Home Blog Page 568

ជី ដេវិត និង វណ្ណដា ជួបរឿងមិនខុសគ្នាមានចិត្តធ្វើបុណ្យក៏រងនូវការរិះគ.ន់

0

ជាបុគ្គលដែលល្បីឈ្មោះខ្លាំងលើអាជីពសិល្បៈតារាចម្រៀង ជី ដេវិត និង វណ្ណដា ជួបរឿងមិនខុសគ្នាប៉ុន្មាននោះទេគឺត្រូវទទួលរងនូវមតិពីសាធារណជនមួយចំនួនសឹងតែគ្រប់រូបភាពក្នុងនោះសូម្បីតែមានចិត្តធ្វើបុណ្យក៏មានការរិះគន់។ កាលពីកន្លងទៅ វណ្ណដា បានស្លៀកសំលៀកបំពាក់ពណ៌ខ្មៅចូលរួមពិធីបុណ្យសព Ruthko ក៏មានមតិរិះគន់ខណៈថ្មីៗនេះ ជី ដេវិត ទៅចូលរួមរំលែកទុក្ខនិងជូនបច្ច័យទៅកាន់ស្ត្រីអនាថាអៀវស.ពកូនក៏គេរិះគន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt2DFWHW3gxPUbWsTf1LbWQbx7hFVWjMni8tqMe6-AS18lIEBVKTh2vOcoGkJepu88XL2TOWeoOVEZDUpheysSND3OxOYsW8HYMjcGQKIB0Pw1-0Cz2DVI4xEGiuPUQyteZ6TNETJK1ys8hCmQ36Vj36KA9KvJ5WwMN4yHsWSYpvJ4GxU0cMmgffddqrQw/s2048/481229143_1184860472993097_2946956792429024358_n.jpg

ដោយក្តីអាណិតអាសូរកាលពីថ្ងៃទី១៤ មីនា ជី ដេវិត បានទៅវត្តចាក់អង្រែក្រោមដើម្បីចូលរួមរំលែកទុក្ខដោយផ្ទាល់ទៅកាន់ស្រ្តីអនាថាម្នាក់ដែលអៀវសពកូននិងបានចូលជាបច្ច័យទៅកាន់ស្រ្តីអនាថានោះ។ ទង្វើរបស់ ជី ដេវិត បានធ្វើឱ្យសាធារណជនជាច្រើនកោតសរសើរទៅកាន់តារាចម្រៀងរូបនេះដែលមានចិត្តមេត្តាករុណាតែងតែជួយទៅដល់អ្នកខ្វះខាត។ ទោះជាយ៉ាងណា សេចក្តីសប្បុរសមានចិត្តជ្រះថ្លារបស់ ជី ដេវិត បែរជាអ្នកលេងបណ្តាញសង្គមមួយបញ្ចេញមតិរិះគន់និងផ្លែផ្កាទៅវិញសូម្បីតែការធ្វើបុណ្យក៏មានអ្នកទើស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb5Dva7VCxFTZgQ8UPCKuvgQsCq0FWFrRm4zRUcUbw11SjTb0sa5F7QeMVi4cV3HLFHZpbWANj2ljMJBQ2jArIqQnVvZW80bQ5sZ5XAz_XAWnO5OdbTp3VgcbVAuLviuukZPmn5lGaVNA1OEBXf8tXP_gslkJor7v8QcpKk_pi6xp4TNvICLuYAGLWHPAB/s1800/469106786_18474806314006952_6970578225341866209_n.jpg

អ្នកដែលបញ្ចេញមតិរិះគន់ ជី ដេវិត គឺបានពោលពាក្យថា តារាចម្រៀងរូបនេះតោងល្បី និងអ្នកខ្លះថាជិះឡានទំនើបចូលបុណ្យ១០០ដុល្លារ ជាហេតុបានធ្វើឱ្យមហាជនដទៃទៀតហួសចិត្តយ៉ាងខ្លាំង។ ទទួលរងនូវការរិះគន់សូម្បីតែការធ្វើបុណ្យនេះ ជី ដេវិត ក៏បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនដែរថា សទ្ធាមិនអាស្រ័យលើតិចឬច្រើននោះទេ ហើយលោកក៏ចង់ធ្វើទង្វើបែបស្ងាត់ៗដែរ ខណៈ ជី ដេវិត ក៏បានបន្ថែមដែរថា រស់នៅជីវិតមិនទៀងទាត់គួរប្រកាន់យកសេចក្តីល្អនិងភាពស្មោះត្រង់ សិក្សាបន្ថែមពីធម៌ ការរស់នៅ រៀនមើលពិភពលោកក្នុងផ្លូវល្អ ហើយលោកនៅតែបន្តទង្វើល្អរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOwEJrKp3EUFf2nU0mvgQa-BwWLGa0VuvxcVWlLVYBgwUIxEFKEK35TU1_6XzlcPU_SWsEXzLjgdLeaL80Xs0bUq264vCVBhFx1SHa_HM9uQCPyWVQn4UMYm4BkSeOEjkfm0yTSce41t8YnEcWZuJTsYoMvy7F_PX4tZ1Y1dgJiSUg5cORrZ4bRLBENjps/s2048/482326720_1239111764244812_4875970103672811447_n.jpg

មិនត្រឹមតែ ជី ដេវិត ប៉ុណ្ណោះទេដែលមានចិត្តសទ្ធាជ្រះថាក្នុងការធ្វើបុណ្យរំលែកទុក្ខហើយត្រូវបានអ្នកមួយចំនួនទើសក្នុងនោះតារារ៉េបល្បីឈ្មោះ ម៉ាន់ វណ្ណដា ក៏បានជួបប្រទះហេតុការណ៍ស្រដៀងគ្នានេះដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt2DFWHW3gxPUbWsTf1LbWQbx7hFVWjMni8tqMe6-AS18lIEBVKTh2vOcoGkJepu88XL2TOWeoOVEZDUpheysSND3OxOYsW8HYMjcGQKIB0Pw1-0Cz2DVI4xEGiuPUQyteZ6TNETJK1ys8hCmQ36Vj36KA9KvJ5WwMN4yHsWSYpvJ4GxU0cMmgffddqrQw/s2048/481229143_1184860472993097_2946956792429024358_n.jpg
គេចាំបានថាកាលពីខែមករា នេះ វណ្ណដា និងគូស្នេហ៍រួមទាំងមនុស្សជិតស្និទ្ធមួយចំនួនទៀតបានទៅចូលរួមរំលែកទុក្ខតារាចម្រៀង Ruthko ដែលទទួលមរណភាពក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។ នាគ្រានោះ វណ្ណដា បានស្លៀកពាក់ពណ៌ខ្មៅចូលរួមក្នុងពិធីបុណ្យសពប៉ុន្តែត្រូវទទួលរងនូវមតិរិះគន់មួយចំនួនថាការស្លៀកពាក់នេះជាប្រពៃណីរបស់ប្រទេសជិតខាង រហូតដល់លោក ហេង វាសនា ថា «ហេតុអ្វីក៏សង្គមនេះមានមនុស្សប្រកាន់ខ្លាំងយ៉ាងហ្នឹង Toxic យ៉ាងហ្នឹង»៕

ក្នុងអាជីពជិត២ទសវត្សរ៍ Kim Soo Hyun មានទ្រព្យសម្បត្តិប្រហែល១១៧លានដុល្លារ

0

ក្នុងរឿងអាស្រូវដ៏ធ្ងន់ធរចុងក្រោយនេះកេរ្តិ៍ឈ្មោះរបស់ Kim Soo Hyun រងការខាតបង់យ៉ាងខ្លាំងទាំងប្រជាប្រិយភាពនិងភាពជាដៃគូផ្សាយពាណិជ្ជកម្មរបស់លោក។ ក្នុងនោះតាមការប៉ាន់ស្មានប្រសិនជាការកិច្ចសន្យាផ្សាយពាណិជ្ជកម្មរបស់តារាប្រុសរូបនេះខាតបង់ទាំងអស់លោកត្រូវសងការខូចខាតប្រហែល ១៣.៨លានដុល្លារ។ ទោះជាយ៉ាងណាតារាប្រុសរូបនេះមានទ្រព្យសម្បត្តិប្រហែល១១៧លានដុល្លារឯណោះក្នុងអាជីពរបស់ខ្លួនវាមិនមានបញ្ហាចោទនោះ ប៉ុន្តែអ្វីដែលលំបាកកេរ្តិ៍ឈ្មោះដែលខំសាង មុខមាត់ដែលបាត់បង់ក្នុងរឿងអាស្រូវជាមួយ Kim Saeron Kim Soo Hyun ពិបាកក្នុងការស្រោចស្រង់មកវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFdUO2yyGC_O04EmVF7LsQJJ_Va9PPZAtxgSa4NRaNqqmh3idhaJSutsztErwLTjo9XRqAUw8Igwe893JtCXc-fR8CuNtbSyRNch4HM0Fjg12WG6LBclICRpa9j2RMjjEB1BYSN2nUwNNeTm8aYSedVEkHNY8NAN_nTYb2UAiYTjAvTum5TjtRwa8ob7GW/s1608/image_2025-03-15_16-05-12.png

