Home Blog Page 565

Elon Musk នឹងចាត់ការតាមច្បាប់អ្នកទម្លាយព័ត៌មានសម្ងាត់ថា អាមេរិកគ្រោងធ្វើសង្គ្រា.មជាមួយចិន

0

សហរដ្ឋអាមេរិក ៖ លោក Elon Musk ទីប្រឹក្សាជំនិតរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង ក្រោយពីសារព័ត៌មាន The New York Times រាយការណ៍ថា លោកបានទទួលព័ត៌មានសម្ងាត់ពាក់ព័ន្ធនឹងគម្រោងធ្វើសង្គ្រា.មជាមួយចិន បន្ទាប់ពីលោកចូលរួមកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth នៅក្រសួងការពារជាតិ (ឬមន្ទីរបញ្ចកោណ) ជាលើកដំបូង កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjArfk7R8bumvUnWQc5DP3Z_4jkUyZ3YkDgcKzVPKAqyURfWiMiosHlx0Tar_GodeOOYn6wysDUEeYZPZLXab666wAzufyHdUmOx0dPv1yn9Zd94JeLBSo5P4rdeTKfGnkUYo9RqcAlYPDoG-3EfXSpbYmfBaLmXFJHi1VogQrHtRzsrNUiWmx7rATSovOm/s855/photo_2025-03-24_10-10-47.jpg

លោក Elon Musk បានឆ្លើយតបភ្លាមៗទៅកាន់ការផ្សព្វផ្សាយរបស់សារព័ត៌មាន The New York Times ដោយលោកសរសេរក្នុងបណ្តាញសង្គម X ថា ៖ «វាជាការឃោសនាសុទ្ធសាធ» ។ លោកបានអំពាវនាវឱ្យចាត់វិធានការតាមច្បាប់ទៅលើមន្ត្រីមន្ទីរបញ្ចកោណ ដែលបានបង្ហាញព័ត៌មានមិនពិតទៅប្រព័ន្ធផ្សព្វផ្សាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSIMn5GmJ9N6TJDWEO1m_DGnftSWD695tqjDrSb1Cqt0QsAP8wvS4-9LaWiDTOPw6PW9-fgrG2f2mpHX5iWLe7fUO_uUxf3oksgMpRTo2LTA9n8BRJxMpk0V990ns3NM9mSJkjccb5imJDbDGlMSxL5hWCVI1DMapVfhz3cooNn84I07SGjWd_yVbLr_Qw/s960/photo_2025-03-24_10-10-48%20(2).jpg

ប្រធានាធិបតីអាមេរិក លោក Donald Trump ក៏បានបដិសេធដែរថា យើងពុំបានជជែករឿងធ្វើសង្គ្រាមជាមួយចិនក្នុងកិច្ចប្រជុំនៅមន្ទីរបញ្ចកោណទេ ។ អ្នកបង្ហាញពីផែនការធ្វើសង្គ្រាមទៅបុគ្គលខាងក្រៅ ជាពិសេស អ្នកជំនួញដែលទទួលបានផលប្រយោជន៍នៅចិន គឺប្រឈមនឹងហានិភ័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0oQfT_9JJmXg6dpuYzLZYHuwlretMzGzZeUIxcDseNv6V6BdFzUayT3zOjcpNhTb2CH-1wqLzcd28oLDY6idS66AugTbjC4VlmGyAHTG5frZB_drlOMerjN49zqibbEAdKb31A8VUS9YC6SW_k2rtm-nbFgqVM8b0hpFRTq_SlPEUA_fL1m17MDmCW7jU/s960/photo_2025-03-24_10-10-48%20(3).jpg

ចំណែរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth ឱ្យដឹងថា កិច្ចប្រជុំជាមួយលោក Elon Musk គឺជាការជជែកគ្នាពុំផ្លូវការ យើងផ្តោតលើប្រធានបទ «ការច្នៃប្រឌិត និងប្រសិទ្ធភាព» ហើយយើងពុំបាននិយាយពីគម្រោងធ្វើសង្គ្រាមជាមួយចិនទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitDUgzw9XUY4dlV_pzUqxHbDDRuq-iP_0-aXNHLgkhZoNqycW3mR_NOjP4Dgv_wJfEY_l-Rcq-I3qa0hxqkZd1yVgnfLrgmKaByujghh-U8B6EhWxI3bHfoNNQbWPxGZhgRr0LtV0OWh8tRMLRLqpgAUYdxaF3cklpRrx_PfO3ASH5bzmMwVAjesF0S-Et/s1160/photo_2025-03-24_10-10-48%20(4).jpg
លោក Elon Musk នាយកគ្រប់គ្រងក្រុមហ៊ុន SpaceX, Starlink និង Tesla បានធ្វើកិច្ចសន្យាជាច្រើនច្បាប់ជាមួយក្រសួងការពារជាតិអាមេរិក ដែលធ្វើឱ្យមហាជនមានចម្ងល់ពីបញ្ហាផលប្រយោជន៍ ។ រីឯមន្ត្រីសេតវិមានឱ្យដឹងថា លោក Elon Musk នឹងដកខ្លួនចេញពីតួនាទីក្នុងរដ្ឋាភិបាល ប្រសិនបើរកឃើញថា មានទំនាស់ផលប្រយោជន៍ ។ សមាជិកព្រឹទ្ធសភា២រូបមកពីគណបក្សប្រជាធិបតេយ្យ (Democrat) ពុំទុកចិត្ត និងផ្ញើលិខិតទាមទារឱ្យរដ្ឋមន្ត្រីការពារជាតិលាតត្រដាងព័ត៌មានអ្វីខ្លះដែលបានពិភាក្សាជាមួយលោក Elon Musk ។

តើមន្ត្រីរូបណានៅមន្ទីរបញ្ចកោណដែលបានធ្វើឱ្យបែកធ្លាយព័ត៌មានសម្ងាត់ទៅ The New York Times ថា អាមេរិកគ្រោងធ្វើសង្គ្រាមជាមួយចិន? តើលោក Elon Musk នឹងអាចចាត់ការមន្ត្រីរូបនេះដែរឬទេ? ហេតុនេះ សូមលោកអ្នករង់ចាំតាមដានការចុះផ្សាយរបស់សារព័ត៌មាន KBN បន្តទៀត ៕

