Home Blog Page 564

ជិតចេញជារូបរាងហើយ! រូបភាព3Dនៃ “ខ្លោងទ្វារអង្គរសង្រ្កាន្ត” ស្រស់ស្អាតប្រៀបដូចខ្លោងទ្វារឋានសួគ៌

0

គ្រាន់តែឃើញរូបភាព3D នៃគំរូរខ្លោងទ្វារអង្គរសង្រ្កាន្ត បានលេចចេញជារូបរាងភ្លាម មហាជនកាន់តែរំភើប និងពោលសរសើមិនដាច់មាត់ ត្បិតវាមានភាពសម្អិតសម្អាងខ្លាំង និងរំលេចឡើងនូវរចនាបថខ្មែរពិតៗ ថែមទាំងនៅពេលដាក់ចំពីមុខនៃច្រកចូលប្រាសាទអង្គរវត្តទៀត កាន់តែធ្វើអោយវាមានភាពលេចធ្លោឡើង ប្រៀបដូចជាផ្លូវចូលនៃឋានសួគ៌អញ្ជឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAP11NmNOwK2dDzT8ZfFuGFOt5eg7oNeC36S0ofdVzLm1PMi7AGM_bPNJBr4aAln8mY2KjBefSWp9UycGkY0cRRWmwO3B2Ia7qnD6kV_xg8-O18O4WjHo81znu8q8LTEMbl2q4fteTFi4wEPC2z9fJNFqjRRmdSlpiZJFRkOFbqtn4qT8DzGTS4lYcXCe-/s2048/486362297_1073140091514234_8994704317346046185_n.jpg

កាន់តែកៀកថ្ងៃចូលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ហើយ ថ្មីៗនេះផេកផ្លូវការនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តបាន បញ្ចេញនូវរូបភាពចំនួន ៤សន្លឹក បង្ហាញពីគំរូរ “ខ្លោងទ្វារអង្គរសង្រ្កាន្ត” ឆ្នាំ២០២៥ ដែលត្រូវបានរចនាឡើងតាមរចនាប័ទ្ទបែបបុរាណ មានក្បូរក្បាច់លម្អដ៏ប្រណីត និងមានបង្កប់នូវអត្ថន័យបែបខ្មែរ ប្រៀបដូចជាដួងព្រលឹងខ្មែរ ដែលញញឹម សាទរ ស្វាគមន៍រាក់ទាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលឆាប់ៗខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzJ_RUHqmNqNHgDKnjIKrVDW9R6GFcOREkqfi_8FrGxdNOHuwSgPQLosKvPFszPZQSdiSvFLH920jQ4RKozQ_Y6P8bItOEKbi31qdZ07A67bg887O-iPi_W2phWsHOy3TwJnFKlznfTFNown2HaKvOSFxzALGkkBTw-jcYR2OFb4w_S2O0Z2sJgwI4HjJX/s2048/486380113_1073140064847570_4640638389274400478_n.jpg

គួរជម្រាបថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥នេះ និងមានការរៀបចំនូវកម្មវិធីកម្សាន្តសប្បាយជាច្រើន និងការរៀបចំតុបតែងតាមទីកន្លែងនានានៅក្នុងខេត្តសៀមរាបដូចជា៖ លេងល្បែងប្រជាប្រិយ ទស្សនាការសម្ដែងសិល្បៈបុរាណ ក្បាច់គុណ កម្មវិធីកម្សាន្តលើផ្ទៃទឹកនៅតាមដងស្ទឹងសៀមរាប ។ល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpt45O-iYFPU6CuJG8X2YynnCvcJgCCZwt6nhm5kpT03Mq9bQB2bI7J6vYvQJnyFMX9tlN9IILKW8F_ggBYEUcWZ3lvytkWnAtuYVtB3MM-hk28PlwgEk2Um9iPzNUYqqArQ0DDRhpzdyp7yOCvKvmmsn1AEM7_Wf4TNq6q0jOPWPrZS0qcXh0E0OflSNj/s2048/486468367_1073140098180900_1873543692277175598_n.jpg

ទាំងនេះសុទ្ធសឹងតែជាអ្វីដែលមហាជនកំពុងទន្ទឹមរង់ចាំ អោយបានមកដល់ក្នុងពេលឆាប់នេះ និងជាពិសេសចង់ឃើញពីរូបរាងពិតប្រាកដនៃ “ខ្លោងទ្វារអង្គរសង្រ្កាន្ត” នោះ ថាតើនៅពេលដែលសាងសង់រួចជាស្ថាពរវានឹងកាន់តែមានភាពស្រស់ស្អាតកម្រិតណា? ព្រោះគ្រាន់តែរូបភាពគំរូរបានធ្វើអោយចាប់ចិត្តចង់ទៅលេងខេត្តសៀមរាបបាត់ទៅហើយ៕

Nissan បានសាកល្បងរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិរបស់ខ្លួននៅជប៉ុនជាលើកដំបូង

0

ប្រទេសជប៉ុន ៖ កាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា Nissan គឺជាក្រុមហ៊ុនជប៉ុនផលិតរថយន្តដ៏ល្បីល្បាញបានសាកល្បងការធ្វើដំណើរតាមរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិនៅប្រទេសជប៉ុន ។ វាជាផ្នែកមួយនៃការព្យាយាមរបស់ជប៉ុនក្នុងការអភិវឌ្ឍបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ ដែលអាចចាប់សញ្ញាឧបសគ្គនៅចំពោះមុខ និងបន្ថយល្បឿនទុកឱ្យអ្នកថ្មើរជើងឆ្លងផ្លូវ ដោយពុំចាំបាច់មានការបញ្ជាពីមនុស្ស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbu-z0Z_Aq3WkxRP_ex7eHr_HehU-ve1dOrFCEW7dOUsKHr7RENgmZ3yTTOb3IaG7F2Rvd0aWMuwp1iKB_3dHr7gEZgVXt0WB_DamCDUlLiosEem3ocjJ9XWnz-zQzNOaugV0kEFoJpLnEcZB2tMtxhXAFYIAZKtgM3gQD_HuBdgWQaii9lIIY-zYwCaV6/s1920/image_2025-03-25_09-17-14.png
វាជាការដោះស្រាយបញ្ហាខ្វះខាតអ្នកបើកបររថយន្តកំពុងកើនឡើងខ្លាំងនៅជប៉ុន និងកំណើនពលរដ្ឋអាយុច្រើននាពេលបច្ចុប្បន្ន ។ បច្ចេកវិទ្យាបើកបររថយន្តដោយស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Nissan នេះ គឺដំណើរការដោយការបំពាក់កាមេរ៉ា ចំនួន១៤គ្រឿង, រ៉ាដា ៩គ្រឿង និងប្រព័ន្ធវាស់ចម្ងាយផ្លូវ ៦គ្រឿង ដើម្បីត្រួតពិនិត្យស្ថានការណ៍បើកបរនៅតាមដងផ្លូវ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiehXHlQa2iUh0i05xrjuJlXoWaIEtKU7yx5QYQ2OcSkMwAyH3OlwBztYPmnbLHsux8Mq-WtP6LDTEdd1LnR-qr62iG6T9BBcu2FcmifX-UWhElU5-0r3EgvIWLc8EytZlnZdV2tKi6spYc9qMPQhjWLEH1q62YMka_oUcZB0A2hPIlne4RF60JZawn6_DK/s1920/image_2025-03-25_09-17-15.png
ពលរដ្ឋជប៉ុនដែលចង់ធ្វើដំណើរតាមរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ គឺអាចប្រើប្រាស់កម្មវិធីហៅរថយន្តក្នុងទូរស័ព្ទដៃ ដើម្បីកំណត់គោលដៅការធ្វើដំណើរ ។ រីឯចង្កូតរបស់រថយន្តនឹងបង្វិលដោយខ្លួនឯង និងផ្លាស់ប្តូរការបើកបរតាមស្ថានភាពផ្លូវជាក់ស្តែង ខណៈសមត្ថភាពរបស់បច្ចេកវិទ្យា AI ដែលបំពាក់ក្នុងរថយន្ត នឹងចាប់សញ្ញាជុំវិញរថយន្តគ្រប់ពេលវេលា ដើម្បីឱ្យរថយន្តបើកបរយ៉ាងមានប្រសិទ្ធភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg87Gs0dEcI420DHPbRjjYehL8BMIaKh8l_SOab4AYtEqOnmu8yvPTImh5ucctApKt36ugxfa_-MpkWVL4wNuzF3UpPX7eZ1tsk_OpDJgq5fqNH-lkTzIDUsgxFKIyT9glHuICZoSWxAyEWDuk_A25AQiFXth7OmdFeX0f1rRExmpbHdbggX92xzN9Rm_9j/s1024/image_2025-03-25_09-17-17.png