មុននឹងប្រឈមមុខនឹងការរិះគន់ពីទស្សនិកជន រងការពហិកាដោយសារតែរឿងអាស្រូវជាមួយអតីតតារាសម្តែង Kim Saeron លាចាកលោកទាំងក្មេងខ្ចី(២៤ឆ្នាំ)កាលពីខែកុម្ភៈ ឆ្នាំ២០២៥ Kim Soo Hyun ត្រូវបានគេស្គាល់ថាជា «ស្តេច» នៃទូរទស្សន៍កូរ៉េ។ លោកបានចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេល ១៨ ឆ្នាំមកហើយ ដោយគ្រងតំណែងជាតួឯកប្រុសក្នុងរឿងភាគល្បីៗជាច្រើនដូចជា Dream High, Moon Embracing the Sun, My Love from the Star, It’s Okay to Not Be Ok, និងរឿង Queen of Tears ជាដើម។ ភាពល្បីល្បាញរបស់ Kim Soo Hyun បានឈានដល់កម្រិតកំពូលបន្ទាប់ពីរឿង My Love from the Star ក្នុងឆ្នាំ២០១៤ ឬទស្សនិកជនមួយចំនួនស្គាល់ថាជារឿង «សង្សារខ្ញុំជាមនុស្សភពផ្កាយ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibM6XUuNYURoF63JaxHfufk_RCjfLTq_bm66yGJ2dYEyCfLv2YE7ULjODKSUtA7oJhAsYS8XjAaDwogyKzymUOvrwcj6_gwm7q9L8uvgMFBNyV61yxUhXwTDiJ5ld0PnRXoab1G-JD01BnO7e_hq3vWWwPyGQ6urQ0gZESV6fSmmpUh44u6BnKOjHOfqtn/s2048/image_2025-03-15_16-05-13.png

រូបភាពរបស់តារាសម្តែងរូបនេះបានលេចមុខនៅក្នុងបណ្តាប្រទេសអាស៊ីជាច្រើនដូចជា ជប៉ុន ចិន ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូនេស៊ី។ កន្លែងណាដែល Kim Soo Hyun ទៅណា អ្នកគាំទ្រស្រែកហៅឈ្មោះរបស់លោកមានមនុស្សច្រើនកុះករ។ នៅក្នុងកម្មវិធី Beijing auto show កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៤ Kim Soo Hyun បង្ហាញខ្លួន ៩០ វិនាទី មកដល់ដោយគ្មានពេលធ្វើអ្វីទេ គ្រាន់តែអោនទៅអ្នកគាំទ្រប្រហែល ១០,០០០ នាក់ បន្ទាប់មកក៏ចាកចេញពីព្រឹត្តិការណ៍។ ក្នុងឆ្នាំ ២០១៤ Kim Soo Hyun រកបាន ១១០ លានយន់ប្រមាណ ១៥.១លានដុល្លារពីកិច្ចសន្យាផ្សាយពាណិជ្ជកម្មចំនួន ១៦ នៅក្នុងប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdBaEDn6Yorz0CJOgM6ffMTDq8mgwAB8lsyID0GbDeN3Hkgs62qKZ739WFJyp-h6zbDmJdMMnm7i1rPEENX4Mwholg2rn_JghTNWFHLc8-_wBmqA8iDhG9nmPWaql4wbPUrqxfPWLKk1NNghKehPyjpuZnpJqZLBHJCDKkMTd3O0t2Do49jD5CX0aqi0io/s1200/image_2025-03-15_16-05-15.png

យោងតាមកាសែត Korea Times កាលពីឆ្នាំ២០២៤ Kim Soo Hyun បានទទួលប្រាក់ខែចំនួន ៥ ពាន់លានវ៉ុន (ប្រហែល ៣.៧ លានដុល្លារ) សម្រាប់រឿង Queen of Tears ដែលមាន១៦ភាគ។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ លោកបានឈរនៅកំពូលតារាងតារាទូរទស្សន៍កូរ៉េដែលរកចំណូលបានច្រើនជាងគេ។ តារាសម្តែងរូបនេះទទួលបានជាមធ្យម ១៦៥,០០០ដុល្លារក្នុងមួយភាគ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFksdvpUj2rXOoKK2VGDUg5AN6KhlATc_9ipM_QKE0tiMncjgWBf5YUC5rD6gj0ClvmHpUA-H6HJEH7WcJt4alkN0P8sCa6iKE3_3wH1G05J4iAJqZNNPzFGv8VmXden8dm_ZjEJG2laItbyLE8dt1RVH4s611YmTCyAbf99DQ8qZFjLdLPp3fXAnwBRw6/s961/image_2025-03-15_16-05-11%20(2).png
យោងតាម GQ Kim Soo Huyn មានទ្រព្យសម្បត្តិសរុបប្រហែល១១៧ លានដុល្លារអាម៉េរិក រួមទាំងអចលនទ្រព្យជាច្រើន រថយន្តទំនើប និងភាគហ៊ុនរបស់ក្រុមហ៊ុន។ កាលពីឆ្នាំ២០២៤ តារាសម្តែងវ័យ៣៧ឆ្នាំរូបនេះបានទិញផ្ទះតម្លៃ ៦.៥ លានដុល្លារនៅ Seongsu-dong ដែលជាតំបន់ថ្លៃបំផុតមួយក្នុងទីក្រុងសេអ៊ូល។ ពីមុន Kim Soo Hyun បានទិញអចលនទ្រព្យពីរផ្សេងទៀតនៅ Seongsu-dong ផងដែរ។ តម្លៃសរុបនៃផ្ទះទាំងបីរបស់លោកនៅទីនេះគឺប្រហែល ៣០ ពាន់លានវ៉ុនប្រមាណ២២.៤លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7szh4g0e3UZ9rk5v7d1GYJwNYYv2LcEy6ES-8OyT7x52aO7KRxESWHnn4qiyUGEVX5ZgANG9dkXkxFZPHxONVsFGMXdcqSKehrkF9O-FG1R11aRfeELeK1outosJSZfUsWDWtOrR5AzmS9pv2Dce6LFv4ufIYqRpdfIl7HgdNi3kifuB8NwDJeLr5rqWg/s1066/image_2025-03-15_16-05-12%20(2).png

នាពេលបច្ចុប្បន្ននេះប្រតិកម្មរបស់ទស្សនិកជនបានធ្វើឱ្យ Kim Soo Hyun កំពុងទទួលរងនូវអស្ថេរភាពផ្លូវចិត្តធ្ងន់ធ្ងរ។ នៅតាមបណ្តាហាងមួយចំនួនដែលមានរូប Kim Soo Hyun ផ្សព្វផ្សាយគឺបានដកចេញដោយសារពីមានការពហិកាពីអតិថិជននៅកូរ៉េ។ ក្នុងនោះបើយោងទៅតាមអ្នកនៅខាងក្នុងឧស្សាហកម្មកម្សាន្តបានប៉ាន់ប្រមាណថាបើកុងត្រាផ្សាយពាណិជ្ជកម្មរបស់ Kim Soo Hyun ខាតបង់លោកត្រូវចំណាយទឹកប្រាក់ ១៣.៨លានដុល្លារ សម្រាប់ការផ្សាយជាង១០ម៉ាកយីហោ៕

ឃើញធូរថ្លៃកុំចេះតែទិញញ៉ាំ! ត្រីមួយប្រភេទនេះមិនមែនជាត្រីសាលម៉ុនទេបើញ៉ាំឆៅអាចនឹងបង្ករគ្រោះ.ថ្នាក់

0

ប្រយ័ត្នចា.ញ់បោកអ្នកលក់ ឃើញត្រីសាលម៉ុនធូរថ្លៃក៏ទិញមកញ៉ាំឆៅ បើប៉ះចំត្រីនេះអាចនឹងបង្ករបញ្ហាដល់សុខភាពមិនខាន។ ត្រីមួយនេះមើលមួយភ្លែត អាចនឹងឃើញថាដូចគ្នា ប៉ុន្តែតាមពិតទៅវាមិនមែនជាត្រីសាលម៉ុននោះទេ ហើយរសជាតិក៏ខុសគ្នាដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKjzOHB2yRB9Kq6aUsFGcpGVg-T3VD8_SqzyaLW2qui-OdA2vpT3j0Z6Ciq3fMuNTbfdaJwlNFI3ukKgCiexkwLqzmRwo9nk4e92g-vKOmk6ydV3CwrOecirrzdQDZrsvZNQ1S0Fu_QoYUH_y4SErqO8W2ziRDc9NJ18bxwMci9_rtx0-Jtkxm24Wdc8-b/s3295/image_2025-03-17_13-28-40.png

បច្ចុប្បន្នការបរិភោគសាច់ រឺត្រីឆៅគឺជាអាហារដ៏ពេញនិយម ក្នុងនោះផងដែរត្រីសាលម៉ុន គឺជាជម្រើសាច់ត្រីដ៏ល្បីមួយក្នុងការបរិភោគផងដែរក្នុងប្រទេសកម្ពុជា។ សព្វថ្ងៃត្រីសាលម៉ុន មានដាក់លក់នៅស្ទើរគ្រប់ខេត្តក្រុងយ៉ាងសម្បូរបែប ប៉ុន្តែនៅក្នុងការទិញ អ្នកគួរចេះពិនិត្យមើលអោយបានច្បាស់លាស់ប្រយ័ត្នទិញបានក្នុងតម្លៃថោ.ក ប៉ុន្តែគ្មានគុណភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimfVh6L5nh0qVpeUZbjZ_1txQz4b0Z3k96iKDg0o5LNPDaW0TumkFE7yPuPQmlSBC48LKg6WEg1bUxSOVZquWkzlC1FzrDtZRjs7V5tMERaHI6zIzrt1shCJitumCwiH2J9Sq_YD9NTkqi6WKS2zM7-DyxNglpFjiCxS4OZEQnCK4M_yzvyl9iOSHIQc_3/s1200/image_2025-03-17_13-28-39%20(2).png

ត្រីមួយប្រភេទនេះ មានឈ្មោះថា “ត្រោត” (Trout) មានសាច់ និងក្រឡាស្រដៀងសាច់ត្រីសាលម៉ុនដែរ ព្រោះមកពីអម្បូរ Salmonidae តែមួយ ប៉ុន្តែមិនដូចគ្នានោះទេ។ សាច់របស់ត្រីនេះ មានពណ៌ទឹកក្រូចបែកផ្កាឈូកស្លេក មានឆ្នូតសស្រាល ចំណែកត្រីសាលម៉ុន មានពណ៌ទឹកក្រូចដិត និងមានឆ្នូតសច្បាស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtZhaO6yppM9RYUHLRHwROn7Cc2y6l1hnYIdzhD2TSWpRmTJCDLBT5Wc4v37VRgTtYXbaRcBdvDzMFgW3P0_TC88X-LD0ubuMBhMqNH_wM2q0Jrtp5NwfFJTG91VGX5PxyrApCkwHO9FDqoYmtUWKE0Rdhny2XtcNmUAdbusOXqLV3-xqQJzVLpiB31Bwo/s1024/image_2025-03-17_13-28-43.png

