Home Blog Page 583

ពុំបាច់សាកថ្មទៀតទេ! ក្រុមហ៊ុន Lenovo គ្រោងផលិត Laptop បំពាក់ប្រព័ន្ធសូឡាស្រូបពន្លឺព្រះអាទិត្យ

0

យើងដឹងហើយថា ការប្រើប្រាស់ Laptop គឺត្រូវសាកថ្មស្ទើរគ្រប់ពេលវេលា បើទោះជាវានៅសល់ថ្មពេញក្តី បើពេលណាដាច់ភ្លើងវិញ គឺចប់តែម្តង ដោយសារពុំបានសេវឯកសារទុក ។ ប៉ុន្តែអ្នកប្រើប្រាស់ Laptop នឹងឈប់បារម្ភ ដោយសារក្រុមហ៊ុន Lenovo គ្រោងផលិត Laptop បំពាក់ប្រព័ន្ធសូឡាស្រូបពន្លឺព្រះអាទិត្យដើម្បីដោះស្រាយបញ្ហាទាំងនេះ ហើយអ្នកប្រើប្រាស់គ្រាន់តែដាក់វាហាលថ្ងៃ រយៈពេល២០នាទី គឺអាចមើលវីដេអូបាន១ម៉ោង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicURWFMs9hexNjWS903ZBpq7cTLUk-nRO3ZXYiteyzRQqo92-m4avrnpxJwol4R6RgjvhmVfS5TukcZwbjeel5kF6vWWvXxpGhj_LYuchwGUVmYDX9qKxfLJ1KkN496bTo1ZwS4nVbfxSyaNSebXX4yBIQ5NhHHnJ6Y2-IelB_1UEzTx_sluM6jVDbnfjR/s1200/image_2025-03-07_08-53-40%20(2).png

ក្នុងកម្មវិធីបង្ហាញឧបករណ៍បច្ចេកវិទ្យា «Mobile World Congress 2025» រៀបចំនៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុន Lenovo បានបង្ហាញ Laptop ថ្មីម៉ាក Yoga Solar PC ដែលបំពាក់ប្រព័ន្ធសូឡាស្រូបពន្លឺព្រះអាទិត្យនៅផ្នែកខាងក្រោយ ។ វាអាចបំលែងថាមពលជាមធ្យម ស្មើនឹង២៤% ហើយក្រុមហ៊ុននឹងបង្កើនកម្រិតបំលែងថាមពលឱ្យខ្ពស់ជាងនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRPo7aNU3Fb6QrYNvsAhFHdUwE9i5C2zOK1AysqM2YOYz9NGc8ZnIS7IU17WKcO6J9jDWQrdAt_a9cN2vK4astOURG0abi7Ch9EEIzNAZiAbedCYey_1Er_nSl1lM9fkkG2j6MSTW3avsag7bZZMdHqzU74VYXsHQU2ANzI0jcPCMwJ21PT4t7Bj4uG9gw/s1200/image_2025-03-07_08-53-40.png
ទោះជា Laptop ម៉ាក Yoga Solar PC បានបំពាក់ប្រព័ន្ធសូឡាស្រូបពន្លឺព្រះអាទិត្យក្តី ប៉ុន្តែអ្នកប្រើប្រាស់ភាគច្រើនគិតថា វានឹងមានទម្ងន់ធ្ងន់ជាង Laptop ទូទៅ ។ ក្រុមហ៊ុនបញ្ជាក់ថា វាមិនធ្ងន់ដូចមនុស្សភាគច្រើនគិតទេ វាមានទម្ងន់តែជាង១គីឡូក្រាមប៉ុណ្ណោះ ។ Laptop នេះស្រាល និងស្តើង ហើយអ្នកដែលចូលចិត្តប្រើប្រាស់ Laptop ចេញថ្មី ពិតជាពេញចិត្តមិនខាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB-ofFa6VmVwEzz1EBSwydi_-zhI7xW8K2N1ETJ5dDDzWNwKf0eq3tanT6SilI9CoDji3POaFDyCCW0YgffLUXTztvWNlYKybbC3Cc5bdLo9vc1Bso-t_Yl9AVoFkg1Prj8bbcVAWcgqrqxZ4RN4ABdTKd3_2zqzO_V9G3l2T5EtyqXXDf-_AA-Chyav8j/s1920/image_2025-03-07_08-53-41.png

ក្រុមហ៊ុនបញ្ជាក់ទៀតថា យើងគ្រាន់តែដាក់ Laptop ហាលថ្ងៃ រយៈពេល២០នាទី គឺវានឹងមានថ្មពេញ យើងអាចមើលវីដេអូ និងស្តាប់ភ្លេង រហូតដល់១ម៉ោង ហើយពុំចាំបាច់ប្រើប្រាស់ឆ្នាំងសាកដោតភ្លើងទៀតទេ ។ ក្រុមហ៊ុនបានកែប្រែទំហំប្រព័ន្ធសូឡានៅផ្នែកខាងក្រោយ Laptop ឱ្យស្រស់ស្អាត និងស្តើង ហើយប្រព័ន្ធសូឡានេះមានទំហំតូចជាងសូឡាទូទៅ ដែលយើងធ្លាប់ឃើញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSX_gqbmncg8fBgz-BwpaxtKVT2ZNWQL_VoKP0M9xKgyHx3CC7hIMNNw2Tx2IBNwT3cDJc3mtsgY5Iy5szQTHZVCIrwJt_qYhx7lX15fLrjg6kxVigqDgQpR01ERbEIPb6xBGFhjjToR2BISuhf7rKuuGeIIXMrJGyDMhiy2jhMSYsGCxO-KLGG8zmR2Hz/s1050/image_2025-03-07_08-53-43.png

គួរបញ្ជាក់ថា ការបំពាក់ប្រព័ន្ធសូឡាស្រូបពន្លឺព្រះអាទិត្យជាមួយ Laptop ពុំមែនជារឿងថ្មីទេ កន្លងមក មានក្រុមហ៊ុនជាច្រើនបានផលិត Laptop ប្រភេទនេះ ។ បច្ចេកវិទ្យារបស់ក្រុមហ៊ុន Lenovo គឺអាចបំលែងថាមពលជាមធ្យម ស្មើនឹង២៤% ខណៈក្រុមហ៊ុនផ្សេងអាចបំលែងថាមពលស្មើនឹង៤៧% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixxaMJMv6FPUPNIi3ABnamehGroPYHDtTny9IwVP-re_kv28OntGuX7X2sjQCri616r0VpWhUbUG5Fps0qlkX49WFuFHBwmqyMJ7ULEgTkWQKDKxR37gGH4lZgIdld106TL2kc2LwhYMyLs3bYsyK2kpduFg3XNLH4NyQvF0I8JpPgFK57XUMnItrRSb4b/s1500/image_2025-03-07_08-53-44.png

