Home Blog Page 57

សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា និងក្រុមហ៊ុន វឌ្ឍនៈ បានចុះអនុស្សរណៈ រៀបចំការប្រកួតដើម្បីពង្រឹងសមត្ថភាពកីឡាករកីឡាការិនីប្រដាល់សកលកម្ពុជា សម្រាប់ការប្រកួតនៅលើឆាកអន្តរជាតិ

0

សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាទទួលបានការឧបត្ថម្ភធំដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាពីក្រុមហ៊ុន វឌ្ឍនៈ ក្រោយពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាលើភាពជាដៃគូឧបត្ថម្ភភេសជ្ជៈផ្តាច់មុខ រវាងសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា និងក្រុមហ៊ុន វឌ្ឍនៈ ដែលធ្វើឡើងនៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងការរៀបចំកម្មវិធីប្រកួតប្រដាល់សកលអាជីព Dragon The Golden Ring 2026 ដែលនឹងចាប់ផ្ដើមប្រកួតនៅចុងខែកុម្ភៈនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiy50uL10bg2uhbs-czwvd54q50t0XtWUt3zL_utuQGGd6h03_QLSpkAgiHeaYvNRaKM0EL2EMxBptfpMnbdLzcsGI45WieqpRi0Y_auJX-uDKbQcEyN1fSmDv5GJn6zmysVAYhbHKjm3fmDRtNQkeL91Ai0NmCGYNesg7X5DA7KF8SKqX5yDDnfFj2ztL/s1998/_01%20(3).jpg
សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក៏ដូចជាក្រុមហ៊ុន វឌ្ឍនៈ ជឿជាក់ថាកីឡាប្រដាល់សកលជាកីឡាមួយប្រភេទដែលមានសក្តានុពលខ្ពស់ក្នុងការនាំប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ហើយភាពជាដៃគូសហការគ្នានេះ គឺជាការបើកផ្លូវផ្តល់ឱកាសដល់កីឡាករ កីឡាការិនីប្រដាល់សកលកម្ពុជាតាមបណ្តាក្លឹបបានអភិវឌ្ឍសមត្ថភាពបទពិសោធន៍ ដ៏ដូចជារួមចំណែកបង្កើតធនធានក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា ធ្វើឲ្យការប្រកួតកាន់តែទាក់ទាញ ទទួលបានការគាំទ្រកាន់តែខ្លាំងពីទស្សនិកជន ក៏ដូចជាការត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតលើឆាកអន្តរជាតិជាច្រើន ដូចជាការប្រកួតអាស៊ីហ្គេមឆ្នាំ ២០២៦ នៅប្រទេសជប៉ុន ការប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៧ នៅប្រទេសម៉ាឡេស៊ី ការប្រកួតកីឡាអូឡាំពិកនាឆ្នាំ២០២៨ នៅសហរដ្ឋអាមេរិក ជាពិសេសដំណើរឆ្ពោះទៅដណ្តើមមេដាយក្នុងការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០៣១ ដែលព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu7QJkZOCzESctx6aBX7U5cz2pTC-5EGhwEGqprg5CAKdCzXehu8oAr0f1y0hUWMI2_5-E_4ozaWUyFyY2LygSxGDqBlAseBhInFHDQlLVnJE16DMShXlDtJSFXucCi-EmlC4pxYAePtdNoxI7G26qGElyxXhrWEyAcKb6mnx6jUCP8B1aBB3hOJBcGiT7/s1975/_03%20(2).jpg
    នេះជាការជួយជ្រោមជ្រែងរួមចំណែកកាន់តែខ្លាំងពីសំណាក់ក្រុមហ៊ុន វឌ្ឍនៈ ដែលជាក្រុមហ៊ុនកូនខ្មែរដ៏លេចធ្លោ ហើយចូលរួមលើកស្ទួយអភិវឌ្ឍគ្រប់វិស័យកីឡានៅប្រទេសកម្ពុជា មិនថាវិស័យកីឡាបាល់ទាត់ វិស័យកីឡាប្រដាល់គុនខ្មែរ វិស័យកីឡាប្រដាល់សកល និងព្រឹត្តិការណ៍កីឡាគ្រប់ប្រភេទរួមទាំងការប្រកួតកីឡាថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIkdJSObERT-GYxr1dsZpT4C31Oj2rZpvEDnHox63QQmHOdnD2ElT1T__vM4HCcZ0nE62D1YlbngkOxKYMsjoK1hj5u75MndhNV3soGQQHp8WMCpmSG_Cv3t2xA9UWK14dR7mCfJZhwv5yXydwgFcUY18gVFHXWTEjtCsDeyU1So_gbu5YkiDDVuRHi-2e/s1920/_04%20(2).jpg

    គាំទ្រផលិតផលខ្មែរ គាំទ្រផលិតផលក្រុមហ៊ុន វឌ្ឍនៈ ដើម្បីវឌ្ឍនៈភាពវិស័យកីឡានៅប្រទេសកម្ពុជាកាន់តែរីកចម្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN1jO44RZBW55wKsPr3qiNLbHSoj-X_vXs8hvvFJU7M5YHMoJxwXYtPezz5UhQkQes22e2LanMLopSNP2MUMDfKlMucaRyfEM-amUqMSAGBuZHs9kqcye_nqht0cVQmFUsMb8AX7l5Wgv2U0wwxmFUVWXlg1KzTNCxmwFbyEonNiJOwPoAF8waJ8U8_M0Y/s2000/_06.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9oavI4AOCychi9Hyipu_kSATNdW5w48tHBZXakseIUsOOYim-FFKKOzHEfZxwke2Cqc8vMrb-QXBX_K_JwUmo0LQ5Ko4WgyrZtf_NJpsFm5WrQVuSSa8z1RApz04qKqDW4N90d43WYgCjZ6j2LnvSHZsUBllW-s19tUyDZKChja5KzOqmNYazlGixKnqb/s1932/_05%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOruzCITUSNfscQtEU1qYLgyARmkQX-zrJCzD-ePA-4g9OSpHRPWWl0EVEkakIeUkMvt644xIYEUg3534cChfjoM0jnyQ5fQcb18AwuG-nfq_QOvET006jfQoSjShzwO-a_WrdVcw14TP9TBahulTpXOaJ78kRTnE43u2hwmF39MvLfN3__AdlBpWBjlhC/s1936/_09.jpg

