Home Blog Page 563

ពីអ្នកគាំទ្រធំម្នាក់និងចង់សហការជាមួយគ្នា Esther Yu បញ្ឈប់ការគាំទ្រ Kim Soo Hyun

0

តារាសម្តែងនិងចម្រៀងចិន Esther Yu បានបញ្ឈប់ការគាំទ្រតារាសម្តែងកូរ៉េ Kim Soo Hyun ដែលកំពុងរងនៅរឿងអាស្រូវផ្អើលពេញអាស៊ីទាំងនៅប្រទេសចិនផងខណៈរឿងថ្មីរបស់នាងត្រូវធ្លាក់ចុះហើយគ្របដណ្តប់ដោយរឿងរបស់តារាប្រុសរូបនេះ។ Esther Yu គឺជាកំពូលអ្នកគាំទ្រម្នាក់របស់ Kim Soo Hyun ហើយធ្លាប់បាននិយាយថានាថ្ងៃអនាគតនាងចង់សហការជាមួយតារាកូរ៉េរូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYYUYQ0aNH1yUP_F07y1IGUuB7p9Bvo4Gi3ewsNT4eAlbMyU9NGinELxkXH6GY0ddqPB56koYVHJemGk49Sbp6hyphenhyphenZOWJLpvdYsh9epIZmrD2Fvheu8nbu8B5xS1Y9bCu24TjyABbLdMuQU2d5n25rOGVXMShdO3kcCxgs1vG_qxoG6fkp0H_Kohtuh2gcx/s2048/image_2025-03-15_09-24-11.png
មិនថាខ្លួនជាតារាល្បីយ៉ាងណាតែងតែមានអាយដលនៅក្នុងចិត្តដូចគ្នា។ ជាក់ស្តែងដូចជាតារាស្រីដែលពេញនិយមនៅក្នុងវិស័យសិល្បៈចិន Esther Yu ជាដើមត្រូវបានគេដឹងនាងជាកំពូលអ្នកគាំទ្រម្នាក់របស់ Kim Soo Hyun ។កាលពីខែវិច្ឆិកា កន្លងទៅ Esther Yu បានបានឆ្លើយក្នុងបទសម្ភាសន៍ដោយនិយាយថានាងចង់សហការជាមួយ Kim Soo Hyun នៅពេលអនាគត។ មិនត្រឹមតែប៉ុណ្ណោះនាងបានប្រមូលរូបភាពយ៉ាងសកម្ម នៅរូបថតអនុស្សាវរីយ៍ជាមួយផ្ទាំងរូបភាព ទិញរបស់របរដែលទាក់ទងនឹងអាយដលរបស់នាង ហើយមិនស្ទាក់ស្ទើរក្នុងការសរសើរគាំទ្រតារាប្រុសរូបនេះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEZyrqLbEsknPUrjPD4MPwb-J5EGsxtTT-9c9mDnbvHGvf0nIn9Rc3mioZL7HeBpVlCeqm1vbS85UWenQ4W8VgsYmOAJxdV83VhiIXTt5y8Rh3NNzlwlnJtAPOjfmXVmFYMu_mVfmVEBcI8odJKnx5UuMpxcOz7vHcbMyZ4nO3KFtfAYXigEmoB32un-gA/s2048/image_2025-03-15_09-24-12.png
ទោះជាយ៉ាងណាពីអ្នកគាំទ្រផ្កាប់មុខម្នាក់ពេលនេះ Esther Yu បានបញ្ឈប់ការគាំទ្ររបស់នាងទៅកាន់ Kim Soo Hyun ហើយ។ អ្នកគាំទ្របានរកឃើញថា Esther Yu បាន Un Follow Kim Soo Hyun នៅលើ Instagram។ ទង្វើនេះបង្ហាញថានាងខកចិត្តហើយ «ឈប់ធ្វើជាអ្នកគាំទ្រ» ក្រោយពីសកម្មភាពរបស់តារាសម្ដែងរូបនេះជាមួយ Kim Sae Ron ត្រូវបានលាតត្រដាង។ ក្រៅពី Esther Yu ក្រុមអ្នកគាំទ្រមួយចំនួនទៀតដែលមានសមាជិករហូតដល់ទៅរាប់ម៉ឺននាក់របស់ Kim Soo Hyun ក៏បានប្រកាសរំសាយការគាំទ្រតារាប្រុសរូបនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgOITaSanyZntZcLhb0Sv0sUw2ZtKlgMDPYwwQLfkWiuH5E8Iy9SM9FUWqvILR6iofgavGbkx3NWGClcRsKm4nGn0MSC4r7IS3ItebPq34cVKf772zTi0m3qCVsMwQV06ULBRDTWykYeNGEacwpa2iRRnSHcyWxKNioTHnB8Z0-slMaXFPlN48nGuYYH0X/s1243/image_2025-03-15_09-24-19%20(2).png

គួរឱ្យដឹងដែរថា មិនត្រឹមតែខូចចិត្តប៉ុណ្ណោះទេ Esther Yu ក៏រងការខូចខាតដល់អាជីពផងដែរ នៅពេលដែលរឿងថ្មីរបស់នាងមានចំណងជើងថា « Ski into Love » សហការជាមួយ Lin Yi ចេញហើយប៉ុន្តែមិនសូវទទួលបាននូវការចាប់អារម្មណ៍ប៉ុន្មានពីទស្សនិកជននោះទេព្រោះរឿងអាស្រូវរបស់តារាកូរ៉េបានសាយភាយពេញបណ្តាញសង្គម។ បច្ចុប្បន្ននេះ គ្រប់គ្នាកំពុងតាមដានព័ត៌មានទាក់ទងនឹងរឿងអាស្រូវដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ Kim Soo Hyun ដូច្នេះហើយអាចនិយាយបានថា សន្ទស្សន៍ប្រជាប្រិយភាព និងចំនួនអ្នកទស្សនារឿងថ្មីរបស់ Esther Yu គឺមានកម្រិតទាបណាស់៕

រដ្ឋាភិបាលថៃចាត់វិធានការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និងថ្នាំញៀ.ន នៅសាលារៀន

0

ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ បានប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងអប់រំ និងមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់វិធានការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និងថ្នាំញៀ.ន នៅសាលារៀន ហើយលោកស្រីបញ្ជាក់ថា រដ្ឋាភិបាលនឹងបង្ក្រាប, កំណត់វិធានការទប់ស្កាត់ និងអប់រំយុវជនឱ្យយល់ដឹងពីផលប៉ះពាល់សុខភាពដោយសារថ្នាំញៀន ។ រដ្ឋាភិបាលសូមការសហការពីគ្រូបង្រៀន និងសាលារៀន សូមចូលរួមការពារកូនសិស្សឱ្យរួចផុតពីគ្រោះថ្នា.ក់ គ្រឿងញៀន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiNygPY95r81mJuLz9-rXJTy9W6g_r-1u-_UCEHexI_MzEx2S1xJApSTe_xhr5bS0V0SiobZwowzQQX7VcTNP3S7h336BjPUEt9_ZEZgb8YKf5U6vw6iR93lphw93UVLbv0tbwvzbR9W0MeVT2deHFC66HHhDs1xtHP9Bwk3xPTs8l5bbBwVFeJ_ysZBWS/s700/image_2025-03-15_16-30-51%20(2).png

កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃបានបង្ហោះសារក្នុងបណ្តាញសង្គម X និង Facebook ព្រមទាំងបង្ហោះរូបភាពការប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងអប់រំ លោក Permpoon Chidchob ព្រមទាំងមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធ ក្នុងអំឡុងកិច្ចពិភាក្សាពីវិធានការទប់ស្កាត់បារីអេឡិចត្រូនិក និងថ្នាំញៀននៅសាលារៀន ។ រដ្ឋាភិបាលបានចាត់វិធានការតឹងរ៉ឹងបង្ក្រាបថ្នាំញៀន ប៉ុន្តែត្រូវអនុវត្តជាមួយវិធានការការពារកូនក្មេង និងយុវជន កុំឱ្យងាយស្រួលទិញថ្នាំញៀន តាមរយៈការបណ្តុះបណ្តាលចំណេះដឹងពីផលប៉ះពាល់សុខភាពដោយសារថ្នាំញៀននៅសាលារៀន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWRJctO0CoNshOvVNEX1b81jIpsk23APTu-6xWhwJIp6l6Fp0YTG5NRH7JiwQDf0nKoBdBmyEVzjooXR7Skv7h8yp4jhthXhskAJp27atoaFAwLsGWUVKZ6E_316nFD9fQndS5MSUWnN16-TRoaolrbUIbxQlBvbBN02Ndw9_p6FMSIGJI44HJXD53Qfo6/s900/image_2025-03-15_16-30-51.png

ខាងក្រោមនេះ គឺជាវិធានការសំខាន់ៗចំនួន៣ចំណុច របស់រដ្ឋាភិបាលថៃ ៖
១-អនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ៖
-បង្ក្រាបអ្នកផលិត និងចែកចាយបារីអេឡិចត្រូនិក
-រឹតបន្តឹងការយកបារីអេឡិចត្រូនិកចូលក្នុងបរិវេណសាលាhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFLO9FOdv-ABCJPe6fP4926zlF_JWx_6Z2T317d7i0p582-ffeOk2grbta1lnEQ11-So2rzc8YWfTzQta1GSx-FTDx_xv0lgty26_aq4Ju4311TZFYUJJRQMeV4HRZFAjphXJ1ePlKcwKaLrGQZwA0dSRlwBtOXEm879xUqmRacSMiu7-k0mszIDH4RagB/s2000/image_2025-03-15_16-31-38.png

២-ផ្តល់ចំណេះដឹងពីថ្នាំញៀននៅសាលា ៖
-ផ្តល់ចំណេះដឹងពីផលប៉ះពាល់សុខភាពរបស់ថ្នាំញៀនឱ្យច្រើនជាងមុន
-សហការជាមួយក្រសួងអប់រំ កែសម្រួលកម្មវិធីសិក្សាដើម្បីបង្ការថ្នាំញៀន
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkzrE7DJzSqH6sTwch7o3PlAWpoi4bOVmWA6dOoRiX0aZ-YAlJ_J3coomAEL5VcjludIu0GFG_gDrU_gp9zFtsh14in_CmkMeKqRA30c6vZY47TJEIX2e0pgFFi6yggwu6QnCCTCCMIHdwFyZIwxS7TF3RJojgThH2aqbcahGR6vxJnKuGrEjxG-7ZMPNS/s2000/image_2025-03-15_16-32-52.png
៣-សុំកិច្ចសហការពីគ្រូបង្រៀន និងនាយកសាលា ៖
-គ្រូ និងបុគ្គលិកសាលា មានតួនាទីការពារការប្រើប្រាស់ថ្នាំញៀនក្នុងសាលា និង
-សង្កេតអាកប្បកិរិយាកូនសិស្សដើម្បីទប់ស្កាត់ការប្រើប្រាស់ថ្នាំញៀន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhjAcDjKUpv6WCj-sda2uUVrB-VFJmdPbxVeOHwXjixHODQkhs6m9TPKvFcEEFm4YuE27pk6Ggtcz5SZahRzJOJvx1XeKEW4FHeBtgpA1l-9r0a6OartJx_9ZnE-PWtWiPArEYwqi_Q4QAUjEeIX-vtr68sgkqW5opE6wUlCI7qKDST4gzdLu35jYwgLeG/s1500/image_2025-03-15_16-34-04.png

នាយករដ្ឋមន្ត្រីថៃថ្លែងថា ៖ «លោកគ្រូ-អ្នកគ្រូគ្រប់រូបបានបំពេញតួនាទីទប់ស្កាត់ថ្នាំញៀនស្រាប់ហើយ ប៉ុន្តែពេលការប្រើប្រាស់ថ្នាំញៀនកើនឡើងខ្លាំង រដ្ឋាភិបាលសូមឱ្យគ្រូបង្រៀនជួយសហការការពារកូនសិស្សកុំឱ្យប្រើប្រាស់ថ្នាំញៀន និងបារីអេឡិចត្រូនិក» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgod5Ogfqc20-Q7psJ-f2sepwcjYNzNlX7-79pZyvJpEUk2lqoYzakiI1evHmez4Vjp8FtpGcQnsB7vXezS5Ig2jZluzGP80HrtE4N2v4WypbwwZfFwLcpJFT6PDL-X-0qXGzNBf-zUCozkNZ34b2gXkoAbrH2fEy_lCx53JKEviwXv-AIVPj4kRheq5-va/s1280/photo_2025-03-15_13-51-43.jpg

បច្ចុប្បន្ន បារីអេឡិចត្រូនិកត្រូវបាននាំចូលមកប្រទេសថៃដោយខុសច្បាប់ ហើយរីករាលដាលក្នុងចំណោមយុវជន ខណៈថ្នាំញៀនជាច្រើនប្រភេទចាប់ផ្តើមចែកចាយនៅតាមរបងសាលា ។ ហេតុនេះ គ្រូបង្រៀន និងអាណាព្យាបាលសិស្ស ត្រូវសហការគ្នាតាមដាន និងអប់រំកូនសិស្ស ។ រដ្ឋាភិបាលនឹងប្រជុំកំណត់វិធានការបន្ថែមទៀតដើម្បីគ្រប់គ្រងបញ្ហាថ្នាំញៀន និងបារីអេឡិចត្រូនិកនៅសាលាយ៉ាងមានប្រសិទ្ធភាព ៕

ចោរឆក់ជនបរទេសទាំងកណ្តាលថ្ងៃទៀតហើយ នៅសង្កាត់វត្តភ្នំ​ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឆក់លើកនេះចំ YouTuber ដ៏ល្បី ដែលតែងតែផ្សាយល្អៗពីកម្ពុជា

0

មិនគួរសោះ! កើតឡើងម្តងជាពីរដង មិនចេះស្ងាត់សោះ ករណីចោរឆក់ជនបរទេសទាំងកណ្តាលថ្ងៃទៀតហើយ នៅសង្កាត់វត្តភ្នំ​ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយចេញឆក់លើកនេះចំ YouTuber ដ៏ល្បី ដែលតែងតែផ្សាយល្អៗពីកម្ពុជាដល់ពិភពលោកបានស្គាល់កម្ពុជា។ តើវាជាការអាម៉ាស់យ៉ាងណា បន្ទាប់ពីគាត់បានឡាយពីហេតុការណ៍ដែលគាត់បានជួបរួចហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYW9auDGHeX3-NxYUV5K6A14-m3WL2IsCFen5z7uMJlEQh64mDdFVuFU4Qfx2sDWyFazmGt1n56CRWixBZlmdeAyg_ekdyVO0QbLsNSRI3iVUie2SZd-GEHEAIz9d1khxHqgdKivGjZ3IU830Hm-J93wWRI775-Pk1AFhAXRTJ0p6TzJ6V1befuPuMA49L/s1280/476677562_1186598812872572_2928796082704132147_n.jpg