ដោយឡែកចំពោះរសជាតិ និងប្រភេទសាច់ ត្រីសាលម៉ុនមានសាច់ច្រើនជាងត្រោត ខណៈត្រោតសម្បូរសាច់តែនៅផ្នែកពោះប៉ុណ្ណោះ រីឯរសជាតិក៏ខុសគ្នាដែរ ដោយត្រោតមានសាច់រៀងផុយដូចនេះ សាលម៉ុនមានរសជាតិឆ្ញាញ់ជាង។ ដូច្នេះហើយសម្រាប់តម្លៃ គឺសាលម៉ុនមានតម្លៃខ្ពស់ជាង បើជាសាលម៉ុនដែលរស់នៅក្នុងសមុទ្រធម្មជាតិរឹតតែមានតម្លៃថ្លៃទៅទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ_DU_VwZhSwi2B8m9c1SJexoFmqAdc9_mE7f_4MXMEChvYql5VE2gsDJdKgLmqbzc-eafVsf5Y3TtPpac0Fc0szrRWCclMoKumtoBsqE2XLOOj3ynlyyo3llkZg1epIzGWHjf6OHO7FaWY3qFs2NxuQb0vZTnXGf5t9iTA6Ci_0ofsap5gRRTd_kQv02T/s2560/image_2025-03-17_13-28-39%20(3).png

តាមពិតត្រីទាំង២ប្រភេទនេះ មានសារជាតិចិញ្ចឹម និងប្រូតេអ៊ីនល្អសម្រាប់សុខភាពដូចគ្នា ប៉ុន្តែចំណុចដែលប៉ះពាល់សុខភាពខ្លាំងគឺទៅលើការបរិភោគឆៅ។ ចំពោះមុខម្ហូបមួយចំនួនដូចជា Sashimi រឺ Sushi គេតែងធ្វើវាពីសាច់ត្រីឆៅ ដូចនេះហើយអ្នកគួរប្រុងប្រយ័ត្នការបរិភោគត្រោត។ តាមការស្រាវជ្រាវបានបង្ហាញថា សាច់ត្រីត្រោតឆៅ សម្បូរទៅដោយមេរោគប៉ារ៉ាស៊ីត ដែលប្រសិនបើមនុស្សបរិភោគទៅនឹងមានហានិភ័យខ្ពស់លើបញ្ហាសត្វល្អិតក្នុងរាងកាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit4B84rjiwP3wmLSUFCAMMqtofnQOt1OS52ysleD70-UwDi4l1o5L5uraTDwXm_sGRVFkpqSx98BgbavhIE0uAVReGEXnSIetX4CnNJ3urQi2fVsdXThVjo6hEeR6HCdhUaf2B0lvBVxscC9jECBWHRZApezqu25A44L6Mfnlo1vYep3Mf96ZMdZLCdKIl/s1200/image_2025-03-17_13-28-39.png

យ៉ាងណាមិញ យើងនៅតែអាចបរិភោគសាច់ត្រីនេះបានអញ្ចឹង គ្រាន់ត្រូវយកវាទៅចម្អិនវាអោយឆ្អិនល្អជៀសវាងការបរិភោគឆៅដូចត្រីសាលម៉ុន ព្រោះវាអាចនឹងបង្ករគ្រោះ.ថ្នាក់យ៉ាងធ្ងន់.ធ្ងរដល់សុខភាព៕

ថ្មីចែសនៅឥណ្ឌា! មើលតិចច្រឡំថាឡានថ្មីន៎ោះ គឺលាមកគោសុទ្ធប៉ាតលើឡានបើកបរយ៉ាងរំភើយ ព្រោះតែមូលហេតុមួយនេះ

0

គឺពិតជាថ្មីចែសមែន! នៅឥណ្ឌាចេះរកនឹកឃើញ ស្ត្រីម្នាក់ បាននាំគ្នាយកលា.មកគោមកប៉ាតលើឡានខ្លួនមួយជុំ មើលដំបូងស្មានតែឡានទើបប្តូរពណ៌ថ្មី តាមពិតគឺឡានពណ៌អាចម៌គោសោះ ការធ្វើបែបនេះក៏ព្រោះដើម្បីការពារពីអាកាសធាតុក្ដៅខ្លាំងពេក។ ចុះបើសិនជាអ្នកវិញ តើនឹងយកលាមកគោមកប៉ាតដូចឥណ្ឌាដែររឺទេ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaAQ6gJTDoaar_Ywu-EEkccsvVF7hKQ-9fsy5iWIEIuK_oZcQvtEKxTywnxYtZndkcWCdQhkjon6D7ivaVte3mPTiRDdCOFtxYMEkGOxTSGibwVyhRWK5leKyG4aU7u3rcARhOzpWECkX7J-lzY5jxJBGQzNnNiPNs9AyIIe8KN2bcJbnSNZy9Fb1sY_5z/s650/photo_2025-03-15_11-08-18.jpg
ជាធម្មតាសម្រាប់អ្នកដែលមានឡានទូទៅ បើស្ថិតនៅក្នុងអាកាសធាតុក្ដៅច្បាស់ណាស់គេនឹងរិះរកវិធីណាមួយក្នុងការបញ្ជៀស រឺការពារឡានរបស់ពួកគេពីកម្ដៅដូចជា ការចតឡានក្រោមម្លប់ រឺប្រើប្រាស់កៅស៊ូតង់សម្រាប់គ្របពីលើឡានពួកគេជាដើម។

ដោយឡែកនៅប្រទេសឥណ្ឌាកាលពីឆ្នាំ២០១៩ ស្ថិតក្រោមសីតុណ្ហភាព៤៥អង្សាសេ ស្រ្តីម្នាក់មានឈ្មោះថា Sejal Shah បានរកឃើញនូវគំនិតថ្មីមួយដែលគ្មាននរណាម្នាក់អាចគិតដល់នោះទេពីមុនមក។ គាត់បានជ្រើសរើសវិធីលាយលា.មកគោ ជាមួយនឹងភក់រួចយកវាទៅប៉ាតលើឡានទំនើបរបស់គាត់ដើម្បីការពារវាពីកម្ដៅ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6WCtgAsBdyXK7G_Pc3nvLqz9wkj30DlfJRAi5w10OqbtDXN06bU7LOcCzVC7lBz93rBrPFuanCWsRq9wgOSLk1qk49ns7Xn6OsXSHpn1zkuKgDpWm0-70LeErKnNlwBvxgTothqyiENHU1Hy7RoSWHarYeQ8k8gXKuaEszHNBA8NHO1C-tiUiirWvqxeh/s1200/photo_2025-03-15_11-08-19.jpg

ថ្វីត្បិតថាស្ដាប់ទៅវាពិតជាប្លែក និងគួអោយអស់សំណើចក៏ពិតមែន ប៉ុន្តែវិធីរបស់គាត់នេះគឺទទួលបានប្រសិទ្ធភាពយ៉ាងពិតប្រកដ។ អ្នកស្រី Shah បាននិយាយថា នៅក្រោមកម្ដៅដល់ទៅជាង ៤០អង្សា របស់របរប្រើប្រាស់ដែលមានជាពិសេសឡាន យើងត្រូវបើកបរ និងចតវាក្រោមពន្លឺថ្ងៃ អញ្ចឹងច្បាស់ណាស់ថាវានឹងប៉ះពាល់រូបរាងខាងក្រៅរបស់វាមិនខាន ដូច្នេះគាត់ត្រូវព្យាយាមរកវិធីក្នុងការការពារឡានសំណព្វចិត្តរបស់គាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_pQGP2E5BKiGzdRj-J56pLxw0QwQpNqqb7vXYbqFGBPLUR9IN9CgSXlHLeutBQhHfg0N4Q5Ivn0g63xBFHoDrbe1BuzFwWU-gbrK4vKNMvVCYJDJY2Z1sJhz6_0dbPwYxSqzvnnnT1EE6QvpNk-Nd-9b3EOqJQUkyWCo2TBvTE7y2YYxpWqPlH5ikHruM/s1200/photo_2025-03-15_11-08-20.jpg
ស្រ្តីខាងលើដដែលបានបន្តទៀតថា គាត់អាចបើកបរឡានដោយមិនចាំបាច់បើកម៉ាស៊ីនត្រជាក់របស់ឡាននោះទេ ព្រោះលាម.កគោបានធ្វើអោយឡានរបស់គាត់ត្រជាក់ ហើយមិនត្រឹមការពារឡានរបស់គាត់បានប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានចូលរួមកាត់បន្ថយការបំពុលបរិស្ថានពីឧស្ម័នហ្គាសដែលបញ្ចេញមកក្រៅដោយការបើកម៉ាស៊ីនត្រជាក់ពេលកំពុងបើកបរផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJT8PC9NwE3or3AhqS9IrHiLureY6NsbCLgYvAlTlx70F3Bh7-hxBMvn6Mrl12m6DWu1JHCk5QwuiqxU3_or0tgofA_XTALZwbYoKMJ_xKguKKwXqxdA0g-w2k-KbyS517cZCyTl9F6XgShaXSUP1NWZ97osS72PkKejhU8KwBx7GkwUoYn_IfrAI7TCnq/s1200/photo_2025-03-15_11-08-23.jpg
បន្ទាប់ពីរូបភាព និងវីដេអូនៃឡានរបស់គាត់ត្រូវបានចែកចាយក្នុងInternet គាត់ទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំង ព្រមទាំងមានសារព័ត៌មានធំៗចុះទៅយកព័ត៌មានពីគាត់ផងដែរ។ គាត់បានផ្ដលបទសម្ភាសន៍ជាមួយនឹងអ្នកសារព័ត៌មានថា គាត់នឹកឃើញគំនិតនេះ ដោយសារគាត់ធ្លាប់យកលាម.កគោទៅប៉ាតជញ្ជាំង និងឥដ្ឋការ៉ូផ្ទះរបស់គាត់ពីមុនមក ហើយឃើញថាវាមានប្រសិទ្ធិភាព ដូច្នេះគាត់ក៏សម្រេចធ្វើវាលើឡានរបស់គាត់បន្ថែមតែម្ដងទៅ។