រដ្ឋាភិបាលកូរ៉េខាងត្បូងប្រកាសពីគ្រោះមហន្តរា.យដោយសារភ្លើងឆេះព្រៃជាច្រើនកន្លែង

0

ប្រទេសកូរ៉េខាងត្បូង ៖ កាលពីចុងសប្តាហ៍ទី៣ ខែមីនា ឆ្នាំ២០២៥ ភ្លើងបានឆេះព្រៃជាង៣០កន្លែងនៅកូរ៉េខាងត្បូង ដែលធ្វើឱ្យភ្នាក់ងារពន្លត់ភ្លើង និងអាជ្ញាធរស្លា.ប់ យ៉ាងហោចណាស់៤នាក់ ខណៈពលរដ្ឋជាង១,៥០០នាក់ ត្រូវជម្លៀសចេញពីលំនៅឋាន ។ ភ្នាក់ងារពន្លត់ភ្លើងសន្និដ្ឋានថា វាបណ្តាលមកពីផ្កាភ្លើងចេញពីម៉ាស៊ីនកាត់ស្មៅក្នុងកសិដ្ឋានមួយកន្លែង ហើយភ្លើងឆេះព្រៃភាគច្រើន គឺនៅភាគអាគ្នេយ៍ប្រទេស រហូតធ្វើឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូងប្រកាសពីគ្រោះមហន្តរា.យ កាលពីថ្ងៃទី២២ ខែមីនា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqdUuRYOciuOXZiJr9uy-IvFZBhEU3DkUujxmaBX9bbu0cbnG1Du0KcFY7kXm76l0DT0Xyd2zBq2ElFAYCPQLPac4P5oE17U3NbhIBMV9DapP3_HvrpvmVf15Z3yERvgfYwFG80Y_VKyvtmXvnzyOR2BYn0uMtumD6G3IEPLhHiuSsrVvHYa9G_8DmZcBW/s800/image_2025-03-24_16-06-14.png

កាលពីថ្ងៃទី២៣ ខែមីនា មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ និងសុវត្ថិភាព ប្រកាសថា ភ្លើងបានឆេះព្រៃជាច្រើនកន្លែង ស្របពេលកូរ៉េខាងត្បូងមានអាកាសធាតុក្តៅហែង ។ នៅល្ងាចថ្ងៃទី២១ ខែមីនា ភ្លើងចាប់ផ្តើមឆេះព្រៃលើកដំបូង និងឆេះខ្លាំងបំផុតនៅតំបន់សានឈៀង ភាគខាងត្បូងខេត្តកៀងសាន់ ។ តាមភ្នាក់ងារពន្លត់ភ្លើង គឺបណ្តាលមកពីផ្កាភ្លើងចេញពីម៉ាស៊ីនកាត់ស្មៅក្នុងកសិដ្ឋាន ដោយភ្នាក់ងារអាចពន្លត់ភ្លើងបាន៧០% កាលពីព្រឹកថ្ងៃទី២២ ខែមីនា ប៉ុន្តែដោយសារខ្យល់ខ្លាំង ទើបភ្លើងឆេះរាលដាលទៅតំបន់នៅក្បែរ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWj2N9NkpiWeLX5nAzT10E2OEK6UgLQ3pSS-Q0MyZJ9OkEEj6treBgHfyDf4OcNHkeX03yasuTLBmbg_a7aAOn7G80apq90GFuA28OLMBy_KlK_vp6zXE3HC9GfOnHKgeVMFD-Zsit2KrY9UwPbF09QndgW2h1h36FWmDEM4cj-5FTWOraPpt9Bq20LyQr/s1480/image_2025-03-24_16-06-15%20(2).png

    ពេលកំពុងពន្លត់ភ្លើងនៅតំបន់សានឈៀង គឺមន្ត្រីពន្លត់ភ្លើង និងអាជ្ញាធរបានស្លាប់អស់៤នាក់ ព្រមទាំងរងរបួសធ្ងន់៥នាក់ របួសស្រាលម្នាក់ ។ រីឯទីក្រុងនៅភាគខាងជើងខេត្តកៀងសាន់ ក៏មានភ្លើងឆេះព្រៃខ្លាំងដែរ និងឆេះរាលដាលទៅតំបន់ក្បែរគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmJLvIA_Mhqa4apNpkmZkKpcrbHXvRnknNeQmMFXPw0dPlkeyESOXdN0g1jaP1zB2hDyTHCU4wDYfmSeqpkGZegIJ6g3HRwl85FgNjq7hNHOwg3OQhN8tZtcRTLPG-eDev3IjBQjirWKIBL8_ToJMdLJq_Kkicd7GZMfQPpifrvTTNwQA9FqzUmawbxvBV/s771/image_2025-03-24_16-06-15.png

    ភ្នាក់ងារកសិកម្មកូរ៉េខាងត្បុងបានបញ្ជូនឧទ្ធម្ភាគចក្រ ជាង១០០គ្រឿង ដោយសហការជាមួយសមត្ថកិច្ច ភ្នាក់ងារពន្លត់ភ្លើង កងទ័ព និងអាជ្ញាធរ សរុបជាង៦០០នាក់ ជួយគ្នាពន្លត់ភ្លើងនៅ៣តំបន់ ព្រមទាំងបញ្ជូនឧបករណ៍ផ្សេងៗ ។ ភ្លើងបានបំផ្លាញលំនៅឋានពលរដ្ឋអស់៤០ខ្នង និងធ្វើឱ្យពលរដ្ឋជាង១,៥០០នាក់រស់នៅ៣តំបន់ត្រូវចាកចេញទៅស្នាក់នៅជម្រកបណ្តោះអាសន្ន ដូចជា ៖ មជ្ឈមណ្ឌលសហគមន៍ និងក្លិបហាត់ប្រាណ ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8l5gnpK3a1j1aNrgurtBkENrKA5QS2kcaUuu42Hmg_gFQvRv-coezVlJv5CE1Vs9BMn8mf3tTlI2S_xfUFbyGA4FtbA_8jkITIBAE1kaxC3QGhbprAtildYyjQA4wwSsX5m7SUsDHm8NqABsogv9CgB78X26lvvyHgiFZx57atdHThf5IKqQVDtOqGY_R/s768/image_2025-03-24_16-06-16%20(2).png
    រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសពីគ្រោះមហន្តរាយនៅតំបន់ភ្លើងឆេះព្រៃ និងបញ្ជូនកម្លាំងទៅតំបន់គ្រោះថ្នាក់បន្ថែមទៀត ដើម្បីជួយជម្លៀសពលរដ្ឋ ។ ក្រៅពីនេះ រដ្ឋាភិបាលក៏បានផ្តល់ប្រាក់ឧបត្ថម្ភដល់ពលរដ្ឋដែលខូចខាតទ្រព្យសម្បត្តិ និងចាកចេញពីលំនៅឋាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT6cRh_jFxps_DNZdTiMggrR72GINItXHgkA2hELAn5O0Av3gbOdXmvHghzLdUwV6n3ByxlZGBB6ocFeSvok2GqXJkWDVmShyXj3fGok2UpQnFoNKggPk_zpCW5zfx5VnRZBnz0uXBbkZbo86cERtngTfTWBzrzuqWmFgPIUXgwlczNWc2H8DL09VlUO2h/s1600/image_2025-03-24_16-06-16%20(3).png

    មន្ត្រីក្រសួងមហាផ្ទៃ និងសុវត្ថិភាព ដែលមានតួនាទីជាអនុប្រធានមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្ន ពីព្រោះការប្រមាថរបស់មនុស្សជាមូលហេតុចម្បងធ្វើឱ្យភ្លើងឆេះព្រៃ ។ សូមពលរដ្ឋចៀសវាងយកសម្ភារៈងាយឆេះតាមខ្លួនពេលដើរព្រៃ, ហាមដុតកាកសំណល់កសិកម្ម និងបោះចោលកន្ទុយបារីនៅកន្លែងត្រឹមត្រូវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1Sa8XA_OSg7awft-CadeX6n6lhKOvAZYj8trMr_UiGQa2kiqYxFd33OPvFCURoD35s6i8nVFAC3ma_XsPitVCis0gvQI2p1IVXdmrJtWPb8yQb_i_imGa16F2pE7-GoqcAwSj-k1NibaSIlvMN3LR-RfnRccfsG07y1tQLpsa5xtX-4ttfLglrw5FbE6l/s1140/image_2025-03-24_16-06-16.png

