំការសម្តែងមួយរូបដ៏មានប្រជាប្រិយភាពតាមរយៈ MV នានា បានបង្ហើបពីមូលហេតុហើយបន្ទាប់ពីចាប់ដៃសាងគ្រួសារជាមួយជំទាវ ខៀវ យឺនពុទ្ធារ័ត្ន ឬទស្សនិកជនស្គាល់ថាជាតារាសម្តែង លីឈី លែងបន្តការដឹកនាំសម្តែងដោយងាកទៅផ្តោតលើជំនួញមុខរបររកស៊ីវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihulwtl9s-LsZ-ONwQ-_OBHam8JG1qk5idUcD6_KtyuD30sTdYydP-7JDviDcjoQxTCnT9A8wJkDTMyuwiJKaM1EkloulR7JdoRkbAIa3CzxwMAIzRsGfRWaGkLP1XOe7bBkp958MytlaaGjOlShtVo_RhTvti3hl6sYQiEZWWErxp6_bkmY1ZHyklIFXJ/s2048/image_2025-02-26_14-16-02.png

ក្នុងបទសម្ភាសន៍កម្មវិធី «អ្នកជិតខាង» ឧកញ៉ា ប៊ុន រតនា ហៅ សេម បានទម្លាយថា កាលពីលោកក្លាយជា Director លោកនៅលីវ ការចំណាយចង់ចាយយ៉ាងមិចក៏បាន ដល់ពេលមានគ្រួសារត្រូវទទួលខុសត្រូវចំពោះអនាគតគាត់ទាំងការហូបចុក ការស្នាក់នៅចាយវាយសម្ភារៈផ្សេងៗ យកគេហើយឱ្យគេវេទនាយើងយកម៉េច។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5CNz1BayYnmQQY3JOijZTkPUF0mttMz2q4NJtxROPE5evG95zbM5L3SspSrkAY5XsRuU_llzZap7ucyhC_9BhHTkoJjeI4tHWUNUX2hQTI_OW4zAzt48IHoUrs-Bj6d8MfyEIE_6moXbDNks9EHrw_P-Y4GzjvvlcRVjvoxoDZBsEIXEP1BwQG6Wh1IsR/s2048/image_2025-02-26_14-16-06.png

លោកថា ការងារជា Director ជាក្តីស្រមៃជាបេះដូងរបស់លោកហើយបានទៅរៀននៅប្រទេសថៃ២ឆ្នាំ តែមកវិញបែរជាបើករកស៊ីព្រោះតែដឹងថាការងារ Director បានចំណូលត្រឹមអាចចាយវាយ តែបើចង់ឱ្យប្រពន្ធកូនមានដូចគេដូចឯងមិនអាចទៅរួម ប្រសិនជាយកប្រពន្ធកូនហើយឱ្យលំបាកវេទនាលោកសុខចិត្តនៅលីវវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAFelN4JlBr6ZZAazn1l3jflN79VJJcbLcUQAyo5vrAFLSdH38zTa4c3rudx_hgqRAISq2VW65YadgSPAjVYAEjBnbHpxd9p6tD5I4Flqcv8_NhgVFzukCNm14CCAdrKBYYmlYKzgKU7G4F4s7sCmpx9pDumu8T710a2ct3EL7_-KBUPPuulSyLPyWnja9/s2048/image_2025-02-26_14-16-08.png

ចំណងស្នេហាកើតចេញពីការរួមការងារក្នុងអាជីពសិល្បៈស្វាមីជាអ្នកដឹកនាំការសម្តែង ចំណែកឯភរិយាគឺជាតារាសម្តែងនេះ ជំទាវ ពុទ្ធារ័ត្ន ក៏បង្ហើបដែរថា ស្វាមីរបស់ខ្លួនមិនចេះផ្អែមល្អែមនោះទេ ហើយមុននឹងសម្រេចចិត្តកសាងទំនាក់ទំនងកសាងជីវិតគ្រួសារជាមួយគ្នាគឺបានមើលពីប្រវត្តិមុននឹងផ្ញើជីវិតទៅកាន់ Director សេម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb5DPozifxItyd8VffQvwt7wkZoa7pALGAVADFSPQI4jwuOvX3PQrfT45Jf67HRyg01I0EaSObnelXrSYgCtsOX3wp7d5FnWa7oFMhOVsFgDp7H4L22pDaFp_Zc5h_j_ir9iuB4RVr9NS-sSwIu9Zt2r0ybvCrY3HjYXSM3Cmb2YDEa6hBhZOz6E9pQkhl/s1284/image_2025-02-26_14-16-09.png

គួរបញ្ជាក់ថា Director MV «I am Sorry» របស់អ្នកនាង មាស សុខសោភា បានរៀបការជាមួយតារាសម្តែង លីឈី កាលពីខែឧសភា ឆ្នាំ២០១៩ ខណៈបច្ចុប្បន្នអ្នកទាំងពីរទទួលបានកូនប្រុសស្រីពីរនាក់និងកំពុងពរពោះម្នាក់ទៀតជាចំណងដៃ។ ដ្បិតថាអ្នកនាងមិនបានប្រឡូកអាជីពសិល្បៈដូចមុន ប៉ុន្តែក៏បានចេញរឿងខ្លីៗនៅលើបណ្តាញសង្គមក្នុងការផ្សព្វផ្សាយផលិតផលរបស់ខ្លួនផងដែរ៕