Rosé បង្កើតកំណត់ត្រាឈ្នះពានរង្វាន់ដ៏ធំមួយរបស់ប្រទេសអង់គ្លេស

0

Rosé សមាជិក BLACKPINK បានក្លាយជាសិល្បករ K-pop ដំបូងគេក្នុងប្រវត្តិសាស្ត្រដែលឈ្នះពានរង្វាន់នៅក្នុងកម្មវិធីBritish Brit Awards។ពិធីប្រគល់ពានរង្វាន់ Brit Awards លើកទី៤៦បានធ្វើឡើងនៅ Co-op Live ក្នុងទីក្រុង Manchester ប្រទេសអង់គ្លេស។Rosé និង Bruno Mars បានឈ្នះពានរង្វាន់បទចម្រៀងអន្តរជាតិប្រចាំឆ្នាំសម្រាប់បទចម្រៀងរបស់ពួកគេ «APT »។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKKX93zq7mYiG-oVU1DpMSw7Ddaa8QAjlk6DRZLx5KbL3Rxm1u5hwkxbMnaIgRzAgE6ERPB5f0iwZ9zVc477m3WaB7QJuPyiulRahTCtJnB7twdMB7We4ag9vi3TKFbiEcKK4pAyTFE4OOZTizfdBbxcgN2QMFYv4BoOfz6gPwfU-IX9Lm-JJYlRdlNtr-/s1080/image%20(4).png
    នេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលសិល្បករK-pop បានឈ្នះពានរង្វាន់នៅឯពានរង្វាន់ Brit Awards។ ពេលដែលឈ្មោះរបស់នាងត្រូវបានគេហៅ Rosé បានឡើងលើឆាកហើយបានលាន់មាត់ដោយរំភើបថា «ឱព្រះជាម្ចាស់អើយ!»។ នាងបាននិយាយថា «វាជាកិត្តិយសដ៏ធំធេងមួយដែលបានទទួលពានរង្វាន់នេះនៅចំពោះមុខសិល្បករដែលមានទេពកោសល្យនិងគួរឱ្យគោរពជាច្រើននៅចក្រភពអង់គ្លេស។ សូមអរគុណអ្នករាល់គ្នា»។ មានមនុស្សជាច្រើនណាស់ដែលខ្ញុំចង់អរគុណ។ ជាដំបូងBruno Mars សូមអរគុណចំពោះការធ្វើជាគ្រូដ៏អស្ចារ្យបំផុតនិងជាមិត្តល្អបំផុតដែលខ្ញុំអាចមាន។ ខ្ញុំស្រឡាញ់អ្នកខ្លាំងណាស់។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRM8HlBocZAIaoF-yQWy9gsOKnDka5jcJvBIiqFLnuJ0SirAjs6yWboQ9lVoxU_bzjYDp9vvtrahy1jKSoj5_X6xwGxGmwOP4FLZ4MrTexSvQkygetpvo8oQdUPZjEQ-R2H4dgjx_J9PQsfd3E336x_vO90-V-NSC3Ybd9exIJT0LoW9qjJpjLUujxQV0g/s2048/image%20(5).png
    បន្ទាប់ពីបានលើកឡើងពីអ្នកសហការផ្នែកតន្ត្រីរបស់នាងនិងបង្ហាញពីការដឹងគុណរបស់នាង Rosé បានបន្តថា «ខ្ញុំក៏ចង់ថ្លែងអំណរគុណដល់ Blackpinkផងដែរសូមអរគុណដែលតែងតែជំរុញទឹកចិត្តខ្ញុំ» ហើយបានដាក់ឈ្មោះសមាជិកម្នាក់ៗរៀងៗខ្លួន។Rosé គឺជាសិល្បករ Kpop ដំបូងគេនិងតែមួយគត់ដែលត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ Brit Award ទាំងជាសមាជិកក្រុមនិងជាសិល្បករទោល។ នាងក៏បានបង្កើតប្រវត្តិសាស្ត្រដោយឈ្នះពានរង្វាន់នេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_IZ6qF23OZ3akyXtYxHQ0rGr-S8GwtVeQe7UfhS2uhXJ-37uEgW5as0DMgGlIe1nBafZ_FmInNCzcIKvJQdvy083b0Vh8It2zqx0vk7WqRbCagpg6ZXopzl3WW6B79YBxB1F6UU_p_mvOiyoGaMeXyE3PihAAyOPWY3r07Il0iUdHtXBHkXWXFR9zgd2M/s2048/image%20(3).png

    ពានរង្វាន់ Brit Awards គឺជាពិធីប្រគល់ពានរង្វាន់តន្ត្រីដ៏មានកិត្យានុភាពបំផុតនៅក្នុងចក្រភពអង់គ្លេសដែលរៀបចំឡើងដោយឧស្សាហកម្មសំឡេងអង់គ្លេស (BPI) ដោយលទ្ធផលត្រូវបានសម្រេចដោយអ្នកជំនាញក្នុងឧស្សាហកម្មជាង១០០០ នាក់ រួមទាំងអ្នកផ្សាយអ្នកដឹកនាំផលិតកម្មចម្រៀង និងអ្នកសារព័ត៌មានតន្ត្រី។ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងជាលើកដំបូងក្នុងឆ្នាំ ១៩៧៧ ហើយត្រូវបានប្រគល់រង្វាន់ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ១៩៨២។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkromYgeM5xFtgz5JhK-u91DzdLZJC12aMdKji6dYCXqrZXcEkG2_MMsVEYZj_hfvm-lvk0l5ebUZuEhTEP-LEu58mdCtVxJG9-52UFr2D1_CPT7USxA0-hPFriIp0jpfmtlsIfz2p57jMQw4D2Doz2rfnR8hG1P8DwmCIRaSGEcJKzIBMul67kWYkUbSi/s1280/image%20(2).png
    ពីមុន Rosé បានក្លាយជាសិល្បករK-pop ដំបូងគេដែលឈ្នះពានរង្វាន់ «បទចម្រៀងប្រចាំឆ្នាំ»ដ៏មានកិត្យានុភាពនៅឯពានរង្វាន់ MTV Video Music Awards ឆ្នាំ២០២៥ ដែលជាពិធីប្រគល់ពានរង្វាន់តន្ត្រីដ៏ធំបំផុតទាំងបួននៅសហរដ្ឋអាម៉េរិកជាមួយនឹងបទចម្រៀងរបស់នាង “APT”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMBAUchhNLQRLdbzvTGe3Onvv7K-Yqg3Pd3lrc7B0TrU-_AZAUgzUvSlh7xqJ2dZb3wiBioU747Pf_ich8efmia-wn7pHb_xNTz_SnyzbTqKsGtlHBNuglPPHadeOImKWE7EShiZT9ly3jWgLpvMDNgO6eF4nj_j1StIEiNXyoLkQCuMUj546hAvv28rxP/s900/image%20(7).png

    Rosé ក៏ជា សិល្បករ K-popដំបូងគេក្នុងប្រវត្តិសាស្ត្រដែលត្រូវបានតែងតាំងក្នុងប្រភេទសំខាន់ៗនៃបទចម្រៀងប្រចាំឆ្នាំនិងកំណត់ត្រាប្រចាំឆ្នាំនៅឯពានរង្វាន់ Grammy Awards ឆ្នាំ ២០២៦ នៅសហរដ្ឋអាម៉េរិក។ ថ្មីៗនេះសហព័ន្ធអន្តរជាតិនៃឧស្សាហកម្មសូរសព្ទ (IFPI) បានប្រកាសពីបទចម្រៀងលក់ដាច់បំផុតទាំង២០ នៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២៥ និងបានផ្តល់កិត្តិយសដល់បទ«APT» របស់ Rosé និង BrunoMars នៅលេខរៀងទី១៕