    តាមទិន្នន័យរបស់ភ្នាក់ងារកសិកម្ម គឺចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៤ កូរ៉េខាងត្បូងមានភ្លើងឆេះព្រៃសរុបចំនួន៥,៤៥៥លើក ក្នុងនោះភ្លើងឆេះព្រៃ៥៦% កើតឡើងចាប់ពីខែមីនា ដល់ខែឧសភា ។ មូលហេតុភ្លើងឆេះព្រៃ គឺដោយសារមានអាកាសធាតុស្ងួត និងខ្យល់បក់ខ្លាំង ៕

KingChi សម្រេចធ្វើរឿងដ៏អស្ចារ្យសម្រាប់ Ruthko

0

ទំហំចិត្តនិងសេចក្តីស្រលាញ់ដែលមិនអាចបំភ្លៃបានរបស់ KingChi ទៅកាន់តារាចម្រៀង Ruthko ដែលមរណភាពក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពិតជាធំធេងណាស់ទោះបីជាអ្នកទាំងពីរមិនជាប់សាច់ឈាមនឹងគ្នា។ សេចក្តីស្រលាញ់នេះបានជំរុញឱ្យ KingChi សម្រេចចិត្តសាក់រូប Ruthko នៅលើស្មាជាប់ខ្លួនដែលអាចបញ្ជាក់ថា Ruthko នៅតែមានក្នុងចិត្ត King Chi ជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf3E_Zl8T5Rduesi8fp7FHE0h0b9RJLOD3Mz0ZUZqqSmd1pwIKm84zRgUOY6UUp9G2_oFTMOfl8RNYuwiorBsI92lnY8y48m8Cuv5mCML3joYT5t3-_DNFZmfS4sachIibliX8hcnDmhKK4GcFrQRyUUVqgWH08ZoujBD1P2h7IZwlDbz-dK6ZpBPOpx4w/s2048/image_2025-02-18_09-03-57.png

ថ្មីៗនេះភរិយារបស់តារារ៉េប KingChi បានបង្ហាញវីដេអូខ្លីមួយនៅលើបណ្តាញសង្គមទិកតុកជាសកម្មភាពរបស់ស្វាមីខ្លួនបានសាក់រូប Ruthko នៅស្មារបស់ខ្លួនដោយបានបង្ហាញថា «បងចិនស្ពាយប្អូនជាប់ខ្នងជានិច្ច មិនអីទេ»។ ជាមួយនឹងរូបភាពរបស់ Ruthko នៅលើស្មារបស់ KingChi តារាចម្រៀងរូបនេះក៏មានការឆ្លាក់អក្សរពីក្រោមរូបភាពថា «ប្អូនប្រុសជាទីស្រលាញ់របស់បង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikdq-kPAprXiIQLQ9saDqoluwwUhguV7oDY7g6a1ivMjpm1LnMlierbUK_40EwCnaUI5iH90HPwveFHV3hhYSP5JGVVgtD9181imGABS0CGe3-J5Vb2MFwW6-Vb6AtZuNKFRatMXdFG2j13AE9VM1FeDB_FaKygc1NA1mbwidOdzZU3zAd-xtioXnwwcHg/s960/image_2025-03-24_09-57-23%20(2).png
នៅលើបណ្តាញសង្គមរបស់ KingChi វិញក៏បានចែករំលែកពីដំណើរការរបស់លោកក្នុងការសាក់រូប Ruthko ខណៈអក្សរដែលសរសេរថា «ប្អូនប្រុសជាទីស្រលាញ់របស់បង» គឺលោកសរសេរដោយដៃខ្លួនឯងផ្ទាល់។ ជាមួយវីដេអូនេះ ម្ចាស់បទ «៥ដុល្លារ» បានបង្ហាញថា វាជាអនុស្សាវរីយ៍ ដ៏មានតម្លៃមួយសម្រាប់លោក។ ទង្វើរបស់ KingChi ដែលសុខចិត្តឈឺសាច់ក្នុងការសាក់រូបរបស់ Ruthko នេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនកោតសរសើរជាពិសេសពីទំហំសេចក្តីស្រលាញ់ពិតប្រាកដទុកដូចជាប្អូនទោះបីជាមិនជាប់សាច់ឈាមគ្នាក្តីតែការរាប់អានរបស់អ្នកទាំងពីរគឺមានជារៀងដរាបទោះបីជាម្ខាងទៀតលាចាកលោកហើយក៏ដោយ ប៉ុន្តែវត្តមានរបស់ Ruthko នៅតែជាភាពចងចាំរបស់ KingChi ជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5Ou8PcYOSbSVVRX1QD61lFkieaIVK1RGseN5FamtwCxnvnTdu2YJpyk00ci6b8UXzis0mVvtOWaLxc-q0ZPDOMOTaGRuEeupA4yREvWKXcRhI_5z04gSHZIBBHCPzvUMTV2MOn3sxD_XvZiHAD8rf4qGOrqV0drwQ4F5NfGMVL9_fcJQSza5FIjQu_q0Z/s960/image_2025-02-18_08-59-37.png

បន្ទាប់ពី Ruthko ទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ក្នុងវ័យ២៤ឆ្នាំបន្សល់ទុកនូវសេចក្តីអាឡោះអាល័យយ៉ាងខ្លាំងពីក្រុមគ្រួសាររបស់លោក ហើយតារារ៉េប KingChi គឺតែងតែពោលនឹករលឹកទៅកាន់ Ruthko និងចេញមុខនិយាយចង់ឱ្យប្រព័ន្ធតុលាការពន្លឿនករណី Ruthko ឱ្យឆាប់រហ័សបន្ទាប់ពីរឿងក្តីរបស់ Ruthko ស្ងប់ស្ងាត់មិនទាន់ទទួលបានពន្លឺយុត្តិធម៌៕

 

 

រឿងលោក ឌួង ឆាយ និងអ្នកនាង ដេត ម៉ាលីណា អ្នកសិល្បៈ អ្នកបង្កើតមាតិកានិយាយប៉ុន្មានឃ្លានេះ