យោងតាមព័ត៌មានរបស់ស្រ្តីខាងលើ មានមនុស្សជាច្រើនជឿថាការធ្វើបែបនេះពិតជាអាចកាត់បន្ថយកម្ដៅបានមែន ហើយក្រោយមកគេបានសង្កេតឃើញថាមានមនុស្សមួយចំនួនក៏បានអនុវត្តវិធីនេះតាមគាត់ផងដែរ៕

Elon Musk បញ្ជូនយាន និងមនុស្សទៅសង្គ្រោះអវកាសយានិក២នាក់ដែលកំពុងជាប់គាំងក្នុងលំហរ

0

ក្រុមហ៊ុនSpace X របស់មហាសេដ្ឋី Elon Musk បានបញ្ជូនយាន និងក្រុមការងារដើម្បីទៅសង្រ្គោះអវកាសយានិក២នាក់របស់អង្គការNASAសហរដ្ឋអាមេរិកដែលជាប់គាំងនៅក្នុងលំហរមិនអាចវិលមកផែនដីវិញបានអស់រយៈពេល៩ខែមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQSlonzrDuJ6FWVP7na3iBwKU9f59h_Jpz-3TgbXrxEO5ABug-vbKA5wVKsPgXwfUDANNCH3YeS9BcEKfX80U5aVPm5Fti7RImDU6dAm16roDqU9c6Z1Db_kaLZHF3-cvK-hEr458SfwD5twtLHVSXH4cnjD8o3ruwJtsHwWmVo6oxRc6KDtGhpX0QkbZc/s1280/image_2025-03-17_11-55-43%20(2).png

បេសកកម្មបញ្ជូនយានទៅសង្គ្រោះមនុស្សក្នុងលំហរ ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២៥ តាមរយៈការបង្ហោះយានអាវកាសមួយដែលមានឈ្មោះថា Crew Dragon ជាមួយនឹងសមាជិកអវកាសនិកចំនួន៤នាក់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn8-Dy-6NtZ_BxuelrY11YE3oYX8pCTvFwkhgUyDzr_NTBpgvykNPsX2Q-7w_oflck2T2d7WOQVGsnHXaiW4zYUoqnF5m5pSuZlf7-4f274anTt86DuOpj8y9OBbIRZNist1ee8IxZPGNU2eibDzWf2wBLBRCfaLJjr6QmYr7VPQJte6RwPrAg9E9tx9m1/s1800/image_2025-03-17_11-55-40.png

សូមជម្រាបថា អវកាសយានិកដែលជាប់គាំងទាំង២នាក់មានឈ្មោះថា Butch Wilmore និង Suni Williams នៃអង្គការ NASA សហរដ្ឋអាមេរិកបានធ្វើដំណើរក្នុងការសាកល្បងហោះហើរយាន Starliner Spacecraft របស់ Boeing ឆ្ពោះទៅកាន់លំហរកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ដែលបេសកកម្មរបស់ពួកគេមានរយៈពេលត្រឹមតែ៨ថ្ងៃប៉ុណ្ណោះ។ ក្រោយមកនៅពេលទៅដល់ស្ថានីយលំហរអន្តរជាតិ (International Space Station) ស្រាប់តែកំហុសបច្ចេកទេសក៏កើតមានឡើង ដែលបណ្ដាលអោយយាន Starliner របស់ពួកគេធ្លាយនូវប្រេងឥន្ធនៈ និងមិនអាចវិលត្រឡប់មកភពផែនដីវិញបានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqjBPddMwH6WZiIbU2VFCCxcA4aWJ8jmd3CwG7HwCs3hQHxNLhGLL7bEEHSJsU6pJGpRT27IfxF7LlyXEywVpM0oaBev5kI1D8-jr2Y8ZT_mZ5nnUpd4uR87NVfuJWSAqX_RydXlRppKeIcDzHC7buijRdhGeADrwE5Bf91oO2w7eRgwYbF03NYF64cp0f/s660/image_2025-03-17_11-55-43.png

អង្គការNASA និងក្រុមហ៊ុន Boeing បានដឹងពីដំណឹងនេះ ប៉ុន្តែអាចដោះស្រាយបានត្រឹមជាការបញ្ជូនស្បៀង និងឧបករណ៍ប្រើប្រាស់ទៅបន្ថែមប៉ុណ្ណោះ ចំពោះការរំដោះមនុស្សអោយចេញពីយានគឺមិនអាចធ្វើបាននោះទេ។ ដូច្នេះហើយទើបការវិលត្រឡប់មកភពផែនដីវិញរបស់អវកាសយានិកទាំង២ ត្រូវបានពន្យាពេលម្ដងហើយ ម្ដងទៀតអស់រយៈពេល៩ខែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkzg_ZBTZWommJ3e8J5kFrrI3JUxhD-lpgmjtkUpJhvIt7s_nhzAj_G_JRUd1sf5JbiKrJIFgysEFs7-FOn9Q7ludyQrYnDAfE6WcOpMii_26a3_xxwpxdowla6uIDJkbNq7hH0onEvdMAfp4fl8IqOb9gWLiCrEMZCH3xnfsjBp0XxNMYWi51AV6RMy4g/s3072/image_2025-03-17_11-55-44.png

ដោយមិនទាន់អាចរកដំណោះស្រាយអោយបានទាន់ពេលវេលា នៅចុងឆ្នាំ២០២៤អង្គការNASAបានស្នើសុំជំនួយពីក្រុមហ៊ុនSpace X តែម្ដង។ មិនអោយខកបំណង Space X បានរៀបចំយាន និងមនុស្សសម្រាប់ការសង្រ្គោះមួយនេះ ហើយកាលបរិច្ឆេទដែលនឹងត្រូវឡើងទៅកាន់លំហរនោះ គឺនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ពីទីតាំងសហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6ivEcebHWqgz1oz9xEzMGz1dWRyD0KUr9SYArq1bg8ughQIgoEAT-oDg6NGwVlFdauyik3niQJMHP7TgCC7ibj7C5wHQjWAkUxCkU-I75n-DBZZWHBeaJXKNRAZjuGbycudiakgAkJTlZlVbYlF8qG8IXsU6wDwcKVfXefKQ24_FKb5zbsDURh05VNCOP/s1920/image_2025-03-17_11-55-49.png

សូមបញ្ជាក់ថា នេះគឺជាបេសកកម្មដ៏គ្រោះថ្នាក់មួយដែលត្រូវយកជីវិត ទៅដោះដូរយកជីវិតត្រឡប់មកវិញ ប៉ុន្តែអង្គការNASAមានការជឿទុកចិត្តលើយាន Crew Dragon របស់ Space X នេះថានឹងធ្វើសកម្មភាពសង្រ្គោះនេះបានដោយជោគជ័យ ហើយអាចនាំអវកាសយានិកទាំង២នាក់ត្រឡប់មកផែនដីនៅថ្ងៃទី ២០-២១ ខែមីនា ឆ្នាំ២០២៥ នេះវិញមិនខាន៕

ស្និទ្ធស្នាលមួយរយៈម្ចាស់ពាន សួ វិចិត្រ និង លីន សោម៉ា សហការជាមួយគ្នាលើកដំបូង

0

សួ វិចិត្រ និង លីន សោម៉ា បានធ្វើឱ្យអ្នកមួយចំនួនគិតថាអ្នកទាំងពីរមានទំនាក់ទំនងបន្ទាប់ពីមានភាពស្និទ្ធស្នាលគ្នាជាច្រើន។ បន្ទាប់ពីមានភាពស្អិតរមួតមួយរយៈតារាចម្រៀងទាំងពីរបានបញ្ចេញស្នាដៃរួមគ្នាលើកដំបូងនិងទទួលបានមតិវិជ្ជមានជាច្រើន។ ទោះយ៉ាងណាអ្នកមួយចំនួនពេញចិត្តសំឡេងរបស់ សួ វិចិត្រ និង លីន សោម៉ា ប៉ុន្តែសម្តែងនូវការមិនពេញចិត្តពីព្រោះជាវីដេអូ Lip-Sync មិនមែនការសម្តែងក្នុង MV មានសាច់រឿងទាក់ភ្នែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSuxh_WrgQ61Exb50SUt4iTjg8VohMEQ2g4-VF24mQ4Ye1FPUqGiSrKyfscibV1InXFcEFXLubI7Y5Rvb6GF3dgfpUOwaC51MiTM-jJx4kmE3xOQruFgW0-LUcUdcWtKaUQKrZZrXDbPVSr_wCeTwZEqp9H3l5DTaSLMvhgKw7PCddfyz8hu4heOBCcDBX/s2048/image_2025-03-15_14-56-08.png