លីម តិចម៉េង ចេញសារព្រ.មានកុំឱ្យមានលើកទី៣ក្រោយឃើញបុគ្គល គុណ ពៅណា លាបពណ៌ ថេណា

0

ដូចប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថាកាលពីកន្លងមកនេះបុគ្គល គុណ ពៅណា បានតាមដល់ផ្ទះរបស់តារាចម្រៀង លីម តិចម៉េង ល្បីកក្រើកពេញបណ្តាញសង្គមនិងមានការបង្ហោះប្រឌិតជាហូរហែរហូតមានចំណាត់ការតាមផ្លូវច្បាប់។ ទោះយ៉ាងណា លីម តិចម៉េង ស្រាប់តែចេញសារព្រមានបុគ្គលនេះម្តងទៀតបន្ទាប់ពីឃើញ គុណ ពៅណា ចេញមកលាបពណ៌ ថេណា ថាបទ «៧២ម៉ោង» គឺសម្តៅមកកាន់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggsJXIW6ZYECaL7JTdHfEK-6x9RNJUEfyHX9dQlG7N_gesbJNIxULVDyuoHnwqxoByoggVnzpzCH0s_cRfO82-dMiNkwJXsbWnDMRFaS1ypXxqStQq-pu_1yHMtcZINWOcmZCkH6yIbgSVeRypuZTPm8t0Jylloo3Cx731wsMGmyDNejOR3cm_ixOyDT8A/s1727/image_2026-03-02_10-19-28%20(2).png
កាលពីកន្លងមកនេះបទចម្រៀង «៧២ម៉ោង» របស់ ថេណា បានបង្កឱ្យមានការជជែកវែកញែកយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ហើយមកដល់ពេលនេះគឺបានស្ងប់ស្ងាត់ប៉ុន្តែស្រាប់តែត្រូវបានគាស់រលើងមកម្តងទៀតដោយសារតែបុគ្គល គុណ ពៅណា ចេញមកបញ្ជាក់ថាបទនេះ ថេណា និយាយពីរូបគេមិនសម្តៅដល់នារីណាម្នាក់ឡើយ។ ឃើញបុគ្គលដែលធ្លាប់យាយីនិងតាមរំខានជីវិតឯកជនខ្លួនកន្លងមកលាបពណ៌ដល់សិល្បករផ្សេងទៀត លីម តិចម៉េង ចេញសារព្រមានបុគ្គល គុណ ពៅណា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjojvVGvNC8E_AIx01dsa49o1Rje-BzuGJ8ECDjP04ShCucGvwZpCs0VHEftYMB33p_BSgJAa0-eKgQOsYtC6nnS0H8Plooj3RCRLIGl5Q6TFVlj4L2E5_sAKJ4LBg04dSZxh8GY1GvuZqPxZ0QtMVdkF4cAp9Q2VjbuFn-2j7HHDtOpWcV2dmz49ax0FP8/s1440/image_2026-03-02_10-20-40%20(2).png

ឈានចូលថ្ងៃទី២ ខែមីនា ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បានចែករំលែកនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនថា «ទង្វើមិនគួរមានក្នុងសង្គម ! ក៏មិនដឹងថា តើគ្រួសារ ! បងប្អូន ! ពុកម្តាយ ! ដូនតា ! ត្រូវអាប់អោន មិនដឹងយកមុខទៅទុកនៅទីណា ? បងប្អូនខ្លះអាចលេងសើច តែបុគ្គលនេះ តាមរករឿង លាបពណ៌ រំខានឯកជនភាពខ្ញុំ អស់រយៈពេលជាង២ឆ្នាំ។ ខ្ញុំបានចំណាយពេល តស៊ូតាមផ្លូវច្បាប់ ២ ដង ទម្រាំតែអាច ស្រាកស្រាន ពីទង្វើថោកទាប ប៉ះពាល់កិត្តិយស មកលើខ្ញុំដូចដែលបងប្អូនបានជ្រាបកាលកន្លង។ ខ្ញុំនៅមិនដឹងច្បាស់ទេថាតើទង្វើថោកទាបនេះ នៅតែបន្តឬឈប់សម្រាប់ខ្ញុំនោះទេប៉ុន្តែឃើញវីដេអូនេះហើយ ខ្ញុំគ្មានយោបល់។ ប៉ុន្តែបើសិនជាថ្ងៃណាមួយប៉ះពាល់បងប្អូនយើងផ្សេងទៀត ខ្ញុំគ្រាន់តែសង្ឃឹមថាច្បាប់នឹងមានចំណាត់ការយ៉ាងតឹងរឹងចំពោះទង្វើនេះបុគ្គលដែលមានចរិតនិងទម្លាប់បែបនេះកុំឱ្យមានការបំពុលរំខានសង្គមនិងប៉ះពាល់កិត្តិយសគេឯង»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiphzeZ_R9dk6qwAXrsC5OJ7cpA6QiZn1lrqULnw3jpnPSk65RkB1t-croY-o7x-DLp_0yekUuhvD8kc7mvhNm7ju3mGskEfT-unG2fFwq_9bY4Ci486WAIZhUZdc27qHEIV_eskeS5nwDggW_R0uIfLBJXdy2sxilbzVwXcR45oBgToY3vQHbFgy9nxpPs/s1497/image_2026-03-02_10-19-28.png

តារាចម្រៀង លីម តិចម៉េង បានសង្កត់ធ្ងន់ថា «សម្រាប់ខ្ញុំមានលើកទី៣ចំពោះខ្ញុំគឺគ្មានពាក្យថាលើកលែងឡើយ»។ តិចម៉េង ថាពាក្យសម្តីរបស់លោកមិននិយាយលេងសើចនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqEiMxyTOE-kIPnr183aJUo2-z398gPWtKszEeBEmHK5ynR2etlGI4usrVqz7C37FccFxNH3qfjcH6qcsAdKm6kvZkIYVkfH8G3y7zkI5KctDr5a1HucBMhlPhHjo02XoSJYkJCyjSlW5tW4nzwSWb3x_pG-paT_vL0X83aFTU104temr1ad1Gz07ISIKS/s960/image_2025-09-16_08-34-24.png

សូមបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ២០២៥ លីម តិចម៉េង បាន Live សុំជំនួយបន្ទាប់ពីបុគ្គល គុណ ពៅណា តាមលោកដល់ផ្ទះបង្កឱ្យផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គមដែលមានមនុស្សទស្សនារាប់ម៉ឺននាក់៕

Jennie យកចំណូលពីការតាំងពិព័រណ៍រូបថតទាំងអស់និងបន្ថែមលុយផ្ទាល់ខ្លួនបរិច្ចាគដល់មូលនិធិសប្បុរសធម៌

0

មិនត្រឹមតែស្អាតតែក៏មានទឹកចិត្តសប្បុរសខ្លាំងណាស់ដែរ។ តាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានឱ្យដឹងថា Jennie សមាជិក BLACKPINK បរិច្ចាគប្រាក់ ១០០ លានវ៉ុនប្រមាណជិត៧០ម៉ឺនដុល្លារក្នុងសកម្មភាពសប្បុរសធម៌នាឱកាសថ្ងៃកំណើតគម្រប់អាយុ៣០ឆ្នាំរបស់នាង។null

Sean បានបង្ហាញនៅថ្ងៃទី២៤ ខែកុម្ភៈ តាមរយៈបណ្តាញសង្គមរបស់ខ្លួនថា «Jennie សមាជិក BLACKPINK បានបរិច្ចាគប្រាក់ ១០០ លានវ៉ុនតាមរយៈយុទ្ធនាការ ‘បង្កើនសីតុណ្ហភាពកូរ៉េ 1°C’ ដោយរួមបញ្ចូលគ្នានូវប្រាក់ចំណូលពីការតាំងពិព័រណ៍រូបថតខែមករារបស់នាង ‘J2NNI5’ និងមូលនិធិផ្ទាល់ខ្លួនរបស់នាង ដើម្បីប្រើប្រាស់សម្រាប់មនុស្សចាស់ដែលត្រូវការធ្យូងថ្មជាប្រភពកំដៅចម្បងសម្រាប់រដូវត្រជាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJl7pCdlRDf6JUNp6irTVBIEEmDbB5p3r6Lu9lFRD4MGjxeWvNPsisi9Gs5KY9DhiNK_qWyihJ8-JLM1BUIpt2_IxPpC0X-K8-NpPwZwHqntBV86A1QtI4CaabFiAkjQYwFYpqwpPbl7pNjZHeMuO7TneVZ9wVbKisfmiJWzVVXTImaWP_hTQHyMFYOGAA/s1624/image_2026-02-25_16-28-33.png
ជាមួយនឹងប្រាក់ ១០០ លានវ៉ុនអាចទិញធ្យូងថ្មចំនួន ១១២,០០០ ដែលអនុញ្ញាតឱ្យគ្រួសារចំនួន ៥៦០ ប្រើប្រាស់វារយៈពេលមួយខែក្នុងរដូវរងាត្រជាក់។ សម្រាប់អ្នកខ្លះ ធ្យូងថ្មមិនមែនជាជម្រើសទេ ប៉ុន្តែជារបស់ចាំបាច់ដើម្បីរស់រានមានជីវិតក្នុងរដូវរងា។ Sean បានសម្តែងការដឹងគុណចំពោះទឹកចិត្តសប្បុរសរបស់ Jennie សម្រាប់ប្រជាពលរដ្ឋកូរ៉េ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeqGoJDLyKe_IBiFSr55ZijICl2D6Qm2Or24kb7bZ83d8OwrrXWOnuRXyGD-vex8bE_1J5P3TopQlJWkNrPm71evpWeK_WS1iZCVp3Oi90DL65olz3-Ng-276qOgNt5ZMaZBlKWHHqOlr0URyDgQ7QsSRiYmvUGQ_9v6DhctmRL2An07rg1XmUf46Rn3iy/s1104/image_2026-02-25_16-28-28.png