0

រឿងរ៉ាវចម្រូងចម្រាសរវាងលោក ឌួង ឆាយ និងអតីតភរិយា អ្នកនាង ដេត ម៉ាលីណា បានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកហើយនៅតែមិនទាន់ដាច់ស្រេចគ្នាជុំវិញរឿងកូនៗ។ ការប្រទូសសារ៉ាយជាថ្មីដែលផ្ទុះកក្រើកជាថ្មីនេះបុគ្គលមានឥទ្ធិពល អ្នកសិល្បៈនិងអ្នកបង្កើតមាតិកាបាននិយាយប៉ុន្មានឃ្លាជុំវិញរឿងរកាំរកូសអ្នកទាំងពីរជាពិសេសអាណិតទៅដល់ក្មេងៗព្រោះការឈ្លោះគ្នារបស់ឪពុកម្តាយតែកូនៗជាអ្នករងគ្រោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibi-43it-e4UBcAOIuiZW1ObaEJ8GI5vRCp8DhcSEBjWG7Qe-fobe93o5rdID6oN2rSi87egLuHIioRbVQ2hXtCDiEMOF79rHoY7fhvLMAJdPf4dTk0h7MADt7zY0g66UjRa1wsHe2L-7w5Lr5anL93DurYObu1qRN41tFkPzgoeRCeK0Lm9pfF02v64y_/s2048/image_2025-03-24_08-46-21.png
លោកជំទាវ នឹម វណ្ណៈ បានសរសេរនៅលើបណ្តាញសង្គមថា «មើលហើយ អូសរំលងទៅ រឿងគ្រួសារគេទុកឱ្យគេដោះស្រាយទៅកុំបន្ថែមតែស្ករ។ បើដោះមិនបានមានតែច្បាប់និង ជាចុងក្រោយមានតែនយោបាយាឈ្នះឈ្នះទេ ទើបអាចសង្ឃឹមដោះស្រាយបាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTPiGMPLxBmfu1_YIEbBOiPCltMPeFNmbxpSuYHcrGBiRgBaaHrIG7OTBfYz38qCeUJp1bdbW-dZ33vmLeRo0ZeGai2hSEwZc_CioOAt-oybVYnlUjOahvVtNnsrIs2GF8bsuoebDR3kqP8TftiTXhJmxJN19g65kv4YnpSdSWmmLdGdun4aX0NgWRXp5m/s2048/image_2025-03-24_08-46-23.png

ពិធីករ សុខ រ៉ាស៊ី បានសរសេរនៅលើបណ្តាញសង្គមនាយប់ថ្ងៃទី២៣ ថា «ឪពុកម្តាយ ជាអ្នកឈ្នះ កូនជាអ្នកចាញ់ ជនរងគ្រោះគឺកុមារ មិនដឹងថា៖ ត្រូវតប៉ុន្មាន ភាគទៀត!(អាជ្ញាសាលា)»។ អ្នកបង្កើតមាតិកាអ្នកនាង កាកា អូស្រា្តលី បានសរសេរដែរថា «កម្ពុជាមានសិទ្ធិកុមារធ្វើអ្វី? ហេតុអ្វីក៏មិនចេញមកជួយយកកុមារជាកូនៗ ទៅការពារសិន?បណ្ដោយបែបនេះខ្លាចសម្ពាធទ្រម៉ាក្មេងហើយ!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKbv8LCg7fsB6MmiWIfXOL_M4JVxim2J1tzyBjirT7nBN2saSErS_LxtomD8vDfnV7yhcbbvRpcI6th76J_SFoPS8X7cLV0BbhQy7rk3PgtS5U-BYbmBMF8f6ALN3xmNeuQee11h65s0X_7QGnBIcMXoqFpSow7E1uvqYAOGuZLSTpYnZMLM4I67n1flIG/s2048/image_2025-03-24_08-46-24.png

ក្នុងនោះបវរកញ្ញា ម៉ាច ដាវី បានលើកឡើងថា «ខ្ញុំសង្ឃឹមថាច្បាប់ នឹងមានវិធានការចំពោះបុគ្គលម្នាក់នេះ ច្រើនឆ្នាំមកនេះ ខ្ញុំមិនហ៊ានលូកដៃឬចេះដឹងរឿងក្រុមគ្រួសារអ្នកណាទេ តែនេះ វេទនាភ្នែកណាស់ ប្រទេសកម្ពុជាមានច្បាប់មិនថាអតីតប្រពន្ធគាត់យ៉ាងណា លោកមិនគួរណាធ្វើទង្វើថោកទាបបែបនេះនៅចំពោះមុខកូនប្រុសនិងកូនស្រី? មនុស្សប្រុសចង់ឈ្នះមនុស្សស្រី ជាមនុស្សប្រភេទអី? ពាក្យថាស្រលាញ់កូន តែទង្វើនេះ គេហៅថាបំផ្លាញអនាគតរបស់កូន កូនអាចមានជំងឺបាក់ទឹកចិត្ត ដែលតែងតែឃើញរូបភាពបែបនេះពីឪពុកចិត្ត……….»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhsJ1SP2-suzZvXLVBEMgsQgR0BOfLT9bPkfwJXVWbNNC9lJNOnGWOPpi4vrbmRh2lqQKlPSHdX7_YAgKHfbJNmQAB35Uyj_RCNPA0E0c3R31T3Bf4DKDQBOXyU1VYU8BRnKEEgYPrVAHgFG4d5FWLxElNwq9zgGHyAd8HCqMxEi5kMLBEITKscrzVZjAb/s746/image_2025-03-24_08-47-55.png

កាលពីយប់ថ្ងៃទី២៣ មីនា អ្នកនាង ដេត ម៉ាលីណា និងលោក ឌួង ឆាយ បានប្រទូសសារ៉ាយគ្នាដណ្តើមកូនស្រី។ អ្នកនាង ដេត ម៉ាលីណា ជារឿយៗបាននិយាយថាលោក ឌួង ឆាយ មិនគោរពតាមច្បាប់ ខណៈអ្នកនាងបានស្នើសុំអន្តរាគមន៍ពីឯកឧត្តម កើត រិទ្ធ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងយុត្តធម៌ជួយដល់នាង៕

សហភាពអឺរ៉ុប ជួយសាងសង់ស្ពានមួយតម្លៃ១១លានដុល្លារ ភ្ជាប់ទៅកោះខ្សាច់ទន្លា

0

សហភាពអឺរ៉ុប នឹងសាងសង់ស្ពានមួយខ្សែតម្លៃជាង១០លានអឺរូ ឬប្រមាណជា១១លានដុល្លារភ្ជាប់ទៅកាន់កោះខ្សាច់ទន្លា នៅក្នុងស្រុកស្អាង ខេត្តកណ្ដាល ដើម្បីសម្រួលការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករចូលទៅកាន់ទីផ្សារ។

បើតាមលោកស្រី Nicola Beer អនុប្រធានធនាគារវិនិយោគអឺរ៉ុប(EIB) បានថ្លែងថា៖”ក្រោមជំនួយប្រមាណ៨៧លានដុល្លារ អឺរ៉ុបនឹងបែងចែកសម្រាប់ការសាងសង់ស្ពានមួយខ្សែ ដើម្បីតភ្ជាប់កោះខ្សាច់ទន្លាមកតំបន់ដីគោក តែការចាប់ផ្តើមសាងសង់នៅពេលណានោះទេ ខណៈការសាងសង់ស្ពានត្រូវឆ្លងកាត់ការសិក្សាគម្រោង និងសិក្សាពីផលប៉ះពាល់ជាមុនសិន”។

