ការជិះទូកគយគន់ទេសភាពដងស្ទឹងសង្កែ ហាក់ទទួលបានគាំទ្រខ្លាំង ពីសំណាកភ្ញៀវទេសចរជាតិ ខណៈទើបតែដាក់ឱ្យដំណើរការមុនថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrjC4kOFxwGcSAMAzeH4_LM9HN3ij2rkWty9sq54qsgzCDfiBlGrbo-MJ0pmw60Okn1_2xT6nR73bAJs3lLNCF_M99Wb3D3TXyGCdi-N0SEc_FSP0yGn_ABE7MlSWlkVgQtobm7Cu-X3ZpWNGIon2z2HY2PRSc3lPOP4V9_nr2x8x6l96YW2t60_MgFCNI/s1280/image_2025-04-30_10-15-51.png

ដើម្បីទទួលយកបទពិសោធន៍ថ្មីនេះ ភ្ញៀវទេសចរ ត្រូវធ្វើដំណើរទៅចំណតទូក ដែលមានទីតាំងនៅទល់មុខសាលាសោហឺ ក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង មានចម្ងាយប្រហែល២០០ម៉ែត្រពីស្ពានថ្មថ្មី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKWNxuOjj_oGdDpc-yiybY1eYMD6_OmKmhFA0Y_H24SIUcAjA-pmKFVdIoIccj9l71nZDZhM35RpD_R9o3KCDo26359Ndg12UnPyRpDhypMYB4K7qClN7QB2sYDG9bDxho_meb_mJDXcFq9tN7hw6CY2_3PVOsUMh2VpGFNhoo0AoaqKbhvaF9ABxauJeQ/s697/Screenshot%202025-04-30%20101337.png
ក្នុងការជិះទូកនេះ ភ្ញៀវទេសចរត្រូវចំណាយ២មុឺនរៀល ក្នុងម្នាក់ ដោយធ្វើដំណើរចេញពីចំណតទូក រហូតដល់វត្តបាយដំរាំ ក្នុងឃុំឈើទាល ស្រុកបាណន់ និងប្រើរយៈពេលជាង២ម៉ោង គយគន់ទេសភាពដ៏ស្រស់ត្រកាលនៃដងស្ទឹងសង្កែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggfW1hxUoLnsWHbe59Vh50sc7o2ykItGTp322MmG-9qiaVMmUrQLMlJP6wVmvblJtaQrXSdx6vcuwz2XrBCAcVFGYA0FRaVuMKF9bfPZrNwYE5YcyVXzHpxsgUV3oa493-jDxhtqVX_wG2U-UT5tUqB476ruPfnvK8q-BpTCjGiSHbzyy4WukOt4n8qUay/s1280/image_2025-04-30_10-15-56.png

បន្ថែមពីនេះ ភ្ញៀវទេសចរ ក៏អាចជួលទូក កៃយាក់ ចែវលេងតាមដងស្ទឹងផងដែរ ដោយមួយទូកតម្លៃ ២មុឺនរៀល ជិះបាន២នាក់ ក្នុងរយៈពេល១ម៉ោង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizUUrv1O0-ASV0Z7YqsnCpB5SGHyOk_YyzMfdS7Ahz86xarogrhCbA_ORw742EiNQjwCPiW_lnfyzHa2_UgnjaoYVDeOiK2GKAAvsFNo9SWQLMrsSQgsCjhCIUu5N9nvE4paIustfufbWAfpg6UifDx03n83FZKboKcHkwEzxfgk6tHLwR0ru-bnBckG-L/s2048/image_2025-04-30_10-15-52.png

ស្របពេលដែលមានការគាំទ្រខ្លាំង ម្ចាស់ទូក ក៏បានស្នើឱ្យអាជ្ញាធរធ្វើយ៉ាងណាទប់ស្កាត់ការបង្ហូរកាកសំណល់ចូលស្ទឹង ដើម្បីកុំឱ្យជះក្លិនមិនល្អទៅភ្ញៀវទេសចរ៕