ក្រុមហ៊ុន Lenovo បានកែសម្រួលបច្ចេកវិទ្យាដើម្បីឱ្យ Laptop អាចបំលែងថាមពលខ្ពស់ជាងនេះ និងបង្កើនប្រសិទ្ធភាពការប្រើប្រាស់ ។ អ្វីដែលគ្រប់គ្នាចង់ដឹងនោះ តើក្រុមហ៊ុននឹងលក់វាពេលណា? តម្លៃថ្លៃ ឬថោក? ក្រុមហ៊ុនប្រាប់ថា នេះគ្រាន់តែជាគម្រោងប៉ុណ្ណោះ រីឯការលក់ Laptop លើទីផ្សារ ក្រុមហ៊ុននឹងប្រកាសពេលក្រោយ ៕

មិនសូវមាត់កច្រើន តែស្វាមី សុភ័ក្រ្ត កុសុម៉ា បោះសម្តីយ៉ាងមុតស្រួច

0

ចាប់តាំងពីរៀបការហើយមក តារាស្រី សុភ័ក្រ្ត កុសុម៉ា និងលោកផល្លា ជាស្វាមីតែងតែធ្វើឱ្យទស្សនិកជនច្រណែនពីភាពផ្អែមល្ហែមរបស់អ្នកទាំងពីរតែងតែទៅធ្វើការនិងមានដំណើរកម្សាន្តជាមួយគ្នាយ៉ាងផ្អែមល្ហែម។ មិនសូវជានិយាយលេងសើចមាត់កច្រើនជាងប្រពន្ធ ប៉ុន្តែប្តី សុភ័ក្រ្ត កុសុម៉ា បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍បន្ទាប់ពីចែករំលែកទស្សនៈមុតស្រួចនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMWs6O7h5GC-91-CP7qlr11B4iXNyQTH-cmL3VtOtETfe-ru5fRdUNIcisffjIGAbn3WhtPoyGv8ShWrq7MecAiv1l1yk-Gem_v2M8ZvoKXPPCtAPQVlFEnXN_JZH0nIWUDBDbgTv6X4t3kL7K9_KjWKRx_latHx4xQUdTE6EMimpGSLG-dz91f4S7ohRo/s2048/image_2025-03-06_13-56-11.png

លោក ផល្លា បានបង្ហោះនៅលើបណ្តាញសង្គមកាលពីពេលថ្មីៗនេះថា «អាយុកាន់តែច្រើន នឹងកាន់តែយល់ថា រឿងខ្លះ សុខចិត្តស្ងាត់ស្ងៀមល្អជាង ព្រោះនិយាយចេញទៅ ក៏គ្មានអ្វីប្រសើរឡើង ជួនកាលមានតែកាន់តែយ៉ាប់ជាងមុនផង។ ហើយរឿងខ្លះ គួរតែធ្វើស្ងៀមៗ ហីៗខ្លះ កុំឡូឡា កុំបាច់បង្ហាញអារម្មណ៍ ឬយោបល់អ្វីច្រើនពេក ព្រោះវាមិនមានផលល្អឲ្យខ្លួនយើងឡើយ»។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9XgEw2jv71t5PEvkKEYCvwYhhyphenhyphen3ByfhZ2kqqVFtgU2O-zf163fWT1O0n1o3iw2Wh_6kT3QywilE7BoffJj0vImHphs3fr1ZTMxAOTi1AXJlpAev1nJoHpwg2q67yj1V95BhN3n-9XyDNAPUhF_qJZGFVCVOPEDd4xxCOvVpN8r2qMzKB4tEL307Bc2rSx/s2048/image_2025-03-06_13-56-13.png

    លោក បន្តទៀតថា «អាយុកាន់តែច្រើន ត្រូវប្រើសតិឱ្យកាន់តែច្រើន គិតគូរពិចារណាឱ្យល្អិតល្អន់គ្រប់រឿង មុននឹងនិយាយ ឬសម្រេចចិត្តរឿងអ្វី ព្រោះមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែស្រលាញ់ ឬសរសើរយើងនោះទេ ផ្ទុយទៅវិញបើយើងភ្លេចខ្លួន ធ្វើអ្វីមិនត្រូវ នោះនឹងមានមនុស្សចាំជាន់ថែម ច្រើនជាងអ្វីដែលយើងគិតទៅទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdN_3CGqTe8RWEFvjKerWwfXY-3wr4myBWnuKffat2EvyY-vEdBwatcchMW3arevIPlJ33QXBnYJ4RCF03KCehaaVETI3d0ug05V3bDHJuIPfy51CVDvvjbeyQtC_4EsO4TLjhUdRK2jjSVMDQIQE-OvmN-I5Jhh58BCA4jcZpjIanSoc9IfqWaGMZHaFv/s2048/image_2025-03-06_13-56-19%20(2).png

    គួរបញ្ជាក់ផងដែរថា សុភ័ក្រ្ត កុសុម៉ា និងស្វាមី បានដឹកដៃគ្នារៀបចំពិធីមង្គលការនៅថ្ងៃទី៤ វិចិ្ឆកា ឆ្នាំ២០២៤ យ៉ាងអធិកអធមក្រោមវត្តមានតារាល្បីៗជាច្រើនរូបចូលរួមនិងមានការចូលរួមអបអរសាទរយ៉ាងច្រើនពីទស្សនិកជន។ មង្គលការអ្នកទាំងពីរគឺត្រូវបានពិធីការិនី ពេជ្រ សេរីរ័ត្ន បង្ហើបថាខាតអស់ទឹកប្រាក់ចំនួន៦ម៉ឺនដុល្លារ៕

Chen Xiao មានពាក្យចចាមអារ៉ាមស្នេហាជាមួយតារាសម្ដែង Mao Xiao Tong ក្រោយលែងលះជាមួយ Michelle

0

តារាសម្តែង Chen Xiao ឬទស្សនិកជនស្គាល់ថាតួយ៉ាងគួ ២០១៤ ត្រូវបានគេរបាយការណ៍កំពុងមានទំនាក់ទំនងស្នេហាជាមួយតារាសម្តែង Mao Xiao Tong បន្ទាប់ពីមានការលែងលះជាមួយតារាសម្តែងតៃវ៉ាន់ Michelle ឬសៀវឡុងនី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6YPKIzLIZbaEKce055O516FeBSCv7S64IQl9SKKCFkHH-xOUFE0HTP4f4P5_cqXgOGW6nK-IhglBc364FH5Bf-BLnjfRX5CesPk4AD4FifZxPcT-xkiOKpQASeXNU5ip1n0yCaFU5IqiEfkCjBe14teABdOkzmI4V-f1C4v0bkjin-GICFvZjUDbmBmfr/s1020/image_2025-02-18_13-46-23.png