បៃ តាកន និងកូនស្រីមហាសេដ្ឋីប្រេងមីយ៉ាន់ម៉ាក្លាយជាប្តីប្រពន្ធគ្នាពេញច្បាប់ហើយ

0

អ្នកគាំទ្រកម្ពុជារួមទាំងតារាសម្តែង ខាត់ វៃហាំង ផងបានសម្តែងក្តីអបអរសាទរចំពោះតារាសម្តែងមីយ៉ាន់ម៉ា បៃតាកន (Paing Takhon) បានបង្ហាញដំណឹងល្អ លោកបានបញ្ចប់ភាពនៅលីវរបស់ខ្លួនបានចុះសំបុត្រអាពាហ៍ពិពាហ៍ (អេតាស៊ីវិល) ជាមួយកូនស្រីមហាសេដ្ឋីប្រេងប្រចាំប្រទេសហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIq9Hrw-jRRbcsEBYvcUnT3hzQHNajjYxnb3uX5soV0FBgmHYac4-M_sto5MZ7SfBeIncwXa_tgyup-0S-N_QPem872Vnj_g7Yi0DJ5WA7bcSRoOyVr0t4xgslPNKjuauKxz8QSNFSxYNtwFSoE-RCQGS7ngLu4lyILh_2gspfo9Czct3gOEA0P8r1CetA/s2048/480766253_1202411261243687_8996546192097386008_n.jpg

នៅថ្ងៃទី២៥ ខែកុម្ភៈ តារាសម្ដែង និងជាតារាម៉ូដែលមីយ៉ាន់ម៉ា បៃ តាកន បានបង្ហោះរូបភាពនៅលើបណ្តាញសង្គមជាច្រើនសន្លឹកបង្ហាញថាលោកនិងគូដណ្តឹងបានចុះអេតាស៊ីវិលជាប្តីប្រពន្ធគ្នាស្របច្បាប់ហើយក្រោមការដឹងឮពីចាស់ទុំទាំងសងខាង។ ភរិយា តារាសម្តែងរូបនេះមានឈ្មោះថា Linn Mya Phu មានអាយុ ២៩ ឆ្នាំរស់នៅក្នុងទីក្រុង Yangon និងជាកូនស្រីរបស់មហាសេដ្ឋីប្រេង San Linn ប្រធានសមាគមអ្នកចែកចាយប្រេងដែលអាចបរិភោគបានរបស់ប្រទេសមីយ៉ាន់ម៉ា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZohdEsnHSStz9aGlgXOYx_nehWcDk1jgq7-fzISHkVQdu6Q8aaPuNXUzM4yczz-SQ-MPrWLtVmVV91RkeFznDfIS7Nr_l25LqhgLwNKaWahz5j6ATnqxDXKfhnBSOK_aisQYKfiCEjk2cXKBT0rXdgnTsdCKjfVCVjtzZhWWqqudXRStn3Fz1jISwI9yW/s2048/480874459_1202411611243652_7336603391650965179_n.jpg

បៃ តាកន បានបង្ហាញទំនាក់ទំនងស្នេហាលោកជាមួយ Linn នៅខែសីហា ឆ្នាំ២០២៤ ហើយបានប្រកាសពីការភ្ជាប់ពាក្យរបស់ពួកគេនៅក្នុងខែមករា ឆ្នាំ២០២៥។ ដំណឹងនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលក្នុងចំណោមអ្នកគាំទ្រទាំងជាតិនិងអន្តរជាតិ ជាពិសេសនារីៗជាហ្វេនៗខកចិត្តមិនស្ទើរនោះទេដែលអាយដលរបស់ពួកគេមានគូគាប់ចិន្តាបាត់ទៅហើយ។ ដំណឹងរីករាយនេះតារាសម្តែងកម្ពុជា លោក ខាត់ វៃហាំង ដែលបានរួមការងារជាមួយ បៃតាកន ក្នុងខ្សែភាពយន្ត ប្រុសលក់ខ្លួន បានចូលទៅអបអរផងដែរ ខណៈមានអ្នកគាំទ្រជាច្រើនទៀតក៏បានជូនពរដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjajs8lJhD9Pvr2hWUHdQPWO0jEOlsW9VHMFljPF4Z95UJrmFLZQDz_GYfDiDf167O826aF3r4bAWD3Hv7FtOlKV_yymxGAVb_Hgc_kVDA1zpgLP1zXnKK183CCB4VGAyr5KK__VZkXqJJR8avOqnd9EFVeThlniJMQhvRYZ-Hu9_UUeEliVil0-s53PLiZ/s2048/480992618_1202411834576963_1181110803426651635_n.jpg

តារាសម្តែងមីយ៉ាន់ម៉ារូបនេះ បានបង្ហាញមុខជាតួឯកក្នុងខ្សែភាពយន្តខ្មែរមានដូចជា «ប្រុសលក់ខ្លួន» , «ប្រវត្តិស្នេហ៍នាងនាថ» និង «បណ្ដាសារនាងរាត្រី»។