លោកចោរចេញឆក់មួយលើកនេះ លើកមុខមាត់ជាតិខ្មែរណាស់ ឆក់ចំជនបរទេសជា YouTuber ល្បី ដែលតែងតែផ្សាយល្អៗពីកម្ពូជាដល់ពិភពលោកបានស្គាល់កម្ពុជា តែពេលនេះដូចជាអំបិលត្រូវទឹកហើយ។ តើលោកចោរធ្លាប់គិតទេថាកិត្តិយសកម្ពុជា ថ្លៃជាងលុយដែលចោរនោះបានលួច? បើអជ្ញាធរពាក់ព័ន្ធមិនប្រញាប់ដោះស្រាយជូនគាត់បន្ទាន់ទេនោះច្បាស់ណាស់ កម្ពុជាយើងអាចនិងល្បីថែមទៀតរឿងចោរកម្មតាមដងផ្លូវសាធារណៈ ពិសេសល្បីនៅលើបណ្តាញសង្គមជាក់ជាមិនខាន ហើយកេរ៌្តឈ្មោះស្អុយខាងចោរលួចនេះមិនខាងបាត់ឡើយ គ្រប់គ្នានឹងរអារ ព្រោះចោរហាររយ មិនអាចគ្រប់គ្រងបាន ពិសេសនៅតំបន់ទេសចរបរទេស ព្រោះវាជាកិត្តិយស មុខមាត់ដល់ជាតិទាំងមូលផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0NeCoW3RzuM_xHHNgr8llXooPHf0fu5cQJOcG8UitkOhIYuSkErLTtMIhPEAQxAMoOM0UBsAl9lGsvpzTZfL018Yqx8EsCd-mlfCKuQLQ5snfdSY4F0jNm_ST9huIO3qaaP1U0QuEiwXCrub5FK0p9uotGoiDQo0a8hdGoTAIWyzGr4O59DBk-3whqzML/s1280/481703957_1186598832872570_2769082072406022475_n.jpg
ការល្បីរឿងអាក្រក់បានជះឥទ្ធិពលខ្លាំងដល់គ្រប់វិស័យ ហើយវិស័យដែលនឹងរងផលប៉ះពាល់ខ្លាំងគឺវិស័យទេសចរណ៍ ព្រោះតែសន្តិសុខសង្គមមិនធានាដល់ភ្ញៀវទេសចរណ៍ដែលមកលេង ពិសេស គឺភ្ញៀវបរទេស។ សូមចងចាំថា គ្រប់ភ្ញៀវបរទេស និងភ្ញៀវជាតិ គិតគូរខ្លាំងមុនគេគឺ សុវត្ថិភាព មិនមែនព្រោះតែឆ្ងាញ់ ចំណាយតិច ស្រស់ស្អាតនោះឡើយ។ គ្រប់ៗគ្នាត្រូវការសេចក្តីសុខសាន្ត សប្បាយរីករាយបានដើរលេងកំសាន្ត។ល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzyxNUyCWQxbzi-LNrp2YZZQ6esW0eAwvB9bASSVew_vFOcWsd-2kqnIDPIgSTzH3PwMmQ9XPowVbF7fPiNBfc4IS3UZSkMD91AzSjk-4OvZ7HGF6c39LSHnLoHE3fVplHB1MFMAMknT5iHpZ0DnyXCqiHF7gmfQ9LYhRUojvZLj3VYo9-7YcTD26_xPsT/s2048/482240533_122202909098268356_3503002681392747699_n.jpg
សូមរំលឹកផងដែរថាមានរឿងដ៏គួរអោយហួសចិត្តនិងមិននឹកស្មានដល់បន្ទាប់ពីលោក Christ និងមិត្តភក្តិ​ ដែលជា Vlogger ដ៏ល្បី បានឡាយវីដេអូ​ ផ្សព្វផ្សាយតាមបណ្តាញសង្គម ថាមានករណីចោរឆក់កាបូប របស់ពួកគេបានសម្រច​នៅវេលាម៉ោង១២ម៉៤០នាទី ថ្ងៃទី​១៥ ខែមីនា ឆ្នាំ២០២៥ ត្រង់ចំណុចផ្លូវ១០៦​ កែងផ្លូវលេខ១៣​ សង្កាត់វត្តភ្នំ​ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRc2iQ_9xcR7uGZe2cX6og9VErwNLA8bvKb_TokJbOyFhvCOWaFZsEAuiEqGPsz0vRcPDvr40FdDT2CGWQUplxQDt8NNR9uJazpug_fGEB9Pux1fRBnzTqsWlQP32uRi1HUmn7EVmmVrn0Je0ZuJdcasAEracP0Rwafg2dZ3-jTWCKbmcpaRn9dCD-2Jz9/s1280/484311770_1208357584623977_5230604028412097044_n.jpg

សម្ភារៈដែលបានបាត់បង់ទៅរួមមានឯកសារ​ កាតធនាគារ ប៉ាស្ព័រ និងលុយកាក់មួយចំនួន ​។ ចុងក្រោយលោកChrist និយាយថា លោកមានការសោកស្តាយ និងហួសចិត្តជាខ្លាំង ដោយសាររូបលោកតែងតែព្យាយាមថតផ្សព្វផ្សាយល្អៗពី កម្ពុជា ទៅកាន់ពិភពលោកបានស្គាល់ តែបែរជាជួបរឿងបែបនេះទៅវិញ។ ទោះបីជាយ៉ាងណាសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានស្វះស្វែងរកជនរងគ្រោះ​ ជាជនជាតិបរទេសខាងលើភ្លាមៗ ដោយបានអញ្ជើញពួកគាត់មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ​ សួរនាំដំណើររឿងនិងជនរងគ្រោះបានដាក់ពាក្យបណ្តឹង​ភ្លាម សមត្ថកិច្ចជំនាញកំពុងធ្វើការងារតាមជំនាញជាបន្ទាន់៕

ឃាត់ខ្លួនមនុស្សម្នាក់ ក្រោយប្រៀបធៀបសម្តេចតេជោ ទៅនឹងលោក Rodrigo Duterte

0

នាម្សិលមិញ មនុស្សត្រូវបានកងកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្រោយបញ្ចេញមតិមិនគួរសមនៅលើបណ្តាញសង្គម ប៉ះពាល់ដលកត្តិយសសម្តេចតេជោ ហ៊ុន សែន។

ថ្លែងក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ានាល្ងាចថ្ងៃទី១៤ ខែមីនា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖”មនុស្សត្រូវបានឃាត់ខ្លួននៅបាត់ដំបងបញ្ចូនមកភ្នំពេញ ក្រោយបានប្រៀបធៀបសម្តេចទៅនឹងអតីតប្រធានាធិបតីហ្វីលីពីន Rodrigo Duterte”។

ជនសង្ស័យនោះ បានបញ្ចេញមតិនៅលើបណ្តាញសង្គមដោយលើកឡើងថា៖” តិចទៀតដល់វេនសម្តេចម្តងហើយ”។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងការហួសចិត្ត ដោយរាល់ពេលមានការចាប់ខ្លួនមេដឹកនាំណាម្នាក់ គេតែងតែប្រៀបធៀបសម្តេចជាមួយអ្នកទាំងនោះ។

សម្តេចតេជោ សង្កត់ធ្ងន់ថា៖” រឿងDuterte ជារឿងDuterte រឿងសម្តេចជារឿងផ្សេង សម្តេចបានប្រយុទ្ធនឹងខ្មែរក្រហមដើម្បីពលរដ្ឋកម្ពុជា តើខ្ញុំជាអ្នកខុសដែរឬទេ”៕