លោកស្រី បានបញ្ជាក់ថា៖”មូលហេតុដែលជ្រើសរើសយកទីតាំងកោះខ្សាច់ទន្លា ដើម្បីសាងសង់ស្ពានតភ្ជាប់ ដោយសារនេះជាការឱ្យយោបល់ និងស្នើពីក្រសួងពាក់ព័ន្ធនៅក្នុងកិច្ចពិភាក្សា”។

បន្ថែមពីនេះ សហភាពអឺរ៉ុបក៏មើលឃើញថាពលរដ្ឋនៅកោះខ្សាច់ទន្លាមានសក្តានុពលផ្នែកកសិកម្ម។ ពោលកសិករមានការដាំដុះបានល្អ ប៉ុន្តែមានភាពលំបាកក្នុងការដឹកជញ្ជូនកសិផលរបស់ខ្លួនទៅលក់ទីផ្សារទៅវិញ។
ហេតុដូច្នេះ ស្ពានមួយខ្សែនេះនឹងជួយសម្រួលដល់ការដឹកជញ្ជូនកសិផលចែកចាយទៅតំបន់នានា និងជួយដល់ការធ្វើដំណើរសិក្សារៀនសូត្ររបស់ពលរដ្ឋនៅលើកោះនោះ៕

រដ្ឋាភិបាលកំពុងពិចារណាការសាងសង់ផ្លូវរថភ្លើងធុនស្រាលពីរាជធានីភ្នំពេញ ទៅកាន់អាកាសយានដ្ឋានថ្មី

0

រដ្ឋាភិបាល បើកការសិក្សាលើគម្រោងផ្លូវរថភ្លើងធុនស្រាល ប្រវែង២០គីឡូម៉ែត្រ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1MBosyVl4JS-DKcMOfY6SXB95LttHq20PRKLaqXnRDWmfcdY0JaXybMF7no0-Sk92hYZbHXQG9JLYX1Ooy_3NVTlQE4S_ECqwl1Q6p3XjUAABD8jZt8G6vUXrVaeII1oGM3V_2iCt7TjybVzcIe3Us0aPpv7cmQhanT15Mr_deOGPWdtTjzgtlU2WqTll/s1000/image_2025-03-24_14-01-29%20(2).png

ដំណើរការសាងសង់ផ្លូវរថភ្លើងនេះ អាចនឹងចាប់ផ្តើម ក្រោយពេលដែលព្រលានយន្តហោះតេជោតាខ្មៅបានបញ្ចប់ និងដាក់ឱ្យដំណើរការពេញលេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjkiPRh4YVAdRrtapIGKhzW_BzQBWFT-KYD64M63CvNXH724S9Ob-3RXWMiP1JkRDUhHRFwjxLqGtHcg9XVV4tfLriiwyP4JkfNbcvwBrZtlkYwH_ihBmNKIwBYp-xFMc1NMghjqufSrGC_GNNYBaduO3yVz175x0SQf8S8UoP1Qd5VfAivfjqkgWhJimf/s1200/image_2025-03-24_14-01-29.png

បើតាមលោក ឆារស៍ វ៉ាន់ អភិបាលក្រុមហ៊ុន Cambodia Airport Investment (CAIC) និងជាអភិបាលក្រុមហ៊ុនកាណាឌីយ៉ាគ្រុបបានឱ្យដឹងថា៖ “យើងបានត្រៀមបម្រុងទីតាំងដីសម្រាប់អភិវឌ្ឍជាផ្លូវរថភ្លើងនៅថ្ងៃអនាគត នៅតាមបណ្តោយផ្លូវ ៦០ ម៉ែត្រ ដែលក្រុមហ៊ុនកំពុងសាងសង់ចេញពីព្រលាន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8XmQ7TCTWar7QCxbuNv4JJcIuUnS-4jqM7N7FY9Ms6DNieW1kvbdaEmuzlxKUWG1dIO9Tbn3v1nvu5VRDTbT7p64T68UyKWuzcA20vJmIg0HdU_-4U90fZa1Rkyw9aUnidF0FNavcPDgMn0qEVoDX9em69Iv_yDTEF3QPK7W1OpTk_GI7WJEyX8eZSWow/s1200/image_2025-03-24_14-01-28.png

ផ្លូវរថភ្លើងធុនស្រាលនេះ មានសារៈសំខាន់ខ្លាំងសម្រាប់សម្រួលការធ្វើដំណើរក្នុងតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW8_KTFZikMiaOk5dS5j87wDHpXT7MJjQOfWYc0hcDEkUsWrnmlHDAUEXbWkVWwQZX2GEcVPjm2BGKMso6Kwv0pyog75baexvoELO9THASEfHTtn6ncCCp5TZRDeMBiLTjchSuWaD7djCBuuFB2WjC1tPYhzBk8c6QxXqEl9yd-TxS6OUUs_F6kcmTaW57/s1792/image_2025-03-24_14-01-25.png

បន្ថែមពីនេះ រដ្ឋាភិបាល ក៏កំពុងពិចារណាសាងសង់ផ្លូវរថភ្លើងក្រោមដីក្នុងរាជធានីភ្នំពេញមួយទៀត ដែលនឹងជួយដល់សេដ្ឋកិច្ចកម្ពុជា និងផ្នែកបរិស្ថានថែមទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzNZlMuVgAt4BDdQxD-nvROBp4bFGuLuxBsv-rLI3Kue7AEzNGx4teX8uGMg1CZm1TRPB8cdoLuI8W_axWrS4Syig8VtwRrL4CEtEwHLgeT30w76w6cJznL84j4oZo0wRmM80s8hfkRpiDCYP6UIk4nPpUNVrDYMby2oNqjhtanx76VkR4KKGHRY6TnD-i/s2048/image_2025-03-24_14-01-26.png

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ត្រូវបានសាងសង់នៅលើទំហំផ្ទៃដីជាង ២ ៦០០ហិកតា ក្នុងទឹកប្រាក់ជាង ១ ៥០០លានដុល្លារ ដោយនឹងដាក់សម្ពោធជាផ្លូវការនៅខែកក្កដា ខាងមុខនេះ៕

 

តិចអត់ដឹង! អ្នកពូកែនិយាយនឹងមានអាយុវែងជាងមនុស្សទូទៅរហូតដល់៩ឆ្នាំ

0

កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ លោក សុរ៉ាត់ តាន់ប្រាវេត គ្រូពេទ្យឯកទេសខួរក្បាល និងប្រព័ន្ធប្រសាទនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រខេត្តឈៀងម៉ៃ ប្រទេសថៃ បានចែកចាយព័ត៌មានគួរឱ្យចាប់អារម្មណ៍មួយក្នុងហ្វេសប៊ុក ដោយលោកបានដកស្រង់ការស្រាវជ្រាវរបស់ Berlin Aging Study បង្ហាញថា ៖ «សមត្ថភាពការនិយាយយ៉ាងស្ទាត់ជំនាញ បង្ហាញថា នឹងមានអាយុវែង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh28K0p555AKm1bv1Zqb9TprOLDMrNNXPbhk3di-BPdDH-YP6eJI9Wv3nSREr6ns02CCet3My0HvEshr7NjuDJvMwj7fROG4BDrNFwTyALrB9DpVLnJozOayxLsyIPtV7VWGduePlHdBsL_wChIpEtru1Swy96BXMDgOvduAeoDj7o1Azha_MzU4P0H_ec4/s1000/image_2025-03-24_13-29-54.png