កាលពីថ្ងៃទី១១ នេះផលិតកម្មរស្មីហង្សមាសបានទម្លាក់បទ «ស្រលាញ់មួយម៉ឺនជាតិ»របស់ម្ចាស់ពាន Beat The Best រដូវកាលទី១ សួ វិចិត្រ និងម្ចាស់ពាន Beat The Best រដូវកាលទី២ លីន សោម៉ា។ នេះជាការសហការផ្លូវការលើកដំបូងរបស់អ្នកទាំងពីរខណៈកន្លងមកគ្រាន់តែមានច្រៀងនៅលើឆាកតន្រ្តីប៉ុណ្ណោះទៅលើបទតារាចម្រៀងផ្សេងៗ។ ស្នាដៃទី១ របស់ សួ វិចិត្រ និង លីន សោម៉ា ទទួលបាននូវមតិវិជ្ជមានច្រើនពីអ្នកស្តាប់ ប៉ុន្តែអ្នកមួយចំនួនក៏បានសម្តែងនូវការមិនពេញចិត្តពីព្រោះជាវីដេអូ Lip-Sync មិនមែនការសម្តែងក្នុង MV មានសាច់រឿងទាក់ភ្នែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEtXgoRMv4MuDwdKhf7znYU13-fyKQL4CmXd-4ZkDP5c7TufGZ3xEquhyphenhyphenUMxCUxIGip5hwraMNLAw_dtBm2S6jEv55aC7O820ei1RxcgWEv_pSa7Y5Vgw8bAY2XBSXfNga6tv49qGS7xAPvHptxyln0B_YwLL9hUxeWFo-aqorPgYm6csdcDUGua3BwCNZ/s1229/image_2025-03-15_14-56-13.png

គួរឱ្យដឹងដែរថានេះជាស្នាដៃទី២ របស់ លីន សោម៉ា ក្នុងផលិតកម្មរស្មីហង្សមាសចាប់តាំងពីក្លាយជាម្ចាស់ពានកាលពីខែមិថុនា ឆ្នាំ២០២៤ ខណៈបទដំបូងរបស់នាងមានចំណងជើងថា « មិនចេះតាមដាន» ប៉ុន្តែទទួលរងនូវមតិប្រតិកម្មចម្រុះពីសាធារណជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwgVpZaGuX8OVg-0gkhOEQVBrpnjyZSJCDFbVPbzuwWw9nH3ktkeS46yNaCsoxZ6sQ98pg2vBncWoA1pTIrYnQO8xCojBQbJ-F4_2hnZJZ9KiNFNb9NAlav4wp7ypGFIdFPW51_38-pxjd2miQba32YAEwRHzDJmlsvwBinYwSZQd8rbE0zdyLe8iw-Ylo/s2048/image_2025-03-15_14-56-09.png

គេចាំបានថា មុននឹងមានបទចម្រៀងជាមួយគ្នា សួ វិចិត្រ និង លីន សោម៉ា មានទំនាក់ទំនងជិតស្និទ្ធរហូតមានពាក្យចចាមអារ៉ាមថាម្ចាស់ពានទាំងពីររូបកំពុងបង្កាត់ភ្លើងស្នេហ៍។ អ្នកទាំងពីរក៏មានកម្មវិធីសម្តែងនៅលើឆាកប្រគំតន្រ្តីជាច្រើនពេលខ្លះ សួ វិចិត្រ បានទៅយក លីន សោម៉ា ទៅបំពេញការងារជាមួយគ្នាទៀត៕

ចែកគ្នាដឹង! គ្រូពេទ្យបានណែនាំថា «ប្រញាប់បោះចោលរបស់៣យ៉ាងនេះជាបន្ទាន់ បើអ្នកមិនចង់ប្រឈមនឹងជំងឺធ្ងន់ធ្ងរ»

0

គ្រូពេទ្យជំនាញផ្នែកប្រព័ន្ធរំលាយអាហារមកពីសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក បានណែនាំឱ្យប្រញាប់បោះចោលរបស់ក្នុងផ្ទះ៣យ៉ាងនេះជាបន្ទាន់ ដោយសារយើងទុករបស់ខ្លះនៅក្បែរខ្លួន ។ ប៉ុន្តែវាផ្ទុកមេរោគយ៉ាងច្រើន ហើយមនុស្សភាគច្រើនពុំបានគិតដល់ ពេលប្រើប្រាស់យូរទៅ វានឹងឆ្លងមេរោគដល់រាងកាយឈានទៅកើតជាជំងឺធ្ងន់ធ្ងរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUyyLpSg4wyRH_CPDXrTqCMBr8VdIF47KPjyCiEH6zJuhCRKz6IJ5seAb8TjWudJki5cNc2D7adJcz4eB0ma39sUJ-K26HfYm_7c_SBgHP9JNQVQw5tRNWMOgxYFSS3_xDS7hUpTJxAkGv802XV1c9ZU4H1JVXB1beMnylh5qo5Zgz4N1LBljOGr0ohFjF/s1448/image_2025-03-17_10-50-45.png

គ្រូពេទ្យរូបនេះឈ្មោះ Saurabh Sethi បានបង្ហោះសារដាស់តឿននៅក្នុង Instagram របស់ខ្លួនថា របស់៣យ៉ាងក្នុងផ្ទះ អាចចម្លងមេរោគប៉ះពាល់ដល់សុខភាព ។ ក្នុងចំណោមរបស់៣យ៉ាងនេះ គឺមានសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយ ចំនួន២ ដែលអាចចម្លងមេរោគមកអាហារដោយផ្ទាល់ ។ តើរបស់៣យ៉ាង ដែលគួរប្រញាប់បោះចោលមានអ្វីខ្លះ?

១-ទៀនក្រអូបតម្លៃថោក ៖ ទៀនក្រអូបតម្លៃថោកមួយចំនួនបានផលិតពីក្រមួន Paraffin (គឺជាក្រមួនចម្រាញ់ពីប្រេង មានពណ៌ថ្លា គ្មានក្លិន) ហើយពេលដុតទៀន វានឹងបញ្ចេញជាតិពុលអាចប៉ះពាល់ដល់ការដកដង្ហើម ជាពិសេស អ្នកមានជំងឺហឺត ឬអាឡែស៊ី ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrRa_b4gjaJO9Ccci7NlrFjHB9e3VQDLCNjbQciICByxnYLZUMdHfkA8pYA0EA8MM3NBiK_bwQa-fLuHCy9PhRq7ed8rK9Vhg1TvOINkm5exIl7VYfVX66BjnM8-YKRPkU_O7xn-J6hz8u6EZTrjtoXcj5dSVKZUFz8NdoqrOISl0nWKcSmxVZcUGtdvdo/s600/image_2025-03-17_10-48-34.png

ក្រៅពីនេះ ផ្សែងចេញពីទៀនក្រអូបដែលមានគុណភាពអន់ គឺវាមានកំទេចល្អិតអាចជ្រាបចូលក្នុងសួត បណ្តាលឱ្យយើងមានបញ្ហាផ្លូវដង្ហើម ដូចជា ៖ ពិបាកដកដង្ហើម រលាកទងសួត និងកើតហឺតធ្ងន់ធ្ងរ ។ បើស្រូបផ្សែងទៀនក្រអូបរយៈពេលយូរ នឹងធ្វើឱ្យសួតដំណើរការខុសប្រក្រតី ។ សារធាតុផ្សេងៗផ្សំក្នុងទៀនក្រអូបតម្លៃថោក នឹងបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស ហើយវានឹងបង្កជាជំងឺមហារីក បើហិតផ្សែងទៀនក្រអូបយូរថ្ងៃ ។

២-ខ្ទះពុំប្រើខ្លាញ់ ៖ សារធាតុស្រោបខ្ទះកុំឱ្យជាប់ចំណីអាហារ គឺផលិតពីសារធាតុ PTFE ឬ PFOA ហើយពេលខ្ទះមានស្នាមឆ្កូត វានឹងធ្វើឱ្យសារធាតុទាំងនេះជាប់ជាមួយអាហារដោយផ្ទាល់ ។ ពេលយើងបរិភោគអាហារដែលចម្អិនដោយខ្ទះនេះយូរថ្ងៃ សារធាតុទាំងនេះនឹងប្រមូលផ្តុំក្នុងរាងកាយ ហើយធ្វើឱ្យយើងមានបញ្ហាថ្លើម និងតម្រងនោម ពេលខ្លះ វានឹងបង្កជាជំងឺរ៉ាំរ៉ៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEharN13WQqI2CzAykDWPKL1f9vb80bsGzRdzS0xcI-ARnFHlPny9kweIiq7WaPJD__kh3T0330i1x8QYGMFhoSj5uAHu2mTBRZ3-UobfOW2LsfYBf-5bq7CckEwCWV0p_yAWJSEhmq32u7J6niY3T-H8RzW5Cwr0YUOtdxv8C4GxhtKjjn8tsWAQEaH1SQG/s696/photo_2025-03-15_16-55-52%20(2).jpg
លើសពីនេះ ពេលសារធាតុទាំងនេះរបូតចេញពីខ្ទះ ហើយខ្ទះទទួលកំដៅខ្លាំង វានឹងបញ្ចេញឧស្ម័នពុលធ្វើឱ្យយើងរលាកផ្លូវដង្ហើម ឈឺក្បាល និងវិលមុខ ក្រោយពេលស្រូបផ្សែងៗញឹកញាប់ ។

៣-ជ្រុញញឈើ និងផ្លាស្ទិក ៖ គឺជាសម្ភារៈផ្ទះបាយដែលយើងប្រើប្រាស់រាល់ថ្ងៃ ការប្រើជ្រុញឈើយូររហូតដល់មានស្នាម វានឹងបង្កគ្រោះថ្នាក់ដល់សុខភាពក្រុមគ្រួសារបាន ដោយសារស្នាមលើជ្រុញសម្បូរមេរោគ ខ្លាញ់ និងកំទេចអាហារ ដែលមើលពុំឃើញដោយភ្នែកទទេ ។ ទោះយើងលាងសម្អាតជ្រុញ ប៉ុន្តែមេរោគ Salmonella (ឬ E. Coli) នៅតែជាប់ជ្រុញដដែល ហើយវានឹងចូលក្នុងអាហារធ្វើឱ្យយើងពុលអាហារ និងកើតជំងឺពោះវៀន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCQ-5PXBtjNcnYw6pZpqI98XDpbwH9JN8_CG9AKZNaJsWb_3inKmnjlXM9vH59JCPwX879ckAhu0K_mW_MGkT8WG6C_SVzRtbh3CL9L6DK1y_TcVbN_kDQj79V9EwJKcuBGB_vLpex6dcufsbXEOJGGM4rz0WXPpWpf9zXISRgNAZtlTSxj26MR1kk_oGM/s696/photo_2025-03-15_16-55-52.jpg