ឆ្នេរសមុទ្រវែងជាងគេនៅកម្ពុជា នឹងលេចរូបរាងក្នុងក្រុងខេមរភូមិន្ទ

0

ឆ្នេរខ្សាច់ដ៏វែងជាងគេនៅកម្ពុជា គ្រោងរំលេចខ្លួនឡើង នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង  នេះបើយោងតាមការបង្ហោះរបស់ អ្នកឧកញ៉ា សួរ វីរៈ ស្ថាបនិកក្រុមហ៊ុនវីរៈ ប៊ុនថាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_n5O5VYTzRaf2oQnc1IYU8fYvtJDp5CjTh1yXlnisf4cC0N1DN0V-3fa-Bzg51WCMv1h2unJAHjqXpbdaRsFk6yOi25L_Kqrkm2lTl81x9t3uw7Up2PfrGBsB4oudHBHFi4c8aBvqrHe0G-sQ_Dd-LbpUAQjURhuI5_n-ETexm-5Zz2PZMyFA17Jd21k_/s2048/image_2025-03-15_08-29-20.png
ស្ថាបនិកក្រុមហ៊ុនវីរៈ ប៊ុនថាំ រូបនេះ បានបញ្ជាក់ថា៖”ឆ្នេរខ្សាច់ថ្មីនេះ នឹងបង្ហាញវត្តមាន នៅចុងឆ្នាំ ២០២៥ ខាងមុខនេះ ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តជាតិ ក្នុងឱកាសបុណ្យសមុទ្រខេត្តកោះកុង”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVrRpsSTMVaGmcoGp34jTqdi06dtFT6vf04DF6ewW2Fqn-kblHliCN6IJaSIPssLUUg4QSLIlJ3akDTCq76MOMPafpC47j-_-MaC4jmY8_IgMs4jqrPg3zVI1vm-0p0-jO5JYd8QGA7Qy_cggm4TWC13DgzbkLT5gE7BZU78zX6CyjMBYIt8JKYSlKOkFZ/s2048/image_2025-03-15_08-29-24.png

បន្ថែមពីនេះ ឆ្នេរសមុទ្រថ្មី ក៏នឹងមានឆ្នេរសាធារណ: រីស៊ត ភោជនីយដ្ឋាន ផលិតផលក្នុងតំបន់ និងមជ្ឍមណ្ឌលឆ្នេរកំសាន្តផ្សេងៗជាច្រើនទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX0Foi-PR11RjcxSs8mEfzAi4STOk9OAmCUGIswB1JCkMzhKajQ_CbE6AHyZ3u5pmLDsEvXHoDOIiqWRn4C479JGqTrlRnM7u-bhXCgkD1KIyqCBJ95lkAih1NESqmqTjeXMcj8TSkPS_A_EHstTmIHofX68f16gVwFcTgyi8eRuRH1zls0mV3VeW4jp32/s2048/image_2025-03-15_08-29-25.png

ឆ្នេរថ្មីនេះ នឹងជួយលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តកោះកុងឱ្យកាន់តែរីកចម្រើនមួយកម្រិត ខណៈផ្លូវជាតិលេខ៤៨ ដែលតភ្ជាប់ខេត្តពោធិ៍សាត់-បាត់ដំបង មកផ្លូវជាតិលេខ១០ ខេត្តកោះកុង ក៏ជិតសាងសង់រួច១០០ភាគរយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgONN4IpULb8tH4SUNBJHvOBB9c7TEVyW7VQmXe-jIPmgnxSG74FU_wBXUurn3lJq5zAmGDcnnegIFH_fm2Ecppw8OKzk496EstCwYkTEhtO9qEk5_gxkarq7RJJ_T0kV44-V2M9o_ozsLy8GX2e5qH8VDb8WtgHTr7Y7FvfA9ClCDtgELFRgLOROxGVQK2/s2048/image_2025-03-15_08-29-30.png

គួរបញ្ជាក់ថា ខេត្តកោះកុង ជាខេត្តដែលមានឆ្នេរសមុទ្រវែងជាងគេក្នុងចំណោមខេត្តទាំងបួន ដោយមានឆ្នេរសមុទ្រប្រវែង ២០៦គីឡូម៉ែត្រ ហើយជាខេត្តមានមានឧទ្យានជាតិដ៏ធំជាងគេ គឺឧទ្យានជាតិបទុមសាគរ៕

 

រដ្ឋាភិបាល បញ្ឈប់គម្រោងវិនិយោគក្រុមហ៊ុនចំនួន៤ ដែលចង់វិនិយោគលើភ្នំខ្នងផ្សារ

0

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចលុបចោលគម្រោងអភិវឌ្ឍន៍នៅលើតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ ដោយដកយកដីមកវិញ ដើម្បីថែរក្សាឱ្យបាននូវស្ថានភាពដើមនៃធម្មជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhdP5jAZjdDm9tZmcmhXlGVt-wPTc_FtHlFu2ePdMy2x_QN_wVbHV70Fb2Brbcnz2JhnPXrF_4P8fXyNjfyqSlpx4vzLuhAUJmVmsBOAlCzXNko4x55MyvePIc9wV05kM6SujCa0KdU-i7MwJNAHp2K7Pgd5qLCF76qElWHfBGvh8rniVSx-l69nKBjt0E/s1280/image_2025-03-15_09-49-54.png
បើតាមក្រុមការងារអន្តរក្រសួង រួមជាមួយនឹងអាជ្ញាធរខេត្តកំពង់ស្ពឺ បានធ្វើការចុះដកបង្គោលព្រំដីក្នុងតំបន់ភ្នំខ្នងផ្សារ ក្រោយពីមានកិច្ចព្រមព្រៀងបញ្ឈប់គម្រោងវិនិយោគរបស់ក្រុមហ៊ុនទាំងបួន ដោយព្រមប្រគល់ដីចំនួន ៤០ហិកតា ជូនដល់សហគមន៍តាំងបំពង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQR-Up3c0qULRlLsjmMcs172ApI681jnjMJVxspepbaLKnAG9dp6gcm3RI4gqihWUxouZtWrbeksPAByOhHE7Bp24fo_dhlAH07d48DCRunV7fRAIo09SbYj1xu8n3rBHwmUHR0BFl3tuef63PlgsQEPmcXdAAM6Pm_TvqC56bZotfp2zzHgSW2BqxWA0j/s1280/image_2025-03-15_09-49-55.png

ក្រោយពីបានដកបង្គោលព្រំដី មានការសាទរពីសំណាកសហគមន៍ និងប្រជាពលរដ្ឋ ដែលជាអ្នកបម្រើសេវាកញ្ចប់ទេសចរណ៍ ពឹងលើសម្រស់ធម្មជាតិដ៏ស្រស់ស្អាតនៃតំបន់ទេសចរណ៍ខ្នងផ្សារ ដែលសម្តេចនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ និងដោះស្រាយនូវទុក្ខកង្វល់របស់ប្រជាសហគមន៍ ហើយសម្រេចឱ្យថែរក្សានូវលក្ខណ:ធម្មជាតិដូចដែលកំពុងមានស្រាប់ ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFYK0CZxq0chr-50zvFq_xpkeDoQ6Vfl4dFiv52LW5vovZFMqSIQphUlZAdOMWphCxTq2xMfowOyxwdEPURZj0mGFtfbC3cRp5e4h9JpRqC7XTe52sWF2U-cp09elq3viUQ7A1GeomuSg6Fq_f1ZfrdzeysM3-9UPF8LqYuOfIy18WHIIauL0dOtInOjZi/s1280/image_2025-03-15_09-49-57%20(2).png

គួរបញ្ជាក់ថា ខ្នងផ្សារ ប្រៀបបានជាឋានសួគ៌ធម្មជាតិប្រសព្វមុំបីភ្ជាប់ខេត្តបី កំពង់ស្ពឺ កោះកុង និងពោធិ៍សាត់ ដែលជាតំបន់ចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរនាប៉ុន្មានឆ្នាំចុងក្រោយនេះ៕