យោងតាមរបាយការណ៍បានឱ្យដឹងថាការរំពឹងទុកអំពីទំនាក់ទំនងស្នេហារបស់តារាសម្តែង Chen Xiao និង តារាសម្ដែង Mao Xiao Tong ក្រោយពីសកម្មភាពដ៏ស៊ីជម្រៅ អ្នកទាំងពីរបានរីកដុះដាលទៅជាទំនាក់ទំនងក្រៅការសម្តែង ដែលអាចដើរតួក្នុងការបញ្ចប់អាពាហ៍ពិពាហ៍របស់ Chen Xiao ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDy8S7MraSsrLOgmGVuueZrwyp7Z8WR8Lqyr0SRUbJ1UbAJ31aTC8R_HkDhFhP4ooLLfbs7jlKlWmimzFZk95SsR_1Xi0T8VuqzodUQPCHBJxBqcSn_-J42KSVo92x5GTNbmLeIo3oT5BZHLZGcT3QHsTzGKtlFIGeDTwc9ruhVIBEzQNdHmhGVrXATlK_/s1249/image_2025-03-05_13-18-10.png

ការត្រួតពិនិត្យជាសាធារណៈបានផ្តោតលើទំនាក់ទំនងជិតស្និទ្ធរបស់ពួកគេកំឡុងពេលថត ដោយអ្នកសង្កេតការណ៍បានកត់សម្គាល់ពីពេលវេលាស្និទ្ធស្នាលជាច្រើន។ លើសពីនេះ មានសេចក្តីរាយការណ៍ថាភ្នាក់ងាររបស់ Chen Xiao បាននឹងកំពុងលុបការអត្ថាធិប្បាយទាក់ទងនឹងស្នេហាដែលគេចោទថាលោកជាមួយ Mao Xiao Tong ដោយអាចបង្ហាញពីការប៉ុនប៉ងលាក់បាំងទំនាក់ទំនង។ បើទោះជាយ៉ាងនេះក្តី ប្រភពដែលស្និទ្ធនឹងតារារូបនេះ អះអាងថា ពាក្យចចាមអារ៉ាមនេះ ជាការពិត និងបង្ហាញពីការប្រកាសជាផ្លូវការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP72col1tc1917xk6UpYgtXnLnc-a1UulPuoPlvCpyBlQ4zYwUisd3r3s8Mk44rYctkboSuvT5jHUBq53yZ8ODjptww66GdxjMaEGDJawGYqpKo4MXdE4T5sfgBeWS5AhNJC8y-1UcbGIwVuU-qDEqcKVDQ43IaHvHU2dn6YGf6mppW_yHIKzuXJ3cp2EY/s1350/image_2025-03-05_13-18-13.png

តារាសម្តែងចិន Chen Xiao និងតារាសម្តែងតៃវ៉ាន់ Michelle ដែលជាតួអង្គ យ៉ាងគួ និង សៀវឡុងនី ២០១៤ បានប្រកាសលែងលះគ្នាកាលពីថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីរៀបការបានជាង៨ឆ្នាំនិងទទួលបានកូនប្រុសម្នាក់ជាចំណងដៃ។ មុននឹងប្រកាសជាផ្លូវការនេះអ្នកទាំងពីរមានពាក្យចចាមអារ៉ាមលែងលះគ្នាជាយូរមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIbQ7coTimtUoFoELFMRjqRqjGimhWY5IgGFnZPqi2m6sBtlS-TPzohW4ErWoZ6TgfAzzFYiNJntbUhsbpXEcpVfDZpVfc2wRzmVnXMgJ8UFSuuY6tyux2ktT537ziQCeNBJ7LREnvuPwTLO641IBiXVLgzjHdCshsfFfDiWa7CVBV_1j1GsaFNUFA6U0J/s500/image_2025-02-18_13-46-24%20(4).png

តារាសម្តែង Mao Xiao Tong មានអាយុ៣៧ ឆ្នាំ ស្មើអាយុ Chen Xiao ត្រូវបានគេស្គាល់សម្រាប់តួនាទីគាំទ្ររបស់នាងនៅក្នុងរឿងដ៏ល្បីដូចជា «Love O2O និង The Princess Weiyoung ជាដើម»៕

រៀមច្បងរូបណាធ្វើឱ្យ ទុំ សុវត្ថិ ខឹងចិត្តយ៉ាងនេះ?

0

តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ ទុំ សុវត្ថិ បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីលោកបានបង្ហោះសំណេរក្តៅគគុកមិនអាចទទួលយកបាននូវអត្តចរិតរបស់រៀមច្បងធ្វើដូចមួយប្រទេសមានតែឯង។ សំណេរនោះមិនដឹងថា ទុំ សុវត្ថិ ខឹងសម្បារទៅកាន់រៀមច្បងរូបណាឡើយ ហើយមិនដឹងថាមានរឿងអ្វីធ្ងន់ធ្ងរដល់ថ្នាក់លោកបង្ហាញអារម្មណ៍ឆ្អែតចិត្តបែបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_SHLGWgbGtTuS36k-sVWLhkYJyDihpWXtWf47TZz0h5dx8zGe439ywxPukQxPJ7CUmK__00BeJ2htNuji7Ji60dXh4fC-MsBpfLA2KBDZsCt7vXSEmLIz-5EO4YqC4F-NhsW_TTStkUMYpoGYcbLY86lLiEDw1JsDPZzw5J-I_jK5NwXNhRnWEnIUiZyy/s960/image_2025-03-06_10-05-40.png
ទស្សនិកជនជ្រាបមកហើយថា ទុំ សុវត្ថិ គឺអតីតបេក្ខជនប្រលងធ្លាក់នៅក្នុងកម្មវិធីលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ ដែលទទួលបានការចាប់អារម្មណ៍ផ្អើលប្រទេសព្រមទាំងទទួលបានការសណ្តោសប្រណីពីថ្នាក់ដឹកនាំផងដែរ។ បន្ទាប់ពីការប្រកួតនោះមក ទុំ សុវត្ថិ បានបង្ហាញខ្លួនជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេកាលពីខែមេសា ឆ្នាំ២០២៣។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkLVMzfg6oBMFB7e1quQQVBBpjgE4KvWm5fu-Nyz9_knVEOy-jLD3IxmRXKSSeWA2hkml7Z-ZZmv-4-RrOL9ffzowIs6Pnapk1Txvs3UYw5WoJwypnT9my37S8jIjeE7ZMHizDkB7ckb-_Ny_yvd1t8L75CwzalGatpYA08abzlwlFORO37Ha-kJnHlIaW/s960/image_2025-03-06_10-05-41%20(2).png
យ៉ាងណាមិញ ថ្មីៗនេះ ទុំ សុវត្ថិ បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីលោកបានបង្ហោះសំណេរយ៉ាងក្តៅគគុកព្រោះធ្លាប់តែភាគច្រើនរៀមច្បងបានចេញមកនិយាយពីអត្តចរិតមិនសូវល្អរបស់សិល្បករប្អូនៗ ប៉ុន្តែ ទុំ សុវត្ថិ វិញគឺបានបង្ហាញអារម្មណ៍ឆេះឆួលជាមួយសិល្បកររៀមច្បងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx_8aCvJQhSWV0QkL9GpaUL1mmx1FOr-Iz0Lu7bPITqmVWUlYREFRNE_RVd821iXvM4P9hKonxqt1KcJD-B3odYbCkSMiHBBG6uemzEQNoT-SQ0zB8sj4aOyQMpwpZN1OCOXZyvsaA1Uc87unJszf18oH9oAf6LzymRGppsNaF45JWN7P15SFW1E1jluSr/s960/image_2025-03-06_10-05-41.png

