បរទេស ៖ ប្រទេសអេស្ប៉ាញ និង ព័រទុយហ្គាល់កំពុងមានការកកស្ទះយ៉ាងធ្ងន់ធ្ងរ និងស្ថិតនៅក្នុងភាពងងឹតស្លុប បន្ទាប់ពីបណ្ដាញអគ្គិសនីសម្រាប់ប្រើប្រាស់មួយផ្នែកធំនៅក្នុងប្រទេសរបស់ពួកគេ ត្រូវបានកាត់ផ្ដាច់ភ្លាមៗដោយមិនទាន់មានមូលហេតុច្បាស់លាស់ សង្ស័យជាការវា..យប្រហារតាមរយៈប្រព័ន្ធឌីចីថល (Cyberattack)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4ToTuEE35DFxpMscVQ0JNZcjOETbvDHWovhrzoz8tbOCMdOcjp1vCTRXDYsqE_aYmdWMLqUfm9ElgwWIAVZY_eKHv_jyTck9E2FQIMYhf9Ht69PRIdQYPvQwumacpRWeTz0PVlOgdB2XmgQymVJCPKi1yKn_MrYEhXN2vTQBKryTezpKyVeIE-dPEIcEK/s1080/image_2025-04-29_16-27-31%20(2).png
យោងតាមសារព័ត៌មានReuters កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២៥ ហេតុការណ៍ដ៏ផ្ញាក់ផ្អើលមួយបានកើតឡើង គឺបណ្ដាញអគ្គិសនីដែលមាននៅក្នុងទីក្រុង និងតំបន់ធំៗមួយចំនួនដូចជា ៖ ទីក្រុងម៉ាឌ្រីត, ទីក្រុងបាសេឡូណា និងលីសប៊ន ស្រាប់តែដា..ច់រលត់ទៅភ្លាមៗ បណ្ដាលឲ្យមានការកកស្ទះចរាចរណ៍តាមដងផ្លូវ និងមនុស្សម្នារផ្អើលចេញមកក្រៅអគារផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirVIgLdMEl3qOtXs3bmtPHfDNWQLT3EPTvWZy6s9AAjYnSXECtvm_3gOk7WXL1AOZY7c6ZAhbbfIOPK65Y8B6AIOlj0dsO1QkfPkJDGPqCb8w9vx_3vNC9k-nf0NGwP1C-ZEwPUzA_S06TYRqJsdsAriSLklHy6KHoTaGugCzSCduZOZm3HjV3trcBuYIO/s1100/image_2025-04-29_16-27-31.png
ការបាត់បង់អគ្គិសនីសម្រាប់ប្រើប្រាស់ទៅភ្លាមៗបែបនេះ បានបង្ករផលប៉ះពាល់យ៉ាងច្រើនលើសពីការស្មាន។ ជាក់ស្ដែងនៅតាមមន្ទីរពេទ្យជាត្រូវប្រើប្រាស់គ្រឿងអេឡិចត្រូនិចជាច្រើន ដូចនេះការដា..ច់ភ្លើងបាននាំឲ្យមានកង្វះការផ្គត់ផ្គង់សម្រាប់មើលថែទាំអ្នកជំងឺ ដែលទាមទារឲ្យអជ្ញាធរតាមតំបន់រកដំណោះស្រាយភ្លាមៗ។ លើសពីនេះ សេវាធ្វើដំណើរសាធារណៈដូចជា រថភ្លើង រថយន្តក្រុងដំណើរការដោយអគ្គិសនីមិនអាចប្រើប្រាស់បាន និងសម្បីតែក្រុមហ៊ុនអាកាសចរមួយចំនួនក៏ត្រូវផ្អាកដំណើរការ ដែលធ្វើឲ្យមនុស្សរាប់ពាន់នាក់ជាប់គាំងនៅតាមស្ថានីយ និងព្រលានយន្តហោះទាំងនោះ។ ក្រៅពីនេះ ភ្លើងសញ្ញាចរាចរណ៍រលត់ នាំឲ្យមានការកកស្ទះចរាចរណ៍ពាសពេញផ្លូវ និងបណ្ដាញតភ្ជាប់ជាមួយអុិនធើណេតដូចជា WiFi និងសេវាទូរស័ព្ទដៃក៏ដើររដោយររអាក់រអួលបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXQ0Ln6h4A-cMbIBSZ3arBwQan-76HVEXP3zFn9rTem_i4QSLOBpI5UtRFSnP3CQfE29ykEkk5DvWP98HtsO67K-jkLVMk3Sh-BbZJ_eBdHVM8OITcpM4FI1RDCQJ7SruYbr5N770FpdioQgMxI5NkYIFV5SAqsrg1dLpsPHkIuyX2dkMKadkAST2OY4J6/s710/image_2025-04-29_16-27-32%20(2).png