វិធីសាស្ត្រដែលអាចកាត់បន្ថយជាតិប្រៃក្នុងអាហារ

0

តើធ្លាប់អត់ ពេលចម្អិនអាហារម្តងៗ យើងតែងតែដាក់ទឹកត្រី ឬអំបិលជ្រុលដៃ ធ្វើឱ្យអាហារមានរសជាតិប្រៃខ្លាំង ហើយពិបាកផ្សំគ្រឿងឡើងវិញ ដើម្បីកាត់បន្ថយជាតិប្រៃក្នុងអាហារ ។ អ្នកជំនាញម្ហូបអាហារណែនាំថា កុំទាន់អាលដាក់គ្រឿងផ្សំក្នុងអាហារច្រើនពេកក្នុងពេលតែមួយ គឺដាក់បន្តិចម្តងៗ ហើយភ្លក្សសិន បើស្ទើរ ចាំថែមគ្រឿងផ្សំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9NXXVspUFUoPklCjMxGQMdF2ArYqKz-lRAtANX64szq4a4QRNubUEpNGAaMOtm8ezL4Tmbn8ljoc7TTzd7sCTOCUiRNZP4Q7IOQS0tNZm-KEyslwP-NwydT8v0jIE5YRTdOc__FkRa7rpseTOufysOpoFEs5JP3MCAmX8V05cKVGb7aLAmj_llDCsiV9f/s1500/image_2025-03-15_14-00-40.png

ម្យ៉ាងទៀត គ្រឿងផ្សំនីមួយៗមានម៉ាកខុសគ្នា ធ្វើឱ្យវាមានរសជាតិខុសគ្នាដែរ ដូចជា ៖ អំបិល និងទឹកត្រី មានជាតិប្រៃខុសគ្នាតាមម៉ាក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQK4IJVvcZv5MbkuucJ0fA4fDHSkIiL9nyBlvyxIme7tATqnsb_ahlUEMjrJ8DAXnLiExj0hSU403wK23gzdKQOOnbJGDh5B3433RnYjhS82K8GAVYFnAHIf_ts65smTubCTBsBxhmrr_9773vJMa9810Dv_wpdg0zVyGoFX87kMO2pp-z_HL0rpF4S5BT/s960/image_2025-03-15_14-00-41.png

អ្នកជំនាញបានណែនាំពីវិធីកាត់បន្ថយជាតិប្រៃក្នុងអាហារ ពេលធ្វើអាហារប្រៃខ្លាំងពេក ដូចជា ៖

១-ថែមទឹកស៊ុប ខ្ទឹះដូង និងទឹកធម្មតា ចូលក្នុងសម្ល ៖ ទឹកស៊ុប ខ្ទិះដូង និងទឹកធម្មតា នឹងធ្វើឱ្យសម្លក្នុងឆ្នាំងអាចកាត់បន្ថយជាតិប្រៃបាន ។

ឧទាហរណ៍ ៖ បើសម្លស្ងោរ ប្រៃពេក ចូរថែមទឹកធម្មតាចូលក្នុងឆ្នាំងសម្ល ដើម្បីកាត់បន្ថយជាតិប្រៃ រួចហើយ ថែមបន្លែ ពីព្រោះបន្លែមានទឹកក្នុងនោះ ។ រីឯសម្លដាក់ខ្ទិះដូង បើចង់កាត់បន្ថយជាតិប្រៃ គឺត្រូវថែមខ្ទិះដូង និងស្ករ ។ ដោយឡែក សម្លតុំយ៉ាំ បើមានរសជាតិប្រៃខ្លាំង ចូរថែមទឹកធម្មតា បន្ទាប់មក ដាក់ទឹកអំពិលទុំ ឬក្រូចឆ្មារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCeEeKW0pWQwj8ndsT4fZ3mJbID5UO5gL0C_ynJwY7CEsfQDr0uOD0OLJEvTvy7D6O1al59yaEjXZUhyphenhyphenVqe2d6z5cDXg79zCNXGykx2M0Pm-x5Egh_otwajA74-t0cVQ7rgTZ5xCLAjOu1SY-8sDCmSwO0Q5NXz-1sr4jjkAJQMG01agt_odC91ppj-ryX/s735/image_2025-03-15_14-00-41%20(2).png

២-ដាក់ស្ករ ៖ សម្រាប់ម្ហូបឆា យើងពុំអាចដាក់ទឹកធម្មតាចូលម្ហូបឆាទេ ពីព្រោះវានឹងឱ្យមើលទៅ ពុំគួរបរិភោគ ។ បើម្ហូបឆាមានរសជាតិប្រៃខ្លាំង ចូរដាក់ស្ករថែមបន្តិចដើម្បីកាត់បន្ថយជាតិប្រៃ ប៉ុន្តែហាមដាក់ច្រើន ដើម្បីកុំឱ្យអាហារមានរសជាតិដិតខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjooUn3_DyODVAy3ytI3MUtT69f_KBlNBBfrWw-9pZFQ0-itJ0BuJbATzM2gCjpOHsbMM0k2m_rQ1IogkA-efehxa9qLriKfaJHVGba7U7oyJcmOcOAyuBt9HJOyqC3g6HijTWrG0zFUqVYY4O90M_yD_SNPi6gdIkcg-MSvinPfcJoeMV8R3HTpRGR96Yz/s1500/image_2025-03-15_14-00-42.png

៣-បន្ថែមរសជាតិជូរ ៖ រសជាតិជូររបស់អំពិលទុំ និងក្រូចឆ្មារ អាចជួយកាត់បន្ថយជាតិប្រៃក្នុងអាហារបាន ។ ប៉ុន្តែអាហារមួយចំនួនគ្មានរសជាតិជូរទេ ដូចជា ៖ សាច់ជ្រូកឆាម្រះព្រៅ ហើយធ្វើផ្សំគ្រឿងប្រៃខ្លាំងពេក តើគួរធ្វើបែបណា? វិធីល្អបំផុត គឺត្រូវដាក់សាច់ជ្រូកថែមទៀត ដើម្បីឱ្យរសជាតិប្រៃចូលក្នុងសាច់ជ្រូកដែលយើងបន្ថែម ឬអាចបន្ថែមស្លឹកម្រះព្រៅ និងគ្រឿងផ្សំ ។ បន្ទាប់មក ត្រូវភ្លក្សដើម្បីឱ្យដឹងថា តើជាតិប្រៃក្នុងអាហារធ្លាក់ចុះឬនៅ? បើរសជាតិប្រៃធ្លាក់ចុះ ចូរដាក់ស្ករក្រោយគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha4-dI45UteaOyfWAsqtNMANHJGtXtRUPTSwJvj7_cm2H21ixr7HntzMMJINm2xzLTTQWP1WhKDGyf1VSu-UiJdbcom9uovzZfxjDHivw429j7o7rvMN2Ohi8Z82L6CWrp7cgyKDPfApWoqEa0vVgzpoghW1cfj3odLIPE2jGbaN6g54WPNATE6oRg0WBz/s1200/image_2025-03-15_14-00-42%20(2).png