កាលពីខែមុន Jennie បានប្រារព្ធពិព័រណ៍រូបថតនៅទីក្រុងសេអ៊ូល រយៈពេលពីរសប្តាហ៍។ ពិព័រណ៍នេះបានបង្ហាញរូបថតដែលមិនធ្លាប់ចេញផ្សាយពីមុនរបស់ Jennie អាយុ ២៥ឆ្នាំ ដែលថតដោយអ្នកថតរូបកូរ៉េល្បីៗដោយបង្ហាញពីពេលវេលាដ៏ពិតប្រាកដបំផុតរបស់នាង។ រូបថតរបស់នាងក៏រងនូវមតិចម្រូងចម្រាសផងដែរដោយសារតែនាងថតបញ្ចេញល្វែងខាងលើ៕

ចេញពីមាត់ពិតៗ Goofy និង ទេព ពិសិដ្ឋ បានណាត់ជួបគ្នានិងផ្សះផ្សាទំនាក់ទំនងល្អជាងមុន

0

លែងមានមន្ទិលសង្ស័យតទៅទៀតអ្នកចម្រៀងរ៉េប Goofy បាននិយាយដោយផ្ទាល់មាត់ថាខ្លួននិង ទេព ពិសិដ្ឋ បានណាត់ជួបគ្នាហើយទំនាក់ទំនងល្អប្រសើរជាងមុន។ Goofy ថែមទាំងដឹងគុណ ពិសិដ្ឋ សម្រាប់វែកផ្លូវឱ្យមហាជនស្គាល់តាំងពីមិនទាន់ចូលប្រកួតចម្រៀងរ៉េបមកម្ល៉េះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2jxmt8NtyqFEBdaFZucdoVyIsGnMo9_w1pX3XpJPb0_ogJ75kJwVAt4xvCmqqZXEtrIhBqebVFPDhGUghFiGJz60t89yQm9pdbCCJg9MQlCk6ur9f29dIuXdi5NcTxisOlz_B7fgaznhtk_SZ3fa4_OvjBBNMIveCPyrzXpYAHVHkSV38CLMn9fe-mxpK/s1920/image_2025-12-08_16-09-16.png

នៅក្នុងកម្មវិធី 3Fun Goofy បានលើកពីគុណបំណាច់របស់ ទេព ពិសិដ្ឋ ដែលជាចំណែកមួយធ្វើឱ្យលោកមានឈ្មោះដូចរាល់ថ្ងៃនេះហើយស្គាល់ឈ្មោះ Goofy តាំងពីមិនទាន់ចូលប្រឡងដោយសារតែបទចម្រៀង 20 Out Now ហើយបានជួយជ្រោមជ្រែងក្នុងការធ្វើចម្រៀងជាមួយគ្នា។ រម្លឹកទៅកាន់ការបង្ហោះសំណេររបស់ខ្លួនដែលនិយាយទៅកាន់ ទេព ពិសិដ្ឋ ក្នុងពេលមានបញ្ហាជាមួយឪពុក Goofy ហើយបានផ្សះផ្សាគ្នាតាមរយៈឆាត និងបានជួបគ្នាញុំាអីជាមួយគ្នានៅខាងក្រៅផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2gFHWqmk8SdUEOlh9-JkZYPVUQBEsHsrCbYygrSOV84ynfN1Ci_utDH7_LA17p6_B3bn-ez1LYOXzeqTdqqQdaMBNLxRXv6qkwCUDpcf21qGK2crQYdMLpZNsQmB1FA6wUwmlhWZjkWx-bjTd1y5W6rVLPoagauIOf04-YTTKZ4m5NGvUXSpvuRP9No6P/s1676/366303089_1407637346461235_8903154420635837349_n.jpg

Goofy បានលាតត្រដាងទៀតថា អំឡុងពេលពួកគេជួបគ្នាបាននិយាយពីរឿងរ៉ាវចាស់ៗ ដោយសារតែការប៉ះពាល់អារម្មណ៍ដូចគ្នាហើយមកទល់ពេលនឹងទំនាក់ទំនងអ្នកទាំងពីរគឺល្អប្រសើរជាងមុនដោយពួកគេបាននិយាយពីបញ្ហានោះទល់មុខគ្នា។ Goofy បាននិយាយថាប្រសិនជាមានបញ្ហារូបគេគិតថាខ្លួនឯងជាអ្នកបង្កកំហុសទើបធ្វើឱ្យបញ្ហានោះកើតឡើង។ Goofy ថាកន្លែងណាដែលធ្វើឱ្យលោកមានឈ្មោះរូបគេនឹងបំភ្លេចគុណឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXZuV4BCCYsf-Ca3tNs25GuTqOg8linCFCycS75VvAriBWSxQCsNTucDFR-h3zj4jh81Y0w0PD_8xHF16Q72OHmJtVVB-8lI52scuUWnFoiSVoOPmBTR3SDIjtUUnbAibuU93u4eJyIIxioZmS01Jhz7BczbVXXpBn7qckeTBr6Ac4_Guvb1zLB7uduQXZ/s1682/366345653_1407637839794519_6342715591076463107_n.jpg
ទស្សនិកជនមួយចំនួនស្ទើរតែមិនដឹងទេថា ទេព ពិសិដ្ឋ និង Goofy មានបញ្ហាល្អក់កករជាមួយគ្នាពីព្រោះសាមីខ្លួនទាំងពីរបានរក្សាភាពស្ងប់ស្ងាត់នៅលើបណ្តាញសង្គម។ លុះពេលអ្នកគាំទ្រឃើញការបង្ហោះផ្តល់កម្លាំងចិត្តរបស់ Goofy ទៅកាន់ ទេព ពិសិដ្ឋ ទើបធ្វើឱ្យទស្សនិកជនភាគច្រើនបានដឹង។ យ៉ាងណាមិញនៅពេល Goofy និង ទេព ពិសិដ្ឋ មានសញ្ញាល្អឡើងវិញអ្នកគាំទ្រក៏រំភើបចិត្តនិងសង្ឃឹមថាមិត្តភាពរបស់ពួកគេនៅតែល្អនិងពួតដៃគ្នាកសាងកេរ្តិ៍ឈ្មោះក្នុងជីវិត៕