លោក សុរ៉ាត់ ឱ្យដឹងថា អ្នកពូកែនិយាយ ឬនិយាយយ៉ាងស្ទាត់ជំនាញនឹងមានអាយុវែង ពីព្រោះការនិយាយត្រូវប្រើប្រាស់ខួរក្បាលជាច្រើនផ្នែក ។ ពេលមានវ័យចាស់ អាយុច្រើន ខួរក្បាលពុំសូវចងចាំ គឺយើងនឹងពុំអាចនិយាយស្ទាត់ជំនាញដូចមុនទេ ពុំអាចនិយាយពាក្យខ្លះ ហើយនេះបង្ហាញពីអាយុរបស់យើងយូរប៉ុនណា ។ តើការនិយាយជួយឱ្យយើងមានអាយុវែងដូចម្តេច? តើសមត្ថភាពការនិយាយអាចដឹងពីអាយុជីវិតដោយរបៀបណា?

តាមការស្រាវជ្រាវរបស់ Berlin Aging Study បង្ហាញថា សមត្ថភាពការនិយាយដោយបង្កើតពាក្យពេចន៍យ៉ាងឆាប់រហ័ស គឺពាក់ព័ន្ធដោយផ្ទាល់នឹងអាយុជីវិតពេលវ័យជរា ។ ការស្រាវជ្រាវបានប្រមូលទិន្នន័យសមត្ថភាពនិយាយរបស់អ្នកចូលរួមចំនួន៨ដំណាក់កាល ក្នុងរយៈពេល១៨ឆ្នាំ ហើយអ្នកចូលរួមម្នាក់ៗបានសាកល្បងកម្រិតការយល់ដឹង, ការចងចាំហេតុការណ៍, សមត្ថភាពនិយាយ និងចំណេះដឹងការនិយាយ ។ ក្រោយការសាកល្បងបង្ហាញថា អ្នកពូកែនិយាយនឹងមានអាយុវែងជាងមនុស្សទូទៅ រហូតដល់៩ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5mEDD9HAm_aehnAlxzFvUNEdl9-QO8ssIK742a-rJaIvyxN9hkVPIxe_O0VsiEjI4Sk6_ENaYeBw43j_TsREd6j4Z-rR5kyLZSnEYoC3d1Sy4MFBYTqI2f0jxOM5c1HfoZNTF-h5O7XS1ViJp6BLnL2WL8D_73NujWGb2opxrpNSFGivHZKpuMnklSnae/s750/image_2025-03-24_13-29-54%20(2).png

ការស្រាវជ្រាវនេះបានផ្សព្វផ្សាយក្នុងទស្សនាវដ្តី «Psychological Science» ដែលបានវិភាគទិន្នន័យរបស់អ្នកចូលរួមចំនួន៥១៦នាក់ ដែលមានអាយុជាមធ្យម៨៥ឆ្នាំ ហើយបានតាមដានពួកគេរយៈពេល១៨ឆ្នាំ ។ លទ្ធផលការស្រាវជ្រាវបង្ហាញថា អ្នកពូកែនិយាយនឹងមានអាយុវែងជាងមនុស្សទូទៅរហូតដល់៩ឆ្នាំ ខណៈការដំណើរការរបស់ខួរក្បាល ដូចជា ៖ ការចងចាំហេតុការណ៍ និងល្បឿនការយល់ឃើញ គឺពុំពាក់ព័ន្ធនឹងអត្រាការស្លាប់ ។

ហេតុអ្វីសមត្ថភាពការនិយាយពាក់ព័ន្ធនឹងអាយុរបស់មនុស្ស? ការស្រាវជ្រាវបង្ហាញថា សមត្ថភាពនិយាយពាក់ព័ន្ធដោយផ្ទាល់នឹងខួរក្បាលនៅផ្នែកខាងមុខ ដែលខួរក្បាលមានតួនាទីសម្រេចចិត្ត ដោះស្រាយបញ្ហា និងនិយាយភាសា ។ ខួរក្បាលផ្នែកនេះនឹងចុះខ្សោយការចងចាំពេលអាយុកាន់តែច្រើន ប្រឈមនឹងជំងឺប្រព័ន្ធប្រសាទ ហើយការធ្លាក់ចុះសមត្ថភាពនិយាយបង្ហាញពីការអន់ខួរក្បាល ដែលធ្វើឱ្យវាក្លាយជាកត្តាកំណត់អាយុ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRHkq4-WA3UTFnIcuhqS1nt8o0R8CRDB-bsBAm7HyHkCpWKbWzl6_efpbufwRauQ7X1dQxLzL_Ioaz2OZ95byHgRBqdcV_dDQQFix73Ek5t7XgIIhXeXLGqeFE67kiR5lDZPP2ziVbw4Ruo85jHAJoukcSY304Rm5L8KdfVOrVnemgSPlekFM4RWVqn-Ug/s2500/image_2025-03-24_13-29-54%20(3).png
លោកគ្រូពេទ្យបានណែនាំវិធីមួយចំនួនដើម្បីឱ្យក្លាយជាមនុស្សពូកែនិយាយ និងអាយុវែង រួមមាន ៖
-អានសៀវភៅ និងអាននិទានរឿងឱ្យខ្លាំងៗ
-រៀនសូត្រភាសាបរទេស ពីព្រោះការនិយាយច្រើនភាសាបានជួយពង្រឹងសមត្ថភាពខួរក្បាល និងកាត់បន្ថយការចុះខ្សោយខួរក្បាល
-ចូលរួមជាមួយសង្គមជានិច្ច ពីព្រោះការសន្ទនាជាមួយមិត្តភក្តិ និងគ្រួសារអាចជួយឱ្យខួរក្បាលនឹកឃើញពាក្យពេចន៍យ៉ាងឆាប់រហ័ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_Dciy4usHhK3cjKCS5lGOeQyNeQrlcra83BxvpMnvYcG8zs8dL35oL_B_o04F0A34WXzxV_s3ah_2tLXmxHjt5lkac5Rz4xKRlTXc39A2K2OhIUM0pAEJrlxVdG8znQdeG60FH15-sIwu2ex_5XL3g3rw2DEoXkZhfE_RmZz_NssHy9gLWRpRoXs5Ti-4/s980/image_2025-03-24_13-29-56.png

ការនិយាយស្តី គឺជាអាយុជីវិត ពីព្រោះការនិយាយមានសារៈសំខាន់ដល់ខួរក្បាល និងការបញ្ជារបស់ខួរក្បាល ខណៈការហាត់និយាយ គឺជាការហ្វឹកហាត់ខួរក្បាល ។ សមត្ថភាពការនិយាយបានបង្ហាញពីសុខភាពខួរក្បាល និងដឹងពីអាយុជីវិតរបស់ខ្លួន ។ សមត្ថភាពនិយាយអាចជាគន្លឹះសំខាន់ធ្វើឱ្យយើងមានសុខភាពរឹងមាំពេលអាយុច្រើន ។ ដូច្នេះ លោកអ្នកគួរសន្ទនាជាមួយមនុស្សជាស្រឡាញ់ ពីព្រោះការនិយាយមិនត្រឹមតែធ្វើឱ្យរីករាយប៉ុណ្ណោះទេ ប៉ុន្តែវានឹងជួយឱ្យមនុស្សជាទីស្រឡាញ់អាយុវែង ។ លោក សុរ៉ាត់ និយាយថា ៖ «បើស្រឡាញ់អ្នកណាម្នាក់ ចូរនិយាយជាមួយអ្នកនោះឱ្យបានច្រើន» ៕

ហាមដាក់អាហារកំប៉ុងក្នុងទូរទឹកកកព្រោះប្រឈមនឹងផលប៉ះពាល់សុខភាព តើគួរដាក់វានៅកន្លែងណា?

