ប្រាសាទបុរាណមួយដែលមានអាយុកាលជាងមួយពាន់ឆ្នាំ មានទាំងសម្រស់ដ៏ស្រស់ត្រកាល ក្បាច់រចនាចម្លាក់ល្អឯក និងនៅរក្សាទម្រង់ដើមបានល្អស្ទើទាំងស្រុង ប៉ុន្តែបែរជាសង្ងំខ្លួនយ៉ាងស្ងៀមស្ងាត់ក្បែរប្រាសាទអង្គរវត្ត ត្បិតមិនសូវមានអ្នកស្គាល់ និងទៅលេងច្រើន ដូចប្រាសាទដទៃទៀតនៅខេត្តសៀមរាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_rgqME2ezKxNEx_lfapDyp24rZS1XqcBlkvu5p_nshPI5CGySIBU0rjWbHs6HG_UvfrnrT5Lz6_tsNV3YKP3B1L2s2w5ptdToZOkTSoFlRA8ILHvH4XYWocw70uy5UxmLd3jEtC8nWLwwvbRzZVJC6HLYxv5CfXpWvM3_lKs-Wf1AVcgyU4Z911-DX73h/s1280/photo_2025-04-28_15-28-11.jpg

បើយើងធ្វើដំណើរ ចេញពីទីប្រជុំជន ទេសចរណ៍ក្រុងសៀមរាប រួចបន្តដំណើរមក សម្រស់ដ៏ស្រស់ត្រកាល រកអ្វីប្រៀបផ្ទឹមគ្មាន របស់ប្រាសាទក្រវ៉ាន់ កំពុងឈរបង្អួតរាងឡើង ដែលមានវ័យចំណាស់ជាងគេ ក្នុងចំណោមប្រាង្គប្រាសាទ ដែលកសាងអំពីឥដ្ឋ និងកំបោរបាយអរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhURrNedYncutJuxnZ17ew-nxiR4z1627sqbyDhWXVq8velePYkrrsQm6BiNBtWvRe9_fq4nb9wKl7Lq05Z2_THEZvVcUAnCLXkv-34Z_-geon-Ilt5CfBkBtxU8ZyBxi7cO_R5SzHuTH7Gz0ztyY0ThBfK3k-m9wd0bCn1KbCw4EjJK_OKOM9rM9mg7s7s/s1039/photo_2025-04-28_15-28-14.jpg