អ៊ីរ៉ង់ជ្រើសតាំងបុព្វជិតជាន់ខ្ពស់ម្នាក់​ធ្វើជាមេដឹកនាំបណ្ដោះអាសន្ន

0

មិនរង់ចាំយូរ! ក្រោយការស្លា.ប់របស់លោក អាលី ខាមេណី ដែលបង្កឡើងដោយការវា.យប្រហារពីសំណាក់អាម៉េរិក និងអ៊ីស្រាអែលកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឥឡូវនេះប្រទេសអ៊ីរ៉ង់បានជ្រើសតាំងបុព្វជិតជាន់ខ្ពស់ម្នាក់ឲ្យឡើងកាន់តំណែងជាមេដឹកនាំកំពូលថ្មីភ្លាមៗ ដើម្បីអនុវត្តភារកិច្ចជាបណ្ដោះអាសន្នរួមជាមួយប្រធាធិបតិ នឹង ប្រធានតុលាការកំពូល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlf1CUMXP2cw74iZagdusJD3LBEqAyXmrnJuM91-b34YRU_sLFfNkn77qFov0hU9ukmfuLyu-8rSxokTvKLyWpOGYar6iMIP3W3uADZVIKVco1h3ihvDmisZecGLBIAJbxGlh1qIc0afsFE9L-wROzUuHstUUeEhXmaABGoIUTudvTOIRLejAvra_H7Y5G/s770/photo_2026-03-02_13-31-58%20(2).jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ The Times of Israel នៅថ្ងៃទី១ ខែមីនា បានឲ្យដឹងថា លោកអាចារ្យ Ayatollah Arafi ត្រូវបានជ្រើសតាំងជាសមាជិកនៃក្រុមប្រឹក្សាភាពជាអ្នកដឹកនាំបណ្ដោះអាសន្ន ដែលនឹងដឹកនាំប្រទេសក្នុងអំឡុងពេលនៃអន្តរកាល បន្ទាប់ពីលោក Ali Khamenei ដែលត្រូវបានគេសម្លា.ប់នៅក្នុងការវាយប្រហា.រដោយយោធា។។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ8vDdekJ_AUIt269F9AT8W-U8pBdJD8SUWgM-kTX8lAnl0E6JEcwn0ZCMieCTaBqFqmw7qOHNybMQM7H1G6z3bdwY8f9DehZN-yLBc4bFsFO_BuSq8pr3eKcfRfX8XtroOcKrlvF2qa4mTDG9MQ90RHUu3kNfc4p0ldxDflJ6qPW1pQ_Ilbe_To5IlUOd/s1200/photo_2026-03-02_13-31-58%20(3).jpg
តាមសេចក្ដីរាយការណ៍ពីប្រភពព័ត៌មានក្នុងស្រុកអ៊ីរ៉ង់បានបង្ហាញថា លោក Alireza Arafi គឺជាមនុស្សម្នាក់មិនសូវមានគេស្គាល់ តែលោកជាបុគ្គលម្នាក់ដែលលោក Khamenei ទុកចិត្ត ហើយបច្ចុប្បន្នកំពុងកាន់តំណែងជាអនុប្រធានសភានៃក្រុមអ្នកជំនាញ និងធ្លាប់ជាសមាជិកម្នាក់នៃក្រុមប្រឹក្សាអាណាព្យាបាលអ៊ីរ៉ង់ (Guardian Council) ជាស្ថាប័នដ៏មានឥទ្ធិពលមួយមានតួនាទីត្រួតពិនិត្យបេក្ខជនឈរឈ្មោះបោះឆ្នោត និងច្បាប់ដែលរដ្ឋសភាអនុម័ត និងជាប្រធានក្រុមកងជីវពលស្ម័គ្រចិត្ត Basij ក្រោមចំណុះកងឆ្នាំបដិវត្តន៍អ៊ីរ៉ង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2GTo5dqlHztWX7EZDTtx7OUt2J2tDMsSHyv3pRdJWth39Ke3gg5QbbpGwRRa8-xon1lIZZEcMj9UnCZRDSW6TdYxd83ynrUP6QVW5ZsqlJpx5i_b1L4hm3BbsdfQ2T93CLe3rEwckHN_Gi16fzk7w5g_fNt2hJoT9HewyV4x0QyrrO7KnzqW4f2gBK3sg/s1200/photo_2026-03-02_13-31-58%20(4).jpg

ក្នុងវ័យ ៦៧ឆ្នាំ លោក Alireza នឹងត្រូវបំពេញតួនាទីដ៏សំខាន់នៅក្នុងក្រុមប្រឹក្សាបណ្ដោះអាសន្នរបស់ប្រទេសអ៊ីរ៉ង់ ខណៈលោកត្រូវបានដាក់ឲ្យនៅចំចំណុចកណ្តាលនៃភាពជាអ្នកដឹកនាំរបស់អ៊ីរ៉ង់ក្នុងអំឡុងពេលដ៏តានតឹង ជាមួយនឹងភាពមិនប្រាកដប្រជាសម្រាប់សាធារណរដ្ឋអ៊ីស្លាម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit6ZpCYVgYFSwbGqSUxPhjOH9Yje5uSixpY1V4hieg97di8zWVslmbWIBh9NP8dHA-T-uge3pm_UcXbX5Kp7ztsmlaFK00ZuZFIl0Z4HyKU6zDxC077F-j8im-VoJuEkvQJ-HfdjmaNLu28ndI97TSrDpYSlzPGub3qXKXKAV9_rezu5yhEWgmOkdMlEVq/s1200/photo_2026-03-02_13-31-58.jpg
ការរៀបចំបណ្ដោះអាសន្ននេះត្រូវបានគេមើលឃើញថាជាចន្លោះប្រហោងរដ្ឋធម្មនុញ្ញដែលមានបំណងរក្សានិរន្តរភាពក្នុងការគ្រប់គ្រង និងអំណាចសាសនា ខណៈពេលដែលអ៊ីរ៉ង់កំពុងឆ្ពោះទៅរកការជ្រើសរើសមេដឹកនាំកំពូលថ្មីដ៏មានឥទ្ធិពលនាពេលអនាគត៕

ដូចការគិតមែន! ឆេះឃ្លាំងគ្រា.ប់រំសេវនៅឯថៃសោះ គេដាក់ការសង្ស័យថាមកកម្ពុជាយើងបានទៀត!

0

ឮ​ហើយក៏ហួសចិត្ត បែបជំងឺឆ្កែឆ្កួ.ត ឆ្លងរីករាលដាលពេញប្រទេសថៃហើយទេដឹង បានជាឱ្យ​តែមានបញ្ហានៅខាងដីថៃ តែងរកលេសចោទប្រកាន់ លាបពណ៌មកកម្ពុជាមិនដែលខាន ទោះបីរឿងណឹងវាមិនអាចកើតដោយសារមនុស្ស ក៏និយាយទៅរួច រាប់តាំងពីទឹកជំនន់ ដីស្រុត ភ្លើងឆេះព្រៃ ខ្យល់ព្យុះ ។ល។ រករឿងខ្មែរដូចមិនចេះហត់សោះ។ បើថានៅកៀកគ្នាទៅមិនថាទេ តែនេះឆេះនៅលើទឹកដីអ្នកឯងសោះ ក៏ចេះរកលេសចោទបានទៀត សូមសរសើរហើយថៃ គឺល្បីខាងបោកកុហក ផ្សាយព័ត៌មានបំភ្លៃ ទឹកដីនៃស្នាមញញឹមពេញដោយពិសពុល គឺថៃនេះឯង ជាអ្នកជំងឺនៅអាស៊ី ឆ្នាំ២០២៦នេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheeS_S_XjDpEXitsxNcs_I1_ZvYtszXOjumuQ8sMqVAWoooz2-xgYMQLV668ohzbKbL1nORGNe1GaKElEXGroQlqoGnMODi-uVuQ-RcJVJWx03RVcYF9LG7Zjv_dceCCo19Af0hRtyu08vN-hDP7awz6nNJjB31V-Qp06etdoaA7xXg0dKP6uGfDbpsHyL/s1280/photo_2026-02-25_14-50-49.jpg
ថៃពូកែខាងចោទប្រកាន់ ពូកែសង្ស័យណាស់! ការផ្ទុះឆេះឃ្លាំងគ្រា.ប់រំសេវនៅខេត្តសុរិន្ទ ពាក់ព័ន្ធអ្វីនឹងកម្ពុជា ទើបពលរដ្ឋថៃនៅព្រំដែនចោទប្រកាន់កម្ពុជាបង្ហោះដ្រូន និងសង្ស័យដ្រូនកម្ពុជាពាក់ព័ន្ធនឹងការផ្ទុះឆេះឃ្លាំងគ្រា.ប់រំសេវស្ថិតក្នុងទឹកដីថៃទៅវិញ និយាយរួម ឱ្យតែមានហេតុការណ៍អ្វីកើតឡើងតែងតែចោទប្រកាន់មកលើប្រទេសជិតខាងរហូត ។ បន្តិចទៀត ពេលមានគ្រោះរញ្ជួយដី ឬទឹកជំនន់កើតឡើងនៅថៃ ចោទប្រកាន់កម្ពុជាដែរហើយ ។