រថយន្តតាក់ស៊ីនេះនឹងចាប់សញ្ញាមនុស្សដើរតាមផ្លូវ និងផ្អាកការបើកបរនៅត្រង់ផ្លូវបំបែកដោយស្វ័យប្រវត្តិ ហើយវាបើកបរមិនលើសពីល្បឿនកំណត់ គឺ៤០គីឡូម៉ែត្រក្នុង១ម៉ោង ។ បើទោះជាបច្ចុប្បន្ន រថយន្តអាចបើកបរដោយស្វ័យប្រវត្តិក្តី ប៉ុន្តែបច្ចេកវិទ្យាបើកបររថយន្តតាក់ស៊ីដោយស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Nissan ស្ថិតក្នុងលំដាប់ទី២ មានន័យថា ត្រូវមានមនុស្សត្រួតពិនិត្យការបើកបររបស់រថយន្តពីចម្ងាយ និងបញ្ជារថយន្ត ពេលករណីចាំបាច់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXwcNh05ENY4OEf5b9Jy8H23rYceKE1oIt8LNzfxAWDPnIJsyD2yMcP-SU8JhwIhT_peaqCa7tjzYTPX8P_6SKd4wx73ecodSkHH4YlSSNT4qiKeXx8gMETE9zLWJG7up4sMxsiC7QxY1yzuHFXrmdYykye8C4BWD83PtGaI9ApgcOCeHP_f56mZtFUEv4/s2400/image_2025-03-25_09-17-18.png

ប្រទេសជប៉ុនបានប្រើប្រាស់បច្ចេកវិទ្យាបើកបររថយន្តដោយស្វ័យប្រវត្តិ ដើម្បីដោះស្រាយបញ្ហាចំនួនអ្នកបើកបររថយន្តធ្លាក់ចុះខ្លាំង ជាពិសេស នៅតំបន់ជនបទ ។ ក្រុមហ៊ុន Nissan មានគម្រោងដំណើរការរថយន្តបើកបរដោយស្វ័យប្រវត្តិ ចំនួន២០គ្រឿង នៅទីក្រុងយូកូហាម៉ា ព្រមទាំងមានគោលដៅដំណើរការរថយន្តបើកបរដោយស្វ័យប្រវត្តិឱ្យស្ថិតក្នុងលំដាប់ទី៤ (ឬការបើកបររថយន្តដោយស្វ័យប្រវត្តិ១០០% គ្មានការគ្រប់គ្រងពីមនុស្ស) ចាប់ពីឆ្នាំ២០២៩ ទៅឆ្នាំ២០៣០ ៕

និស្សិតច្បាប់អាមេរិកបាត់បង់ឱកាសធ្វើការក្នុងស្ថាប័នរដ្ឋ ក្រោយរដ្ឋាភិបាលលុបចោលគម្រោងផ្តល់ការងារដល់និស្សិត

0

សហរដ្ឋអាមេរិក ៖ ក្តីសុបិនចង់មានការងារធ្វើរបស់និស្សិតច្បាប់នៅអាមេរិកបានបាត់បង់ ក្រោយពីការផ្តល់ជូនការងារពីរដ្ឋាភិបាលត្រូវបានលុបចោលភ្លាមៗ ។ និស្សិតជាច្រើននាក់បាននិយាយមកកាន់ប្រព័ន្ធផ្សព្វផ្សាយ ដោយបង្ហាញពីការខឹងសម្បារ និងអស់សង្ឃឹមចំពោះក្តីសុបិនរបស់ខ្លួនថា នឹងមានការងារធ្វើ មានប្រាក់ចាយវាយក្នុងជីវិតប្រចាំថ្ងៃ ឬចិញ្ចឹមគ្រួសារ ប៉ុន្តែអ្វីគ្រប់យ៉ាងបានរលាយត្រឹមមួយប៉ព្រិចភ្នែក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7awHXsBl6QcFXI5Gqfkz58Fe-JxqNWpGnhfgGQFZfe7-uPbVKdzXlj44TDodraV_j_cvshtotIk_mbnGtUihDrH4HEMmkKbWAx5CBjy0wAB41xocqg0r-aAT8i46BUNfKHiyVzx0AKW4HKEnehXs4JZAtwEOZFsj8Dc7D3c_szV1DlyUUO4TvkS80cPHX/s2048/image_2025-03-25_08-56-25.png
យុវជន Andrew Nettels ជានិស្សិតច្បាប់ឆ្នាំទី៣ នៅសាកលវិទ្យាល័យ The George Washington រៀបរាប់ថា កាលពីដើមឆ្នាំ២០២៥ លោកបានត្រៀមឯកសារសម្រាប់ចាប់ផ្តើមការងារក្នុងគម្រោង Honors Program របស់ក្រសួងយុត្តិធម៌អាមេរិក ប៉ុន្តែ២-៣ម៉ោងក្រោយមក លោកទទួលបានអ៊ីម៉ែលបដិសេធការងារ ។ វាធ្វើឱ្យក្តីសុបិនលោកបាត់បង់ និងខូចអនាគត ។ លោកត្រូវបានការបដិសេធចូលធ្វើការពេញម៉ោង ក្រោយពីរៀនចប់សាកលវិទ្យាល័យ កាលពីនិទាឃរដូវឆ្នាំ២០២៥ ដោយសាររដ្ឋាភិបាលប្រកាសផ្អាកឈប់ទទួលនិស្សិតឱ្យចូលធ្វើការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnpmQ0LFmxxQ1WoOcA9tXBHxmEYA_bj8nv6atd6-kAeBnhz4LSqEqg-4RDgoj_DPQwb8dM9ItwpqtKA1MKFfKblERw-Eq2xQrcai1deyWMOF_nGxSHH_JSxsDx-v_Ya2qKCtp9E3rwwy4ZBX2qTIloOSHXygRg1b3uvjbOAe0zEFejmijZPdsQvAuVklRJ/s1000/image_2025-03-25_08-56-26.png

កាលពីឆ្នាំ២០២៣ មាននិស្សិតច្បាប់ប្រមាណ១,០០០នាក់ បានចូលបម្រើការងារជាមន្ត្រីរាជការ ហើយមាននិស្សិត២៥០នាក់ ត្រូវបានជ្រើសរើសឱ្យចូលធ្វើការក្នុងគម្រោង Honors Program ដែលមានការប្រកួតប្រជែងខ្ពស់ ។ ចំនួនការជ្រើសរើសមន្ត្រីរាជការស្ទើរតែគ្មានការផ្លាស់ប្តូរសោះតាំងពីឆ្នាំ២០១៨ ប៉ុន្តែវិធានការផ្អាកការងារលើកនេះធ្វើឱ្យប៉ះពាល់និស្សិតយ៉ាងខ្លាំង ។ នេះបើតាមទិន្នន័យរបស់សមាគមស្វែងរកការងារផ្នែកច្បាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKM8qtNZT9werl9RlU6w-09-BgPr3qCgAvMKdpiTMb1bLToicmw5ehO6YcUxcscmWZS3hDHck5b9EHszUPXmdmwo9b-vNBD2EEnMeajUzEwcX1pP4qxspU6Ox6o1dz-F6NakmgvCVbfLtx0GM4GwqG4lKZj2l0QyIpJaNZayWLC0fzyQdXlkWxHu8L6E4F/s1040/image_2025-03-25_08-56-27.png
ដូចគ្នានេះ លោក Isaiah Gonzale ជានិស្សិតច្បាប់ ឆ្នាំទី៣ នៅសាលា Vermont Law and Graduate School ប្រាប់ថា លោកបានសុំធ្វើការក្នុងគម្រោង Honors Program ប៉ុន្តែត្រូវបដិសេធ ។ លោកបានប្រឹងប្រែងអស់រយៈពេល៣ឆ្នាំ ដើម្បីបានចូលធ្វើការក្នុងគម្រោងនេះ ហើយអ្វីៗបានបាត់បង់អស់គ្មានសល់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxziWYDysJot114MnHLSfn3LKSN3foXD8OK8w1SR3EkPljvpYJKJN5UZ0gpPJNYptwU7zFnNaD0VumzOOcE8ppiD0vshgSqaIj0NsWWfMLaSLhyo_jg8_TgTH5ojnMClanWYZzJWas9NMbwdot5LRkINFRfu2bjXxDSBAzOP89JySnvf084KXEV3qgK1Hx/s1500/image_2025-03-25_08-56-28%20(2).png

