បើតាមអង្គការ NASA ឱ្យដឹងថា ថ្ងៃអវសានពិភពលោក នឹងកើតឡើងពិតប្រាកដ នារយៈពេល១ពាន់លានឆ្នាំខាងមុខ ។ ពិភពលោកទាំងមូលនឹងឆេះដោយសារកំដៅខ្លាំងរបស់ព្រះអាទិត្យ ក្រោយពីបម្រែបម្រួលអាកាសធាតុព្រះអាទិត្យ ។ ហេតុនេះ មនុស្សគួរតែស្វែងរកភពថ្មីរស់នៅ ពីព្រោះព្រះអាទិត្យនឹងរីកធំ និងកាន់តែក្តៅខ្លាំងឡើង ខណៈគម្រោងទៅរស់នៅលើភពអង្គារ អ្នកវិទ្យាសាស្ត្រយល់ថា មនុស្សអាចរស់នៅទីនោះបណ្តោះអាសន្នប៉ុណ្ណោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8cKJMzAxSKdD0eOt0BfcOAt9FXU9sbhiNb9EqnmwALxw-lHGKiHIzYyf5WsV8_W_k3AoeWmpdAtPVQkHXRO7Tt7kNM-dIl4XmVjTq_Xt7XIwV4fXOPh8ik6IaNiRq1d49_tA3nbsS6OjUXQkfdCh6n7WmxT8LA3Nk3AKoVEZJuc7PjNSOZhacWE3ewDvB/s2400/image_2025-04-30_08-29-17.png
អង្គការ NASA និងក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Toho ប្រទេសជប៉ុន បានបង្ហាញលទ្ធផលការស្រាវជ្រាវមួយថា រយៈពេល១ពាន់លានឆ្នាំខាងមុខ ពិភពលោកនឹងដល់ថ្ងៃអវសាន គឺពិភពលោកនឹងឆេះដោយសារកំដៅព្រះអាទិត្យ និងការប្រែប្រួលអាកាសធាតុរបស់ព្រះអាទិត្យ ។ ព្រះអាទិត្យនឹងរីកធំបន្តិចម្តងៗ ហើយកាន់តែក្តៅខ្លាំង ដែលធ្វើឱ្យមហាសមុទ្រនានាចាប់ផ្តើមរីងស្ងួត ខណៈសីតុណ្ហភាពកើនឡើងខ្ពស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvPy1wBJCmaBN9aH0r09rkLE7q9jsnjlpHbOycpSCTe3t58xysd7GrZpRC5Kc3NOGK1ksR1d0wcjBIbQcDnde1Oz24VbL-PcTsddX80Aa0mqutyjdckGBHK2DWSNaNkowWysfSCEguREyhc9_2DMH21ItEEXUf82D-1tPXGXRa7UL6ITqJkg-LpCqFEinb/s1536/image_2025-04-30_08-29-18%20(2).png
វានឹងធ្វើឱ្យបរិយាសកាសផ្លាស់ប្តូរ និងកាត់បន្ថយបរិមាណអុកស៊ីសែន នៅទីបំផុត ពិភពលោកនឹងក្លាយជាភពមួយពុំអាចឱ្យមនុស្សរស់នៅបន្តទៀត គឺនៅសល់ត្រឹមតែដុំថ្មប៉ុណ្ណោះ ។ ទោះជាសីតុណ្ហភាពកើនឡើងខ្ពស់នាពេលបច្ចុប្បន្ន ដែលកើតឡើងដោយសារទង្វើរបស់មនុស្ស និងឧស្ម័នផ្ទះកញ្ចក់ ប៉ុន្តែអ្នកវិទ្យាសាស្ត្រដាស់តឿនថា កំដៅកើនឡើងដោយសារព្រះអាទិត្យនាថ្ងៃអនាគត នឹងកាន់តែក្តៅខ្លាំង រហូតដល់មនុស្សពុំអាចរស់នៅលើផែនដីបាន ទោះជាមនុស្សបង្កើតបច្ចេកវិទ្យាទំនើបៗខ្លាំងយ៉ាងណាក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1X8l_FwXIUrE-1tPfeUcS7LC1H2EeCdXO6od7ZexkXzKMjquxt2Wrt_Mczjl7d45Sbn4F6yQzvb5rSi0ya5GKBwPoiNwNpzi7bcqGBSzLfxWKF06EQTNJFPcpWJn8wNqA9WcFrE_dtbA6h-PWgN9BgxFr6RqRN-SDx3r9xmksUzrvEEJA47tlce0KoQ2g/s1200/image_2025-04-30_08-29-18.png