នៅឆ្នាំ ២០២១ បៃ តាកន បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីរូបភាពរបស់លោកនៅក្នុងសម្លៀកបំពាក់ព្រះសង្ឃដែលបង្ហាញពីរូបរាងស្អាតនិងសាច់ដុំ បានរីករាលដាលនៅលើប្រព័ន្ធអ៊ីនធឺណិត។ លោកបាននៅក្នុងវត្តមួយរយៈពេល ១០ ថ្ងៃដែលជាទម្លាប់ធម្មតាសម្រាប់បុរសនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នៅឆ្នាំដដែលនោះ លោកត្រូវបានចាប់ខ្លួនពីបទតវ៉ាប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ា ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំ។ លោកត្រូវបានដោះលែងមួយឆ្នាំក្រោយមក បន្ទាប់ពីទទួលបានការលើកលែងទោសពីរដ្ឋ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCJ0EnCBU3X9jWwJg7v_3-B6YezpWKMbI8vZCM_7K8RoaJOq5uMuOddLCagf0zOqCeZ0_3bRW5pxMmZLUpAF7u5UuoRIosh4hwcqmW0nxTOgluUqkX9b9bKoaQIu7k5DJg9O05Aig0BR6pRp5sBz1oV_ZQG-zTgtesFF3mfGk4x8yrFWyw8DJ88wV8azt7/s2048/481154981_1202411361243677_4963810154580968967_n.jpg

បៃ តាកន បានចាប់ផ្តើមអាជីពជាតារាបង្ហាញម៉ូតនៅក្នុងឆ្នាំ ២០១៤ បានចេញសម្ដែងជាលើកដំបូងក្នុងឆ្នាំ ២០១៧។ ក្នុងឆ្នាំ២០១៩ លោកត្រូវបានគេដាក់ឈ្មោះថាជា «តារាសម្តែងកំពូលទាំង ១០ របស់មីយ៉ាន់ម៉ា» និងបានជាប់ចំណាត់ថ្នាក់កំពូលក្នុងបញ្ជី «មុខសង្ហាបំផុត» របស់ TC Candler ក្នុងឆ្នាំ ២០២១៕

ពលរដ្ឋកាណាដាជាង២សែននាក់ស្នើសុំដកសញ្ជាតិកាណាដាពី Elon Musk ក្រោយគ្រោងធ្វើរឿងនេះ

0

ប្រទេសកាណាដា ៖ យើងអាចគិតថាវាមិនសំខាន់ តែវាជាការអាម៉ា.ស់ សម្រាប់ជីវិត និងកិត្តិយសរបស់លោក Elon Musk ប្រឈមនឹងការដកសញ្ជាតិកាណាដាមិនធ្លាប់មានកន្លងមក ។ តើមានមូលហេតុអ្វីបានជាពលរដ្ឋកាណាដា ជាង២សែននាក់ តវ៉ាដកលោកចេញពីសញ្ជាតិកាណាដា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7LkCizb4z_vSimM5N9JfJQJjGZBcPZwJRHD2swwEK6AZ-DTqPm1fyMCSdHc-hGAwXumRMv_Y5PGh-4V3FGOIwKsk9m-107PH4c3p7zxJrW2zovngkrPEBFd1LL6jqqUjggBiVTEiMYiG58pG7eSjZM-e-uZLp6fhwQ1_qBAicZs_jWW-Sj1uMGcOvoGKj/s1200/image_2025-02-27_08-22-48%20(2).png

សារព័ត៌មានបរទេសរាយការណ៍ថា ពលរដ្ឋកាណាដា ជាង២សែននាក់ បានចុះហត្ថលេខានៅលើញត្តិផ្ញើទៅកាន់រដ្ឋសភា ដើម្បីដកសញ្ជាតិកាណាដាពីលោក Elon Musk មហាសេដ្ឋីបច្ចេកវិទ្យាលំដាប់ពិភពលោក ក្រោយពីលោកគាំទ្រប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការដាក់បញ្ចូលប្រទេសកាណាដា ជារដ្ឋទី៥១ របស់សហរដ្ឋអាមរិក ។ លោក Elon Musk ធ្វើឱ្យពលរដ្ឋកាណាដាស្អ.ប់ និងលែងត្រូវការឱ្យលោកធ្វើជាពលរដ្ឋកាណាដាបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbYoMObls-FQeex9QhURZNnIRp36zYvUPM9RrqefLwrsGy_tA8-QkHqIToO314_vIwZLpAOU6JbEo6rAj3FESx-N9mQor1b2I95kgBnEmtIkQS_nPb3TP39ZHdd8TSwMtUqq9uW8jxEzMoVqCYvIHGr5hH1a6KWCfJ98vZ2yo93T3K_m3KmzTt66QJKx8e/s1000/image_2025-02-27_08-22-48.png