ទីតាំងរបស់ប្រាសាទក្រវ៉ាន់ ស្ថិតនៅក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ដែលប្រសិនបើយើងធ្វើដំណើរមកប្រាសាទអង្គរតូច ហើយបត់ស្ដាំដៃចំងាយប្រហែល ៣ គីឡូម៉ែត្រ រួចឆ្ពោះទៅកាន់ស្រះស្រង់នោះ យើងនឹងប្រទះឃើញប្រាសាទក្រវ៉ាន់ បានកសាងនៅឆ្នាំ ៩២១នៃគ.ស ក្នុងរាជព្រះបាទហស៌វរ្ម័នទី១ (Harshavarman I) ឆ្នាំ៩១០-៩២៣ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7j-lKyj0nCZSm4qn9qeoQR-Z5XACd9Arg6QyzUcGu2X8bL7YpVWb-7V8hO6y-EuXfFQvPlDGn-hKibFpnsRd3w4i4ejlJylfoVYljqnM8qRXVOEcO6JcNb6bUyWfFNBqB8Tzyp6Gm_GzQ7g1dDWLbMuVLEwmqkPIPrw1xnSMP89te4-vPn7PCIeLLxmQ3/s1280/photo_2025-04-28_15-28-15.jpg
ប្រាសាទនេះកសាងអំពីឥដ្ឋសាងសង់នៅលើខឿនមួយជាន់មានតួប៉មឈរតម្រៀបជួរគ្នា តួប៉មកណ្តាលមានទំហំធំជាងគេ និងខ្ពស់ជាងគេ។ តួប៉មទាំងប្រាំបែរមុខទៅទិសខាងកើត ដែលមានទ្វារមួយបើចំហ និងទ្វារបីទៀតជាទ្វារបញ្ឆោត សរស និងផ្តែរធ្វើអំពីថ្មភួក។នៅខាងមុខនៃតួប៉មទាំងប្រាំមានទីលានមួយនិងខឿនមួយប្រហែលជាហោត្រៃ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7pXJekf29dL7UBcdhLM4bG6p4MJ3WfVWeVazhbNn4aEvZYkKLXopod9jpZ88ri_TvPJ9oVRmh5lRNc-DYyiVzWRTloY8Aaeruhxuru0zSYUiiNwx1aQUkKrtlbLtj94H9zloL4u7_M2xqTdG67xieqYu8RjiGxz0tRKtTmcbvaxWQDwJtUiPC40IvAsCv/s1087/photo_2025-04-28_15-28-16.jpg
តាមរយៈចម្លាក់នានានៅលើប្រាង្គប្រាសាទនេះ វិចិត្រករខ្មែរសម័យនោះចង់បង្ហាញពីជម្រៅឥទ្ធិពលពិសិដ្ឋរបស់ព្រះមហាក្សត្រក្នុងការថែរក្សាលោកយើងនេះឲ្យបានគង់វង្សជានិច្ចនិរន្ត ព្រោះលោកយើងនេះនឹងត្រូវបំផ្លាញឲ្យវិនាសអន្តរាយពីសម័យកាលមួយទៅសម័យកាលមួយ ហើយក៏ត្រូវបង្កើត ជាថ្មីម្ដងទៀត ដោយមហិទ្ធិរិទ្ធិរបស់ព្រះអាទិទេពអង្គនេះឡើងវិញ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikdnlRMTmCXQ67YZFsfKAm2HS4f2xyLSpaGALmbhqkS-l9UA9suu9C9rbRy1E-4FJQTmRL6GiQ5PGqzKLHOYVYAvUIbBNiuaANjeRCWj0uhgKREII4IYM4MA8Cec4j720o1Kj5QN96TLEBdzQ8be6DePqVxmloOJ_nXKkjvulPs7yBCYkrc9Ybm9Lufqv5/s1280/photo_2025-04-28_15-28-17%20(2).jpg
បើសង្កេតតាមរយៈតួប្រាសាទ និងចម្លាក់ដែលបន្សល់ទុកតាមផ្ដែរមួយចំនួន គេអាចសន្និដ្ឋានបានថា ជាសំណង់ដែលមានការឆ្លាក់ តុបតែងពុំទាន់ចប់សព្វគ្រប់នៅឡើយ។ ក្នុងប្រវត្តិសាស្ត្រសិល្បៈ និងស្ថាបត្យកម្ម ចំណោមប្រាសាទ ដែលសាងសង់ពីឥដ្ឋ “ប្រាសាទក្រវ៉ាន់” ជាប្រាសាទមួយ ដែលមានលក្ខណៈពិសេសជាងគេ ព្រោះជាសំណង់ដែលសង់លើខឿនរាបស្មើ ហើយលម្អដោយតួប៉ម ៥តំរៀបគ្នាតែមួយជួរ(ពីជើងទៅត្បូង) និងមានចម្លាក់ ឆ្លាក់ផ្ទាល់លើជញ្ជាំងឥដ្ឋ។ ហើយចម្លាក់លើជញ្ជាំងឥដ្ឋទាំងនេះ មិនមានប្រើបាយអបន្ថែមពីលើ ដើម្បីបូកតែងលម្អដូចប្រាសាទមួយចំនួនផ្សេងទៀតឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFITgcf79cUcaakion0zvp8xf9I7alGuJzUqdrbXe2rfdKvYMcSnaQSmaG2tT8AYI-Hj5aRe259u_eRz979tKfzBu2wq-URCTyw1sTT8uGDjyTCFmXH89qWE3FOUye4cD704PHMhXyck3Gj2TWlHOuQVQnL940akMe1sxu7-lar9iFqGnDWcYaDrYHY1Lb/s1280/photo_2025-04-28_15-28-17.jpg
គួរបញ្ជាក់ថា នៅតួប៉មប្រាសាទក្រវ៉ាន់មានចម្លាក់ជាច្រើន ដែលរៀបរាប់អំពីរឿងទេវកថា របស់អាទិទេពព្រះវិស្ណុ និងក្រុងពាលី។ មិនត្រឹមតែប៉ុណ្ណោះ ប្រាសាទក្រវ៉ាន់បានបន្សល់ទុកនូវចម្លាក់អំពីអាពាហ៍ពិពាហ៍របស់ព្រះវិស្ណុ និងព្រះនាងលក្ម្សីផងដែរ ។ បន្ថែមពីនេះ នៅតួប៉មខាងជើងបង្អស់នៃប្រាសាទនេះវិញ ក៏មានចម្លាក់បង្ហាញពីរូបទេពីជាច្រើនអង្គ ដែលភាគច្រើននៅមានលក្ខណៈច្បាស់ល្អ។ និងក្រៅពីនេះ ក៏មានចម្លាក់ជាច្រើនទៀតដែលរៀបរាប់ពីទេវកថាផ្សេងៗគ្នាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcBkzhYdRGv7BrG8yzR_9fuky88HSyi5jVYDn8o87JSr8zforlbbpdPN0vILN7Q8jYfZ75xlsH-nL0AQ1THF1ibRZ-bw1FiELTlcSBW6Poz6Ua1HoQ2obrsPQ7476mbcTYT1efK4r6oprz-zB_lFzU2Mv_OrK9FFNCeunC-C2srxlQz3qtezHk6LfNzdnz/s1280/photo_2025-04-28_15-28-18.jpg

បើទោះជាស្ថិតនៅត្រឹមប្រហែល៣គីឡូម៉ែត្រពីប្រាសាទអង្គរវត្តក្ដី ប៉ុន្តែជារឿយៗមិនថាក្រុមទស្សនាប្រាសាទបុរាណវង់តូវ ឬវង់ធំឡើយ តែងតែរំលង និងពុំសូវចាប់អារម្មណ៍មកទស្សនាប្រាសាទក្រវ៉ាន់នេះ បានកុះករដូចប្រាសាទដទៃឡើយ ទោះជាវារក្សាទម្រង់ដើមនៅល្អស្ទើតែទាំងស្រង់ និងមានលក្ខណៈពិសេសៗក៏ដោយ៕