កន្លងមក និស្សិតជាច្រើននាក់បានបដិសេធធ្វើការនៅតាមក្រុមហ៊ុនឯកជន ពីព្រោះសង្ឃឹមថា ពួកគេនឹងទទួលបានការងារជាមន្ត្រីរាជការ១០០% ប៉ុន្តែការផ្តល់ជូនការងារពីរដ្ឋាភិបាលត្រូវបានលុបចោលភ្លាមៗ ។ ដូច្នេះ ពួកគេបាត់បង់ឱកាសការងារទាំងក្នុងស្ថាប័នរដ្ឋ និងការងារក្នុងក្រុមហ៊ុនឯកជន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLSjlfMnvljevIK3Y4oMrWG9ts9FtJKSz57ouETu-tnYr848khVuwFcpNDDKhihJhoOVz_l_rytfJf8z-G-ySvnWfRFNPeZQF46d_0ELP7MFKJXuDlH1doDPxFuNpMnFh4pJGCZ47Hn7b3GX3nKeBvuyHGQ15j0dWEK6tZ1WCzL6XUsBsqm6FCn5NPiYq9/s1367/image_2025-03-25_08-56-28.png

សាកលវិទ្យាល័យនានានៅអាមេរិកបានធ្វើកិច្ចប្រជុំអនឡាញ ដែលមានការចូលរួមពីនិស្សិតច្បាប់ អង្គការពុំស្វែងរកប្រាក់ចំណេញ និងភ្នាក់ងារជួយស្វែងរកការងារ ដើម្បីរកវិធីជួយនិស្សិតផ្នែកច្បាប់ដែលគ្មានការងារធ្វើ ៕

ឡាវកាត់បន្ថយក្រសួងមួយចំនួនដើម្បីបង្កើនប្រសិទ្ធភាពការងារ និងបន្ថយចំណាយ

0

ប្រទេសឡាវ ៖ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា រដ្ឋសភាឡាវបានអនុម័តលើសេចក្តីសម្រេចមួយក្នុងកិច្ចប្រជុំ គឺការបញ្ចូលក្រសួងមួយចំនួនដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល និងបង្កើនប្រសិទ្ធភាពការងារមន្ត្រីរាជការ ។ ក្រសួងដែលត្រូវរួមបញ្ចូលគ្នា រួមមាន ៖ ក្រសួងផែនការ និងវិនិយោគ ត្រូវរួមបញ្ចូលជាមួយក្រសួងហិរញ្ញវត្ថុ រីឯក្រសួងថាមពល និងរ៉ែ ត្រូវរួមបញ្ចូលជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiX-_WkJDOg4dQrsGzpplAVqAP3ayMZhCK6Kk67tDfnlMcXBwIr9DCRMxiQFqSVTo5pasG5h4zn0tQqs-C0ZvPX9UVLnC2_gNBoiL9hMed2cxIpLvu9HDEy6-rBFFwZXUTBn4hyphenhyphen9OIpkxGBq42v1TvikdYOzISsY5FgndymSoe2Haa6nRPJTjewg308wpX/s1600/image_2025-03-25_08-44-00%20(2).png

ក្រសួងធនធានធម្មជាតិ និងបរិស្ថាន នឹងរួមបញ្ចូលជាមួយក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ ខណៈក្រសួងមហាផ្ទៃ នឹងបញ្ចូលជាផ្នែកមួយនៃគណៈកម្មការបុគ្គល និងអង្គការ ស្ថិតនៅក្រោមគណៈកម្មការមជ្ឈិមបក្សបដិវត្តន៍ឡាវ ។ ការកាត់បន្ថយចំនួនក្រសួងរបស់ឡាវ គឺធ្វើឡើងក្រោយពីរដ្ឋសភាវៀតណាមបានប្រជុំវិសាមញ្ញនៅទីក្រុងហាណូយ កាលពីខែកុម្ភៈ កន្លងមក ដើម្បីកាត់បន្ថយចំនួនក្រសួង ដោយមានគោលដៅបង្កើនប្រសិទ្ធភាពការងារមន្ត្រីរាជការដូចគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq6Clg2Q89Cm1BQ9KtUc0PYpX73o3jMw6sugJyNLLx-OW5HSkLe40rb-SSUDo0AeLNIwqvfgf8Sdb3QPoKl_ZOJYFgLWAPQO4HSEgHGzdXchtMF3mVlDHqFWQWCC3ZBws84zVPZIFDG3SmXSTlSyeTuFCaXYSZSEEF-eLhgJWwqATrCyoC42_Dba-pnLJV/s800/image_2025-03-25_08-43-59.png

ការអនុម័តលើសេចក្តីសម្រេចរបស់រដ្ឋសភាឡាវ គឺធ្វើឡើងតាមការស្នើរបស់នាយករដ្ឋមន្ត្រីឡាវ លោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) ដើម្បីកាត់បន្ថយការចំណាយប្រាក់របស់រដ្ឋាភិបាល និងនិងបង្កើនប្រសិទ្ធភាពការងារមន្ត្រីរាជការឡាវ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWYYBLoPBKwtO4AwJnaxH2_mMKQ2DukOHZ3ibOX066ZZxX3et0kSjOA3KKa4FqiHx53LxiwGN_f3Rk2lF2E54SNl0eJNASmkH1a_cwBFF_4Eygnoq0_h1fFFKQ5aJ2YZzg2PaRdrtypIukflhsGKl4EfIaMo6LZ-x10VQneMD8xR1M4E0dv4Ppbl_N7OeL/s1200/image_2025-03-25_08-44-00.png

ការរួមបញ្ចូលក្រសួងទាំងអស់នឹងធ្វើឱ្យរួចរាល់ នៅខែឧសភា ឆ្នាំ២០២៥នេះ ហើយដល់ពេលនោះ ចំនួនក្រសួងរបស់ឡាវនឹងធ្លាក់ចុះ ពី១៧ក្រសួង មកនៅត្រឹមតែ១៣ក្រសួងប៉ុណ្ណោះ ។ ក្រៅពីនេះ រដ្ឋសភាឡាវក៏បានឯកភាពលើសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីការបង្កើនអាយុចូលនិវត្តន៍របស់មន្ត្រីរាជការ ចាប់ពី៦០ឆ្នាំ ទៅ៦៥ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8wwMfqa8gqY58YzNU0SwsyK0Wtp0kpTqiOgGWH54BwBo1bH8Z_Sh0NrnBnAGUNd2j433Jd7_RViFiYTtNGwSIWEIC_0I6167UA2Dmt0DBxTOiyMyMQyJWf6fY9PaAnS4-HQf_sKqEnvNbG7XOgy2TMpvuVnVjpps2LySGJwld3vhyHOrm9P_ZjSe1Qk0F/s1000/image_2025-03-25_08-44-01.png

គួរបញ្ជាក់ថា រដ្ឋសភាឡាវបានកាត់បន្ថយចំនួនក្រសួង រយៈពេលជាង១ខែក្រោយពីរដ្ឋសភាវៀតណាមកាត់បន្ថយក្រសួង ។ កាលពីថ្ងៃទី១៨ ខែកុម្ភៈ កន្លងមក រដ្ឋសភាវៀតណាមបានអនុម័តច្បាប់ធ្វើកំណែទម្រង់រដ្ឋាភិបាលថ្មីក្នុងកិច្ចប្រជុំវិសាមញ្ញនៅទីក្រុងហាណូយ ដោយកាត់បន្ថយក្រសួងចំនួន៥ និងមន្ត្រីរាជការពី១៥% ទៅ២៥% ។ អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឺម អះអាងថា វាមិនត្រឹមតែជួយកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែវានឹងជួយឱ្យមន្ត្រីរាជការធ្វើការកាន់តែមានប្រសិទ្ធភាព និងសម្រេចគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច ៕

