សហរដ្ឋអាមេរិក ៖ សេដ្ឋកិច្ចអាមេរិកបានធ្លាក់ចុះ ០.៣% នៅត្រីមាសទី១ ឆ្នាំ២០២៥ និងធ្លាក់ចុះខ្លាំងជាងការរំពឹងទុករបស់អ្នកវិភាគ ប៉ុន្តែប្រធានាធិបតីអាមេរិក លោក Donald Trump បែរជាបន្ទោសលោក Joe Biden ធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ ហើយលោកថា វាពុំពាក់ព័ន្ធនឹងការដំឡើងពន្ធទំនិញឡើយ ។ នេះបើតាមការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលអាមេរិក កាលពីចុងខែមេសា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvewApaq1gDZBoTufU_InsyTpjGevTB7AC1A99ErKCxolti7GrriC1XocfSwBUvn53UfbythlXHfqU-nQfqMjukmMiunQ0IOpCa-TejGODZahdXoO7sHlcKMxnYqho1s8rpxUeBbSWQzrGCQm8NcDBOIEzSv9rsBCpzuLhOXNF8icsXP6NrPiWxOe_SSHg/s2000/image_2025-05-01_13-16-35.png
កាលពីថ្ងៃទី៣០ ខែមេសា កន្លងមក ក្រសួងពាណិជ្ជកម្មអាមេរិកបញ្ជាក់ថា សេដ្ឋកិច្ចអាមេរិកបានធ្លាក់ចុះ ០.៣% នៅត្រីមាសទី១ ឆ្នាំ២០២៥ ខណៈនៅត្រីមាសទី៤ ឆ្នាំ២០២៤ សេដ្ឋកិច្ចអាមេរិកបានកើនឡើង ២.៤% ។ វាធ្លាក់ចុះខ្លាំងជាងការព្យាកររបស់អ្នកវិភាគដែលថា សេដ្ឋកិច្ចអាមេរិកកើនឡើងត្រឹមតែ ០.៨% នៅត្រីមាសទី១ ។ នេះជាតួលេខបង្ហាញពីសេដ្ឋកិច្ចអាមេរិកធ្លាក់ចុះខ្លាំងបំផុត បើគិតចាប់ពីត្រីមាសទី១ ឆ្នាំ២០២២ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLAZCwaOrjrOwj2GNn4ex8omaYVZhuWrsqdaPOv4kspBeXGcRLgOStWjzI3dBwDyq6npo-4Kpb77R4vchZ0lXrQrBpXWFdVgnhmBICg7LGS4kpZpNwUFBU-lwqgME2vZ6huwKXiOeCtknqW85aQ04pczSofZKVUfr4NMDpbQiCEqAEwInfvSrqshdKd0Ca/s2560/image_2025-05-01_13-16-37.png
រយៈពេលជាច្រើនខែកន្លងមក វិធានការដំឡើងពន្ធទំនិញរបស់លោក Trump បានបង្កើនភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិកជាមួយចិន និងធ្វើឱ្យពលរដ្ឋអាមេរិកពុំសប្បាយចិត្ត ។ សេដ្ឋវិទួជាច្រើនដាស់តឿនថា ការព្យាយាមផ្លាស់ប្តូរពាណិជ្ជកម្មពិភពលោកជាថ្មីរបស់លោក Trump នឹងធ្វើឱ្យអតិផរណាអាមេរិកកើនឡើង និងសេដ្ឋកិច្ចធ្លាក់ចុះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQGuIUXtJX_BmuFcqOz0RX_sqSyClqQb0XjBnGaICGiLkiWi4lH5gOPihU4GJBblcnzaMh8g53w_KhPKrsQaGNuUprNDvQYQlqryQCqb0UusSaKbqOnniDmkSFNljAGWfe5iU6D1DeXZhjkJjfHc8RCX2_xXcAnif-uP5DkSBxYkCQJW39lCb1INQ_cLmD/s1024/image_2025-05-01_13-16-38.png
ប៉ុន្តែលោក Trump អះអាងថា សេដ្ឋកិច្ចអាមេរិកធ្លាក់ចុះ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៥ គឺពុំមែនបណ្តាលមកពីលោកដំឡើងពន្ធទំនិញប្រទេសនានាទេ ហើយលោកបន្ទោសអតីតប្រធានាធិបតីអាមេរិក លោក Joe Biden ធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtd1PZBaIX2Cw2a_StoPKBi2W0yHa3WCvTzSlZCCbE-yYH72VrytMgh_kdbG7KUg_5vXEWbyrvFMoKBnE2KsLGMaraffLFVlnNrJHuMBNBJzeRxzSVcOEPFh4Q9rn3A43J2pvvoC70dLEvrMWaB0A413CwLk3Q64JMJjs2Y6pvJPK85HtjR08KqSDA2luP/s3909/image_2025-05-01_13-16-39%20(2).png

