ប្រទេសប៉ាគីស្ថាន គ្រោងនឹងឆ្លើយតបទៅឥណ្ឌាតាមរយៈការវាយប្រហារនុយក្លេអ៊ែរ ខណៈក្រុមចារកម្មប្រទេសនេះ បានរកឃើញថា ថាឥណ្ឌា មានគម្រោងប្រើកម្លាំងយោធាឆ្មក់ចូលក្នុងពេលឆាប់ៗខាងមុខនេះ។
ភាពតានតឹង ប្រឈមមុខដាក់គ្នានេះ ក៏ព្រោះតែមានការវាយប្រហារ ភេរវកម្មនៅតំបន់កាស្មៀរ (Kashmir) ដែលគ្រប់គ្រងដោយឥណ្ឌា កាលពីថ្ងៃ២២ ខែមេសា កន្លងទៅ ដែលបានបណ្តាលឱ្យអ្នកទេសចរ ២៦ នាក់បាត់បង់ជិវិត។.png)
ក្រោយការវាយប្រហារនេះ ក្រុមចារកម្មឥណ្ឌាបានកំណត់អត្តសញ្ញាណ ជនសកម្មប្រយុទ្ធ២នាក់ ជាជនជាតិប៉ាគីស្ថាន។
បើតាមរដ្ឋមន្រ្តីការពារជាតិប៉ាគីស្ថាន លោក Khawaja Muhammad Asif បានឱ្យពលរដ្ឋតាមព្រំដែនជាប់ឥណ្ឌា ត្រៀមខ្លួនជាចាំបាច់ ព្រោះឥណ្ឌាអាចវាយឆ្មក់បានគ្រប់ពេល។
.png)
រដ្ឋមន្រ្តីការពារជាតិរូបនេះ ក៏បានព្រមានដល់ឥណ្ឌាដែលថា៖”ប៉ាគីស្ថានមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន១៣០គ្រាប់ ដែលអាចបាញ់ចេញបានគ្រប់ពេល”៕