ចំណងមិត្តភាពរយៈពេល១៣ ឆ្នាំរបស់ IU និង Park Bo Gum

0

IU និង Park Bo Gum បានទាក់ទាញការចាប់អារម្មណ៍របស់អ្នកទស្សនាជាមួយនឹងការសម្តែងដ៏ស៊ីចង្វាក់គ្នារបស់ពួកគេនៅក្នុងរឿងថ្មី «When Life Gives You Tangerines» ដែលឆ្លុះបញ្ចាំងក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ នៅលើកោះ Jeju របស់តួឯកស្រី Ae-sun សម្តែងដោយ IU និង Gwan-sik សម្តែងដោយ Park Bo Gum ដែលជាមិត្តស្មោះត្រង់រហូតដល់សាងជីវិតគ្រួសារជាមួយគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQBei_XRXu26Q6pqSKX5AjfnXESOZaT-F7WAlIDokOnvY1GyLTqhm7Mb85pkYpBIQrgT1759zhmbb5fRb8fOK65ox0qnrVmcH_9pihlQyFL9NpfqLTLCvuxFnR4JlCKdPJZahgNJleSMrw-OCdNXXi2UQL1OeoadclQxOHxqpwN31EuoJ_QnMWFiNt6omV/s1350/image_2025-03-24_15-59-18.png
ខណៈពេលដែលរឿងភាគនេះបានក្លាយជាប្រធានបទដ៏ក្តៅគគុកនាពេលថ្មីៗនេះ អ្នកគាំទ្រក៏បានរកឃើញព័ស្តុតាងនៃទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាង IU និង Park Bo Gum ផងដែរ។ ការបង្ហោះនេះបានប្រៀបធៀបអ្នកទាំងពីរនៅក្នុងការថតរូបសម័យទំនើបទៅនឹងរូបថតពាណិជ្ជកម្មដែលពួកគេបានធ្វើរួមគ្នាក្នុងឆ្នាំ២០១២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIKhykGIhIEt4neyRd_42RrBeeAsGzyTJI3oA15_woYJW__P6jOv9jR0h5s2oHloqqayM6iq0395c78UBt_Pn3ehQWJMNg598BhSgpAUhTnkxXXt8v3fsrGXWlIRC0uL9IYZniSi3jxAAuopdSRbN8HbF15ph9_NU4aLhB1H1dinMxISvK2xwEbMWLeRyB/s1250/image_2025-03-24_15-59-16.png

IU និង Park Bo Gum ក៏បានបង្ហាញបន្ថែមអំពីចំណងមិត្តភាពរយៈពេល ១៣ឆ្នាំរបស់ពួកគេនៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយ Teen Vogue ។ IU បានចាប់ផ្តើមដោយការពន្យល់ថា មូលហេតុចម្បងមួយដែលនាងសម្រេចចិត្តសម្តែងក្នុងរឿង When Life Gives You Tangerines គឺដោយសារតែ Park Bo Gum នឹងក្លាយជាតួសម្តែងរបស់នាង។ នាងក៏បានបង្ហាញពីប្រតិកម្មដំបូងរបស់នាងនៅពេលដែលនាងដឹងថាលោកនឹងសម្តែងថា អ្វីដែលខ្ញុំចងចាំនៅពេលខ្ញុំឮដំបូងថា Bo-gum ត្រូវបានសម្តែងជាតួ Gwan-sik រឿងដំបូងដែលចេញពីមាត់របស់ខ្ញុំគឺ “តើគាត់មានរូបរាងល្អមែនទេ? តើតួអង្គ Gwan-sik មើលទៅដូចនេះទេ? ព្រោះថាបើគាត់មានរូបរាងស្អាតបែបនេះ ខ្ញុំប្រាកដថាអ្នករាល់គ្នាដែលស្គាល់គាត់នៅលើកោះប្រហែលជាមានចិត្តអាណិតគាត់យ៉ាងខ្លាំង ហើយខ្ញុំមិនគិតថាគាត់នឹងអាចនៅលើកោះនោះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_pRj5KPShlbZz3mppkIM04f7cVvirkj4k0oJs0uPelOk47XtHI7dJFi-8YrhI1Wa2PwQp1oMMPfnk9GdfsfscY3w86PtahAYf3c3wQlsMmYue9Eskg0hld8oFUBAzkOUJPtf4cgd3MPMaVXQ2Sglliii0xb_H0Zv467NDGonAehiVOkdKL8BKHq8deKLv/s1350/image_2025-03-24_15-59-19.png

Park Bo Gum បានចូលរួមដោយនិយាយថា សម្រាប់លោកពេលឮពីការសម្ដែងបង្ហាញថា IU គឺជាអ្នកសិល្បៈដែលលោកចង់រួមការងារជាយូរមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz4Bkt4MUdmm-0LoVYE-AH5E-94xMQLrCDM8AAC510xtxJLZZ9FiAGS6GDvS75vwiIBls1cxm9hwq-f83-xjxmi_RYtGT5XfjVzaTPr1s-CTekV_miG3Wrl_AU96taRWRnL8uHRvvCCYkmSGmpNDqZIbHPNhVugkE2elh6FNhOJud-bKQz6UchtlfXh0td/s1350/image_2025-03-24_15-59-20.png

លោកបានប្រាប់ពីប្រវត្តិមិត្តភាពរវាងតារាទាំងពីរថា៖ «កាលយើងនៅវ័យជំទង់ យើងជួបគ្នាដំបូងដើម្បីថតស្ពតពាណិជ្ជកម្មជាមួយគ្នា បន្ទាប់មកក្នុងវ័យ ២០ ឆ្នាំ ខ្ញុំបានបង្ហាញខ្លួនពិសេសក្នុងរឿង The Producers ដូច្នេះហើយទើបបានជួបគ្នាខ្លីៗ។ ពេលនេះបន្ទាប់ពីយើងមានអាយុ ៣០ ឆ្នាំ ទីបំផុតពួកយើងបានធ្វើការលើគម្រោងដូចគ្នា ជាពិសេសគឺយើងមានអាយុដូចគ្នា ហើយខ្ញុំក៏ដូចគ្នាដែរ ។ មានភាពងាយស្រួលជាមួយគ្នា ខ្ញុំស្ទើរតែចង់ឱ្យពេលវេលាដែលយើងបានចំណាយពេលជាមួយគ្នាយូរជាងនេះ ជាពិសេសពេលដែលបានកន្លងផុតទៅ ខ្ញុំគ្រាន់តែគិតថាយើងមានពេលវេលាដ៏សប្បាយមួយហើយខ្ញុំសង្ឃឹមថាបានធ្វើការជាមួយគ្នាម្ដងទៀត»៕

Rith Omega បង្ហាញពីការតស៊ូព្យាយាមរបស់ ប៊ុត សីហា លើអាជីពសិល្បៈ

0

ប្រឡូកអាជីពសិល្បៈជាថ្មីបន្ទាប់ពីរឿងអាស្រូវគ្រឿងញៀន អ្នកដឹកនាំការសម្តែង Rith Omega បានបង្ហាញពីការតស៊ូព្យាយាមរបស់ ប៊ុត សីហា ក្នុងការវិលមកជាថ្មីនេះហើយអាចចាត់ទុកថានេះជាឱកាសចុងក្រោយរបស់លោកហើយ។ លោក បានសរសើរពីការតស៊ូរបស់ ប៊ុត សីហា ហើយសង្ឃឹមថាអតីតម្ចាស់ពានរូបនេះនៅតែបន្តសកម្មភាពបែបនេះទៅទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivqVLMQxjT7rUnai-QnxlN8XzurZLUUqQUHjr1m64BLNpZFQbJQJa9yP_VNjTnlW4tZBMFmYowpe9OYC_NZW1Ui8DwD2tJFy0oeCGq_1ydOM11F5I9sT0JjE3d6-X9zPJmizhcW66UCmk9Qm_Kzd9JRQv-rqNE_Qtt_yNsu-XfywXp4mb1gwwKP0FLKfW1/s960/image_2025-03-24_14-29-28.png
លោក ឃុន ធារិទ្ធិ ហៅ Rith Omega បានបង្ហាញរូបភាពរបស់ ប៊ុត សីហា ២សន្លឹក អមដោយខ្លឹមសារថា «ខ្ញុំសូមសរសើរការតស៊ូរបស់សីហា លើកនេះ ខ្ញុំបានរៀបចំឱ្យ Producer ធ្វើ6បទឱ្យសំរាប់ Albumថ្មីរបស់ សីហា។ បានបទភ្លាម គាត់ព្យាយាមទន្ទេញប៉ារ៉ូល ហាត់ច្រៀង នឹងនៅជាមួយខាង Producer ភ្លេង ដើម្បីធ្វើការជាក្រុម ឱ្យបទរបស់សីហា ចេញមកមួយៗគឺត្រូវមានអារម្មណ៍ សីហា ក្នុងនឹង ព្រោះតាំងពីធ្វើភ្លេង រហូតដល់ច្រៀង Mix and Master សីហា នៅ Studio រហូត ជួយឱ្យយោបល់ ចូលរួមធ្វើទាំងអស់គ្នា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWoTVgvp28HqesxuYgyywqRG9v4NH93iO-BqjEKzDGJo-TOBuqufTZ-HirOVRBAj2NUNun0JLfq-hGeCVm0xYT7XNFgvJUi2-xhGxydBgNDtOEiNrEh7JjGfaZ4sxF0md8SIno8n0KtumibzwlldPG71nc9Wma8_gS7vPaU0CQFHFsfht2hOtlVz_sIAe7/s2048/image_2025-03-24_14-29-21.png