វាបានក្លាយជារឿងធំ ក្រោយពី Qualia Reed អ្នកនិពន្ធមកពីខេត្ត British Columbia របស់កាណាដា បានដាក់ញត្តិផ្លូវការមួយទៅរដ្ឋសភាកាណាដា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីស្នើឱ្យលោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា ដកសញ្ជាតិកាណាដា និងលិខិតឆ្លងដែនរបស់លោក Elon Musk ។ ការដកសញ្ជាតិនេះ ដោយសារលោកនិយាយគំរាមអធិបតេយ្យភាពកាណាដា និងប្រព្រឹត្តទង្វើប៉ះពាល់ផលប្រយោជន៍ជាតិ ។

ញត្តិស្នើដកសញ្ជាតិកាណាដាពីលោក Elon Musk គឺទទួលបានការគាំទ្រពីសមាជិកសភាគណបក្ស New Democratic ផងដែរ ។ ពីដំបូង ញត្តិនេះមានអ្នកគាំទ្រតែ៥០០នាក់ប៉ុណ្ណោះ ប៉ុន្តែក្រោយមក អ្នកគាំទ្របានកើនឡើងរហូតដល់ជាង២សែននាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKSO-OSV18bVuCVykGi-5EdTn4J0CvAhDzKZLSX6yUJ-akortdBhcSsS6Tuz5nvYk_W8vgEeiwRlvcw3Qk9aj8qIMQCuVrfmXCMfwt2GjSY-SxHaLqVTdlAftIXZdl34G2X3upupWwCt0BYm58oYxcolcusBCWJoPHffY-C7sHIk35N-Zv6OqCCG0t0fsk/s2048/image_2025-02-27_08-22-48%20(3).png

ខ្លឹមសាររបស់ញត្តិបញ្ជាក់ថា លោក Elon Musk បានចូលរួមសកម្មភាពផ្ទុយនឹងផលប្រយោជន៍ជាតិរបស់កាណាដា ដោយសារលោកបំពេញតួនាទីជាទីប្រឹក្សាលោក Trump ដែលជាបុគ្គលមើលងាយពលរដ្ឋកាណាដា ចំនួន៤០លាននាក់ ។ លោក Elon Musk ថែមទាំងគំរាមដំឡើងពន្ធទំនិញកាណាដាដែលនាំចូលអាមេរិក ក្នុងអត្រាខ្ពស់ទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVRTeDSc3Z0B4XHWHJ2Wx9d45i95R61RItcUG30gp1NiEUUykvi2rzu1FfAisxnF1JuGK_6WvY19JOxgJJ3fpenHPmm6yx74qZS0aQNdqtsvt_5QlRFQ6pxJfxYpLWO6mB3oQHRdai5XG6TrCk3ngblK2by1LzqACdvIj5TLLx-u-viHU-9tzKv2LrcZaZ/s1000/image_2025-02-27_08-22-51.png

ខ្លឹមសារញត្តិបញ្ជាក់ទៀតថា លោក Elon Musk គាំទ្រលោក Trump ដែលធ្វើឱ្យលោកក្លាយជាសមាជិករដ្ឋាភិបាលអាមេរិក ដែលព្យាយាមល្មើសអធិបតេយ្យភាពកាណាដា ខណៈលោក Trump និយាយជាច្រើនលើកថា នឹងរួមបញ្ចូលកាណាដា ជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិក ។ ហេតុនេះ ធ្វើឱ្យពលរដ្ឋកាណាដា ជាង២សែននាក់ ស្នើទៅនាយករដ្ឋមន្ត្រីកាណាដា លោក Trudeau ឱ្យដកហូតលិខិតឆ្លងដែន និងសញ្ជាតិកាណាដារបស់លោក Elon Musk ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-PvASLYR2fgcytO9GTdFrFyONzgtc99nqpPQsU-KA9uLjujM76bjiaNb4rwgPAIKI0RdbgzribRlG2bfYmzFyH80js0PE_ZTiWXWDnCglclWO5pgUZRYrEq6M2LEdJ2dOdik64_J4qclN1RWkFcJWnRrvz46Tan9pJ-2_G5jSWj7pTAczPMxXm-78g8QR/s1300/image_2025-02-27_08-22-52.png

គួរបញ្ជាក់ថា លោក Elon Musk បានកើតនៅទីក្រុង Pretoria ប្រទេសអាហ្វ្រិកខាងត្បូង ហើយលោកទទួលបានសញ្ជាតិអាហ្វ្រិកខាងត្បូងតាមឪពុក
និងទទួលសញ្ជាតិកាណាដាតាមម្តាយ គឺម្តាយរបស់លោក កើតនៅខេត្ត Saskatchewan ប្រទេសកាណាដា ។ នៅឆ្នាំ២០០២ លោកក៏ទទួលបានសញ្ជាតិអាមេរិក ។ យើងនឹងរង់ចាំតាមដានបន្តថា តើនឹងមានអ្វីកើតឡើងលើមហាសេដ្ឋីរូបនេះ ព្រមទាំងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកាណាដា ទៅជាយ៉ាងណា?