នៅល្ងាចថ្ងៃទី៥ មីនា តារាចម្រៀង ទុំ សុវត្ថិ បានបង្ហោះសំណេរថា «ខ្ញុំឆ្អែតហើយជាមួយចរិតរៀមច្បងម៉ាកៗហ្នឹង ធ្វើដូចមួយប្រទេសមានតែឯង ចាំទុកណារៀមច្បង!តែរៀមច្បងធ្វើឱ្យគោរពខ្ញុំសែនគោរព ណាស់បងៗដែលធ្លាប់ស្គាល់ខ្ញុំគាត់ប្រាកដជាដឹងច្បាស់ពីចរិតខ្ញុំ! តែកន្លងមកខ្ញុំទប់ណាស់សែនទប់មែនទែនតែឥលូវនេះទប់ លែងជាប់ហើយខ្ញុំសុំអនុញ្ញាតបញ្ចេញអារម្មណ៍ដ៏ពិបាកទ្រាំ នេះមួយសិនហើយ (ឬកន្លងមកខ្ញុំនេះស្លូតពេក)»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzTY_WAnFHNX_ChBrNylBWeaqVmTzQ7wndg3PwFWUshyphenhyphenkR96768mPo7q0tpXsH3R78UKizSltWKWDx3ULZVQ1ptVlSQU9UvlLMb_HSmhDi7R-mNz489WXrzD4BUP0uTF7MNcUjtpNSqN-ghkKAxYnsLbnhiJMJNC84Ql_sAFwZwxqAWxRJXLGOkvWVRGnl/s2048/image_2025-03-06_10-05-43.png
ក្រោយពីបញ្ចេញកំហឹងរួចទៅកាន់រៀមច្បងដែលមិនបញ្ចេញអត្តសញ្ញាណនេះ ឃើញថាសំណេររបស់ ទុំ សុវត្ថិ ក៏លែងឃើញជាសាធារណៈទៀត ខណៈមន្ទិលសង្ស័យនៅតែកើតមានតើម្ចាស់បទ «ឱបមិនចង់លែង» ខឹងសម្បារឆ្អែតចិត្តនឹងរៀមច្បងរូបណា ជារៀមច្បងក្នុងទ្រនំតែមួយឬរៀមច្បងក្រៅទ្រនំនោះទេដែលធ្វើអត្តចរិតដែលលោកមិនអាចទទួលយកបាន៕

ភ្ញៀវទេសចរទៅលេងថៃត្រៀមខ្លួន! ថៃគ្រោងប្រមូលប្រាក់ពីភ្ញៀវទេសចរក្នុងម្នាក់៣០០បាត ថ្លៃជាន់ទឹកដី

0

ប្រទេសថៃ ៖ កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៥ លោក សារ៉ាវង្ស ថៀនថង រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃឱ្យដឹងថា រដ្ឋាភិបាលថៃគ្រោងប្រមូលប្រាក់ពីភ្ញៀវទេសចរបរទេស ក្នុងម្នាក់ចំនួន៣០០បាត (ឬស្មើជាង៣ម៉ឺនរៀល) ថ្លៃជាន់ទឹកដី ហើយថៃនឹងអនុវត្តចាប់ពីចុងឆ្នាំ២០២៥ ។ ការប្រមូលប្រាក់ពីភ្ញៀវទេសចរនឹងអាចជួយសម្រាលបន្ទុកចំណាយរបស់រដ្ឋាភិបាល ខណៈកន្លងមក រដ្ឋាភិបាលបានចំណាយប្រាក់ផ្តល់ជំនួយសង្គ្រោះភ្ញៀវទេសចរពេលពួកគេមានគ្រោះថ្នាក់នៅថៃ ហើយថៃនឹងយកប្រាក់នេះសម្រាប់ថ្លៃធានារ៉ាប់រងសុខភាពភ្ញៀវទេសចរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEK7h5q-Xq7P9A_xOy2POibHadE77yzVPh0oxCp4XaweBMpsptw6Jwu5cDo6LuZEzQuvHDHbv5-7Pa171WkveonJA0KYsF9FM9RJi7XT0kTLmqqQH0WW82YhXhZnj70GKA7SqzIoAR9EAEdBRHxqUxI4qBppsNPMWRxUPXNC35Mmz-kcQ4BiJ4aS3bcrrw/s860/image_2025-03-07_08-26-40.png

លើសពីនេះ ប្រាក់ដែលប្រមូលបានពីភ្ញៀវទេសចរ គឺរដ្ឋាភិបាលថៃនឹងចំណាយលើការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងប្រទេសថៃ ។ មិនមែនមានតែថៃមួយទេដែលប្រមូលប្រាក់ពីភ្ញៀវទេសចរថ្លៃជាន់ទឹកដី គឺប្រទេសជាច្រើនទៀត ក៏បានប្រមូលប្រាក់ពីភ្ញៀវទេសចរដូចគ្នាដែរ ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បញ្ជាក់ថា ថៃនឹងចាប់ផ្តើមប្រមូលប្រាក់ចាប់ពីចុងឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsSID7zUGptIlFnMACxL4NAlUdcfDkRX85h05daa_atLL2MSzURw-8uwy7zRFGZikAfE5iwfPz2jmzXFAvl_D8-7ARdAmkKMxgObO-ckMxKobbCdaAkYIkw1XOL1ib0hnw-jpGI_-D58zvhSjMihyphenhyphenglZJzO_0Yuj8VEftWcSLyO0GsWSsh6J5I4iCfsI-i/s1536/image_2025-03-07_08-26-41%20(2).png

បច្ចុប្បន្ន រដ្ឋាភិបាលកំពុងរៀបចំឯកសារលម្អិត ហើយសង្ឃឹមថា ពេលរៀបចំឯកសាររួច ថៃនឹងអាចចេញសេចក្តីប្រកាសប្រមូលប្រាក់ពីភ្ញៀវទេសចរ នៅខែមីនា ឆ្នាំ២០២៥ ។ បន្ទាប់មក ត្រូវរង់ចាំពី៥ខែ ទៅ៦ខែ ទើបចាប់ផ្តើមប្រមូលប្រាក់ពីភ្ញៀវទេសចរដែលធ្វើដំណើរមកថៃតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក នៅចុងឆ្នាំ២០២៥ ពីព្រោះវាជាពេលដែលភ្ញៀវទេសចរជាច្រើនមានគម្រោងធ្វើដំណើរមកលេងថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5wpNvtwD7jFLnYjcW2Bez36Aq_1zskaNcrTaqN8g79qqfeDz53-rMZYw7eLzBk1z3v8JJ6arkNVtF9nMJEmm2aXiC90-ZXtBjqlU86fHYYRKkUPSwkQKWOPNQQmN9d55l1wK52PzZg0224-Sh47hyphenhyphen5lABgN_H2MoGlbXFExfuAb7tSjpP0GHuPsCqB0u0/s1120/image_2025-03-07_08-26-41.png
ប្រាក់ដែលភ្ញៀវទេសចរត្រូវបង់ពេលពួកគេធ្វើដំណើរមកដល់ថៃ (ឬប្រាក់ថ្លៃជាន់ទឹកដី) គឺថៃនឹងយកតាមការសម្រេចរបស់គណៈកម្មការគោលនយោបាយទេសចរណ៍ជាតិ មិនថាភ្ញៀវទេសចរធ្វើដំណើរតាមយន្តហោះ ផ្លូវគោក និងផ្លូវទឹក រួមមាន ៖