អ្នកដឹកនាំសម្តែងនិងជា Artists Manager រូបនេះបានបន្ថែមថា «ប៉ុន្មានថ្ងៃនេះខ្ញុំបុកឱ្យគាត់ហាត់ច្រៀងនិងសម បទសម្រាប់គាត់ត្រូវឡើងច្រៀងនៅ សង្ក្រាន្តវិទ្យាល័យ និងបញ្ចូលបទថ្មីគាត់ទៀត ដូចនេះគឺនៅធ្វើដល់ម៉ោង 5-6ព្រឹករាល់ថ្ងៃ… សង្ឃឹមថា សីហា នឹងរក្សាការតាំងចិត្ត ព្យាយាមនេះបន្តទៀត…..»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYHG9yi8ulOa7nuJHN0I69A2k9eu55oE1JalFEZZ3aZQywYxqSZoPz2IUYlk0PnTBwgnZaeo5QWyaSFogLCIC5j8fBLCqu766r5T_-t8uPVys7j-kYEMPEzG-2S4gdtin_T4Ju8HHGnGUrLsaQASHCHjKadC1-GRT7ygMo-B0PxyFZcN9dc2tmljd72mwk/s1716/image_2025-03-24_14-29-24.png

ស្របពេល ប៊ុត សីហា លេចវត្តមាននៅកម្មវិធីសង្ក្រាន្តថ្មីៗនេះគេសង្កេតឃើញថាមានសន្ទុះគាំទ្រ ខណៈអ្នកមួយចំនួននៅតែពោលសរសើរថាលោកនៅតែមានទឹកដមសំឡេងអេមដដែល ហើយសង្ឃឹមថារូបលោកនឹងកែប្រែកំហុសកាលពីអតីតកាលរបស់ខ្លួនដែលផុងខ្លួនក្នុងរឿងគ្រឿងញៀនម្តងហើយម្តងទៀតមកជាមនុស្សថ្មីវិញឈប់សាងកំហុសឆ្គងតទៅទៀត៕

ភ្នាក់ងារ Kim Soo Hyun ដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌបន្ថែមប្រឆាំងនឹង Garo Sero ពីបទ «blackmail»

0

ក្រុមការងាររបស់តារាសម្តែង Kim Soo Hyun បានដាក់របាយការណ៍បន្ថែមប្រឆាំងនឹងប្រតិបត្តិករនៃឆាណែល YouTube «Garo Sero Research Institute» ដែលបានផ្សព្វផ្សាយការចោទប្រកាន់ពាក់ព័ន្ធនឹងអតីតតារាសម្តែង Kim Sae Ron ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigRildvrH188OEQyB-qhEDvlZFxju3U0pFlqHm1ESdxWE0DqOyZk8xODPetDfZFHEciREVZgCHqj445ansS-hjFu1qOJkdjjizgyaLzjQ_WTQ1Cmrvmkw1M6Rs8ktADS247cj3vOtKABujJRUxMrMpezFVPBieUPx8G07jcA9adF8D3CZRz3Kqac045RFI/s961/image_2025-03-15_16-05-11%20(2).png
នៅថ្ងៃទី ២៤ ភ្នាក់ងាររបស់ Kim Soo Hyun គឺ Gold Medalist តាមរយៈតំណាងស្របច្បាប់របស់ខ្លួនមានឈ្មោះថា L.K.B & Partners បានប្រកាសថាពួកគេបានរាយការណ៍ប្រឆាំងនឹង Kim Se Yeol ដែលជាប្រតិបត្តិកររបស់ Garo Sero Research Institute លើការចោទប្រកាន់ពីបទ blackmail ។ កាលពីថ្ងៃទី ២០ ខែមីនា Gold Medalist បានរាយការណ៍ Garo Sero ទៅកាន់អាជ្ញាធរសម្រាប់ការបង្ហោះរូបថតនៃពេលវេលាឯកជនរបស់ Kim Soo Hyun អំឡុងពេលផ្សាយផ្ទាល់ ដោយចោទប្រកាន់ឆាណែលថាបានបំពានច្បាប់ពិសេសស្តីពីការផ្តន្ទាទោសឧក្រិដ្ឋកម្មផ្លូវភេទ រួមទាំងការចែកចាយវីដេអូដោយខុសច្បាប់ដោយប្រើកាមេរ៉ា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCbHG-JSh7UAxaTub_JEMxy6tbB2TPih7JkoDAx_xQoSCT0mr-jx8_tP11wVpaDBrUSYfF7PH7HgEx64urMQRPIbmKRJrKqmPTB5MtTnoeQQVjKJ1rEX1hZQ2_GMtMMEdq4RKEZNUTEp-K9ae8o3LLZvQkca14xOQAVTIxMMX_cDeo9y__-PZdBq-EV8kJ/s1000/image_2025-03-24_13-37-50.png
ទោះយ៉ាងណាក៏ដោយ នៅថ្ងៃ២១ Garo Sero បានបង្ហោះរូបថតដដែលនេះឡើងវិញក្នុងអំឡុងពេលផ្សាយផ្ទាល់មួយផ្សេងទៀត។ ក្រុមរបស់ Kim Soo Hyun បានឆ្លើយតបដោយបញ្ជាក់ថា «អាកប្បកិរិយារបស់ Garo Sero Research Institute គឺជាអំពើឧក្រិដ្ឋកម្មមួយផ្សេងទៀត ហើយបង្ហាញពីការមិនគោរពច្បាប់ និងអាជ្ញាធរស៊ើបអង្កេត។ សកម្មភាពបែបនេះគឺមិននឹកស្មានដល់»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEZrrlRExe_IdWNMZdSR6xHqoDdXd-J5mg5AYvb45FyhdW424QVyvkQZ9I8OmPOouVYgT0oEZI7FLhxCrGS57kRrZMBHxMmKYVZKnoCni6JNv9efbGRKDG1nz2ZqxisTvNiSlGLCp-PHeV73eaKjsVzmpLsBQ4j_ClvTFK-zxgJTMUYrXqxsWCc8YKNdwz/s980/image_2025-03-15_16-05-11.png
 

ពួកគេបាននិយាយបន្ថែមទៀតថា «ក្នុងអំឡុងពេលផ្សាយផ្ទាល់នៅថ្ងៃទី ២១ និង ២២ ខែមីនា Garo Sero បានគំរាមកំហែង Kim Soo Hyun ដោយយោងរឿងភាគដើមរបស់ Disney+ មានចំណងជើងថា «Knock Off» ដោយនិយាយថាប្រសិនបើ Disney+ មិនលុបចោលការចេញផ្សាយទេ ពួកគេនឹងបង្ហាញវីដេអូរបស់ Kim Soo Hyun ។ ពួកគេក៏បានសំដៅម្តងហើយម្តងទៀតអំពីរឿង «Nth Room» ដែលសំណុំរឿងរឿងព្រហ្មទណ្ឌដែលពាក់ព័ន្ធនឹងការចោទប្រកាន់ ការជួញដូរផ្លូវភេទតាមអ៊ីនធឺណិត និងការផ្សព្វផ្សាយវីដេអូកេងប្រវ័ញ្ចផ្លូវភេទតាមរយៈ Telegram ដោយបង្កប់ន័យថា Kim Soo Hyun បានប្រព្រឹត្តបទឧក្រិដ្ឋស្រដៀងគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJZIamxIeNX-Mqylm6rZs0WnR1Vf0zyy1VGeo1yJwM82GiBvFJw-YZskDNAFSIPSb9tprVGzNJA8OSQGGUzanVc44mteHN8DWRKTiqI41ZL3ApAi_D9fDMK8VF14VNPPihsdFdOMHrpPeaWIInKBmU0j7x6gLoKUWSwRBV6wolE9nm4hOeN1EsisP4BlaB/s1608/image_2025-03-15_16-05-12.png