រីឯជ្រុញផ្លាស្ទិក ក៏ដូចគ្នាដែរ បើប្រើវារយៈពេលយូរ កំទេចល្អិចរបស់ផ្លាស្ទិកនៅលើជ្រុញផ្លាស្ទិកអាចទៅប្រមូលផ្តុំក្នុងរាងកាយ ។ វានឹងប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ បំផ្លាញថ្លើម និងតម្រងនោម ៕

Justin Bieber បង្ហោះប្រយោគលើបណ្តាញសង្គមដូចកំពុងអស្ថេរភាពផ្លូវចិត្ត

0

តារាចម្រៀងប៉ុប Justin Bieber បានបង្ហោះប្រយោគនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនបង្កឱ្យអ្នកគាំទ្រព្រួយបារម្ភពីលំនឹងផ្លូវចិត្តរបស់លោក។ ចុងក្រោយនេះលោកបានបង្ហាញខ្លួនក្នុងសភាពដុនដាមធ្វើឱ្យមនុស្សជាច្រើនចោទថាលោកសេពគ្រឿងញៀន រហូតដល់អ្នកតំណាងលោកចេញមកបដិសេធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvXaBFS_L4bozO1kUYS5x8xyVeYjZHhS2fmUsDDYWJzHWd5Y6SfW5i7nEXCvkN0I8Qv6ndP6yDfkBcefyWxifQ8-nGqOi5Se5tCvCofnGanj4Z7s6WpW4nA1MyqW6l3ZCivvmZCNsSATOtyeUyLygU9MN1fbAn2CVwXwI5Gpda1vgkRxvTFGYDM0uCckmE/s1600/image_2025-03-15_11-58-54%20(2).png

នៅក្នុងការបង្ហោះ Instagram Story កាលពីថ្ងៃទី ១៣ ខែមីនាតារាចម្រៀងវ័យ ៣១ ឆ្នាំរូបនេះបានទាក់ទាញចំណាប់អារម្មណ៍ជាមួយនឹងការបង្ហោះឆ្លុះបញ្ចាំងពីខ្លួនឯង ដោយបង្ហាញពីការសង្ស័យលើខ្លួនឯង។ Justin បានសរសេរថា «មនុស្សតែងតែនិយាយថា «Wow Justin អ្នកសមនឹងទទួលបានវា» ប៉ុន្តែខ្ញុំតែងតែមានអារម្មណ៍ថាមិនស័ក្តិសម។ «វាដូចជាខ្ញុំជាអ្នកបោកប្រាស់ នៅពេលដែលមនុស្សនិយាយថាខ្ញុំសមនឹងទទួលបានអ្វីមួយ ខ្ញុំមានអារម្មណ៍ថាខ្ញុំកំពុងលាក់អ្វីមួយ ប្រសិនបើពួកគេដឹងពីអ្វីដែលខ្ញុំកំពុងគិត។ ខ្ញុំវិនិច្ឆ័យ និងអាត្មានិយមណាស់ ប្រសិនបើពួកគេដឹងថាពួកគេមិននិយាយនោះទេ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9T_Z5aLrnBfGUi1w9-ZWxxjJXY0F3Q2bFMCkXSa6fQvikUzqw33503UKKs56ANE7uMkUslmnyY2crxlylnfWZ7zSS0o-6siMU-ArJKUGEmLrl8MpzSPL8WZPwzEgC__6Z-NWvxKOdZQt893da-u-0vP_XjTFhpy3iHc1dQxCOBpv6tZ0tGXBzRo-xgmrD/s1185/image_2025-03-15_11-58-54%20(3).png
តារាចម្រៀង Justin Bieber ក៏បាននិយាយថាលោក «ពិតជាមានអារម្មណ៍ថាគ្មានសមត្ថភាព និងមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាច្រើនថ្ងៃ»។ ថ្មីៗនេះ Justin Bieber បានចែករំលែកសារជាច្រើនដែលឆ្លុះបញ្ចាំងពីជីវិត។ កាលពីថ្ងៃទី ៨ ខែមីនា លោកបានបង្ហោះសារអាថ៌កំបាំងអំពីអំណោយនៃជីវិតថា «ថ្ងៃនេះយើងមិនចាំបាច់បញ្ជាក់អ្វីនោះទេ។ គ្រាន់តែទទួលយក និងទទួលអំណោយនៃជីវិតថ្ងៃនេះ យើងមិនជំពាក់អ្នកណាម្នាក់ ហើយក៏គ្មាននរណាម្នាក់ជំពាក់អ្វីទាំងអស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI6FPEgoCAcXIgkvWp2KdxAmbVOC6HCuAIF0gqI7HmMp0pB2re2FMLdUttGvGfyQr5hQO1CJwAHg80JxzDV-d-wcbNvWnsh2kiZIzXPVVya6VjJk72Fi8wDjDKGRxsSyxHNlwQx_ZPaaRMmHav5ZsO1OsoABWLO9VtRjnfBvITbdk4b-2xwnzsD2DgPQeH/s1200/image_2025-03-17_10-03-43%20(2).png

កាលពីខែកុម្ភៈ Justin ក៏បានសរសេរអំពីអសន្តិសុខរបស់ខ្លួននៅលើ Instagram Stories ផងដែរ។ លោកបានសរសេរថា «ដល់ពេលធំឡើង! ការផ្លាស់ប្តូរគឺលែងមានហើយ! មិនខំប្រឹងទៀតទេ ហត់នឿយនឹងការព្យាយាមធ្វើតាមគ្រប់ក្បួនដោយសង្ឃឹមថានឹងបានលទ្ធផលដែលចង់បាន?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLc7DdRs1th4dYyBpP_Jk3pT8qEOR2BEDisPmAn1MaTAnzL1w9u7Odak-czS66ckyak-BsAQK0Lh2y391W4KMeMZOapW1SycSIArgHU0eJkUGZ44BeCzTOJMCr9oj3okEcwaht1AKkoT8tQl0ryJYSfcVsjnMcwVntRrUPQZ1gPZ-OfeflqUcQfcK7mz0B/s942/image_2025-03-17_10-03-43.png

Justin Bieber បានធ្វើការផ្លាស់ប្តូរជាច្រើននាពេលថ្មីៗនេះ នៅពេលដែលលោក unfollow មិត្តភក្តិជិតស្និទ្ធជាច្រើន។ តារាចម្រៀងរូបនេះតែងតែហត់នឿយហត់ខ្លាំង ធ្វើឲ្យអ្នកគាំទ្រព្រួយបារម្ភ។ កាលពីចុងខែកុម្ភៈ អ្នកតំណាងរបស់ Justin បានបដិសេធពាក្យចចាមអារ៉ាមដែលថាតារាចម្រៀងរូបនេះប្រើប្រាស់សារធាតុខុសច្បាប់ ហើយបាននិយាយថា Justin បានឆ្លងកាត់ឆ្នាំ »ផ្លាស់ប្តូរខ្លាំង» នៅពេលដែលលោកបានបញ្ចប់មិត្តភាព និងការងារជាច្រើនដែលមិនសមរម្យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3ZpeJW9eNGaOTDtarN_fe56r_VVbvyXqk-imY0oVSICp-vXhYFXV_nqgP4iGiaVQgKjMDKwAmJRN5ZDomPPFadgdgSavhNYgK0ivGv1XTsQuW3hQKz1VQcWSbC63sN6zkS8KubizV9iivhnmLuIJRnCUeN1wSBVB7ETD8Ov5m0yIoVHYE8sOwdqa9oUkA/s1500/image_2025-03-17_10-03-44.png
នេះមិនមែនជាលើកទីមួយទេ ដែលអ្នកគាំទ្រយល់ច្រឡំចំពោះការធ្លាក់ចុះរបស់ Justin។
កាលពីដើមខែកុម្ភៈ Justin Bieber ហាក់មានរូបរាងស្គមស្គាំង ដោយមានមុខស្លេកស្លាំង និងពុកចង្ការ។ ស្ថានភាពសុខភាពរបស់ Justin បានក្លាយជាប្រធានបទនៃការជជែកដេញដោលក្នុងសហគមន៍អនឡាញនាពេលថ្មីៗនេះ។ ចាប់តាំងពីខែតុលាឆ្នាំ២០២៤ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានលើកឡើងម្តងហើយម្តងទៀតអំពីបញ្ហាសុខភាពផ្លូវចិត្តរបស់តារាចម្រៀងប្រុសដ៏ល្បីល្បាញ។ ប្រភពមួយបានលើកឡើងថា Justin Bieber ស្ថិតនៅក្រោមសម្ពាធ និងភាពតានតឹងជាច្រើន ខណៈដែលលោកត្រូវបានលងបន្លាចដោយអតីតកាលរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkA0lLZZgTU2KGw7GXcyY8JrhTRzkTtsNqIqkXLbUaWNf7GHRqMi-RDDltbjxgtnFNk0wsNqxebySQs9Hcuj5YdlAGuuAtzcVhlufnK9D-mnS9z9AoI5ybSlz9RLhrSJMUqKmIfB1-1CTjWNUkhi4hnZbnti7moLa7EE-EjkCD687obSJZKAEAFM929mNv/s720/image_2025-03-15_11-58-54.png

យោងតាមមិត្តជិតស្និទ្ធមួយចំនួន Justin Bieber តស៊ូជាមួយនឹងជំងឺផ្លូវចិត្ត ហើយមិនអាចទុកចិត្តមនុស្សជុំវិញខ្លួនបានឡើយ។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ លោកបានបង្ហាញខ្លួនជាសាធារណៈយ៉ាងកម្រ និងបង្ហាញរូបរាងចាស់ជាងមុន ដុះពុកមាត់ និងសក់។ ទឹកមុខស្រពោន និងភ្នែកហត់របស់តារាចម្រៀងប្រុសរូបនេះ ធ្វើឱ្យអ្នកគាំទ្រសម្តែងនូវការព្រួយបារម្ភ៕