-បើភ្ញៀវទេសចរធ្វើដំណើរតាមផ្លូវយន្តហោះ គឺត្រូវបង់ប្រាក់ចំនួន៣០០បាតក្នុងម្នាក់ សម្រាប់ការធ្វើដំណើរ១លើក
-បើភ្ញៀវទេសចរធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក ត្រូវបង់ប្រាក់ចំនួន៣០០បាតក្នុងម្នាក់ដូចគ្នា ប៉ុន្តែអាចចេញ-ចូលថៃបានច្រើនលើក ក្រោមរយៈពេលកំណត់ចាប់ពី៣០ថ្ងៃ ទៅ៦០ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVf6CPrlm9S9iBsgOywg-DovO-Z25basnPx0oWibJaw95mJU-ZleA5nlWIRqci6HjDlHGWujx473KSrj3LE44VXIvzNt-YJ1zAwg6i0niB3ze3ce24oYuFuzgxHwGC7oZzYaA34ukT28t0_N3AIv5ziNBRF6yT2XFX19MrpqeMA7ACsYhuqp1PXJBmDxr5/s860/image_2025-03-07_08-26-43.png

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បញ្ជាក់ថា យើងនឹងរង់ចាំការបញ្ជាក់ជាផ្លូវការម្តងទៀតពីរដ្ឋាភិបាល ពីព្រោះការប្រមូលប្រាក់ពីភ្ញៀវទេសចរនេះ គឺសម្រាប់ចំណាយថ្លៃធានារ៉ាប់រងសុខភាពភ្ញៀវទេសចរ ករណីពួកគេជួបគ្រោះថ្នាក់នៅថៃ ៕

ប្រវិត្តនៃទិវាអន្តរជាតិនារី ៨មីនា ដែលគេប្រារព្ធឡើងនៅលើពិភពលោក

0

តើអ្វីទៅជាទិវាសិទ្ធិនារីអន្តរជាតិ? ទិវាសិទ្ធិនារីអន្តរជាតិ គឺជាទិវាសកលលោក ដែលប្រារព្ធនូវសមិទ្ធិផលសង្គម សេដ្ឋកិច្ច វប្បធម៌ និងនយោបាយរបស់ស្ត្រី។ ទិវានេះក៏ជាការអំពាវនាវឱ្យមានសកម្មភាពពន្លឿនសមភាពយេនឌ័រផងដែរ។ សកម្មភាពសំខាន់ៗត្រូវបានមើលឃើញទូទាំងពិភពលោក នៅពេលដែលក្រុមមួយចំនួនមកជួបជុំគ្នាដើម្បីអបអរសាទរសមិទ្ធផលរបស់ស្ត្រី ឬការប្រមូលផ្តុំគ្នាដើម្បីសមភាពរបស់ស្ត្រី។ ខាងក្រោមនេះជាមូលហេតុនិងប្រវិត្តនៃទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj9zXngSgWcF48ZB79Kg6wPAaH4hRBgbNt-LK5NgW-DYxk3hiVGXgTUHLM6t-XaaFoqlKSV59Q3HDtYFeeL6NDdAykNZtnjv-VzgLfqr-GXb8DQ28WIcdBbA1NlqSJSJQv_k8j-UfgLt9J2UxCBhyAXrrbxHit46olOwMpnlRk8FHG7DANviWLVWUjDrvj/s1000/image_2025-03-07_08-20-58.png

ទិវាសិទ្ធិនារីអន្តរជាតិ (IWD) មានប្រវត្តិដ៏សម្បូរបែបដែលបានចាក់ឫសនៅក្នុងចលនាពលកម្ម និងការតស៊ូដើម្បីសិទ្ធិស្ត្រីនៅដើមសតវត្សទី 20។ វាបានចាប់ផ្តើមនៅសហរដ្ឋអាមេរិកនៅថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ 1909 ដោយគណបក្សសង្គមនិយមអាមេរិកបានផ្តល់កិត្តិយសដល់កម្មករកាត់ដេរដែលបានតវ៉ាទាមទារលក្ខខណ្ឌការងារឲ្យល្អជាងមុន។ ដោយមានការបំផុសគំនិតដោយចលនាអាមេរិក សកម្មជនអាល្លឺម៉ង់ Clara Zetkin បានស្នើឱ្យមានទិវានារីប្រចាំឆ្នាំនៅក្នុងសន្និសិទស្ត្រីសង្គមនិយមអន្តរជាតិក្នុងឆ្នាំ 1910 ដែលឈានទៅដល់ការបើកទិវានារីអន្តរជាតិជាផ្លូវការលើកដំបូងនៅថ្ងៃទី 19 ខែមីនា ឆ្នាំ 1911 នៅប្រទេសអូទ្រីស ដាណឺម៉ាក អាល្លឺម៉ង់ និងស្វីស ដែលមានមនុស្សជាងមួយលាននាក់បានតស៊ូមតិដើម្បីសិទ្ធិស្ត្រី និងកន្លែងធ្វើការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSAKF9XlJMWPneCMptcV5hqAh8IyczqvqvpbRxjnC6QQwuhpHhdo3DFOEfCt3inVHEBq7YTGZ9GdLYIMlbVawk11Jj5i_NtR3XtwY9Z4mu-zcVYyWAL1x_AY9xqIPaYDxQfX0hfkP08gXQC1JnCWUYAe84OHVLwE7lbEcamJt8tfE9xivW_ARsDp6zR9cc/s1800/image_2025-03-07_08-20-56%20(2).png