សេចក្តីថ្លែងការណ៍បានបន្តទៀតថា «ការអះអាងបែបនេះរបស់ Garo Sero គឺមិនពិតទាំងស្រុង ដូចការចោទប្រកាន់ពីមុនរបស់ពួកគេទាំងអស់។ វីដេអូដែលពួកគេអះអាងថាមានគឺមិនមានទាល់តែសោះ។ ពួកគេបានបន្ថែមថា សកម្មភាពរបស់ Garo Sero គឺជាបទល្មើសព្រហ្មទណ្ឌដ៏ធ្ងន់ធ្ងរដែលមិនអាចមើលរំលងបាន ហើយក្រុមហ៊ុនបានដាក់របាយការណ៍បន្ថែមភ្លាមៗប្រឆាំងនឹងពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghJC92s5XwKafAZVBRQUW5M8H7iF4s_tKekGen7dGWeCLyGo9OdKn-yh0uPEojMy2mr-zgSi4_1mxD-fK5fEMA-jGAljdi2XLITbnImma-U5azc_PCgKTO9xkwzBUWJB6rJqbZstyvH5m5Q51-NoHUwd1u2iNtKEpjtg_VhROZJN3hXct4sFfn50JB3-Qe/s1066/image_2025-03-15_16-05-12%20(2).png

កាលពីថ្ងៃទី១០ ក្រុមគ្រួសាររបស់តារាសម្ដែង Kim Sae-ron បានចោទប្រកាន់តាមរយៈ ឆាណែលនេះ ថា Kim Soo Hyun មានទំនាក់ទំនងស្នេហាជាមួយ Kim Sae-ron អស់រយៈពេល៦ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ ២០១៥ នៅពេលដែលនាងនៅមិនទាន់គ្រប់អាយុ។ ក្រុមហ៊ុនតារាសម្តែងរូបនេះបានឆ្លើយតបដោយបញ្ជាក់ថា ខណៈពេលដែល Kim Soo Hyun បានណាត់ជួប Kim Sae-ron កាលពីអតីតកាល ទំនាក់ទំនងរបស់ពួកគេបានចាប់ផ្តើមបន្ទាប់ពីនាងក្លាយជាមនុស្សពេញវ័យប៉ុណ្ណោះ។ បន្ទាប់ពីរឿងនេះ Garo Sero បានបន្តធ្វើការចោទប្រកាន់ Kim Soo Hyun រួមទាំងការបែកធ្លាយរូបថតឯកជនរបស់លោកកំពុងលាងចាននៅផ្ទះ Kim Sae-ron ផងដែរ៕

ជៀសវាងទំនាស់ទ្រព្យសម្បត្តិ Huang Xiaoming បានដាក់លក្ខខណ្ឌបែបនេះចំពោះកូន Angelababy និង Ye Ke

0

កាលពីថ្ងៃទី ២២ ខែមីនា ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថាតារាសម្តែង Huang Xiaoming បានព្រាងនូវឆន្ទៈក្នុងការចែកចាយទ្រព្យសម្បត្តិប្រមាណ ១០ពាន់លានយ័នប្រមាណ១.៣ ពាន់លានដុល្លាររបស់ខ្លួនដើម្បីការពារជម្លោះរវាងអតីតភរិយាគឺតារាសម្តែង Angelababy និងដៃគូបច្ចុប្បន្នរបស់លោកគឺ Ye Ke ព្រមទាំងកូនទាំងពីររបស់លោកនាពេលអនាគត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM1Ia-5sAi-2QWG62nkNmF3I6D9Lb5XZJDOQwc1_iTHLFmwqMuJH7qWBOld0w-vHRU0_KqSprz6H-G0c8CU5ogXEyQ9WSAJxCJU_8Yv7mUHRNnnNEoyMP1_eqTToy8h0mAJXhHTfmV-2rclgY9D_IsbFMZHOdXvzgIqrA-5Hug18pcISPpn0a-Ojt6LlCL/s1200/image_2025-03-24_11-04-18%20(2).png
យោងតាមរបាយការណ៍បានឱ្យដឹងថាទ្រព្យសម្បត្តិរបស់ Huang Xiaoming មានចំនួន ៨ ទំព័រ និងរួមបញ្ចូលអចលនទ្រព្យប្រណីតជាច្រើន ជាពិសេសវីឡាទំនើបចំនួនបីដែលមានទីតាំងនៅទីក្រុងសៀងហៃ ទីក្រុងប៉េកាំង និងទីក្រុង Qingdao ។ តម្លៃនៃអចលនទ្រព្យនីមួយៗត្រូវបានគេរាយការណ៍ថាមានតម្លៃរាប់លានដុល្លារ។ ក្រៅពីអាជីពសិល្បៈតារាសម្តែងរូបនេះក៏កាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនផលិតកម្មកម្សាន្ត និងភាពយន្តផ្សេងៗ ហើយមានការវិនិយោគលើឧស្សាហកម្មបច្ចេកវិទ្យា ម៉ូត និងគ្រឿងស្រវឹង។ ការវិនិយោគរបស់លោកលាតសន្ធឹងលើក្រុមហ៊ុនចំនួន ៤៨ក្នុងវិស័យផ្សេងៗ។ យោងតាម QQ Xiaoming កាន់កាប់ភាគហ៊ុនច្រើនជាង ៥០% នៅក្នុងក្រុមហ៊ុនធំៗរបស់ចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbDh_gRGiad9z3rudMF_ah7Lwi6X1PXZhWhSage6cDmirIHbLoTgdF46D2GSBHWoFTF73eFeNhz6qVvyPxUwcOIrqfebDuZ7T6cTbc8irBGx9sJUWDtGliT1XxgtEvYG4jMmKALDS1FOLZQIp69yt8JuO9kAIt4KitAYb2ifI51WPQp0G2lyGEtpPiOcnP/s1005/image_2025-03-24_11-04-18.png

យោងតាមឆន្ទៈទ្រព្យសម្បត្តិរបស់លោកនឹងត្រូវបានបែងចែកស្មើៗគ្នារវាងកូនប្រុសរបស់លោកជាមួយ Angelababy និងកូនស្រីរបស់លោកដែលទើបនឹងកើត មានន័យថាកូនម្នាក់ៗទទួលបានមរតកប្រហែល ៥ ពាន់លានយ័ន។ អតីតភរិយា Angelababy និងតារាម៉ូដែល Ye Ke មិនមានសិទ្ធិទទួលបានមរតកណាមួយឡើយ។ ទោះជាយ៉ាងណា មរតកនេះនឹងមិនបានមកដោយងាយស្រួលដល់កូនទាំងពីរនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMQVRh_fNuHhIhrctpbruZR3frLAoosSJsTYAE3aOl_rvtVVAaIMZqyP7Lbd8_0tQCNwFQQtsvA8UD9geIJbZrVM3SEBPJ2sgZAdk3qT2-79UIEOOpxdw0VinV52tTd4sfEZEwwcAQcynUYf9tGtDDkaYYBnNTCW2mL4XGh62kwSi-2A7nJfgDwrq0mW4r/s1360/image_2025-03-25_08-22-23.png
ប្រព័ន្ធផ្សព្វផ្សាយបានលើកឡើងទៀតថា Huang Xiaoming កំណត់ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២០ម៉ឺនយ័ន ឬជាង២៧០០០ដុល្លារសម្រាប់កូនប្រុសរហូតដល់អាយុ១៨ឆ្នាំ។ បន្ទាប់ពីនោះ ប្រសិនបើកូនប្រុសលោកចង់ចំណាយបន្ថែម រូបគេត្រូវតែផ្តល់ការពន្យល់លម្អិតសម្រាប់ការចំណាយនីមួយៗ ហើយបានអនុម័តបីដងដោយមេធាវីរបស់ Huang Xiaoming ។ តារាសម្តែងវ័យ៤៧ឆ្នាំរូបនេះ មានបំណងគ្រប់គ្រងលើការគ្រប់គ្រងយ៉ាងតឹងរ៉ឹងរបស់កូនប្រុសលោកជៀសវាងការខ្ជះខ្ជាយលុយឬចំណាយលើអ្វីដែលមិនចាំបាច់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuqPuowXmRSAToYjcyN4Wr-bMWFu8GrmABLudHUlvfp-yaWS_yIF81lZ5Ze_kBkmuBEfIXt_vD5lBfmpEI1V-ohOtEljME3jK1t17oVR86Ehvt3Ur4IdGNK5HrK2eDDNTvZ106gizw_QxL2hAuRvQje9oHr1ik5XkF-CvAePLbIDozK4pXPY1ejBPMcsO8/s1124/image_2025-03-25_08-22-24.png