0

អ្នកជំនាញផ្នែកចំណីអាហារហាមដាច់ខាតយកអាហារកំប៉ុង ឬទឹកផ្លែឈើកំប៉ុងដាក់ក្នុងទូរទឹកកក ពីព្រោះការបរិភោគអាហារកំប៉ុងដែលក្លាសេក្នុងទូរទឹកកក នឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ង ឬកើតជំងឺផ្សេងៗ ដូចជា ៖ ជំងឺថ្លើម និងជំងឺមហារីក ។ បើយើងពុំអាចដាក់អាហារកំប៉ុងក្នុងទូរទឹកកក តើគួរដាក់វានៅកន្លែងណា ទើបល្អ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2lqBN4VpmbCbfBjqyar6Ks7dHlMIYx1uf_w7UOyQ9iOO7ShAQ6-WhCsagp9jbkOSJKkvZMYTivlwGzlhK813M03nFGWzOlFDG0mdXut-6yLzhRvHDHeg3mOLy1aqzgMv7VpraBWSWlQ_Ewm8JaUWFCJYCHlts4MH209UhMySi-6FU3onTaRfaSpQZse8h/s1200/image_2025-03-24_13-26-58%20(2).png
តើជ្រាបទេថា យើងពុំគួរដាក់អាហារកំប៉ុងក្នុងទូរទឹកកកទេ មិនថាត្រីខកំប៉ុង ឬទឹកផ្លែឈើកំប៉ុង គឺសុទ្ធតែមានផលប៉ះពាល់ដល់សុខភាពទាំងអស់ ។ អាហារកំប៉ុងត្រូវបានផលិតឡើងសម្រាប់ទុកនៅកន្លែងណាដែលមានសីតុណ្ហភាពធម្មតា ប៉ុន្តែមនុស្សភាគច្រើនតែងតែយល់ខុសថា ការយកអាហារកំប៉ុងទៅដាក់ក្នុងទូរទឹកកក គឺអាចរក្សាទុកវាបានយូរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtl2Kx9nQ0WIt3P9GdRML-zAzpjkIJKeJ7Gs_GYmqB4ORxBsn8E5H9ihUKFnvFWVjhdhwgSbDBDWzv7ihfBTgReHEMg5FRJ_k4Z7bLttbX5OMYWQFaT7rf9hBzbbq-eDOcO9sgedJnJzFka9aQ3qUSQeMbcoEy1QRrkIfZ_0VRqwhrd0zfG2PohjUjcsQ8/s1280/image_2025-03-24_13-26-58%20(3).png

អ្នកជំនាញផ្នែកចំណីអាហារឱ្យដឹងថា បើយើងយកអាហារកំប៉ុងទៅដាក់ក្នុងទូរទឹកកក គឺសំណើមក្នុងទូរទឹកកក និងអុកស៊ីសែននៅផ្នែកខាងក្រៅទូរទឹកកក នឹងមានប្រតិកម្មជាមួយគ្នា ។ វានឹងបណ្តាលឱ្យចេញច្រេះនៅលើសំបកកំប៉ុងអាហារ ហើយពេលយើងបរិភោគអាហារក្នុងកំប៉ុងនេះ គឺនឹងបរិភោគអាហារលាយឡំជាមួយជាតិច្រេះ វាដូចគ្នានឹងយើងបរិភោគលោហៈចូលក្នុងពោះ ។ ជាតិច្រេះនឹងបង្កើតជាតិពុលដល់កោសិកាក្នុងរាងកាយ, ប៉ះពាល់ថ្លើម និងកើតជំងឺមហារីក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkUQeDSV3Omh5RFM5FHtiU4GMzULHXjTIZvJq3KUnMpuLQ2DBJzF0YC6DKxX-0qFSAx7DBEAhLvfZozU9VhmywtfuiTtA8cnS5dOK5bqtzDyFdzhMlA5AXApVRBCN37zpEqeb4XF7d4_AvKWk97Qa_oINK3lZEujrCkLbwTavk25k-Q3diBWjs0Lv56E6N/s1200/image_2025-03-24_13-26-58.png

ហេតុនេះ គួរតែទុកអាហារកំប៉ុង និងទឹកផ្លែឈើកំប៉ុង នៅកន្លែងណាដែលមានសីតុណ្ហភាពធម្មតា មិនត្រជាក់ពេក និងមិនក្តៅពេក ដើម្បីកុំឱ្យខូចគុណភាពអាហារ ។ ប៉ុន្តែបើចង់បរិភោគអាហារត្រជាក់ៗ យើងអាចចាក់អាហារចេញពីកំប៉ុងចូលក្នុងចាន ហើយយកចាននេះទៅដាក់ក្នុងទូរទឹកកក ដើម្បីកុំឱ្យមានគ្រោះថ្នាក់ដល់សុខភាព ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii7sqWjWKpW4Uf6tKI7fuE2k0qv4RTDc3Y78uv51KNENb8PRcyQm_hzo6GJ4bTekpILqAY0xTUG8XHgrgHnah54BwdW7-aAsEVuF8CgfBOrcYF7KShYjTRXCeBQkVbLzMqJlch-vSfbkASRGpr9XalV7l2ZxXujHDzOSMRR3LRP1o-19TlVe0EWsD8HL0y/s1280/image_2025-03-24_13-26-59.png

តើពិតដែរឬទេ? ការសរសេរឈ្មោះរបស់អ្នកដោយប៊ិចក្រហមនឹងជួបសំណាងអាក្រក់?

0

តើអ្នកធ្លាប់ឮគេនិយាយតៗគ្នាអត់ថា កុំសរសេរឈ្មោះរបស់អ្នកដោយប៊ិចក្រហម បើមិនដូច្នេះទេ អ្នកនឹងជួបសំណាងអាក្រក់ជាក់ជាមិនខាន។ តើរឿងនេះពិតដែរឬទេ ហើយអ្នកណាជាអ្នកបង្កើតពាក្យចចាមអារ៉ាមនេះ? តើពាក្យនេះមានប្រភពមកពីណា? យោងតាមគេហទំព័របរទេសមួយបានឱ្យដឹងថា៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfTsgkaBXpfe1J4OQvy7nNKQ0pt3yfDKFBjnVe-hq9j2WubRc7syrGvGmQOymAyzFoLIQc62NVLAFrF37dDl7_xWlVEsADcmp9yGMPzqpB6uKUvpfGuUET1IqotHiIJLagYs0ilTSlBjzgvIHxJ5qqTWt4kT8hkKdwXoqeZCSAYOY4lXO826Sr_T7r_1v1/s2000/image_2025-03-24_13-22-14.png

ជំនឿនេះមានឫសគល់មកពីប្រទេសចិន ដែលទាក់ទងនឹង “ទីបញ្ចុះសព” ខណៈជនជាតិចិនកាលពីអតីតកាលតែងតែរៀបចំថ្មដើម្បីចារឈ្មោះរបស់ពួកគេនៅពេលដែលពួកគេមានជីវិត ដោយប្រើទឹកថ្នាំពណ៌ស ដើម្បីសរសេរឈ្មោះ។ ប៉ុន្តែនៅពេលដែលពួកគេស្លាប់ សាច់ញាតិនឹងសរសេរឈ្មោះរបស់ពួកគេនៅលើថ្មនោះដោយ “ទឹកថ្នាំក្រហម” វិញដើម្បីបញ្ជាក់ថាមនុស្សនោះបានស្លាប់ហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhujV1RR218jC4_16woQJTllJelGi7rI1_SKvJfQvOx5mQFFISPxWwef0Dz4xxv7Xg6nit1rJ7ZWNh0QLEbd11jwayNNCMIrsXdYZZZdQsSLJh9kJS63Jnt44tkT8bn8zxv3sqVDYornc3ziMN3MA7vD9ZMTJGqznpuNB8fblFztNl8NQMazlc8wHMd6wOK/s1280/photo_2025-03-22_15-38-04%20(2).jpg

បន្ទាប់មកជំនឿនេះក៏បានរីករាលដាលដល់ប្រទេសកូរ៉េ និងបណ្តាប្រទេសផ្សេងទៀត ធ្វើឱ្យមនុស្សជាច្រើនគិតថាការសរសេរឈ្មោះដោយប៊ិចក្រហមគឺជារឿងមិនល្អ។ យោងតាមជំនឿរបស់ប្រជាជនចិន “ពណ៌ស” តំណាងឱ្យភាពបរិសុទ្ធ និងសន្តិភាព ត្រូវបានប្រើសម្រាប់មនុស្សដែលនៅមានជីវិត។ រីឯពណ៌ក្រហម គឺជានិមិត្តសញ្ញានៃការស្លាប់ គ្រោះថ្នាក់ និងទីបញ្ចប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVH8kMX6pV02XjmuIOVk_iRWba_vuaP0WxKHrs6a1sylVwgmqLR6mJ9UKHwbvm0qRk0ef2pBNdSr1rvQo9gVs6zUN4mHVROwKGYubMiUuA6FgQ9_Rnt2jeJMZBfC3BgBgrojjHqZdbpG4wyhQWvp82H77yCgss_fZcvTWK54bNiE35PhJHXq0pOHQGuD4H/s1024/photo_2025-03-22_15-38-05.jpg
ទោះជាយ៉ាងណាបច្ចុប្បន្នគេឈប់ប្រើទឹកថ្នាំពណ៌សហើយ ដូច្នេះជំនួសឱ្យពណ៌ស គេប្រើពណ៌ខៀវ និងពណ៌ខ្មៅវិញ ដោយសារពណ៌ទាំពីរនេះ មើលទៅផ្លូវការជាង និងងាយស្រួលអាន។ ខណៈពណ៌ក្រហមត្រូវបានគេប្រើដើម្បីរំលេចអត្ថបទ កែកំហុសអក្ខរាវិរុទ្ធ ឬសម្គាល់សំណួរប្រឡងជាដើម។ ហេតុនេះសរុបមក ការសរសេរឈ្មោះរបស់អ្នកដោយប៊ិចក្រហមនឹងជួបសំណាងអាក្រក់ ពិតឬមិនពិត គឺអាស្រ័យទៅលើការគិត និងជំនឿរបស់មនុស្សម្នាក់ៗ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5YnQqCYCgTC79P3zuOpbhXrbbaXw35R0Xp9MITBfREBiqxC7Cp9oJas94QqOIEssTVKyNpFklpXXB2ayP-Nw88wKqJfDrCye2yUnqK52lRBRVGOutc5cUNU4x1rQj6DXjIt5xuxPYKzIn92mNWlOF79drZj4r_KWhOn-QkvVxqjuL0HUzSVK0Kr0M4ELY/s1280/photo_2025-03-22_15-38-06.jpg

រដ្ឋបាលខេត្តដំបូងគេមួយនេះចេញវិធានការហាមឃាត់ការរាំស្ទាក់សុំលុយតាមផ្លូវនាឱកាសថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ

0

ការរាំស្ទាក់សុំលុយ ហាក់បានក្លាយជាទំលាបទំលាប់មួយ ដែលមនុស្សជាច្រើនតែងនាំគ្នារាំនៅតាមដងផ្លូវ ដោយចាំស្ទាក់សុំលុយអ្នកធ្វើដំណើរ។

ជាទូទៅ ការរាំស្ទាក់សុំលុយ ធ្វើឡើងតាមផ្លូវក្នុងភូមិ ដោយអ្នកភូមិស្ទាក់ម៉ូតូ ឬរថយន្ត ដើម្បីប៉ាតម្សៅ ឬស្រោចទឹក រួចហើយក៏សុំជាថវិកា ដើម្បីទុកទិញម្សៅ ឬបង់ថ្លៃទឹកជាដើម។

សកម្មភាពនេះ បានបង្កើតជាទម្លាប់អាក្រក់ និងបង្កភាពអណាធិបតេយ្យតាមផ្លូវ ដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍បានយ៉ាងងាយ។

ពាក់ព័ន្ធនឹងករណីនេះ ខេត្តកណ្ដាល បានក្លាយជាខេត្តដំបូងគេ ដោយចេញសេចក្តីប្រកាសហាមឃាត់សកម្មភាពរាំស្ទាក់សុំលុយ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាខែមេសា ខាងមុខនេះ។

ជាមួយគ្នានេះដែរ ឯកឧត្តមគួច ចំរើន អភិបាលខេត្តកណ្តាល ក៏បានសំណូមពរឱ្យកងកម្លាំងក្រុង និងស្រុក ខិតខំផ្សព្វផ្សាយ កុំឱ្យពលរដ្ឋលេងល្បែងនេះ ដែលអាចប៉ះពាល់ដល់សិទ្ធអ្នកធ្វើដំណើរ។

លើសពីនេះ រដ្ឋបាលខេត្តកណ្តាល ក៏បានអំពាវនាវឱ្យពលរដ្ឋក្នុងមូលដ្ឋាន ចូលរួមកម្សាន្តថ្ងៃចូលឆ្នាំខ្មែរ លេងដោយសេចក្តីថ្លៃថ្នូរ ទើបសមជាប្រជាជនគំរូ និងជាខេត្តដែលគេអោយតម្លៃ៕