ខ្មែរ និងថៃ គ្មានជម្លោះគ្នាទេ ខ្មែរជាបងប្អូនជាមួយថៃ «កុំរោលឱ្យខ្លោច ដុតឱ្យឆៅ និងបង្កចលាចលដល់ប្រទេស និងប្រទេស»

0

ពលរដ្ឋថៃរស់នៅក្បែរព្រំដែនកម្ពុជា បានសំណូមពរយ៉ាងទទូច ៖ «កុំរោលឱ្យខ្លោច ដុតឱ្យឆៅ និងបង្កចលាចលដល់ប្រទេស និងប្រទេស» ខ្មែរ និងថៃ គ្មានជម្លោះគ្នាទេ ខ្មែរជាបងប្អូនជាមួយថៃ រីឯពលរដ្ឋខ្មែររស់នៅតំបន់ព្រំដែន ក៏ដូចគ្នាដែរ គឺពុំចង់ឱ្យកើតបញ្ហាទៀតទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNwFO2hpJ0hJqQZOwe6Kcp_Y8QlHY0Q8ztMe-Al-Xjc4Tp_7cBi4itmMPabAfcx4dHTQAtUq4xBHHwd_whKhRkByx_kOayyMqHFl6W8niZFfb7sIOtB6fiYT4Vo7IsHWboUFNhDy7prLeGvg3RCjD09MIuM2jfU9SfuUa_65ApXC40L5p8UZGBGNxTT4ys/s663/photo_2025-03-13_16-33-16.jpg

យោងតាមការចុះផ្សាយនៅលើបណ្តាញសង្គមថៃឱ្យដឹងថា កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ កន្លងទៅនេះ មានព្រះសង្ឃ និងដូនជីថៃមួយក្រុមបានជិះរថយន្តមកខេត្តសុរិន្ទ ដើម្បីអានសេចក្តីថ្លែងការណ៍នៅប្រាសាទតាមាន់ធំ ស្ថិតលើភ្នំដងរែក ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាប់ព្រំដែនខេត្តសុរិន្ទ ប៉ុន្តែត្រូវបានពលរដ្ឋថៃរស់នៅក្បែរព្រំដែនហាមឃាត់ព្រះសង្ឃថៃ កុំឱ្យធ្វើសកម្មភាពនៅប្រាសាទ ដោយសារបារម្ភខ្លា.ច មានបញ្ហានៅតំបន់ព្រំដែន ។ ហេតុនេះ ព្រះសង្ឃថៃក៏ប៉ះសម្តីគ្នាជាមួយពលរដ្ឋថៃរស់នៅក្បែរព្រំដែន ព្រមទាំងប៉ះសម្តីជាមួយសន្តិសុខ និងសមត្ថកិច្ច ដែលបានហាមព្រះសង្ឃ និងដូនជី កុំឱ្យឡើងប្រាសាទ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaI1wFxVHAG1OK_MixQWmT30Tw6c9_XaFFpci21jCs-qBIgKr8gI7OO-z61umj9ZDjgKPkUp2n_hjJTJgl_pbWqg1Y_wo3fvp6cOWw9wmJHjkLBtQNbpWcGFAu7cwIuDXa6bQDIqxUQOOZT_d1KNj2YpcOtmNxDQtnexdbmpKbSE3wOkGfD0HtbEODVj4d/s661/photo_2025-03-13_16-33-57.jpg
វីដេអូប៉ះទង្គិចពាក្យសម្តីរវាងព្រះសង្ឃថៃ និងពលរដ្ឋថៃរស់នៅក្បែរព្រំដែននេះ មានការចែកចាយយ៉ាងច្រើនក្នុងបណ្តាញសង្គម ។ ក្នុងវីដេអូ គឺព្រះសង្ឃ១អង្គ បានស្រែកដដែលៗទៅកាន់ពលរដ្ឋថៃរស់នៅក្បែរព្រំដែន ថា ៖ «ពុំស្រឡាញ់ប្រទេសជាតិ» ហើយព្រះសង្ឃក៏បានប៉ះសម្តីគ្នាជាមួយសន្តិសុខ និងសមត្ថកិច្ចផងដែរ ។ បន្ទាប់មក អាជ្ញាធរមូលដ្ឋានក៏បានមកជួយសម្របសម្រួលនិយាយឱ្យព្រះសង្ឃត្រឡប់ទៅវិញ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Matichon ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFWv9AJtE9XKVH5wqQ3tCwcKp2_dqec0VlG7zd8RTeZN_jftYktlcJTvO00kBWSOiAQHFUXbJ5yxzRL1oA8uPtyU-okjYa5y0SZgK_1T4pIT2Q-DM-fDLF3ZkL1LyhV3_PPG7_0eElQT6j9YPD8PVb1VitA9HgRMedTwJnEavyvKky8SYQK581OcLUdA0u/s672/photo_2025-03-13_16-34-54.jpg

ស្ត្រីម្នាក់រស់នៅក្បែរព្រំដែននិយាយថា ៖ «ខ្ញុំមិនចង់ឱ្យមកទេ ព្រោះធ្វើឱ្យខ្មែរយល់ខុស នាំឱ្យមានបញ្ហាជាមួយគ្នា ។ បើពួកគេយករបស់របរមកចែកឱ្យកងទ័ព និងផ្តល់កម្លាំងចិត្តកងទ័ពនៅព្រំដែន គឺបាន ។ ខ្មែរ និងថៃ គ្មានជម្លោះគ្នាទេ ខ្មែរជាបងប្អូនជាមួយថៃ រីឯពលរដ្ឋខ្មែររស់នៅព្រំដែន ក៏ដូចគ្នាដែរ គឺពុំចង់ឱ្យកើតបញ្ហាទេ ប៉ុន្តែព្រះសង្ឃ និងដូនជី ចង់ឡើងទៅប្រាសាទ ។ ខ្ញុំក៏ស្រឡាញ់ជាតិដែរ ប៉ុន្តែមិនចង់ឱ្យពួកគេមកធ្វើឱ្យក្តៅក្រហាយដល់ពលរដ្ឋរស់នៅព្រំដែន ។ ពួកគេមកហើយ ក៏ត្រឡប់ទៅវិញ តែយើងរស់នៅព្រំដែននេះហើយពិបាក យើងមិនចង់ឱ្យកើតរឿងរ៉ាវដូចឆ្នាំ២០១១ ទេ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7A7Esxrr4vxJgoMtj0n5XGT9Ldoh1aw_K5x_l-pp-4yzIqzGNqKEOEXtDy9kgm9PvgLMt5RDWeghHqHACQQi9l45m43h9oq_Y4dtAY5lCOWAMKlv7wcYt-60-sVNySKryvCqH_u-2ehZZN6m5xnaWmRjrHSJZVxDnuiwnhYLWPoqPsbUN3YudyoMzhzDj/s670/photo_2025-03-13_16-38-02.jpg
ដូចគ្នានេះ ស្ត្រីរស់នៅក្បែរព្រំដែនម្នាក់ទៀតប្រាប់ថា ៖ «យើងជាអ្នកភូមិ យើងប្រឈម បើពួកគេមកហើយរញ៉េរញ៉ៃ ធ្វើឱ្យយើងពិបាករស់នៅ រីឯកងទ័ពក៏ពិបាកធ្វើការដែរ ។ យើងពុំចង់ចាកចេញពីផ្ទះទេ បើពួកគេមកកម្សាន្ត យើងរីករាយទទួលស្វាគមន៍ ប៉ុន្តែបើមកច្រៀងចម្រៀងជាតិ យើងពុំចង់ឱ្យធ្វើទេ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTwVsvLpyVdxO0vSe8YxD7ulrqELHRYlkOF4KlT3Kwl45yaPGYK_BMfeP5b8OWYABCY5zxmt8pKiIsJQiWuYZOZ02WIRT3oyJzwAUQXgWIMNR0QPyZwPLLXdlXGLh3shkUM_YRixZSfFx_02rpuR1JT_mhymxZqTw9rcdrKgnVCr56KjiKRjuDMEUd_1FU/s669/photo_2025-03-13_16-38-25.jpg

រីឯបុរសម្នាក់ទៀតដែលបានមកចូលរួមហាមឃាត់ព្រះសង្ឃដែរនោះ ប្រាប់ថា ៖ «ខ្ញុំមិនចង់ឱ្យក្រុមខ្លះមកធ្វើសកម្មភាពនៅប្រាសាទតាមាន់ទេ បើធ្វើហើយនឹងបង្កបញ្ហាដល់ប្រទេសជិតខាង ។ កាលពីឆ្នាំ២០១១ គឺដោយសារមូលហេតុទាំងនេះ គឺមានក្រុមមួយចំនួនមកធ្វើសកម្មភាពលើប្រាសាទ ទើបធ្វើឱ្យមានការប៉ះទង្គិចគ្នា ពលរដ្ឋលំបាក ។ ភ្នាក់ងារសន្តិសុខថៃដែលថែទាំប្រាសាទតាមាន់ ក៏គ្មានបញ្ហាដែរ ។ ព្រះសង្ឃថៃចង់អានសេចក្តីថ្លែងការណ៍នៅប្រាសាទ គឺពុំមែនជាការងារព្រះសង្ឃទេ ពលរដ្ឋពុំចង់ឱ្យព្រះសង្ឃឡើងលើប្រាសាទ ព្រោះក្រុមខ្លះធ្វើសកម្មភាពរួចហើយ ក៏មានហេតុការណ៍កើតឡើង ។ ខ្ញុំមិនចង់ឱ្យអ្នកភូមិពិបាក ឬចាកចេញពីផ្ទះ ព្រោះអ្នកភូមិរស់នៅមានសេចក្តីសុខ ។ ព្រះសង្ឃបានព្យាយាមចូលប្រាសាទ ប៉ុន្តែអាជ្ញាធរមូលដ្ឋានបានជួយគ្នាសម្របសម្រួលនិយាយឱ្យព្រះសង្ឃត្រឡប់ទៅវិញ» ៕