កាលបរិច្ឆេទនៃថ្ងៃទី 8 ខែមីនាបានក្លាយជាថ្ងៃសំខាន់នៅឆ្នាំ 1917 នៅពេលដែលស្ត្រីរុស្ស៊ីបានតវ៉ាសម្រាប់ “អាហារនិងសន្តិភាព” កំឡុងសង្គ្រាមលោកលើកទី 1 ដែលនាំឱ្យមានការផ្លាស់ប្តូរនយោបាយដ៏សំខាន់និងស្ត្រីទទួលបានសិទ្ធិបោះឆ្នោតនៅក្នុងប្រទេសរុស្ស៊ីផងដែរ។ នៅឆ្នាំ 1977 អង្គការសហប្រជាជាតិបានទទួលស្គាល់ជាផ្លូវការនៅថ្ងៃទី 8 ខែមីនាជាទិវាអន្តរជាតិនារី ដោយបានពង្រឹងវាជាព្រឹត្តិការណ៍សកលសម្រាប់សមភាពយេនឌ័រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvNsfpdjXcrQlmOJGJ8JiJcPlDxxteD9rdph4CFRYnRw2eeoU3wcxyJcvyEYKMVjY3YPQRpHxsdJRfaZX4x_xk2_GUaWGMSpBXyKWrGRQOgfAA7A0Ao2TSugfqq8j-_ZDWTX1WQ7B1C5tEa6oCG-m7fqFOPQVfY05mG40wZQZ-9HZMOlHV_1IJbS66OWcw/s980/image_2025-03-07_08-20-56.png
ឥឡូវនេះ ទិវាអន្តរជាតិនារីត្រូវបានប្រារព្ធឡើងនៅទូទាំងពិភពលោក ដោយលើកតម្កើងសមិទ្ធិផលរបស់ស្ត្រី និងបន្តការតស៊ូដើម្បីសមភាពយេនឌ័រ ដោយប្រធានបទនៅឆ្នាំនេះគឺ “សម្រាប់ស្ត្រី និងកុមារីទាំងអស់៖ សិទ្ធិ ស្មើភាពគ្នា និងការពង្រឹងអំណាច” ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើតពិភពលោកឱ្យកាន់តែទូលំទូលាយ និងស្មើភាពសម្រាប់មនុស្សជំនាន់ក្រោយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAfs-DmpkfWyjkqoKlco0R6AoWWEFakLqDTCw-rK3i2xQ2Jk8CGVEPSYb679crgSZj3g1DUej57UF_DziIeenoTCNtg9STIsxJxRrB9mAI25AqFuF4hD7xst9yGQEbr5LLfLtZp0_XJ2AfUHc-HwDQtw6S11M212sibqZ-HFH51Zcf-mdCCN7rbww0JYQZ/s1043/image_2025-03-07_08-20-59.png

ប្រជាពលរដ្ឋដែលរស់តាមបណ្ដោយផ្លូវជាតិលេខ៣ “ វាលរេញ-ត្រពាំងពៅ” កំពុងដង្ហើយរកជំនួញសង្គ្រោះបន្ទាន់ ព្រោះប៉ះពាល់ដល់សុខភាព និងការរស់នៅយូរឆ្នាំហើយ!

0

ពេលបានឃើញវីដេអូបង្ហោះនៅលើបណ្តាញសង្គមខាងលើរួចហើយ។ សូមអជ្ញារធរពាក់ព័ន្ធ សូមមេត្តាជួយសិក្សារកលទ្ធភាពនិងដំណោះស្រាយសមស្រប ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវជាតិលេខ៣ នៅកំណាត់ផ្លូវ “ វាលរេញ-ត្រពាំងពៅ” ដែលកំពុងត្អូញត្អែអំពីបញ្ហាដីហុយដែលបង្កផលវិបាកដល់ជីវភាព និងការរស់នៅជាខ្លាំង ព្រោះគិតត្រឹមថ្ងៃនេះផលប៉ះពាល់នេះ មានរយៈពេលច្រើនឆ្នាំមកហើយ នៅតែមានបញ្ហារដដែល គឺនៅខែប្រាំក្តៅហុយដី រីឯខែវស្សាលិច លំបាកទាំងធ្វើដំណើរ និងការរស់នៅប្រចាំថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH9LISR5tkgip3c3etqm01lyvcE4JjK4sl0H60K4SME1jhpOU7v2sKJg08dkd9QZQ3Xz4rJCaLyge8HkksXavU9U6x7u1afuGCmj7bIMOJWJgJQm6MFDxQD-EBI85wx6HMXl8Yw0VZg-PYTs0p-7LA4BGunkA71NxDZvLFfUOCElZvTdAuZNb8Ui1Gee98/s1280/photo_2025-03-05_10-41-37%20(2).jpg

ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវជាតិលេខ៣ បានត្អូញត្អែអំពីមុខរបររកស៊ីនិងការរស់នៅថាជួបផលវិបាកយ៉ាងខ្លាំងដោយសារបញ្ហាដីហុយ។ តាមរយៈការបង្ហោះវីដេអូរបស់ប្រជាពលរដ្ឋម្នាក់ដែលជាជាងសាឡនបានអោយដឹងថា ហាងរបស់គាត់គឺមិនអាចរកស៊ីអ្វីបាននោះទេ មិនមានភ្ញៀវណាចូលកើតទេ ហើយសម្ភារៈជាច្រើនដូចជាសាឡុង និងឧបករណ៍ប្រើប្រាស់ទាំងអស់ក៏ត្រូវធូលីដីយ៉ាងក្រាស់គ្របដណ្ដប់ពីលើនិងបណ្ដាលអោយមានការខូចខាតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWP3Ze8PE08Mhg_F7-4cQRzWIRzvwQdhGIbJbzRysy0Y5CVy1XY0m6JwgiSUneNIlJKyvXunXEdKWxZ86v4f2A1oI7c-O3f9XGztLE0p0rI33M2XNXL3YwQ62YgFBLU50CXaXluWesFLKIJNEybQd60cI3wOcg83UHa5uQY1SRT5t8UsKcqwpgvvb2uVxs/s1280/photo_2025-03-05_10-41-37.jpg

គាត់បានសរសេរៀបរាប់នៅលើចំណងជើងរបស់វីដេអូគាត់ថា “បងប្អូនប្រជាពលរដ្ឋយើងដែលរស់នៅតាមផ្លូវជាតិលេខ៣ពីវាលរេញទៅដល់ត្រពាំងពៅ រស់ពិបាកជាងស្លា-ប់ទៅទៀត” ប្រភពដដែលបានបន្តរៀបរាប់ទៀតថា នេះគឺជាដីហុយពិតៗមិនមែនគាត់គ្មានការងារធ្វើទៅកាត់តវាឡើងនោះទេ គាត់មិនដឹងជារកស៊ី តទៅទៀតដូចម្ដេចទេ ដូច្នេះបើពិបាកយ៉ាងនេះមានតែស្លា-ប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjov1ehHE_m_03Bjn6n_DNFaMGyWhhBN9Q8qNX3HsbcIIGoAf5cJibHuBT_2nrLwpXcuTxCrvQczFFyVwdeU-pjIR2kakT55yo2hqU6MnE9l403HTZI_lx_3PQ9EDkw-9exoQuFHIfpKWT5sLiU0-bEiSYp0LSlgDhRKpsVJtB1NVvHCKSlqZ4yVvkimoB3/s1280/photo_2025-03-05_10-41-38.jpg
ក្រៅពីនោះក៏មានមហាជនជាច្រើនផ្សេងទៀតដែលរស់នៅតំបន់នោះដែរបានលើកឡើងនៅក្នុងការបញ្ចេញមតិថា បញ្ហាដីហុយនេះមិនមែនទើបកើតមានថ្មីៗនេះទេ គឺមានរាប់ឆ្នាំមកហើយប៉ុន្តែមិនឃើញមានការដោះស្រាយជូនប្រជាជនសោះ ហើយមានប្រជាជនមួយចំនួនបានមូលមតិគ្នាចង់បិទផ្លូវដើម្បីតវ៉ាថែមទៀតផង។ យ៉ាងណាមិញ ពួកគាត់ក៏នៅកំពុងរង់ចាំការឆ្លើយតប ក៏ដូចជាដំណោះស្រាយពីសំណាក់អាជ្ញាធរមូលដ្នានបន្តទៀតនៅឡើយ៕