លោក Trump បានសរសេរក្នុងបណ្តាញសង្គម Truth Social កាលពីថ្ងៃទី៣០ ខែមេសា ថា ៖ «ប្រទេសយើងនឹងរីកចម្រើន ប៉ុន្តែត្រវកម្ចាត់អ្វីនៅសេសសល់ពីលោក Biden ។ បញ្ហានេះត្រូវចំណាយពេលមួយរយៈ វាពុំពាក់ព័ន្ធនឹងការដំឡើងពន្ធទំនិញទេ ប៉ុន្តែលោក Biden ធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ ។ សេដ្ឋកិច្ចអាមេរិកនឹងរីកចម្រើន សូមពលរដ្ឋអត់ធ្មត់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifSjv9DWdxQ1JGdAGh_fT3KU0qjVucBNAXva9r-BGQw3udsaT9dAlk1jIoJBdZWrhJF8LmFUY44bywy_ygGkBEeMqBqgWHFA6hEN6K6s8J4dxCy0kjmbEv_KqacL0LXz6J1Fg3qrGGQ6nJPhrw3EL7G7W3mAJnVrSlsPTFpJuBXsdBl4MGI-vzWTm4TrPe/s768/image_2025-05-01_13-16-39.png

បើតាមអ្នកវិភាគ គឺសេដ្ឋកិច្ចអាមេរិកធ្លាក់ចុះនៅត្រីមាសទី១ ឆ្នាំ២០២៥ បណ្តាលមកពីឱនភាពពាណិជ្ជកម្ម ដោយសារពលរដ្ឋអាមេរិកកុម្ម៉ង់ទិញទំនិញជាមុនយ៉ាងច្រើន មុនពេលលោក Trump ដំឡើងពន្ធទំនិញនាំចូលពីក្រៅប្រទេស ។ ហេតុនេះ ធ្វើឱ្យការនាំចូលទំនិញមកអាមេរិកច្រើនជាងការនាំចេញទំនិញ ហើយប៉ះពាល់ផលិតផលក្នុងស្រុកសរុប (GDP) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUxf-K91AwxSQ8ob-pXbSW9nK80zq5rQzoeJn7wFxXPJtORKfgDH_ZTJebabBWYlWsidDRD-HpT-swC6GTYit0peXAr1gIGUtdN_GNBJEa290PaOaqSXV9xv4L909C7La8nZfMxplXYDIi2s_2lYKo27yzS2vCEmXF-go5L0DEnDSfHI8j6yTZRVjeXJNc/s700/image_2025-05-01_13-16-43%20(2).png

ប៉ុន្តែមន្ត្រីរដ្ឋាភិបាលអាមេរិកចាត់ទុកថា សេដ្ឋកិច្ចអាមេរិកធ្លាក់ចុះ នឹងគ្មានផលប៉ះពាល់ខ្លាំងពេកទេ ។ លោក Peter Navarro ប្រធានទីប្រឹក្សាពាណិជ្ជកម្មរបស់លោក Trump និយាយថា ៖ «នេះជាការធ្លាក់សេដ្ឋកិច្ចក្នុងអត្រាទាបបំផុត តាមដែលខ្ញុំធ្លាប់ឃើញក្នុងជីវិត ។ យើងចាំបាច់ត្រូវមើលទីផ្សារឱ្យស៊ីជម្រៅ គឺការវិនិយោគនៅអាមេរិកកើនឡើងនៅត្រីមាសទី១ ឆ្នាំ២០២៥» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjclWPRDX5mOeVnkCnxvE9rwU6o83-Ln1Ied9fNxA3vzE9TfaMvWJ34QStRDe7yB0Fbft6ZtRJ7fr9usB2ORaLKi0P69qcKpG9OeBxZtdmn19xcH3vg2Xtl_f3i_VpVvAF84w1B_5niT63T1zmBB_jHWuxyVSKjpfd_ngtLM1ERH9kWUFgQuAwy2jKp8bTI/s768/image_2025-05-01_13-16-43.png

យោងតាមក្រសួងពាណិជ្ជកម្មអាមេរិក គឺសេដ្ឋកិច្ចអាមេរិកធ្លាក់ចុះដោយសារក្រុមហ៊ុនអាមេរិកបង្កើនការលក់ទំនិញ មុនពេលអាមេរិកអនុវត្តវិធានការដំឡើងពន្ធទំនិញតាមគោលនយោបាយរបស់លោក Trump ៕