កាលពីល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ កងទ័ពថៃរាយការណ៍ថា មានករណីផ្ទុះឆេះឃ្លាំងគ្រាប់រំសេវរបស់អង្គភាពនគរបាលព្រំដែនថៃ លេខ២១ (BPP21) នៅស្រុកមឿង ខេត្តសុរិន្ទ បង្កឱ្យមានការភ័យឆោឡោ និងជម្លៀសពលរដ្ឋនៅក្បែរកន្លែងកើតហេតុជាបន្ទាន់ ខណៈអាជ្ញាធរបានពង្រាយកម្លាំងជួយសង្គ្រោះ និងមានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកជួយអន្តរាគមន៍ ប៉ុន្តែ ទម្រាំគ្រប់គ្រងស្ថានការណ៍បាន ឃ្លាំងនេះរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ។

ជំហ៊ានដំបូង មនុស្សមួយចំនួនសង្ស័យថា ហេតុការណ៍នេះអាចជាអំពើបំផ្លិចបំផ្លាញដោយចេតនា ឬមានអ្នកលួចដុត បន្ទាប់មក ក៏មានសេចក្តីរាយការណ៍ថា ការផ្ទុះឆេះឃ្លាំងគ្រាប់រំសេវនៅខេត្តសុរិន្ទ គឺបណ្តាលមកពីអាកាសធាតុក្តៅខ្លាំងពេក ។ ប៉ុន្តែពលរដ្ឋថៃនៅព្រំដែនមិនជឿឃ្លាំងឆេះដោយសារអាកាសធាតុក្តៅទេ និងចោទប្រកាន់កម្ពុជាបបង្ហោះដ្រូននៅព្រំដែន ពេលនេះ ពលរដ្ឋថៃត្រៀមខ្លួនជម្លៀសចេញពីលំនៅឋាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirsmryOiEHZEPI-1ejCWI6muFJHxAMFdqhPWiCkb-mXuo0GSfJXb-EGg0-Iv8NYMyOeR4EmE6Y65I8YgwzZWm1OKd1h0edAl0bozlwgMDoTdWJ4AllKqjdpVyud3wZrXkWIBWMaBCU2KRUFzDh-fwPVAd-lhOOm5GTsANRflyvuYv4A_TXFbKiecGXXrIm/s870/photo_2026-02-25_14-50-48.jpg
តាមការចុះផ្សាយរបស់សារព័ត៌មាន Matichon Online ហេតុការណ៍ផ្ទុះឆេះឃ្លាំងគ្រាប់រំសេវបានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីល្ងាច ថ្ងៃទី២៤ ខែកុម្ភៈ បណ្តាលឱ្យមនុស្សរងរបួសស្រាលម្នាក់ ហើយមតិភាគច្រើនដាក់ការសង្ស័យថា តើហេតុការណ៍នេះពាក់ព័ន្ធនឹងកងទ័ពកម្ពុជាដែរឬទេ ដោយសារឃ្លាំងនៅក្បែរព្រំដែនកម្ពុជា? បើទោះជាមានសេចក្តីរាយការណ៍ថា ការផ្ទុះឆេះឃ្លាំងគ្រាប់រំសេវមិនពាក់ព័ន្ធនឹងកងទ័ពកម្ពុជាទេ គឺដោយសារអាកាសធាតុក្តៅខ្លាំង ពីព្រោះប្រទេសថៃមានករណីផ្ទុះឆេះជាច្រើនលើក ។

ពលរដ្ឋថៃនៅឃុំចាន់ថប់ពេជ្រ ស្រុកបានក្រួច ខេត្តបុរីរាំ បានចោទប្រកាន់កម្ពុជាបង្ហោះដ្រូនក្បែរព្រំដែន និងសង្ស័យដ្រូនរបស់កម្ពុជាពាក់ព័ន្ធនឹងការផ្ទុះឆេះឃ្លាំងគ្រាប់រំសេវខេត្តសុរិន្ទ ពួកគេមិនជឿថា ការឆេះបណ្តាលមកពីអាកាសធាតុក្តៅទេ ។

ពេលនេះ ពលរដ្ឋថៃនៅព្រំដែនបានត្រៀមខ្លួនជម្លៀសចេញពីលំនៅឋាន ជាលើកទី៣ ព្រមទាំងចោទប្រកាន់កងទ័ពកម្ពុជាដុតព្រៃនៅព្រំដែន និងចោទប្រកាន់ថា ជាភាគីផ្ទុះអាវុធមុនកាលពីព្រឹកថ្ងៃដដែល (ថ្ងៃទី២៤ ខែកុម្ភៈ) ស្ថិតនៅភូមិសាស្ត្រទល់មុខខេត្តព្រះវិហារ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ក្រសួងការពារជាតិកម្ពុជាបានបដិសេធចំពោះការចុះផ្សាយរបស់ផេកផ្លូវការកងទ័ព និងសារព័ត៌មានថៃមួយចំនួន ដែលថាកម្ពុជាប្រើប្រាស់អាវុធបាញ់គ្រាប់បែកខ្នាត៤០មីលីម៉ែត្រ បាញ់ចូលមកតំបន់ក្បែរចំណុចល្បាតរបស់ភាគីថៃ ចំនួន ១គ្រាប់ នៅវេលាម៉ោង៨ និង៥០នាទីព្រឹក នៅទល់មុខភូមិសាស្រ្តគោលប្រាំបី ចាក់ច្រែង ក្នុងខេត្តព្រះវិហារ ។ ក្រសួងការពារជាតិកម្ពុជាចាត់ទុកនេះជាការចោទប្រកាន់ និងអំពាវនាវឱ្យថៃបញ្ឈប់ការចុះផ្សាយព័ត៌មានមិនពិត ដែលអាចបង្កឱ្យយល់ច្រឡំ និងកើនឡើងនូវភាពតានតឹង ៕