រថយន្តដែលវែងជាងគេបំផុតនៅលើពិភពលោក គឺវាវែងជាងរថយន្តកុងទឺន័រ ថែមទាំងអាចឱ្យឧទ្ធម្ភាគចក្រចុះចតពីលើបាន និងមានលក្ខណៈពិសេសៗដែលយើងមិនធ្លាប់គិតដល់

0

សហរដ្ឋអាមេរិក ៖ American Dream គឺជារថយន្តវែងជាងគេបំផុតលើពិភពលោក វាមានបណ្តោយវែងជាងរថយន្តកុងទឺន័រដែលកំពុងតែបើកបរតាមដងផ្លូវយើងទៅទៀត ហើយអ្វីដែលអស្ចារ្យ គឺមិនត្រឹមតែបណ្តោយនៃតួរថយន្តប៉ុណ្ណោះទេ ការរចនាតុបតែងក្នុងរថយន្តកាន់តែទំនើបអស្ចារ្យ ដែលយើងមិនធ្លាប់គិតដល់ ។ នៅក្នុងរថយន្តនេះមានស្ទើរគ្រប់អ្វីៗដែលផ្ទះល្មមៗមិនអាចមាន ទើបរថយន្ត American Dream មួយនេះត្រូវបានទទួលស្គាល់ និងកត់ត្រាដោយ Guinness World Record ថា ជារថយន្តវែងនិងទំនើបជាងគេ នៅលើពិភពលោកយើងនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWyszNDt96Hw5vf1DFhE4s5QInovAq-WQuV6vSIWTgaWtw8ZxlV7d017RlqFAoVla9bR3-EAXXPEg4XgQ6KC76EtOmUX5YyJrygRC8rth1h9B3YLvYXG4tCkDrp5K9jrk6UvJUoMELkGpy6uVc2dN6x-RIPWqoxSaDi8PXY8eM7rm1Jbs1uDgqp-J6lMSF/s1280/image_2025-03-17_08-36-57.png
រថយន្តឈ្មោះ «American Dream» ម៉ាក Limousine ត្រូវបានកត់ត្រាក្នុង Guinness World Record ថា គឺជារថយន្តវែងជាងគេបំផុតលើពិភពលោក និងវែងខ្លាំងអាចឱ្យឧទ្ធម្ភាគចក្រចុះចតពីលើបាន ។ វាមានប្រវែងរហូតដល់ជាង៣០ម៉ែត្រ និងអាចដឹកមនុស្សចំនួន៧៥នាក់ ដែលផ្នែកខាងក្នុងរថយន្តមានកន្លែងជប់លៀង អាងងូតទឹកក្តៅ និងកន្លែងវាយកូនហ្គោល ។ វាជារថយន្តចាស់ផលិតតាំងពីឆ្នាំ១៩៨៦ ប៉ុន្តែត្រូវបានម្ចាស់ថ្មីកែច្នៃឱ្យក្លាយជារថយន្តទំនើប និងពង្រីកប្រវែងរបស់វា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjYcVf9wdF5BXyIAYvSWltgehrxWOCicyVtiZ1aXvHeot8IMP4xs6w8cNfyc2N5S5_PdPq-KeLjR9Fm-BJNUEkm3crFK62Oei6kU2gecYT0OKPbghNJ7XoPea_SDBDTQDn2UlCG-82wqqAGtzcRoTt91sNKLOTUGYkYeoSiOL__Exo3jYTjRr9exDZXyU5/s1718/image_2025-03-17_08-36-58.png

ផ្នែកខាងក្នុងរថយន្តត្រូវបានដោះកៅអីអង្គុយចេញទាំងអស់ដើ ម្បីឱ្យមានទីធ្លាធំទូលាយសម្រាប់អ្នកដំណើរជួបជុំគ្នាជប់លៀងយ៉ាងសប្បាយ ហើយថែមទាំងមានទូរទស្សន៍ ទូរទឹកកក ប្រព័ន្ធទូរស័ព្ទ និងឧបករណ៍តន្ត្រីផ្សេងៗ ។ រីឯផ្នែកខាងក្រោយរបស់រថយន្តវិញ គឺមានអាងសម្រាប់ងូតទឹកក្តៅ, កន្លែងវាយកូនហ្គោល ព្រមទាំងកន្លែងចតឧទ្ធម្ភាគចក្រ ដែលអាចទទួលទម្ងន់រហូតដល់២,២៧០គីឡូក្រាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTkx9v6OApiCcMatU_ULr7DSHD-nB3hLvARdU679E_R5pTb-T2RICU2sovHEZYccT33kolqy6B1PuTma9GCX54AOw94JtaV-xrxo5Uau4u6dtUdg3_cqnnAtKc2hSnQ4B6zeeeqHkvT_p6G42WX3L8IXRR2Ai7tFGDnSGbPLg2Mu1l7TipODlFoObH_bmM/s1920/image_2025-03-17_08-37-00.png

ចំណែកប្រវត្តិរថយន្ត American Dream គឺត្រូវបានផលិតឡើងតាំងពីឆ្នាំ១៩៨៦ មកម៉្លេះ ដោយជនជាតិអាមេរិកឈ្មោះ Jay Ohrberg គឺជាអ្នកប្រមូលរថយន្តចាស់ៗ និងអ្នកកែច្នៃរថយន្តឱ្យមានរូបរាងពិសេសសម្រាប់ប្រើប្រាស់ក្នុងការថតភាពយន្ត និងបង្ហាញក្នុងកម្មវិធីទូរទស្សន៍ ។ ក្រោយពីរថយន្តនេះបានបង្ហាញរូបរាងក្នុងភាពយន្តមួយចំនួន វាក៏ត្រូវបានគេឈប់ប្រើប្រាស់ និងបញ្ចូលក្នុងឃ្លាំងអស់រយៈពេលជាច្រើនឆ្នាំ ។ រហូតដល់ឆ្នាំ២០១៩ គេក៏បានយកវាមកដេញថ្លៃ និងលក់ឱ្យលោក Michael Dezer ជាម្ចាស់សារមន្ទីររថយន្ត និងសួនកម្សាន្ត Dezerland Park Orlando នៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ8PHaCuAUsIyABbrsJi-OF4CtlyH4Au1p4seCS1suOQWgc46pgIGTA1sszqhpPiYPVYAFldP4ifnVsgTE3jrX4fvDcl0hBEIFSUZ-wHVrcnLOuw3rY-mt3Qnq3EO4KLXJYFVBhbUAnaY0nr0OchhTgytQr2CMVz2_oxzCV6E05-Li4YDOGVVR2OBdWy2F/s1920/image_2025-03-17_08-37-01%20(2).png

បន្ទាប់ពីបានទិញរថយន្តចាស់ លោក Michael Dezer ក៏បានជួសជុលរថយន្តនេះអស់រយៈពេលជាង២ឆ្នាំ និងចំណាយប្រាក់អស់ចំនួន២៥ម៉ឺនដុល្លារអាមេរិក ដើម្បីឱ្យវាដំណើរការគ្រឿងម៉ាស៊ីន និងអាចបើកបរឡើងវិញ ព្រមទាំងពង្រីកប្រវែងរថយន្តថែមទៀត ។ លោកបានតាំងចិត្តកែច្នៃរថយន្តចាស់ម៉ាក Limousine ឱ្យក្លាយជារថយន្តប្រណីត និងវែងបំផុត ហើយត្រូវបាន Guinness World Record កត់ត្រាថា វាជារថយន្តវែងបំផុតលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL990Q_iApMrZXxINnyslsfp7DjOb9dVZt5OdT49ObPS5L5jr5Mzac3Zk6YPg0qCKJD2dG3_ROyX8JrVPdRou62LsiPcAmB8tNyILXd6zXX8EGJbaa4UKvrr_jl0Q6T1b-wfsJ3AyrmcaqMNhfZAEltWxcLAfjMAvUqnCb0W65Wbr6maDqDcBicr5THZbi/s1080/image_2025-03-17_08-37-01.png

ក្រៅពីនេះ រថយន្ត American Dream ក៏ត្រូវបានយកទៅបង្ហាញក្នុងសារមន្ទីររថយន្ត Dezerland Park នៅទីក្រុង Orlando រដ្ឋផ្លរីដា ផងដែរ ដើម្បីឱ្យមនុស្សទូទៅបានទស្សនា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE2aOLyfqpipz1m86srpgTjyHXceAy3GMzCBf7gKq9kPhEfAJMNa6645BEdn9fQcDqefL0FmI7jIkKrSUFPa4nZfti6pkBJcPbaCkVzvJ4WxX6vvOc7KDvMnbovfhqN8tovnW46gJTRs_6WB5t0Iu8IKiHrroeDRr2FTi5_umot3uyP3MA97j8kAKnE0ZQ/s2212/image_2025-03-17_08-37-03.png

តើអ្នកយល់យ៉ាងណាដែរ ប្រសិនបើនៅកម្ពុជាយើងមានអ្នកចង់បាន តើយើងអាចកែច្នៃរថយន្តធម្មតាៗទៅជារថយន្តដែលទំនើបវែងជាងនេះ ជាមួយតម្លៃសមរម្យ តើលោកអ្នកនឹងទិញប្រើដែរឬទេ ពីព្រោះស្តាប់ទៅ កម្ពុជាយើងក៏មិនខ្វះអ្នកជំនាញកែច្នៃរថយន្តដែរ ។ បើអ្នកចង់បាន អាចបញ្ចេញមតិនៅខាងក្រោមដើម្បីលើកទឹកចិត្តឱ្យជាងមានជំនាញ ហើយសង្ឃឹមថា នឹងផលិតវាឡើង ក្រោមស្នាដៃកូនខ្មែរ ៕