តារាសម្តែងថៃ Due Arisara កំពុងតែធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិងក្រៅស្រុកចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីបង្ហាញរូបភាពលើបណ្តាញសង្គមយ៉ាងហាយសូរ ពេលនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតលើបណ្តឹងក្លែងបន្លំចំនួន៦២លានបាតប្រមាណ១.៨លានដុល្លារអាម៉េរិក។ រូបនាងបានឆ្លើយសារភាពក្នុងកម្មវិធីមួយថាបានចំណាយច្រើនជាងចំណូលទើបធ្វើឱ្យអាជីវកម្មបរាជ័យ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3c6Wu-D51PxjFm3nfY604hXRDi-Y5xgw1Kpn2A_DT2GerR17W8-N9Gy9XoYkmtbK8O238UcXA6LQamt4gY-bOpQNw3ONjR1TeGm_aONa-GdsAVbxFO7PhZU-nPWcOiRZyvnXr4S6anUfxhDCRPH5uLLcqYRTSVRTOp6XYPcUW5-wtLbCtW6D1sqthRA88/s1800/image_2025-03-20_15-28-18.png
កាសែត bangkokpost បានចុះផ្សាយនៅថ្ងៃទី២០ មីនា ថាប៉ូលិសកំពុងស៊ើបអង្កេតលើបណ្តឹងក្លែងបន្លំរបស់មហាសេដ្ឋីផលិតផលសុខភាព និងសម្រស់ ប្រឆាំងនឹងតារាសម្ដែងថៃ Due Arisara ។ មេធាវីតំណាងឱ្យអ្នកជំនួញ Wasana បានជួបជាមួយអ្នកស៊ើបអង្កេតពីនាយកដ្ឋានបង្ក្រាបឧក្រិដ្ឋកម្ម ហៅកាត់ CSD នៅថ្ងៃទី២០នេះ ដើម្បីបង្ហាញព័ត៌មានបន្ថែមដើម្បីគាំទ្របណ្តឹងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGCO6KKoMpzeqyAdjKBUAAvRu2v3mwLiq23No1RsoC6Iyb7N8HZ6kHwzBmA7Kqibo5BvNDP-iYmVZJxZeIPAhDL3lLCDqmckAdGITzQn2DC1_AAUO5L4MRya_sumRO6jlU6RvX4UIDdAbOeVrCJPA4WJgsPfYhB0iGzH0P4skzqYuvEISlwY6POQP4iRvc/s1800/image_2025-03-20_15-28-17.png

មេបញ្ជាការរង CSD មានប្រសាសន៍ថា ដំណើរការនេះនឹងត្រូវការពេលវេលាបន្ថែមទៀត ព្រោះវារួមបញ្ចូលការប្រមូលព័ស្តុតាង និងការសាកសួរសាក្សី។ លោកបន្តថា ប៉ូលិសមិនទាន់កោះហៅជនជាប់ចោទនៅឡើយទេ ដោយរង់ចាំលទ្ធផលនៃការស៊ើបអង្កេតដំបូង។លោកបាននិយាយថា ការកេងបន្លំអាចជាប់ពន្ធនាគាររហូតដល់ទៅ ៣ ឆ្នាំ ប៉ុន្តែការដោះស្រាយអាចធ្វើទៅបានប្រសិនបើទ្រព្យសម្បត្តិដែលបានយកត្រូវបានប្រគល់មកវិញ ហើយភាគីដែលរងការខូចខាតដកពាក្យបណ្ដឹងរបស់នាងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvDylYxKbUwlJeYbShjEW5f6ajiNobCuYn6FnISqWNvs7vmhZjhGCv9bmpkXydxYzFbVPe7LvFrrmW6jEmJVvQRo2w1aMYHici-UPtHnIE3Fa3qPXWHPQ8ee5ECuR48AACkE6fps7209xGZ3pPg4oQBD17CB2cIGf6B2sEwM5NpjBOiR5Cof5Bq_tuwDdA/s1799/image_2025-03-20_15-28-20.png

លោកស្រី Wasana មានអាយុ ៤១ឆ្នាំ ជានាយកប្រតិបត្តិក្រុមហ៊ុន Revomed Co ដែលផលិតអាហារបំប៉ន និងក្រែមថែរក្សាសម្រស់ និងផ្តល់ការប្រឹក្សាលើអាជីវកម្មសុខភាព និងសម្រស់។ អ្នកជំនួញរូបនេះត្រូវបានគេរាយការណ៍ថាបានឱ្យមេធាវីរបស់ខ្លួនដាក់ពាក្យបណ្តឹងទៅ CSD កាលពីថ្ងៃទី ១១ ខែមីនាដោយចោទប្រកាន់តារាស្រី Due Arisara វ័យ ៣៤ ឆ្នាំថាបានសុំខ្ចីទំនិញម៉ាកល្បីៗ រួមមាននាឡិកា គ្រឿងអលង្ការ និងកាបូប សរុបចំនួន ៦២ លានបាត ហើយត្រូវបានគេរាយការណ៍ថារួមមានខ្សែកត្បូងមរកត និងត្បូងពេជ្រតម្លៃ ២៦ លានបាតទៀត ប៉ុន្តែមិនបានសងតាមកិច្ចព្រមព្រៀង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaY_Idm6tY_1543-ewhLGdfAx-2_M0eMP87XfdAwrMEUYFB_VfaWiR3uTuxTrOkUGxFHeCQ58asfJC8n-xC_WQZaimytQfJZSLJWOoRnqvW-3UgbtJpCCJsX2T4vXnxNtZyUfduNW4SzyVe3iTx9ibODweSbeWJHhOlYOjGtpRkpvrGjDsbuW38EKZWrbs/s1799/image_2025-03-20_15-28-21.png