ហេង បូនីកា ថា ឌី សូនិត្តា ជាប្រភពនៃកម្លាំងចិត្តនិងភាពកក់ក្តៅរបស់ខ្លួន

0

មិនមែនជាបងប្អូនដែលកើតចេញពីផ្ទៃតែមួយប៉ុន្តែអ្នកគាំទ្រសង្កេតឃើញថាទំនាក់ទំនងរវាង នី សូនិត្តា និង ហេង បូនីកា ស្និទ្ធស្នាលចង់លើសសាច់ញាតិទៅទៀត។ ថ្មីៗនេះ ឌី សូនិត្តា ក៏ទម្លាយពាក្យក្នុងចិត្តជាច្រើនចំពោះ នីកា ខណៈពិធីការិនីរូបនេះតបវិញថា សូនិត្តា ជាប្រភពនៃកម្លាំងចិត្តនិងភាពកក់ក្តៅរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYdppICGd7Zem8zPz8B5Utn5w2vVy4vFrBE7tiHOyd3cnytXzro8LQHxPCkGY7hTI8-2mGrWSO3xX75rOaHQRIocRSBitmHQQ8dTA2B6tvpnJbKpyn6bjOezXKfp8FlnZz9r4UQMBVAbrHSz15jRugAXM-di9PJOLNJWCxRcMdzW-rknB0ufVD4yXQiu0O/s2048/image_2026-02-25_15-10-54.png
តារាសម្តែង ឌី សូនិត្តា បានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនថា ដ្បិតថានាងនិង បូនីកា មិនកើតពោះម៉ែតែមួយមែនពិតតែចរិតដូចឆ្លុះកញ្ចក់ អាចធ្វើរឿងជាច្រើនជាមួយគ្នាដោយមិនលាក់បាំង។ មានពេលខ្លះអ្នកទាំងពីរនាំគ្នាយំឱបគ្នា ដោយគ្រាន់តែយំហើយមិននិយាយអ្វីទាំងអស់តែហាក់យល់ពីគ្នាដោយបេះដូងនិងអារម្មណ៍។ ឌី សូនិត្តា និយាយដាក់ ហេង បូនីកា ថាខ្លួនសប្បាយចិត្តដែល នីកា ចាប់ផ្តើមយល់ច្រើន វិវត្តន៍ខ្លួនបានយ៉ាងឆាប់រហ័ស ចាប់ផ្តើមមានភាពកត្តញូគុណ មានថាមពលវិជ្ជមាន មានសច្ចធម៌ មានគុណតម្លៃចិត្តនិងកាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfLdyQ4lL9gl3o59N9cbjhYdiGTy5lw3tH5a-bL4WP0p-83xCuVAKEXmwSS3aafqHrD0-mZcadaSrGX-2sUFFyae7fzLm8aS5ZcbCi7nbOzjvjzS6XYgKg3fa5W6PxnRmz9qeC90AjqXRFjeHPI5ykLYfjyTqdWLyh-IgaYP4CWgY4PIItohzlmvOsyEom/s2048/image_2026-02-25_15-10-47.png

អ្នកនាង ឌី សូនិត្តា ដែលជាស្រ្តីរឹងមាំមួយរូបបានបន្ថែមទៀតថាអនាគត បូនីកា នឹងជួបមនុស្សប្រុសដែលល្អបុណ្យស្មើនឹងនាងជាមិនខាន។ លើសពីនេះ ឌី សូនិត្តា ថា នីកា ជាប្អូនស្រីដ៏ល្អរបស់ខ្លួនដែលបានចូលមកក្នុងជីវិតរបស់ខ្លួន។ កម្រនឹងបញ្ចេញអារម្មណ៍បែបនេះបង្ហាញឱ្យទស្សនិកជនបានដឹង ហេង បូនីកា បានពោលពាក្យទៅកាន់ ឌី សូនិត្តា ថា«អរគុណបងស្រីដែលតែងតែជាកម្លាំងចិត្ត នឹងជាភាពកក់ក្តៅសម្រាប់ប្អូនរហូតមក»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgynJhyphenhyphen_MmbXlBVzvImZBXjLhzwgeRRZZaOMVayPNfWmXl6ez2J6962sIxBqfVzdaDXeJXbpd2Lj1_tH6wH1FbrP3ZLMLpOHySlp0AL7beLGMzs4-EDqDptqBmbeeQNVV63WG65F3qG8I5JxvykK8ypp7aK5WvssUc_bX4Ki1oswssgisMhyphenhyphenTaG4GOcvhW/s2048/image_2026-02-25_15-10-52.png
ឌី សូនិត្តា បច្ចុប្បន្នកំពុងសកម្មនឹងមុខជំនួញផ្ទាល់ខ្លួនដោយផ្តល់ចំណីចក្ខុជូនអ្នកគាំទ្រតាមរយៈវីដេអូកំប្លែងខ្លីៗបង្ហោះនៅលើបណ្តាញសង្គម។ ងាកមកកាន់ បូនីកា វិញកំពុងមមាញឹកការងារជាពិធីការិនី និងថតវីដេអូកំប្លែងខ្លីៗជាមួយនឹងតារាចម្រៀង ស៊ូ ស៊ីរីកា និង អ៊ូ ទេពច័ន្ទណារឹទ្ធ៕

ឌីជេ ណាណា លើកឡើងបែបនេះក្រោយឃើញសភាពពិភពលោកច្របូកច្របល់

0

ស្ថានភាពពិភពលោកពេលនេះពោរពេញដោយភាពច្របូកច្របល់វឹកវរលែងមានសណ្តាប់ធ្នាប់និងមិនគោរពេតាមច្បាប់អន្តរជាតិ។ ប្រជាពលរដ្ឋស្លូតត្រង់រាប់ម៉ឺន រាប់លាននាក់បានស្លាប់ដោយសារតែកើតសង្គ្រាមជាច្រើនកន្លែង។ ឃើញសភាពពិភពលោកតានតឹងដាក់គ្នាបែបនេះឌីជេ ណាណា ស្រាប់តែពោលពាក្យនេះឡើងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcAkFw6-VBQEHRqOEQeGb8SMmA_yju-xrjRBzysE_ay_MLBFzQn3VSbkW01We_Jia8jfo3Ry9Pp4ByK09vPWNuN6VZWABKyn2ep3HoCjdXOgHjIF41S6OGc6SyvDlncq2xDvPAX6rmg9YvknPlTYO-ZA9p8HA2MLRvTpwYasd6_tzjamV_jxfk5S020j1O/s2048/image_2026-03-02_08-38-05.png

ពិធីការិនីដ៏មានប្រជាប្រិយភាពនិងអ្នកបង្កើតមាតិការូបនេះបានសរសេរនៅលើបណ្តាញសង្គមនៅយប់ថ្ងៃទី២ ខែមីនា នេះថា «ពិភពលោករញ៉េរញ៉ៃ អ្វីៗអាចផ្លាស់ប្ដូរក្នុងមួយពព្រិចភ្នែក…..រឿងខ្លះវាលើសពីអ្វីដែលយើងអាចគ្រប់គ្រង ឬដោះស្រាយបាន»។ ឌីជេ ណាណា បានបន្ថែមទៀតថា «ទាន់នៅមានជីវិត នៅមានឱកាសខ្លះ មានតែប្រឹងរៀន ប្រឹងរក ប្រឹងរស់ឱ្យមានន័យបំផុតតាមដែលអាចធ្វើទៅបាន។ ព្យាយាមមិនធ្វើអ្វីៗតាមតែចិត្ត តាមតែអារម្មណ៍តាមតែការអូសទាញតែតាមការត្រិះរិះពិចារណាឱ្យបានច្រើនបំផុត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaynGNSZ_HldObXWRbqYoS8kziNQCpSGdy1KAPmUfoyKIg4jPIRANy34QC83qndwL7byGpaYO4HoBq9WdXtBUzT-bxmtpkQgOKtBqn-MyAuJin6AhgY2bDxkvyYGtQPustjrpj7sig-8fTOg9NPPTdcxviC4uLy0zXtlW29DW0D1FKAsvrMEWAzKMFcZ39/s2048/image_2026-03-02_08-38-08%20(2).png

ខ្លឹមសារបង្ហោះរបស់ ឌីជេ ណាណា ខាងលើនេះទទួលបានការយល់ស្របយ៉ាងច្រើនពីអ្នកលេងបណ្តាញសង្គមនិងថាមានអត្ថន័យពីព្រោះស្របនឹងស្ថានភាពបច្ចុប្បន្នរបស់ពិភពលោក។ ក្នុងន័យនេះ ឌីជេ ណាណា ចង់ឱ្យមនុស្សយើងធ្វើអ្វីដែលគួរធ្វើឱ្យមានន័យបំផុតសម្រាប់ជីវិតនិងមានការគិតពិចារណាឱ្យបានស៊ីជម្រៅដើម្បីកុំឱ្យមានការស្តាយក្រោយទៅថ្ងៃមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXhDw_oswuWufUnSXLLIZvkbGqioHTEe_R1QUFoIVdc_KlAMmdgxdXc5uU-SPd0CH5KkWs7EiFbZrU_5XNnr0RBUt8fKsZE8fAKGH9kl5EIvdlWr00l8RC3JEvN2ES2RokvpxFKXMic0A2_ARxNbOA1g3-rmZ9126vugzLCkOjRjWNXPvCHUe4njT25wJi/s1152/image_2026-03-02_08-38-08.png