ព្រឹត្តិការណ៍ធំៗចំនួន៤ ដែលនឹងធ្វើក្នុងខេត្តទាំង៤ នៅខែមិនានេះ

0

កាលនៅថ្ងៃអង្គា ទី៤ ខែមិនា ឆ្នាំ២០២៥នេះ ក្រសួងទេសចរណ៍បានបង្ហោះសារជូនដំណឹងមួយ ទាក់ទងនឹងព្រឹត្តិការណ៍ធំៗចំនួន៤ ដែលធ្វើឡើងក្នុងខែមិនា តាមបណ្ដាខេត្ត៤នេះ៖

១. ថ្ងៃទី៧ ដល់ទី១២ ខែមិនា៖ ព្រឹត្តិការណ៍បុណ្យឆ្នេរកោះប៉ែន នាខេត្តកំពង់ចាម មានរយៈពេលរហូតទៅដល់៦ថ្ងៃ។

២. ថ្ងែទី៨ ដល់ទី៩ ខែមិនា៖ នឹងមានព្រឹត្តិការណ៍បុណ្យឆ្នេរ នៅឆ្នេរពេជ្រ តារាសាគរ នាខេត្តកោះកុង។

៣. ថ្ងៃទី២០-២២ ខែមីនា៖ នឹងមានព្រឹត្តិការណ៍សមរាត្រី នាខេត្តសៀមរាប គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យដែលព្រះអាទិត្យនឹងរះចំកំពូលកណ្ដាលរបស់ប្រាសាទអង្គរវត្ត។

៤. ថ្ងៃទី២១ ដល់២៣ ខែមីនា៖ ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ និងធ្វើឡើងនៅខេត្តតាកែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_W2rKDYo_Obw0-u3e_MeIC8d-KKdu_cXnWnl7czKr6kwDa2MX-GBACqBTn4JgLsKOkFE3J1-Uuy9h26TNfiIQheWPPZH_awWo7QsVrKnjLMW6MPcuroUg-HpuN_YZXDai0qfEWtE1fCl3FWmrQUXB0ufkskgv-H_YFOqlUNaoRMu7oyIoqSyzNUAA11Ad/s1280/photo_2025-03-06_08-18-43.jpg

តាមរយៈការជូនដំណឹងខាងលើរបស់ក្រសួង អាស្រ័យហេតុនេះសូមមហាជនទាំងអស់ជ្រាបជាព័ត៌មាននិងកុំភ្លេចចូលរួមកម្សាន្តអោយបានច្រើនកុះករ និងកុំភ្លេចការទុកដាក់សម្រាមអោយមានសណ្ដាប់ធ្នាប់ដើម្បីលើកស្ទួយវិស័យទេសចរក្នុងស្រុក៕

សូមបងប្អូនមានការប្រុងប្រយ័ត្ន! ស្ពានថ្មមួយខេត្តកំពតរលាយបេតុងជើងសរសទ្រស្ពានជិតអស់ហើយ ខណៈប្រជាពលរដ្ឋមានការព្រួយបារម្ភពីសុវត្ថិភាពធ្វើដំណើរឆ្លងកាត់ជាខ្លាំង។

0

បន្ទាប់ពីបានឃើញវីដេអូនៃការបង្ហោះនេះ សូមអជ្ញាធរមូលដ្ឋានមេត្តមកត្រួតពិនិត្យនិងជួសជុលស្ពាននេះជូនបងប្អូនប្រជាពលរដ្ឋជាបន្ទាន់ផងដើម្បីជៀសវាងគ្រោះថ្នាក់នានា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvfQ_8V_WfcuBS9A-fHwr_w4xPTAEF4huwFX2qyWBW4GVa84zw5HEWwWmmNJnwLEFwuXd20bNq6szEKAkguYRQJN4IsowHt355wRgJQPr8yHaFsAN7eaiklC1bMWqL0j329o7bpwaIzzw87vFRF2CASKHs_ZInqnlKctUqHhE0YvaeWCREw00tbrBIIBMs/s1280/photo_2025-03-05_12-02-12.jpg
ប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាំងដោយសារស្ពានថ្មមួយដែលស្ថិតនៅក្នុងភូមិអន្លង់ថ្ងាន់ ស្រុកកំពង់ត្រាច ខេត្តកំពត មានសភាពចាស់ទ្រុធទ្រោមខ្លាំងដោយជើងសរសេទ្រទាំងអស់របស់ស្ពាននេះរលាយបេតុងជិតអស់ ហើយផ្នែកខាងលើនៃស្ពានត្រង់កន្លែងខ្លះបាក់បេតុងសល់តែសសៃដែកប៉ុណ្ណោះ អាចនឹងបង្ករគ្រោះថ្នាក់ដល់ប្រជាជនដែលរស់តំបន់នោះ។ ដូច្នេះហើយពួកគាត់បានស្នើសុំទៅកាន់ព្រះចៅអធិការវត្តភ្នំរាប ស្រុកកំពង់ត្រាចអោយជួយបង្ហោះនូវវីដេអូស្ពានដែលខូចខាតនោះ ដើម្បីអោយខាងអជ្ញាធរ និងមន្ទីរពាក់ព័ន្ធជួយដោះស្រាយអោយបានឆាប់រហ័សផង ព្រោះជាផ្លូវធ្វើដំណើរប្រចាំថ្ងៃ ប្រសិនបើទុកយូរវាអាចនឹងបាក់ហើយនិងបង្ករគ្រោះថ្នាក់ជាយថាហេតុដល់ប្រជាពលរដ្ឋមិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDvsOYG631tzWuWcW_CulesTz7fRyIDui_QNhOl07kPZFShKedQCr7hAszDtU6wjyz9xOuMDvignKENq0KnsBkAAyK6o3OnxvaBWWeFlHImv9b8JpsSV83s7a00EjuzZbO2rIcneIdBYSDZ4LunfRM0CDbus3mi5Hw_1ETGbSvpmNlUSdsjD-KTnIqjk6y/s1280/photo_2025-03-05_12-02-14.jpg