កាលពីឆ្នាំ២០២៤ អង្គការ NASA បានរកឃើញគ្រោះថ្នាក់មួយនៅក្បែរខ្លួនមនុស្ស គឺព្យុះព្រះអាទិត្យ ដែលកើតឡើងដោយសារការផ្ទុះថាមពលពីព្រះអាទិត្យក្នុងទម្រង់ផ្សេងៗរបស់ Solar Flares និង Coronal Mass Ejections (CMEs) ។ វាអាចប៉ះពាល់ដល់ដែនម៉ាញេទិចរបស់ផែនដី, កាត់បន្ថយកម្រិតអុកស៊ីសែនលើស្រទាប់បរិយាកាស និងធ្វើឱ្យផែនដីកាន់តែក្តៅខ្លាំងយ៉ាងឆាប់រហ័ស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuTXs1fE-pdsvhyphenhyphenfwPELUth00yOC47gB7240v0b4rXRVK4PsCP67FlxpGD4sL-TKml_KPMDHkAOHpZLsdmgFLJrnLkVdXUhcg692Rehm4ZNRMALre3Y72xvZtjtcJRwEDvKgBSiAia4ZRaP-vvvg2bu-rv474N3263OppqUOPVScbUWQtE8B-xPamPlc8s/s1200/image_2025-04-30_08-29-19%20(2).png
អង្គការ NASA ដាស់តឿនថា នាថ្ងៃអនាគតឆាប់ៗ ព្យុះព្រះអាទិត្យនឹងប៉ះពាល់ដល់ការរស់នៅរបស់មនុស្ស និងសត្វ ហើយនេះជាព្យុះព្រះអាទិត្យដំណាក់កាលដំបូង ។ ដូច្នេះ មនុស្សគួរតែស្វែងរកភពថ្មីសម្រាប់រស់នៅ ពីព្រោះវាមិនមែនជាការប្រឌិតបែបវិទ្យាសាស្ត្រនោះទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbtg9Bc4BrpFtYSW02bviuUyOZXtMPizeSH214p-irEr-iVN1iuUgDqMeaEcI4BTzmBYxKsYGXITBQFtDzNsipT7eOTEj89Ay_0Uhamixtc27Xhbzy8EEzWE-ekyexet-jebINdtL25DsIFeExiaN0t_8pFNLRZDtM1PYEmXFH7ievxHeexmwXjpARE8dv/s1280/image_2025-04-30_08-29-19.png
បច្ចុប្បន្ន ប្រទេសនានាបានបង្កើតគម្រោងឱ្យមនុស្សទៅរស់នៅលើភពអង្គារ ពីព្រោះនៅទីនោះមានបរិយាកាសស្រដៀងនឹងផែនដីបំផុត ហើយអាចមានសត្វរស់នៅភពអង្គារពីមុន ប៉ុន្តែអ្នកវិទ្យាសាស្ត្រមួយចំនួនយល់ឃើញថា ការបង្កើតបច្ចេកវិទ្យាសម្រាប់ជួយដល់ការរស់នៅរបស់មនុស្សលើភពអង្គារ ដូចជា ៖ ប្រព័ន្ធផលិតអុកស៊ីសែន និងទឹកក្នុងតំបន់បិទជិត នឹងជួយឱ្យមនុស្សមានលំនៅឋានបណ្តោះអាសន្ន ពុំមែនជាកន្លែងរស់នៅយូរអង្វែង ពីព្រោះរាងកាយមនុស្សពុំអាចរស់នៅកន្លែងមានបរិយាកាសសិប្បនិម្មិតទេ ៕