អ្នកជំនាញម្ហូបអាហារបញ្ជាក់ថា សូមកុំប្រញាប់ដាក់ទឹកត្រី ឬអំបិល ទៅក្នុងអាហារច្រើនពេកក្នុងពេលតែមួយ គួរតែដាក់បន្តិចម្តងៗ និងភ្ភក្សជាមុនសិន ។ ប៉ុន្តែអាហារខ្លះទៀតតម្រូវឱ្យមានរសជាតិប្រៃបន្តិច ដោយសារយើងត្រូវបរិភោគវាជាមួយបាយ នំបញ្ចុក និងបាយដំណើប ។ រីឯទឹកសម្លនំបញ្ចុក គឺត្រូវផ្សំគ្រឿងឱ្យមានរសជាតិឌិតបន្តិច ប៉ុន្តែមិនប្រៃខ្លាំងពេក ។ ត្រូវដឹងថា រសជាតិប្រៃក្នុងអាហារដែលយើងចម្អិន តើនឹងបរិភោគវាជាមួយអ្វី និងកុំភ្លេចផ្សំគ្រឿងបណ្តើរ ភ្លក្សបណ្តើរ ដើម្បីទទួលបានរសជាតិអាហារឆ្ងាញ់ ៕

អនុវត្តតាមវិធី៥នេះ ដើម្បីបញ្ចៀសគ្រោះថ្នា.ក់ពីការប្រើប្រាស់សម្ភារៈអគ្គិសនីក្នុងពេលមេឃភ្លៀង

0

យើងគួរតែចាប់អារម្មណ៍ពីការប្រើប្រាស់សម្ភារៈអគ្គិសនីពេលមេឃភ្លៀង និងត្រូវប្រុងប្រយ័ត្នបំផុត ពីព្រោះគ្រោះថ្នា.ក់ អាចឡើងគ្រប់ពេលវេលា ជាពិសេស ក្មេងតូចៗ ។ ចូរអនុវត្តតាម៥វិធីនេះ ដើម្បីការពារគ្រោះថ្នា.ក់ ដោយសារការប្រើប្រាស់សម្ភារៈអគ្គិសនីពេលមេឃភ្លៀង ដូចជា ៖

១-ឈប់ប្រើប្រាស់សម្ភារៈអគ្គិសនី ពេលមេឃភ្លៀង ៖ នៅពេលមានផ្គរលាន់ រន្ទះបាញ់ មេឃភ្លៀង គួរតែផ្អាកការប្រើប្រាស់សម្ភារៈអគ្គិសនីគ្រប់ប្រភេទ ដើម្បីការពារការខូចខាតដែលអាចកើតឡើងលើសម្ភារៈទាំងនេះ ក៏ដូចជាមានគ្រោះថ្នាក់ដល់ខ្លួនយើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxGeuUcl4ZQEybt8hAecWZGRbvSev9sK_v-H6L4-vdJOLY_f3zggGnabVr-VAgbWlI_T2j2JamZ08gYGLW0_bweP1riHmVgwhuG7eaoaL3X6406JX7kRsJos3jqK35ddFluu3FEhxXOH7-Smmwg_V8_0tVpmt3wC62e_CBIWmKaVSqK7ukxwFpKqkCDlaC/s700/photo_2025-03-14_14-18-45%20(2).jpg

២-កុំចាប់សម្ភារៈអគ្គិសនី ពេលដៃ ឬខ្លួនសើម ៖ គ្រោះថ្នាក់ដែលកើតឡើងដោយសារអគ្គិសនីជាញឹកញាប់ពេលរដូវវស្សា គឺបណ្តាលមកពីសម្ភារៈអគ្គិសនីឆ្លងភ្លើង ហើយយើងយកដៃសើមទៅចាប់វា នឹងអាចត្រូវភ្លើងឆក់ ។ ហេតុនេះ គួរចៀសវាងបើកកុងតាក់ភ្លើង ឬដោតខ្សែភ្លើង ពេលខ្លួនសើម ឬឈរនៅកន្លែងសើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkiec9R23OY_S6EDPB2zD8o9Ay4gcq7o9V2ndUkn9VoKcRlK8SqUCMHD2VsyzvCvFB4iQSonZ0V2hz9gR68hloAeUyPrXi-x7TuSm3ZBiETtbeD4BM6lgXaa3xjBg1yvnORrZ0zdKz1XnW4h82xsYMQQ2UiNaq6GjT9S-XrgePiLNirAGFtOSRUR7UVQe1/s600/photo_2025-03-14_14-18-45.jpg

៣-ពិនិត្យមើល និងជួសជុលសម្ភារៈអគ្គិសនី ៖ ពិនិត្យមើលសម្ភារៈអគ្គិសនី និងខ្សែភ្លើងទាំងអស់ថា តើវាអាចប្រើបានឬអត់ ព្រមទាំងសង្កេតភាពខុសប្លែករបស់សម្ភារៈអគ្គិសនីផងដែរ ដូចជា ៖ សំឡេង ពណ៌ និងក្លិន នៅបរិវេណដោតកុងតាក់ភ្លើង ។ បើវាខូចខាត ឬធុំក្លិនឈ្ងៀម ចូរជួសជុលជាបន្ទាន់ ជាពិសេស សម្ភារៈអគ្គិសនីដែលយកទៅប្រើប្រាស់នៅក្រៅផ្ទះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgox1pd2PtkV5cFVnzorUEFEtoHwRPLS88x31m6AHudKZ4lS-ZRexlH-pvqSUOg0bIange6teZULnK1BOaiiIKC0Nl4BmefTLg59y_djcIPCrJIdVhjo2h5d-pY2BQQY6HExh_p3wkDsCV1fXn7Az6vE5YGG4lWzGqjpy8aJLJxLgm0uITII4Fw11MITt-F/s900/photo_2025-03-14_14-18-46%20(2).jpg
៤-ប្រើប្រាស់ឧបករណ៍ការពារសុវត្ថិភាព ៖ ចូរដំឡើងឧបករណ៍ការពារភ្លើងឆក់ ដូចជា ៖ ឧបករណ៍ផ្តាច់ចរន្តអគ្គិសនីដោយស្វ័យប្រវត្តិ និងឧបករណ៍គ្រប់គ្រងថាមពល ជាពិសេស សម្ភារៈអគ្គិសនីស្រោបលោហៈ រួមមាន ៖ ទូរទឹកកក មីក្រូវ៉េវ និងម៉ាស៊ីនកំដៅទឹក ។ ក្រៅពីនេះ គួរបង្កប់ខ្សែភ្លើងក្រោមដីសម្រាប់ពេលឆ្លងភ្លើង គឺភ្លើងនឹងបញ្ជូនទៅក្រោមដី និងជួយការពារគ្រោះថ្នាក់ដោយសារការឆក់ខ្សែភ្លើង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBBq_KMS-7qFyQ1d4luw_qJnIuQWS3c0zVX4OhkBDO7qnGeHXSAsYyXZ70FDqmmZrawddEV_f7BvKwORT5HVVuRI40MuQFrtuJfodXLhgXjkvrycNEXMkyy8VvZoTTld-j41TCy1y0QUtYKJ2qPRPS08XKLxEutBQ4-qsW5BfpL9fTQWfUYL8bmAZcAcO0/s800/photo_2025-03-14_14-18-46.jpg
៥-ដកខ្សែសម្ភារៈអគ្គិសនីចេញពីកុងតាក់ភ្លើង ពេលប្រើប្រាស់រួច ៖ ក្រោយឈប់ប្រើប្រាស់សម្ភារៈអគ្គិសនីគ្រប់ប្រភេទ កុំភ្លេចបិទកុងតាក់ភ្លើង និងដកខ្សែភ្លើងសម្ភារៈអគ្គិសនីចេញពីកុងតាក់ភ្លើងគ្រប់ពេលវេលា ៕

កុំមើលរំលងរឿងទាំងនេះ! សញ្ញាដំបូងទាំង៥នេះ បញ្ជាក់ថាអ្នកអាចមានជំងឺដាច់សរសៃឈាមខួរក្បាល