គួរជម្រាបថា ចំពោះមូលហេតុនៃការដា..ច់ចរន្តអគ្គិសនីនៅក្នុងប្រទេសទាំង២ដែលមានព្រុំដែនជាបក់គ្នាខាងលើនេះ គឺកំពុងស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ។ ប៉ុន្តែមានការសន្និដ្ឋានមួយចំនួនបានលើកឡើងថា ៖ វាអាចបណ្ដាលមកពីបាតុភូតនៃការប្រែប្រួលបរិយាកាស នាំឲ្យមានលំយោលខុសប្រក្រតីចំពោះខ្សែបណ្ដាញដែលមានតង់ស្យុងខ្ពស់ ទើបធ្វើឲ្យវាបាត់បង់លំនឹងក្នុងការដឹកនាំចរន្តអគ្គិសនីដើម្បីផ្គត់ផ្គង់។ ដោយឡែកបែរជាមានការសន្និដ្ឋានមួយទៀតបានលើកឡើងថា ៖ វាជាការវា..យប្រហារលើប្រព័ន្ធគ្រប់គ្រងដោយសារការដាច់នេះ គឺប្រើរយៈពេលត្រឹម៥វិនាទីប៉ុណ្ណោះអាចធ្វើឲ្យរលត់ដល់ទៅ២ប្រទេស។ មួយវិញទៀតវាបានជះផលប៉ះពាល់ខ្លាំងដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងប្រព័ន្ធទំនាក់ទំនងត្រូវបានកាត់ផ្ដា..ច់ ធ្វើឲ្យមនុស្សមួយចំនួនមានការព្រួយបារម្ភព្រោះកន្លងមក ក៏ធ្លាប់មានការវា..យប្រហារបែបនេះ ពីសំណាក់ប្រទេសនៅក្នុងសហភាពអឺរ៉ុប រួមទាំងសហរដ្ឋអាមេរិកផងដែរ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaux8xOtDcGyVuIfaDndz22r-UEx2x4ug1-R2PMRKEK_jj88y08euW1glrFkVDddRm4b3oWb6xWmTM_Q6mg8AWbJL5VPNAosz1tybXDp3RwTLScd2aqeql4Dja8qfk9_cTyz57ZRwUUwGGdtpi5eQ1DlMj7Fx0T0PC4hmDEIu8cS1o6sLNBcSGlau3bTFS/s1100/image_2025-04-29_16-27-32.png

ទោះជាយ៉ាងណា បន្ទាប់ពីមានការស៊ើបអង្កេតដំបូង អាជ្ញាធរប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់រកមិនឃើញភស្តុតាងអំពីការវា..យប្រហារនេះឡើយ។ ហើយអ្នកជំនាញជឿថា ហេតុការណ៍នេះអាចបណ្ដាលមកពីកត្តាអស្ថិរភាពក្នុងបណ្ដាញអគ្គិសនី ជាមួយកត្តាអាកាសធាតុប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBki7beXvndtZwPkKhkJ9uOyVHl0kn7jkiCX3eu-lYv15sDkPnSC4G_TTk2uzNZa1gq-o6cuVrbN_O036rO3qiEFn19TLVzutiPmnxJdc0Upngux8zmhQF-jOFQvgNxIFV1BpHjPc-EwWNvmXDGR2zj2EYvc0bq-0PYs8KWtgtXSS-VS2tfR2e_sQHjkaW/s1880/image_2025-04-29_16-27-33.png

គិតមកត្រឹមពេលនេះ រដ្ឋាភិបាលប្រទេសទាំង២បានកំពុងខិតខំស្ដារឡើងវិញ ដោយស្នើសុំតភ្ជាប់អគ្គិសនីពីប្រទេសដែលនៅក្បែរៗដូចជា ប្រទេសបារាំង និងម៉ារ៉ុក ដើម្បីអាចឲ្យប្រជាពលរដ្ឋប្រើប្រាស់ក្នុងលក្ខខណ្ឌចាំបាច់ជាបណ្ដោះអាសន្នសិន ហើយគេរំពឹងថាស្ថានភាពនេះនឹងបានប្រសើរឡើងវិញក្នុងរយៈពេល១០ម៉ោងបន្ទាប់៕