មានសេចក្តីរាយការណ៍មិនបានបញ្ជាក់ថា ខ្សែកនេះឥឡូវស្ថិតក្នុងកម្មសិទ្ធរបស់រដ្ឋមន្ត្រីម្នាក់។ មេបញ្ជាការរង បានមានប្រសាសន៍ថា បើមានភាគីទីបីចូលរួម អ្នកនោះត្រូវតែបញ្ជាក់ពីភាពគ្មានកំហុសរបស់ខ្លួន។ ប្រសិនបើភាគីបានដឹងពីការកេងប្រវ័ញ្ច ហើយនៅតែមិនព្រមប្រគល់ទ្រព្យសម្បត្តិវិញអាចត្រូវបានកាត់ទោសពីបទទទួលទំនិញលួច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio43TMJ9Nb-c29DuB26_Bh3NGDWXtuGsnCYk8UBM4QbV_noTk4MY4EIdTNnA0KAY72GANPZ4XkYT1-VQZ6XGOoC-_PWUaQFC72PPa7ArJrCDWSgpwzl2fhZ3qfyVksSoWqeSlKILPm2cuzZbtbeF5rTr0JCtRIgfL_-sYUW2DFx_S7YM1Hqtq6eiMdlJTW/s1799/image_2025-03-20_15-28-23.png

មេធាវីរបស់កញ្ញាអ្នកជំនួញ Wasana បាននិយាយថា លោកបានផ្តល់ព័ត៌មានបន្ថែមដល់ប៉ូលិសដោយបន្ថែមថាករណីនេះពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទកេងបន្លំតែប៉ុណ្ណោះ។ លោកបានមានប្រសាសន៍ថា៖ «ប្រសិនបើវត្ថុដែលខ្ចីត្រូវបានគេយកមកវិញនោះករណីនេះអាចត្រូវបានបញ្ចប់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzxlg6IdCr6_doywrITFropINL-Pi1se8mcAxVDHYAPDPiSCoJ765hn93YdDBmLOs7I_lDRCPevEX3m0QI7XnQX35095GjV5PckkRhCd-veACayk-vogI02a6Ovjb8p8s-MIrC-jv6WYNUgyvE1GMtTKY-NaaXjMNYNNSxutobH79RG6vGDkjelPve_n8O/s1799/image_2025-03-20_15-28-25.png

ចំណែកឯមេធាវីដែលតំណាងឱ្យតារាស្រី Due Arisara បាននិយាយថា តារាស្រីរូបនេះបានទៅក្រៅប្រទេសមុននឹងចាត់វិធានការផ្លូវច្បាប់ ហើយមិនទាន់បានត្រឡប់ទៅប្រទេសថៃនៅឡើយទេ។ លោកថា កូនក្តីលោកគ្មានចេតនាគេចខ្លួនទេ។ តារាស្រី Due Arisara បានធ្វើឱ្យមានរឿងរសើបកាលពីដើមឆ្នាំ ២០២៣នៅពេលដែលនាងបានចោទប្រកាន់អតីតមិត្តប្រុសរបស់ខ្លួនថាបានបើកបណ្តាញល្បែងស៊ីសងនិងរំលោភបំពាននាងបណ្តាលឱ្យនាងភៀសខ្លួនទៅតៃវ៉ាន់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjde_2xhKaDow6SlKVr8A76p_rIkoeNEdgJGNzdTTtwIvzljceg1ylMry1L-3r_K87yRs5O7W1mc3Y8iDIJriHmrWyG-582Rza7riSZdJ7PEQhNPCFFqYfPq6y7o28cGcCVxZ7EIcT2vAlHljYAK0_8WixxlLXqbA6R3k6PY_knla43EngXNLPmznZpahZo/s1800/image_2025-03-20_15-28-28.png

កាលពីថ្ងៃទី១៩ មីនា តារាស្រីរូបនេះ បានចេញមុខសូមទោសអ្នកជំនួញ Wasana និងបានបញ្ជាក់ថានាងបានចំណាយច្រើនជាងចំណូលទើបធ្វើឱ្យអាជីវកម្មបរាជ័យគ្មានចេតនាបោកបញ្ជោតឡើងថែមទាំងទទួលស្គាល់ថានាងជាគំរូអាក្រក់ដល់សង្គម៕