0

Stroke រឺជំងឺដាច់សរសៃឈាមខួរក្បាល គឺជាជំងឺកាចសាហាវមួយដែលកំពុងគំរាមកំហែងលើជីវិតមនុស្សស្ទើគ្រប់វ័យ និងមានរយៈពេលឆាប់រហ័សក្នុងការបង្ករអោយមានគ្រោះថ្នាក់ដល់អ្នកជំងឺ។ ប្រសិនបើស្រាលជំងឺនេះអាចបង្ករអោយមនុស្សស្ពឹកអវយវៈពិបាកកម្រើក រឺពិការ ហើយបើធ្ងន់ធ្ងរនោះគឺអាចនឹងបាត់បង់ជីវិតតែម្ដងប្រសិនបើព្យាបាលមិនបានទាន់ពេលវេលា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLEXaNvvEbkCW-9-bSiwySWjv1GQ_lAz4Wd018gJ657BAcmzYaFGqey5bpXJtngrXvKxxTR6R-McUFYYctSwfeBCIUGVtURbaRzY68XteHiXQxTwbnlq-wM7G2BbrvKKGh4F8Jkkh_j0jf6KURUo6NuoVsMP1zBq1TNosnVR36x9lF0jEHwjonwK5moPoA/s1024/image_2025-03-15_13-48-54%20(2).png
ការដាច់សរសៃឈាមក្នុងខួរក្បាលមានហានិភ័យកើតឡើងខ្ពស់ចំពោះមនុស្សចាប់ពីវ័យកណ្ដាលទៅ និងជាពិសេសអ្នកដែលមានជំងឺប្រចាំកាយស្រាប់មួយចំនួនដូចជា៖ អ្នកជំងឺទឹកនោមផ្អែម, អ្នកជំងឺលើសសម្ពាធឈាម និងអ្នកមានជំងឺបេះដូងជាដើម។ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដីក៏មានមនុស្សវ័យក្មេង និងសុខភាពល្អកើតមានបញ្ហានេះដែរ ដូចនេះអ្នកត្រូវដឹងពីរោគសញ្ញាទាំង៥នេះ ព្រោះវាអាចជាសញ្ញាដំបូងនៃរាងកាយដែលបង្ហាញថា អ្នកមានជំងឺដាច់សរសៃឈាមខួរក្បាលហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOQL5BLZPIfhpxFApYdM8U2uiSCik1eD7wb13M__n2Fo46nfD_z3OgtyqHzj3dI1szdT0J4JWhysKgovJOWV6ygEpwOb7T0HoNpe0Sp9aQfPoSGzMpzqLiQ7N-tmohVJFk6qbVVfGOIirFAstm2DfKDumWQ0sHbD8t2g8GJymwkF6bmxs_A2oZvOOPUGQr/s800/image_2025-03-15_13-48-54.png

១. ការស្ពឹក៖ សុខៗមានអារម្មណ៍ថាស្ពឹកនៅលើមុខ ចុះខ្សោយសាច់ដុំដៃ រឺជើង និងជាពិសេសផ្នែកម្ខាងនៃរាងកាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhswz_0rHJVDgAWfXy7JAga0xxoInFHHwmxMo633zSyf5lJIikbXfnyOB9vU6m_wMZ3o1DshtFX8GKPLOiXVoGLKqkPdPib_32vPSptnVnDYIgjMFr5SFz4SsTNj1XB-KyxGV9TqknwJkI4pixOCwFoVehPmiagrjvI2ibSfiMjI42vJIBMHgsEyU8K_4Mi/s500/image_2025-03-15_13-48-54%20(3).png
២. ភាពច្របូកច្របល់ភ្លាមៗ៖ មិនមែនជាអារម្មណ៍ច្របូកច្របល់ដោយសារការស្ត្រេសនោះទេ បើភ្លាមៗអ្នកចង់និយាយប៉ុន្តែរកនឹកនិយាយមិនចេញនេះគឺបណ្ដាលមកពីសរសៃឈាមស្ទះបញ្ជូនឈាមទៅកាន់ខួរក្បាលមិនគ្រប់គ្រាន់ ទើបខួរក្បាលពិបាកដំណើរការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcDuzJa3gh2yuiCbcaNUuS_ubZHsxkGObUsmvOxurgVUQVO_Vxclq816mdGoR2fT5TvKqgEtse4anpUgquwcnaxNaxgrUQjEqsBbqZrm6hUddS2bdpDV7SguoMcKTBpoDTJ0LwZB4LzMfQwwlg0tnAh6dZhuyjh9Xruvca1xF4-ZI3ZVpb8xd_FCmhedyE/s800/image_2025-03-15_13-48-55%20(2).png

៣. ស្រវាំងភ្នែក៖ បញ្ហានេះនឹងធ្វើអោយភ្នែកម្ខាង រឺទាំងសងពិបាកផ្ដោតមើល រឺងងឹតមើលមិនច្បាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJrc18v5gmD3jBLHy2rDCPf61ILVfDXr66HjsNWUamf7A9X3Hy7CVrdtWCUBFKwdRaRTX9EGRZzlMiY4pFOkRsU9hCHJF21G585VfDJYZMgRbT8BkaYNYtR2aW2Eo3SBOjIbItbSfSRdh7B-CS3o8NeTTUnBkdFad3-OlEWIppYiUoU2EWafAwqMbeqhe8/s1200/image_2025-03-15_13-48-54%20(4).png

៤. បាត់បង់លំនឹង៖ មានបញ្ហាក្នុងការដើរភ្លាមៗដោយបង្ករអោយវិលមុខ ពិបាកកម្រើកដៃជើង រឺគ្រប់គ្រងចលនារបស់រាងកាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKUwc4BNdL8wzWvbPPCcSdI_9H2xpYmPVE_3WjDqQe2E5Dt5mUTs0iBNlVirQvK0-yyyZ0GV1ixU3OIRL68ykEEHkiPjl6j8I5mzStaT1ju_5Tda0nBtTeXMJqfRKU_WSSQSp3alMBf9bygXw9aBZsEuUawxBvFV2kpuWLN8NYby9j_a01QMimO9EJb36f/s860/image_2025-03-15_13-48-55.png

៥. ឈឺក្បាល៖ សុខៗអ្នកស្រាប់តែមានអក្ការៈឈឺក្បាលភ្លាមៗនិងឈឺខ្លាំងដោយមិនដឹងមូលហេតុ នេះបណ្ដាលមកពីខួរក្បាលរបស់អ្នកកំពុងទទួលរងសម្ពាធពីការខ្វះឈាម។

ដូច្នេះប្រសិនបើអ្នកកំពុងមានសញ្ញាទាំងនេះ សូមប្រញាប់ទៅរកគ្រូពេទ្យជំនាញដើម្បីពិនិត្យមើលដើម្បីស្វែងរកការព្យាបាលអោយបានទាន់ពេលវេលា រឺបើទោះបីគ្មានសញ្ញាទាំងនេះក្ដី សូមកុំភ្លេចទៅពិនិត្យសុខភាពជាប្រចាំដើម្បីតាមដាន និងជៀសវាងពីជំងឺផ្សេងៗទៀត៕

ស្ងាត់ៗ! Elon Musk គ្រោងសាងសង់បណ្តាញផ្លូវរូងក្រោមដីចម្ងាយ ១៧ គីឡូម៉ែត្រនៅទីក្រុងឌូបៃ