ដោយឡែកក្រោយការបង្ហោះរបស់ព្រះចៅអធិការកាលពីថ្ងៃទី៤ ខែមិនា ឆ្នាំ២០២៥ រួចមក ក៏មានការចែករំលែកជាបន្តបន្ទាប់ ព្រមទាំងមានមន្ត្រីឃុំសង្កាត់ ក៏ដូចជាអជ្ញាធរនៅតំបន់នោះឆ្លើយតបតាមរយៈការខមិនថា ករណីនេះមន្ទីរជំនាញមានផែនការរួចហើយ រង់ចាំតែការចុះអនុវត្តទេ ។ ព្រមទាំងសង្ឃឹមថាគុណម្ចាស់នឹងមានការយោគយល់ ហើយសហការជាមួយអាជ្ញាធរ និងមន្ត្រីជំនាញនៅពេលគម្រោងត្រូវបានអនុវត្ត ។ ដូច្នេះសូមព្រះចៅអធិការ និងប្រជាពលរដ្ឋក្នុងតំបន់ទាំងអស់មេត្តរង់ចាំសិន ខាងអជ្ញាធរនឹងដោះស្រាយជូន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBPuvW7hdkPwso_AIyEpbz1W93JLV0gl963vpGyGyaqE2QQzw9V8_2iqur7UvEmOSuuMIt45WWZ48odGWSqaa5IWzip9cmz44H15k-h0mSS_uSwwpyS2xHAMLs5AFRN2lAMrzWVvU0jQCRhW9FMqqqdm5OQaW8oO93RW0AnfDlbBnn6_ARdBz6XLM8WeQK/s1280/photo_2025-03-05_12-02-17.jpg

យ៉ាងណាមិញព្រះចៅអធិការបានបន្ថែមទៀតថា ចេតនាក្នុងការបង្ហោះវីដេអូរបស់ព្រះអង្គគឺដោយសារមានការស្នើសុំពីសំណាក់ពុទ្ធបរិស័ទ្ធ ព្រមទាំងបារម្ភពីសុវត្ថិភាពរបស់ប្រជាជនដែលធ្វើដំណើរកាត់ស្ពាននោះ និងចង់អោយមានដំណោះស្រាយជូនពួកគាត់ប៉ុណ្ណោះ។ ហើយសង្ឃឹមថាអជ្ញាធរនឹងចុះមកសិក្សាគម្រោងការអភិវឌ្ឍន៍ក៏ដូចជាជួសជុលចំណុចផ្លូវនិងស្ពានក្នុងតំបន់នោះឆាប់ៗផងដែរ៕

ពលរដ្ឋស្នើសុំដល់អាជ្ញាធរ និងរាជរដ្ឋាភិបាល ជួយដោះស្រាយបញ្ហាដីហ៊ុយខ្លាំងដោយសុំស្រោចទឹកលើផ្លូវ

0

ពលរដ្ឋនៅលើកំណាត់ផ្លូវជាតិលេខ៣ ចំណុច “វាលរេញ – ត្រពាំងរពៅ” អំពាវនាវដល់រាជរដ្ឋាភិបាល និងអជ្ញាធរមូលដ្ឋានមេត្តាជួយស្រោចទឹកលើផ្លូវព្រោះហ៊ុយខ្លាំងមើលផ្លូវលែងចង់ឃើញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkLcdvwhbePgvbQFw3VV7GQzJKQatt_GEYq70daRS9r9wHs5XuElnYoHOojH2A7GfyQl5_O-9pnxmNAjyorvpdkkk50cU4p5WduhFEpA95lIcpFbkbG98On1TFjswjK4nnEiUj6_0kJyXzW4u65H2AwjGqOtu7e4270kDCbQbalElndjnsM6X7cKuIREXZ/s1280/479912563_1870950513309132_866329042094358478_n.jpg
តាមការជូនដំណឹងពីសំណាក់ប្រជាពលរដ្ឋ គឺពួកគាត់មិនអាចរង់ចាំការជួសជុល រឺធ្វើផ្លូវតទៅទៀតទេ ដូច្នេះស្នើសុំអោយមានឡានទឹកស្រោចដីសិនដើម្បីកាត់បន្ថយការហុយដីជាបណ្ដោះអាសន្ន។ ពលរដ្ឋបានបន្ថែមទៀតថា ពួកគាត់ស្នើសុំឡានទឹកអោយមានដាក់តាមបណ្ដាឃុំចំនួន៣ ដោយឃុំទី១ គឺឃុំសាគ្គី ទី២ឃុំទឹកល្អក់ និងទី៣ឃុំទឹកថ្លា។ ដោយខ្សែរផ្លូវតាមឃុំទាំង៣នេះ សុទ្ធតែទទួលរងការប៉ះពាល់ពីបញ្ហាដីហុយធ្ងន់ធ្ងរ ដូចនេះសុំអោយមានការរៀបចំដាក់ឡានទឹកស្រោចលើផ្លូវចំនួន២ក្នុងមួយឃុំ រឺយ៉ាងហោចណាស់ត្រឹម១គ្រឿងក្នុងឃុំសិនក៏បានដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidVHsUgLvAJKTJ8VzJcKqfvvfvy0xEPL0X4lGeDKc-2RMCYuPoUI6MPdxD4c3XUoGtO3z3t4X69fmNOssu05_jSw60O78jCaPBF8NO4-XS8r82YWpgyQYFgq_O_qK2vrf4vb9TKkxxOe_bwIxAQtlmSl2RAZ1jNdHPVJftn2BMY8xKz4WiIv6MK6Z6fwNb/s600/480150990_1870950479975802_2363986789209086295_n.jpg

តាមប្រភពដដែលនេះបានបង្ហាញអោយឃើញថា ស្ថានភាពផ្លូវគឺហុយមើលគ្នាមិនចង់ឃើញទេ ពិសេសគឺនៅរដូវប្រាំងនេះ ហើយការធ្វើដំណើរម្ដងៗគឺពិបាកមើលផ្លូវខ្លាំងណាស់ មិនត្រឹមដីហុយបណ្ដាលអោយប៉ះពាល់សុខភាពនោះទេ ប៉ុន្តែក៏ងាយនឹងបង្ករគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ តាមតំបន់មួយចំនួន ជាពិសេសគឺសាលារៀនគឺមានការរៀបចំសិស្សានុសិស្សអោយឈរបាញ់ទឹកដាក់ផ្លូវ ដើម្បីកាត់បន្ថយដីហុយចូលសាលារៀននិងរំខានដល់ការសិក្សារបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiivSISNiVcNPO9ONl3bnM8OeNJlJIU9xoggUHjGNJ9urCP400SDu7eUJAW1tLL5DPoKNRyRlFt4QfdixRDFvWpX0FcTToVnSTOqphTZsg9m7HCwxcIxnYaP1FOWjKXSJjhJ-W2PH6n4GrwoIIYXbrb-rdO4wi_OpRNCpnPEDcgg3S-1jlQDpLBn2CM5bjR/s828/photo_2025-03-06_16-19-56.jpg

អាស្រ័យហេតុបានជម្រាបជូនដូចខាងលើនេះ ប្រជាពលរដ្ឋសង្ឃឹមថាសមត្ថកិច្ចមូលដ្ឋាននិងមន្ទីរពាក់ព័ន្ធនឹងមិនអើពើរលើរឿងនេះ ព្រមទាំងព្យាយាមរកដំណោះស្រាយសង្រ្គោះប្រជាជនអោយបានឆាប់រហ័សផងព្រោះបញ្ហានេះកាន់តែក្លាយជាកត្តារាំងស្ទះដល់ជីវភាព សេដ្ឋកិច្ច និងសុកមាលភាពរបស់ប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃ៕