ក្រសួងអប់រំបានចេញសេចក្ដីណែនាំ ស្តីពី ការលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឳកាសត្រៀមអបអរសាទរ និងថ្ងៃប្រារព្ធពិធីបុណ្យចូកឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។.jpg)
យោងតាមការបង្ហោះនៅលើផេករបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ បានបង្ហាញពីសេចក្ដីណែនាំ និងការហាមឃាត់ចំនួន ៤ចំណុច ដើម្បីជូនដំណឹងដល់គ្រប់គ្រឹះស្ថានសិក្សាទូទាំងប្រទេស ដែលមានទាំងសាលារដ្ឋ និងសាលាឯកជន អោយចូលរួមសហការ ដោយមានខ្លឹមសារថា៖ ដើម្បីចូលរួមអភិរក្ស និងលើកកម្ពស់វប្បធម៌ ដូចជាជំនឿ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរអោយបានគង់វង្ស និងរីកចម្រើន ព្រមទាំងចៀសវាងបាតុភាពផ្សេងៗ នៅក្នុងឳកាសត្រៀមអបអរសាទរតាមរយៈសង្រ្កាន្តតាមគ្រឹះស្ថានសិក្សា ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដល់គ្រឹះស្ថានសាធារណៈ និងឯកជនដូចខាងក្រោម៖
១. បង្ករលក្ខណៈអោយប្អូនៗកុមារ សិក្សានុសិស្ស និងយុវជនយើង លេងល្បែង និងរបាំប្រជាប្រិយខ្មែរនៅមុន និងក្នុងឳកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ដូចជារបាំរាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ របាំត្រុដិ ។ល។ និងល្បែងខ្មែរមួយចំនួន ដូចជាល្បែងបោះអង្គញ់ ចោលឈូង ដណ្ដើមស្លឹកឈើ ទាញព្រ័ត្រជាដើម។
២. ណែនាំដល់លោកគ្រូ អ្នកគ្រូ ក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជន ជួយជំរុញលើកទឹកចិត្ត និងសម្របសម្រួលអោយប្អូនៗកុមារ សិស្សានុសិស្ស និងយុវជន លេងល្បែង និងរបាំប្រជាប្រិយខ្មែរទាំងឡាយ ដូចក្នុងចំណុចទី១ ប្រកបដោយប្រសិទ្ធភាព និង សុវត្ថិភាព។.jpg)
៣. ហាមឃាត់ និងទប់ស្កាត់រាល់ល្បែងទាំងឡាយណា ដែលមិនមែនជាល្បែង រឺរបាំប្រជាប្រិយខ្មែរ និងល្បែងមួយចំនួន ដែលប្រឈមនឹងហានិភ័យ អសុវត្ថិភាព និងគ្រោះថ្នាក់ ដូចជាដុត រឺបាញ់ផាវ បាញ់ទឹក ជះទឹក លាបម្សៅ ។ល។
៤. សហការជិតស្និតជាមួយមាតាបិតា រឺអាណាព្យាបាលសិស្ស សហគមន៍ អជ្ញាធរដែនដី ដើម្បីផ្ដល់ និងទទួលព័ត៌មាន ក្នុងការរួមគ្នាទប់ស្កាត់ និងដោះស្រាយបញ្ហាទាន់ពេលវេលា។
សេចក្ដីណែនាំ និងហាមឃាត់របស់ក្រសួងដូចខាងលើ គឺក្នុងគោលបំណងបង្ការគ្រោះ..ថ្នាក់ រឺទង្វើមិនសមរម្យនានាដែលអាចនឹងកើតមានក្នុងអំឡុងពេលរដូវកាលនៃពិធីបុណ្យចូលឆ្នាំខ្មែរ ក៏ដូចជាការលើកកម្ពស់វប្បធម៌ និងប្រពៃណី តាមរយៈការចូលរួមលេងកម្សាន្តដោយល្បែងប្រជាប្រិយបែបខ្មែរ៕