ប្រទះឃើញ Johnny Huang ដើរជាមួយមិត្តស្រីថ្មីចំពេលមានការសង្ស័យថាបែកបាក់ជាមួយ Dilraba Dilmurat

0

តារាសម្ដែងចិន Johnny Huang ត្រូវបានគេឃើញទៅវិស្សមកាលនៅកោះ Phu Quoc ឬកោះត្រល់ជាមួយនារីវ័យក្មេងម្នាក់។ ការដើរកម្សាន្តនេះនាំឱ្យមានការរំពឹងទុកកាន់តែខ្លាំងអំពីការបែកគ្នាជាមួយតារាសម្ដែង Dilraba Dilmurat ដែលមានពាក្យចចាមអារ៉ាមកាលពីកន្លងមកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhecnPfjdR5FgxMRYctPuPsM4X2YpjJbSkjecuaZ4l9DROSB-KiCVH3pcE6FgzMz02WeEGVxhZ9BRt_X2cL2JTssJhgfYihKr4NAgDsBj3JEtLMirYgXedTfBPBDXlSEBnSJ7umWycDVJzZRjxIqWY2iqQVfy0gRHxCrlg0gPYfjTpKnsOmW-8i3ZdusjBn/s860/image_2025-02-26_10-47-55.png

តាមប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា អ្នកប្រើប្រាស់ Weibo ម្នាក់បានចែករំលែកវីដេអូដែលអះអាងថាបានប្រទះឃើញតារាសម្តែង Johnny Huang នៅឯកន្លែងហាត់ប្រាណនៅលើកោះនេះ។ វីដេអូឃ្លីបនេះ បានបង្ហាញឱ្យឃើញលោក អមដោយនារីវ័យក្មេងម្នាក់បង្កឱ្យមានពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBQ9LwRXgK-BBs_aGBTKwsVmL-mwbSU1A1BX_NBJkVnL09yrXHM8wtFRUsRgmB2ZblWH0MhselH5MHVjFH76o4dCwm9nsqvv3cthM_f5w6aeAkf2nD4jZl3UfOzicIXoYHDtOMOudmh4xBnrtC_M-wQFBEJsNGY7iuBj2r4q17dM2riSMs8kO7Q4oSyAfG/s679/image_2025-02-26_10-47-56%20(2).png

តារាសម្តែង Johnny បានពាក់អាវយឺតពណ៌ផ្កាឈូក និងខោខ្លីពណ៌ស ខណៈដែលស្ត្រីនោះពាក់អាវពណ៌សធំដូចគ្នាទៅនឹងអ្វីដែលលោកបានពាក់ពីមុននៅក្នុងព្រឹត្តិការណ៍មួយដែលនាំឱ្យមានការរំពឹងទុកអំពីទំនាក់ទំនងជិតស្និទ្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC3ahYtBvWBspw2j0AKkBoyPGZsLhihnGKC8XS99HqevXAaiC3sjIFuM0bvQwUNa8GaHeKMzRZSsc9bQdYFsVJ6WZrmn6YmMCyhYnYNnKcZE88ZmLp3c_fIwPJQv4lED7e_YjcxTzpJK_6u1n3-8UjkaYqI1QlO2yNK9UsDySm5OXypBvAnM2wnzDS-Alt/s660/image_2025-02-26_10-47-56.png

ដំណើររបស់លោកទៅកាន់កោះ Phu Quoc ជាមួយនារីម្នាក់នេះដែលគេមិនស្គាល់អត្តសញ្ញាណបានធ្វើឱ្យមានពាក្យចចាមអារ៉ាមកាន់តែខ្លាំងថាលោកនិងតារាសម្តែងស្រី Dilraba បានបែកគ្នា។ អ្នកទាំងពីរធ្លាប់មានពាក្យចចាមអារ៉ាមថាមានទំនាក់ទំនងស្នេហា បើទោះជាមិនដែលបញ្ជាក់ពីរឿងនេះក៏ដោយ។ អ្នកទាំងពីរនៅស្ងៀមចំពោះការរំពឹងទុកចុងក្រោយនេះ។

អត្តសញ្ញាណដៃគូថ្មីរបស់ Johnny Huang ក៏បានទាក់ទាញការចាប់អារម្មណ៍ផងដែរ ដោយអ្នកលេងអ៊ីនធឺណិតខ្លះស្មានថានាងគឺ Zhang Yishang ជាតារាសម្តែងថ្មីកំពុងឡើងកូដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieobZ1tmLok8m1QvhVO8DBxSZH3vOP3uHEKsU3F0-hZM6QeQYBrGUR9cWnj3jqYndnxO1CFNqVN2FXCp6B767S8MGZOkh5JLJflwYD-bjIej_owNcJLbPft0MA8c6Ub71MzcPKywN1qT5xZbApO0sWg70722wB5i2-cATotB2SzKISsB3DDy9-O3SXBEx3/s640/image_2025-02-26_10-47-57%20(2).png

យោងតាមគេហទំព័រ Znews ដែលដកស្រង់សម្តីពី Sohu តារាសម្តែង Johnny Huang បានប្រឈមមុខនឹងរឿងចម្រូងចម្រាសកាលពីអតីតកាលពាក់ព័ន្ធនឹងអតីតភរិយារបស់លោក ហើយមានពាក្យចចាមអារ៉ាមជាយូរមកហើយថាកំពុងទាក់ទងជាមួយ Dilraba ។ ការរំពឹងទុកអំពីទំនាក់ទំនងរបស់ពួកគេបានចាប់ផ្តើមបន្ទាប់ពីពួកគេបានសម្តែងរួមគ្នានៅក្នុងរឿង «Love Designer» ឆ្នាំ ២០១៩៕

