ថ្ងៃនេះ៥៥ឆ្នាំមុន! សេនាប្រមុខ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះបាទនរោត្តម សីហនុ
ថ្ងៃ១៨មីនា ឆ្នាំ២០២៥នេះ ជាខួបទី៥៥ឆ្នាំ នៃការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះបរមរតនកោដ្ឋ ព្រះប្រមុខរដ្ឋដោយសេនាប្រមុខ លន់ ណុល និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ ដែលហេតុការណ៍នៅតែដក់ជាប់ក្នុងដួងចិត្តប្រជាជនខ្មែរគ្រប់ជំនាន់។
កាលនោះ នៅថ្ងៃពុធ ទី១៨ ខែមីនា ១៩៧០ សមាជិកសភាជាតិ និងក្រុមប្រឹក្សាព្រះរាជាណាចក្រ បានបើកកិច្ចប្រជុំគ្នា ដោយស្ថានភាពនៅខាងក្រៅសភាជាតិ មានការដាក់ពង្រាយកងទ័ពអោយឈរជើង នៅបរិវេណវត្តបទុមវត្តី និង សាលសន្និសីទចតុមុខ។
នៅក្នុងកិច្ចប្រជុំ សភាទាំងពីរបានសម្រេចបោះឆ្នោតធ្វើការដកមុខតំណែងពីសម្តេចព្រះបរមរតនកោដ្ឋ ក្នុងឋានៈជាព្រះប្រមុខរដ្ឋជាឯកច្ឆ័ន្ទ ខណៈដែលសម្តេចកំពុងស្ថិតនៅឯបរទេសនៅឡើយ។
ក្រោយទម្លាក់សម្តេច សីហនុ តាមច្បាប់ សេនាប្រមុខ លន់ នល់ បានផ្លាស់ប្តូររបបពីរាជានិយម ក្លាយជារបបសាធារណរដ្ឋខ្មែរ។
កត្តាដែលនាំឱ្យមានការធ្វើរដ្ឋប្រហារឆ្នាំ១៩៧០ គឺដោយសារតែភូមិសាស្ត្រនយោបាយ ពេលនោះប្រទេសជិតខាងកម្ពុជា ទាំងថៃ និងវៀតណាម ទទួលយកឥទ្ធិពលពីលោកសេរី។
កម្ពុជានៅចន្លោះកណ្តាល ត្រូវរងសម្ពាធ ដោយសារសម្តេចព្រះបរមរតនកោដ្ឋ ប្រកាន់ជំហការទូតបែបអព្យាក្រិត មិនចូលបក្សសម្ព័ន្ធ។
ក្រោយរដ្ឋប្រហារ៥ឆ្នាំ របបសាធារណរដ្ឋខ្មែរត្រូវបានដួលរលំនៅថ្ងៃ ១៧ មេសា ឆ្នាំ ១៩៧៥ ដោយចលនាកុម្មុយនីស្តប៉ុលពត ឡើងមកកាន់កាប់ប្រទេសជំនួសវិញ៕



.png)
.png)



.jpg)
.jpg)














.png)

.png)









.png)