ចំពោះកូនស្រីរបស់លោក Huang Xiaoming ត្រូវបានគេនិយាយថាកាន់តែតឹងរ៉ឹងជាងកូនប្រុសទៅទៀត។ លោកបានកំណត់របារខ្ពស់បំផុតសម្រាប់កូនស្រីដើម្បីចូលទៅកាន់មរតកពេញលេញរបស់នាង។ ឆន្ទៈតាមសេចក្តីរាយការណ៍បញ្ជាក់ថា នាងត្រូវតែចូលរៀននៅសកលវិទ្យាល័យលំដាប់កំពូលក្នុងប្រទេសចិនណាមួយ ក្រោមការផ្តួចផ្តើមគម្រោង 985។ ប្រសិនបើនាងបរាជ័យក្នុងការចូលទៅក្នុងសកលវិទ្យាល័យធំៗនាងនឹងមានសិទ្ធិទទួលបានត្រឹមតែ ៥០% នៃមរតករបស់នាងប៉ុណ្ណោះ។ គួរកត់សម្គាល់ថា នាងអាចទទួលបានមរតករបស់នាងបន្ទាប់ពីអាយុ ៣០ឆ្នាំប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvEgK8ykSLVApUGIKdPqqpgExA-Bkzgy1y4LdJevoiY0Cn8I4RpIDRPMJvw7DC5q9xYaQI__n1WqCF8ThesAnp6VvdYIvGk2SBoMY08Gd50xJchuwHb-ISn0jaxy6goktOtGnw7d5KWY9W0ZzAfZK1_DeypSfAqO8i3IpM_ATlye1AIL0b3SEGG-PK-eYN/s966/image_2025-03-25_08-22-25%20(2).png

Xiaoming បានដាក់លក្ខខណ្ឌទាំងនេះដើម្បីធានាថា Ye Ke ចិញ្ចឹមកូនស្រីរបស់ពួកគេឱ្យបានត្រឹមត្រូវដោយលើកទឹកចិត្តឱ្យនាងខិតខំសិក្សានិងទទួលបានជោគជ័យ។ វិធានការនេះក៏ត្រូវបានគេមើលឃើញថាជាការការពារប្រឆាំងនឹងការលោភលន់ដ៏មានសក្តានុពលរបស់ Ye Ke ដែលអាចនាំឱ្យមានលទ្ធផលមិនយុត្តិធម៌សម្រាប់កុមារ។ ក្នុងករណីដែលកូនស្រីមិនអាចចូលរៀននៅសកលវិទ្យាល័យកំពូលមួយ នាងនៅតែទទួលបាន ២.៥ ពាន់លានយ័ន(ជាង៣០០លានដុល្លារ) ដែលជាចំនួនច្រើនជាងគ្រប់គ្រាន់សម្រាប់ពេញមួយជីវិតដោយគ្មានការព្រួយបារម្ភផ្នែកហិរញ្ញវត្ថុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif_BFjyRiIdDDn-DShjFHRvOpxT2EZrDwY3rnKjJKqs63s3qw_42MwZJPg5gAxyJZwZdqi5ONDnZaMYsnBYMFbPfc7ceuiy0QKA-6hlyEhAApF1j20our5Uluo-U1KNbqA_9oHCsvJ1YivGGOI3S9xrGfc_T_orma8iLbU2UwiN8paPc0FZkkj4Yu6SAqb/s821/image_2025-03-25_08-22-25.png

បច្ចុប្បន្នលោក Huang Xiaoming មិនទាន់បានចេញការឆ្លើយតបជាផ្លូវការណាមួយចំពោះរបាយការណ៍អំពីឆន្ទៈរបស់លោកនោះទេសម្រាប់បែងចែកទ្រព្យសម្បត្តិដល់កូនៗ។ ទោះបីជាយ៉ាងណាក៏ដោយ នៅលើ Weibo អ្នកនិយមលេងអ៊ីនធឺណេតចិនបានសរសើរយ៉ាងទូលំទូលាយនូវខ្លឹមសារដែលបានរាយការណ៍អំពីរឿងនេះដោយបញ្ជាក់ថា ប្រសិនបើជាការពិត លោក Huang Xiaoming បានរៀបចំផែនការយ៉ាងឆ្លាតវៃ និងហ្មត់ចត់ក្នុងការចែកចាយទ្រព្យសម្បត្តិ ដើម្បីការពារអនាគតកូនៗរបស់លោក៕

 

 

 

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងស្នើសុំទៅព្រះមហាក្សត្រផ្តល់តួនាទីជាអនុរដ្ឋលេខាធិការ ក្នុងក្រសួងធម្មការ និងសាសនាដល់អន្ទិត ជួន កក្កដា

0

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងស្នើទូលទៅកាន់ព្រះមហាក្សត្រ ដើម្បីតែងតាំងអតីតសង្ឃ ជួន កក្កដា អោយក្លាយជាអនុរដ្ឋលេខាធិការ នៃក្រសួងធម្មការ និងសាសនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLEr3kzK-xcgNrbn8L_5Iffl9QIOwnH6fOKWbh0xDvP9LzokbewDfgINfnhcLvkh-309FTrk57N_fWYDd7Qid6BomxTPJFO2VpwgTmHDmjKjcdwHwnFXLhKmg6sdS0JVboF1zi_gLXov-NtMSZDEHYcM3fdPkO23JaSTOny5LpqbGzQWhEH9AzslDdXXGu/s960/photo_2025-03-24_09-04-30%20(2).jpg

ថ្លែងក្នុងឳកាសពិធីបុណ្យទន្លេ នាខេត្តតាកែវ កាលពីថ្ងៃទី ២២ ខែមីនានេះ សម្ដេចបានលើកឡើងថា៖ ដោយការមើលឃើញពីចំណេះដឹង និងឆន្ទៈរបស់លោកជួន កក្កដា ក្នុងការជួយជ្រោមជ្រែងក្នុងវិស័យពុទ្ធសាសនា ដូចនេះរាជរដ្ឋាភិបាល នឹងស្នើតែងតាំងតំណែងមួយជូនដល់លោក ដើម្បីជួយទ្រទ្រង់វិស័យនេះបន្តទៅមុខទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeI_OIZJACou0-K8GDrvlzC4N44o9hyphenhyphenNTWBdq-hcM6w-YLRtI7xUaPWFGpv9QQbPorN4R8D0lr6rMWoNd4HigwFPUcCZhMbQGQm3vLASZ1h9adKWOEXGv1m44tqpr0LARL6OHFCYrDsvdWY-UuXTv5P4_BWpsXP5mXo5OZZVxwTo_qQocBw3gbk2uNvFvv/s1280/photo_2025-03-24_09-04-32.jpg
សម្ដេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់៖ ការលាចាកសិក្ខាបទរបស់អតីតព្រះសង្ឃ ជួន កក្កដា គឺជាការសម្រេចចិត្តរបស់លោកខ្លួនឯង មិនមាននរណាម្នាក់ចាប់បង្ខំលោកផ្សឹក ដូចមនុស្សមួយចំនួនបានចោទប្រកាន់លើរាជរដ្ឋាភិបាលនោះឡើយ។ ដោយសម្ដេចបានមានប្រសាសន៍ថា ”ដូច្នេះសូមឱ្យលោកតា លោកយាយ អ៊ុ ពូ មីង អ្នកគាំទ្រជួន កក្កដា កុំមានការយល់ច្រលំ ហើយប្រពន្ធខ្ញុំក៏គាត់ជឿខ្ញុំហើយថា ខ្ញុំអត់មានបង្ខំលោកទេ។ នេះគឺសម្រេចតាមរបស់ប្អូនបណ្ឌិត ជួន កក្កដា ដែលលោកចង់បានបន្ដការងារជួយទៅដល់សាសនាជួយដល់សង្គមជាតិ ប៉ុន្ដែគ្រាន់តែប្ដូរផ្លូវពុទ្ធចក្រទៅក្នុងផ្លូវអាណាចក្រ ហើយយើងនឹងបន្តផ្ដល់ឱកាសឱ្យលោកបណ្ឌិត បន្ដចូលរួម ដើម្បីជួយកសាងពង្រឹងព្រះពុទ្ធសាសនា ដែលជាមូលដ្ឋានសម្រាប់សង្គមជាតិយើងបន្ដទៀត”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy8mLXBNxhKXwvOmPDdBu_pmmeaaPeutVWC4gM58y8fpSlHQILcDin5r1xPZ0YoXeEkIeNEB4N7qWAAUbOUUOaz6S2z3GIefNB3qCGiE-ze-QsZe48mm2K_s8PEWcwats8dmjIyb-Y4oWKfQUDVsJLPCTDo4zuNa0iSrDSfnpZh6bivqk5kTylnRk4h40h/s1280/photo_2025-03-24_09-04-31.jpg