Lisa បង្ហាញការតក់ស្លុតក្រោយដឹងថាអាល់ប៊ុមរបស់នាងខំប្រឹងធ្វើជាង១ឆ្នាំត្រូវបានបែកធ្លាយ

0

Lisa សមាជិកក្រុម BLACKPINK កំពុងរៀបចំសម្រាប់ការចេញអាល់ប៊ុមទោលរបស់នាង «Alter Ego» នៅចុងខែកុម្ភៈ ប៉ុន្តែអ្នកគាំទ្រក៏ដូចជាសាមីខ្លួនផ្ទាល់មានការភ្ញាក់ផ្អើលនិងតក់ស្លុតនៅពេលដែលដឹងថាអាល់ប៊ុមនេះត្រូវបានបែកធ្លាយតាមអ៊ីនធឺណិតមុនកាលវិភាគ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio9C59Pu670kEpIhj8PU7QT8xtJ6QC1YAd7daiyJ91MyfgTynOKut5FtJREXTzwNemjv85cWjTH6WI5GUcPP2jSXFAOxDGG0FQbvelHs9x8UTkmu7neACnI673grCe8NGi6BmyiupJe0Map5QumYzGCMoLxbbv_BwATRs3hEa0IUpYJuXNdT5j4SP_MeW-/s1066/Snapinsta_app_481511128_18292247185265211_1076630364002302521_n.jpg

កាលពីថ្ងៃទី ២៥ ខែកុម្ភៈ Lisa បាន Live ជជែកជាមួយនឹងអ្នកគាំទ្រ និងនិយាយលេងសើចខ្លះអំពីអាល់ប៊ុម «Alter Ego» ។ យ៉ាងណាមិញ នាងបានហាក់មានការភ្ញាក់ផ្អើលពេលបានអានការខម្មិនដែលលើកឡើងពីការបែកធ្លាយនោះ។ Lisa បង្ហាញការភ្ញាក់ផ្អើល ដោយបាននិយាយសង្កត់សំឡេងថា «វាបែកធ្លាយមែនទេ? អ្វី?»។ នាងមើលទៅហាក់មានការសោកស្តាយ និងខកចិត្ត ខណៈដែលនាងបែរទៅរកមិត្តភក្តិរបស់នាង Alice ហាក់ដូចជាមិនបានដឹងពីស្ថានភាពដើម្បីដោះស្រាយវានៅពេលក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX5Q2L-f2j7u5JU0jBKowV3NUNPB7Us8KxLeQswxhcXBptjbhD95-W0GvdehPGM6tF95bvygeGjeGSieRYLqqnYpipzoDF8GKyMDYL9zWLyX1gjhos67AFLic74kPqpiErmqZNUBCaDK-wln-cV5PorltSTG2wBhMJmTpGdtfNlOhxk1CXIwi1VQxGD5Zc/s1278/Snapinsta_app_481703826_18292247194265211_3592763208520202991_n.jpg

ជាមួយគ្នានេះ Lisa ក៏បាននិយាយដែរថាអាល់ប៊ុមដែលត្រៀមទម្លាក់នៅថ្ងៃទី២៨ កុម្ភៈ គឺនាងបានចំណាយពេលជាង១ឆ្នាំសម្រាប់ការរៀបចំ ជាហេតុធ្វើឱ្យហ្វេនៗមានការអាណិត Lisa យ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWshzpQHvRuBiiu6Xg9kC0S_IfMXDHhVo_-TfSiriMdaz_CEpCL-ZuJadGFgbQyavV2fIryxTfsCeUQoQbeDlv3zis_K8mAb_rpinf9SJq-1gmWjitj6MTPavHUBFBQ0wgTvgk-wRQXNN-eewyeKZRhFgamXRMy1QmyvfvJnbNloNlEix1vvHErBZWtTtV/s1278/Snapinsta_app_481894434_18292247173265211_2918907542224124122_n.jpg

អាល់ប៊ុមដែលមានចំណងជើងថា «Alter Ego» មានបទចម្រៀងចំនួន ១៥ បទ រួមទាំងការសហការជាមួយតារាអន្តរជាតិដូចជា Megan Thee Stallion, Future, Tyla, Rosalía, Doja Cat និង RAYE ។ បទចម្រៀងដែលបានចេញផ្សាយពីមុនពីអាល់ប៊ុមរួមមាន Rockstar, New Woman ជាមួយ Rosalía, Moonlit Floor និង Born Again ជាមួយ RAYE និង Doja Cat។ នៅក្នុងការ Live នេះ Lisa ក៏បានបង្ហាញ lightstick ផ្លូវការ ផ្ទាល់ខ្លួនរបស់នាងទៅកាន់អ្នកគាំទ្រផងដែរ៕

មកដឹងពីអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ទឹកខ្ញី

0

ទឹកខ្ញី គឺជាភេសជ្ជៈដែលមិនចេះហួសសម័យឡើយ ដែលត្រូវបានគេចូលចិត្តពិសាររាប់សតវត្សមកហើយនៅទូទាំងវប្បធម៌ផ្សេងៗ។វាត្រូវបានគេស្គាល់ថាមានរសជាតិហឹរដិត និងក្លិនក្រអូប ទឺកខ្ញីមិនត្រឹមតែធ្វើឱ្យមានអារម្មណ៍រីករាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាពផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrhDCs89opUXRnVUIt9qapxj4BZ29uYmcWthXQekhmHmaAbXmz_V3EDVKUxgJQp7ncwMqADbCVnqTpX4XH5WCuMvKFghudp5IsHCG7uJv3tYwa5fkiVW3xjaDvcwP3gVo4dIskOIVRX3ueWsiR_ZGaUUk702glsarFbFsMcV0oasTPuCPbrYbRhuROOvp6/s890/image_2025-02-26_13-58-11.png ខាងក្រោមនេះជាអត្ថប្រយោជន៍ដ៏គួរឱ្យកត់សម្គាល់មួយចំនួនរបស់ទឹកខ្ញី៖

១.ជំនួយការរំលាយអាហារ និងបំបាត់ការចង្អោរ៖ ខ្ញីជួយសម្រួលដល់ការរំលាយអាហារ សម្រួលក្រពះពោះវៀន និងកាត់បន្ថយការចង្អោរ រួមទាំងការចាញ់កូន និងសម្រួលដល់ការធ្វើចលនាhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIyeX7-5mPoa-lXNFuu776Lxvvn_3aGWp-BxTU1AyGDxpy9Ouhlp1yRVtNh9-Fzc2zUeaWkM4IGdJWdQNTGHBQjmf83UyOGMqYkLAd-Kb-KUy9AxvwLJCQWIeCLMGxdlsS1k03xQumySzU04affw4qM1F93uIEjWuuaI8of70BLU21f2dWyuy2bOBz3QzA/s1296/image_2025-02-26_13-58-12%20(2).png
២.ប្រឆាំងនឹងការរលាក និងបំបាត់ការឈឺចាប់៖ លក្ខណៈសម្បត្តិប្រឆាំងនឹងការរលាករបស់ខ្ញី គឺជួយកាត់បន្ថយការឈឺសន្លាក់ ការឈឺចាប់ពេលមករដូវ ឈឺក្បាល និងឈឺសាច់ដុំhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh00iW-JgEDzOzQwWkZyt8SUAS6ai4kbPIIUCI7xeMTfuzYuUc-K6hnUBortd08fHRp5PQ9hRhbleqojLTIcfPPazL0Rbepc2b6gXG-K58eAACkwc2t5vQ4M09dJ9j0ypAUwPc51Jck7P41jam7nJyR8EAIrVYRG7pMn4y_BVpFx_TO0JC_udHowYPBif1P/s1200/image_2025-02-26_13-58-12.png
៣ ពង្រឹងប្រព័ន្ធពង្រឹងភាពស៊ាំនិងបន្ថយជំងឺផ្ដាសាយ: សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ខ្ញីពង្រឹងប្រព័ន្ធការពាររបស់អ្នក ជួយប្រឆាំងនឹងការឆ្លងមេរោគ និងសម្រួលរោគសញ្ញាដូចជាការកកស្ទះ និងឈឺបំពង់កhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqwG3GE2s-UkuPvgU3hDDwFdTV1cz0C5XLK5ors1WpX1s20H9UeeCE8p2zMovnSYwsgO4uQSfAxcs8cNnP56vnlOhaGjF4Am_puaXqgz1kWgrwb4N2r1RQPuwahXsmLOYiJaNWpSfMgvStn6KAdgcdH2xBOK99Dhcab5TKIl6RonFTZzXeh9G3tB_N9ukj/s1280/image_2025-02-26_13-58-13%20(2).png
៤.សុខភាពបេះដូង៖ ខ្ញីអាចជួយកាត់បន្ថយសម្ពាធឈាម បង្កើនកម្រិតកូឡេស្តេរ៉ុល និងការពារការកកឈាម ដែលជួយដល់សុខភាពបេះដូងទាំងមូលឲ្យមានដំណើរការល្អhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDkSgrR1F5xxgNiYkNDVAcXSpiW0iDPxmERlBotSSaVffqZeUDLQwcWTPDVJMlizwqllWZSQfaC2Z0Zv7XtdSumddmzsmSsilI1hy-WGM3GMcypgEln5DtmxGfYuBcMpHVejnMrEePnBYLo1BshvQ9qUNOhnEK-eywqQBlbh_dV2Lt-dvskPlV-5rjuQeb/s1200/image_2025-02-26_13-58-13.png
៥.ការគ្រប់គ្រងជាតិស្ករក្នុងឈាម និងជំនួយការសម្រកទម្ងន់៖ ខ្ញីអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម បង្កើនការរំលាយអាហារ ជួយធ្វើឲ្យមានអារម្មណ៍ថាឆ្អែតជាងវាងការញាំហួសកម្រិត ព្រមទាំងជួយក្នុងការគ្រប់គ្រងទម្ងន់ផងដែរ៕