0

យោងតាមប្រភពព័ត៌មាន Newsweek កាលពីពេលថ្មីៗនេះបានឱ្យដឹងថា មហាសេដ្ឋី Elon Musk គ្រោងសាងសង់បណ្តាញផ្លូវរូងក្រោមដីចម្ងាយ ១៧ គីឡូម៉ែត្រនៅទីក្រុងឌូបៃ ដើម្បីកែទម្រង់ការដឹកជញ្ជូនក្នុងទីក្រុង។ គម្រោងនេះត្រូវបានលើកឡើងនៅឯកិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភពលោកឆ្នាំ ២០២៥ ដែលធ្វើឡើងនៅប្រទេសអារ៉ាប់រួម (UAE)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNgDhcnOUCh9p4UdkFLpbaPwbKegyJxEOPxO6R-kjldNSPikxtdwWuDVXtSGuPuf8QN5B1P057sILBwCIy6ABoCWHQzNjxAs0MIrdn9SMTVPzoeXjtp5FDfMnNw7qWQANxEcQ2bnPGAwwTqfqUaa-OEjE5bMatjN-x8axuP8Ulo8AbkxnKghElIdZ08C6Q/s640/photo_2025-03-14_14-27-48.jpg
បច្ចុប្បន្នទីក្រុងឌូបៃកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយក៏កំពុងប្រឈមមុខនឹងបញ្ហាជាច្រើនទាក់ទងនឹងលំហអាកាស និងនិរន្តរភាពបរិស្ថានផងដែរ។ ដូច្នេះនៅពេលដែលទីក្រុងពង្រីកតម្រូវការសម្រាប់ដំណោះស្រាយដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពកើនឡើង ផ្លូវរូងក្រោមដីដែលជាគម្រោងរបស់លោក Musk ក៏ជាដំណោះស្រាយដ៏ល្អមួយគួរឱ្យកត់សម្គាល់ផងដែរ ដោយសារគម្រោងនេះគឺអាចកាត់បន្ថយការកកស្ទះពីលើដី ហើយវាក៏កាត់បន្ថយផលប៉ះពាល់បរិស្ថាននៃហេដ្ឋារចនាសម្ព័ន្ធផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGjjMp6Bkpf2Isw7TRpafpKPMqSUyn-tEh_jny7i2_olbARzynAQk39ON6HB6iQvtkAouddmBFgMLcXUN7RBWRPcOcLgOVST7dXqmY1mSJthXXAT5HHey8BFAm5LEO5enpTaxJLcTcpp5JuLhKnd80eWCdSvPTeLlFIQDloCDxQEp_C9zqBC-N378JkGIT/s1024/photo_2025-03-14_14-27-49%20(2).jpg

ហេតុនេះវាជាគម្រោងមួយដែលប្រទេសអារ៉ាប់រួមគួរពិចារណា។ នៅក្នុងកិច្ចប្រជុំនោះលោក Musk បាននិយាយថា “នៅពេលអ្នកសាកល្បងវា មនុស្សនឹងនិយាយថា អូ! វាពិតជាអស្ចារ្យណាស់។ បន្ទាប់មកនៅថ្ងៃទី ១៧ ខែកុម្ភៈ លោក Elon Musk បានប្រកាសថា ក្រុមហ៊ុន Boring របស់ខ្លួន នឹងសាងសង់ប្រព័ន្ធផ្លូវរូងក្រោមដីប្រវែង ១៧ គីឡូម៉ែត្រនៅទីក្រុងឌូបៃ ដោយអនុញ្ញាតឱ្យរថយន្តគ្មានអ្នកបើកបរអាចរត់ឆ្លងកាត់ដោយសេរី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaTKyEGrxOOpMLE3jby49uxNdZw8JWoOS9KBD48NQcf3OIxC0FBzV_BZLXq6EYFB_kAdSGzooxjK55UVtDkkrloAjOvFSlm8KaeVcQSzi8IAxEuDCbfg9njwxrn0PQ48BRH026Sb2D5unBj1eBRgWLOQAniw-Ed6yFO_9TI7XjNLar41na9rYQWlGkwUc5/s1280/photo_2025-03-14_14-27-49.jpg
បណ្តាញផ្លូវរូងក្រោមដីថ្មីនេះមានឈ្មោះថា Dubai Loop ត្រូវបានគេរំពឹងថានឹងផ្ទុកអ្នកដំណើររហូតដល់ ២០,០០០ នាក់ក្នុងមួយម៉ោង ដោយភ្ជាប់ស្ថានីយជាង ១០០ ទៅកាន់មជ្ឈមណ្ឌលដឹកជញ្ជូន និងកន្លែងសម្គាល់សំខាន់ៗទៀតរបស់ទីក្រុង។ នេះជួយបង្កើនបទពិសោធន៍ដឹកជញ្ជូនសាធារណៈទាំងមូលសម្រាប់អ្នករស់នៅ និងអ្នកទស្សនា។ អត្ថប្រយោជន៍មួយទៀតនៃបណ្តាញដឹកជញ្ជូនក្រោមដីគឺថាវាជៀសវាងសីតុណ្ហភាពខ្លាំងដែលជាលក្ខណៈធម្មតារបស់ទីក្រុងឌូបៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI-Gg_gVMsnvo-KJzZvPFGpoYrTJC4Hu99WLUKS9eY1OLpIkjTRzBAgImTqxFa_FrNDTVzdjC0jbjIFeRWnbaoXo-VZ6AXA1MBMp4zAS15WDi2qU1rnK6FwgKEanwoaHyM-htqCjTLPxEdkL2VlE3Z_RisHGGTX8P-WFlRgfQ4g1_4am_nOn4mlARm2jJv/s600/photo_2025-03-14_14-27-50.jpg

ហេតុនេះសរុបមកវិញ ការសាងសង់បណ្តាញផ្លូវរូងក្រោមដីចម្ងាយ ១៧ គីឡូម៉ែត្រនៅទីក្រុងឌូបៃ គឺមានគោលបំណងជួយពួកគេឱ្យជៀសផុតពីអាកាសធាតុដ៏អាក្រក់។ នេះបើយោងតាមលោក Musk បានចង្អុលបង្ហាញថា បរិយាកាសក្រោមដីនឹងកាន់តែត្រជាក់ សូម្បីតែសីតុណ្ហភាពសកលលោកកើនឡើង ដែលធ្វើឱ្យមានបទពិសោធន៍ធ្វើដំណើរប្រកបដោយផាសុកភាពជាងមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghBdo64QYimiSpZ7GjHShyphenhyphenDxnk1_pgg5CxHf9USSgyZWqT4qVLb0lYWCTh2B851d5p-dNpaOwCcRELTFyrQfAp-Um76vivoDxIrab__GLcJH2FYvhT0E__8DoID7aX73WcMnqMoX7EWGkKuMTvN4fRue-QunYrOnaBfoj8-0jvRzAriHfFmgEAzvl86TAW/s1280/photo_2025-03-14_14-27-51.jpg

Musk បានកត់សម្គាល់ថាផ្លូវរូងក្រោមដីក៏ផ្តល់នូវគុណសម្បត្តិមួយចំនួននៅក្នុងស្ថានភាពអាកាសធាតុអាក្រក់ ក៏ដូចជាធានាការជម្លៀសដោយសុវត្ថិភាពក្នុងករណីមានអាសន្នផងដែរ។ លោកបានពន្យល់ថា “ប្រសិនបើមានអាកាសធាតុអាក្រក់ ដូចជាព្យុះព្រិល ឬព្យុះខ្សាច់ គ្មាននរណាម្នាក់អាចហោះហើរបានឡើយ ប៉ុន្តែការដឹកជញ្ជូនក្រោមដីគឺមិនមានបញ្ហាទាំងនេះនោះទេ”។ ទោះជាយ៉ាងណា ការកសាងបណ្តាញផ្លូវរូងក្រោមដី គឺស្មុគស្មាញបន្តិចត្រូវបានគេរំពឹងថានឹងចំណាយពេលច្រើនឆ្នាំ៕