ឆ្លៀតក្នុងឳកាសអបអរសាទរពិធីបុណ្យទន្លេ លើកទី៩ ដដែលនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាដល់វពុទ្ធសាសនិក បន្តគាំទ្រចំពោះគម្រោងជួយវិស័យពុទ្ធសាសនា ដែលផ្ដួចផ្ដើមដោយអតីតព្រះតេជគុណ ជួន កក្កដា ដើម្បីជាប្រយោជន៍ដល់វិស័យពុទ្ធសាសនា និងជួយកុមារជំនាន់ក្រោយដែលសិក្សានៅពុទ្ធិកសិក្សាបន្តទៅមុខទៀត៕

Elon Musk នឹងចាត់ការតាមច្បាប់អ្នកទម្លាយព័ត៌មានសម្ងាត់ថា អាមេរិកគ្រោងធ្វើសង្គ្រា.មជាមួយចិន

0

សហរដ្ឋអាមេរិក ៖ លោក Elon Musk ទីប្រឹក្សាជំនិតរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង ក្រោយពីសារព័ត៌មាន The New York Times រាយការណ៍ថា លោកបានទទួលព័ត៌មានសម្ងាត់ពាក់ព័ន្ធនឹងគម្រោងធ្វើសង្គ្រា.មជាមួយចិន បន្ទាប់ពីលោកចូលរួមកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth នៅក្រសួងការពារជាតិ (ឬមន្ទីរបញ្ចកោណ) ជាលើកដំបូង កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjArfk7R8bumvUnWQc5DP3Z_4jkUyZ3YkDgcKzVPKAqyURfWiMiosHlx0Tar_GodeOOYn6wysDUEeYZPZLXab666wAzufyHdUmOx0dPv1yn9Zd94JeLBSo5P4rdeTKfGnkUYo9RqcAlYPDoG-3EfXSpbYmfBaLmXFJHi1VogQrHtRzsrNUiWmx7rATSovOm/s855/photo_2025-03-24_10-10-47.jpg

លោក Elon Musk បានឆ្លើយតបភ្លាមៗទៅកាន់ការផ្សព្វផ្សាយរបស់សារព័ត៌មាន The New York Times ដោយលោកសរសេរក្នុងបណ្តាញសង្គម X ថា ៖ «វាជាការឃោសនាសុទ្ធសាធ» ។ លោកបានអំពាវនាវឱ្យចាត់វិធានការតាមច្បាប់ទៅលើមន្ត្រីមន្ទីរបញ្ចកោណ ដែលបានបង្ហាញព័ត៌មានមិនពិតទៅប្រព័ន្ធផ្សព្វផ្សាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSIMn5GmJ9N6TJDWEO1m_DGnftSWD695tqjDrSb1Cqt0QsAP8wvS4-9LaWiDTOPw6PW9-fgrG2f2mpHX5iWLe7fUO_uUxf3oksgMpRTo2LTA9n8BRJxMpk0V990ns3NM9mSJkjccb5imJDbDGlMSxL5hWCVI1DMapVfhz3cooNn84I07SGjWd_yVbLr_Qw/s960/photo_2025-03-24_10-10-48%20(2).jpg

ប្រធានាធិបតីអាមេរិក លោក Donald Trump ក៏បានបដិសេធដែរថា យើងពុំបានជជែករឿងធ្វើសង្គ្រាមជាមួយចិនក្នុងកិច្ចប្រជុំនៅមន្ទីរបញ្ចកោណទេ ។ អ្នកបង្ហាញពីផែនការធ្វើសង្គ្រាមទៅបុគ្គលខាងក្រៅ ជាពិសេស អ្នកជំនួញដែលទទួលបានផលប្រយោជន៍នៅចិន គឺប្រឈមនឹងហានិភ័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0oQfT_9JJmXg6dpuYzLZYHuwlretMzGzZeUIxcDseNv6V6BdFzUayT3zOjcpNhTb2CH-1wqLzcd28oLDY6idS66AugTbjC4VlmGyAHTG5frZB_drlOMerjN49zqibbEAdKb31A8VUS9YC6SW_k2rtm-nbFgqVM8b0hpFRTq_SlPEUA_fL1m17MDmCW7jU/s960/photo_2025-03-24_10-10-48%20(3).jpg

ចំណែរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth ឱ្យដឹងថា កិច្ចប្រជុំជាមួយលោក Elon Musk គឺជាការជជែកគ្នាពុំផ្លូវការ យើងផ្តោតលើប្រធានបទ «ការច្នៃប្រឌិត និងប្រសិទ្ធភាព» ហើយយើងពុំបាននិយាយពីគម្រោងធ្វើសង្គ្រាមជាមួយចិនទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitDUgzw9XUY4dlV_pzUqxHbDDRuq-iP_0-aXNHLgkhZoNqycW3mR_NOjP4Dgv_wJfEY_l-Rcq-I3qa0hxqkZd1yVgnfLrgmKaByujghh-U8B6EhWxI3bHfoNNQbWPxGZhgRr0LtV0OWh8tRMLRLqpgAUYdxaF3cklpRrx_PfO3ASH5bzmMwVAjesF0S-Et/s1160/photo_2025-03-24_10-10-48%20(4).jpg
លោក Elon Musk នាយកគ្រប់គ្រងក្រុមហ៊ុន SpaceX, Starlink និង Tesla បានធ្វើកិច្ចសន្យាជាច្រើនច្បាប់ជាមួយក្រសួងការពារជាតិអាមេរិក ដែលធ្វើឱ្យមហាជនមានចម្ងល់ពីបញ្ហាផលប្រយោជន៍ ។ រីឯមន្ត្រីសេតវិមានឱ្យដឹងថា លោក Elon Musk នឹងដកខ្លួនចេញពីតួនាទីក្នុងរដ្ឋាភិបាល ប្រសិនបើរកឃើញថា មានទំនាស់ផលប្រយោជន៍ ។ សមាជិកព្រឹទ្ធសភា២រូបមកពីគណបក្សប្រជាធិបតេយ្យ (Democrat) ពុំទុកចិត្ត និងផ្ញើលិខិតទាមទារឱ្យរដ្ឋមន្ត្រីការពារជាតិលាតត្រដាងព័ត៌មានអ្វីខ្លះដែលបានពិភាក្សាជាមួយលោក Elon Musk ។

តើមន្ត្រីរូបណានៅមន្ទីរបញ្ចកោណដែលបានធ្វើឱ្យបែកធ្លាយព័ត៌មានសម្ងាត់ទៅ The New York Times ថា អាមេរិកគ្រោងធ្វើសង្គ្រាមជាមួយចិន? តើលោក Elon Musk នឹងអាចចាត់ការមន្ត្រីរូបនេះដែរឬទេ? ហេតុនេះ សូមលោកអ្នករង់ចាំតាមដានការចុះផ្សាយរបស់សារព័ត៌មាន KBN បន្តទៀត ៕