ថ្មីទៀតហើយ! ដាក់ថ្នាំពុ.លលើលីអូសង្សារ ព្រោះតែបញ្ហាដ៏ហួសចិត្តមួយនេះ

0

ប្រទេសចិន ៖ ស្ត្រីចិនម្នាក់ហ៊ានដាច់ចិត្តយកខោលីអូសង្សាររបស់ខ្លួន មកត្រាំក្នុងថ្នាំកម្ចាត់ស្មៅ (Paraquat) ដែលមានផលប៉ះពាល់សុខភាពខ្លាំងសម្រាប់មនុស្ស និងសត្វ ។ ប៉ុន្តែដោយសារឃើញសង្សារគ្មានគ្រោះថ្នា.ក់ នាងក៏ដាក់ថ្នាំពុ.ល ក្នុងទឹកសេរ៉ូផ្តាសាយឱ្យសង្សារផឹករហូតដល់ស្លា.ប់ ដោយសារសេពគប់គ្នាយូរហើយ សង្សារពុំព្រមសុំនាងរៀបការ ។

កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា នារីចិនម្នាក់បានសងសឹកសង្សារពោះម៉ាយរបស់ខ្លួន ដោយសារនាង និងសង្សារបានសេពគប់គ្នាយូរមកហើយ ប៉ុន្តែសង្សារពុំព្រមសុំនាងរៀបការសោះ ។ អ្នកទាំងពីរបានស្រឡាញ់គ្នាតាំងពីឆ្នាំ២០១១ មកម៉្លេះ គឺពេលម្តាយនាងទៅរកសង្សារនាង ដែលជាគ្រូទាយ ឱ្យជួយទាយពាក់ព័ន្ធនឹងសុខភាពរបស់គាត់ ។

ចាប់ពីពេលនោះមក នាង និងសង្សារ ក៏បានទាក់ទងគ្នា យល់ចិត្តយល់ថ្លើម រហូតដល់មានទំនាក់ទំនងស៊ីជម្រៅ ។ នាងមានផ្ទៃពោះជាមួយសង្សារ ប៉ុន្តែទារកបានរលូតពីក្នុងផ្ទៃ ។ ពេលនាងនិយាយពីរឿងរៀបការ បុរសជាសង្សារចេះតែនៅស្ងៀមរហូត និងពុំព្រមសុំនាងរៀបការទេ បើទោះជានាងបានរស់នៅជាមួយគ្នារហូតមានផ្ទៃពោះក្តី ។

ហេតុនេះ នាងក៏បានយកខោលីអូរបស់សង្សារ ចំនួន៤ មកត្រាំក្នុងថ្នាំកម្ចាត់ស្មៅ (Paraquat) ដែលមានផលប៉ះពាល់សុខភាពខ្លាំងសម្រាប់មនុស្ស និងសត្វ រួចហើយ នាងក៏យកលីអូទាំង៤ ទៅឱ្យសង្សារស្លៀក នៅឆ្នាំ២០១៧ ហើយសង្សាររបស់នាង ក៏ចេញដំបៅដោយសារស្លៀកលីអូប្រឡាក់ថ្នាំពុល ។ ប៉ុន្តែដោយសារឃើញសង្សារគ្មានគ្រោះថ្នាក់ដល់ជីវិត នាងក៏ដាក់ថ្នាំពុលក្នុងទឹកសេរ៉ូផ្តាសាយឱ្យផឹកទៀត ។

សង្សារនាង បានស្លាប់នៅមន្ទីរពេទ្យ ពេលបញ្ជូនមកបន្ទប់សង្គ្រោះបន្ទាន់មិនយូរប៉ុន្មាន ។ រីឯកូនស្រីសង្សាររបស់នាង ពុំដឹងថាឪពុកស្លាប់ដោយសារមូលហេតុអ្វីទេ ហើយកើតការសង្ស័យ ទើបដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចឱ្យជួយស្រាវជ្រាវរកមូលហេតុនៃការស្លាប់នេះ ។ ក្រោយការស្រាវជ្រាវរបស់សមត្ថកិច្ច ទើបដឹងថា សង្សាររបស់ឪពុក គឺជាអ្នកប្រព្រឹត្តផ្ទាល់ដៃ ។

តុលាការក្នុងតំបន់បានកាត់ក្តីឱ្យស្ត្រីខាងលើជាប់ពន្ធនាគាររយៈពេល១៤ឆ្នាំ ពីបទសម្លាប់មនុស្សដោយចេតនា ប៉ុន្តែរយៈពេលប៉ុន្មានខែចុងក្រោយនេះ នាងបានដាក់ពាក្យបណ្តឹងទៅតុលាការឧទ្ធរណ៍ ចំនួន២លើក ។ ទោះយ៉ាងណា តុលាការក្នុងតំបន់បានច្រានចោលសាលក្រមរបស់តុលាការឧទ្ធរណ៍ ហើយសម្រេចអនុវត្តតាមសាលក្រមចាស់ ៕