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះប្រទេសអ៊ីស្រាអែលនិងសហរដ្ឋអាម៉េរិកបើកការវាយប្រហារតាមផ្លូវអាកាសទៅកាន់ប្រទេសអ៊ីរ៉ង់ ក្រោយពីការទូតបានដើរដល់ទីបញ្ចប់ បន្ទាប់ពីសហរដ្ឋអាម៉េរិកទុកឱកាសកុំឱ្យប្រទេសអ៊ីរ៉ង់ផលិតគ្រាប់បែកនុយក្លេអ៊ែរ៕

កូរ៉េខាងត្បូង អាចប្រឈមនឹងចលនាពហិការកាន់តែខ្លាំងឡើងៗ ពីបណ្តាប្រទេសអាស៊ានមួយចំនួន បន្ទាប់ពីមានការរឹះគន់តាមរយៈការប្រគុំតន្ត្រី K-pop ដ៏ចំរូងចំរាស់

0

នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមមួយរយៈចុងក្រោយនេះ មានការផ្ទុះឡើងនូវនិន្នាការ «ពហិការឌីជីថលចំពោះកូរ៉េខាងត្បូង» ដោយអ្នកប្រើប្រាស់អិនធើណេតនៅក្នុងបណ្ដារប្រទេសដូចជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន បានប្រកាសថាពួកគេនឹងមិនឈប់ប្រើប្រាស់ផលិតផលកូរ៉េ, ឈប់គាំទ្រវិស័យ Kpop របស់កូរ៉េ និងឈប់ធ្វើដំណើរទេសចរណ៍ទៅកាន់ប្រទេសកូរ៉េជាដើម ក្រោយពួកគេទទួលបានអារម្មណ៍ថាត្រូវបានរើសអើងពីសំណាក់ប្រជាជនកូរ៉េខាងត្បូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOIwxL_-2zY1_ZI6wDgX26aW0uQvYnx8CGQs1ZJf_jPwFXq4br740lTGslJjpUj48DeJlxnfdVjYmuDPj826HsGH1rSobd40qT4abXaq7xE_hAV3R-67kqWW15zlJhAhg7caMTEv_cWB3HTfmqsTD8sMe9DU2LyWD2BHpRFaGWGvQE4zEeboD-TmXdDu8I/s987/photo_2026-02-25_14-46-36%20(4).jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Korean Time និង South China Morning Post (SCMP) រលកនៃប្រតិកម្មតាមអ៊ីនធឺណិតប្រឆាំងនឹងកូរ៉េខាងត្បូងកំពុងរីករាលដាលពាសពេញអាស៊ីអាគ្នេយ៍ ដែលចាប់ផ្ដើមឡើងនៅក្នុងការប្រគំតន្ត្រី K-pop មួយនៅទីក្រុងហ្សាកាតាកាលពីខែមុន នៅពេលដែលអ្នកគាំទ្រជនជាតិឥណ្ឌូណេស៊ីមួយចំនួនព្យាយាមប្រើប្រាស់កាមេរ៉ា ដែលត្រូវបានហាមឃាត់មិនឲ្យយកចូលការប្រគុំតន្ត្រី និងមានការឈ្លោះទាស់ទែងពាក្យសម្ដីជាមួយក្រុមសន្តិសុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEika0mVSycvhM63rUY4gzT_mJoCXVUC3S0pOaa5lRt2IQOwGazP4wa-5x_IGv07-_QjOukAVDGh1GDXv0IBYeqAyG1G0UWpANwpMaju7WsnAbJJ0bLRW6YJ8SM56ssm_Jk56cWqk2e11zqAy06HbJaTvY8n-jKcYDsyifbIeDeXVN3iv0BbkXOsS6Rcxazx/s1006/photo_2026-02-25_14-46-36%20(3).jpg

សកម្មភាពឈ្មោះប្រកែកគ្នានោះ ត្រូវបានគេថតបង្ហោះដាក់ចូលទៅក្នុងបណ្ដាញសង្គម ហើយភាពចម្រូងចម្រាស់ និងការវែកជែកតាមអិនធើណេតក៏កើតមានឡើង។ ជនជាតិរ៉េមួយចំនួនបានប្រតិកម្មទៅនឹងបញ្ហាដោយការសើចចំអកសេដ្ឋកិច្ច ប្រជាជន និងវប្បធម៌របស់អាស៊ីអាគ្នេយ៍ រួមទាំងការប្រៀបធៀបសម្រស់របស់នារីនៅអាស៊ីអាគ្នេយ៍ទៅនឹងស្វាអូរ៉ង់អ៊ូតង់។ ជាការឆ្លើយតប អ្នកលេងអិនធើណេតនៅក្នុងប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន រួមទាំងប្រទេសក្នុងតំបន់អាស៊ានផ្សេងៗទៀត បានបានសងសឹកដោយការបង្ហោះសើចចំអកលើអត្រាវះកាត់កែសម្ផស្ស អត្រាធ្វើអត្តឃា.ត និងបញ្ហានយោបាយរបស់ប្រទេសកួរ៉េខាងត្បូងវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmJREBwm6WaLs82oB0iEhTFv6FqV_BuNtwgPQfn2ox1M0JroGlfuZEcIBzukR40QBDCl9KWA9UKzi5CfmotGSeUnUgsWLSx-d5dJ9ga5InnOobq8T_DoCT_je0eaWh6y7wiBUPg1dSPZ-EyyhZNk9wW9BCA_vXuCEZdWcp928b-6JO9NPUlKeRs4WcVjmh/s680/photo_2026-02-25_14-46-36.jpg
មនុស្សជាច្រើនបានរិះគ.ន់ទៅកាន់លោក លី ចេម្យុង ប្រធានាធិបតៅកូរ៉េបច្ចុប្បន្នថា ព្យាយាមបង្កើតចលនាជាតិនិយមជ្រុលហួសហេតុ ខណៈដែលប្រជាជនកូរ៉េខាងត្បូងផ្ទាល់មានអំនួតលើសលប់លើសក្ដានុពលរបស់ប្រទេសខ្លួន តាមរយៈការប្រើពាក្យសម្ដីប្រ.មា.ថមើលងាយប្រទេសដទៃ ដោយមិនគិតពិចារណាបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD18OyFrYT-UGGrh7mawCG_3ZmlWHE3BvyIJmfGoiyF1T1tAfkDiZWyIRhzYtmIYEYGfmNTJOp9FTCGkD-oraxr1fckHqqqtJh2iK-CkBu_vUFl7_mYPaOQUL8VXpGGMkljy1XDl1jjtrIzIQn645leVFnQeLH95oVi6heL4gusianTzgGvq48nGbfbJlW/s1206/photo_2026-02-25_14-46-36%20(5).jpg

អ្នកវិភាគដែលបានលើកឡើងនៅក្នុងអត្ថបទកត់សម្គាល់ថា ការធ្វើពហិការឌីជីថលជារឿយៗមានការកើនឡើងយ៉ាងឆាប់រហ័សនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ប៉ុន្តែមិនទំនងថាផ្ដល់ផលប៉ះពាល់ដល់សេដ្ឋកិច្ចរយៈពេលវែងនោះទេ។ ទោះជាយ៉ាងណាក៏ដោយ និន្នាការនេះបង្ហាញពីរបៀបដែលប្រជាជននៅក្នុងតំបន់អាស៊ីអាគ្នេយ៍កំពុងតែរួបរួមសាមគ្គីគ្នា និងមានសមត្ថភាពក្នុងការបង្កើតការសន្ទនាសាធារណៈឆ្លងដែន ដើម្បីឆ្លើយតបនឹងការប្រ.មា.ថមាក់ងាយពីសំណាក់ប្រទេសក្រៅតំបន់៕